ចង់ឱ្យកូនសក់ក្រាស់ខ្មៅរលើបរលោង ម្ដាយគួរញ៉ាំអាហារ 5យ៉ាងនេះពេលតាំងគភ៌

តើត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យកូនតូចកើតមកមានសក់ក្បាលខ្មៅក្រាស់ និងរឹងមាំ? មិនពិបាកទេ ស្ត្រីដែលកំពុងតាំងគភ៌អាចធ្វើបានដោយការញ៉ាំអាហារដែលមានប្រយោជន៍ និងមានចំណែកជួយជំរុញការចម្រើនធំធាត់របស់សរសៃសក់ខណៈដែលទារកនៅក្នុងផ្ទៃ។ ថ្ងៃនេះ ឡារ៉ែនសូមណែនាំអាហារ 6ប្រភេទដែលស្រ្តីមានគភ៌ញ៉ាំហើយ នឹងធ្វើឱ្យកូនមានសក់ក្បាលខ្មៅក្រាស់ ដូចតទៅ…។ 1.បន្លែស្លឹកបៃតង មនុស្សជាច្រើនអាចនឹងមិនសូវចូលចិត្តបន្លែស្លឹកបៃតង តែដឹងទេថា បន្លែស្លឹកបៃតងនេះមានប្រយោជន៍ច្រើនណាស់ ព្រោះមានទាំងវីតាមីន និងវីតាមីន ដូច្នេះហើយទើបការទទួលទានបន្លែស្លឹកបៃតងមានចំណែកជួយឱ្យសក់ក្បាលវែងស្អាត និងខ្មៅក្រិបខ្លាំងឡើង និងថែមទាំងជួយផលិតជាតិខ្លាញ់ល្អចេញមកបំប៉នឫសសរសៃសក់ឱ្យតោងជាប់ស្បែកក្បាលបានល្អទៀតផង។ ដូច្នេះ អ្នកណាដែលមិនចូលចិត្តញ៉ាំបន្លែស្លឹកបៃតង ប្រហែលជាត្រូវងាកមកញ៉ាំឱ្យបានញឹកញាប់ហើយ ដើម្បីឱ្យកូនរតូចមានសរសៃសក់ដែលខ្មៅ និងក្រាស់ល្អ។ 2.គ្រាប់សណ្ដែក និងធញ្ញជាតិ ក្រៅពីជួយឱ្យប្រព័ន្ធបន្ទោបង់ធ្វើការល្អហើយ នៅមានសារធាតុបំប៉នឱ្យសរសៃសក់ក្រាស់ មិនបែកចុង មានវីតាមីន ច្រើនប្រភេទ និងមានប្រូតេអ៊ីនដែលស្រដៀននឹងសាច់សត្វច្រើនទៀតផង។ ជាពិសេសគញរាប់សណ្ដែកអាល់ម៉ុន អង្ករស្រូវអូក និងអង្ករស្រូវសាលី ជាដើម តែអាហារប្រភេទនេះ ស្ត្រីមានគភ៌គួរទទួលទានក្នុងបរិមាណដែលសមល្មម មិនច្រើនជ្រុលពេក ព្រោះវាមានកាល់ឡូរីខ្ពស់។ 3.ស៊ុតមាន់ ស៊ុត គឺជាអាហារដែលស្ត្រីមានគភ៌ទទួលទានច្រើនបំផុត ព្រោះមានសារធាតុអាហារដែលសុទ្ធតែមានប្រយោជន៍ចំពោះស្រ្តីដែលកំពុងតាំងគភ៌ទាំងអស់​ និងថែមទាំងជួយឱ្យកូនតូចមានសរសៃសក់ដែលស្អាត សរសៃក្រាស់ និងខ្មៅក្រិបទៀតផង ដែលទាំងអស់នោះ ជាលទ្ធផលបានមកពីការដែលស្ត្រីមានគភ៌ញ៉ាំស៊ុតរៀងរាល់ថ្ងៃហ្នឹងឯង។ 4.គ្រាប់ល្ងខ្មៅ គ្រាប់ល្ងខ្មៅសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដែលសំខាន់ដល់ការចម្រើនធំធាត់របស់សរសៃសក់មិនចាញ់ស៊ុតមាន់ប៉ុន្មានឡើយ ព្រោះមានសារធាតុអាហារដែលសំខាន់ៗជាច្រើន ពេលបានទទួលទានហើយ … Read more

ដឹងអត់ ទទួលទានល្ងខ្មៅរាល់ថ្ងៃមានអត្ថប្រយោជន៍អ្វីខ្លះ?

ល្ងខ្មៅ ជាអាហារមួយប្រភេទដែលមានអត្ថប្រយោជន៍បំផុត ព្រោះវាមានសារធាតុចិញ្ចឹម និងថែរក្សារាងកាយរបស់មនុស្សយើងបានយ៉ាងល្អ ។ ល្ងខ្មៅ ជាគ្រាប់ធញ្ញជាតិតូចៗ ដែលសម្បូរជីវជាតិ និងគុណសម្បតិ្តជួយថែរក្សាសុខភាពបានល្អ ដូច្នោះហើយទើបល្ងខ្មៅជាអាហារដែលជាប់លំដាប់ថ្នាក់កំពូល នៃអាហារដែលមានសារៈប្រយោជន៍ចំពោះរាងកាយ ដែលលោកអ្នកមិនគួររំលង ។ តើអ្នកធ្លាប់បានដឹងខ្លះទេថា នៅក្នុងគ្រាប់ល្ងខ្មៅតូចៗ មានសារធាតុអ្វីខ្លះ ហើយមានគុណប្រយោជន៍អ្វីខ្លះ ? យោងតាមវេជ្ជបណ្ឌិតជំនាញបានឲ្យដឹងថា អ្នកវិទ្យាសាស្រ្ដបានឡើងអំពីល្ងខ្មៅថា ជាគ្រាប់ធញ្ញជាតិដែលមានកំណើតចេញពីប្រទេស អេត្យូពី បាននាំចូលមកដល់ប្រទេស ឥណ្ឌា ចិន អាហ្វ្រិកខាងជើង និងអាស៊ី កាលពី ២០០០ឆ្នាំមុន ហើយល្ងខ្មៅជាប្រភេទល្ងតែមួយនឹងល្ងស។ អ្នកវិទ្យាសាស្រ្ដបានបន្ដទៀតថា បើទទួលទានល្ងខ្មៅ ១០០ក្រាមនោះ លោកអ្នកទទួលបានថាមពល ៥៧៣គីឡូកាឡូរី ។ មិនត្រឹមតែប៉ុណ្ណោះទេ ការទទួលទានល្ងខ្មៅ មានអត្ថប្រយោជន៍ដូចជា ៖ ១.បំបាត់ការឈឺចាប់សន្លាក់រ៉ាំរ៉ៃ ២.ជំនួយស្បែក និង ឆ្អឹង ៣.កាត់បន្ថយកូឡេស្តេរ៉ុលក្នុងសរសៃឈាម ៤.ជំនួយបេះដូង និងសម្រួលចង្វាក់បេះដូង ៥.ការពារជំងឺមហារីក ៦.ជំនួយប្រព័ន្ធរំលាយអាហារ ៧.បន្ថយការឈឺចាប់ពេលមករដូវ ៩.ជួយឲ្យគេងលក់ស្រួល ១០.ជំនួយខួរក្បាល បង្កើនសមត្ថភាពចង់ចាំ ១១.ជំនួយភ្នែក ៕