ហាង ZARA ត្រូវបានបំពាក់ឧបករណ៍បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាព ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ម៉ូដែលសម្លៀកបំពាក់មួយគ្មានពីរ ដែលរួមបញ្ចូលជាមួយវេទិកាអនឡាញថ្មីបំផុតនៅកម្ពុជា ក្នុងនោះមានដូចជា Zara.com/kh តាមរយៈកម្មវិធី Zara និងមុខងារ Store Mode ជាដើម។ ZARA ផ្ដល់ភាពងាយស្រួលដល់អតិថិជន ដោយសារមានកម្មវិធីស្វែងរកទំនិញនៅក្នុងហាង តាមរយៈអ៊ីនធើណិត។ ទំនិញដែលលក់តាមអនឡាញមានតម្លៃដូចគ្នាទៅនឹងទំនិញលក់នៅក្នុងហាង ZARA ហើយអតិថិជនអាចសម្រេចចិត្តទិញមុខទំនិញដោយការដឹកជញ្ជូនដល់ផ្ទះ ឬទៅទិញផ្ទាល់នៅហាងក៏បាន។
នៅក្នុងប្រភេទរថយន្តអគ្គិសនីខ្នាតតូច ក្រៅពី Mini EV ក្រុមហ៊ុន SAIC-GM-Wuling ក៏បានបង្ហាញវត្តមាន Air EV នៅប្រទេសចិនកាលពីខែធ្នូឆ្នាំកន្លង និង Bingo EV កាលពីចុងខែមីនាឆ្នាំនេះផងដែរ។
ក្រុមហ៊ុនចិន BYD មានផែនការផលិតរថយន្តអគ្គិសនីនៅប្រទេសវៀតណាម និងកំពុងតែរំពឹងលើការជួយគាំទ្រពីរដ្ឋាភិបាលប្រទេសនេះ ក្រោយពីបានចាប់ផ្ដើមការសាងសង់រោងចក្រនៅប្រទេសថៃ។
លោក Wang Chuanfu ប្រធាន និងជាស្ថាបនិករបស់ក្រុមហ៊ុន BYD សង្ឃឹមថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីឱ្យ BYD ធ្វើការវិនិយោគ និងអាចឆាប់បានចាប់ផ្ដើមការផលិតរថយន្តអគ្គិសនីសម្រាប់លក់ក្នុងស្រុក និងនាំចេញទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមរបាយការណ៍នៅលើគេហទំព័ររបស់រដ្ឋាភិបាលវៀតណាម ចុះផ្សាយកាលពី 05 ឧសភា។
អ្នកនាំពាក្យរបស់ BYD បានទទួលស្គាល់ព័ត៌មានស្ដីពីគម្រោងផលិតរថយន្តអគ្គិសនីនៅប្រទេសវៀតណាម ប៉ុន្តែមិនបានបង្ហើបព័ត៌មានលំអិតស្ដីពីការវិនិយោគនេះ។
BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេបង្អស់នៅប្រទេសចិន កំពុងសាងសង់រោងចក្រផលិតនៅប្រទេសថៃ ដែលជារោងចក្រដំបូងនៅបរទេសរបស់ក្រុមហ៊ុននេះ។ បច្ចុប្បន្ន BYD ក៏កំពុងតែពិនិត្យលទ្ធភាពសាងសង់រោងចក្រមួយបន្ថែមទៀតនៅហ្វ៊ីលីពីន ឬឥណ្ឌូណេស៊ី ក្រៅពីប្រទេសថៃ និងវៀតណាម។
ការផលិតរថយន្តអគ្គិសនីរបស់ BYD នៅប្រទេសចិន កាលពីឆ្នាំ 2016
នៅក្នុងខែមេសាឆ្នាំនេះ រថយន្តអគ្គិសនី 210,295 គ្រឿងរបស់ BYD ត្រូវបានលក់ចេញ ដែលនេះគឺជាតួលេខខ្ពស់ជាងទ្វេដងធៀបនឹងមួយឆ្នាំមុន។
ភាគហ៊ុនរបស់ BYD បានកើនជាង 2% កាលពីព្រឹកមិញនៅហុងកុង ក្រោយពីរដ្ឋាភិបាលចិន ជាថ្មីម្ដងទៀតបានសន្យាថា គាំទ្រដល់វិស័យរថយន្តអគ្គិសនី។ ភាគហ៊ុន BYD បានកើន 25% នៅក្នុងឆ្នាំនេះ៕