កំពុងល្បីកប់ « រាំស្កុប »របស់​ យូរី ត្រូវក្រសួងហាមមិនឱ្យចាក់ផ្សាយ

នៅពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបទចម្រៀងកំពុងតែទទួលប្រជាប្រិយភាពរបស់តារាចម្រៀងស្រី យូរី គឺបទមានចំណងជើងថា « រាំស្កុប » ត្រូវបានក្រសួងព័ត៌មានចេញលិខិតថ្លែងការណ៍មក ប្រកាសហាមមិនឱ្យចាក់ផ្សាយនូវបទចម្រៀងរបស់តារាស្រីរូបនោះនៅលើស្ថានីយទូរទស្សន៍ និងទូរទស្សន៍អនឡាញគ្រប់ប្រភេទ។ នៅក្នុងសេចក្ដីបញ្ជាក់របស់លិខិតដែលចេញដោយរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា វីដេអូបទ « រាំស្កុប » បានប្រើស្លាកសញ្ញា Logo របស់មន្ទីរពេទ្យកាល់ម៉ែត្រដោយគ្មានការអនុញ្ញាតិ ដោយមានបង្ហាញនៅក្នុងឈុតសម្ដែងនៃបទចម្រៀងនេះ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់មន្ទីពេទ្យ និងទឹកចិត្តបំពេញការងារវិជ្ជាជីវៈរបស់បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត្រ។ គួររំឭកផងដែរថា វីដេអូចម្រៀងរបស់កញ្ញាបទ « រាំស្កុប » កន្លងមកក៏ធ្លាប់ជួបបញ្ហាកម្មសិទ្ធបញ្ញាផងដែរ ដោយឈុតមួយនៃបទនេះ បានចម្លងប្លង់របស់ក្រុមការងារភ្លើងគុប ដោយគ្មានការអនុញ្ញាតិដូចគ្នា ហើយនៅពេលថ្មីនេះ ក៏បានជួយបញ្ហាដូចពោលខាងលើថែមទៀត៕

យូរី ចេញមុខបកស្រាយរឿង អតីតគូស្នេហ៍ចោទនាងសាវា

បន្ទាប់ពីមានការលើកឡើងរបស់លោករ៉េត អតីតអ្នកដឹកនាំនៅក្នុងផលិតកម្មសាន់ដេ មកលើតារាចម្រៀងយូរី ថានាងជានារីសាវាទៅស្រវាអ្នកថ្មីបន្ទាប់ពីពួកគេបានរួមរស់ជាមួយគ្នាអស់រយៈពេល 4 ឆ្នាំមកហើយនោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងបណ្ដាញសង្គម ។ ខណៈរឿងរ៉ាវទាំងនោះបានចែកចាយក្នុងបណ្ដាញសង្គម ក៏ដូចជាបណ្ដាញសារព័ត៌មានក្នុងស្រុកយ៉ាងគគ្រឹកគគ្រេងនាពេលព្រឹកមិញនេះ រំលងបានមិនយូរប៉ុន្មាន កញ្ញា យូរី ក៏បានCall មកអ្នកយកព័ត៌មានគេហទំព័រឡារ៉ែន Online ដើម្បីធ្វើការបកស្រាយនូវការពិត។ កញ្ញា យូរី បានទទួលស្គាល់នូវការពិតថា ពួកគេទាំងពីរ(លោករ៉េត និងយូរី)ពិតជាធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នាដូចអ្វីដែលគេបានលើកឡើងនោះមែន ប៉ុន្ដែរហូតមកដល់ពេលនេះ ពួកគេបានបញ្ចប់សម្ព័ន្ធមេត្រីភាពរវាងគ្នារួចហើយ។ នាងបន្ដថា៖”ការពិតខ្ញុំនឹងគាត់បានចប់គ្នាអស់ហើយ វាគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះ ហើយទាក់ទងនឹងរឿងខ្ញុំមានអ្នកថ្មី គឺជារឿងយល់ច្រឡំទេ ហើយខ្ញុំក៏បានដោះស្រាយជាមួយគាត់រួចរាល់អស់ហើយដែរ។ តារាចម្រៀងរូបនេះបានលើកឡើងថា នាងពុំបានដឹងរឿងដែលអតីតគូស្នេហ៍យល់ច្រឡំមកលើនាងនេះទេ ព្រោះមួយរយៈចុងក្រោយនេះនាងឧស្សាហ៍ចេញទៅច្រៀងតាមបណ្ដាខេត្ដ។ ពិសេសយប់ម្សិលមិញក៏នាងជាប់រវល់ច្រៀងនៅស្រុកដំដែក ខេត្ដសៀមរាប ក៏ពុំបានដឹងរឿងអ្វីដែរ។ គ្រាន់តែនាងងើបឡើងពេលព្រឹក ក៏ស្រាប់តែឃើញរឿងនេះត្រូវបានគេចែកចាយក្នុងបណ្ដាញសង្គមតែម្ដង។ យូរីបញ្ជាក់ថា ក្រោយពីនាងបានឃើញព័ត៌មាននៅព្រឹកនេះ ក្នុងអំឡុងម៉ោងប្រមាណជា 9ព្រឹក នាងបានCall ទៅដោះស្រាយជាមួយលោករ៉េត នោះរួចហើយ។ ជាលទ្ធផលអ្នកទាំងពីរបានសម្រេចឈប់និយាយអ្វីប៉ះពាល់ពីគ្នាទៅវិញទៅមក នឹងបានកែប្រែពីអ្វីដែលធ្លាប់យល់ច្រឡំមករាប់អានគ្នាដូចមិត្ដធម្មតាវិញ។ បើទោះជាមានការបង្ហាញរូបភាពស្និទ្ធស្នាលរវាងនាង និងអតីតគូស្នេហ៍ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលដែលគេគិតថា អាចប៉ះពាល់ដល់កិត្ដិយសនាងក៏ដោយ ក៏តារារូបនេះនៅតែការពារអតីតគូស្នេហ៍ថា៖ ”ការពិតគាត់ជាមនុស្សល្អទេ តែដោយសារតែការយល់ច្រឡំទើបគាត់ធ្វើបែបនេះ ខ្ញុំក៏ពុំបានខឹងគាត់ដែរ។ ជាមួយគ្នានោះនាងក៏បានសំណូមពរឱ្យបណ្ដាសារព័ត៌មានផ្អាកការសរសេរដោយវិភាគលើកំហុសភាគីម្ខាងៗដើម្បីបញ្ជៀសនូវការយល់ច្រឡំបន្ដទៀត។ … Read more