Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ៥ ជារថយន្តមានសុវត្ថិភាពបំផុត!

កន្លងទៅថ្មីៗនេះ រថយន្ត Next-Generation Ford Ranger ត្រូវបានផ្លាស់ប្តូររូបរាងថ្មី និងកំណែទម្រង់ថ្មីទាំង​ស្រុងដែលមានភាពហាប់ណែន រឹងមាំជាមុន និងរួមទាំងបូក​បញ្ជូល​​​នូវ​ប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន​ទៀត រហូតដល់បានជាប់ជារថយន្តPick-Up សុវត្ថិភាពបំផុត ក្រោមការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប EuroNCAP ​(European New Car Assessment Programme)​ និង ការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រ្តាលី​ និងនូវែលសេឡង់ ANCAP (Australasian New Car Assessment Programme)​ ដោយទទួលបានលទ្ធផលចំណាត់ថ្នាក់ផ្កាយ៥ ទៅលើប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត សម្រាប់ប្រព័ន្ធការពារអ្នកបើកបរ ប្រព័ន្ធការពារអ្នករួមដំណើរ និងប្រព័ន្ធបញ្ចៀសគ្រោះថ្នាក់។ រថយន្ត Next-Generation Ford Ranger ត្រូវបានធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអឺរ៉ុប និងធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអូស្រា្តលី និងនូវែលសេឡង់ផងដែរ ដូចជាការធ្វើតេស្តសម្រាប់អ្នកធ្វើដំណើរ ការធ្វើតេស្តសម្រាប់កុមារ ការធ្វើតេស្តសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង និង ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត។ សម្រាប់ការធ្វើតេស្តសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និង​ការធ្វើតេស្តសុវត្ថិភាពសម្រាប់កុមារ គឺគេធ្វើតេស្តទៅលើការបុកប៉ះ និងគ្រោះថ្នាក់ផ្សេងៗ​​ ដែលអាចកើតឡើងពីគ្រប់ស្ថានភាព ដើម្បីធានានូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់រថយន្តរួមទាំងផ្តល់នូវទំនុកចិត្តដល់អ្នកមានបំណងចង់ទិញរថយន្ត។​ លើសពីនេះទៅទៀតក៏មាន ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់អ្នកបើកបរ និងឧបសគ្គផ្សេងៗ ក្រោយការធ្វើតេស្តរួច … Read more

Nissan មានវិធី​ដើម្បី​បញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី

ក្រុម​ហ៊ុន​ Nissan កំពុង​តែ​ប្រើ​ប្រាស់​វិធីសាស្ត្រ Gigacasting ទៅ​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​នា​ពេល​អនាគត ដូច​ទៅ​នឹង​ Tesla Model Y។ Gigacasting ប្រើ​ប្រាស់​ពុម្ព​ធំ​ដើម្បី​បង្កើត​គ្រឿង​បង្គុំ​សម្រាប់​ប្រព័ន្ធ​គ្រឿង​ក្រោមរបស់​រថយន្ត​អគ្គិសនី​​ ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ផលិត​បាន​ 10%​។ នេះ​គឺជា​ផ្នែក​មួយ​នៅ​ក្នុង​គម្រោង «The Arc» របស់​ Nissan ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​បង្ហាញ​រថយន្ត​ចំនួន 30 ម៉ូដែល​នៅ​​ឆ្នាំ 2027​ និង​សម្រេច​បាន​តុល្យភាព​ស្ដី​ពី​ការ​ចំណាយ​លើ​ការ​ផលិត​រវាង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង និង​រថយន្តអគ្គិសនី​នៅ​ឆ្នាំ 2030​។ ក្រៅ​ពី​នេះ Nissan ក៏​កំពុង​អភិវឌ្ឍ​ថ្ម​ផ្ទុកថាមពល​ប្រភេទ​រឹង ហើយ​គ្រោង​នឹង​បង្ហាញ​ថ្ម​ប្រភេទ​នេះ​សម្រាប់​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ 2028​។ បច្ចុប្បន្ន Nissan កំពុង​ប្រឹង​ប្រែង​ដើម្បី​តាម​ឱ្យ​ទាន់​គូ​ប្រជែង​នានា​ ពិសេស​គឺ​ Tesla របស់​អាម៉េរិក និង BYD របស់​ចិន នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​ពិភពលោក​។

Honda សហការជាមួយ Nissan ដើម្បីផលិតរថយន្តអគ្គិសនីតម្លៃទាប

Nissan ត្រូវ​បាន​គេ​ជឿ​ថា កំពុង​ពិចារណា​លើ​ការ​ចាប់​ដៃ​ជាមួយ​ Honda ដើម្បី​អាច​អភិវឌ្ឍ​ថ្នាល​បច្ចេកវិទ្យា​ EV រួម​។ នេះ​បើ​តាម Nikkei Asia ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​ Nissan។ បច្ចុប្បន្ន Honda Motor មាន​រថយន្ត​អគ្គិសនី​ពីរ​ម៉ូដែល​ ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​សហរដ្ឋ​អាម៉េរិក នោះ​គឺ Honda Prologue និង Acura ZDX។ រថយន្ត​ទាំង​ពីរ​ម៉ូដែល​នេះ គឺជា​សមិទ្ធផល​នៃ​កិច្ច​សហការ​រវាងក្រុម​ហ៊ុន​ជប៉ុន Honda និង​ក្រុម​ហ៊ុន​អាម៉េរិក General Motors។ ពេល​នេះ Honda អាច​សហការ​ជាមួយ​ដៃគូ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ដែល​កាន់​តែ​ធូរ​ថ្លៃ​ជាង​មុន​។ ក៏ប៉ុន្តែ Nikkei ចេញ​ផ្សាយ​ថា​ ការពិភាក្សា​ផ្ទៃ​ក្នុង​របស់​ Nissan កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​ ខណៈ​ដែល​ការ​យល់​ឃើញ​របស់​ Honda ទាក់​ទិន​នឹង​កិច្ច​សហការ​នេះ មិន​ទាន់​ច្បាស់​លាស់​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រភព​ព័ត៌មាន​របស់ Nikkei ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ Honda និង Nissan អាច​ចាប់​ដៃ​គ្នា​ដើម្បី​ប្រកួត​ប្រជែង​នឹង​ក្រុម​ហ៊ុន​ចិន BYD ដែល​កំពុង​ធ្វើ​ព្យុះ​ បង្ក​ភ្លៀង​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​លើពិភពលោក​៕

រដូវ​រងា​ «កំពុង​វិលមកវិញ»៖ ជិត​ដល់​ចុង​ខែ​មីនា នឹង​មាន​រដូវ​ត្រជាក់​ថ្មី ចំ​ពេល​វេលា​ពិសេស​!

បើ​ទោះ​ជា​ក្នុង​ខែ​នេះ​ អាកាសធាតុ​នៅ​តំបន់​ភាគ​ច្រើន​ បាន​ និង​កំពុង​ឡើង​កម្ដៅ​ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ឧតុនិយម​បាន​ណែ​នាំ​ថា គ្រប់​គ្នា​ពុំ​គួរ​ប្រញាប់​បត់​ទុក​សម្លៀក​បំពាក់​ក្រាស់​ៗ​នោះ​ទេ​។ Mark Margavage អ្នក​ជំនាញ​ផ្នែក​ឧតុនិយម​អាម៉េរិក​ ថ្មី​ៗ​នេះ​អះអាង​ថា «រដូវ​ត្រជាក់​ទីពីរ​ (របស់​ឆ្នាំ 2023 – 2024) កំពុង​វិល​មកវិញ»​។ អ្នកជំនាញ​ខាងលើ​និយាយ​ថា បណ្ដា​រូបមន្ត​ ឬ​កម្មវិធីម៉ូដែល​​ព្យាករ​របស់​កុំព្យូទ័រ​ល្បី​ៗ​ ដែល​មាន​ដូច​ជា GFS និង EPS ជា​ដើម សុទ្ធ​តែ​យល់​ថា នឹង​មាន​រដូវ​ «ផ្ទុះ​ប៉ូល​ខាង​ជើង» មួយ​ កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ​រដូវ​ «ផ្ទុះ​ប៉ូល​ខាង​ជើង» គឺជា​ខ្យល់​អាកាស​ត្រជាក់​ខ្លាំង​ ដែល​តែង​តែ​មាន​ប្រភព​ពី​តំបន់ Siberia របស់​ទ្វីប​អាស៊ី​ ធ្វើ​ដំណើរ​ចុះ​មក​ទិស​ខាង​ត្បូង​ ហើយ​អាច​ប៉ះពាល់​ដល់​ប្រទេស​ជា​ច្រើន​នៅ​អឌ្ឍគោល​ខាង​ជើង​។ លោក Margavage ឱ្យ​ដឹង​ថា ប្រព័ន្ធ​ព្យាករ​បែប​បញ្ញា​សិប្បនិម្មិត​ (AIFS) ក៏​បាន​ព្យាករ​ដូច​ GFS និង EPS ផងដែរ​។ ប្រព័ន្ធ​នេះ​បាន​បញ្ជាក់​ថា មួយ​ក្នុង​ចំណោម​បណ្ដា​រដូវ​ «ផ្ទុះ​ប៉ូល​ខាង​ជើង» ដែល​ខ្លាំង​ក្លា​បំផុត​របស់​រដូវ​រងា​ឆ្នាំ 2023 – 2024 … Read more

Kia សង់រោង​ចក្រ​ផលិត​ EV នៅ​ប្រទេស​ថៃ ដើម្បី​ប្រជែង​នឹង​ Toyota និង BYD?

ក្រុម​ហ៊ុន Kia បាន​កែលម្អ​ស្លាក​យីហោ​ នៅ​ពេល​វិស័យ​ឧស្សាហកម្ម​ងាក​ទៅ​រក​រថយន្ត​អគ្គិសនី​ ដោយ​ប្រើ​ប្រាស់​ឡូហ្គោ​ និង​រចនា​បថ​ថ្មី​។ ក្រុម​ហ៊ុន​កូរ៉េខាងត្បូងមួយ​នេះ​​ ក៏​កំពុង​ឈាន​ទៅ​រក​ការ​សម្រេច​បាន​ជោគជ័យ​ជាមួយ​នឹងរថយន្ត​​ម៉ូដែល​ SUV អគ្គិសនី​កៅអីបី​ជួរ​ដំបូង​របស់​ខ្លួន នោះ​គឺ EV9។ Kia បាន​បង្ហើប​ឱ្យ​ដឹង​អំពី​រថយន្ត​អគ្គិសនី​ថ្មី​នៅ​ក្នុង​ព្រឹត្តិការណ៍​ «ថ្ងៃ EV» កាល​ពី​ខែ​តុលា​ 2023។ ពួក​គេ​បាន​បញ្ជាក់​ថា SUV EV5 នេះ​ នឹង​ជា​គូ​ប្រជែង​របស់ Volvo EX30 និង​មាន​តម្លៃ​ចាប់​ពី​ 35,000 ដុល្លារ​អាម៉េរិក​។ ម៉ូដែល​ concept ថ្មី​​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ គឺ EV3 និង EV4។ EV3 គឺជា​ម៉ូដែល​រថយន្ត​អគ្គិសនី​ខ្នាត​តូច​របស់ EV9 និង​មាន​តម្លៃ​ទាប​ជាង​។ រថយន្ត​អគ្គិសនី​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ Kia ដើម្បី​ធ្វើ​ពិពិធកម្ម​រថយន្ត​អគ្គិសនី​ជាមួយ​នឹង​តម្លៃ​ទាប​ ចាប់​ពី 30,000 ដល់ 80,000 ដុល្លារ​។ Kia អាច​នាំ​រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ទាប​ទៅ​កាន់​ទីផ្សារ​បរទេស​ មាន​ដូច​ជា ថៃ ជា​ដើម ជា​ទីផ្សារ​ដែល​មាន​គូប្រជែង​ច្រើន​ ក្នុង​នោះ​មាន​ Toyota … Read more

ក្រុម​ហ៊ុន​ទូរស័ព្ទ​ចិន​ បង្ហាញ​រថយន្ត​អគ្គិសនី SU7 EV រត់​បាន​ឆ្ងាយ​ជាង​រាល់​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន

ក្រុម​ហ៊ុន​ចិន Xiaomi បាន​ធ្វើ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍ Mobile World Congress នៅ​ Barcelona គ្រា​ដែល​តាំង​បង្ហាញ​ SU7 ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​​។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ SU7 ត្រូវ​បាន​បង្ហាញ​ដោយ​ផ្ទាល់​ បន្ទាប់​ពី​ត្រូវ​បាន​ប្រកាស​ព័ត៌មាន​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន​ កាល​ពីចុងឆ្នាំ​មុន​។ SU7 គឺជា​ម៉ូដែលសេដាន​កីឡា​ ដែល​មាន​ពណ៌​ខៀវ​ខ្ចី​ដ៏​ទាក់​ទាញ​។ រថយន្ត​នេះ​បើ​ប្រាស់​ម៉ូទ័រ​​អគ្គិសនី​របស់​ Xiaomi និងអាច​បង្កើន​ល្បឿន​ពី 0 ទៅ 100 គីឡូម៉ែត្រ​/ម៉ោង​ ដោយ​ប្រើពេល​តែ​ 2.78 វិនាទី​។ Xiaomi SU7 នឹង​បំពាក់​ថ្ម​ផ្ទុក​ថាមពល​ 101 kWh ដែល​អាច​ធ្វើ​ដំណើរ​បាន​ជាង 800 គីឡូម៉ែត្រ​ ឆ្ងាយ​ជាង​ច្រើន​បើធៀប​នឹង​បណ្ដា​រថយន្ត​អគ្គិសនី​នា​បច្ចុប្បន្ន​។ រថយន្ត​នេះ​ក៏​មាន​បំពាក់​មុខ​ងារ​បញ្ចូល​ថាមពល​លឿន ដែល​អាច​ធ្វើ​ដំណើរ​បាន 500 គីឡូម៉ែត្រ ក្រោយ​ពី​សាក​ថ្ម​បាន​ 15 នាទី​។ អំពី​បច្ចេកវិទ្យាវិញ SU7 ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​អង្គញាណ​ដែល​អនុញ្ញាត​ឱ្យ​វា​បើក​បរ​ដោយ​ស្វ័យ​ប្រវត្ត​ រួម​នឹង​អេក្រង់​កម្សាន្ត​​ 16 អ៊ិញ និង​អេក្រង់​បង្ហាញ​ព័ត៌មាន​សម្រាប់​អ្នក​បើក​បរ​ ក៏ដូច​ជា​ប្រព័ន្ធ​បញ្ជា​ដែល​អាច​បង្វិល​បាន​ផងដែរ​។ យោង​តាម Absolute … Read more

ព្រឹត្តិការណ៍ពិសេសៗពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាស​ដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។ OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។   សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ … Read more

BYD បង្ហាញ​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​​ជាង​មុន​ ដើម្បី​ប្រជែង​នឹង​រថយន្ត​សាំង

ក្រុម​ហ៊ុន​ចិន​ BYD កំពុង​ចាប់​ផ្ដើម​ «សង្គ្រាមតម្លៃ» ជាមួយ​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង​ (ICE) នៅពេល​បណ្ដា​រថយន្ត​អគ្គិសនី​ថ្មី​ដែល​មាន​តម្លៃ​ទាប​ជាង​មុន​ ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​។ បន្ទាប់ពី​បង្ហាញ​វត្តមាន​ Qin Plus EV Honor Edition ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​ហ៊ុន BYD ក៏​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នូវ​​យុគ​សម័យ​ថ្មី​ស្ដី​ពី​អគ្គិសនី​តម្លៃ​ទាប​ជាង​ប្រេង​ឥន្ធនៈ។ ក្រោយ​ពី​ដណ្ដើម​បាន​តំណែង​ជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាង​គេ​លើ​ពិភពលោក​នៅក្នុង​ត្រី​មាស​ទីបួន​នៃ​ឆ្នាំ 2023 ពី Tesla របស់​អាម៉េរិក បច្ចុប្បន្ន​ក្រុម​ហ៊ុន​ចិន BYD កំពុង​ជំរុញ​ផែនការ​រក្សា​ល្បឿន​នៃការ​រីក​ចម្រើន​នេះសម្រាប់​ឆ្នាំ 2024​។ កាល​ពី​ថ្ងៃទី 20 កុម្ភៈ 2024 BYD បាន​បង្ហាញ​កំណែ​ថ្មី​របស់​រថយន្ត​អគ្គិសនី​ប្រភេទ​សេដាន​របស់​ខ្លួន​ ដើម្បី​បន្ត​ដណ្ដើម​យក​ចំណែកទីផ្សារ​ពី​រថយន្ត​សាំង​។ កំណែ​ Qin Plus EV របស់ BYD មាន​តម្លៃ​ចាប់​ពី 15,200 ដុល្លារ ដល់ 19,400 ដុល្លារ​អាម៉េរិក​។ កំណែ​ដំណើរ​ការ​ដោយអគ្គិសនី​ រួមមាន ម៉ូទ័រ​អគ្គិសនី​មួយ​គ្រឿង​ដែល​មាន​អានុភាព​រហូត​ដល់ 134 កម្លាំង​សេះ​ (100 kW) និង​កម្លាំង​រមួល​កង់ … Read more

Xiaomi នឹងផលិតរថយន្តអគ្គិសនីដំបូងក្នុងទ្រង់ទ្រាយធំនៅក្នុងខែកុម្ភៈនេះ

ម៉ូដែល​ដំបូង​របស់​ Xiaomi EV គឺ SU7 នឹង​ឈាន​ចូល​ដល់​ដំណាក់​កាល​ផលិត​ឆាប់​ៗ​ខាង​មុខ​។ យោង​តាម​សេចក្ដី​ប្រកាស​ Xiaomi EV មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ប្រហែល 2,000 គ្រឿង​​នៅ​ក្នុង​ខែ​មីនា​ និង​បង្ហើយ​ការ​បង្កើន​បរិមាណ​នៅ​ពាក់​កណ្ដាល​ឆ្នាំ 2024​ ដែល​ក្នុង​នោះ​ ពួក​គេ​នឹង​ផលិត​បាន​ជាង 10,000 គ្រឿង​នៅ​ក្នុង​ខែ​កក្កដាឆ្នាំ​នេះ​។ ក្រុម​ហ៊ុន​ចិន Xiaomi បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ខែ​មីនា​ឆ្នាំ 2021 ថា ពួក​គេ​នឹង​ចូល​រួម​ផលិត​រថយន្ត​ ដោយ​បញ្ជាក់​ថា ពួក​គេ​នឹង​វិនិយោគ​ 10 ពាន់លាន​យុន​សម្រាប់​ដំណាក់​កាលដំបូង​នៃ​សកម្មភាព​ជំនួញ​ផ្នែក​រថយន្ត​ ហើយ​គ្រោង​នឹង​វិនិយោគ​ 10 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ក្នុងរយៈ​ពេល​​ 10 ឆ្នាំ​ខាង​មុខ​។ ក្រុម​ហ៊ុន​ខាង​លើ​បាន​បង្ហាញ​រថយន្ត​អគ្គិសនី SU7 របស់​ខ្លួន​កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​ និង​បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​សង្ឃឹម​ថា នឹង​ក្លាយ​ជាមួយក្នុង​ចំណោម​អ្នក​ផលិត​រថយន្ត​លំដាប់​ពិភពលោក​ នៅ​ក្នុង​រយៈ​ពេល​ពី 15 ទៅ 20 ឆ្នាំ​ទៀត​។ Xiaomi មិន​ទាន់​ប្រកាស​ព័ត៌មាន​ស្ដី​ពី​តម្លៃ​របស់ SU7 ក៏ដូចជា​ពេល​វេលា​បង្ហាញ​រថយន្ត​នេះ​ជា​ផ្លូវ​ការ​។ ប៉ុន្តែ បើ​យោង​តាម​ CnEVPost … Read more

រថយន្ត​អគ្គិសនី Honda Prologue EV 2024 មាន​តម្លៃ​ប្រហែល 50,000 ដុល្លារ​ ធ្វើ​ដំណើរ​បាន​ជាង​ 480 គីឡូម៉ែត្រ​

ម៉ូដែល​ SUV អគ្គិសនី​ដំបូង​របស់​ក្រុម​ហ៊ុន Honda គឺ Prologue នឹង​មាន​វត្តមាន​នៅ​ក្នុង​សាខា​ចែក​ចាយ​នានា​ចាប់​ពី​ដើម​ខែ​មីនា និង​មាន​តម្លៃ​ចាប់​ពី​ 50,000 ដុល្លារ​អាម៉េរិក​។ រថយន្ត​អគ្គិសនី​ Prologue របស់​​ក្រុម​ហ៊ុន​ជប៉ុន​នេះ អាច​ធ្វើដំណើរ​បាន​ប្រហែល 483 គីឡូម៉ែត្រ បន្ទាប់​ពី​បាន​បញ្ចូល​ថាមពល​អគ្គិសនី​មួយ​ពេញ។ រថយន្ត​នេះ​បញ្ចូល​ថាមពល​មួយ​ពេញដោយ​ចំណាយពេល​ 8 ម៉ោង​។ បណ្ដា​ម៉ូដែល Prologue ដែល​ប្រើប្រាស់​ម៉ូទ័រ​តែ​មួយ​គ្រឿង​ នឹង​បង្កើត​បាន​កម្លាំង​ 212 សេះ​ ខណៈ​ម៉ូដែល​ប្រើ​ម៉ូទ័រ​ពីរ​នឹង​បង្កើត​កម្លាំង​បាន​ 288 សេះ​។ នេះ​បើ​តាម​ទំព័រ Green Car Reports៕

BYD បង្ហាញ​ម៉ូដែល​រថយន្ត​អគ្គិសនី​ប្រភេទ​ SUV ខ្នាត​តូច​ថ្មី Yuan Up

BYD (OTCMKTS: BYDDF) កំពុង​ដំណើរ​ការ​គម្រោង​សម្រាប់​ម៉ូដែល​ SUV អគ្គិសនី​ថ្មី មាន​ទំហំ​តូច​ ដែល​នេះ​​បង្ហាញ​ថា តម្លៃ​របស់​វា​ទំនង​ជា​នឹង​ទាប​។ យោង​តាម BYD ម៉ូដែល​រថយន្ត​នេះ​ត្រូវ​បាន​ហៅ​ថា Yuan Up ហើយ​វា​នឹង​ជា​ការ​បំពេញ​បន្ថែម​ថ្មីបំផុត​សម្រាប់​គ្រួសារ​ Yuan របស់​ Build Your Dream​។ BYD មិន​ទាន់​ប្រកាស​អំពី​ទំហំ​របស់ Yuan Up ប៉ុន្តែ​ ឯកសារ​កន្លង​មក​បង្ហាញ​ថា ម៉ូដែល​រថយន្ត​អគ្គិសនី​នេះ​មាន​បណ្ដោយប្រវែង 4,310 មម, ទទឹង​ 1,830 មម និង​កម្ពស់ 1,675 មម គ្រា​ដែល​បណ្ដោយ​មូលដ្ឋាន​មាន​ប្រវែង 2,620 មម​។ នេះ​មាន​ន័យ​ថា Yuan Up នឹង​ធំ​ជាង Dolphin ប៉ុន្តែ​មាន​បណ្ដោយ​មូលដ្ឋាន​ខ្លី​ជាង​បន្តិច​។ តម្លៃ​របស់​ BYD Dolphin គឺ​ចាប់​ពី 16,240 ដល់ 19,560 ដុល្លារ​អាម៉េរិក​។ Yuan Up ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង … Read more

BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

កាល​ពី​ថ្ងៃទី 18 មករា 2024 ក្រុម​ហ៊ុន​ចិន BYD បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ចំនួន​បី​ម៉ូដែល​នៅ​​ឥណ្ឌូណេស៊ី គ្រា​ដែល​ក្រុម​ហ៊ុន​នេះ​កំពុង​រក​វិធី​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ធំជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ BYD បាន​ឈ្នះ​ Tesla ក្នុង​ការ​ក្លាយ​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំជាង​គេ​លើ​ពិភពលោក​ នៅ​ក្នុង​ត្រីមាស​ទីបួន​នៃ​ឆ្នាំ 2023​។ ក្នុង​ដំណាក់​កាល​នោះ រថយន្ត​អគ្គិសនី BYD ប្រមាណ 526,000 គ្រឿង​ត្រូវ​បាន​លក់​ចេញ ក្នុង​នោះ​ ភាគ​ច្រើន​បាន​លក់​ក្នុង​ទីផ្សារ​ចិន​។ ក្នុង​ឆ្នាំ 2023 ក្រុម​ហ៊ុន​ BYD លក់​រថយន្ត​អគ្គិសនី​បាន​ប្រមាណ​ 3 លាន​គ្រឿង​ ដោយ​បូក​រួម​ទាំង​រថយន្ត​ដំណើរ​ការ​ដោយ​ថ្ម​ផ្ទុក​អគ្គិសនី និង​រថយន្ត​កូន​កាត់​អគ្គិសនី (hybrid)។ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ BYD មាន​ភាព​លេច​ធ្លោ​ជាង​គេ​ បើ​ធៀប​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដទៃ​ ដោយ​​រថយន្ត​ដែល​ត្រូវ​បាន​លក់​ចេញ​មាន​ចំនួន​ច្រើន​ជាង​គេ​ ក្នុងនោះ ភាគ​ច្រើន​គឺ​ជារថយន្ត​អគ្គិសនី​តម្លៃ​ទាប​។​ BYD ឱ្យ​ដឹង​ថា ពួក​គេ​នឹង​ចាប់​ផ្ដើម​លក់​រថយន្ត​អគ្គិសនី Dolphin, Atto 3 និង​ Seal នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដើម្បី​ពង្រីក​វត្តមាន​របស់​ខ្លួន​​ក្នុង​ទីផ្សារ​ធំជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​៕