នាឡិកា​ឆ្លាតវៃ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ជាង​ស្មាត​ហ្វូន​ទៅ​ទៀត​

នាឡិកា​ឆ្លាត​វៃ​គឺជា​ឧបករណ៍មាន​ប្រយោជន៍​សម្រាប់​សកម្មភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​គ្រប់​គ្នា​ដែល​ពាក់​វា​ជាប់​នឹង​ដៃ​រាល់​ថ្ងៃ​ប្រហែល​មិន​បាន​ដឹង​ទេថា ឧបករណ៍​នេះ​មាន​ផ្ទុក​ការ​ពិត​មួយ​ដ៏​គួរ​ឱ្យ​ខ្លាច​។ នៅពេល​ទូរស័ព្ទ​ឆ្លាត​វៃ​បាន​ក្លាយ​ជា​របស់​ពេញ​និយម​ក្នុង​ទសវត្សរ៍​កន្លង ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បញ្ជាក់​ថា របស់​ដែល​យើង​ចូល​ចិត្ត​កាន់​រាល់​ថ្ងៃ​នេះ​គឺ​មិន​ស្អាត​សោះ​ឡើយ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​ Arizona បង្ហាញ​ថា ស្មាតហ្វូន​អាច​កខ្វក់​​ជាង​ដប​ដង​បើធៀប​នឹង​បង្គន់​។ ក៏ប៉ុន្តែ​ច្រើន​ឆ្នាំ​ក្រោយ​មក មាន​ឧបករណ៍​ឆ្លាត​វៃ​មួយ​ទៀត​ដែល​អ្នក​ស្រាវ​ជ្រាវ​បាន​រកឃើញ​ថា​ កខ្វក់​​ជាង​ទូរស័ព្ទ​ឆ្លាត​វៃ​ទៅ​ទៀត​ នោះ​គឺ​នាឡិកា​ឆ្លាត​វៃ​ និង​ខ្សែ​ដៃឆ្លាតវៃ​សម្រាប់ការ​ហាត់​ប្រាណ​។ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​មក​ពី​មហា​វិទ្យា​ល័យ​​វិទ្យា​សាស្ត្រ​ Charles E. Schmidt នៃ​សាកល​វិទ្យា​ល័យ​ Florida Atlantic បាន​សិក្សា​ស្វែង​យល់​ទៅ​លើ​ខ្សែ​ពាក់​ដៃ​ច្រើន​ប្រភេទ​ ហើយ​បាន​រកឃើញ​ថា ជិត 95% ក្នុង​ចំណោម​ឧបករណ៍​ទាំង​នេះ​មាន​មេរោគ​ច្រើន​ប្រភេទ​។ ក្នុង​ចំណោម​នោះ វត្ថុពាក់​ជាប់​នឹង​ដៃ​ដែល​ផលិត​ពី​ជ័រ​កៅស៊ូត្រូវ​បាន​រក​ឃើញ​ថា មាន​បរិមាណ​បាក់តេរី​ខ្ពស់​ជាង​គេ​បំផុត​ ស្រប​ពេល​ដែល​ខ្សែ​ពាក់​ដៃ​ដែល​ធ្វើ​ពី​លោហធាតុ​ដូច​ជា​មាស និង​ប្រាក់​ជា​ដើម​ មាន​មេរោគ​តិច​ជាង​គេ​បំផុត​។ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​ទស្សនាវដ្ដី Advances in Infectious Diseases ក៏​បាន​បញ្ជាក់​ថា បរិមាណ​តិច ឬ​​ច្រើន​នៃ​មេរោគ​ដែល​ជាប់​លើ​ឧបករណ៍​ទាំងឡាយខាង​លើ​ គឺ​អាស្រ័យ​លើ​ភេទ​ និង​មុខ​របរ​របស់​អ្នក​ប្រើ​ប្រាស់​។ ក៏​ប៉ុន្តែ ប្រការ​សំខាន់​ជាង​នេះ​គឺ​ប្រភេទ​ខ្សែ​​របស់​ឧបករណ៍​ដែល​ត្រូវ​បាន​ប្រើប្រាស់​ មាន​ដូច​ជា​ខ្សែ​ធ្វើ​ពី​ជ័រ​កៅស៊ូ ស្បែក មាស និង​ប្រាក់​ជា​ដើម​។ ក្រុម​ស្រាវ​ជ្រាវ​រក​ឃើញ​ថា Staphylococci, Pseudomonas និង Enterobacteriaceae គឺ​ជា​មេរោគ​ដែល​មាន​ច្រើន​បំផុត​លើ​ខ្សែ​ពាក់​លើ​ដៃ​។ … Read more

របស់មិនល្អ ពេលមានផ្ទៃពោះរបស់ស្រ្តី

ស្រ្តីមានផ្ទៃពោះត្រូវតែប្រយ័ត្នឱ្យបានច្រើនលើគ្រប់ៗរឿង ជាពិសេសក្នុងត្រីមាសដំបូង(1-3 ខែដំបូង) រឹតតែត្រូវប្រយ័ត្នខ្លាំងជាងអំឡុងពេលណាទាំងអស់ ព្រោះជារយៈពេលដែលអាចនឹងកើតការរលូតបានយ៉ាងងាយ។ ជាអំឡុងពេលដែលកូនកំពុងសាងអវយវៈ និងកំពុងតោងជាប់នឹងជញ្ជាំងស្បូន។ ក្នុងអំឡុងពេលមានគភ៌ ប្រព័ន្ធការពារជំងឺរបស់អ្នកម្តាយនឹងធ្លាក់ចុះទាប ដែលនេះជាការសម្របសម្រួលខ្លួន ដើម្បីបន្ថយការបដិសេធគភ៌ ដែលប្រៀបដូចជារឿងប្លែកចម្លែកមួយដែរ។ ដូច្នេះ យើងនឹងមើលឃើញថា ស្រ្តីមានគភ៌មានឱកាសឆ្លងមេរោគបានយ៉ាងងាយជាងមនុស្សធម្មតាទូទៅ និងនៅពេលឆ្លងមេរោគហើយ ក៏នឹងកើតមានសភាវជ្រៀតជ្រែកពីជំងឺផ្សេងៗកាន់តែងាយឡើង ដូចជា បើឆ្លងមេរោគគ្រុនផ្តាសាយធំ ឱកាសក្នុងការកើតសភាវរលាកសួតមានខ្ពស់ជាងមនុស្សប្រក្រតីទូទៅ។ ប្រព័ន្ធរំលាយអាហារ ក៏ដូចគ្នាដែរ បើបានទទួលអាហារដែលមិនស្អាត ស្ទើរឆៅ ស្ទើរឆ្អិននោះ ក៏នឹងធ្វើឱ្យងាយមានការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ដែលជាមូលហេតុធ្វើឱ្យស្រ្តីមានគភ៌មានអាការរាករូស ក្អួតចង្អោរ ឈឺពោះ និងត្រូវមកគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីបញ្ចូលសេរ៉ូមជំនួសជាតិទឹកដែលបានបាត់បង់ចេញពីរាងកាយដោយសារការក្អួត ឬបន្ទោបង់រាកជាទឹកច្រើនៗដង និងញ៉ាំថ្នាំសម្លាប់មេរោគ។ ដូច្នេះស្រ្តីមានគភ៌គួរតែផ្តល់ភាពសំខាន់ និងផ្ចិតផ្ចង់រឿងអាហារការហូបចុកឱ្យបានដិតដល់ជាពិសេស ដោយសារតែ បើសិនជាមានអាការធ្ងន់ធ្ងរខ្លាំងរហូតដល់រាងកាយទប់ទល់នឹងការឆ្លងមេរោគលែងរួច (ដូចជា ធ្ងន់ធ្ងររហូតទទួលទានអាហារ និងទឹកមិនបាន រហូតធ្វើឱ្យតុល្យភាពទឹក និងសារធាតុរ៉ែក្នុងរាងកាយខុសប្រក្រតី)នោះ រាងកាយអាចនឹងកាត់បន្ថយបន្ទុកការធ្វើការងារ ដោយការទម្លាក់កូនចេញ ដែលធ្វើឱ្យកើតមានការរលូតតាមមកហ្នឹងឯង។ ដូច្នេះហើយទើបអ្នកម្តាយដែលកំពុងមានគភ៌ គួរចៀសវាងអាហារទាំងនេះ ទោះជាក្នុងអំឡុងពេលមុនមានផ្ទៃពោះអាចទទួល​ទាន​បានក៏ដោយ ព្រោះសភាពរាងកាយស្ថិតក្នុងអំឡុងពេលដែលខុសប្លែកពីគ្នា។ គួរចៀសវាងអាហារឆៅ ដូចជា សាច់ត្រីឆៅផ្សេងៗ តែបើចង់ទទួល​ទានខ្លាំងមែនទែននោះ ក៏ត្រូវជ្រើសរើសហាងណាដែលជឿទុកចិត្តបានក្នុងរឿងភាពស្អាត និងអនាម័យ។ … Read more

ពលរដ្ឋ​​2,5លាន​នាក់​នៅ​កូរ៉េខាង​ត្បូង​ បង្ខំ​ចិត្ត​បង្ខាំង​ខ្លួន​ក្នុង​ផ្ទះ​ ព្រោះ​មេរោគ​កូរ៉ូណា

ចំនួន​អ្នក​បាន​ឆ្លង​វីរុស​កូរ៉ូណា COVID-19 បាន​កើន​ឡើង​ខ្លាំង​ ធ្វើ​ឱ្យ​ប្រជាជន​នៅ​ក្នុង​ទី​ក្រុង​ Daegu របស់​ប្រទេស​កូរ៉េខាង​ត្បូង​មាន​ការ​ភ័យ​ខ្លាចចំពោះ​ការ​ចាប់​ផ្ដើម​រាត​ត្បាត​នៃ​អាសន្ន​រោគ​នេះ​។ ពល​រដ្ឋ​ប្រមាណជា​2,5លាន​នាក់​នៅ​ក្នុង​ទី​ក្រុង​នេះ ត្រូ​វ​បាន​ស្នើ​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ​។ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ តួលេខ​នៃ​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ នៅ​កូរ៉េខាងត្បូង​ បាន​ចាប់​ផ្ដើម​កើន​ឡើង​យ៉ាង​លឿន​ ក្នុង​នោះ​កាល​ពី​ម្សិល​មិញ(20កុម្ភៈ) វា​បាន​កើន​ឡើង​ទ្វេ​ដង​ បើ​ធៀប​នឹង​ប៉ុន្មាន​ថ្ងៃ​មុន​ ដោយ​ពេល​នេះ​​អ្នក​​ផ្ទុក​មេរោគ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ មាន​ចំនួន​104ករណី​ ក្នុង​នោះ​ភាគ​ច្រើន​គឺ​នៅ​ក្នុង​ទី​ក្រុង​ Daegu ដែល​ជា​ទី​ក្រុង​ធំបំផុត​ទី​4​របស់​កូរ៉េខាង​ត្បូង ដោយ​មាន​ប្រជា​ជន​សរុប​2,5លាន​នាក់​។ កាល​ពី​ម្សិល​មិញ​នេះ​ដែរ ប្រទេស​នេះ​ក៏​មាន​អ្នក​ស្លាប់​ដំបូង​ដោយ​សារ​វីរុស​កូរ៉ូណា​។ ករណី​នេះ​កាន់តែ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ក្នុង​ស្រទាប់​ប្រជា​ជន​ ខណៈ​ដែល​នៅ​ទូទាំង​ពិភពលោក ​​អាសន្ន​រោគ​កូរ៉ូណា COVID-19 បាន​សម្លាប់​មនុស្ស​ 2,247នាក់់់់់ និង​បាន​ឆ្លង​ទៅ​មនុស្ស​76,295​នាក់​។ អភិបាល​ក្រុង Daegu លោក Kwon Young-jin បាន​ស្នើ​ពល​រដ្ឋ​ទាំង​អស់​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ បន្ទាប់​ពី​អ្នក​ដែល​ធ្លាប់​បាន​ចូល​រួម​ក្នុង​ពិធីបុណ្យ​នៅ​ឯវិហារ​ Shincheonji មាន​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សួត​ថ្មី COVID-19 ខណៈ​​មនុស្ស​​រាប់​សិប​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា មា​ន​ផ្ទុក​មេរោគ​នេះ​។ ប៉ុន្មាន​ថ្ងៃ​មុននេះ ស្ត្រី​អាយុ​61​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ធ្លាប់​បាន​ចូល​រួម​ក្នុង​ពិធីបុណ្យ​នៅ​ឯវិហារ​ Shincheonji នោះ​ដែរ ហើយ​ត្រូវ​គេ​អះអាង​ថា បាន​ចម្លង​ទៅ​មនុស្ស​យ៉ាង​តិច​37​នាក់​។ “យើង​កំពុង​ប្រឈម​នឹង​វិបត្តិ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​។ យើង​មាន​គម្រោង​នឹង​ធ្វើ​តេស្ត​រក​មេរោគ​ចំពោះ​អ្នក​ទាំង​ឡាយណា​​ដែល​បាន​ចូល​រួម​ក្នុង​ពិធីបួង​សួងនៅ​ឯវិហារ … Read more

អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ COVID-19 ឡើង​ដល់​2,009​នាក់

នៅ​ប្រទេស​ចិន មាន​អ្នក​ស្លាប់​បន្ថែមដោយ​សារ​មេរោគកូរ៉ូណា​ចំនួន​136នាក់ ធ្វើ​ឱ្យ​អ្នក​ស្លាប់​សរុប​នៅ​ទូទាំងពិភពលោក ឡើង​ដល់​2,009នាក់។ អាជ្ញាធរ​ខេត្ត Hubei ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា COVID-19 ថ្ងៃនេះ​បាន​ប្រកាស​ថា មាន​អ្នក​ជំងឺ​ថ្មី​​1,693​នាក់ និង​អ្នក​ស្លាប់​បន្ថែម​ចំនួន​132​នាក់ ធ្វើ​ឱ្យ​អ្នក​ឆ្លង​មេរោគ​សរុប​ក្នុង​ខេត្ត​នេះ ឡើង​ដល់​61,682​នាក់ ហើយ​អ្នក​ស្លាប់​សរុប​ក្នុង​ខេត្ត​នេះ​ក៏​ឡើង​ដល់​1,921នាក់​។ ក្នុង​ចំនួន​នេះ ទីក្រុង​ Wuhan មាន​អ្នក​ជំងឺ​ថ្មី​ 1,660នាក់ និង​116នាក់​បាត់​បង់ជីវិត។ នៅ​ឯខាង​ក្រៅ​ខេត្ត Hubei ចំនួន​អ្នក​ជំងឺ​ថ្មី មាន​ការ​ថយ​ចុះ​បន្តិច​ ហើយ​មន្ត្រី​សុខា​ភិបាល​ចិន បាន​វាយ​តម្លៃ​ថា នេះ​គឺជា​សញ្ញា​មួយ​បង្ហាញ​ថា​ អាសន្ន​រោគ​នេះ កំពុង​ត្រូវ​បាន​គ្រប់​គ្រង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ គណៈកម្ម​ការ​សុខា​ភិបាល​ចិន ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ដែរ​ថា ទូទាំង​ប្រទេស​ចិន​ (ចិនដីគោក) មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​បន្ថែម​136នាក់​ និង​អ្នក​ជំងឺ​ថ្មី​មាន​ចំនួន 1,749​នាក់​។ បច្ចុប្បន្ន ប្រទេស​នេះ មាន​អ្នក​ផ្ទុក​មេរោគ​សរុប​74,185​នាក់ និង​អ្នក​ស្លាប់​សរុប​2,004នាក់។ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ចំនួន​75,184នាក់ និង​អ្នក​ស្លាប់​​2,009​នាក់​ ខណៈដែល​អ្នក​បាន​ជា​សះស្បើយ​មាន​ចំនួន​14,555នាក់។ នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ (ដីគោក) អ្នក​ស្លាប់​ដោយ​សារ​មេរោគ​នេះ មាន​ចំនួន​5ករណី គឺ​នៅ​ជប៉ុន​1ករណី ហុង​កុង​1ករណី បារាំង​1ករណី ហ្វីលីពី1ករណី និង​តៃ​វ៉ាន់​1ករណី​៕ … Read more

ធនាគារ​សម្រេច​ចិត្ត​ “ដុតកម្ទេច” សាច់​ប្រាក់​​​​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូរ៉ូណា​ COVID-19

ធនាគារ​កណ្ដាល​របស់​ប្រទេស​ចិន​ សាខាក្វាងចូវ (Guangzhou) សម្រេច​ចិត្ត​ថា​នឹង​ដុតកម្ទេច​​​​​ក្រដាស​ប្រាក់​មួយ​ចំនួន​ ដែល​ធ្លាប់​ចរាចរ​នៅ​ក្នុង​មន្ទីរពេទ្យ​ ផ្សារលក់​អាហារ និង​ចំណត់​រថយន្ត​​ ដើម្បី​រួម​ចំណែក​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា។ ដើម្បី​អនុវត្ត​បាន បណ្ដា​ធនាគារ​ពាណិជ្ជ​កម្ម​ក្នុង​ខេត្ត នឹងត្រូវ​​ញែក​ក្រដាស​ប្រាក់​ដែល​ធ្លាប់​បាន​ចរាចរ​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់ក្នុង​ការ​ឆ្លង​មេរោគ​កូរ៉ូណា ទុក​មួយ​ឡែក ​ដើម្បី​ងាយ​ស្រួល​សម្លាប់​មេរោគ។ ក្រោយ​មក ក្រដាស​ប្រាក់​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ធនាគារ​កណ្ដាល​របស់​ចិន សាខា​ខេត្ត​ក្វាង​ចូវ​ ដើម្បី​ដុតសម្លាប់​មេរោគ​​។ នេះ​បើ​តាម​​សារ​ព័ត៌មាន​ SCMP។ ទាក់​ទិន​នឹង​វិធានការ​នេះ អគ្គនាយក​រង​នៃ​ធនាគារ​ធំ​មួយ​នៅ​ក្នុង​ខេត្ត​ក្វាង​ចូវ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា អតិថិជន​នឹង​ត្រូវ​ស្នើ​ឱ្យ​បញ្ជាក់​អំពី​ប្រភព​នៃ​ក្រដាស​ប្រាក់​របស់​ពួកគេ​ដែល​បាន​ផ្ញើ​នៅ​ក្នុង​សាខា​ធនាគារ​របស់​ពួកគេ​។ ប៉ុន្តែ មន្ត្រី​ធនាគារ​រូប​នេះ ជឿថា វិធាន​ការ​បែប​នេះ ពិបាក​នឹង​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។ ដំណោះ​ស្រាយ​ខាង​លើ​​របស់​ខេត្ត​ក្វាងចូវ ត្រូវបាន​ដាក់​ចេញ បន្ទាប់​ពី​អគ្គនាយករង​​ធនាគារ​ PBOC បាន​ឱ្យ​ដឹង​ថា ប្រាក់​ប្រភេទ​ក្រដាស​ថ្មី​ ចំនួន​600​ពាន់​លាន​យន់ (85,6ពាន់​លាន​ដុល្លារ​អាមេរិក) ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃទី​17មករា ឆ្នាំ2020 រួម​ទាំង​ប្រាក់​ថ្មី​ចំនួន​4ពាន់​លាន​យន់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ក្រុង​ Wuhan ខណៈដែល​ប្រាក់​ចំនួន​7,8​ពាន់​លាន​យន់ជា​សាច់​ប្រាក់​សុទ្ធ​ ត្រូវ​បាន​ដក​ចេញពី​ការ​ចរាចរ។ PBOC បាន​ឱ្យ​ដឹង​ថា ខ្លួន​នឹង​ប្រើ​ប្រាស់​កម្ដៅ​ខ្ពស់​ ឬ​កាំ​រស្មី​ UV (ultraviolet ray) ដើម្បី​រម្ងាប់​មេរោគ​នៅ​លើ​ក្រដាសប្រាក់​ទាំង​នោះ បន្ទាប់មក​​ដាក់​វា​ទុក​ដាច់​ដោយ​ឡែក​រយៈ​ពេល​14​ថ្ងៃ មុន​ពេល​ដាក់​ឱ្យ​ប្រើប្រាស់​ឡើង​វិញ​៕ ប្រភព៖ … Read more

អាជ្ញា​ធរ​ទីក្រុង​​ក្វាង​ចូវ ហាមអ្នក​ទិញ​ហូប​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន

ប្រទេស​ចិន៖ អាជ្ញាធរនៃ​ទីក្រុងក្វាង​ចូវ (​Guangzhou) បាន​ហាម​មនុស្ស​ម្នា​ ហូប​អាហារ​នៅ​ក្នុង​អាហារ​ដ្ឋាន​ ឬ​ភោជនីយដ្ឋាន ប៉ុន្តែ អនុញ្ញាតឱ្យ​បញ្ជា​ទិញ​តាម​អ៊ីនធើណិត និង​ខ្ចប់​យកទៅ​ផ្ទះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​បន្ថែម​នៃ​ជំងឺ​រលាក​សួត​ថ្មីកូរ៉ូណា Covid-19។ យោង​តាម​សេចក្ដី​ប្រកាស​កាល​ពី​ម្សិល​មិញ អាហារ​ដ្ឋាន និង​ភោជនីយ​ដ្ឋាន​ទាំង​អស់​នៅក្នុង​ទី​​ក្រុងក្វាង​ចូល​​ ខេត្ត​ក្វាង​តុង ភាគ​ខាង​ត្បូង​ប្រទេស​ចិន ត្រូវ​បាន​ហាម​មិន​ឱ្យ​លក់អាហារ​ដែល​ហូប​នៅ​នឹង​កន្លែងដូច​សព្វ​ដង។ ជំនួស​មក​វិញ អតិថិជន​ត្រូវ​តែ​បញ្ជា​ទិញ​តាម​អនឡាញ និង​ទូរស័ព្ទ ឬ​ទៅ​ទិញ​យក​មក​ហូប​នៅ​ឯផ្ទះ​។ ប៉ុន្តែ អាជ្ញា​ធរ​បាន​ផ្ដល់​អនុសាសន៍​ថា ការ​ទិញ​តាម​ទូរស័ព្ទ​ ឬ​តាម​អ៊ីនធើណិត​ គឺ​ជា​វិធី​ដែល​មាន​សុវត្ថិភាព​ជាង​គេ​។ អ្នក​នៅ​ក្នុង​ក្រុងក្វាង​ចូវ ក៏ដូចជា​បណ្ដា​ក្រុង​ផ្សេង​ៗ​ បាន​ចាប់​ផ្ដើម​ត្រឡប់​ចូល​​ធ្វើ​ការវិញ​ បន្ទាប់​ពី​បាន​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ចិនមួយ​រយៈ​ពេល​វែង​ ព្រោះតែអាសន្ន​រោគ​កូរ៉ូណា។ ដូច្នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​បន្ថែម​ទៀត អាជ្ញា​ធរ​ក៏​បាន​ប្រើ​វិធី​នេះ។ បទ​បញ្ជា​នេះ អនុវត្ត​តែ​ទៅ​លើ​អាហារ​ដ្ឋាន​ខាង​ក្រៅ និង​ភោជ​នីយដ្ឋាន​តែ​ប៉ុណ្ណោះ ចំណែកបុគ្គលិក​ការិយាល័យ​វិញ នៅ​តែ​អាច​ហូប​អាហារ​ក្នុង​អាហារដ្ឋាន​របស់​​ក្រុម​ហ៊ុន​ដែល​ពួកគេ​កំពុង​ធ្វើ​ការ​​នោះបាន​។ ការ​ទៅ​កាន់​ភោជនីយដ្ឋាន​ដើម្បី​ផឹក​តែ និង​ហូប​អាហារ​ចិន Dim sum (Dim sum គឺជា​ម្ហូប​ចិនមួយ​​បែប ដែល​អាហារ​​ទាំង​នោះ​​ ត្រូវ​បាន​គេ​រៀបចំ​ជា​ផ្នែក​តូចៗ ដាក់​​ក្នុង​កន្ត្រក​ចំហុយ​តូច ឬនៅ​លើចាន​តូចទាប​​មួយៗ) ​គឺជា​ទម្លាប់​របស់​អ្នក​ក្រុង​ក្វាង​ចូវ។ លោក​ He Zhijuan អាយុ … Read more

ក្រុម​ហ៊ុនអាមេរិកាំង ឧទ្ទេស​នាម​បច្ចេក​វិទ្យា​ថ្មី​ តម្លៃ​ទាប ដែល​អាច​ជួយទប់​ស្កាត់​អាសន្នរោគ​កូរ៉ូណា 2019-nCoV

ក្រុម​ហ៊ុន​ថ្មី GenapSys មាន​ទីស្នាក់ការ​កណ្ដាល​នៅ​តំបន់ជ្រលង​ភ្នំ ​Silicon Valley បាន​ស្នើឱ្យ​ប្រទេស​ចិន​ ប្រើ​ប្រាស់​ម៉ាស៊ីន​ពិនិត្យ​លំដាប់​ហ្សែន (Gene Sequencer) ខ្នាត​តូច (mini) ដើម្បី​ទប់​ទល់​នឹង​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ nCoV។ អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ហ៊ុន GenapSys កំពុង​តែ​ចរចា​ជាមួយ​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្កា​រោគ​ឆ្លង​ (CDC) របស់​ចិន ដើម្បី​ស្វែង​រក​វិធី​សាស្ត្រ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត​ សម្រាប់​ទប់​ស្កាត់​អាសន្នរោគ​ nCoV ដែល​មក​ដល់​ពេល​នេះ​ វា​បាន​សម្លាប់​មនុស្ស​​ចំនួន 910នាក់ និង​បាន​ឆ្លង​ទៅ​កាន់​មនុស្ស​ជាង​ 40,547នាក់​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភព​លោក​។ នេះ​បើ​តាម​ទី​ភ្នាក់​ងារសារ​ព័ត៌មាន​ចិន South China Morning Post។ ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជីវសាស្ត្រ​របស់​អាមេរិក GenapSys បាន​ប្រកាស​ថា ខ្លួន​កំពុង​កាន់​កាប់​បច្ចេក​វិទ្យា​បក​ស្រាយ​ ឬ​ពិនិត្យលំដាប់​ហ្សែន ​(gene sequencer) ដែល​ទំនើប​បំផុត​ក្នុង​ពិភពលោក។ ម៉ាស៊ីន​នេះ មាន​ទំហំ​ប៉ុន​ iPad ពោល​គឺ​តូច​ជាង​100ដង បើ​ធៀប​នឹង​ម៉ាស៊ីនពិនិត្យ​លំដាប់​ហ្សែន​ផ្សេង​ៗ​ដែល​កំពុង​មាន​នៅ​ក្នុង​ទី​ផ្សារ​។ ឧបករណ៍នេះ​អាច​បំពាក់​ដោយ​ងាយ​នៅ​តាម​ន្ទីរពេទ្យ​ ព្រលាន​យន្ត​ហោះជាដើម ដែល​ជួយ​ឱ្យ​មន្ត្រី​សុខាភិបាល​អាច​ពិនិត្យ​រក​មេរោគ​​ផ្សេង​ៗ​បាន​យ៉ាង​ឆាប់​រហ័ស​ ដូច្នេះ គេ​អាច​គ្រប់​គ្រង​ស្ថាន​ភាព​អាសន្នរោគ​បាន​ប្រសើរ​ជាង​មុន​។ បច្ចុប្បន្ន ការ​បក​ស្រាយ​ ឬ​ពិនិត្យ​លំដាប់​ហ្សែន ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​ពិសោធ​ន៍ធំៗ​របស់​ក្រុម​ហ៊ុន Illumina … Read more

ប្រជា​ជន​ចិនកំពុងអាណិត​ ​ស្រណោះ​ “អ្នក​ក្លាហានដំបូង​គេ​ ដែល​បានព្រមានអំពី​​អាសន្នរោគ​កូរ៉ូណា”

អ្នក​ប្រើ​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន បាន​នាំ​គ្នា​សម្ដែង​​ការ​ស្ដាយស្រណោះ​​ចំពោះ​ការ​ចាក​ចេញ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​​របស់​វេជ្ជ​បណ្ឌិត Li Wenliang ហើយ​ថា អាជ្ញា​ធ​រនៅ​ជំពាក់ពាក្យ​​សុំ​ទោស​ចំពោះ​គាត់​។ មន្ទីរ​ពេទ្យធំ​របស់​ក្រុង​ Wuhan កាល​ពី​ព្រឹក​មិញ​ បាន​បញ្ជាក់​នៅ​លើ​ទំព័រ Weibo​ របស់​ខ្លួន​ថា វេជ្ជ​បណ្ឌិត​ Li Wenliang អាយុ34ឆ្នាំ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​បាន​បញ្ចេញ​សារ​ព្រមាន​អំពី​អាសន្នរោគ​រលាក​សួត​ថ្មី ពិត​ជា​បាន​បាត់​បង់​ជីវិត​នៅ​វេលា​ម៉ោង​2និង58នាទី (ប្រហែល​ម៉ោង​2 នៅ​ភ្នំពេញ​) ក្រោយ​ពី​បាន​ប្រយុទ្ធ​នឹង​ជំងឺ​រលាក​សួត​ nCoV អស់​មួយ​រយៈ​ពេលមកនេះ​។ ព័ត៌មាន​ស្ដី​អំពី​ការ​ស្លាប់​របស់​គ្រូពេទ្យ​ខាង​លើ​នេះ​ត្រូវ​បាន​សារ​ព័ត៌មាន Global Times ដែល​គ្រប់​គ្រង​ដោយ​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន People’s Daily (អ្នក​នាំ​ពាក្យ​ផ្លូវ​ការ​របស់​បក្ស​កុម្មុយ​នីស​ចិន) បាន​បង្ហោះ​សារ​ដំបូង​នៅ​លើ​បណ្ដាញ​សង្គម​ Twetter កាល​ពី​វេលា​ម៉ោង​ប្រហែល​20និង​40នាទីនៃ​ថ្ងៃ​ទី​6កុម្ភៈ​កន្លង​ទៅ​។ មិត្ត​ភក្ដិ​ និង​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ Wuhan ប្រាប់​ថា ការ​ស្លាប់​របស់់​គ្រូពេទ្យ​ Li Wenliang គឺ​បណ្ដាល​មក​ពី​ជំងឺ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា nCoV នេះ​បើ​តាម​សារ​ព័ត៌មាន​ Global Times។ បន្ទាប់​ពី​​ការ​បាន​បង្ហោះ​សារ​ដំបូង​នៅ​លើ​បណ្ដាញ​សង្គម​ Twetter ត្រឹម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ អ្នក​លេង​បណ្ដាញ​​សង្គម​រាប់​ពាន់​នាក់​បាន​បញ្ចេញ​មតិ​សោក​ស្ដាយ​ និង​អាណិត​អាសូរ​ចំពោះ​​ការ​ស្លាប់​របស់​វេជ្ជ​បណ្ឌិត​រូបនេះ​។ អ្នក​​លេង​បណ្ដាញ​សង្គម​ម្នាក់​បញ្ចេញ​មតិ​នៅ​ខាងក្រោម​សេចក្ដី​ប្រកាស​របស់​មន្ទីរពេទ្យ​ក្រុង​ Wuhan ថា ៖ “យើង​ខ្ញុំនឹង​ចង​ចាំ​មិនភ្លេច​ចំពោះ​លោក​គ្រូពេទ្យ​ដែល​បាន​បញ្ចេញ​ព័ត៌មានដំបូង​គេ​​ទាក់​ទិន​នឹង​អាសន្ន​រោគ​នេះ … Read more