ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

គ្រួសារជាច្រើន(ជាពិសេសគ្រួសារខ្មែរកាត់ចិន)ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មីចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើងក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ។ 1 . ឱបកូនតាំងពីវិនាទីដំបូងដែលគេបើកភ្នែកមើលពិភពលោក ចាប់តាំងពីកូនតូចប្រសូតចេញមកបើកភ្នែកមើលពិភពលោក គេត្រូវជួបនឹងការផ្លាស់ប្ដូរយ៉ាងធំធេងរវាងពិភពដែលគេរស់នៅមក 9 ខែ(នៅក្នុងផ្ទៃម្ដាយ)ជាមួយនឹងពិភពខាងក្រៅដែលទាំងភ្លឺ ទាំងសីតុណ្ហភាពដែលមិនស្ថិតស្ថេរ ឬត្រជាក់ខ្លាំង និងធ្វើឱ្យទារកភ័យខ្លាច ដែលរឿងទាំងអស់នេះហើយជាហេតុផលថា ហេតុអីបានជាទារកដែលកើតមកភ្លាម ស្រែកយំខ្លាំងៗ និងស្ងាត់ទៅវិញនៅពេលបានទទួលភាពកក់ក្ដៅ និងការឱបបីពអំពីអ្នកម្ដាយនោះ។ ការឱបកូន និងប៉ះពាល់កូនតាំងពីពេលកើតមកភ្លាម ទោះជាកូននៅមិនទាន់ដឹងថា នរណាជាអ្នកឱបរូបគេក៏ដោយ តែការឱបកូនគឺជាការជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅសប្បាយ និងមានសុវត្ថិភាព មានភាពនឹងនរក្នុងចិត្តកាន់តែខ្លាំងឡើងបន្ទាប់ពីបានជួបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខណៈពេលប្រសូតរួច។ 2 . ការឱបកូនក្នុងអំឡុង 6 ខែដំបូង ក្នុងអំឡុងខែដំបូងៗ ខ្សែសម្ព័នភាពរវាងកូនជាមួយឪពុកម្ដាយនឹងចាប់ផ្ដើមវេញត្បាញចូលគ្នាច្រើនឡើង រឹតតែជាកូនដំបូងផងនោះ លោកឪពុកអ្នកម្ដាយថ្មោងថ្មីជឿចុះថា លោកអ្នកប្រហែលជាត្រេកអរ និងស្រឡាញ់កូនខ្លាំងណាស់ រឿងនេះគឺជារឿងដែលកើតឡើងតាមធម្មជាតិ ជារូបបែបសម្ព័ន្ធភាពខាងអារម្មណ៍រវាងម្ដាយ និងកូន ដែលបើក្មេងបានទទួលសម្ព័ន្ធភាពខាងអារម្មណ៍យ៉ាងល្អតាំងពីពេលកើតមកដំបូង នឹងហុចផលដល់ការអភិវឌ្ឍខាងអារម្មណ៍របស់កូននៅពេលដែលគេធំឡើង។ ក្មេងដែលមានសម្ព័ន្ធភាពខាងអារម្មណ៍ដែលល្អជាមួយអ្នកម្ដាយតាំងពីពេលកើតដំបូង នៅពេលគេធំឡើង វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់គេនឹងល្អប្រសើរ គេនឹងក្លាយជាក្មេងរួសរាយសប្បាយ និងមានសភាវខាងអារម្មណ៍ដែលកាន់តែល្អឡើង។ ការឱបរឹតកូនក្នុងអំឡុងពេលកើតមកភ្លាមរហូតដល់ 6 ខែដំបូងនេះ អ្នកម្ដាយនឹងឱបកូនរៀងរាល់ថ្ងៃ មួយថ្ងៃច្រើនៗដងតាមរយៈការបំបៅដោះកូន។ … Read more

នៅពេលកូនតូចឈានចូលខែទី 9

ខែទី 9 លក្ខណៈរបស់កូនតូច កូនច្រើនតែគេងនៅពេលព្រឹក និងអំឡុងពេលរសៀល ក្នុងមួយពេលៗប្រមាណជា 1 – 2.5 ម៉ោង តែក្មេងខ្លះអាចមិនគេងនៅពេលព្រឹកក៏មាន។ ក្មេងដែលភ្ញាក់នៅពេលកណ្ដាលយប់ហើយ នឹងពិបាកគេងលក់ទៅវិញ ហើយក្មេងដែលកំពុងបៅទឹកដោះគោស្រាប់ហើយ លុះដល់វ័យនេះ មានតិចនាក់ណាស់ដែលនៅតែមឹមទឹកដោះគោនៅពេលយប់នោះ តែបើសិនជាភ្ញាក់យំរំខាននៅពេលកណ្ដាលយប់ ពេលឱ្យបៅទឹកដោះគោហើយ ក៏នឹងគេងលក់ទៅវិញយ៉ាងងាយស្រួល ដូច្នេះអ្នកម្ដាយអាចឱ្យមឹមទឹកដោះគោពេលយប់តទៅទៀតខ្លះៗក៏បាន។ ចំណែករឿងការបន្ទោបង់របស់កូនវិញនោះ នៅពេលកូនបានទទួលអាហារបន្ថែមច្រើនឡើង លាមកនឹងមានក្លិនកាន់តែស្អុយឡើង ឯពណ៌ក៏ប្រែប្រួលដែរ។ កូននឹងជុះមួយថ្ងៃ 1 – 2ដង ឬ2ថ្ងៃមួយដង សម្រាប់នោមវិញ នៅតែនោមប្រមាណមួយថ្ងៃ 10 ដងដដែល។ ចំនួនដងដែលនោមនៅពេលកណ្ដាលយប់នឹងខុសប្លែកពីគ្នា ក្មេងដែលញ៉ាំតិច នឹងនោមតិចដែរ ក្មេងខ្លះថែមទាំងមិននោមផងរហូតដល់ព្រឹក។ ក្មេងដែលញ៉ាំទឹកដោះគោ 1ដបមុនគេង ច្រើនតែនោមនៅពេលកណ្ដាលយប់ប្រហែល 1 – 2ដង និងក្មេងណាដែលគេងសើមខ្លួន នឹងភ្ញាក់ឡើងយំរំខាន តែពេលផ្លាស់ខោអាវ ឬកន្ទបឱ្យហើយ ក៏នៅតែមិនព្រមគេងលក់ទៅវិញនោះ អ្នកម្ដាយអាចបង្ខិតពេលឱ្យបៅទឹកដោះគោឱ្យឆាប់ជាងមុនបន្តិចក៏បាន និងមុនពេលដែលអ្នកម្ដាយចូលគេង គួរចាប់លើកកូនមកឱ្យនោមចេញបានម្ដង ក៏ជួយកាត់បន្ថយការភ្ញាក់យំរំខាននៅពេលកណ្ដាលយប់បានដែរ។ ល្មមឱ្យឈប់បៀបបាយបានហើយ កាលពីអាយុមិនលើស 8ខែ … Read more

រាងកាយទារកដែលអ្នកម្តាយត្រូវតែស្គាល់…

ព្រោះតែ​រាងកាយ​កូនតូច​នៅ​ខ្ចី​ គួរ​ឱ្យ​ថ្នាក់ថ្នម​ ទើប​តម្រូវ​ឱ្យ​លោកឪពុក​អ្នកម្តាយ​ត្រូវតែ​នៅចាំ​មើលថែ​ទាំ​យ៉ាង​ដិតដល់​ ជាពិសេស​រឿង​សុខភាព​រាងកាយ​កូនតូច​។ ថ្ងៃនេះ​យើង​នាំគ្នា​មក​ស្គាល់​អំពី​ការ​ធ្វើការងារ​របស់​អវយវៈ​សំ​ខាន់​ផ្សេង​ៗនៅ​លើ​រាងកាយ​កូនតូច​ ព្រមទាំង​វិធី​មើលថែ​ទាំ​ដ៏​ត្រឹមត្រូវ​ទាំងអស់គ្នា​។ បង្ហើយ​គឺជា​ផ្នែក​មួយ​របស់​លលាដ៍ក្បាល​ដែល​នៅ​មិនទាន់​ជាប់គ្នា​ណែន​ល្អ​ ទើប​កើតមាន​ជា​កន្លែង​ទន់​ៗមួយ​នៅ​លើ​ក្បាល​។ ពេល​យើង​សង្កត់​នឹង​ទ្រុឌ​ចុះ​ ដែល​ទាំងអស់​មាន​ 2កន្លែង​ គឺ​បង្ហើយ​មុខ​ មាន​រាង​ 4ជ្រុង​ និង​បង្ហើយ​ក្រោយ​ មាន​រាង​ត្រីកោណ​ដែល​មាន​ទំហំ​តូចជាង​។ បង្ហើយ​មុខនឹង​ឡើង​រឹង​នៅពេល​កូនតូច​អាយុ​បាន​ 1ឆ្នាំទៅ​ 1ឆ្នាំ​កន្លះ​ ចំណែក​បង្ហើយ​ក្រោយ​នឹង​ឡើង​រឹង​នៅពេល​អាយុ​បាន​ប្រមាណ​ 6ខែ​។ ចំណុច​គួរ​ប្រយ័ត្ន​ ៖ កុំ​កង្វល់​បារម្ភ​ក្នុង​ការ​ប៉ះពាល់​បង្ហើយ​ គ្រាន់តែ​ប្រយ័ត្ន​កុំ​ចុច​សង្កត់​ ឬប៉ះ​ខ្លាំង​ៗទៅ​បាន​ហើយ​។ បើ​ស្ទាប​ប៉ះ​ទៅ​ឃើញថា​ ទ្រុឌ​ចុះ​ខ្លាំង​ ហើយ​កូនតូច​នៅ​ស្ងៀម​ មិន​លេង​ មិន​សើចញញឹម​ មិន​រវើក​ដូចសព្វដង​ ភ្នែក​រាង​ខូង​ នោះ​ជា​សញ្ញា​បញ្ជាក់​ថា​ កូន​អាច​កើត​អាការ​ខ្វះ​ជាតិទឹក​ធ្ងន់ធ្ងរ​ ឬបើ​ឃើញថា​ បង្ហើយ​ឡើង​ប៉ោង​ទុល​ មិន​លោត​ដូច​ចង្វាក់ជីពចរ​ នោះ​បញ្ជាក់​ថា​ កូនតូច​អាច​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ខួរក្បាល​ គួរ​នាំ​កូនតូច​ទៅ​ជួប​លោកគ្រូពេទ្យ​ជាបន្ទាន់​។ ស្លឹកត្រចៀក​គឺជា​អវយវៈ​សំខាន់​ក្នុង​ការ​ស្តាប់​ និង​ឮ កើតឡើង​ដោយសារ​រលក​សំឡេង​ធ្វើដំណើរ​ទៅ​ប៉ះ​នឹង​ក្រដាសត្រចៀក​ ឆ្លងកាត់​ឆ្អឹងត្រចៀក​មក​សរសៃប្រសាទ​ត្រចៀក​ រួចមក​ដល់​ខួរក្បាល​ ដូច្នេះហើយ​ទើប​ត្រចៀក​មាន​ភាព​សំខាន់​ដល់​ការ​រៀន​យល់ដឹង​ពី​អ្វី​ៗជុំវិញ​ខ្លួន​ តាម​រយ:ការ​ស្តាប់​សំឡេង​ ការបាន​ឮ។ បើសិនជា​កើតមាន​ភាព​ខុសប្រក្រតី​ទាក់ទង​នឹង​ការ​បានឮ​តាំងពី​តូច​ ការ​វិវឌ្ឍ​ខាង​ការ​និយាយ​ក៏​មាន​បញ្ហា​ដែរ​។ ចំណុច​គួរ​ប្រយ័ត្ន​ ៖ អាចម៍ត្រចៀក​នឹង​ជួយការ​ពារ​សត្វល្អិត​ ដូចជា​ស្រមោច​ … Read more

កំពូល​បន្លែ​ផ្លែឈើ​ទាំង10 ជួយ​លាង​សារធាតុពុល​នៅក្នុង​រាងកាយ

មាន​ដឹង​ទេ នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នកមាន​ភាព​ប្រថុយប្រថាន​ជាមួយនឹង​សារធាតុពុល​កម្រិតណា? ឧស្ម័ន​ពុល​ចេញពី​រថយន្ដ សារធាតុ​គីមី​ពន្យារ​អាយុ​អាហារ ល័​ក្ខ​ផ្សំ​អាហារ ដែល​អ្នក​ស្រូប​ចូលទៅក្នុង​រាងកាយ និង​ទទួលទាន​ដោយ​មិនដឹង​ខ្លួន​ជាច្រើន។ ជាធម្មតា​រាងកាយ​រប​ស់មនុស្ស​យើង​មាន​កងចក្រដើម្បី​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​ស្រាប់​ទៅហើយ តែ​ដោយសារតែ​ការរំលាយ​អាហារ ការបញ្ចេញចោល​តាម​កា​រ​បន្ទោបង់ តាម​ទឹកនោម និង​ញើស​ដែល​ចេញមក​ខាងក្រៅ តែ​ក៏​នៅមាន​សេសសល់​សំណល់​ជាតិពុលខ្លះៗទៀត​ដែល​បញ្ចេញ​ពី​រាងកាយ​មិន​អស់។ ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុ​ស្សគឺ​ពិតជា​មាន​ភាព​ប្រថុយប្រថាន​ជាមួយនឹង​សារធាតុពុល​ជាច្រើន​ប្រភេទ​ណាស់ ប្រភេទ​ខ្លះ​អាច​កម្ចាត់​បាន​យ៉ាង​ងាយស្រួល តែ​ប្រភេទ​ខ្លះទៀត​ពិបាក​នឹង​កម្ចាត់​ចេញ​ខ្លាំងណាស់ ដែលជា​ហេតុ​ធ្វើឱ្យ​កើតមាន​ការកកស្ទះ​នៅក្នុង​រាងកាយ។ សញ្ញា​ដែល​អាច​បញ្ជាក់​ប្រាប់ថា រាងកាយ​មាន​សារធាតុពុល​នោះ​រួមមាន​ដូចជា ស្បែក​មុខ​មើលទៅ​ជាំខ្មៅ ស្លេកស្លាំង ការចង់ចាំ​មិនសូវ​ល្អឡើង​ពងបែក​មាត់ កើតមុន ខ្មៅ​ត្របកភ្នែក និងឧស្សាហ៍​ឈឺ​ជាដើម។ ជំងឺ​ដែល​ងាយ​នឹង​កើតមានដូចជា ទឹកនោមផ្អែម លើសឈាម គ្រោះ​ក្នុង​តម្រងនោម ចាញ់​អាកាសធាតុ និង​រលាក​ថ្លើម​ជាដើម។ ដោយសារតែ​ជាតិពុល​មានការ​ហុច​ផល​កំណាច​បែបនេះហើយ បានជា​មនុស្ស​យើង​ខិតខំ​រក​វិធី​នៅក្នុង​ការលាង​ជាតិពុល​ចេញពី​រាងកាយ​ដូចជា ការលាង​ជាតិពុល​ដោយសារ​ធាតុ​កាហ្វេ ការលាង​សម្អាត​ជាតិពុល​នៅក្នុង​ពោះវៀនធំ ការទទួល​ទាន​អាហារ​កាក​សរសៃ និង​មាន​វិធី​ធម្មជាតិ​បែបផ្សេងៗជាច្រើន​ទៀត ជាពិសេស​ក៏មាន​វិធីសាស្ត្រ​នៃ​ការ​ទទួលទាន​ផ្លែឈើ ដើម្បី​បណ្ដេញ​ជាតិពុល​ផងដែរ។ ការលាង​ជាតិពុល គឺជា​ការនាំយក​នូវរ​បស់​ដែល​ខូចខាត​ចេញពី​រាងកាយ ដែលជា​របស់​អាក្រក់ និង​មាន​ភាព​កកកុញ​ប្រមូល​ផ្ដុំគ្នា ឬក៏​របស់​រឹង​ដែលជា​របាំង​នៅក្នុង​ប្រព័ន្ធ​បញ្ចេញ​ចោល។ ចំណុច​អាក្រក់​ដែល​បាន​ពោល​ខាងលើ​នោះ វា​បាន​បង្កើតជា​អាស៊ីត​ដល់​រាងកាយ​យ៉ាងច្រើន និង​ហុច​ផល​ឱ្យ​អ្នក​នឿយហត់ ងាយ​ឈឺ មិន​ស្រស់ស្រាយ តឹង​ណែន​ក្នុង​ពោះ មាន​អាការ​ដូចជា​អាហារ​មិន​រលាយ ងាយ​ខឹង មួម៉ៅ និង​ជាពិសេស​គឺ​គេង​មិន​លក់​តែម្ដង។ ចំពោះ​ការលាង​ជាតិពុល​ដោយ​ការទទួល​ទាន​បន្លែ​ផ្លែឈើ​ស្រស់​នោះ … Read more