នៅពេលកូនតូចឈានចូលខែទី 9

ខែទី 9 លក្ខណៈរបស់កូនតូច កូនច្រើនតែគេងនៅពេលព្រឹក និងអំឡុងពេលរសៀល ក្នុងមួយពេលៗប្រមាណជា 1 – 2.5 ម៉ោង តែក្មេងខ្លះអាចមិនគេងនៅពេលព្រឹកក៏មាន។ ក្មេងដែលភ្ញាក់នៅពេលកណ្ដាលយប់ហើយ នឹងពិបាកគេងលក់ទៅវិញ ហើយក្មេងដែលកំពុងបៅទឹកដោះគោស្រាប់ហើយ លុះដល់វ័យនេះ មានតិចនាក់ណាស់ដែលនៅតែមឹមទឹកដោះគោនៅពេលយប់នោះ តែបើសិនជាភ្ញាក់យំរំខាននៅពេលកណ្ដាលយប់ ពេលឱ្យបៅទឹកដោះគោហើយ ក៏នឹងគេងលក់ទៅវិញយ៉ាងងាយស្រួល ដូច្នេះអ្នកម្ដាយអាចឱ្យមឹមទឹកដោះគោពេលយប់តទៅទៀតខ្លះៗក៏បាន។ ចំណែករឿងការបន្ទោបង់របស់កូនវិញនោះ នៅពេលកូនបានទទួលអាហារបន្ថែមច្រើនឡើង លាមកនឹងមានក្លិនកាន់តែស្អុយឡើង ឯពណ៌ក៏ប្រែប្រួលដែរ។ កូននឹងជុះមួយថ្ងៃ 1 – 2ដង ឬ2ថ្ងៃមួយដង សម្រាប់នោមវិញ នៅតែនោមប្រមាណមួយថ្ងៃ 10 ដងដដែល។ ចំនួនដងដែលនោមនៅពេលកណ្ដាលយប់នឹងខុសប្លែកពីគ្នា ក្មេងដែលញ៉ាំតិច នឹងនោមតិចដែរ ក្មេងខ្លះថែមទាំងមិននោមផងរហូតដល់ព្រឹក។ ក្មេងដែលញ៉ាំទឹកដោះគោ 1ដបមុនគេង ច្រើនតែនោមនៅពេលកណ្ដាលយប់ប្រហែល 1 – 2ដង និងក្មេងណាដែលគេងសើមខ្លួន នឹងភ្ញាក់ឡើងយំរំខាន តែពេលផ្លាស់ខោអាវ ឬកន្ទបឱ្យហើយ ក៏នៅតែមិនព្រមគេងលក់ទៅវិញនោះ អ្នកម្ដាយអាចបង្ខិតពេលឱ្យបៅទឹកដោះគោឱ្យឆាប់ជាងមុនបន្តិចក៏បាន និងមុនពេលដែលអ្នកម្ដាយចូលគេង គួរចាប់លើកកូនមកឱ្យនោមចេញបានម្ដង ក៏ជួយកាត់បន្ថយការភ្ញាក់យំរំខាននៅពេលកណ្ដាលយប់បានដែរ។ ល្មមឱ្យឈប់បៀបបាយបានហើយ កាលពីអាយុមិនលើស 8ខែ … Read more

រាម ទីឋានកម្សាន្តដ៏ស្ងប់ស្ងាត់ និងពោរពេញទៅដោយសម្រស់ធម្មជាតិ

“សមុទ្រ​រាម​” ត្រូវ​បាន​គេ​ស្គាល់​កាន់តែ​ច្បាស់​ និង​ទូលំទូលាយ​ថា​ ជាទី​កន្លែង​កម្សាន្ត​ ខណៈ​ដែល​តំបន់​ទេសចរណ៍​នា​ឆ្នេរសមុទ្រ​មួយ​នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ចាត់ជា​ឧទ្យានជាតិ​ និង​ជា​តំបន់​អភិរក្ស​ ដោយ​ព្រះរាជ​ក្រឹត្យ​ និង​ចាប់​បើក​ដំណើរការ​កាលពី​ថ្ងៃទី01​ ខែវិច្ឆិកា​ ឆ្នាំ1993​ មក​ម្ល៉េះ​។ ឧទ្យានជាតិ​ នា​ខេត្ត​ព្រះសីហនុ​ “រាម​” ស្ថិត​នៅ​ទិសនិរតី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក​គ្រប​ដណ្តប់​លើ​ឃុំ​ចំនួន2​ គឺ​ឃុំ​រាម​ និង​ឃុំ​ឧកញ៉ា​ ហេង​ ក្នុង​ស្រុក​ព្រៃនប់​ ដែល​ស្ថិតនៅ​ជាប់​ជួរភ្នំ​ ហើយក៏​ជា​ចំណុច​កណ្តាល​ខណ្ឌ​ចែក​រវាង​ខេត្ត​ព្រះសីហនុ​ និង​តំបន់​កម្សាន្ត​កោះ​ថ្មី​ផង​ដែរ​ ដោយមាន​ចម្ងាយ​ប្រមាណ18គីឡូម៉ែត្រ​ពីទី​ប្រជុំជន​ខេត្ត​ព្រះសីហនុ​ និង​ប្រមាណ​ជា194គីឡូម៉ែត្រ​ពី​ រាជធានី​ភ្នំពេញ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ4​។ ឧទ្យានជាតិ​ ដែល​លម្អ​ទៅ​ដោយ​ព្រៃ​ដើមដូង​ និង​បណ្តុំ​ថ្ម​ប៉ប្រះ​ទឹក​មួយ​នេះ​ មានផ្ទៃ​ដី​សរុប​21,000ហិ​កតា​ ដែល​ក្នុង​នោះ​ 6,000ហិ​កតា​ទៀត​ជា​ផ្ទៃ​ទឹកសមុទ្រ​ ហើយ15,000ហិ​កតា​ ជា​ដីគោក​តាម​មាត់​ឆ្នេរ​ ស្ថិតនៅ​ជាប់​តំបន់​ជួរ​ភ្នំក្រវ៉ាញ​ អម​ដោយ​កូនភ្នំ​តូច​ធំ​រ៉ា​យប៉ាយ​មាន​រយៈកម្ពស់​ចាប់ពី50ម៉ែត្រ​រហូតដល់280ម៉ែត្រ​ ដោយមាន​ទីតាំង​ខាងជើង​ជាប់​ផ្លូវជាតិ​លេខ4​ ខាងជើង​ជាប់ឃុំ​បត់ត្រង់​ ភូមិ​អុង​ និង​ឈូង​សមុទ្រ​ថៃ​ ដោយឡែក​ខាងលិច​ជាប់ឃុំ​បឹង​តាព្រហ្ម​ និង​ឃុំ​អូរជ្រៅ​ ហើយ​ខាងត្បូង​ជាប់នឹង​ឈូងសមុទ្រ​ថៃ​។ នៅ​ទីនេះ​មាន​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ និង​ស្រស់​ស្អា​តប្លែក​ៗពីគ្នា​ ដូចជា​ តំបន់ឆ្នេរ​ខ្សាច់​ដ៏​ម៉ដ្ឋខៃ​ ឆ្នេរ​ចំការ​ដូង​ ឆ្នេរ​ព្រែក​ចាក​ និង​តំបន់​ថ្ម​ដុះ​ ដែល​ភាគច្រើន​គេ​តែង​ហៅថា​ “ថ្ម​ញី​-ឈ្មោល​” ក្រោម​កា​រប​ណ្តុំ​ថ្ម​ដុះ​តូច​ធំ​រដិបរដុប​ … Read more