[ភ្នំពេញ – ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣] ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.កដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត ហ្វដ ប្រចាំប្រទេសកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឈានមុខគេនៅកម្ពុជា។
លោក ហាន ប៉េង ក្វាង អគ្គនាយក ធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នាផ្តល់ដំណោះស្រាយដ៏មានសារៈសំខាន់មួយសម្រាប់អតិថិជន” ។
“យើងជឿជាក់ថាគ្រប់គ្នាស័ក្កិសមនឹងទទួលបានឱកាសក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់ពួកគេ។ ហើយយើងចង់ធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជនមិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា នោះគឺអតិថិជនមិនបារម្មណ៍លើការចំណាយប្រាក់កក់ ហើយថែមទាំងមិនចំណាយបង់ការប្រាក់រហូតដល់ ១២ ខែ”។
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ សម្រាប់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត ឥឡូវនេះយើងមានការផ្តល់ជូនពិសេសគឺ ការទិញរថយន្តដោយមិនតម្រូវមានប្រាក់កក់ និងការបង់រំលស់ដោយមិនចំណាយការប្រាក់ពេញមួយឆ្នាំពេញសម្រាប់រថយន្តម៉ូដែល Ford Ranger Wildtrak, Everest, EcoSport, Territory ស៊េរីឆ្នាំ ២០២២ ដែលនេះជាលើកទី១ ដែលមានការសហការបែបនេះកើតឡើងរវាង អ អិម អេ (ខេមបូឌា) ជាមួយធនាគារ វីង ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ៕
ឆ្លៀតក្នុងឱកាសនេះដែរ លោក លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានបន្ថែមថា “ បច្ចុប្បន្នក្រុមហ៊ុន ហ្វដ បានពង្រីកនូវវិសាលភាពនៃគ្រឿងបន្លាស់ និងសេវាកម្មជួសជុលរថយន្តនៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយយើងក៏មានយានដ្ឋានដៃគូសហការជាច្រើននៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។ ជាពិសេស ថ្មីៗនេះយើងក៏បានបង្កើតនូវ ការិយាល័យផ្នែកទំនាក់ទំនងអតិថិជន (Call Center) ដើម្បីផ្តល់នូវសេវាកម្មឆាប់រហ័ស និងផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ក៏ដូចជាធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំនាញរបស់យើង ។ ”
សម្រាប់អតិថិជនដែលចង់សាកសួរព័ត៌មាន ឬមានបំណងចង់ទិញរថយន្ត Ford អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 012 333 975 ឬ 077 666 357 ឬ 078 999 883
សម្រាប់លោកអ្នកដែលមានតម្រូវការកម្ចីឥណទានតាមរយៈធនាគារ វីង សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 078 989 767/078 989 511 ឬអញ្ជើញមកកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត៕



ចាប់ផ្ដើមចូលសង្គមច្រើនឡើង
Sសាំង មានកូន អាយុ ៦ខួប នាងរៀបរាប់ថា ពីមុននាងមានអាជីពជាអ្នកនិពន្ធឯករាជ្យ មុនពេលមានកូន នាងមាននិស្ស័យខ្ជិលច្រអូសខ្លាំងណាស់ ទើបធ្វើការបែបតាមដំណើរ ត្រេតត្រត ពី ១ថ្ងៃទៅ ១ថ្ងៃ និងតែងតែចុះចាញ់អ្វីៗ ដែលធ្វើញាប់ញ័រអារម្មណ៍ ដែលនៅជុំវិញខ្លួនជានិច្ច។ ឧទាហរណ៍ដូចជា បន្ទាប់ពីអង្គុយធ្វើការ បានមិនយូរប៉ុន្មាន ពេលនាងដឹងខ្លួនឡើង ទើបដឹងថា ខ្លួនឯងមកអង្គុយលេងអ៊ីនធើណិត ឬអង្គុយមើលទូរទស្សន៍បាត់ទៅហើយ ហើយការងារផ្ទះ ក៏ត្រូវត្រាំៗទុកចោលសិន ទុកស្អែកចាំធ្វើ ជារឿយៗទៅ។
Oសាំង មានកូន អាយុ 3ខួប និង 9ខួប នាងរៀបរាប់ថា កាលសម័យនៅជាសិស្ស នាងមាននិស្ស័យភ្លេចនេះ ភ្លេចនោះជាប់ជានិច្ច ដូចជា “អេ៎? យើងដូចជាភ្លេចផ្ញើកិច្ចការផ្ទះឱ្យលោកគ្រូទេដឹង?” ដល់ពេលចាប់ផ្ដើមចូលធ្វើការ ក៏ច្រើនតែភ្លេចជាញឹកញាប់ រឿងកំណត់ពេលផ្ញើកិច្ចការងារដែលមេប្រគល់ឱ្យ ទើបត្រូវហាមាត់សុំពន្យារពេលជាញឹកញាប់ដូចគ្នា។
Hសាំង មានកូន អាយុ 3ខួប នាងរៀបរាប់ថា ការពិតទៅ កាលពីពេលមិនទាន់មានកូន នាងមានអារម្មណ៍ថា មិនចូលចិត្តក្មេងៗសោះតែម្ដង ព្រោះនាងគិតថា ពួកក្មេងៗ ចូលចិត្តតែបើកក្រពះស្រែកយំឮៗ អាត្មានិយមយ៉ាងចេះស្ដាប់អ្នកណា ស្មានពីអារម្មណ៍មិនត្រូវ សូម្បីតែកូនរបស់បងស្រីខ្លួនឯង ដែលជាក្មួយបង្កើត ក៏នាងមានអារម្មណ៍មិនចូលចិត្តដែរ។
































