​ត្រូវ​គេ​ «សំពង» ​ព្រោះ​​​គប់​មេដាយ​ប្រាក់​ក្រោយ​ចាញ់​ឥណ្ឌូណេស៊ី តារាបាល់​ទាត់ U22 ថៃ ចេញ​មុខ​បក​ស្រាយ

ខ្សែ​ការពារ​ Jonathan Khemdee របស់​ក្រុមបាល់​ទាត់​​ជម្រើស​ជាតិ​ថៃ ទទួល​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ បន្ទាប់​ពី​​មាន​សកម្មភាព​គប់​មេដាយ​ប្រាក់​ និង​វត្ថុអនុស្សាវរីយ៍​នៅ​ស៊ីហ្គេម​លើក​ទី 32​ ទៅ​កាន់​វេទិកា​ទស្សនិកជន​ ក្រោយ​ពី​​ U22 ថៃ ចាញ់​ U22 ឥណ្ឌូណេស៊ី ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ នៅ​ក្នុង​ពិធី​ប្រគល់​មេដាយ​នៃ​វិញ្ញសា​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម​លើក​ទី​ 32 កីឡាករ​ខ្សែ​ការពារ​ Jonathan Khemdee បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​នៅ​ពេល​ចាប់​យក​វត្ថុ​អនុស្សាវរីយ៍​ និង​មេដាយ​ប្រាក់​ដោយ​ខ្លួន​ឯង​​ ហើយ​គប់​ទៅ​កាន់​អ្នក​គាំទ្រ​​នៅ​តំបន់​សម្រាប់​ទស្សនិកជន​​នៃ​ទីលាន​ប្រកួត​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ក្រោយ​ពី​វីដេអូ​បង្ហាញ​ពី​សកម្ម​ភាព​ខាងលើ​របស់ Jonathan Khemdee ត្រូវ​បាន​ចែក​រំលែក​តគ្នា​នៅ​លើ​អ៊ីនធើណិត អ្នក​លេង​បណ្ដាញ​សង្គម​​​បាន​ធ្វើ​ការ​រិះគន់​ស្ទើរ​គ្រប់​គ្នា​ ដោយ​ពួក​គេ​យល់​ថា នេះ​គឺជា​ទង្វើ​ដែល​ខ្វះ​ការ​គោរព គ្មាន​សុជីវធម៌ ​ប្រកប​ដោយ​ការ​មើល​ងាយ​ និង​​មិន​អាច​ទទួល​យក​បាន​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះកម្ពុជា​។ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន តាមរយៈ​ទំព័រ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន ក៏បាន​សរសេរថា៖ «កីឡាករ​បាល់ទាត់​ថៃ ធ្វើបែបនេះ​គឺ​បាត់​ចរិត​ជា​កីឡាករ ជាការ​មើលងាយ​ម្ចាស់ផ្ទះ​ពេក​ហើយ។ មេដាយ និង​តុ​ក្ត​តា​តំណាង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​បាន​ផ្តល់ជូន​កីឡាករ​នេះ​គឺមាន​តម្លៃ​កិត្តិយស​ធំធេង​ណាស់ មិនមែន​គ្រប់​មនុស្ស​ចេះតែ​ទទួល​បានទេ គឺ​ប្រគល់​ដល់​តែ​ចំពោះ​អ្នក​បាន​សាង​ស្នាដៃ​ក្នុង​ព្រឹត្តិការណ៍​ប៉ុណ្ណោះ។ សហព័ន្ធ​បាល់ទាត់​ថៃ​គួរ​អប់រំ​កីឡាករ​រូបនេះ»។ ក៏ប៉ុន្តែ កីឡាករ​ថៃ​ម្នាក់​នេះ ថ្មី​ៗ​នេះ​ក៏​បាន​ចេញ​មុខមក​​បក​ស្រាយ​នៅ​លើ​បណ្ដាញ​សង្គម​ ចំពោះ​​ទង្វើ​របស់​ខ្លួន​ បន្ទាប់​ពី​ត្រូវ​បាន​ «សំពង» … Read more

កាដូ 5 យ៉ាងដែលកូនចង់បានពីឪពុកម្ដាយបំផុត…

នាឱកាសឆ្នាំថ្មីខាងមុខនេះ អ្នកគ្រូ ឆវី ជឿថាអាណាព្យាបាលជាច្រើនប្រហែលជាត្រៀមវត្ថុអនុស្សាវរីយ៍ ឬកាដូសម្រាប់ឱ្យកូនជាទីស្រឡាញ់ខ្លះៗហើយមើលទៅ តែសម្រាប់ផ្ទះណាដែលកំពុងស្វែងរកកាដូដែលត្រូវចិត្តមិនទាន់បាននោះ អ្នកគ្រូ ឆវីសូមណែនាំតែម្ដងទៅចុះថា កាដូកំពូលវិសេស 5ប្រអប់ 5យ៉ាងតទៅនេះ ជឿចុះថា កូនៗគ្រប់ផ្ទះនឹងចង់បានយ៉ាងពិតប្រាកដ។ មិនខុសពីកាដូដ៏សែនពេញចិត្តដែលកូនៗធ្លាប់ចង់បាននោះឡើយ ដូច្នេះសូមលោកឪពុកអ្នកម្ដាយនាំគ្នាមកមើលថា កាដូកំពូលវិសេសដែលកូនៗចង់បាននោះ តើលោកអ្នកអាចឱ្យកូនបានឬទេ?។ កាដូប្រអប់ទី1 ៈ ឪពុកម្ដាយស្រឡាញ់គ្នា និងបង្ហាញសេចក្ដីស្រឡាញ់នោះឱ្យកូនបានឃើញ កាដូប្រអប់នេះ អាចធ្វើបានយ៉ាងងាយ គ្រាន់តែឪពុកម្ដាយស្រឡាញ់គ្នា បង្ហាញពីសេចក្ដីស្រឡាញ់ ក្ដីបារម្ភកង្វល់ដែលមានចំពោះគ្នាឱ្យកូនបានឃើញប៉ុណ្ណោះ។ ហេសៗ…មើលទៅដូចជាមិនឃើញមានពាក់ព័ន្ធអីជាមួយកូនៗសោះ តែការពិតវិញ នៅពេលដែលកូនបានទទួលវាហើយ កូននឹងមានអារម្មណ៍ល្អ មានសេចក្ដីសុខ មានអារម្មណ៍កក់ក្ដៅ និងមានភាពជឿជាក់នឹងនរខាងផ្លូវចិត្តខ្លាំងសម្បើមណាស់។ កាដូប្រអប់ទី2 ៈ សាងបរិយាកាសសុខសាន្តក្នុងផ្ទះ កាដូប្រអប់នេះនឹងមកក្នុងរូបបែបនៃការនិយាយស្ដី ការប្រតិបត្តិចំពោះកូនៗ និងចំពោះគ្នាទៅវិញទៅមករបស់សមាជិកគ្រប់គ្នានៅក្នុងផ្ទះក្នុងផ្លូវវិជ្ជមាន។ នៅពេលកូនបានទទួល កូននឹងបានគំរូដ៏ល្អក្នុងការគិត ការនិយាយ ការមើលអ្វីៗជុំវិញខ្លួន បរិយាកាសបែបនេះពេញទៅដោយថាមពលល្អៗ ស្ថិតក្នុងរលកធាតុអាកាសកម្រិតខ្ពស់។ ថាមពលល្អច្បាស់ជានឹងធ្វើឱ្យកើតរឿងល្អៗតាមមក ដូច្នេះ នៅពេលក្នុងផ្ទះយើងពោរពេញទៅដោយបរិយាកាសសុខសាន្ត មិនថាតែយើងចង់អភិវឌ្ឍ ឬឈានដើរទៅទិសខាងណា ក៏មិនពិបាកធ្វើដែរ។ អ្នកគ្រូ ឆវី ធានាថា បរិយាកាសបែបហ្នឹង … Read more

វត្ថុអនុស្សាវរីយ៍ទេសចរណ៍មានចំនួនតិចនៅលើទីផ្សារ

ភ្នំពេញៈ ក្រុមអ្នកជំនាញទេសចរណ៍មកពីវិស័យឯកជនបានស្នើសុំឲ្យរដ្ឋាភិបាលរៀបចំបទដ្ឋានគតិយុត្តិឲ្យបានសមស្រប ខណៈដែលផលិតផលជាវត្ថុអនុស្សាវរីយ៍សម្រាប់លក់ឲ្យភ្ញៀវទេសចរបរទេសមានចំនួនតិចនៅឡើយ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា វិស័យឯកជនសំណូមពរឲ្យមានការវិនិយោគលើការផលិតវត្ថុអនុស្សាវរីយ៍ សម្រាប់លក់ជូនភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា ព្រោះនៅលើទីផ្សារទេសចរណ៍ មានផលិតផលផលិតក្នុងស្រុកតិចបំផុតដែលបានចរាចរលក់នៅលើទីផ្សារ។ លោកស្រីបន្តថា មានអ្នកខ្លះយកផលិតផលបរទេសមកប្រាប់ជនបរទេសថា ជាផលិតផលក្នុងស្រុក ប៉ុន្តែភ្ញៀវបរទេសពួកគាត់ស្គាល់ផលិតផលទាំងនោះថាផលិតនៅប្រទេសណា។ លោកស្រីបន្តថា “តាមធម្មតាភ្ញៀវទេសចរ ពួកគេមកកម្សាន្តនៅប្រទេសយើង ពួកគេចង់ទិញផលិតផលរបស់ប្រទេសយើង ពួកគេមិនចង់ទិញផលិតផលផលិតនៅបរទេសនោះទេ”។ លោកស្រីបន្តថា “ពេលខ្លះវាជារឿងគួរអៀនខ្មាស់ផងដែរ ដែលមគ្គុទេសក៍ទេសចរណ៍នាំជនបរទេសទិញផលិតផលរបស់គេ ហើយប្រាប់ភ្ញៀវថាជាផលិតផលខ្មែរ”។ លើសពីនេះ ភ្ញៀវទេសចរមួយចំនួន ពួកគេបានយកម្ហូបអាហាររបស់ពួកគេតាមខ្លួន ដើម្បីទុកទទួលទាន ដោយសារពួកគេបារម្ភពីបន្លែ ត្រីសាច់ ក្នុងស្រុកដែលផ្ទុកដោយសារធាតុគីមី។ ហេតុនេះអាជ្ញាធរពាក់ព័ន្ធគួរបង្កើនការយកចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រោះការបណ្តែតបណ្តោយឲ្យផលិតផលមានសារធាតុគីមីចរាចរកាន់តែច្រើន វាមិនត្រឹមតែបំផ្លាញសុខភាពប្រជាពលរដ្ឋនោះទេ តែបំផ្លាញដល់វិស័យទេសចរណ៍ទាំងមូល។លោកស្រីឆាយ ស៊ីវលីនបញ្ជាក់ឲ្យដឹង។ អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាលោកហូ វណ្ឌីបានថ្លែងថា បច្ចុប្បន្នមានអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មួយចំនួនបានផលិតវត្ថុអនុស្សាវរីយ៍សម្រាប់លក់ ប៉ុន្តែមានចំនួនតិចបើធៀបនឹងផលិតផលនាំចូល និងមានតម្លៃដើមខ្ពស់ ដែលធ្វើឲ្យពិបាកក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។ លោកបន្តថា វាមានរឿងប្រឈមច្រើនក្នុងបញ្ហានេះទាក់ទងនឹងធនធានមនុស្ស កម្រិតជំនាញ ការគាំទ្រពីស្ថាប័នពាក់ព័ន្ធ និងការធ្វើការមិនស៊ីសង្វាក់គ្នារបស់មន្រ្តីជាដើម។ លោកបន្តថា “បច្ចុប្បន្នវត្ថុអនុស្សាវរីយ៍ដែលបានលក់នៅលើទីផ្សារទេសចរណ៍មានមិនដល់២០ភាគរយនោះទេដែលជាផលិតផលក្នុងស្រុក ដែលធ្វើឲ្យកម្ពុជាបាត់បង់ប្រាក់ជាច្រើនចេញពីវិស័យនេះ”។ លោកបន្តថា “ប្រសិនជាមិនគិតគូរពីបញ្ហានេះទេ នៅលើទីផ្សារនាពេលអនាគតនឹងមិនមានផលិតផលខ្មែរនោះឡើយ … Read more