ទារក​ដំបូងនៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​បេះដូង​ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ បាន​ចាប់​កំណើត​ហើយ

ទារក​ម្នាក់​ដែល​ធ្លាប់ឆ្លង​កាត់​ការ​វះកាត់​ធំ​មួយ ​គ្រា​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ ព្រោះ​តែ​ជំងឺ​បេះដូង​ពី​កំណើត​ បាន​ចាប់​កំណើត​ហើយ និង​មាន​ទម្ងន់​ 2.9 គីឡូក្រាម ហើយ​ស្រែក​យំ​ដោយសំឡេង​ធំ​ទៀត​ផង​។ នេះ​គឺជា​ទារក​ដំបូង​នៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​ជំងឺ​បេះដូង​ពេល​នៅក្នុង​ផ្ទៃ​ម្ដាយ​។ ទារក​ខាង​លើ​នេះ​បាន​ចាប់​កំណើត​ដោយ​ការ​វះកាត់​នៅ​វេលា​ម៉ោង​ 9 និង 17 នាទី​ព្រឹក​ ថ្ងៃទី 30 មករា 2024​។ យោងតាម​សារព័ត៌មាន​វៀតណាម នេះ​គឺជា​ករណី​ដំបូង​គេ​នៅ​វៀតណាម និង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ទាក់​ទង​នឹង​ព្យាបាល​ជំងឺ​បេះដូង​របស់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​។ ក្រោយ​ពី​ការ​វះកាត់​ផ្ដល់​កំណើត មន្ត្រី​ជំនាញ​នៅមន្ទីរ​ពេទ្យ​កុមារ​ក្រុង​ហូជីមិញ (ព្រៃនគរ) និង​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ទៀត​ ឱ្យ​ដឹង​ថា SpO2 ឡើង​ដល់ 89% ដោយ​ទារក​ដក​ដង្ហើម​បាន​​តាម​ធម្មជាតិ​។ ម្ដាយ​ និង​ទាក​សុទ្ធ​តែ​មាន​សុវត្ថិភាព​។ មុន​នោះ កាល​ពី​ថ្ងៃទី 4 មករា ក្រុម​វេជ្ជបណ្ឌិត​នៅ​ទីក្រុង​ព្រៃ​នគរ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ព្យាបាល​បេះដូង​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដែល​មាន​អាយុ​ 32 សប្ដាហ៍​។ អ្នក​ម្ដាយ​ដែល​ស្ថិត​ក្នុង​ករណី​ពិសេស​នេះ​ មាន​អាយុ 28 ឆ្នាំ មក​ពីខេត្ត​ដាណាំង​។ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ព្យាបាល​ជា​ពិសេស​នេះ គឺដោយសារ​ទឹក​ចិត្ត​របស់​អ្នក​ម្ដាយ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​វេជ្ជបណ្ឌិត​។  យោង​តាម​ក្រុម​អ្នកជំនាញ បច្ចេក​ទេស​ព្យាបាល​ជំងឺ​បេះដូង​របស់​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដូច​ករណី​នេះ​ គឺ​ទើបតែត្រូវ​បាន​អភិវឌ្ឍ​​ក្នុង​រង្វង់​ 5 ឆ្នាំ​មក​នេះ​តែប៉ុណ្ណោះ​។ លើ​ពិភពលោក​ … Read more

ទំនៀម​ទម្លាប់​​ចម្លែក​៖ កូន​ក្រមុំ​ត្រូវ​យំ​មួយ​ម៉ោង​/ថ្ងៃ​ ពេញ​មួយ​ខែ​ មុន​ពេល​រៀប​ការ

កូន​ក្រមុំ​ជនជាតិ​ Tujia នៅ​ប្រទេស​ចិន ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​រៀងរាល់​ថ្ងៃ​ ពេញ​មួយ​ខែ ដើម្បី​​ជា​ការ​បួង​សួង​​សូម​សេចក្ដី​សុខ និង​​សុភមង្គល​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។ ជា​ធម្មតា ថ្ងៃ​រៀបការ​តែង​តែ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ភាព​សប្បាយ​រីក​រាយ​ សំណើច​ក្អាក​ក្អាយ និង​ពេញ​ដោយ​សុភមង្គល នៅ​ពេល​កូន​កំលោះ​ កូន​ក្រមុំ​ចាប់​ផ្ដើម​ឈាន​ជើង​ចូល​ក្នុង​ជីវិត​គូ។ ក៏ប៉ុន្តែ សម្រាប់​កូន​ក្រមុំ​ជន​ជាតិ​ Tujia នៅ​ក្នុងខេត្ត​​ Sichuan ប្រទេស​ចិន​វិញ ពួក​គេ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​/​ថ្ងៃ​ នៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​ពេញ​​ មុន​ពេល​ត្រូវ​ទៅ​រស់​នៅ​ក្នុង​គ្រួ​សារ​ខាង​ស្វាមី​។ ទំនៀម​ទម្លាប់​យំ​ពេល​រៀប​ការ​នេះ​ មាន​តាំង​ពី​បុរាណ​ នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ភាគ​និរតី​របស់​ខេត្ត Sichuan ហើយមាន​ការ​ពេញ​និយម​ខ្លាំង​​រហូតដល់​សម័យ​រាជវង្ស Qing (1644 – 1911)។ បើ​ទោះ​បច្ចុប្បន្ន​លែង​មាន​ការ​ពេញ​និយម​ដូច​មុន ប៉ុន្តែ​ទំនៀម​ទម្លាប់​នេះ​នៅ​តែ​ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់ជា​ច្រើន​ចាត់​ទុក​ថា​ជា​ទំនៀម​ប្រពៃណី​ចាំបាច់​នៅ​ក្នុង​ពិធី​រៀប​មង្គល​ការកូន​ប្រុសស្រី​។ ប្រជាជន Tujia ដែល​មាន​វ័យ​ចំណាស់​បាន​រៀប​រាប់​ប្រាប់​ថា កូន​ក្រមុំ​ណាក៏​ត្រូវ​តែ​យំ​នៅ​ក្នុង​ពិធី​រៀប​ការ​។ បើ​សិន​មិន​យំ​ នឹង​ត្រូវ​អ្នក​ភូមិ​មើល​ងាយ និង​ចាត់​ទុក​ការ​រៀប​ការ​នោះ​ជា​រឿង​អស់​សំណើច​។ ជាក់​ស្ដែង​មាន​ករណី​ជា​ច្រើន​ដែល​កូន​ក្រមុំ​ត្រូវ​បាន​ម្ដាយ​វាយ​ព្រោះ​តែ​មិន​យំ​ក្នុង​ថ្ងៃ​រៀប​ការ​។ តាម​រយៈ​សំឡេង​យំ ជនជាតិ​ Tujia នឹង​អាច​វាយ​តម្លៃ​បាន​ទៅ​លើ​ភាព​ថ្លៃ​ថ្នូរ ភាព​ជា​ស្ត្រី និង​ភាព​ឆ្លាតវៃ​របស់​កូន​ក្រមុំ។ ទំនៀម​ទម្លាប់​ខាងលើ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «Zuo Tang (អង្គុយ​ក្នុង​រោង​ការ ឬ​រោង​ជំនុំ)»។ នេះ​បើ​តាម សារព័ត៌មា​ន​ចិន China … Read more

ដែន​ដី​ដែល​មាន​ស្រីស្អាត​ច្រើន​ជាង​គេ​នៅ​​ប្រទេស​ចិន​

ស៊ីនជាំង ត្រូវ​បាន​ចាត់ទុក​ថា​ជា​ដែនដី​ដែល​សម្បូរ​ស្រី​ស្អាត​បំផុត​នៅ​ប្រទេស​ចិន​ ព្រោះ​តែភូមិសាស្ត្រ​ពិសេស​ ទើប​ប្រជាជន​នៅ​ទី​នោះ​មាន​សម្រស់​ស្រស់ស្អាត​បែប​​ចម្រុះ​​ជាតិ​សាសន៍​។ ក្នុង​ចំណោម​មនុស្ស​ម្នា ស្ត្រី​នៅ​តំបន់​ស៊ីជាំង​លេច​ធ្លោ​ជាង​គេ​ដោយ​សារ​តែ​រូប​រាង​ និ​ងសម្រស់​​ដ៏​ស្រស់​ស្អាត​។ ហេតុ​អ្វី​ប្រទេស​ចិន​ធំ​យ៉ាង​នេះ​ ប៉ុន្តែ​ស៊ីនជាំង​បែរ​ជា​មាន​ស្រី​ស្អាត​ច្រើន​ជា​ង​គេ​ទៅវិញ? ស៊ីនជាំង​ស្ថិត​នៅ​លើ​តំបន់​ច្រក​ផ្លូវ​ទៅមក​រវាង​អាស៊ី និង​អឺរ៉ុប ជា​តំបន់​ប្រមូល​ផ្ដុំ និង​ទំនាក់​ទំនង​របស់​ជាតិ​សាសន៍​ជា​ច្រើន​។ ដូច្នេះ ហ្សែន​របស់​ស្ត្រី​នៅ​ស៊ីនជាំង​មាន​ផ្ទុក​ចំណុច​ពិសេស​នៃ​ជាតិ​សាសន៍​ជា​ច្រើន​។ ពួក​គេ​មាន​ច្រមុះ​ស្រួច ស្បែក​ស​ដូច​​ជនជាតិ​អឺរ៉ុប និង​មាន​ភ្នែក​ធំៗ រោម​ភ្នែក​វែង​ៗ​ដូច​ជន​ជាតិ​អារ៉ាប់ និង​មាន​សម្រស់​ស្រស់​សោភា​ដូច​ស្ត្រី​ឥណ្ឌា។ ជាមធ្យម ភ្នែក​របស់​ស្ត្រី​នៅ​អាស៊ី​មាន​ប្រវែង 25.23 មម ប៉ុន្តែ​ស្ត្រី​នៅ​ស៊ីនជាំង​មាន​ភ្នែក​ប្រវែង 31.8 មម វែង​ជាង 6 មម។ ក្ដោង​ច្រមុះ​របស់​ស្ត្រី​នៅ​ស៊ីនជាំង​ខ្ពស់​ 6 អង្សា ធៀប​នឹង​ស្ត្រីតំបន់​ដទៃ​របស់​​​អាស៊ី ដែល​នេះ​មាន​ន័យ​ថា ទោះ​ជា​ដេក​ផ្អៀង​យំ ក៏​ទឹក​ភ្នែក​មិន​អាច​ហូរ​ឆ្លង​ក្ដោង​ច្រមុះ​ទៅ​ម្ខាង​ទៀត​។ ភាព​ខុស​គ្នា​រវាង​សីតុណ្ហ​ភាព​ពេល​យប់ និង​ពេល​ថ្ងៃ​នៅ​ស៊ីនជាំង​គឺ​មាន​ខ្ពស់​ខ្លាំង​ ធ្វើ​ឱ្យ​បន្លឺ​ផ្លែ​ឈើ​មួយ​ចំនួន​នៅ​តំបន់​នេះ​មាន​ជាតិស្ករ និង​ជីវជាតិ​ខ្ពស់​ជាង​តំបន់​ដទៃ​។ បន្លែ​ផ្លែ​ឈើ​សម្បូរ​វីតាមីន​គឺ​មាន​ប្រយោជន៍​ជួយ​ពន្យារ​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់​របស់​ស្បែក​។ ក្រៅ​ពី​នេះ ស៊ីនជាំង​ក៏​ជា​តំបន់​ដែល​មាន​ដាំ​ផ្លែ​ឈើ​ល្បី​ៗដែល​ផ្អែម​ ឈ្ងុយ​ឆ្ងាញ់​ជាប់​ចិត្ត​។ ការ​បរិភោគ​ផ្លែ​ឈើ​ទាំង​នេះបាន​​ជួយ​ឱ្យស្ត្រី​នៅ​ស៊ីនជាំង​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ​។ ស៊ីនជាំង​ក៏​ជា​តំបន់​ល្បី​ល្បាញ​ខាង​រាំ​តាំង​ពី​សម័យ​បុរាណ​។ ការ​រាំ​ជួយ​ឱ្យ​ស្ត្រី​នៅ​ទី​នេះ​មាន​រាង​កាយ​មាំមួន សុខភាព​ល្អ រូប​សម្រស់​ស្រស់​ស្អាត៕

«ប៉ាស៊ូ!» ៖ សម្រែក​លើកទឹកចិត្តរ​បស់​កុមារា សាន រតនៈ ចំពោះ​​ឪពុក កំពុង​អង្រួន​ចិត្ត​សប្បុរសជន

នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កុមារា សាន រតនៈ យំ​ផង ស្រែក​គាំទ្រ​ផង ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ឪពុក​ជា​អត្ត​ព​លិ​ក​ដែល​ប្រកួត​ក្នុង​វិញ្ញាសា​រត់​ចម្ងាយ 5,000 ម៉ែត្រ T46 នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី 12។ ថ្វីបើ​អត្ត​ព​លិ​ក​ប៉ា​រ៉ា​អត្តពលកម្ម យី សុខសាន្ត មិន​ទទួលបាន​មេដាយ ប៉ុន្តែ ក្នុង​គ្រា​ដែល​ឪពុក​កំពុង​ប្រកួត និង​ពេល​បរាជ័យ កុមារា សាន រតនៈ យំ​ផង ស្រែក​គាំទ្រ​ផង ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ឪពុក​ជា​អត្ត​ព​លិ​ក។ សកម្មភាព​របស់​កុមារា សាន រតនៈ ដែល​ខំប្រឹង​លើកទឹកចិត្ត​ឪពុក បាន និង​កំពុង​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​លើ​បណ្ដាញ​សង្គម​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។ មហាជន​ក៏មាន​ការ​ក្ដុកក្ដួល​ចិត្ត ដោយសារ​នឹក​អាណិត​ផង និង​សរសើរ​​ផង​ ចំពោះ​កុមារ​កម្សត់​រូបនេះ។ ទន្ទឹមនឹង​ការគាំទ្រ​ដល់​សកម្មភាព​របស់ សាន រតនៈ នៅលើ​បណ្ដាញ​សង្គម​ក៏មាន​ស្ថាប័នឯកជន​ខ្លះ មានបំណង​ជួយ​ដល់​កុមារ​រូបនេះ ក្នុងនោះ​ក៏មាន សាលារៀន​សុវណ្ណ​ភូមិ ផងដែរ។ នៅលើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ សាលារៀន​សុវណ្ណ​ភូមិ បានសរសេរថា «តើ​លោក​អ្នកមាន​ស្គាល់​លេខ​ទំនាក់ទំនង​គាត់​ទេ? សាលារៀន​សុវណ្ណ​ភូមិ​កំពុង​ស្វែងរក អត្ត​ព​លិ​ក សាន រតនៈ ក្នុង​គោលបំណង​ជួយ​កូនប្រុស​អត្ត​ព​លិ​ក។ ក្មួយប្រុស​នឹងមាន​អនាគត​ល្អ​ជាមួយ​សាលារៀន​សុវណ្ណ​ភូមិ»។ ប្រការ​ខាងលើនេះ​បាន​បញ្ជាក់ថា កុមារា​កម្សត់ … Read more

ទិដ្ឋភាព​កញ្ញា​គុន​តេក្វាន់ដូ​របស់​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​ នៅ​ពេល​ផ្ដួល​ម្ចាស់​ជើង​ឯក​វៀតណាម​

កីឡាការិនី​តេក្វាន់ដូ​ ថិប កាសាន់ទ្រីនីកូល របស់​កម្ពុជា បាន​យក​ឈ្នះ​លើ​ម្ចាស់​ជើង​ឯក​ បាក ធី ខៀម របស់​វៀតណាម​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ប្រភេទ​ទម្ងន់​ 67 គីឡូក្រាម​ កាល​ពី​ល្ងាច​ថ្ងៃទី 15 ឧសភា​នេះ​។ កីឡាការិនី​កូនកាត់ខ្មែរ-អាមេរិកកាំង កញ្ញា ថិប កាសាន់ទ្រីនីកូល (Cassandre Nicole Tubbs) ហៅក្រៅថា​ ខេស៊ី ដែល​ទើប​ដណ្ដើម​បាន​មេដាយមាស​នៅ​ស៊ីហ្គេម​លើក​ទី 32 ធ្លាប់​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាម៉េរិក​។ ចំណែក បាក ធី ខៀម របស់​វៀតណាម​ គឺជា​ម្ចាស់​ជើង​ឯក​។ ក្នុង​ការ​ប្រកួត​ ខេស៊ី គឺជា​អ្នក​គ្រប់​គ្រង​ស្ថានភាព​ ដោយ​សារកីឡាការិនី​រូប​នេះ​​តែង​តែ​មាន​ភាព​​ម្ចាស់​ការ​ក្នុង​ការ​ប្រយុទ្ធ ខណៈ​កីឡាការិនី​វៀតណាម ត្រូវ​រង​ការ​វាយ​សម្រុក​ជា​ញឹក​ញាប់​។ ខេស៊ី យំ ដោយ​ការ​សប្បាយ​រីក​រាយ​ នៅ​ពេល​អាជ្ញាកណ្ដាល​បញ្ជាក់​ថា ជ័យ​ជម្នះ​បាន​មក​លើ​ខ្លួន​ ក្រោយ​ពី​ការ​ប្រកួត​បានចប់​។ មុន​ពេល​ប្រកួត​នៅ​ស៊ីហ្គេម​លើក​នេះ ខេស៊ី ធ្លាប់​ចូល​រួម​ប្រកួត​ប្រភេទ​ទម្ងន់ 62​ គីឡូក្រាម​ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ឆ្នាំ 2017, 2021 និង​មេដាយ​ប្រាក់​នៅ​ឆ្នាំ 2019​។

អូ! តើ​ខ្ញុំ​ប្រែប្រួល ខ្លាំង​ដល់​ថ្នាក់​ហ្នឹង​ផង​ឬ? (រឿង​ប្រាប់ត​គ្នា របស់​ស្ត្រី​ជប៉ុន ពេល​បាន​ក្លាយខ្លួនជា​ម្ដាយ​គេ​យ៉ាង​ពេញលេញ)

តើ​មានមិត្តៗយើង​ណា កំពុង​ចិញ្ចឹម​មើលថែ​កូន​ដែរឬទេ? ហើយ​ធ្លាប់​សង្កេតមើល​ខ្លួនឯង​ដែរ​ទេ​ថា តាំងពី​ចាប់ផ្ដើម​បំពេញ​តួនាទី​ចិញ្ចឹម​មើលថែ​កូនតូច​មក តើមិត្តៗ មាន​ទង្វើ ឬ​លក្ខណ​និស្ស័យ​អ្វី ប្រែប្រួល​ខុសពី​មុន​ដែរ​ទេ?  បើសិន​មាន មិនបាច់​ភ្ញាក់ផ្អើល​ទេ ព្រោះ​មាន​ស្ត្រី​ជនជាតិ​ជប៉ុន​មិនតិច​ទេ ដែល​សង្កេតមើល​ខ្លួនឯង​ហើយ រកឃើញថា ក្រោយពី​ចាប់ផ្ដើម​បំពេញ​តួនាទី​ជា​ម្ដាយ​របស់គេ​យ៉ាង​ពេញលេញ​មក ពួកគាត់​ក៏មាន​ទង្វើ ឬ​ចរិត​និស្ស័យ​មួយចំនួន ប្រែប្រួល​ខុសពី​មុន​ដូចគ្នា​ដែរ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​សាកល្បង​មក​ស្ដាប់​បណ្ដា​អ្នក​ម្ដាយ​ជនជាតិ​ជប៉ុន​ម្ដង​មើល៍ថា តើ​ពួកគាត់​មាន​អ្វី​ប្រែប្រួល​ខុសពី​មុន​ខ្លះ? លក្ខណៈ​ការនិយាយស្ដី ប្រែប្រួល​ខុសពី​មុន (ក្លៀវក្លា​ជាង​មុន!) Iសាំង មានកូន អាយុ 1ខួប និង 5ខួប នាង​រៀបរាប់ថា កាលសម័យ​នាង​នៅ​ក្មេង នាង​មាន​ចរិត​អៀន​ច្រើន មិនសូវ​ក្លាហាន និង​មិនសូវ​ហ៊ាន​ជជែក​និយាយ​ជាមួយ​នរណា​ប៉ុន្មាន​ឡើយ។ ឧទាហរណ៍​ដូចជា ត​ឱ្យមាន​អារម្មណ៍​ថា រឿង​ដែល​កំពុង​សន្ទនា​គ្នា​នោះ វា​មើលទៅ​រាងប្លែកៗ ឬ​វា​ដូចជា​មិនគួរ​ទៅជា​អ៊ីចឹង​ក៏ដោយ ក៏​នាង​ជ្រើសរើស​ក្នុងការ​នៅ​ស្ងៀម មិន​ហ៊ាន​សម្ដែង​ពី​ភាព​ជំទាស់​ទេ បានត្រឹមតែ​លាក់ទុក​ក្នុង​ចិត្ត​ប៉ុណ្ណោះ តែ​ក៏​មិនមែន​ថា នឹង​លាក់ទុក​យកមក​គិត រហូតដល់​ស្ត្រេ​ស​ដែរ។ សរុបងាយៗក៏​គឺ ខ្លួនឯង​ជា​មនុស្ស​កំសាក តែ​ប៉ុន​ហ្នឹងឯង (=_=;)។ Iសាំង រៀបរាប់​បន្តថា តែ​ក្រោយពី​កូនស្រី​ច្បង​របស់​នាង អាយុ​បាន 2-3ខួប ពេល​និយាយ​ជាមួយ​អ្នក​ម្ដាយឯទៀតៗ … Read more

8 សំណួរសំខាន់ៗ របស់អ្នកដែលចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

អ្នកម្តាយថ្មោងថ្មីជាច្រើននាក់ ប្រហែលជាមានកង្វល់ច្រើនក្នុងរឿង “ការចិញ្ចឹមកូនដោយទឹកដោះម្តាយ” ព្រោះមានអ្នកម្តាយជាច្រើននាក់ ដែលប្រសូតបុត្ររួចហើយ ទឹកដោះមិនបានហូរចេញមកភ្លាមៗ ឯអ្នកម្តាយខ្លះទៀត ក៏អាចនឹងមានកង្វល់ពាក់ព័ន្ធនឹងរាងកាយ និងសុខភាពរបស់ខ្លួនឯងថា តើខ្លួនបានត្រៀមរួចរាល់ក្នុងការបំបៅទឹកដោះកូនហើយឬនៅ?ជាដើម ទើបកើតចេញជាសំណួរផ្សេងៗពាក់ព័ន្ធនឹងការបំបៅដោះកូនថា តើការបំបៅទឹកដោះកូនបែបនេះអាចធ្វើបានឬទេ?។ ដូច្នេះយើងនាំគ្នាមកមើលថា តើសំនួរទាំងនោះមានអ្វីខ្លះ?។ 1-បៅដោះម្តាយហើយ កូនក្អែ ក្អួតចេញមកវិញ នេះបញ្ជាក់ថា កូនមានប្រតិកម្មចាញ់ជាមួយទឹកដោះម្តាយឬទេ? និងត្រូវបញ្ឈប់ការបំបៅទឹកដោះកូនឬទេ? រឿងនេះមិនអីទេ…បើកូនក្អែទឹកដោះចេញមកវិញ ចូរគិតមុនគេថា តើអ្នកម្តាយឱ្យកូនបៅទឹកដោះច្រើនពេកទេដឹង? និងដែលឃើញកូនស្រែកយំញឹកញាប់នោះ កូនអាចនឹងមិនបានឃ្លានមឹមទេ តែអាចបណ្តាលមកពីមូលហេតុផ្សេងទៀត។ បើកូនស្រែកយំ ក៏គួរតែពដើរលេងខ្លះផង មិនមែនឃើញកូនស្រែកយំហើយ គិតតែពីលើកកូនមកបំបៅដោះតែម្យ៉ាងនោះទេ ព្រោះនេះមិនមែនជារឿងល្អប៉ុន្មានឡើយ។ 2-ម្តាយកើតប្រតិកម្មចាញ់(អាលែកហ្ស៊ី)នៅលើរាងកាយ តើឱ្យកូនបៅទឹកដោះបានឬទេ? អាចឱ្យកូនបៅទឹកដោះបានតាមប្រក្រតី…តែត្រូវកាត់បន្ថយអាហារណាដែលជំរុញឱ្យកើតប្រតិកម្ម ដូចជា សណ្តែក ផលិតផលធ្វើអំពីទឹកដោះ ស៊ុត អាហារសមុទ្រ និងម្សៅសាលី ជាដើម។ 3-មានកូនភ្លោះឱ្យកូនបៅទឹកដោះម្តាយ តើគ្រប់គ្រាន់ឬទេ? បើអ្នកម្តាយមានគភ៌កូនភ្លោះនោះ រាងកាយនឹងទទួលដឹងបានដោយខ្លួនឯងតាមធម្មជាតិ ហើយរាងកាយនឹងផលិតទឹកដោះចេញមកឱ្យគ្រប់គ្រាន់ជាមួយតម្រូវការរបស់កូនទាំងពីរយ៉ាងពិតប្រាកដ។ 4-ដោះខ្វាក់ ក្បាលដោះខ្លី តើបំបៅទឹកដោះកូនបានឬទេ? បាន! នៅពេលពិនិត្យគភ៌ គ្រូពេទ្យនឹងបានដឹងរឿងទាំងនេះស្រេចទៅហើយ ហើយនិងណែនាំពីវិធីការបំបៅទឹកដោះកូនដែលត្រឹមត្រូវឱ្យអ្នកម្តាយយកទៅប្រតិបត្តិដោយខ្លួនឯង។ អ្នកម្តាយមិនចាំបាច់មានកង្វល់អំពីរឿងនេះទេ ព្រោះកូននឹងចេះរិះរកវិធីបឺតជញ្ជក់ទឹកដោះពីម្ដាយបានដោយខ្លួនឯង … Read more

តើអ្នកដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗ តាំងពីនៅក្នុងគភ៌ម្តាយម្ល៉េះ

តើស្ត្រីមានគភ៌ទាំងឡាយដឹងដែរឬទេថា ទារកដែលនៅក្នុងគភ៌ អាចទទួលដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅគភ៌បាន និងពេលប្រសូតចេញមកហើយ ថែមទាំងចេះត្រៀមខ្លួនជាស្រេច ក្នុងការរៀនយល់ដឹងរឿងផ្សេងៗក្នុងសភាពបរិស្ថានជុំវិញខាងក្រៅបានយ៉ាងល្អទៀតផង។ ឥឡូវនេះ យើងនាំគ្នាមកមើលថា តើទារករៀនយល់ដឹងពីអ្វីខ្លះពេលនៅក្នុងគភ៌ម្តាយ?។ 1-រៀនយល់ដឹងពីការស្តាប់ និងឮ កូននៅក្នុងស្បូនដែលនៅក្នុងគភ៌ម្តាយមួយជាន់ទៀតនោះ ក៏បានឮសំឡេងដែលនៅជុំវិញ និងសំឡេងដែលនៅក្នុងរាងកាយរបស់អ្នកម្តាយយ៉ាងច្បាស់ដែរ ដូចជា សំឡេងកូរពោះរបស់ម្តាយ សំឡេងបេះដូង សំឡេងរញេរញ៉ៃជុំវិញខ្លួនម្ដាយរបស់គេ ឬសំឡេងនៅលើផ្លូវថ្នល់ ជាដើម​។ ស្ត្រីមានគភ៌អាចសាកល្បងបានយ៉ាងងាយ គឺនៅពេលណាដែលកូនរើខ្លាំងៗ ចូរអ្នកម្តាយអង្អែលក្បាលពោះ និងនិយាយជាមួយកូនយ៉ាងទន់ភ្លន់ កូននឹងស្ងប់ស្ងាត់ទៅវិញ ព្រោះចាំសំឡេងម្តាយបាន។ 2-ប្រែភាសាបានទៀតផង ពិតប្រាកដណាស់ នៅពេលកូនបានឮ កូនក៏នឹងអាចដឹងអំពីភាសា និងអត្ថន័យនៃពាក្យនោះបានដែរ។ ស្ត្រីមានគភ៌អាចសង្កេតមើលបានថា ពេលកូនប្រសូតចេញមកហើយ កូននឹងអាចយល់ដឹងពីភាសាដើមក្នុងតំបន់ ដែលគេធ្លាប់បានឮញឹកញាប់ ដូច្នេះហើយទើបមានការណែនាំឱ្យស្ត្រីមានផ្ទៃពោះស្តាប់បទភ្លេងដែលបើកតិចៗ ពីរោះៗ ឬអ្នកណាដែលចង់និយាយភាសាអង់គ្លេសជាមួយកូន ក៏ស្តាប់បទភ្លេងភាសាអង់គ្លេសដើម្បីឱ្យចងចាំសំនៀងភាសាបាន។ 3-អាចមើលឃើញពន្លឺភ្លើងបានហើយ ទារកនឹងមើលឃើញពន្លឺបានច្បាស់នៅពេលមានអាយុក្នុងគភ៌ខែទី 7 បើមានពន្លឺចាំងខ្លាំងមកចំពីមុខ ទារកនឹងបែរខ្លួនចេញ ព្រោះពន្លឺភ្លឺខ្លាំងជ្រុលពេក។ ស្ត្រីមានគភ៌មួយចំនួនដែលធ្វើអាល់ត្រាសោនដ៍ក្នុងអំឡុងពេលជិតប្រសូត អាចនឹងបានឃើញកូនតូចបើកភ្នែកឱ្យមើលទៀតផង។ 4-រៀនយល់ដឹងពីរសជាតិ ទារកនៅក្នុងគភ៌អាចដឹងពីរសជាតិអាហារដែលម្តាយទទួលទាន ចាប់តាំងពីសប្តាហ៍ទី 7 – 8 និងដឹងគ្រប់រសជាតិចាប់តាំងពីសប្តាហ៍ទី14 ឡើងទៅ។ … Read more

រឿង 10 យ៉ាង ដែលម៉ែមិនដែលប្រាប់ឱ្យកូនដឹង

ធ្លាប់បានឮពាក្យថា គ្មាននរណាស្រឡាញ់រូបកូនដូចម៉ែឡើយ ដែរទេ? ជួនកាលពាក្យសម្តីងាយៗបែបនេះ អាចមិនធ្វើឱ្យអ្នកមានអារម្មណ៍លន្លង់លន្លោចអីប៉ុន្មានទេ ព្រោះអ្នកគ្មានផ្លូវដឹងបានឡើយថា សេចក្តីស្រឡាញ់របស់ម៉ែដែលមានចំពោះអ្នកនោះ វាធំធេងប៉ុនណា និងអ្វីដែលម៉ែផ្តល់ឱ្យរហូតមក តាំងពីអ្នកនៅក្នុងផ្ទៃម៉ែនោះ វាលើសលប់ធំធេងមហាសាលយ៉ាងគ្មានអ្វីអាចមកជំនួសបានឡើយ។ ថ្ងៃនេះ ឡារ៉ែនសូមនាំយកអាថ៍កំបាំង 10យ៉ាងដែលម៉ែ អាចមិនដែលប្រាប់អ្នកឱ្យដឹងកាលពីមុនមក ដែលឡារ៉ែនសូមប្រាប់ថា ពេលបានអានហើយ នឹងមានអារម្មណ៍ថា រំភើបញាប់ញ័ររហូតអាចនឹងទឹកភ្នែករលីងរលោងបានទៀតផង…។ -ម៉ែយំជាប់ជានិច្ច…ព្រោះកូន ម៉ែយំជាលើកដំបូងចំពោះកូន ពេលដែលម៉ែដឹងថា ម៉ែកំពុងពពោះរូបកូន ម៉ែយំពេលម៉ែញ៉ាំអាហារដើម្បីកូន ម៉ែយំពេលបា​នរូប​កូន​មក​នៅក្នុងរង្វង់ដៃឱបលើកដំបូង ម៉ែយំដោយក្តីសោមនស្ស ម៉ែយំព្រោះភ័យ។ ម៉ែយំ ព្រោះច្រើនយប់មកនេះ ម៉ែគេងមិនលក់ឡើយ ម៉ែយំព្រោះស្រឡាញ់កូនខ្លាំងពេក ហើយម៉ែនឹងយំពេលឃើញកូនយំ។ -ម៉ែតែងរំលែករបស់ញ៉ាំឱ្យកូនមុនជានិច្ច ទោះជារបស់ញ៉ាំនោះមានតែ​1ដុំក៏ដោយ ពេលម៉ែឃើញកូនអង្គុយសម្លឹង ភ្នែកម៉ក់ៗដោយក្តីស្រេកឃ្លាន ម៉ែមិនអាច​បដិសេធ​ថា មិនឱ្យកូនញ៉ាំបានទេ ព្រោះពេលម៉ែឃើញកូនមានសេចក្តីសុខ ម៉ែក៏មានសេចក្តីសុខដែរ។ -ម៉ែឈឺ កាលនៅតូចៗ ពេលកូនចាប់ទាញសក់ម៉ែ ក្តិចសាច់ម៉ែ ពេលដែលម៉ែបំបៅដោះកូន ហើយត្រូវកូនខាំ ពេលដែលម៉ែពពោះរូបកូន​យូរដល់ទៅ 9ខែ និងពេលម៉ែប្រសូតកូនចេញមក ដឹងទេថា ម៉ែឈឺខ្លាំងប៉ុនណា? -ម៉ែភ័យ តាំងពីពេលដែលកូនបើកភ្នែកមើលពិភពលោក ម៉ែធ្វើគ្រប់បែបយ៉ាងដើម្បីការពារកូន និងធ្វើឱ្យកូនមានអារម្មណ៍ថា​ … Read more

ការការពារឧប្បត្តិហេតុចំពោះក្មេងតូចក្នុងអំឡុងវ័យ 1-12ខែ តើឪពុកម្ដាយត្រូវប្រយ័ត្នអ្វីខ្លះ?

ឧប្បត្តិហេតុ គឺជារឿងមិននឹកស្មានដល់ដែលគ្មានអ្នកណាចង់ឱ្យកើតឡើងឡើយ ជាពិសេសបំផុតកូនតូចក្នុងវ័យទារក ព្រោះអាចនាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗខ្លាំងជាមនុស្សចាស់ និងក្មេងធំ។ ទាំងអស់នេះបើឪពុកម្ដាយ ឬអ្នកមើលថែទាំទារកបាននឹកដល់ឧប្បត្តិហេតុដែលអាចនឹងកើតឡើងក្នុងអំឡុងវ័យនីមួយៗរបស់ទារក វាអាចកាត់បន្ថយឱកាសក្នុងការកើតឧប្បត្តិហេតុលើក្មេងតូចបាន។ អំឡុងអាយុ 1ដល់ 2ខែ ទារកនឹងអាចលើកក្បាលឡើងបានបន្តិច តាមសម្លឹងមើល យំរំខានកាន់តែច្រើន ជាពិសេសក្នុងអំឡុង 3ខែដំបូងនៃជីវិត។ ឧប្បត្តិហេតុដែលគួរប្រយ័ត្នគឺ ការរបូតធ្លាក់ចេញពីដៃមនុស្សធំដែលព ឬបី ឬឧប្បត្តិហេតុនៅពេលមនុស្សធំកាន់វត្ថុក្ដៅៗក្នុងដៃខណៈពេលបីទារក និងគួរប្រយ័ត្ន Shaken baby syndrome ជាសភាវដែលកើតពីការចាប់អង្រួនទារកខ្លាំងៗ ដែលមានមូលហេតុមកពីអារម្មណ៍ដែលខឹងមួម៉ៅខ្លាំង រួមទាំងការមិនបានដឹងពីផលប៉ះពាល់របស់មនុស្សធំ។ ការចាប់អង្រួនទារកខ្លាំងៗ នឹងធ្វើឱ្យសាច់ខួរក្បាលប៉ះទង្គិចនឹងឆ្អឹងលលាដ៍ក្បាល សរសៃឈាមជុំវិញសាច់ខួរក្បាលដាច់រហែក រហូតកើតសភាវហូរឈាមក្នុងខួរក្បាល ផ្ទាំងប្រព័ន្ធប្រសាទកែវភ្នែករងគ្រោះថ្នាក់ ខួរក្បាលប៉ះទង្គិចខ្លាំងក្លា អាចធ្វើឱ្យខ្វាក់ភ្នែក ឬដល់ថ្នាក់ស្លាប់បាន។ អំឡុងអាយុ 4-5ខែ ទារកនឹងអាចលើកក្បាលត្រង់បានហើយ ចេះគប់វត្ថុតូចៗដែលកាន់នៅក្នុងដៃ និងអាចក្រឡាប់ខ្លួនបានហើយ ដូច្នេះទើបគួរប្រយ័ត្នឧប្បត្តិហេតុដែលបណ្ដាលមកពីការក្រឡាប់ខ្លួននេះ ឬរបស់លេងដែលងាយបែកបាក់ ឬវត្ថុមុតស្រួច រួមទាំងឧប្បត្តិហេតុដោយសាររថយន្ត ដោយសារតែក្នុងអំឡុងវ័យនេះ មនុស្សធំច្រើនតែចាប់ផ្ដើមនាំទារចេញក្រៅផ្ទះច្រើនឡើងហ្នឹងឯង។ ការធ្វើដំណើរចេញក្រៅផ្ទះដោយរថយន្ត គួរឱ្យទារកអង្គុយក្នុង ខារ៍ស៊ីត(Carseat) សម្រាប់ទារកបែបបែរមុខទៅខាងក្រោយ និងគួរឱ្យអង្គុយបែបបែរទៅក្រោយនេះរហូតដល់អាយុ 2ឆ្នាំ។ អំឡុងអាយុ 6ខែ ទារកនឹងចាប់ផ្ដើមងើបខ្លួនឡើងបានដោយខ្លួនឯង … Read more

ស្រ្តីមានគភ៌ គួរត្រៀមខ្លួនឱ្យបានស្រេច 1ខែមុនដល់ពេលប្រសូត…

នៅសល់ 1ខែទៀតមុនដល់ពេលឆ្លងទន្លេ គឺជាអំឡុងពេលនៃការទន្ទឹងរង់ចាំរបស់ស្ត្រីមានគភ៌គ្រប់ៗរូប ព្រោះទាំងរំភើ​បចិត្តផង ទាំងត្រេកអរផង ដែលជិតបានឃើញមុខកូនសម្លាញ់ ខណះពេលជាមួយគ្នា ក៏មានអារម្មណ៍នឹកខ្លាចចំពោះ​ក្តីឈឺចាប់ដែលនឹងកើតមានឡើង ហើយនិងរឿងផ្សេងៗជាច្រើនទៀតដែរ។ ថ្ងៃនេះ ទស្សនាវដ្តី ឡារ៉ែន មានដំបូន្មានល្អៗ ​ពីគ្រូពេទ្យជំនាញមកជម្រាបអ្នកមានគភ៌លើកដំបូង ដែលនៅមិនទាន់មានបទពិសោធក្នុងរឿងនេះថា តើត្រូវត្រៀមខ្លួនយ៉ាង​ណាខ្លះមុនដល់ពេលប្រសូត ដូចតទៅ៖ ឈានចូលដល់ខែទី 9 ក្នុងរយ:ពេលនេះ គ្រូពេទ្យនឹងណាត់ឱ្យទៅពិនិត្យគភ៌កាន់តែញឹកញាប់ឡើងរៀងរាល់សប្តាហ៍ ដើម្បី​​​​ពិនិត្យមើលភាពត្រៀមខ្លួនជាស្រេច និងអាការផ្សេងៗដែលកើតមានឡើងថា តើប្រក្រតី ឬក៏អត់?។ ក្នុងអំឡុងពេលនេះ ស្ត្រីមានគភ៌ជិតគ្រប់ខែ​នឹងមានអាការឈឺរាងធ្ងន់ៗនៅម្តុំក្រោមផ្ចិតនៅពេលដើរ ជើងនឹងហើម មានអារម្មណ៍ឈឺផ្សាៗនៅត្រង់ចុងដង្ហើម ដោយ​សារតែអាស៊ីតរំលាយអាហារហូរបញ្រ្ចាស់ឡើង ព្រោះទំហំក្បាលពោះដែលធំឡើង ធ្វើឱ្យក្រពះត្រូវបានរុញឡើងមកលើ អា​ហារមិនសូវរំលាយ ឆ្អល់ណែនពោះ និងជួនកាលអាចត្រូវភ្ញាក់ឡើងកណ្តាលយប់ ព្រោះតែប្រគ្រីវកាច់ជើង រហូតដល់ត្រូវដាស់លោក​ប្តីឱ្យជួយរឺតជើងឱ្យទៀតផង។ ត្រៀមខ្លួនជាស្រេច…មុនពេលឆ្លងទន្លេ ការត្រៀមជាស្រេចទាំងរាងកាយ ផ្លូវចិត្ត និងរបស់របរប្រើប្រាស់ផ្សេងៗ នឹងជួយឱ្យស្ត្រីមានគភ៌ទៅប្រសូតបុត្របានយ៉ាងជឿជាក់ក្នុងចិត្ត និងមានអារម្មណ៍ធូរស្រាល តែ…តើត្រូវត្រៀមរឿងអ្វីខ្លះនោះ សូមតាមដានជាបន្ត។ 1.មន្ទីពេទ្យ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជានិច្ច បើសិនមានបញ្ហាអ្វីគួរសង្ស័យពាក់ព័ន្ធនឹងគភ៌។ អាចនឹងត្រូវសាកល្បងជិះរថយន្ត ដើម្បីប៉ាន់ស្មានរយ:ពេលធ្វើដំណើរពីផ្ទះទៅមន្ទីរពេទ្យ ឬរកមើលផ្លូវណាផ្សេងដែលងាយស្រួល និងលឿនជាង ទុកបម្រុងនៅថ្ងៃឈឺពោះប្រសូតជាស្រេច។ 2.ត្រៀមរាងកាយ ត្រៀមរឿងអាហារការហូបចុក … Read more

អាហារ និងថ្នាំ 5យ៉ាង ដែលអ្នកម្តាយកំពុងបំបៅដោះកូន ហាមទទួលទាន…

ក្នុងអំឡុងពេលដែលអ្នកម្តាយចិញ្ចឹមកូនដោយទឹកដោះរបស់ខ្លួននោះ ការទទួលទានអាហាររបស់អ្នកម្តាយ គឺជារឿងមួយ​ដែលត្រូវប្រយ័ត្នខ្លាំងជាងពេលប្រក្រតី ព្រោះសារធាតុអាហារខ្លះអាចត្រូវបញ្ជូនបន្តទៅកូនតូចតាមរយៈទឹកដោះម្តាយ ធ្វើឱ្យទឹកដោះ​របស់អ្នកម្តាយ​មាន​រសជាតិប្រែប្រួល ឬអាចធ្វើឱ្យមានសារធាតុគីមីប្រមូលសន្សំនៅក្នុងរាងកាយកូនបាន ដូច្នេះយើងនាំ​គ្នាមកមើល​ថា តើអាហារ និងថ្នាំទាំង 5យ៉ាងដែលអ្នកម្តាយកំពុងបំបៅ​ដោះកូនត្រូវតម និងហាមញ៉ាំនោះ មានអ្វីខ្លះ?។ 1.ឱសថបុរាណមួយចំនួន ថ្នាំចិនសែប្រភេទខ្លះ ឬស្រាថ្នាំជាដើម មិនគួរទទួលទានទេ ព្រោះអាចធ្វើឱ្យកូនហើមពោះ រាក យំរករឿងច្រើន ឬបន្ទោបង់ខុសប្រក្រតីទៀតផង។ 2.ហាមទទួលទានវត្ថុជ្រក់ ត្រាំ ឬភេសជ្ជៈដែលមានជាតិអាល់កុល(ជាតិស្រវឹង) ព្រោះជាតិអាល់កុលមានផលប៉ះពាល់ដល់ខួរក្បាលរបស់​កូនតូចដោយត្រង់។ 3.អាហារដែលមានរសជាតិហឹរខ្លាំង គួរតមសិន ព្រោះនឹងធ្វើឱ្យកូនបានទទួលរសជាតិហឹរពីទឹកដោះម្តាយដែរ និងអាចធ្វើឱ្យកូនតូចឈឺពោះបាន តែបើអាហារឱសថបុរាណមួយចំនួនដូចជា ស្លឹកម្រះព្រៅ ខ្ញី ម្រេច អាចទទួលទានបាន ព្រោះជាអាហារដែល​មានរស​ជាតិក្តៅខុសពីម្ទេស។ អាហារឱសថបុរាណដែលមានរសជាតិក្តៅទាំងនោះ ថែមទាំងជួយបំប៉នទឹកដោះម្តាយទៀតផង។ 4.បន្លែដែលមានជាតិហ្គាសច្រើន ដូចជា ស្ពៃក្តោប ផ្កាខាត់ណា ឬបន្លែស្រស់ប្រភេទខ្លះ គួរតមសិន ព្រោះអាចធ្វើឱ្យកូនហើមពោះបាន ឬបើចង់ញ៉ាំ គួរញ៉ាំបន្លែដែលឆ្អិនហើយប្រសើរជាង។ 5.ថ្នាំពេទ្យមួយចំនួនមានផលប៉ះពាល់ដល់កូនតាមរយៈទឹកដោះម្តាយ ដូច្នេះបើអ្នកម្តាយកើតមានអាការឈឺថ្កាត់អ្វីមួយ និងត្រូវការប្រើប្រាស់ថ្នាំ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិនគ្រប់ពេល៕