មន្ទីរស្រាវជ្រាវ Henry Jackson Society នៅប្រទេសអង់គ្លេសយល់ថា បណ្ដាប្រទេស G7 អាចប្ដឹងប្រទេសចិន ដើម្បីទាមទារសំណងយ៉ាងតិច6.5លានលាន(6,500,000,000,000)ដុល្លារអាមេរិក ដោយសារតែបានធ្វើឱ្យវីរុសCOVID-19 ឆ្លងរាលដាល។
មន្ទីរស្រាវជ្រាវ Henry Jackson Society (HJS) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសបានសរសេរនៅក្នុងរបាយការណ៍ “សងសំណងវីរុសកូរ៉ូណា?” ដែលបានប្រកាសក្នុងថ្ងៃនេះថា “បើសិនជាប្រទេសចិនបានផ្ដល់ព័ត៌មានត្រឹមត្រូវក្នុងដំណាក់កាលដំបូង វីរុសរាតត្បាតនឹងមិនអាចចេញផុតពីប្រទេសនេះនោះទេ”។
ឯកសារខាងលើបានយល់ថា ប្រទេសចិនបានរំលោភលើច្បាប់ចំនួន10មាត្រា ក្នុងនោះមានមាត្រាមួយនិយាយអំពីបញ្ហាសុខភាពអន្តរជាតិដែលហៅកាត់ថា IHR (International Health Regulations) ដែលត្រូវបានរឹតបន្តឹងក្រោយអាសន្នរោគ SARS កាលពីឆ្នាំ2003។ HJS អះអាងថា ការព្យាយាមបិទបាំងរោគរាតត្បាតរបស់ទីក្រុងប៉េកាំង បានបណ្ដាលឱ្យ COVID-19 ឆ្លងពាសពេញពិភពលោក ធ្វើឱ្យមនុស្សជាង1.3លាននាក់ត្រូវឆ្លងមេរោគ ជាង74,000នាក់ស្លាប់ និងនាំឱ្យមានការខាតបង់ប្រាក់រាប់លានលានដុល្លារអាមេរិក។
របាយការណ៍របស់ HJS មានឃ្លាសរសេរថា “មន្ត្រីប្រទេសចិនជាច្រើន រួមទាំងអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក Zhao Li Jian បានគាំទ្រគំនិតមិនសមហេតុផលថា COVID-19 ត្រូវបានកងទ័ពអាមេរិកាំងនាំចូលតំបន់ Wuhan មិនមែនមានប្រភពពីផ្សារលក់ត្រីសុទ្រនៅទីក្រុងនេះ ដែលជាកន្លែងទិញដូរសត្វព្រៃនោះទេ។
HJS យល់ថា ប្រទេសចិនត្រូវតែសងសំណងយ៉ាងហោចណាស់ 6.5លានលានដុល្លារអាមេរិក ប្រហាក់ប្រហែលនឹងទំហំទឹកប្រាក់ដែលបណ្ដាប្រទេសG7 កំពុងចំណាយដើម្បីទប់ទល់នឹងរោគរាតត្បាត និងជួយសង្គ្រោះខឿនសេដ្ឋកិច្ច ដោយសារប្រជាជនត្រូវនៅផ្ទះ ចំណែកវិស័យឧស្សាហកម្មក៏ត្រូវពន្យារពេល។
IHR កំណត់ឱ្យបណ្ដាប្រទេសត្រូវតែតាមដាន និងចែករំលែកព័ត៌មានអំពីលទ្ធភាពនៃការចម្លងមេរោគ និងកម្រិតធ្ងន់ធ្ងរនៃមេរោគដែលមានលទ្ធភាពចម្លងរវាងប្រទេសនិងប្រទេស។ មន្ទីរស្រាវជ្រាវ Henry Jackson Society បានចោទប្រកាន់ប្រទេសចិនថា បានធ្វើសកម្មភាពផ្ទុយពីនេះ ដោយសារតែបានបិទបាំងព័ត៌មាន និងពិន័យទៅលើអ្នកដែលព្យាយាមបញ្ចេញទិន្នន័យ។
សារព័ត៌មាន SCMP នៅហុងកុងបានឱ្យដឹងថា មនុស្សជិត200នាក់បានឆ្លងវីរុសCOVID-19 ត្រូវបានរកឃើញនៅមុនថ្ងៃទី27ធ្នូ ឆ្នាំ2019 ប៉ុន្តែអាជ្ញាធរចិន គ្រាន់តែរាយការណ៍អំពីជំងឺទៅអង្គការសុខភាពពិភពលោក(WHO) ក្រោយនោះចំនួន4ថ្ងៃ ហើយអះអាងថា មិនទាន់មានភ័ស្តុតាងបង្ហាញថា វាឆ្លងពីមនុស្សទៅមនុស្ស។
JHS បានឱ្យដឹងថា “អ្នកដែលបានផ្លុំកញ្ចែ ដូចជាវេជ្ជបណ្ឌិត Li Wenliang ជាដើម ត្រូវបានព្រមានដោយសារតែចែករំលែកព័ត៌មានអំពីរោគរាតត្បាត។ មនុស្សជាច្រើនយល់ថា COVID-19 បានឆ្លងពីមនុស្សទៅមនុស្សតាំងពីមុនអំឡុងពេលខាងលើ”។ JHS អំពាវនាវឱ្យបង្កើតជាសម្ព័ន្ធភាពដើម្បីប្ដឹង ព្រោះតែទីក្រុងប៉េកាំង “តែងតែប្រតិកម្មយ៉ាងកំរោលចំពោះការគំរាមនៅលើឆាកអន្តរជាតិ”។

របាយការណ៍ក៏បានសរសេរថា “វិធានការនេះនឹងទាមទារឱ្យមានភាពក្លាហាន និងសាមគ្គីទូទាំងពិភពលោក។ អាជ្ញាធរទីក្រុង Wuhan និងខេត្ត Hubei បានរំលោភលើ IHR ក្នុងដំណាក់កាលដំបូងនៃអាសន្នរោគ ហើយការទទួលខុសត្រូវគឺត្រូវតែជារបស់មេដឹកនាំជាន់ខ្ពស់បំផុត។ ជាការពិត វិធីទប់ទល់នឹង COVID-19 របស់អាជ្ញាធរចិន បានរំលោភលើច្បាប់អន្តរជាតិ”។
ការប្ដឹងផ្ដល់ដែលកើតឡើងជុំវិញបញ្ហា IHR គឺជាសកម្មភាពដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែ JHS យល់ថា ក្របខ័ណ្ឌក្នុង WHO អនុញ្ញាតឱ្យធ្វើរឿងនេះ។ មន្ទីរស្រាវជ្រាវអង់គ្លេសក៏បានលើកឡើងអំពីយុទ្ធសាស្ត្រដែលអាចនាំបញ្ហានេះឡើងតុលាការអាជ្ញាកណ្ដាល អង្គការពាណិជ្ជកម្មអន្តរជាតិ ឬទាក់ទងនឹងបទបញ្ញត្តនៅក្នុងកិច្ចព្រមព្រៀងវិនិយោគ ឬសម្បីតែអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រក៏អាចយកមកប្រើបានដែរ។
Matthew Henderson ដែលជាសហអ្នកនិពន្ធនៃរបាយការណ៍នេះ យល់ថា ប្រជាជនចិនក៏ជា “អ្នករងគ្រោះដែលគ្មានកំហុស” ព្រោះតែការខ្វះការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ “នេះគឺជាកំហុសរបស់រដ្ឋាភិបាលចិន។ ពួកគេមិនទាន់រៀនចេះអ្វីសោះបន្ទាប់ពីអាសន្នរោគ SARS។ ពាក្យមិនពិត និងព័ត៌មានក្លែងក្លាយពីដំណាក់កាលដំបូងនៃអាសន្នរោគ COVID-19 បានធ្វើឱ្យមានផលវិបាកដែលបណ្ដាលឱ្យមនុស្សជាច្រើនត្រូវបាត់បង់ជីវិត”។ នេះបើតាម Henderson។
ក្រុមអ្នករៀបចំរបាយការណ៍របស់ JHS យល់ថា ការគន់គូរអំពីទំហំនៃផលវិបាក ឬការខូចខាតសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍ និងការបង្កើតយន្តការប្ដឹងផ្ដល់ទៅតាមលំដាប់លំដោយ ដោយយោងទៅលើច្បាប់ នឹងអាចជួយឱ្យបណ្ដាប្រទេស “ទទួលបានសំណងក្រោយការខាតបង់ដោយសារប្រទេសចិនបង្កឡើង”៕
ប្រភព៖ Sydney Morning Herald








រូបថត និងវីដេអូ ដែលបានផ្សព្វផ្សាយនៅលើ វើយប៉ ផ្លាតហ្វ៉មព័ត៌មានបណ្ដាញសង្គមអនឡាញរបស់ចិន បានបង្ហាញឱ្យឃើញពីហ្វូងមនុស្សដ៏ច្រើនកុះករ ប្រជ្រៀតគ្នាដើរឡើងទៅលើភ្នំ ក្នុងអំឡុងថ្ងៃឈប់សម្រាក 3ថ្ងៃ នៃថ្ងៃឆេងម៉េង។ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញការយល់ឃើញ ដូចជា “វិស័យទេសចរណ៍បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចគ្នានឹងវិស័យឧស្សាហកម្មដទៃទៀតដែរ តែមេរោគឆ្លងរាតត្បាត នៅមិនទាន់ចប់ទេ បើអ្នកត្រូវការបើកកន្លែងទេសចរណ៍ឡើងវិញ អ្នកចាំបាច់ត្រូវតែកំណត់ចំនួនអ្នកទេសចរ”។



ហ្វាំងឡង់មិនបានឱ្យដឹងអំពីចំនួនម៉ាស់ ក៏ដូចជាសម្ភារសុខាភិបាលដែលខ្លួនមាននោះទេ ប៉ុន្តែមន្ត្រីនៃប្រទេសនេះ ទទួលស្គាល់ថា សម្ភារដែលបានរក្សាទុក គឺនៅក្នុងឃ្លាំងជាច្រើនកន្លែងនៅពាសពេញផ្ទៃប្រទេស។
Santiago Olivares ដែលជាម្ចាស់សាលដាក់សាកសពជាច្រើនកន្លែងក្នុងតំបន់ បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមិនអាចផ្គត់ផ្គត់មឈូសគ្រប់គ្រាន់តាមតម្រូវការសម្រាប់អ្នកជំងឺដែលបានស្លាប់ដោយសារវីរុសCOVID-19នោះទេ។
មឈូសដែលមានតម្លៃទាបបំផុតនៅក្នុងតំបន់ Guayas បច្ចុប្បន្ន ប្រហែល400USD/ឈុត។ លោក Olivares បន្តថា បម្រាមគោចរ15ម៉ោងរៀងរាល់ថ្ងៃនៅតំបន់នេះ ក៏រួមចំណែកធ្វើឱ្យអ្នកផលិតមឈូសត្រូវខ្វះវត្ថុធាតុដើមដូចជាឈើ និងលោហធាតុជាដើម។
រដ្ឋាភិបាលនៃប្រទេសអេក្វាឌ័រកំពុងតែដុតដៃដុតជើង បញ្ជូនវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកចំនួន700នាក់ ទៅជួយក្រុមបុគ្គលិកពេទ្យនៅ Guayaquil។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏កំពុងសាងសង់សាលដាក់សាកសពបណ្ដោះអាសន្ន ខណៈដែលមានការព្យាករថា ករណីស្លាប់អាចកើនដល់3,500នាក់នៅប្រទេសនេះ៕
ក៏ប៉ុន្តែ នៅមាន “អ្នកខ្លះ” ធ្វើខ្លាំងជាងហ្នឹងទៅទៀត!!

