វិធី 6 យ៉ាង​ជួយ​ឱ្យ​​ស្រួល​ដក​ដង្ហើម​ក្នុង​រដូវ​រងា​

អ្នក​ទាំង​ឡាយ​ដែល​តែង​តែ​មាន​អាការ​ពិបាកដកដង្ហើម គួរ​តែ​ចៀស​វាង​ការ​ហាត់​ប្រាណ​នៅ​ខាង​ក្រៅផ្ទះ​ និង​កាត់បន្ថយ​ការ​ប៉ះពាល់​ផ្សែង​បារី​ជា​ដើម ដើម្បី​ទប់​ទល់​នឹង​ប្រតិកម្ម​របស់​ផ្លូវ​ដង្ហើម​។ អាកាសធាតុ​ត្រជាក់​​អាច​បង្ក​បញ្ហា​ធ្ងន់​ធ្ងរ​ចំពោះ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​។ សីតុណ្ហភាព​ត្រជាក់​ខ្លាំង​នឹង​ធ្វើ​ឱ្យ​ផ្លូវ​ដង្ហើម​ត្រូវ​រួម​តូច​ នាំ​ឱ្យ​កើត​មាន​អាការ​មួយ​ចំនួន មាន​ដូច​ជា ពិបាក​ដកដង្ហើម សំឡេង​​ដង្ហើម​ពិបាក​ស្ដាប់ ​បង្កើន​ការ​ផលិតជាតិ​ទឹក​រងៃ និង​ក្អក។ល។ ដើម្បី​កាត់បន្ថយ​អាការ​ទាំង​នេះ អ្នក​ដែល​ជួប​បញ្ហា​អាច​អនុវត្ត​តាមវិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម នៅ​ពេល​អាកាសធាតុ​ត្រជាក់​​៖ 1-ហាត់​ប្រាណ​នៅ​ក្នុង​ផ្ទះ 2-ពាក់​ម៉ាស និង​ពាក់​មួក​ឱ្យ​ជិត​ត្រចៀក 3-ចៀសវាង​ការ​អាំង​ភ្លើង​ដែល​មាន​ផ្សែង​ 4-ចៀស​វាង​កត្តា​ផ្សេង​ៗ​ដែល​នាំ​ឱ្យ​ពិបាក​ដកដង្ហើម មាន​ជា​អាទិ៍ ផ្សែង​បារី ផ្សែង​ភ្នក់ភ្លើង​ ផ្សែង​ឡាន ចំហាយ​គីមី ធូលី។ល។ 5-លេប​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា បើ​អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​ 6-ផឹកទឹក​ឱ្យ​បាន​គ្រប់​គ្រាន់ 7-គ្រប់​គ្រង​ភាព​តាន​តឹង​ឱ្យ​បាន​ល្អ​

IMF ព្យាករ​អំពី​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2024 របស់​ប្រទេស​ថៃ

មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) ទើប​តែ​បាន​កែ​ប្រែ​ការ​ព្យាករ​អំពី​កំណើន​ GDP ក្នុង​ឆ្នាំ 2024 របស់​ប្រទេស​ថៃ​ ដោយ​យោង​ទៅ​តាម​កំណើន​នៃ​ការ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ឯក​ជន​ដ៏​ខ្លាំង​ក្លា និង​ការ​ងើប​ឡើង​វិញ​នៃ​តម្រូវ​ការ​ពី​ខាង​ក្រៅ​។ IMF យល់​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​អាច​នឹង​មាន​កំណើន​ 2.7% ក្នុង​ឆ្នាំ​នេះ និង​កើន​ឡើង​ដល់​ 3.6% ក្នុង​ឆ្នាំ 2024​ បើ​ទោះ​ស្ថានភាព​សេដ្ឋកិច្ច​សកល​កំពុង​ស្ថិត​ក្នុង​អស្ថិរភាព​។ អតិផរណា​រួម​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ ស្ថិត​នៅ​ក្នុង​កម្រិត​មធ្យម 1.3% នៅ​ឆ្នាំ 2023 ដោយ​សារ​ប្រសិទ្ធភាព​របស់​វិធានការ​នានាដែល​​បន្ត​រក្សា​តម្លៃ​ថាមពល​នៅក្នុង​កម្រិត​ទាប រួម​នឹង​ការប្រសើរ​ឡើង​នៃ​បណ្ដាញ​ផ្គត់​ផ្គង់​សកល​។ ទន្ទឹម​នឹង​នេះ​ ព្រោះ​តែ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ក្រោយ​កើន​ឡើង អតិផរណា​ក៏​ត្រូវ​បាន​ព្យាករ​ថា​ នឹង​កើន​ឡើង​ 1.6% ផងដែរ​។ យោង​តាម​ IMF ការ​បន្ត​ធ្វើ​ប្រក្រតីភាព​គោល​នយោបាយម៉ាក្រូ​សេដ្ឋកិច្ច​​ក្នុង​ពេល​ខាងមុខ ​នឹង​ជួយ​កសាង​ឡើង​វិញ​នូវ​ «ទម្រ» ហិរញ្ញវត្ថុ​ និង​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​សម្រាប់ប្រទេស​ថៃ​។ ក្រៅ​ពី​នេះ ការ​បង្កើត​រាជ​រដ្ឋាភិបាល​ថ្មី​បាន​ដោយ​ជោគ​ជ័យ​ក៏ជួយ​ឱ្យ​ប្រទេស​ថៃ​មាន​ឱកាស​អនុវត្ត​ «កំណែ​ទម្រង់​ស៊ីជម្រៅ និង​គ្រប់​ជ្រុង​ជ្រោយ» ដើម្បី​បង្កើន​ទិន្នផល ​គាំទ្រដល់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព​ និង​គ្រប់​ជ្រុង​ជ្រោយ​ជាង​មុន​។ IMF ក៏សម្ដែង​​ស្វាគមន៍​ចំពោះ​​គម្រោង​របស់​ធនាគារ​ជាតិ​ថៃ​ នៅ​ក្នុង​ការ​បញ្ចេញ​វិធានការ​ថ្មី​ៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បំណុល​គ្រួសារ​ដែល​មាន​កម្រិត​ខ្ពស់ ទន្ទឹម​នឹង​ការ​ណែ​នាំ​ការ​ផ្ដល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ជាក់​លាក់ ក៏ដូច​ជា​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​បំណុល​​រ៉ាំរ៉ៃ​ផងដែរ​៕

អាការ 5យ៉ាងពេលកូនឈឺ ដែលឪពុក-ម្ដាយត្រូវឧស្សាហ៍សង្កេតមើល

ខណៈពេលកូននៅជាទារក មានរឿងមួយដែលឪពុក-ម្តាយមិនចង់ឱ្យកើតឡើងចំពោះកូនសោះនោះគឺ ការឈឺថ្កាត់ ព្រោះក្រៅពីធ្វើឱ្យកូនតូចយំរករឿងច្រើន ព្រោះមិនស្រួលនៅក្នុងខ្លួនហើយនោះ កូនថែមទាំងមិនអាចនិយាយប្រាប់ពីអាការរបស់គេឱ្យឪពុក-ម្ដាយដឹងថា ឈឺចាប់នៅត្រង់ណា ឬមាន​អារម្មណ៍ពិបាកយ៉ាងណាបានឡើយ ដូច្នេះមានវិធីតែមួយគត់ដែលឪពុក-ម្ដាយអាចដឹងបាន គឺការសង្កេតមើលហ្នឹងឯង។ -ញ៉ាំតិច ឬមឹមទឹកដោះតិចជាងមុន ធ្លាប់តែពូកែញ៉ាំ មឹមបានច្រើន ស្រាប់តែញ៉ាំបានតិច ឬស្ទើរតែមិនញ៉ាំសោះទៅវិញ នេះគឺជាអាការចាប់ផ្តើមរបស់ការឈឺថ្កាត់ហើយ…ចូរព្យាយាមបញ្ចុកទឹកដោះ ឬទឹកឱ្យកូនមឹមឱ្យបានញឹកញាប់ (ចង់ឱ្យចឹបៗពីស្លាបព្រា ឬបឺតពីដបក៏បាន)។ ការឱ្យមឹមទឹកដោះ និងទឹកញឹកញាប់នេះនឹងជួយឱ្យរាងកាយរបស់កូនមិនបាត់បង់ជាតិទឹក។ សង្កេតមើលបន្ថែម គួរសង្កេតមើលផងថា តើនៅខាងក្នុងមាត់កូនមានអ្វីខុសប្រក្រតីឬទេ? ដូចជា តើមានដំបៅលើអណ្តាត ឬសាច់ថ្ពាល់ខាងក្នុង ឬ​ក៏អត់? ព្រោះការមានដំបៅ ឬពងបែកនៅក្នុងមាត់ក៏ជាមូលហេតុមួយដែលធ្វើឱ្យកូនមិនព្រមបៅទឹកដោះ ឬញ៉ាំអាហារដែរ តែបើមិន​ប្រាកដក្នុងចិត្តចំពោះបញ្ហាដែលកើតឡើងនេះទេ គួរនាំកូនតូចទៅជួបគ្រូពេទ្យដើម្បីពិនិត្យរកមើលមូលហេតុ និងរក្សាព្យាបាលយ៉ាងត្រឹមត្រូវជាបន្ត។ -ក្តៅខ្លួន សីតុណ្ហភាពក្នុងរាងកាយលើស 37អង្សាC គឺជាសញ្ញាដាស់តឿនថា រាងកាយកំពុងឈឺថ្កាត់ហើយ។ រាងកាយរបស់កូនផ្ទាល់ក៏មានភាព​ស៊ាំប្រឆាំង​នឹងជំងឺ ដែលមានតួនាទីប្រឆាំងមេរោគនៅក្នុងគ្រប់ផ្នែកនៃរាងកាយ និងបណ្តេញសារធាតុមិនល្អ ឬជាតិពុលរបស់មេរោគឱ្យ​ចេញ​ពីរាងកាយយ៉ាងឆាប់រហ័សដែរ ដូច្នេះនៅពេលអវយវៈគ្រប់ផ្នែករបស់រាងកាយរបស់កូនធ្វើការកាន់តែខ្លាំងឡើង នោះជាមូលហេតុដែលធ្វើឱ្យក្តៅខ្លួនហ្នឹងឯង។ សង្កេតមើលបន្ថែម បើកម្ដៅខ្លួនឡើងខ្ពស់(លើស 38អង្សាC) ជាប់ៗគ្នារយៈពេល 24ម៉ោង អាចនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ចំពោះក្មេងតូចខ្លះអាចនឹង​ប្រកាច់បាន ជាពិសេសចំពោះឪពុក-ម្តាយណាដែលធ្លាប់មានប្រវត្តិប្រកាច់កាលពីនៅតូចៗ អាការនោះអាចនឹងកើតចំពោះកូនតូចរបស់យើងបាន។ … Read more

6វិធី កាពារខ្លួនឯងពីការតាំងគភ៌ក្រៅស្បូន…

ការតាំងឮគភ៌ក្រៅស្បូន ឬមានកូនក្រៅស្បូនមានគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃខ្លាំងណាស់ និងឱកាសស្លាប់បាត់បង់ជីវិតមានខ្ពស់ ព្រោះសភាពជុំវិញខ្លួននៅក្នុងផ្នែករបស់ដៃស្បូន ឬប្រអប់ពោះមិនស័ក្តិសមសម្រាប់ទារកយ៉ាងប្រាកដ។ ភាគច្រើន ទារកមានឱកាសស្លាប់បាត់បង់ជីវិតតាំងពីត្រីមាសទី2 ម្ល៉េះ បើម្ដាយមិនយកចិត្តទុកដាក់ ក៏នឹងមិនដឹងថា ខ្លួនឯងមានគភ៌ដែរ។ ការការពារ និងថែទាំខ្លួនពីសភាវតាំងគភ៌ក្រៅស្បូន មិនមានដៃគូរួមភេទច្រើន រួមទាំងការមានភេទសម្ព័ន្ធដោយសុវត្ថិភាពដោយការប្រើស្រោមអនាម័យដើម្បីជាការជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការឆ្លងរោគតាមការមានភេទសម្ព័ន្ធ(នៅពេលមិនបានត្រៀមខ្លួនក្នុងការមានបុត្រ)។ បើកើតជំងឺរលាកបំពង់បញ្ជូនស៊ុត ឬប្រអប់ឆ្អឹងត្រគាក គួរទៅជួបគ្រូពេទ្យជំនាញ និងព្យាបាលឱ្យជាដាច់។ មិនគួរទិញថ្នាំមកទទួលទានដោយខ្លួនឯងទេ ព្រោះអាចកើតការឆ្លងមេរោគរ៉ាំរ៉ៃ និងធ្វើឱ្យកើតស្បែកភ្នាសស្ដើងៗជាច្រើននៅក្នុងប្រអប់ឆ្អឹងត្រគាក។ ពិនិត្យសុខភាពយ៉ាងជាប់លាប់ បើរកឃើញថា មានឆ្លងមេរោគខាងភេទសម្ព័ន្ធ ចូរប្រញាប់ព្យាបាលភ្លាមៗកុំបង្អង់យូរ។ ហាត់ប្រាណជាប់ជានិច្ច ដើម្បីឱ្យរាងកាយរឹងប៉ឹង។ មិនគួរញ៉ាំស្រា និងជក់បារីឡើយ។ មើលថែទាំសុខភាពឱ្យរឹងប៉ឹងជាប់ជានិច្ច។ ការព្យាបាលនៅពេលកើតការតាំងគភ៌ក្រៅស្បូន ព្យាបាលដោយថ្នាំ ដែលបច្ចុប្បន្នការព្យាបាលដោយថ្នាំនេះបានកើនឡើងជារឿយៗ អាចប្រើបានក្នុងករណីដែលអ្នកជំងឺនៅមិនទាន់មានការបែករបស់បំពង់ទម្លាក់ស៊ុត ឬបែកបន្តិចបន្តួច និងឈាមធ្លាក់មកតិចតួច ឬបាត់ទៅវិញ និងការព្យាបាលដោយការវះកាត់ គឺជាវិធីព្យាបាលដែលត្រូវចំចំណុចបំផុត។ បើអ្នកធ្លាប់តាំងគភ៌ក្រៅស្បូនហើយ បើមិនធ្វើការព្យាបាលដោយបកស្បែកភ្នាសស្ដើងៗទាំងនោះចេញ ឬព្យាបាលដោយការវះកាត់ទេនោះ ឱកាសប្រថុយក្នុងការតាំងគភ៌ក្រៅស្បូនក៏នឹងកើតឡើងម្ដងទៀតបាន៕

អាហារបង្កើនទម្ងន់កូន និងតិចនិកល្អៗដែលអ្នកម្ដាយមិនគួរខកខាន

ក្មេងដែលមានទម្ងន់ខ្លួនទាបជាងប្រក្រតី ច្រើនតែមានមូលហេតុមកពីការចិញ្ចឹមថែទាំ កូនញ៉ាំតិច និងមិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវតាមក្បួនភោជនាហារ ទាំងក្នុងរឿងបរិមាណ និងជីវជាតិ បណ្ដោយតាមចិត្តកូនជ្រុលពេក ជាហេតុធ្វើឱ្យឪពុកម្ដាយកង្វល់ចិត្ត ខ្លាចកូនស្គមមានទម្ងន់ខ្លួនខុសប្រក្រតី ដូច្នេះទើបអាហារបន្ថែមទម្ងន់កូនក្លាយជារឿងសំខាន់ដែលឪពុកម្ដាយគួរតែយកចិត្តទុកដាក់ឱ្យបានច្រើនឡើង។ កូនមានទម្ងន់ខ្លួនតិចជាងប្រក្រតី(ស្គម)ច្រើនតែមានមូលហេតុមកពី ៈ – ការចិញ្ចឹមថែទាំ ៈ ក្មេងញ៉ាំតិច មិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវទាំងបរិមាណ និងជីវជាតិអាហារដោយសារតែការមិនដឹង ឬបណ្ដោយតាមចិត្តក្មេង។ – សភាវឈឺថ្កាត់របស់រាងកាយ ៈ អាចមានជំងឺរ៉ាំរ៉ៃ ឬបញ្ហារបស់ភាពពិការតាំងពីកំណើត ធ្វើឱ្យមានការចម្រើនធំធាត់យឺត ដូចជាជំងឺបេះដូង ជាដើម។ល។ – ការគេងសម្រាក ៈ គេងលក់សម្រាកមិនបានគ្រប់គ្រាន់ ឬចូលគេងយប់ជ្រៅជាប្រចាំ។ វិធីជួយបង្កើនទម្ងន់ខ្លួនកូន កូនមានទម្ងន់ខ្លួនតិច(ស្គម)ជារឿងលំបាកចិត្តរបស់អ្នកម្ដាយ ដូច្នេះយើងនាំគ្នាមកមើលពីតិចនិក 4យ៉ាងដែលនឹងជួយអ្នកម្ដាយក្នុងការបង្កើនទម្ងន់ខ្លួនកូនថា តើមានអ្វីខ្លះ? សង្កេតរឿងអាហារ ៈ ក្រុមអាហារដែលកូនញ៉ាំនោះ មានប្រយោជន៍ដល់រាងកាយច្រើនប៉ុនណា ដូចជា សាច់ ទឹកដោះ ស៊ុត មិនគ្រប់គ្រាន់ ក៏ធ្វើឱ្យកូនស្គមបានដែរ រួមទាំងបរិមាណអាហារក៏ត្រូវតែសមល្មមនឹងការប្រើកម្លាំងថាមពលដែរ។ កែសម្រួលវិធីចម្អិន ៈ សម្រាប់ក្មេងដែលមានទម្ងន់ខ្លួនតិច អ្នកម្ដាយអាចប្ដូរពីអាហារស្ងោរ មកជាអាហារឆា … Read more

ពហុវិធីកែបញ្ហាក្មេងពិបាកញ៉ាំ ឱ្យក្លាយជាក្មេងដែលចូលចិត្តញ៉ាំ មិនកៀសបន្លែចេញ

“ក្មេងពិបាកញ៉ាំអាហារ” ជាបញ្ហាមួយដែលឪពុកម្ដាយមានអារម្មណ៍តានតឹង និងកង្វល់ចិត្តយ៉ាងខ្លាំង ហើយដោយសារតែខំព្យាយាមគ្រប់បែបយ៉ាងធ្វើយ៉ាងណាឱ្យកូនបានញ៉ាំអាហារ ទើបជាលទ្ធផលធ្វើឱ្យក្មេងតតាំងកាន់តែខ្លាំងឡើង ហើយបញ្ហាក៏នឹងរឹតតែធ្ងន់ធ្ងរ និងរ៉ាំរ៉ៃខ្លាំងឡើង។ “ក្មេងពិបាកញ៉ាំអាហារ” អាចជួបប្រទះនៅលើក្មេងទូទៅ 3 – 5ភាគរយច្រើនស្ថិតក្នុងវ័យ 1 – 6ឆ្នាំ ក្មេងនឹងមានអាការដូចតទៅ គឺញ៉ាំយឺត បៀមបាយ ឬស្រែកយំមិនព្រមញ៉ាំ ខ្ជាក់ចេញ ឬក្អួតអាហារដែលញ៉ាំចូលទៅហើយនោះចេញមកវិញ ជាដើម។ ឯឪពុកម្ដាយវិញនឹងខំប្រឹងធ្វើយ៉ាងណាឱ្យកូនញ៉ាំបាន តាំងពីទំពាបញ្ចុក បង្ខំ លួងលោម អង្វរ សូកប៉ាន់ ដាក់លក្ខខណ្ឌជាមួយកូន ឬបង្ខំដាក់ទណ្ឌកម្មដោយវិធីផ្សេងៗក៏មាន។ ភាគច្រើនក្មេងត្រូវបានទទួលអាហារមួយថ្ងៃក្នុងបរិមាណដែលគ្រប់គ្រាន់ តែបើក្នុងករណីដែលក្មេងបានទទួលអាហារតិចជាងប្រក្រតី និងមានការចម្រើនធំធាត់យឺតនោះ ក្មេងគួរបានទទួលការពិនិត្យវាយតម្លៃដើម្បីរកវិធីព្យាបាលខាងរាងកាយ និងផ្លូវចិត្តយ៉ាងលម្អិត។ វិធីកែបញ្ហា ក្មេងពិបាកញ៉ាំអាហារ ក្នុងវ័យដែលត្រូវចាប់ផ្ដើមញ៉ាំ 1 . ឱ្យអង្គុយនៅតុញ៉ាំបាយជាមួយប៉ាម៉ាក់។ 2 . មិនបើកទូរទស្សន៍មើលក្នុងអំឡុងពេលញ៉ាំបាយ ឬអាហារ។ 3 . ឱ្យពេលញ៉ាំអាហារប្រមាណជា 30នាទី ដោយដួសអាហារឱ្យសមល្មម មិនច្រើនជ្រុលពេក។ បើក្មេងមិនញ៉ាំ ពេលដល់ម៉ោង ចូរប្រមូលអាហារទុកដាក់។ 4 … Read more

អ្នកកើតជំងឺឈឺឆ្អឹងរ៉ាំរ៉ៃ គួរពិសារទឹកនេះ

សម្រាប់អ្នកកើតជំងឺឈឺឆ្អឹង ឈឺសន្លាក់ដៃជើង ដែលមានសភាពយូរឆ្នាំរ៉ាំរ៉ៃ មានអារម្មណ៍ពិបាកតានតឹងនៅក្នុងខ្លួននោះ លែងមានកង្វល់ទៀតហើយ ដោយថ្ងៃនេះគេហទំព័រ La Reine បាននាំយកអត្ថបទមួយដែលនិយាយអំពីប្រសិទ្ធភាពនៃការទទួលទាន ទឹកខ្ជាយ ដែលជាជំនួយព្យាបាលជំងឺឈឺឆ្អឹង និងជួយការពារពីជំងឺពុកឆ្អឹង ជាពិសេសសម្រាប់មនុស្សមានវ័យចំណាស់ ។ គ្រឿងផ្សំ៖ -ខ្ជាយ ១ ចាន -ទឹកឃ្មុំ -ក្រូចឆ្មា -ទឹកឆ្អិន ឬទឹកបរិសុទ្ធ ។ វិធីធ្វើ៖ – ក្រឡុកខ្ជាយជាមួយទឹកឆ្អិនឱ្យហ្មត់ – ដួសពពុះ និងច្រោះកាកខ្ជាយចេញ – លាយទឹកខ្ជាយ កន្លះកែវ ជាមួយក្រូចឆ្មា ១ ចំណិត និងទឹកឃ្មុំ ១ ស្លាបព្រាបាយ ។ ការអនុវត្ត លោកអ្នកអាចទទួលទានក្នុងមួយថ្ងៃ ២ដង ក៏ប៉ុន្ដែអ្នកដែលមានបញ្ហាក្រពះមិនគួរទទួលទានច្រើនឡើយ ហើយនៅក្នុងរយៈពេលពី ៣ ទៅ៤ថ្ងៃ នោះនឹងទទួលបានលិទ្ធផល ហើយមានអារម្មណ៍ថាធូរសះស្បើយជាងមុនមិនខាន។ កាន់តែជាក់ច្បាស់សូមទស្សនាវីដេអូ ធ្វើទឹកខ្ជាយខាងក្រោមនេះ៕