អ្វីខ្លះដែលជួយឱ្យអ្នកមានកូនភ្លោះបានដូចបំណង?

គូស្វាមីភរិយាខ្លះ នៅពេលរៀបការគ្នារួចរាល់ហើយក៏ធ្វើដំណើរមកដល់ដំណាក់កាលរៀបផែនការដើម្បីមានបុត្រជាមួយគ្នា តែប្រាកដណាស់ថា គ្រួសារខ្លះក៏ចង់មានកូនត្រឹមតែ 1នាក់ តែគ្រួសារខ្លះក៏រៀបផែនការចង់បានកូនច្រើនជាងហ្នឹង ដែលក្នុងនោះកូនភ្លោះអាចជាគោលដៅមួយដែលគូស្វាមីភរិយាជាច្រើនគូចង់បាន តែ…តើនឹងធ្វើយ៉ាងណាដើម្បីឱ្យសមបំណងក្នុងការមានកូនភ្លោះដើម្បីឱ្យពួកគេធំឡើងក្លាយជាមិត្តភក្តិផង ជាបងប្អូនផងក្នុងពេលតែមួយ? ថ្ងៃនេះ ឡារ៉ែនបានរួបរួមបច្ច័យជាច្រើនដែលនឹងជួយឱ្យគូស្វាមីភរិយារបស់អ្នកមានកូនភ្លោះបានកាន់តែងាយឡើងមកជម្រាបជូនដូចខាងក្រោម…។ អ្វីខ្លះដែលបើសិនធ្វើទៅហើយ មានឱកាសបានកូនភ្លោះកាន់តែខ្លាំងឡើង? មើលទៅលើពូជអំបូរ : នេះគឺជាចំណុចសំខាន់ដំបូងគេរបស់ការមានកូនភ្លោះក៏អាចថាបានដែរ ទោះវាជាមិនមែនជាបច្ច័យទាំងអស់ក្ដី តែក៏វាមានចំណែកច្រើនគួរសមដែរ។ បើនៅក្នុងក្រុមគ្រួសាររបស់ទាំងពីរនាក់(ទាំងប្ដី និងប្រពន្ធ)មានប្រវត្ថិមានបងប្អូនភ្លោះ នោះឱកាសដែលគូស្វាមីភរិយារបស់អ្នកនឹងបានកូនភ្លោះក៏មានច្រើនទៅតាមនោះដែរយ៉ាងពិតប្រាកដ។ ពូជសាសន៍ក៏សំខាន់ : ជាមធ្យម មនុស្សនៅក្នុងពូជសាសន៍អាហ្វ្រិកនឹងមានឱកាសមានកូនភ្លោះខ្លាំងជាងជនជាតិស្បែកស ឬជនជាតិស្បែកលឿង ដោយអត្រាការកើតបានកូនភ្លោះជាមធ្យមនៅលើមនុស្សស្បែកខ្មៅនឹងជួបប្រទះប្រមាណជា 1 – 4% មនុស្សស្បែកសប្រមាណ 0.7 – 1% និងនៅលើមនុស្សស្បែកលឿងប្រមាណជា 0.3ប៉ុណ្ណោះឯង។ បើជាការពពោះលើកទី2 ឡើងទៅ ឱកាសក៏នឹងមានច្រើនតាមនោះដែរ : ការមានកូនពីមុនមកហើយនឹងអាចជួយបង្កើនឱកាសក្នុងការមានកូនភ្លោះដល់អ្នកបានច្រើនណាស់ ព្រោះថា ស្រ្តីជាម្ដាយនឹងមានការទម្លាក់ស៊ុតកើនឡើងច្រើនហ្នឹងឯង។ អាយុ : ដែលធ្លាប់បានឮមកទាំងអស់គ្នាថា រឹតតែស្រ្តីជាម្ដាយមានអាយុច្រើនឡើង ក៏នឹងរឹតតែប្រថុយប្រថាននឹងការមានកូនហើយជួបនឹងសភាវផ្សេងៗច្រើនឡើងតាមហ្នឹងដែរ តែវាផ្ទុយគ្នានឹងការមានកូនភ្លោះ ព្រោះរឹតតែអ្នកមានអាយុក្នុងអំឡុង 35 – 39ឆ្នាំ រឹតតែមានឱកាសដែលអ្នកនឹងមានកូនភ្លោះច្រើនឡើង។ មូលហេតុ … Read more

ទោះអាយុច្រើន ក៏មានគភ៌ដោយសុវត្ថិភាពបានដែរ…

ដោយឡៃហ្វ៍ស្តាយល៍របស់ស្រ្តីសម័យថ្មីដែលនៅមានអារម្មណ៍សប្បាយ និងចង់សាកល្បងជាមួយជីវិតការធ្វើការងារឱ្យបានយូរ ឬអ្នកខ្លះទៀតជានាងក្រមុំរើសច្រើនដែលនៅមិនទាន់ជួបបុរសត្រូវចិត្តនោះ ធ្វើឱ្យការសាងក្រុមគ្រួសារ និងការរៀបការក្រកើតឡើង ឱកាសក្នុងការនឹងមានបញ្ហាពាក់ព័ន្ធជាមួយការតាំងគភ៌ និងបញ្ហាផ្នែកសុខភាពរបស់ទារកពិតជាមានភាពអាចទៅរួចខ្ពស់។ វេជ្ជបណ្ឌិតជំនាញផ្នែកស្រ្តី និងសម្ភពបានឱ្យដឹងថា ស្រ្តីដែលតាំងគភ៌នៅពេលខ្លួនអាយុច្រើន មានភាពប្រថុយប្រថានខ្ពស់ដោយសារកូននឹងកើតភាពខុសប្រក្រតីរបស់ចំនួនក្រូម៉ូហ្សូមដែលនឹងនាំឆ្ពោះទៅរកក្រុមអាការរលូតបាន ដោយសារតែការធ្វើការរបស់សម្បុកស៊ុតញីនឹងចុះខ្សោយនៅពេលស្រ្តីមានអាយុច្រើនឡើង ជាពិសេសក្នុងអំឡុងអាយុ 35ឆ្នាំឡើងទៅ ដោយពេទ្យនឹងផ្ដល់ការណែនាំ ដើម្បីជោះយកទឹកភ្លោះមកពិនិត្យរកមើលភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូមក្នុងអំឡុងអាយុគភ៌ប្រមាណ 17 – 22សប្ដាហ៍។ ស្រ្តីមានគភ៌គួរប្រាប់ និងប្រឹក្សាសុំការណែនាំពីគ្រូពេទ្យដើម្បីបានទទួលព័ត៌មានអំពីការតាំងគភ៌របស់ខ្លួនឱ្យបានច្រើនបំផុត និងពិភាក្សារួមគ្នាអំពីភាពប្រថុយប្រថានដែលអាចនឹងកើតឡើងចំពោះទារក និងការថែទាំរក្សាដែលត្រឹមត្រូវជាបន្ត។ ក្រៅពីនេះ ការតាំងគភ៌នៅពេលអាយុច្រើន នៅធ្វើឱ្យកើតបញ្ហាទងសុកធ្លាក់ចុះទាប ទងសុករបកមុនពេលប្រសូត អ្នកខ្លះអាចកើតភាពខុសប្រក្រតីរបស់សរសៃឈាមដែលហូរទៅចិញ្ចឹមនៅទងសុក និងខ្លួនទារក ដែលជាហេតុធ្វើឱ្យទារកមានខ្លួនតូច និងមានសភាវក្រធំ ឬធំយឺតនៅក្នុងគភ៌ពិតជាអាចកើតឡើងខ្ពស់ ឬស្រ្តីខ្លះទៀតកើតរោគទឹកនោមផ្អែមខណៈមានគភ៌ដែលនឹងរកឃើញថា ទារកនឹងមានខ្លួនធំ និងពិបាកប្រសូតធ្វើឱ្យធ្លាក់ឈាមច្រើនក្រោយពេលប្រសូតបាន។ ការពិនិត្យសុខភាពមុនពេលតាំងគភ៌មានភាពចាំបាច់ និងជួយកាត់បន្ថយក្ដីកង្វល់បានច្រើន ដោយសារតែដល់ពេលអាយុច្រើនឡើង ក៏នឹងមានជំងឺលើសឈាម ឬទឹកនោមផ្អែមខណៈពេលមានគភ៌កើតឡើងដែរ ហើយបើមានគភ៌នៅពេលអាយុច្រើនជាង 25ឆ្នាំផងនោះ នឹងកើតជំងឺទឹកនោមផ្អែម និងលើសឈាមខ្លាំងជាងមនុស្សទូទៅដល់ទៅ 2ដង ដូច្នេះការឃុំគ្រងការពារជំងឺមុនការតាំងគភ៌នឹងជួយកាត់បន្ថយជំងឺជ្រៀតជ្រែកទាំងនោះបាន៕

តើក្នុងអំឡុងអាយុប៉ុន្មាន ទើបស័ក្តិសមនឹងការមានបុត្រខ្លាំងបំផុត?

ដោយយុគសម័យដែលផ្លាស់ប្ដូរ និងតិចណូឡូជីខាងវេជ្ជសាស្រ្តកាន់តែឈានទៅមុខនោះ បានធ្វើឱ្យគូស្នេហ៍ជាច្រើនគូកាន់តែក្ររៀបការ ខុសពីសម័យមុនដែលក្រោយពីរៀនចប់បានតែប៉ុន្មានឆ្នាំក៏នាំគ្នាមានគ្រួសារអស់ទៅហើយ តែមនុស្សនាពេលបច្ចុប្បន្ននេះភាគច្រើនៗតែរង់ចាំឱ្យមានភាពសម្បូរបែបគ្រប់ផ្នែកជាមុនសិន ទើបសម្រេចចិត្តរៀបការ និងមានបុត្រ។ យ៉ាងណាក៏ដោយ លទ្ធផលនៃការសិក្សាស្រាវជ្រាវពី Royal College of Obstetrics and Gynecology ក្នុងប្រទេសអង់គ្លេសបានរកឃើញថា អំឡុងអាយុដែលស័ក្តិសមក្នុងការមានបុត្រខ្លាំងបំផុតគឺ 20 – 35ឆ្នាំ ព្រោះឱកាសប្រថុយនឹងការរលូតមានតិចតួចបំផុត និងថែមទាំងងាយស្រួលប្រសូតដោយមិនចាំបាច់ពឹងលើការវះប្រសូតដែលត្រូវការពេលវេលាសម្រាកព្យាបាលយូរជាងទៀតផង។ ក្រៅពីនេះ ក្នុងអំឡុងអាយុខាងលើនៅអាចទប់ទល់នឹងសភាវគេងមិនលក់ ឬគេងមិនឆ្អែតបានល្អជាងអំឡុងអាយុដែលច្រើនជាងនេះពេលដែលត្រូវភ្ញាក់ឡើងមកមើលកូនតូចនៅពេលយប់ព្រលប់ទៀតផង ក្នុងពេលជាមួយគ្នា ការមានបុត្រក្នុងអំឡុងអាយុ 20 – 35ឆ្នាំនេះថែមទាំងរឹងប៉ឹង និងមានកម្លាំងថាមពលខ្លាំងគ្រប់គ្រាន់ក្នុងការរួមធ្វើកិច្ចការងារជាមួយកូនៗក្នុងពេលលេងកីឡានៅពេលដែលពួកគេធំឡើងបានយ៉ាងរីករាយទៀតផង។ យ៉ាងណាក៏ដោយ លទ្ធផលនៃការស្រាវជ្រាវពីមហាវិទ្យាល័យ Aarhus University ក្នុងប្រទេសដាណឺម៉ាក បានរកឃើញថា អំឡុងអាយុដែលស័ក្តិសមក្នុងការអប់រំចិញ្ចឹមមើលថែកូន គួរតែស្ថិតក្នុងអំឡុងអាយុ 33ឆ្នាំឡើងទៅ ព្រោះស្រ្តីជាម្ដាយនឹងមានវុឌ្ឍិភាពច្រើនគ្រប់គ្រាន់ក្នុងការអប់រំ និងទប់ទល់ជាមួយទង្វើរបស់កូនបាន។ ដោយសារតែក្មេងដែលមានអាយុចន្លោះ 7 – 11ឆ្នាំ ជាអំឡុងពេលដែលពិបាកចិញ្ចឹមមើលថែខ្លាំងបំផុត ដូច្នេះអ្នកម្ដាយដែលមានអាយុច្រើនឡើងបន្តិច នឹងមានភាពអំណត់អត់ធន់ និងចេះអត់ឱនអភ័យឱ្យកូនៗរបស់ខ្លួនបានខ្លាំងជាង ដោយលទ្ធផលនៃការវិភាគបានរកឃើញថា ពួកគាត់ច្រើនតែចៀសវាងពីការដាក់ទោសកូនៗដោយការវាយ ឬប្រើកម្លាំងបាយ៕

គួរឱ្យអាណិតណាស់! កូនកំលោះ និងកូនក្រមុំ ត្រូវ “ឃុំខ្លួនឯង” ក្នុងផ្ទះ ខណៈពិធីរៀបការធ្វើឡើងនៅឯសណ្ឋាគារ ព្រោះតែខ្លាច…

កូនកំលោះ និងកូនក្រមុំ រួមជាមួយឪពុកម្ដាយ ត្រូវបង្ខាំងខ្លួនឯងក្នុងផ្ទះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់ពួកគេប្រារព្ធឡើងនៅឯសណ្ឋាគារតាមការគ្រោងទុក។ លោក Yu អាយុ 37ឆ្នាំ ធ្វើការផ្នែកសំណង់ បានត្រឡប់មកស្រុកកំណើតម្ដាយក្នុងខេត្ត Hunan ប្រទេសចិន មុនរដូវចូលឆ្នាំចិន ហើយបានត្រឡប់មកដល់សិង្ហបុរីវិញនៅថ្ងៃទី30 មករា។ ពិធីជប់លៀងអាពាហ៍ពិពាហ៍របស់គាត់ និងភរិយាបានត្រូវធ្វើឡើងនៅក្នុងសណ្ឋាគារមួយកាលពីថ្ងៃទី2 កុម្ភៈ ប៉ុន្តែ ដោយសារតែគេទើបត្រឡប់មកពីតំបន់មានអាសន្នរោគកូរ៉ូណា គម្រោងរបស់ពួកគេក៏ត្រូវបានផ្លាស់ប្ដូរ។ កូនកំលោះរូបនេះបាននិយាយថា ៖ “ភ្ញៀវដែលពួកខ្ញុំបានអញ្ជើញ មានការព្រួយបារម្ភនៅពេលដឹងថា ពួកខ្ញុំទើបត្រឡប់មកពីប្រទេសចិន ទើបយើងខ្ញុំសម្រេចចិត្តនៅដាច់ដោយឡែកពីមនុស្សម្នាក្នុងរយៈពេល 14ថ្ងៃ”។ ពិធីជប់លៀងអាពាហ៍ពិពាហ៍ នៅតែប្រារព្ធឡើងតាមការគ្រោងទុក ភ្ញៀវដែលបានអញ្ជើញ បានមកចូលរួមគ្រប់គ្នា។ កូនកំលោះ និងកូនក្រមុំត្រូវបង្ខាំងខ្លួនក្នុងផ្ទះ ហើយទទួលភ្ញៀវតាមរយៈអេក្រង់ទូរទស្សន៍ដោយការផ្សាយផ្ទាល់តាមអ៊ីនធើណិត។ កូនកំលោះនិយាយថា៖ “សូមអរគុណលោក លោកស្រី និងមិត្តទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីមង្គលការរបស់យើងខ្ញុំ។ សូមមេត្តាអធ្យាស្រ័យផង​ដែលយើងខ្ញុំមិនអាច​និយាយ​ពាក្យអរគុណ​​ដោយ​ផ្ទាល់បាន”។ ភ្លាមនោះ សម្លេងទះដៃក៏លាន់កងរំពងឡើង។ ជាងនេះទៅទៀត ពួកគេថែមទាំងឆ្លៀតធ្វើពិធីមង្គលការបែបប្រពៃណីចិន និងអញ្ជើញភ្ញៀវកិត្តិយសឡើង លើ ឆាកដើម្បីជល់កែវជាមួយពួកគេទៀតផង។ ដោយសារតែឪពុកម្ដាយរស់នៅជាមួយកូន ដូច្នេះពួកគេក៏ត្រូវនៅដាច់ដោយឡែកពីមនុស្សម្នា។ ក្នុងពិធីជប់លៀងនេះ មានតែប្អូនស្រីរបស់កូនកំលោះប៉ុណ្ណោះ ជាអ្នកទទួលភ្ញៀវដោយផ្ទាល់។ ទីភ្នាក់ងារសារព័ត៌មានចិន Chinapress … Read more

ទង្វើ5យ៉ាង ពិសោធ​ស្នេហា​របស់ ​គូស្នេហ៍​ក្រោយពេល​រៀបការ

ក្រោយពី​ប្តូរ​ស្ថានភាព​ពី​គូសង្សារ​មក​ជាគូ​ជីវិត​ ឬជាគូ​ស្វាមីភរិយា​ហើយ​នោះ​ ក្រៅពី​ធ្វើ​ឱ្យ​ការរស់នៅ​របស់​អ្នកប្រែ​ប្រួល​ហើយ​អាច​នឹង​ហុច​ផល​ឱ្យ​សេចក្ដីស្នេហា​ប្រែប្រួល​ទៅតាម​នោះ​ផង​ដែរ​។ ការប្រែប្រួល​ទាំងនោះ​អាច​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឱ្យ​នា​រីៗ​យើង​ជាច្រើន​កើតក្តី​សង្ស័យ​ថា​ តើ​ពេលនេះ​គូស្នេហ៍​(ដែល​ឥឡូវ​ក្លាយ​មក​ជា​ស្វាមី​)របស់​ខ្លួន​នៅតែ​មាន​អារម្មណ៍​ស្រឡាញ់​យើង​ដូច​កាលពីមុន​ ឬក៏​អត់​? តែ​ក៏​មិនសូវ​ជា​ហ៊ាន​សួរ​ប៉ុន្មាន​ដែរ​ ព្រោះ​ខ្លាច​ថា​ សំណួរ​មួយ​នេះ​នឹង​នាំ​ឆ្ពោះទៅ​រក​ការ​ឈ្លោះ​ទាស់ទែងគ្នា​។ ដូច្នេះហើយ​ទើប​ថ្ងៃនេះ​ ឡា​រ៉ែ​ន ចង់ឱ្យ​នា​រីៗ​យើង​ទាំងអស់​បាន​យល់ដឹង​ពីចិត្ត​គូស្នេហ៍​របស់​ខ្លួន​កាន់តែ​ច្បាស់​ឡើង​ដើម្បី​មាន​ភាព​ជឿជាក់​លើ​សេចក្តី​ស្នេហា​ដែល​ស្វាមី​របស់​អ្នកនាង​មាន​ចំពោះ​អ្នកនាង​ឱ្យ​កាន់តែ​ច្រើនឡើង​ តាម​រយ:ទង្វើ​ 5យ៉ាង​ដែល​បង្ហាញ​ឱ្យ​ឃើញច្បាស់​ថា​ គេ​(ស្វាមី​)នៅតែ​ស្រឡាញ់​អ្នកនាង​ដដែល​ ដូចតទៅ​ ៖ 1. នៅតែ​និយាយ​ថា​ “ស្រឡាញ់​អូន​” ជាប់​ជានិច្ច​… បើ​គេ​(ស្វាមី​)នៅតែ​ប្រាប់​ថា​ ស្រ​ឡាញ់​អូន​ៗ ជាប់​ជាប្រចាំ​ ដែល​ទោះជា​អ្នកមើល​ឃើញ​ ឬមើល​មិនឃើញ​ពី​ភាព​សំខាន់​របស់​ការ​និយាយ​ថា​“ស្រឡាញ់​អូន​” របស់​គេ​នោះ​ក៏ដោយ​ តែ​គ្រាន់តែ​គេ​បាន​និយាយ​ថា​ គេ​ស្រឡាញ់​អ្នក​ប៉ុណ្ណឹង​ ក៏អាច​ធ្វើ​ឱ្យ​គេ​ញញឹម​បាន​ដែរ​នោះ​ សូមអ្នក​ជឿជាក់​ចុះ​ថា​ គេ​ពិតជា​គិត​ដូច​សម្ដី​ដែល​អ្នក​បានឮ​នោះ​មែន​ហើយ​ ហើយ​គេ​ពិតជា​នៅតែ​មាន​អារម្មណ៍​បែប​នោះ​ជានិច្ច​ ទោះជា​អាពាហ៍​ពិពាហ៍​កន្លង​ផុត​ទៅ​ប៉ុន្មាន​ឆ្នាំ​ហើយក៏​ដោយ​ ហើ​នៅតែ​ស្រឡាញ់​អ្នក​បែប​នោះ​ជានិច្ច​ ដរាបណា​គេ​នៅតែ​មាន​ដង្ហើម​(វ៉ា​វ!)។ 2. បង្ហាញ​ច្បាស់​ក្នុង​គ្រប់​ទង្វើ​… មិនថា​អ្នក​រៀបការ​ជាមួយ​គេ​មក​យូរ​ប៉ុនណា​ហើយក៏​ដោយ​ តែ​គេ​នៅតែ​ជា​មនុស្សម្នាក់​ដែល​ដូច​ពីមុន​ដដែល​ និង​បញ្ជាក់​ច្បាស់​រាល់​ទង្វើ​ដែលគេ​បាន​ធ្វើ​ចំពោះ​អ្នកជា​និច្ច​ វា​គឺជា​ការ​បញ្ជាក់​ពី​បេះដូង​ និង​ដួងចិត្ត​របស់​គេ​ ម្បី​កុំឱ្យ​អ្នក​នៅ​នឹក​សង្ស័យ​ ស្រពេចស្រពឹល​ក្នុងចិត្ត​ ឬមាន​កង្វល់​ណា​មួយ​លើ​រូបគេ​ឱ្យ​សោះ​ ហើយក៏​ជា​ការ​បង្ហាញ​នូវ​ក្តី​ស្នេហា​ដែលគេ​មាន​ចំពោះ​អ្នក​ឥតងាករេ​ ដើម្បី​ឱ្យ​អ្នកមាន​អារម្មណ៍​ជឿជាក់​ចំពោះ​រូបគេ​ជានិច្ច​ មិនថា​តែ​ការ​ឱប​ កាន់ដៃ​ កៀក​ស្មា​ ឬទង្វើ​អ្វី​ផ្សេង​ទៀត​ក៏ដោយ​ វា​ប្រៀប​ហាក់ដូចជា​ រាល់​ៗថ្ងៃនេះ​ជា​ថ្ងៃ​ដែលគេ​បាន​ជួប​អ្នក​គ្រាដំបូង​ដូច្នោះ​ដែរ​។ 3. … Read more

រឿង8យ៉ាងដែលស្ត្រីត្រូវដឹងមុនពេលសម្រេចចិត្តរៀបការ

មុនពេលវេលារៀបមង្គលការចូលមកដល់ ស្ត្រីភាគច្រើនមានអារម្មណ៍រវើរវាយ និងគិតច្រើនអំពីការត្រៀមខ្លួនទុកជាមុន និងគម្រោងការនៅក្នុងថ្ងៃរៀបមង្គលការ ទាំងការជ្រើសរើសឈុត ការថែទាំរក្សាស្បែកឱ្យស្អាតជាទីទាក់ចិត្តដល់សា្វមីជាគូស្នេហ៍ និងភ្ញៀវកត្តិយស ដែលមើលទៅធ្វើឱ្យនាងលេចធ្លោក្នុងកម្មវិធីទាំងមូល។ តែយ៉ាងណាមិញការតាំងស្មារតី គ្រប់គ្រងស្ថានភាពដើម្បីត្រៀមខ្លួនទុកជាមុននោះ ស្ត្រីទាំងឡាយគប្បីត្រូវដឹងអំពី8ចំណុចនេះជាមុនសិន មុនសម្រេចចិត្តរៀបការ។ 1. កុំបារម្ភពីរូបរាង ខណៈមានពេលវេលាមិនគ្រប់គ្រាន់ បើទោះបីជារូបរាងខាងក្រៅជារឿងមួយដែលសំខាន់ តែតាមធាតុពិតទៅ ភ្ញៀវកត្តិយសដែលមកពិធីអាពាហ៍ពិពាហ៍របស់អ្នក ពួកគេមិនបានមកសំពះផ្ទឹម ឬដឹកដៃអ្នកនោះទេ។ ពោលគឺនៅពេលវេលាដែលភ្ញៀវដើរចូលមកក្នុងរោងពិធីពួកគេច្បាស់ណាស់ ចង់ទទួលស្នាមញញឹមពីកូនកំលោះ និងកូនក្រមុំ ជាការទទួលរាក់ទាក់យ៉ាងកក់ក្តៅ។ បើទោះបីជាពេលវេលាថែរក្សាសម្ផស្សមុនពេលរៀបការមិនមានច្រើនក្ដី តែអ្នកត្រូវតាំងស្មារតី ហើយកុំបារម្ភពីរូបរាងខាងក្រៅច្រើនពេក ព្រោះវានឹងបណ្ដាលឱ្យថ្ងៃពិសេសរបស់អ្នក ពោរពេញដោយភាពភ័យខ្លាច ហើយត្រូវតាំងស្មារតីឡើងវិញ។ 2. ក្ដីបារម្ភអំពីរដូវកាល និងអាកាសធាតុក្នុងខែ ឬថ្ងៃរៀបការ ស្ត្រីភាគច្រើនមានក្ដីបារម្ភច្រើនចំពោះថ្ងៃមង្គលការ ខ្លាចប៉ះចំអាកាសធាតុប្រែប្រួលតាមរដូវ-កាល តែបើការព្យាករណ៍ និងថ្ងៃកំណត់ពិធីរៀបអាពាហ៍ពិពាហ៍ ចៃដន្យមានប៉ះចំថ្ងៃមានបញ្ហាភ្លៀងខ្លាំង ឬមិនអំណោយផលផ្សេងៗនោះ អ្នកគួរគិតថា ត្រូវបណ្ដោយវាទៅតាមធម្មជាតិទៅចុះ សូមកុំកង្វល់ខ្លាំងពេកពីបញ្ហាអាកាសធាតុនោះ។ រឿងរៀបមង្គលការអាចបណ្ដាលឱ្យមានកង្វល់ច្រើន តែបណ្ដោយការគិតទៅតាមអ្វីដែលបម្រុងនឹងកើតឡើងទៅ ព្រោះអ្នកមិនអាចមានសមត្ថភាពផ្លាស់ប្ដូរអាកាសធាតុបានឡើយហើយក៏មិនអាចទស្សទាយដឹងមុនបានដែរ បើទោះបីមានការព្យាករណ៍ក៏ពិតមែន។ 3. ការទទួលពាក្យសម្បថជាប្ដីប្រពន្ធ ស្ត្រីអាចនឹងមានស្ថានភាពភ័យញាប់ញ័រច្រើនជាងបុរសនៅក្នុងពេលទទួលពាក្យសម្បថប្ដីប្រពន្ធ ឬការសន្យារបស់ប្ដីប្រពន្ធ នៅលើវេទិការ ខណៈដែលត្រូវប្រកាស និងបង្ហាញប្រាប់ដល់មហាជនឱ្យបានដឹងឭ (ភាគច្រើនការរៀបការរបស់ប្រជាជននៅបស្ចិមប្រទេស)។ … Read more

6ចំណុចដែលបុរសត្រូវផ្លាស់ប្ដូរគំនិតមុនពេលរៀបការ

ក្រោយរៀបការ​​ បុគ្គល​គ្រប់​រូប​តែង​តែ​ចង់​ទទួល​បាន​នូវ​សេចក្ដី​សុខ​យូរអង្វែង តែ​ដោយសារ​តែ​ភាព​ក្មេង​វ័យ​ និង​ការ​ធ្វេសប្រហែស​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​សេចក្ដី​ត្រូវ​ការ​របស់​ដៃ​គូ បាន​ជំរុញ​ឱ្យ​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​បែកបាក់គ្នាក្រោយរៀបការរួចមិនយូរប៉ុន្មាន។ការ​បង្កើត​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល គឺ​ជា​រឿង​ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន មិន​ថា បុរស ឬ​នារីនោះទេ។ ចំពោះ​បុរស​អាច​និយាយ​បាន​ថា ជា​បង្គោល​ដ៏​រឹងមាំ និង​ជា​អ្នក​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​គ្រួសារ ក្រោយ​រៀបការ​រួច។ ដូច្នេះ​បុរស​ត្រូវ​មើលពី​ខ្លួន​ឯង​ទៅ​លើ​ចំណុច​ទាំង6​នេះ ប្រ​សិន​បើ​ចង់​បាន​ប្រពន្ធ ៖ 1. ឈប់សាវា ចាំ​ក្លាយ​ជា​មនុស្ស​ចេះ​ស្មោះ​សិន ចាំ​គិតគូរ​ចង់​បង្កើត​គ្រួសារ ព្រោះ​លើលោក​នេះ​គ្មាន​នារី​ណា​មក​ស្រឡាញ់​ប្រុស​សាវានោះទេ។ បើ​ក្នុង​ចិត្ត​ឃើញ​អ្នក​ណា​ក៏​ស្អាត ឃើញ​អ្នក​ណា​ក៏​ពេញ​ចិត្ត​ មាន​ន័យ​ថា មិន​ទាន់​ជួប​ស្នេហ៍​ពិតនៅឡើយទេ។ បើ​សិន​ជា​ច្បាស់​ក្នុង​ចិត្ត​ថា ស្រឡាញ់​នារី​ម្នាក់​ណា​ពិត​ប្រាកដ មិនមាន​ចិត្ត​ឱ្យ​អ្នក​ផ្សេង​ទៀតចាំ​គិតគូររឿងរៀបការទើប​ជា​ការ​ប្រសើរ។ 2. ចរិត​ចាស់ទុំជាងមុន ត្រូវ​ដឹង​ថា ពេល​រៀប​ការ​ហើយ មាន​មនុស្ស​ស្រី​ម្នាក់​នៅ​អង្គុយ​ចាំ​នៅ​ផ្ទះ មិន​មែន​ដូច​នៅ​កំលោះ​ចង់​ដើរ​ដាច់​យប់​ថ្ងៃ​ណា​ក៏​បាន​នោះ​ទេ។ ដូច្នេះ​ហើយ​បើ​មិន​ទាន់​លះបង់​ចរិត​ផឹកស៊ីដាច់យប់ ស្រវឹង​អួទីនួទេនោះ សួរ​ថា យក​គេ​មក​រង​ទុក្ខ​ធ្វើ​អី? ចាំ​មាន​ចរិត​ចាស់​ទុំ ចេះ​ទទួល​ខុស​ត្រូវ​ខ្ពស់​សិន​ចាំ​យក​ប្រពន្ធ។ 3. បង្កើនប្រាក់ចំណូលខ្ពស់ ពាក្យ​ថា មាន​ការងារ​ធ្វើ​តែ​ម្យ៉ាង ហើយ​ចង់​បង្កើត​គ្រួសារ គឺ​មិន​គ្រប់គ្រាន់​ទេ ត្រូវ​សួរ​វិញ​ថាការងារ​នោះ​ស្ថិតស្ថេរឬទេ? ប្រាក់​ខែ​ច្រើន​ទេ? ហើយ​តំណែង​អ្វី​ដែរ? មនុស្ស​ប្រុស​មួយ​ចំនួន​ឱ្យ​តែ​មាន​ការងារ​ធ្វើ​ ច្រើន​គិត​ដល់​រឿង​គូស្រករ​បាត់​ទៅ​ហើយ តែ​ត្រូវ​ចាំ​ថា ពេល​រៀបការ​ហើយ​ត្រូវ​ចិញ្ចឹម​កូន​ក្រមុំ​គេ ហើយ​បើ​មាន​កូន​ត្រូវ​ចិញ្ចឹម​កូនថែម​ទៀត។ 4. … Read more

ហេតុអ្វីត្រូវមានដំណើរកម្សាន្តក្រេបចន្ទទឺកឃ្មុំ បន្ទាប់ពីរៀបការរួច?

ជាទូទៅបន្ទាប់ពីរៀបការរួច គូស្វាមីភរិយាថ្មីតែងតែមាននូវដំណើរកម្សាន្តបែបក្រេបចន្ទទឹកឃ្មុំ។ ការរៀបចំឱ្យមានដំណើរក្រេបចន្ទទឹកឃ្មុំនេះឡើងគឺត្រូវបានគេនិយមធ្វើឡើងតៗគ្នា ដោយភាគច្រើននៃគូស្វាមីភរិយាថ្មោងថ្មី មិនបានយល់ច្បាស់អំពីអត្ថន័យ និងខ្លឹមសារដ៏ពិតប្រាកដនៃការដើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនេះទេ គឺពេលគេឃើញអ្នកដទៃធ្វើដូច្នេះ ពួកគេក៏ធ្វើដូច្នេះដែរ ដោយពួកគេគិតត្រឹមថា ការធ្វើដំណើរបន្ទាប់ ពីរៀបការរួចនេះធ្វើឱ្យពួកគេរីករាយ និងមានពេលសម្រាកជាមួយនឹងស្វាមីភរិយាថ្មោងថ្មីរបស់ពួកគេបានល្អ។ ប៉ុន្តែជាក់ស្តែង ដំណើរនៃការក្រេបចន្ទទឹកឃ្មុំនេះមានប្រវត្តិ និងអត្ថន័យដ៏ជ្រាលជ្រៅរបស់វា តាំងពីយូរលង់ណាស់មកហើយ ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើននៅលើសកលលោក​ ចាប់ផ្តើមនិយមជាមួយនឹងដំណើរក្រេបចន្ទទឹកឃ្មុំនេះ បន្ទាប់ពីពួកគេរៀបការហើយថ្មីៗ។ ប្រវត្តិនៃដំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon នេះមានប្រវត្តិមកពីបស្ចិមប្រទេស ដែលផ្តើមពីគូសង្សារមួយគូ ដែលមានចិត្តប្រតិព័ទ្ធគ្នាជាខ្លាំង តែមានការរារាំងពីឪពុកម្តាយខាងស្រី បង្ខំឱ្យពួគគេទាំងពីរត្រូវពង្រត់គ្នាទៅឆ្ងាយពីផ្ទះមួយរយៈ លុះឪពុកម្តាយខាងស្រីលែងដេញដោលហើយ ទើបពួកគេទាំងពីរត្រលប់មកផ្ទះវិញ ដើម្បីសុំទោសឪពុកម្តាយទាំងសងខាង ហើយក៏រៀបចំពិធីរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាពេញច្បាប់។ ដោយសារតែរឿងនៃការពង្រត់គ្នារបស់អ្នកទាំងពីរនេះ ប្រជាជនដែលរស់នៅក្នុងភូមិនោះ បានឱ្យនិយមន័យនៃពាក្យ ”ដំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon នេះថា ការលបពួន ឬការទៅឱ្យឆ្ងាយដាច់ពីគេឯង”។ តែបើមើលតាមអត្ថន័យនៃពាក្យ ដ៉ំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon “វិញប្រែថា ទ៉ឹកឃ្មុំ” ពាក្យនេះមានការពាក់ព័ន្ធជាមួយនឹងទំនៀមទំលាប់រៀបអាពាហ៍ពិពាហ៍ដ៏ចាស់បុរាណរបស់ប្រជាជននៅប្រទេស អឺរ៉ុបខាងជើង ដែលនៅក្នុងទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ពួកគេ កូនកំលោះ និងកូនក្រមុំត្រូវផឹកស្រាទឹកឃ្មុំមួយថ្ងៃមួយកែវ​ នៅក្នុងអំឡុងពេលមួយខែដំបូង បន្ទាប់ពីពួកគេរៀបការរួច។ នេះគឺជាប្រវត្តិនៃពាក្យថា ដ៉ំណើរក្រេបចន្ទទឹកឃ្មុំ … Read more

តើការភ្ជាប់ពាក្យ សំខាន់យ៉ាងណា ហេតុអីត្រូវភ្ជាប់ពាក្យមុនរៀបការ?

តាមទំនៀមទម្លាប់របស់ការរៀបការតាំងពីសម័យបុរាណ មុននឹងមានពិធីមង្គលការឡើងត្រូវតែមានការភ្ជាប់ពាក្យជាទំនៀមទម្លាប់ជាមុនជានិច្ច ហើយទំនៀមទម្លាប់នេះក៏បានទទួលការបន្តធ្វើរហូតមកដល់ពេលបច្ចុប្បន្ន ទោះជាមានគូខ្លះអាចនឹងរំលងដំណាក់កាលនេះ ដើម្បីជាការសន្សំសំចៃថ្លៃចាយវាយក្ដី តែដឹងឬទេថា ការភ្ជាប់ពាក្យក៏មានចំណុចល្អច្រើនយ៉ាងដែរ ដូច្នេះយើងនាំគ្នាមកមើលពីប្រវត្តិថា តើហេតុអីទើបការភ្ជាប់ពាក្យមុនមានពិធីរៀបមង្គលការបានទទួលការអនុវត្តបន្តគ្នាមកក្លាយជាទំនៀមទម្លាប់តាំងពីសម័យបុរាណ? គោលបំណងក្នុងការភ្ជាប់ពាក្យ ដោយសារតែកាលពីសម័យអតីតកាលនោះការរៀបចំពិធីមង្គលការច្រើនតែជាការរៀបចំដែលកើតឡើងពីអាណាព្យាបាលច្រើនជាងក្នុងការរកគូស្រករដែលល្អឱ្យទៅបុត្រភ្ងានោះ ទើបមានតិចគូណាស់ដែលបានជួបស្នេហ៍ដោយខ្លួនឯង។ ការធ្វើពិធីភ្ជាប់ពាក្យ គឺជានិមិត្តសញ្ញាម្យ៉ាងដើម្បីឱ្យខាងប្រុស និងខាងស្រីមានឱកាសបានសិក្សាមើលចិត្តមើលថ្លើមគ្នាជាមុនមួយខណៈពេលសិន និងជានិមិត្តសញ្ញាមួយប្រាប់ដល់បុរសស្រ្តីដទៃទៀត មិនឱ្យមកចូលជិតក្បែរបុរសស្រ្តីដែលបានភ្ជាប់ពាក្យគ្នាហើយនោះផង។ បើសិននៅមិនទាន់ច្បាស់ប្រាកដក្នុងចិត្ត ឬមិនត្រូវចិត្តអ្វីៗនោះ ក៏នឹងមានការផ្ដាច់ពាក្យគ្នាវិញក្នុងឱកាសតទៅទៀត តែបើសិក្សាមើលចិត្តថ្លើមគ្នាហើយឃើញថានឹងទៅជាមួយគ្នាបាននោះ ក៏នឹងបន្តដោយការដេញពេលារកមើលឫក្សពេលាល្អដើម្បីរៀបការក្នុងវារៈណាមួយដែលស័ក្តិសម។ ការភ្ជាប់ពាក្យ មានរយៈពេលយូរ ឬឆាប់ប៉ុនណា? បើសិនតាមអំណះអំណាងកាលពីអតីតកាលច្រើនតែបញ្ជាក់ពីពេលវេលាភ្ជាប់ពាក្យក្នុងអំឡុងពេលប្រមាណជា6ខែ-12ខែ ជាវេលាដែលស័ក្តិសមល្មមក្នុងការស្គាល់ចិត្តគ្នាទៅវិញទៅមកតែក្នុងបច្ចុប្បន្ននេះ គ្មានការកំណត់ឱ្យប្រាកដជាក់ថា រយៈពេលប៉ុនណាទេ។ គូខ្លះអាចនឹងភ្ជាប់ពាក្យដើម្បីជាការកក់ទុកជាមុន (ភ្ជាប់ពាក្យតាំងពីនៅជំទង់ៗ ហើយមករៀបការនៅពេលចាស់ហើយក៏មាន) លុះពេលវេលាកន្លងទៅ3-5ឆ្នាំទើបរៀបការ។ តែបើគូខ្លះដែលប្រាកដជាក់ក្នុងចិត្តថា នឹងគ្មានបញ្ហាអ្វីក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយទេ ព្រោះបានសិក្សាមើលចិត្តថ្លើមគ្នាក្នុងអំឡុងពេលសេពគប់គ្នាមកយ៉ាងច្បាស់ប្រាកដល្អហើយនោះ ក៏អាចនឹងរៀបចំពិធីភ្ជាប់ពាក្យនៅពេលព្រឹក រួចហើយរៀបការនៅពេលរសៀលតែម្ដងក៏បាន ដែលនេះជាការបង្រួញដំណាក់កាលឱ្យខ្លី និងសន្សំថ្លៃចាយវាយបានច្រើនទៀតផង។ តើពិធីភ្ជាប់ពាក្យ ត្រូវធ្វើយ៉ាងណាខ្លះ? ពិធីភ្ជាប់ពាក្យភាគច្រើន គឺច្រើនជាការឯកភាពគ្នារឿងថ្លៃទឹកដោះរបស់ចាស់ៗទាំងសងខាង រួមទាំងរឿងរបស់ផ្ទះសំបែង និងចំណុចឯកភាពគ្នាមួយចំនួនទៀតក្រោយពេលរៀបការហើយ (គូខ្លះរៀបការគ្នាដោយហេតុផលខាងធុរកិច្ច)។ នៅពេលគ្រប់យ៉ាងរួចរាល់រៀបរយក៏នឹងមានការលើកខាន់ស្លា ព្រមទាំងថ្លៃទឹក-ដោះ មាសប្រាក់ និងគ្រឿងបណ្ណាការដែលបានឯកភាពគ្នានោះទៅជូនដល់ផ្ទះខាងកូនក្រមុំ។បន្ទាប់ពីនោះក៏ធ្វើពិធីបំពាក់ចិញ្ចៀនភ្ជាប់ពាក្យនៅចំពោះមុខសាក្សី ហើយទើបនាំយកភោជនាហារចេញមកជប់លៀងពិសាជាកិច្ចបញ្ចប់ពិធី និងអាចនឹងមានការជជែកនិយាយគ្នាម្ដងទៀតអំពីរឿងការរៀបចំពិធីមង្គលការនាពេលអនាគតដ៏ខ្លីខាងមុខ​។ អាចនិយាយបានថា ជាកលឧបាយម្យ៉ាងនៅក្នុងអតីតកាលដែលសមហេតុសមផលបំផុតយ៉ាងហោចណាស់ក៏ការភ្ជាប់ពាក្យអាចរាប់បានថា … Read more

រៀបការ​ពេល​អាយុ​ចន្លោះ 28-31ឆ្នាំ ជីវិត​គូ​នឹង​ស្ថិតស្ថេរ​យូរអង្វែង​

អ្នក​សង្គមវិទ្យា​នៃ​មហាវិទ្យាល័យ យូ​ថា​ហ៍ សហរដ្ឋអាមេរិក បានបង្ហាញ​ពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​រកឃើញថា​ក្នុងអំឡុង​អាយុ​ចន្លោះ​ពី 28-32ឆ្នាំ គឺជា​វ័យ​ដែល​ស័ក្តិសម​សម្រាប់​ការរៀប​អាពាហ៍ពិពាហ៍​ខ្លាំង​បំផុត ព្រោះ​ជា​អំឡុង​វ័យ​ដែល​ស្គា​ល់ពី​អារម្មណ៍​របស់​ខ្លួនឯង រកឃើញ​ដំណើរ​ជីវិត និង​មាន​ភាព​ទទួលខុសត្រូវ​ក្នុង​ក​ម្រឹត​មួយ​ហើយ។ ការស្រាវជ្រាវ​បាន​រកឃើញ​ផងដែរ​ថា​អ្នក​ដែល​រៀបការ​ក្រោយ​អាយុ ៣២ឆ្នាំ មាន​អត្រា​ការ​លែងលះ​កើនឡើង ខណៈដែល​គូស្នេហ៍​វ័យ​ជំទង់​អាយុ ១៥-១៩ឆ្នាំ លែងលះគ្នា​ច្រើន​បំផុត។ ទស្សនា​វ​ដ្តី ថា​ម បាន​រាយការណ៍​ពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់ និគ វូ​ហ្វ៊ី​ង​ហ្គើ​រ៍ អ្ន​សង្គមវិទ្យា​ដែល​បាន​រកឃើញថា អំឡុង​អាយុ​ដែល​ស័ក្តិសម​សម្រាប់​ការចាប់ផ្តើម​ជីវិត​គូ​នោះ​គឺ 28-32ឆ្នាំ ដោយ​អ្នកស្រាវជ្រាវ​បាន​នាំយក​ព័ត៌មាន​ការពិនិត្យ​ពីស​ភាវ​គ្រួសារ​ជនជាតិ​អាមេរិក​ក្នុង​ចន្លោះ​ឆ្នាំ 2006-2010 និង 2011-2015 មក​វិភាគ និង​រកឃើញថា​គូ​អាពាហ៍ពិពាហ៍​ដែល​ស្ថិតក្នុង​វ័យ​នេះ​មាន​អត្រា​ការ​លែងលះ​ទាប​ជាង​អ្នក​ដែល​រៀបការ​ក្នុង​វ័យ​ផ្សេងទៀត ជាពិសេស​ក្នុងអំឡុងពេល 5ឆ្នាំ​ក្រោយពេល​រៀបការ​មាន​អត្រា​ការចែក​ផ្លូវ​គ្នា​តិច​បំផុត។ វូ​ហ្វ៊ី​ង​ហ្គើ​រ៍​បាន​អធិប្បាយ​ថា ហេតុផល​ដែល​មនុ​ស្សវ័យ 28-32 ឆ្នាំ​ស័ក្តិសម​ល្អ​ក្នុងការ​រៀបការ​នោះ​មាន​ច្រើន​ចំណុច ដូចជា៖ -មនុស្ស​វ័យ​នេះ​ធំ​គ្រប់គ្រាន់​ក្នុង​ការដឹង​ទាន់​ពី​អារម្មណ៍​របស់​ខ្លួនឯង​ថា តើ​ខ្លួន​ចូល​ចុះ​ជាមួយ​ដៃគូ​បាន​មែនឬ​គ្រាន់តែ​ជា​អារម្មណ៍​រំជើបរំជួល​របស់​អ័រម៉ូន? -រូបគេ ឬ​នាង​បានជ្រើសរើស​ដំណើរ​ផ្លូវ​ជីវិត​ដែល​ខ្លួនឯង​ត្រូវការ​ហើយ និង​ចាប់ផ្តើម​មាន​ភាព​ទទួល​ខុសត្រូវ​ចំពោះ​រឿងផ្សេងៗហើយ។ -មាន​ស្ថិរភាព​ខាង​ហិរញ្ញវត្ថុ​បាន​មួ​យក​ម្រិត​ហើយ។ -នៅ​មិនទាន់​ចាស់​ជ្រុល​ក្នុងការ​សម្របសម្រួល​ខ្លួន កែសម្រួល​និស្ស័យ ឡៃ​ហ្វ៍​ស្តា​យល៍ ជីវិត​រស់នៅ​ប្រចាំថ្ងៃ -ល- ឱ្យចូល​គ្នា​ជាមួយ​ដៃគូ​ឡើយ ដែល​នេះ​គឺជា​រឿង​សំខាន់​ណាស់​ក្នុងការ​មានជីវិត​គូ។ អ្នកខ្លះ​អាច​ហៅ​ការសិក្សា​ស្រាវជ្រាវ​នេះ​ថា​ជា ទ្រឹស្តី​មាស​របស់​ការ​រៀបការ ដែល​គូរ​អាពាហ៍ពិពាហ៍​ត្រូវតែ​មិន​ក្មេង ឬ​ចាស់​ជ្រុល​ពេក ក្រៅពីនេះ​នៅមាន​ហេតុផល​ជាច្រើន​ទៀត​ដែល​គាំទ្រ​ថា ក្នុងអំឡុង​អាយុ … Read more