ថៃ​ រៀប​គម្រោង​ផ្ដល់​ទិដ្ឋាការ​ពិសេស​រយៈ​ពេល 90 ថ្ងៃ​ ដល់​​អ្នក​ចង់​រៀន​ក្បាច់​គុន

រាជ​រដ្ឋាភិបាល​ថៃ មាន​ផែនការ​ផ្ដល់​ទិដ្ឋាការ​ពិសេស​ 90 ថ្ងៃ ដល់​ភ្ញៀវ​បរទេស​ដែល​ចង់​រៀន​ក្បាច់​គុន​បុរាណ​មួយ​ថៃ (Muay Thai) នៅ​ប្រទេស​នេះ​។ ក្នុង​សារ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ X (អតីត​ Twitter) កាល​ពី​ថ្ងៃទី 14 មករា 2024 នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​ត្រៀម​ខ្លួន​រួច​ហើយ​នៅ​ក្នុង​ការ​ផ្ដល់​ទិដ្ឋាការ​ 90 ថ្ងៃ​ជា​ពិសេស​ ជំនួស​ឱ្យ​ស្ដង់ដា 60 ថ្ងៃ​ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​មាន​បំណង​រៀនក្បាច់​​គុន​ថៃ​។ នាយករដ្ឋមន្ត្រី​ថៃ​ក៏​បាន​លើក​ឡើងថា ​ទិដ្ឋាការ​ពិសេស​នេះ​ក៏​​នឹង​ផ្ដល់​ជូន​ពលរដ្ឋ​បរទេស​ដែល​ចង់មក​​រៀន​របាំ​បុរាណ តន្ត្រី ឬ​រៀន​ធ្វើ​ម្ហូប​​ថៃ​ ​ជា​វិស័យ​ដែល​​ត្រូវ​បាន​រៀប​រាប់​នៅ​ក្នុង​ចំណោម​ 5F នៃ​ «អំណាចទន់» របស់​ប្រទេស​ថៃ​ ដែល​រួម​មាន អាហារ (Food), ភាព​យន្ត​ (Film), ម៉ូដែល (Fashion), ក្បាច់​គុន (Fight) និង​ពិធីបុណ្យ​ (Festival)​។ យោង​តាម​ក្រសួង​ទេសចរណ៍​ និង​កីឡា​ថៃ តម្លៃ​ទីផ្សារ​របស់​ទេសចរណ៍​ថៃ​ដែល​ទាក់​ទង​នឹង​កីឡា​របស់​ប្រទេស​នេះ​នៅ​ក្នុង​ឆ្នាំ 2018 គឺ​ប្រមាណ​ 120 ពាន់​លាន​បាត … Read more

ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក​ កើន​ 31% ក្នុង​ឆ្នាំ 2023

បរិមាណ​រថយន្ត​អគ្គិសនីសុទ្ធ​ និង​រថយន្ត​កូន​កាត់​អគ្គិសនី ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ទូទាំង​សកលលោក​​​ក្នុង​ឆ្នាំ​កន្លង សម្រេច​បាន​​ជាង 13.6 លាន​គ្រឿង​ កើន​ 31% បើ​ធៀប​នឹង​ឆ្នាំ 2022​។ នេះ​បើ​តាម​ក្រុម​ហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ Rho Motion។ ក្នុង​ចំណោម​នោះ រថយន្ត​អគ្គិសនី​សុទ្ធមាន​ប្រមាណ 9.5 លាន​គ្រឿង និង​រថយន្ត​កូន​កាត់​អគ្គិសនី​ (hybrid) មាន​ប្រមាណ 4.1 លាន​គ្រឿង​។ ក្រុម​ហ៊ុន Rho Motion ឱ្យ​ដឹង​ នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ 2023 រថយន្ត​អគ្គិសនី​ត្រូវ​បាន​លក់​ដាច់​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ដោយ​មានប្រមាណ​​ 1.5 លាន​គ្រឿង​ត្រូវ​បាន​ទិញ​។ ក៏​ប៉ុន្តែ ​កំណើន​នៃ​រថយន្ត​អគ្គិសនី​ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ 2023 មាន​ល្បឿន​​យឺត​ជាង​បើ​ធៀប​នឹង 60% របស់​ឆ្នាំ 2022​។ ទីផ្សារ​រថយន្ត​អគ្គិសនី​ទូទាំង​ពិភព​លោក​ក្នុង​ឆ្នាំ 2024 ត្រូវ​បាន​ព្យាករ​ថា នឹង​ជួប​ឧបសគ្គ​មួយ​ចំនួន​ ពិសេស​គឺ​តម្រូវ​ការ​អាច​ទាប​ជាង​មុន​ ដោយ​សារ​តែ​អតិថិជន​ពន្យារ​ពេល​ក្នុង​ការ​សម្រេច​ចិត្ត​ ដើម្បី​រង់​ចាំ​រថយន្ត​ម៉ូដែល​ថ្មី​ ស៊េរី​ថ្មី​ដែល​ល្អ​ជាង​ តូច​ជាង និង​ថោក​ជាង​បច្ចុប្បន្ន ដែល​អាច​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​រង្វង់​ពី​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ​៕

រថយន្ត​អគ្គិសនី​បង្កើត​បាន​កំណត់​ត្រា​ថ្មី៖​ «បរ​​ឡើង​ដល់​កម្ពស់ 6,500 ម៉ែត្រ​»

(ប្រទេស​ស៊ីលី) – រថយន្ត​អគ្គិសនី​ Terren ដែល​ប្រើ​ប្រាស់​ថាមពល​ព្រះអាទិត្យ​ បង្កើត​បាន​ប្រវត្តិសាស្ត្រ​ថ្មី នៅ​ពេល​បរ​ឡើង​ខ្នង​ភ្នំ​ភ្លើងសកម្ម​​ខ្ពស់​បំផុត​លើ​ពិភពលោក​​។ ក្រុម​ Peak Evolution ដែល​មាន​គ្នា 3 នាក់ ​ធ្វើ​ការ​នៅ​ប្រទេស​ស្វ៊ីស បើកបរ​រថយន្ត​ដឹក​ទំនិញ​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ Terren ឡើង​ខ្នង​ភ្នំ​ភ្លើង​ Ojos del Salado នៅ​ប្រទេស​ស៊ីលី​ ដែល​ជា​ភ្នំ​ភ្លើងសកម្ម​​ខ្ពស់​បំផុត​លើ​ពិភពលោក​។ នេះ​គឺជា​លើក​ដំបូងដែល​​រថយន្ត​អគ្គិសនី​អាច​បរ​ឡើងដល់​កម្ពស់ 6,500 ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹក​សមុទ្រ​។ យោង​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 27 ធ្នូ នេះ​គឺ​ជា​ជំហាន​ថ្មី​របស់​បច្ចេកវិទ្យា​បៃតង។ រថយន្ត Terren សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​ គឺជា​រថយន្ត​ដឹក​ទំនិញ​ដែល​ត្រូវ​បាន​កែ​ច្នៃ​ពី​រថយន្តម៉ូដែល Aebi VT450 Transporter របស់​ក្រុម​ហ៊ុន​ស្វ៊ីស Aebi Schmidt​។ សមាជិក​របស់​ក្រុម​ Peak Evolution បាន​អភិវឌ្ឍ​ Terren ឱ្យ​ទៅ​ជា​រថយន្ត​អគ្គិសនី​ពហុមុខ​ងារ​។ Terren បំពាក់​ប្រព័ន្ធ​បើកបរ​កង់​ក្រោយ​ដើម្បី​បង្កើន​ភាព​បត់បែន​ និង​ប្រើ​ប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី 90kWh ដែល​អាច​ធ្វើដំណើរ​បាន 200 … Read more

រថយន្ត​អគ្គិសនី​របស់ Aion បង្ហាញ​វត្តមាន​នៅ​កម្ពុជា​

Aion ដែល​ជា​ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​ផ្នែក​រថយន្ត​អគ្គិសនី​របស់​សាជីវកម្មរដ្ឋ​ចិន​ GAC បាន​ចូល​មក​កាន់កម្ពុជា ដែលជា​ទីផ្សារ​អន្តរជាតិ​ទីពីរ​របស់​​ក្រុម​ហ៊ុន​នេះ​ បន្ទាប់​ពី​ប្រទេស​ថៃ​។ GAC Aion បាន​ប្រកាស​ថា បាន​ពង្រីក​វត្តមាន​របស់​ខ្លួន​មក​កាន់​ទីផ្សារ​កម្ពុជា​ តាម​រយៈ​ព្រឹត្តិការណ៍​មួយ​នៅ​រាជធានី​ភ្នំ​ពេញ​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ ដោយ​ការ​បង្ហាញ​រថយន្ត​ម៉ូដែល crossover Aion Y Plus។ នេះ​បើ​តាម​ប្រកាស​មួយ​ដែល​ក្រុម​ហ៊ុន​នេះ​លើក​ឡើង​កាល​ពី​ថ្ងៃទី 05 ធ្នូ​។ GAC Aion នឹង​ដាក់​លក់​រថយន្ត​អគ្គិសនី​ច្រើន​ម៉ូដែល​នៅ​កម្ពុជា​ ដើម្បី​រួមចំណែក​ជំរុញ​វិស័យ​រថយន្ត​ឱ្យ​​ងាក​ទៅ​រក​ថាមពល​​ស្អាត​។ ក៏ប៉ុន្តែ ក្រុម​ហ៊ុន​នេះ​មិន​ទាន់​ឱ្យ​ដឹង​សេចក្ដី​លម្អិត​ទាក់​ទង​នឹង​ផែនការ​របស់​ខ្លួន​សម្រាប់​ទី​ផ្សារ​​កម្ពុជា​នៅ​ឡើយ​។ GAC Aion គឺជា​មួយ​ក្នុង​ចំណោម​យីហោ​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​បំផុត​នៅ​ប្រទេស​ចិន​។ ក្នុង​ខែ​វិច្ឆិកា 2023 ក្រុម​ហ៊ុន​នេះ​លក់​រថយន្តអគ្គិសនី​បាន​ 41,567 គ្រឿង​ កើនជាង 44% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​ និង​កើន​ 0.15% ធៀប​នឹង​ខែ​តុលា​។ ក្នុង​រយៈ​ពេល​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ GAC Aion លក់​រថយន្ត​បាន​ជាង 436,000 គ្រឿង​ កើន​ជិត 81% ធៀប​នឹង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​៕

Volkswagen ផលិត​រថយន្ត​អគ្គិសនី​ តម្លៃ​ជាង​ 20,000 ដុល្លារ​អាម៉េរិក

នាយកប្រតិបត្តិ​របស់ Volkswagen លោក Oliver Blume ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី​មួយ​ប្រភេទ​ដែល​មាន​តម្លៃ​ប្រហែល 22,000 ដុល្លារ​អាម៉េរិក នឹង​អាច​ត្រូវ​បាន​ផលិត​នៅ​ចុង​ទសវត្សរ៍​នេះ​។ យោង​តាម​ Reuters លោក Blume បកស្រាយ​ថា ការ​ថយ​ចុះ​នៃ​តម្លៃ​ថ្ម​ផ្ទុក​អគ្គិសនី​នឹង​ជា​កត្តា​ជំរុញ​ចម្បង​ដែល​ធ្វើ​ឱ្យ​​រថយន្ត​អគ្គិសនី​មាន​តម្លៃ​ទាប​ជាង​បច្ចុប្បន្ន​។ Volkswagen កាល​ពី​ខែ​មីនា​ 2023 បាន​បង្ហើប​ឱ្យ​ដឹង​​អំពី​គម្រោង​សម្រាប់​ម៉ូដែល​រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត​របស់​ខ្លួន​ នោះ​គឺ concept ID 2all ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដូច​ជា Tesla និង BYD ជា​ដើម​ ដែល​កំពុង​នាំ​មុខ​គេ​នៅ​ក្នុង​ទីផ្សារ​​រថយន្ត​អគ្គិសនី​របស់​ពិភពលោក​។ ID 2all នឹង​មាន​តម្លៃ​ចាប់​ពី​ក្រោម​ 27,000 ដុល្លារ​ និង​អាច​បរ​បាន​ 450 គីឡូម៉ែត្រ​ ក្រោយពី​បាន​បញ្ចូល​អគ្គិសនី​មួយ​ពេញ​។ កំណែ​សម្រាប់​ផលិត​របស់ ID 2all នឹង​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​ទ្វីប​អឺរ៉ុប ក្នុង​ឆ្នាំ 2025​។ Volkswagen ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្លួន​កំពុង​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​មួយ​ប្រភេទ​ដែល​មាន​តម្លៃ​ក្រោម 22,000 ដុល្លារ​ផងដែរ​។ ម៉ូដែល​ចុង​ក្រោយ​នេះ​​ត្រូវ​បាន​គេ​ជឿ​ថា នឹង​មាន​ឈ្មោះថា​ ID 1 ហើយ​ជា​ម៉ូដែល​រថយន្ត​អគ្គិសនី​តូច​បំផុត​ … Read more

ប្រទេស​ថៃ ត្រៀម​កម្លាំង​ម្ភៃ​លាន​នាក់​ដើម្បី​បង្កើត​ចំណូល​បួន​ទ្រីលាន​បាត​/ឆ្នាំ

រាជរដ្ឋាភិបាល​ថៃ​ទើបតែបាន​​ប្រកាស​ផែនការ​ប្រើ​ប្រាស់កម្លាំង​ទន់​ដើម្បី​ជួយ​បង្កើត​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ប្រហែល​ 4 ទ្រីលាន (4,000,000,000,000.00) បាត​ នៅក្នុង​រង្វង់​បួន​ឆ្នាំ​ខាង​មុខ​ ដោយ​ការ​ចាប់​ផ្ដើម​អនុវត្ត​​គម្រោង​បណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម​ 20 លាន​នាក់​ សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ច្នៃ​ប្រណិត​ចំនួន 11 វិស័យ និង​ជំរុញ​កម្លាំង​ទន់​របស់​ប្រទេស​នេះ​នៅ​ទូទាំង​ពិភពលោក​។ គំនិត​ថ្មី​របស់​រាជ​រដ្ឋាភិបាល​ថៃនេះ នឹង​ត្រូវ​បាន​ចែក​ជា​បី​ដំណាក់​កាល​ ក្នុង​នោះ​ដំណាក់​កាល​ដំបូង​នឹង​ត្រូវ​បាន​អនុវត្ត​ក្នុង​រយៈ​ពេល 100 ថ្ងៃ និង​ផ្ដោត​ទៅ​លើ​ការ​បង្កើត​បណ្ដា​ទីតាំង​ព្រឹត្តិការណ៍​ កែ​សម្រួល​បទ​បញ្ជា​នានា​ដែល​ទាក់​ទង​នឹង​ក្រសួង​វប្បធម៌​ និង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ទាំង​ឡាយ​នៅ​ក្នុង​រដូវ​រងា​។ ដំណាក់​កាល​ទីពីរ​ដែល​អូស​បន្លាយ​ដល់​ខែ​មេសា​ឆ្នាំ​ 2024 នឹង​ផ្ដោត​លើ​គំនិត​ផ្ដួច​ផ្ដើម «គ្រួសារ​មួយ​ – អំណាច​ទន់​មួយ» ដែល​នឹង​ត្រូវ​​អនុវត្ត​ជាមួយ​​នឹង​សំណើ​បង្កើត​អាជ្ញាធរ​គ្រប់​គ្រង​មាតិកម្ម​ច្នៃ​ប្រឌិត​ថៃ (THACCA)។ ដំណាក់​កាល​នេះ​ មនុស្ស​ 20 លាន​នាក់​ មក​ពី​ 20 លាន​គ្រួសារ​ នឹង​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ ដើម្បី​អភិវឌ្ឍ​អំណាច​ទន់​របស់​ប្រទេស​ជាតិ ដែល​បង្ក​បង្កើត​ឡើង​ពី​វិស័យឧស្សាហកម្ម​ច្នៃ​ប្រឌិត​ចំនួន 11 រួម​មាន​ ម្ហូប​អាហារ កីឡា ពិធីបុណ្យ ទេសចរណ៍​ តន្ត្រី សៀវ​ភៅ ភាព​យន្ត ល្បែង​កម្សាន្ត សិល្បៈ ការរចនា​ និងការ​ច្នៃ​​ម៉ូដែល​​សម្លៀក​បំពាក់។ ក្នុង​ដំណាក់​កាល​នេះ ពិធី​បុណ្យ​ជះទឹក (ចូល​ឆ្នាំថ្មី) … Read more

សូមស្វាគមន៍ «បើកសម្ពោធ OPPO Flagship Store និង Find N3 Series First Sale» ក្នុងពេលតែមួយ គួរឲ្យភ្ញាក់ផ្អើល!​

នៅថ្ងៃទី05 ខែវិច្ឆិកា ឆ្នាំ2023 គឺជាថ្ងៃពិសេសសម្រាប់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ដែលបាន​បើក​សម្ពោធ​និង​បើកដំណើរការនូវ OPPO Flagship Store យ៉ាងកក្រើកនៅក្នុងផ្សារទំនើប AEON Mall (ជាន់ទី1) ហើយក្នុងថ្ងៃតែមួយនេះផងដែរក៏ជាថ្ងៃ Find N3 Series First Sale ជាស្មាតហ្វូនអធិរាជអេក្រង់បត់របស់ OPPO ដែលទើបដាក់សម្ពោធកាលពីថ្ងៃទី27 ខែតុលា ឆ្នាំ2023 រំលងទៅថ្មីៗនេះ។ តួយ៉ាង នៅក្នុងកម្មវិធីសម្ពោធ OPPO Flagship Store & Find N3 Series First Sale ក៏ឃើញមានការចូលរួមពីបណ្តាដៃគូសហការ តារាល្បីៗជាច្រើនរូបដូចជា រ៉េត ស៊ូហ្សាណា, ជូរី ល្អហួស, ភឹម ស្រីនោ, តាន់ ជេស៊ី, គុយ អេណា, Lee Xin និង Chma ព្រមទាំងបងប្អូនសារព័ត៌មានជាច្រើនស្ថាប័នក្នុងស្រុក។ រឹតតែពិសេសឃើញថាក្រុមហ៊ុន … Read more

ក្រុម​ហ៊ុន​វៀតណាម បញ្ចេញ​ម៉ូតូ​អគ្គិសនី អាច​​ធ្វើ​ដំណើរ​​បាន​ 270 គីឡូម៉ែត្រ​

ម៉ូដែល​ម៉ូតូ​ Quantum ទើប​តែ​ត្រូវ​បាន​ក្រុម​ហ៊ុនវៀតណាម​ Dat Bike ប្រកាស​ដាក់​លក់​ក្នុង​ទីផ្សារ​ អាច​ធ្វើដំណើរ​បាន​រហូត​ដល់ 270 គីឡូម៉ែត្រ​ ខណៈ​ក្រុម​ហ៊ុន​មួយ​ផ្សេង​ទៀត​របស់​វៀតណាម ថា ផលិត​ផល​របស់​ខ្លួន​ «ធ្វើដំណើរ​មិន​កំណត់​រយៈ​ចម្ងាយ​»។ កាល​ពី​ថ្ងៃទី 21 តុលា Dat Bike បញ្ចេញ​ម៉ូដែល​ម៉ូតូ​អគ្គិសនី​ជំនាន់​ទី​បួន​ដែល​មាន​ឈ្មោះ​ថា Quantum មាន​រូប​រាង​សាមញ្ញ​ និង​ធ្វើដំណើរ​បាន​ឆ្ងាយ​ជាង​គេ​បង្អស់​នៅ​វៀតណាម។ Quantum អាច​បរ​បាន​ 270 គីឡូម៉ែត្រ​/សាកថ្ម​ម្ដង​ និង​ល្បឿន​អតិបរមា 100 គីឡូម៉ែត្រ​/ម៉ោង​។ ម៉ូតូ​នេះ​ស៊ីពេល​ 4 ម៉ោង​សម្រាប់​បញ្ចូល​អគ្គិសនី​មួយ​ពេញ​នៅ​តាម​ផ្ទះ និង​ 1 ម៉ោង​នៅ​តាម​ស្ថានីយ​របស់ Dat Bike។ ក្រៅ​ពី​នេះ វា​ក៏​ស៊ី​ពេល​តែ​ 1 ម៉ោង​ក្នុង​ការ​បញ្ចូល​ថាមពល​នៅ​តាម​ផ្ទះ​ នឹង​អាច​បរ​បាន​ 100 គីឡូម៉ែត្រ​។ អាយុ​កាល​ថ្ម​ផ្ទុកអគ្គិសនី​របស់​ Quantum ឡើង​ដល់ 25 ឆ្នាំ​។ ប៉ុន្តែ​ ពីរ​បី​ថ្ងៃ​បន្ទាប់​ពីការ​ប្រកាស​របស់ Dat Bike ក៏​មាន​ក្រុម​ហ៊ុន​វៀតណាម​មួយ​ទៀត គឺ​ … Read more

ស្បែក​ជើង Crocs រូបរាង​អាក្រក់​ ប៉ុន្តែ​រក​បាន​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ​

បើ​ទោះ​ជា​មាន​មនុស្ស​មិន​តិច​ដែល​រិះគន់​ថា​អាក្រក់ និង​ត្រូវ​បាន​ទំព័រ Time ដាក់​ចូល​ទៅក្នុង​ «របក​គំហើញ​ដែល​អន់» ព្រោះ​តែ​គ្មាន​ប្រយោជន៍​ ប៉ុន្តែ Crocs នៅ​តែ​អាច​រក​ប្រាក់បាន​រាប់​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។ ក្នុង​រយៈ​ពេល​ជាង​ 20 ឆ្នាំ ស្បែក​ជើង​ដែល​មាន​រូប​រាង​ដូច​ទៅ​នឹង​ឈីស​នេះ ​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ចូល​ចិត្តខ្លាំង និង​អ្នក​ស្អប់​ខ្លាំង​មិន​តិច​ឡើយ​។ ប៉ុន្តែ Crocs នៅ​តែ​ជា​បាតុភូមិ​មួយ​របស់​វិស័យ​ម៉ូដែល​ទំនើប​ និង​រក​ប្រាក់​ចំណូល​បាន​ 3.6 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កាលពី​ឆ្នាំ​កន្លង​។ ស្បែក​ជើង​នេះ​ធ្វើ​ពី croslite ដែល​ជា​ជ័រ​ប្រភេទ​ទន់ ស្រាល និង​មិន​រក្សា​ក្លិន​។ ដំបូង​ឡើយ​ វា​ត្រូវ​បាន​វាយ​តម្លៃ​ថា​អាក្រក់​ ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​លក់ ព្រោះ​តែ​ងាយស្រួល​ពាក់​ ទាំង​នៅ​លើដីគោក ទាំង​នៅ​ក្នុង​ទឹក​។ កាល​ពី​ឆ្នាំ 2010 ទស្សនាវដ្ដី Time បាន​ដាក់​បញ្ចូល Crocs ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ស្ដី​អំពី​របក​គំហើញ​ដែល​អន់​បំផុត​ទាំង​ 50 របស់​ពិភពលោក​។ ក៏ប៉ុន្តែ បច្ចុប្បន្ន​ បុគ្គល​​ល្បី​ឈ្មោះ​​ជា​ច្រើនរូប​​​កំពុង​ប្រើប្រាស់​ស្បែក​ជើង​យីហោ​នេះ​។ យោង​តាម Lucy Thornley ដែល​ជា​អនុប្រធាន​ផ្នែក​និន្នាការ អតិថិជន រចនា និង​ផលិត​ផល​របស់ Crocs ឱ្យ​ដឹង​ថា មាន​មូលហេតុពីរ​យ៉ាង​ដែល​នាំ​ឱ្យ​ … Read more

Nissan Sakura ក្លាយ​ជា​រថយន្ត​អគ្គិសនីលក់​ដាច់​ជាង​គេ​នៅ​ជប៉ុន

បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន​កន្លង​មក​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ងាក​ទៅ​រក​យាន​ជំនិះ​អគ្គិសនី​ ប៉ុន្តែ​ Nissan Sakura ដែល​ត្រូវ​បាន​សហការ​អភិវឌ្ឍ​ជាមួយ​ Mitsubishi Motors Corp និងប្រើ​ប្រាស់​រូប​រាង​របស់​រថយន្ត​សាំង eK X គឺជា​ម៉ូដែល​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាង​គេ​បង្អស់​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​នេះ​។ ទិន្នន័យ​របស់​ក្រុម​អ្នក​ផលិត​រថយន្ត​បង្ហាញ​​ថា Nissan Sakura ដែល​ធ្លាប់​បាន​ទទួល​ពាន​​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ​របស់​ជប៉ុន​កាល​ពី​ឆ្នាំ 2022 រួមចំណែក​ជិត​ពាក់​កណ្ដាល ដែល​ស្មើ​នឹង​ 35,009 គ្រឿង​ ​ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ក្នុង​ប្រទេស​នេះ រាប់​ចាប់​ពីដើម​ឆ្នាំ​ 2023​ ដល់​បច្ចុប្បន្ន​។ Sakura និង eK X កំពុង​នាំ​មុខ​គេ​នៅ​ប្រទេស​ជប៉ុន ​ជា​ទីផ្សារ​ដែល​រថយន្ត​អគ្គិសនី​រួម​ចំណែក​ត្រឹម​តែ​ 1.5% ប៉ុណ្ណោះ ធៀប​នឹង​ចំនួន​រថយន្ត​ថ្មី​ដែល​ត្រូវ​បាន​លក់​នៅ​ប្រទេស​នេះ​កាល​ពីឆ្នាំ​កន្លង​។ Sakura និង eK X អាច​រត់​ក្នុង​ល្បឿន​ប្រហែល 130 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ប៉ុន្តែ​មិន​ត្រូវ​បាន​ដាក់​លក់​នៅទូទាំង​ពិភពលោក​ ដោយ​សារ​តែ​កត្តា​ជា​ច្រើន​ មាន​ជាអាទិ៍​ មិនអាច​ឆ្លើយ​តប​ទៅ​នឹង​ស្ដង់ដា​​នៃ​ការ​ប៉ះ​ទង្គិច​នៅ​ប្រទេស​មួយ​ចំនួនជា​ដើម​។

Neta បង្ហាញ​រថយន្ត​អគ្គិសនី X តម្លៃ​ចាប់​ពី​ 17,340 ដុល្លារអាម៉េរិក

យីហោរថយន្ត​អគ្គិសនី Neta Auto របស់​ក្រុម​ហ៊ុន​ចិន Hozon Auto បាន​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី ឈ្មោះ Neta X ដែល​មានតម្លៃ​ទាប​ និង​ប្រើប្រាស់​ឈីប​សម្រាប់​កាប៊ីន​បើកបរ​លំដាប់​ខ្ពស់​។ Neta បាន​បង្ហាញ Neta X ដែល​ជា​កំណែ​ថ្មី​របស់ Neta U-II ដែល​បាន​បង្ហាញ​ខ្លួន​មុន​នោះ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នា​ថ្ងៃ​នេះ​។ នេះ​គឺ​ដូច​ទៅ​នឹង​ការ​បង្ហាញ​ខ្លួន​របស់ Neta Aya ដែល​ជា​កំណែ​បន្ទាប់​របស់ Neta V កាល​ពី​ខែ​សីហា​។ រថយន្ត​អគ្គិសនី Neta X មាន​បួន​កំណែ​ ដែល​មាន​តម្លៃ​ចាប់​ពី 17,340 ដុល្លារ​អាម៉េរិក​។ អតិថិជន​ដែល​កក់​ 273 ដុល្លារ​ដើម្បី​ទិញ Neta X មុន​ថ្ងៃ​ទី 30 វិច្ឆិកា 2023 នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ 2,460 ដុល្លារ​អាម៉េរិក​។ Neta X មាន​បណ្ដោយ 4,619 មិល្លីម៉ែត្រ, ទទឹង​ 1,860 មិល្លីម៉ែត្រ … Read more

Kia ដាក់​គោលដៅ​លើ​​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ដើម្បី​បង្កើន​ការ​លក់​

ក្រុម​ហ៊ុន​ Kia បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ល្មម និង​តូច​ចំនួន​បី​ម៉ូដែល​ ក្នុង​បំណង​លក់​ឱ្យ​បាន​មួយ​លាន​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ឆ្នាំ 2026​ និង​ឡើង​ដល់​ 1.6 លាន​គ្រឿង​​នៅ​ឆ្នាំ 2030​។ Kia បាន​ឱ្យ​ដឹង​ថា ពួក​គេ​កំណត់​គោលដៅ​ផ្គត់ផ្គង់​រថយន្ត​អគ្គិសនី​ច្រើន​ប្រភេទ​ប្រកប​ដោយ​ភាព​សម្បូរ​បែប ដែល​មាន​តម្លៃ​ចាប់​ពី 30,000 ដល់ 80,000 ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ក៏​រួម​ទាំង​បណ្ដា​ម៉ូដែល​ដែល​មាននា​​បច្ចុប្បន្ន​ដូច​ EV6 និង EV9 ក៏ដូច​ជា​បណ្ដា​ម៉ូដែល​ថ្មី​ដែល​មាន​ទំហំ​តូច​ជាង​ នៅក្នុង​ប្រភេទ​រថយន្ត compact និង subcompact (C និង B) មាន​ជា​អាទិ៍ EV5, EV4 និង EV3។ ​រថយន្ត​ទាំង​នេះ​នឹងមាន​តម្លៃ​​ចាប់​ពី​ 35,000 ដល់ 50,000 ដុល្លារ​អាម៉េរិក ដែល​នេះ​ត្រូវ​បាន​ Kia រំពឹង​ថា នឹង​ជួយ​ជំរុញ​ការ​លក់​ និង​ពង្រីក​វិសាល​ភាព​នៃ​ការ​ប្រើ​ប្រាស់រថយន្ត​អគ្គិសនី​នៅទូទាំង​ពិភពលោក​។ រថយន្ត​អគ្គិសនី​ EV2 ខ្នាតតូច​ដែល​ជិត​នឹង​បង្ហាញ​ខ្លួន​នឹង​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ខាង​លើ​។ Kia ក៏​បាន​ប្រកាស​ឱ្យដឹង​អំពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​សម្រាប់​រថយន្ត​អគ្គិសនី​ ក្នុង​នោះ​ក៏​មាន​ទាំង​ការ​កែ​លំអ​ផាសុកភាព​ និង​ទំនុក​ចិត្ត​របស់​អតិថិជន​ផងដែរ ទន្ទឹម​នឹង​ដំណោះ​ស្រាយលើ​​បញ្ហា​ហេដ្ឋារចនា​សម្ព័ន្ធ​​​ដែល​ទាក់​ទង​នឹង​ការ​បញ្ចូលថាមពល​សម្រាប់​រថយន្ត​អគ្គិសនី៕