ទំពាំង​ឫស្សី​មាន​ប្រូតេអ៊ីន​ស្មើ​នឹង​ទឹក​ដោះ​គោ

​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន​ យល់​ថា ទំពាំង​ឫស្សីអាច​​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ផ្គត់​ផ្គង់អាហារ​យូរ​អង្វែង និងមាន​ជីវជាតិ​សម្រាប់​ប្រជាជន​ទូទាំង​សកល​លោក​។ ទំពាំង​ឫស្សី​ពិត​ជា​មានអត្ថ​ប្រយោជន៍​ពិសេស​សម្រាប់​សុខភាព ព្រោះ​​វា​មាន​ផ្ទុក​ប្រូតេអ៊ីន​ច្រើន​ ដូច​ទៅ​នឹង​ទឹក​ដោះ​គោ​។ នេះ​បើ​តាម​អត្ថបទ​សារព័ត៌មាន​មួយ​ដែលបាន​​ចុះ​ផ្សាយ​លើ​ទស្សនាវដ្ដី​ និន្នាការ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អាហារ​ (Trends in Food Science & Technology) កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។ លោក Wu Liangru ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​នៅ​មជ្ឈមណ្ឌលជាតិ​​ស្រាវ​ជ្រាវ​ទំពាំង​ឫស្សី​ចិន បាន​និយាយ​ថា​ ទំពាំង​ឫស្សី​អាច​ជា​អាហារ​សំខាន់​មួយ​ប្រភេទ​នា​ពេល​អនាគត​។ អត្ថបទ​លើ​ទំព័រ Trends in Food Science & Technology សរសេរ​ថា «ទំពាំង​នាំ​មក​នូវ​ប្រភព​អាហារ​ស្ថិរភាព ផ្ដល់​ឱកាស​ដល់​ពាណិជ្ជកម្ម និង​ការ​នាំ​ចេញ​ ​អាច​រួម​ចំណែក​​ទៅ​ក្នុង​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក»​។ ទំពាំង​ផ្ដល់​អាស៊ីត​អាមីនេ​ចាំបាច់​ចំនួន 7 ក្នុង​ចំណោម​ 9 ដែល​មនុស្ស​ត្រូវ​ការ​។ ជាក់​ស្ដែង ​អាស៊ីត​អាមីនេ​ក្នុង​ទំពាំង​មានបរិមាណ​​ខ្ពស់​ជាង​បណ្ដា​មើម​មួយ​ចំនួន​ មាន​ដូច​ជា ការ៉ុត ស្ពៃ​ក្ដោប និង​ភ្លៅ​កង្កែប​ជា​ដើម​។ ក្រៅ​ពី​នេះ ទំពាំង​ក៏មាន​ផ្ទុក​ជាតិ​ដែក​ច្រើន​ជាង​ល្ពៅ និង​ស្ពៃ​ពួយ​ឡេង (spinach) ផងដែរ​។ ទំពាំង​ឫស្សី​ខ្ចី​ក៏​ជា​ប្រភព​ផ្គត់​ផ្គង់​ជាតិសរសៃ​ដ៏​ច្រើន​ មាន​ជាតិ​ខ្លាញ់​តិច ព្រម​ទាំង​មាន​ផ្ទុក​វីតាមីន​ច្រើន​ប្រភេទ​ទៀត​ផង។ ទន្ទឹម​នឹង​នេះ … Read more

ជំនឿ 5យ៉ាង​ក្នុង​រឿង​អាហារ​ការហូបចុក របស់​ស្ត្រី​មានគភ៌

មាន​ជំនឿ​ជាច្រើន ពាក់ព័ន្ធ​នឹង​រឿង​អាហារ​ការហូបចុក ក្នុងអំឡុងពេល​មានគភ៌​ថា ញ៉ាំ​អានេះ​ទៅ វា​នឹង​ល្អ ឬ​ញ៉ាំ​អានោះ​ទៅ នឹងធ្វើ​ឱ្យ​កូន​ខ្ពស់ កូន​ឆ្លាត កូន​ងាយ​កើត ឬ​ស្រួល​កើត ជាដើម-ល- តែ​ជំនឿ​ខ្លះ មិនមែន​ចេះតែ​ត្រូវ​ទាំងអស់​នោះទេ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​មក​ពិនិត្យ​មើលថា  តើ​រឿង​ដែល​យើង​ជឿ​ទាំងអស់នោះ វា​ជា​ការពិត ឬ​យ៉ាងណា? ជំនឿ​ថា ញ៉ាំ​ហឹរ​ពេក នឹងធ្វើ​ឱ្យ​កូន មិនសូវមាន​សក់… ការពិត៖ សក់​របស់​កូន​តិច ឬ​ច្រើន​នោះ វា​ស្ថិតនៅលើ​ពូជ ឬ​ហ្ស៊ែ​ន របស់​មនុស្សម្នាក់ៗ ចំណែកឯ​ជំនឿ រឿង​ហាម​ញ៉ាំ​ហឹរ​នេះ ប្រហែលជា​មកពី​ខ្លាច​ស្ត្រី​មានគភ៌​ឈឺពោះ ពិបាក​បន្ទោបង់ ឬ​មិន​ទេ ក៏​ខ្លាច​រាករូស ដែលនាំឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ទៅវិញ​ទេ ព្រោះ​នៅក្នុង​អំឡុងពេល​មានគភ៌ ប្រព័ន្ធ​រំលាយ​អាហារ នឹង​ខុសពី​ពេលមុន​មានគភ៌ ដោយសារតែ​អ័រម៉ូន​ប្រែប្រួល ដែល​អាច​នឹងធ្វើ​ឱ្យមាន​បញ្ហា​ក្នុងការ​បន្ទោបង់ ឬ​អាចធ្វើឱ្យ​កើត​អាការ​ឆ្អល់ពោះ និង​រាករូស​បាន​ហ្នឹងឯង។ ជំនឿ​ថា ញ៉ាំ​ទឹកដូង​ច្រើន នឹង​ជួយ​ឱ្យ​កូន​មាន​សាច់​ស្អាត និង​លាងជម្រះ​ជាតិ​ខ្លាញ់​តាម​ដងខ្លួន… ការពិត៖ ការពិតទៅ ការ​ដែលមាន​ខ្លាញ់​ជាប់​នៅតាម​ដងខ្លួន​ទារក​នោះ នឹង​ធ្វើឱ្យ​ងាយស្រួល​ប្រសូត ព្រោះ​វា​ប្រៀបដូចជា ជាតិ​ខ្លាញ់​រំអិល​ស្រោប​ពីលើ​ខ្លួន​ទារក ខណៈពេល​ប្រសូត​ចេញមក​ដូច្នោះ​ដែរ។ ជាតិ​ខ្លាញ់​មួយ​នេះ ផលិតឡើង​ដោយ​កោសិកា​ស្បែក​របស់​ទារក … Read more

ជំនឿ 5យ៉ាង​ក្នុង​រឿង​អាហារ​ការហូបចុក របស់​ស្ត្រី​មានគភ៌

មាន​ជំនឿ​ជាច្រើន ពាក់ព័ន្ធ​នឹង​រឿង​អាហារ​ការហូបចុក ក្នុងអំឡុងពេល​មានគភ៌​ថា ញ៉ាំ​អានេះ​ទៅ វា​នឹង​ល្អ ឬ​ញ៉ាំ​អានោះ​ទៅ ណឹ​ង​ធ្វើឱ្យ​កូន​ខ្ពស់ កូន​ឆ្លាត កូន​ងាយ​កើត ឬ​ស្រួល​កើត ជាដើម-ល- តែ​ជំនឿ​ខ្លះ មិនមែន​ចេះតែ​ត្រូវ​ទាំងអស់​នោះទេ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​មក​ពិនិត្យ​មើលថា  តើ​រឿង ដែល​យើង​ជឿ​ទាំងអស់នោះ វា​ជា​ការពិត ឬ​យ៉ាងណា? ជំនឿ​ថា ញ៉ាំ​ហឹរ​ពេក នឹងធ្វើ​ឱ្យ​កូន មិនសូវមាន​សក់… ការពិត៖ សក់​របស់​កូន​តិច ឬ​ច្រើន​នោះ វា​ស្ថិតនៅលើ​ពូជ ឬ​ហ្ស៊ែ​ន របស់​មនុស្សម្នាក់ៗ ចំណែកឯ​ជំនឿ រឿង​ហាម​ញ៉ាំ​ហឹរ​នេះ ប្រហែលជា​មកពី​ខ្លាច​ស្ត្រី​មានគភ៌ ឈឺពោះ ពិបាក​បន្ទោបង់ ឬ​មិន​ទេ ក៏​ខ្លាច​រាករូស ដែលនាំឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ទៅវិញ​ទេ  ព្រោះ​នៅក្នុង​អំឡុងពេល​មានគភ៌ ប្រព័ន្ធ​រំលាយ​អាហារ​នឹង​ខុសពី​ពេលមុន​មានគភ៌ ដោយសារតែ​អ័រម៉ូន​ប្រែប្រួល ដែល​អាច​នឹងធ្វើ​ឱ្យមាន​បញ្ហា​ក្នុងការ​បន្ទោបង់ ឬ​អាចធ្វើឱ្យ​កើត​អាការ​ឆ្អល់ពោះ និង​រាករូស​បាន​ហ្នឹងឯង។ ជំនឿ​ថា ញ៉ាំ​ទឹកដូង​ច្រើន នឹង​ជួយ​ឱ្យ​កូន​មាន​សាច់​ស្អាត និង​លាងជម្រះ​ជាតិ​ខ្លាញ់​តាម​ដងខ្លួន… ការពិត៖ ការពិតទៅ ការ​ដែលមាន​ខ្លាញ់ ជាប់​នៅតាម​ដងខ្លួន​ទារក​នោះ នឹង​ធ្វើឱ្យ​ងាយស្រួល​ប្រសូត ព្រោះ​វា​ប្រៀបដូចជា ជាតិ​ខ្លាញ់​រំអិល​ស្រោប​ពីលើ​ខ្លួន​ទារក ខណៈពេល​ប្រសូត​ចេញមក​ដូច្នោះ​ដែរ។ … Read more

ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 តើត្រូវត្រៀមរួចជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

ត្រូវតែទទួលស្គាល់ថា ពិភពលោកសព្វថ្ងៃនេះវិលលឿនមែនទែន មិនដូចសម័យយើងកាលពីអតីតឡើយ។ ក្មេងដែលកើត និងធំធាត់ឡើងក្នុងយុគសតវត្សរ៍ទី21 នេះ កំពុងជួបនឹងយុគសម័យដែលមានការផ្លាស់ប្ដូរលឿនបំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ លោកឪពុក អ្នកម្ដាយខ្លួនឯងក៏កំពុងប្រឈមនឹងភាពសាកល្បងដែលមិនធ្លាប់កើតមានពីមុនមកដូចគ្នាដែរ ឧទាហរណ៍ដូចជា មុខរបរអាជីពជាច្រើនក្នុងអតីតកាល ត្រូវបានរលាយបាត់ ខណៈពេលជាមួយគ្នា ក៏មានមុខរបរអាជីពថ្មីៗដែលមិននឹកស្មានដល់បានកើតឡើងដែរ ដូចជា Youtuber ឬ Caster ការសរសេរកូដ ឬ Coding របស់លេង ឬវិធីការរៀនយល់ដឹងបែបថ្មីៗ ដែលធ្វើឱ្យពេលខ្លះបទពិសោធកាលពីអតីតកាលរបស់ឪពុកម្ដាយ លែងអាចជួយក្នុងការចិញ្ចឹមមើលថែកូនបានតទៅទៀត។ល។ រឿងតែមួយគត់ដែលឪពុកម្ដាយក្នុងយុគសតវត្សរ៍ទី21 នេះធ្វើបានល្អបំផុត គឺការត្រៀមរួចជាស្រេចសម្រាប់កូនជាមួយការរៀនយល់ដឹង និងប្រឈមជាមួយបញ្ហាគ្រប់ស្ថានការណ៍ដែលកើតឡើង ដើម្បីអ្វីដែលថា ទោះជាគេ(កូនៗ)នឹងជួបរឿងអ្វីនាពេលអនាគត ក៏អាចទប់ទល់បានយ៉ាងទាន់ពេលវេលា និងត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗដែលកើតឡើង បានយ៉ាងមានប្រសិទ្ធភាពបំផុត។ តើឪពុកម្ដាយអាចត្រៀមភាពប្រុងប្រៀបរួចជាស្រេចឱ្យកូនយ៉ាងណា? 1.បង្ហាត់កូនឱ្យចេះជួយខ្លួនឯង អាចបង្ហាត់បង្រៀនបានតាំងពីកូននៅតូច ដូចជាញ៉ាំបាយ ងូតទឹក ដុសសម្អាតធ្មេញ…ធ្វើឱ្យកូនមានអារម្មណ៍ថា ខ្លួនគេអាចទៅរួច ធ្វើអ្វីក៏បាន ស្រឡាញ់ និងមានមោទនភាពលើខ្លួនឯង ឬដែលហៅថា Self-esteem ដែលជាដំណាក់កាលដំបូងរបស់ការអភិវឌ្ឍខួរក្បាល។ 2.បណ្ដោយឱ្យកូនលេង ព្រោះការលេង គឺជាការងាររបស់ក្មេង ក្នុងអំឡុងពេលដែលកូនលេង នឹងកើតមានការតាំងគោលដៅរយៈពេលខ្លីម្ដងម្កាលដោយធម្មជាតិ។ មានការប្រើម្រាមដៃទាំង10 និងប្រព័ន្ធប្រសាទប៉ះពាល់ទាំង5 ធ្វើឱ្យខួរក្បាលផ្នែកខាងមុខបានទទួលការអភិវឌ្ឍ។ … Read more

កំពូលអាហារ 10យ៉ាង ដែលមានគុណតម្លៃភោជនាហារខ្ពស់សម្រាប់អ្នកមានផ្ទៃពោះ

ធម្មជាតិរបស់ស្រ្តីមានគភ៌តែងតែទទួលទានអាហារច្រើនដើម្បីបង្កើនកម្លាំងថាមពល និងដើម្បជាសាធាតុអាហារសម្រាប់វិវឌ្ឍនាការរបស់កូនតូចនៅក្នុងផ្ទៃ ដែលអ្នកសិក្សាស្រាវជ្រាវបានណែនាំថា ស្រ្តីមានគភ៌គួរតែបរិភោគឱ្យបានច្រើនឡើងប្រមាណជា 340កាឡូរីក្នុង​ 1ថ្ងៃ។ ក្នុងអំឡុងត្រីមាសទី2 នឹងកើនឡើងដល់ 450កាឡូរីក្នុង 1ថ្ងៃ រហូតដល់ត្រីមាសទី3 ទើបគ្រប់គ្រាន់។ តែទាំងអស់នេះ គួរតែពិចារណាជ្រើសរើសញ៉ាំអាហារដែលល្អបំផុតចំពោះសុខភាព មានគុណតម្លៃខាងភោជនាហារដែលល្អ ហើយអ្នកស្រាវជ្រាវនៅបានរកឃើញទៀតថា អ្វីដែលស្រ្តីមានគភ៌ញ៉ាំក្នុងអំឡុងពេលតាំងគភ៌នឹងសាងចរិតនិស្ស័យការហូបចុកទៅដល់កូននៅពេលប្រសូតចេញមក ទៀតផង ដូច្នេះហើយទើបចង់បញ្ជាក់ថា គួរតែចៀសវាងភេសជ្ជៈស្រវឹង កាហ្វេ អាហារដែលមានជាតិស្ករខ្ពស់ខ្លាំងជាដើម។ កំពូលអាហារ 10យ៉ាង ដែលមានគុណតម្លៃភោជនាហារខ្ពស់សម្រាប់អ្នកមានផ្ទៃពោះ មានដូចតទៅ ៈ 1 . គ្រាប់ល្ពៅ(បង្កើនសារធាតុដែក) ៈ រាងកាយត្រូវការសារធាតុដែកចំនួនច្រើនក្នុងអំឡុងពេលមានគភ៌ ដើម្បីផលិតឈាមដែលដឹកជញ្ជូនសារធាតុអាហារ និងអុកស៊ីហ្ស៊ែនទៅទងសុក ទើបច្រើនតែធ្វើឱ្យកើតសភាវខ្វះសារធាតុដែកនៅលើស្រ្តីមានគភ៌ ដូច្នេះស្រ្តីមានគភ៌ចាំបាច់ត្រូវបន្ថែមសារធាតុដែកឱ្យបានច្រើនជាពិសេសតាំងពីសប្ដាហ៍ទី 20តទៅ។ 2 . យ៉ាអួ(ទឹកដោះគោជូរសម្បូរជាតិកាល់ស្យូម) ៈ កាលស្យូមមិនមែនសំខាន់ត្រឹមតែជាមួយវិវឌ្ឍនាការរបស់កូនតូចប៉ុណ្ណោះទេ តែនៅជួយការពារឆ្អឹងរបស់ស្រ្តីជាម្ដាយទៀតផង។ ដោយសារតែកាល់ស្យូមរបស់ម្ដាយនឹងត្រូវនាំយកទៅប្រើជាមួយទារកក្នុងគភ៌ និងក្រៅពីនេះ ប្រយោជន៍ពីកាល់ស្យូមនៅជួយការពារសភាវគភ៌មានជាតិពុលបានទៀតផង។ 3 . ប្រូតេអ៊ីនសណ្ដែក ៈ ប្រូតេអ៊ីននេះមកពីអាស៊ីតអាមីណូ ដែលពាក់ព័ន្ធជាមួយការកសាងកោសិការបស់រាងកាយរបស់ទារកក្នុងគភ៌ និងខ្លួនអ្នកម្ដាយក្នុងពេលជាមួយគ្នា ដោយប្រូតេអ៊ីននឹងមានតួនាទីសំខាន់ណាស់ក្នុងអំឡុងពេលតាំងគភ៌ត្រីមាសទី2 និងត្រីមាសទី3 … Read more

ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 ត្រូវត្រៀមជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

ត្រូវទទួលស្គាល់ថា ពិភពលោករាល់ថ្ងៃនេះវិលលឿនមែនទែន មិនដូចយុគសម័យយើងកាលពីអតីតឡើយ ក្មេងដែលកើត និងធំធាត់ឡើងក្នុងយុគសតវត្សរ៍ទី21នេះ កំពុងជួបជាមួយយុគសម័យដែលមានការផ្លាស់ប្ដូរលឿនបំផុតក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ឪពុកម្ដាយខ្លួនឯងក៏កំពុងតែប្រឈមនឹងការសាកល្បងដែលមិនធ្លាប់កើតឡើងពីមុនដូចគ្នាដែរ ឧទាហរណ៍ដូចជា អាជីពមុខរបរជាច្រើនកាលពីអតីតកាលត្រូវរលាយបាត់អស់ ខណៈពេលជាមួយគ្នាក៏មានអាជីពថ្មីៗដែលមិនធ្លាប់នឹកស្មានបានកើតឡើង ដូចជា Youtuber ឬ Caster ការសរសេរ Coding របស់លេង ឬវិធីការរៀនយល់ដឹងបែបថ្មីៗដែលធ្វើឱ្យបទពិសោធកាលពីអតីតកាលរបស់ឪពុកម្ដាយលែងអាចជួយក្នុងការចិញ្ចឹមកូនបានតទៅទៀត។ 3រឿងចម្បងៗគឺ Skillsets /ចំណេះដឹង/វិធីគិត ដែលឪពុកម្ដាយមិនធ្លាប់ជួបពីមុនមក ដូចជា Collaborative skills, Active learning, Analytical thinking ទាំងអស់នេះធ្វើឱ្យកើតមានសម្ពាធក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយត្រូវព្យាយាមត្រៀមកូនឱ្យរួចជាស្រេច តែទោះជាប្រឹងព្យាយាមយ៉ាងណា ក៏យើងគ្មានថ្ងៃដឹងបានឡើយថា វាគ្រប់គ្រាន់ឬអត់? ព្រោះពិភពលោកនាពេលអនាគត អាចមានរឿងជាច្រើនទៀតដែលយើងគិតមិនដល់ ទាំងផ្នែកការរស់នៅ ការរៀនសូត្រ និងធ្វើការនាពេលអនាគត រួមទាំងការរស់នៅរួមគ្នាក្នុងសង្គមផងដែរ។ រឿងមួយគត់ដែលឪពុកម្ដាយក្នុងសតវត្សរ៍ទី21 ធ្វើបានល្អបំផុតគឺ ការត្រៀមឱ្យរួចជាស្រេចឱ្យកូន ជាមួយនឹងការរៀនយល់ដឹង និងប្រឈមជាមួយគ្រប់ស្ថានការណ៍ដែលកើតឡើង ដើម្បីថា ទោះជាគេនឹងជួបរឿងអ្វីនៅពេលអនាគត ក៏អាចទប់ទល់បានយ៉ាងទាន់សភាពការណ៍ ត្រៀមជាស្រេចក្នុងការរៀនយល់ដឹងរឿងរ៉ាវផ្សេងៗដែលកើតឡើងបានយ៉ាងពេញប្រសិទ្ធភាពបំផុត។ ដែលមុននឹងត្រៀមឱ្យរួចជាស្រេចនេះ ឪពុកម្ដាយត្រូវមានការយល់ដឹងពាក់ព័ន្ធការអភិវឌ្ឍខួរក្បាលរបស់កូន ព្រោះខួរក្បាលបំពេញតួនាទីពាក់ព័ន្ធនឹងការរៀនយល់ដឹង ការគិត និងការចងចាំ ជាឧបករណ៍ដ៏សំខាន់ក្នុងការរៀនយល់ដឹងយ៉ាងគ្មានទីបញ្ចប់។ ដោយតាំងពីកើតមករហូតដល់អាយុ … Read more

អាហារបង្កើនទម្ងន់កូន និងតិចនិកល្អៗដែលអ្នកម្ដាយមិនគួរខកខាន

ក្មេងដែលមានទម្ងន់ខ្លួនទាបជាងប្រក្រតី ច្រើនតែមានមូលហេតុមកពីការចិញ្ចឹមថែទាំ កូនញ៉ាំតិច និងមិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវតាមក្បួនភោជនាហារ ទាំងក្នុងរឿងបរិមាណ និងជីវជាតិ បណ្ដោយតាមចិត្តកូនជ្រុលពេក ជាហេតុធ្វើឱ្យឪពុកម្ដាយកង្វល់ចិត្ត ខ្លាចកូនស្គមមានទម្ងន់ខ្លួនខុសប្រក្រតី ដូច្នេះទើបអាហារបន្ថែមទម្ងន់កូនក្លាយជារឿងសំខាន់ដែលឪពុកម្ដាយគួរតែយកចិត្តទុកដាក់ឱ្យបានច្រើនឡើង។ កូនមានទម្ងន់ខ្លួនតិចជាងប្រក្រតី(ស្គម)ច្រើនតែមានមូលហេតុមកពី ៈ – ការចិញ្ចឹមថែទាំ ៈ ក្មេងញ៉ាំតិច មិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវទាំងបរិមាណ និងជីវជាតិអាហារដោយសារតែការមិនដឹង ឬបណ្ដោយតាមចិត្តក្មេង។ – សភាវឈឺថ្កាត់របស់រាងកាយ ៈ អាចមានជំងឺរ៉ាំរ៉ៃ ឬបញ្ហារបស់ភាពពិការតាំងពីកំណើត ធ្វើឱ្យមានការចម្រើនធំធាត់យឺត ដូចជាជំងឺបេះដូង ជាដើម។ល។ – ការគេងសម្រាក ៈ គេងលក់សម្រាកមិនបានគ្រប់គ្រាន់ ឬចូលគេងយប់ជ្រៅជាប្រចាំ។ វិធីជួយបង្កើនទម្ងន់ខ្លួនកូន កូនមានទម្ងន់ខ្លួនតិច(ស្គម)ជារឿងលំបាកចិត្តរបស់អ្នកម្ដាយ ដូច្នេះយើងនាំគ្នាមកមើលពីតិចនិក 4យ៉ាងដែលនឹងជួយអ្នកម្ដាយក្នុងការបង្កើនទម្ងន់ខ្លួនកូនថា តើមានអ្វីខ្លះ? សង្កេតរឿងអាហារ ៈ ក្រុមអាហារដែលកូនញ៉ាំនោះ មានប្រយោជន៍ដល់រាងកាយច្រើនប៉ុនណា ដូចជា សាច់ ទឹកដោះ ស៊ុត មិនគ្រប់គ្រាន់ ក៏ធ្វើឱ្យកូនស្គមបានដែរ រួមទាំងបរិមាណអាហារក៏ត្រូវតែសមល្មមនឹងការប្រើកម្លាំងថាមពលដែរ។ កែសម្រួលវិធីចម្អិន ៈ សម្រាប់ក្មេងដែលមានទម្ងន់ខ្លួនតិច អ្នកម្ដាយអាចប្ដូរពីអាហារស្ងោរ មកជាអាហារឆា … Read more

សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

ម៉ឺនុយអាហាររបស់កូនតូចក្នុងមួយថ្ងៃៗ តាំងពីវ័យ 6ខែឡើងទៅ គួរបានទទួលសារធាតុអាហារដែលសម្បូរបែប។ អាហារសម្រាប់ក្មេងតូចៗ ប្រាកដណាស់ត្រូវតែមានបន្លែ និងផ្លែឈើជាគ្រឿងផ្សំ ហើយមានឈ្មោះថាបន្លែផ្លែឈើ គឺពិតជាមានប្រយោជន៍ដល់រាងកាយខ្លាំងណាស់ តែបន្លែប្រភេទនីមួយៗ ពណ៌នីមួយៗសុទ្ធតែផ្ដល់នូវសារធាតុអាហារដែលល្អៗផ្សេងៗពីគ្នា។ តើកូនតូចរបស់យើងញ៉ាំបន្លែដែលមានពណ៌ផ្សេងៗគ្នានោះហើយនឹងបានទទួលសារធាតុសំខាន់អ្វីខ្លះ? ថ្ងៃនេះ ឡារ៉ែននឹងញែកពណ៌របស់បន្លែផ្លែឈើជា 5ក្រុមពណ៌ ដើម្បីឱ្យអ្នកម្ដាយដឹងថា ក្នុងពណ៌នីមួយៗនោះផ្ដល់នូវសារធាតុអាហារល្អៗខុសប្លែកគ្នាយ៉ាងណាខ្លះ? 1 . បន្លែផ្លែឈើពណ៌បៃតង ៈ បន្លែ និងផ្លែឈើពណ៌បៃតងដែលអ្នកម្ដាយគួរនាំយកមកផ្សំធ្វើជាអាហារឱ្យកូន និងស័ក្តិសមសម្រាប់កូនមានដូចជា ប្រូខូលី ស្លឹកបាស ខាត់ណា ផ្ទី ផ្លែត្របែក ផ្លែទំពាំងបាយជូរបៃតង ផ្លែប៉ោមពណ៌បៃតង។ល។ សារធាតុពណ៌បៃតងនៅក្នុងបន្លែ និងផ្លែឈើទាំងនេះគឺ ខ្លូរ៉ូហ្វីល( Chlorophyll)មានគុណសម្បត្តិក្នុងការតតាំងការកើតមហារីកបានយ៉ាងល្អ។ បន្លែផ្លែឈើពណ៌បៃតងមានសារធាតុកាកសរសៃខ្ពស់ ជួយក្នុងរឿងបន្ទោបង់បានល្អ បន្ថយអាស៊ីតក្នុងក្រពះ និងជួយបន្ថយអាការប្រតិកម្មចាញ់ផ្សេងៗទៀតផង។ ពេលណាដែលកូនពិបាកក្នុងការបន្ទោបង់ ត្រូវរៀបចំមុខម្ហូបក្រុមនេះឱ្យញ៉ាំ។ 2 . បន្លែផ្លែឈើពណ៌ក្រហម ៈ បន្លែ និងផ្លែឈើពណ៌ក្រហមដែលអ្នកម្ដាយយកមកផ្សំជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងៗមានដូចជា ផ្លែស្រ្តបឺរី ប៉េងប៉ោះ ឃែនបឺរី ផ្លែទទឹម ឪឡឹក ល្ហុងទុំ។ល។ បន្លែផ្លែឈើពណ៌ក្រហមមានសារធាតុ … Read more

ល្ពៅខ្មែរ និងល្ពៅថៃតម្លៃខុសគ្នាដូចមេឃនឹងដី

បើតាមសេចក្តីរាយការណ៍ពីអាជ្ញាធរខេត្តព្រះវិហារបានឱ្យដឹងថា ផ្លែល្ពៅរបស់កសិករខ្មែរយើងដែលដាំនៅក្នុងស្រុក និងផ្លែល្ពៅរបស់ថៃដែលដាំនៅក្នុងប្រទេសគេ មានតម្លៃខុសគ្នាដូចមេឃនឹងដី ដោយល្ពៅរបស់កសិករខ្មែរមានតម្លៃចន្លោះពី 4 – 6បាត ប្រហែល 500 ទៅ600រៀល ចំណែកល្ពៅនៅផ្សារថៃមានតម្លៃចន្លោះពី 50 – 60បាត ប្រហែល 6,000រៀល ក្នុងមួយគីឡូក្រាម និងទោះជាល្ពៅខ្មែរមានតម្លៃថោកដូច្នេះក៏ដោយ ក៏ភាគីថៃបានបិទមិនឱ្យអាជីវករនាំល្ពៅពីកម្ពុជាចូលទៅលក់ដែរ។ បន្ទាប់ពីទទួលបានដំណឹងនេះអាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានជួបប្រជុំជាមួយអាជ្ញាធរស្រុកណាំយ៉ឺនរបស់ភាគីថៃដើម្បីចរចាស្នើនាំល្ពៅចូលទៅប្រទេសថៃឡើងវិញ ដោយក្នុងមួយថ្ងៃអនុញ្ញាតឱ្យនាំចូលត្រឹមតែ 10តោនប៉ុណ្ណោះ។ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តបានលើកឡើងថា ផ្លែល្ពៅកសិករខ្មែរត្រូវបានភាគីថៃបិទមិនឱ្យនាំចូលរយៈពេល 5ថ្ងៃកន្លងមកហើយ ការបិទនេះបានធ្វើឱ្យកសិករខ្មែរមានការខាតបង់យ៉ាងច្រើន។ បន្ទាប់ពីបានទទួលដំណឹងនេះមក លោកអភិបាលស្រុកជាំក្សាន្តបានសំណូមពរទៅភាគីថៃ តាមរយៈលោកអភិបាលស្រុកណាំយ៉ឺនថា បើភាគីថៃចង់បិទគួរជូនដំណឹងមកអាជ្ញាធរស្រុកជាំក្សាន្តឱ្យបានដឹងមុនផង។ ចំណែកភាគីថៃលោកអភិបាលស្រុកណាំយ៉ឺន បានមានប្រសាសន៍ឆ្លើយតបវិញថា រឿងការបិទមិនឱ្យនាំចូលផ្លែល្ពៅពីខ្មែរនេះ លោកមិនបានដឹងទេ លោកទើបតែបានដឹងដោយសារលោកអភិបាលស្រុកជាំក្សាន្តទូរស័ព្ទប្រាប់នេះតែប៉ុណ្ណោះ។ ក្នុងនោះលោកអភិបាលស្រុកណាំយ៉ឺនបានសន្យាថា លោកនឹងពាំនាំសំណូមពររបស់អភិបាលស្រុកជាំក្សាន្តនេះ យកទៅដាក់ជូនក្នុងកិច្ចប្រជុំថ្នាក់ខេត្តដើម្បីដោះស្រាយបន្ត។ យ៉ាងណាមិញក្រោយពីបិទអង្គប្រជុំ ភាគីថៃបានយល់ព្រមបើកឱ្យអាជីវករខ្មែរនាំផ្លែល្ពៅចូលទៅលក់ក្នុងទីផ្សាររបស់គេវិញក្នុងមួយថ្ងៃបានត្រឹមតែ 10តោនប៉ុណ្ណោះ ហើយក្នុងមួយគីឡូក្រាមថ្លៃចន្លោះពី 4 – 6បាត (ប្រហាក់ប្រហែល 500រៀល) ខណៈតម្លៃល្ពៅនៅក្នុងប្រទេសថៃមានតម្លៃចន្លោះពី 50 – … Read more