បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

ពិបាកចិត្តណាស់ កូនសម្លាញ់អត់ជុះច្រើនថ្ងៃមកហើយ តើកូនតូចកើតអីទៅ? តើមានវិធីណាធ្វើឱ្យកូនត្រឡប់មកបន្ទោបង់ដូចប្រក្រតីឡើងវិញខ្លះ សូមអ្នកម្ដាយថ្មោងថ្មីទាំងឡាយតាមដានដូចតទៅ។ ទារកតាំងពីកើតដំបូង នឹងមានវិវឌ្ឍនាការ និងការរីកចម្រើនធំធាត់ក្នុងផ្នែកផ្សេងៗរបស់រាងកាយជារៀងរាល់ថ្ងៃ មិនថាតែប្រព័ន្ធខួរក្បាល និងសរសៃប្រសាទ ប្រព័ន្ធឆ្អឹង និងសាច់ដុំ រួមទាំងប្រព័ន្ធបន្ទោបង់ក៏មានការប្រែប្រួល និងភាពខុសប្លែកគ្នាទៅតាមអំឡុងវ័យនីមួយៗ រួមទៅដល់បច្ច័យផ្សេងៗ ដូចជាសារធាតុអាហារដែលបានទទួលក៏ហុចផលដល់ប្រព័ន្ធផ្សេងៗរបស់រាងកាយដូចគ្នា។ ឧទាហរណ៍ ដូចជា ទារកដែលបោះទឹកដោះម្ដាយនឹងជួយឱ្យបន្ទោបង់បានស្រួល ជុះញឹកញាប់ តែបើថ្ងៃណាដែលកូនតូចមិនបន្ទោបង់ដូចប្រក្រតីវិញនោះ លោកឪពុកអ្នកម្ដាយក៏មិនបាច់កង្វល់អ្វីដែរ ព្រោះការពិតទៅ ទាំងអស់នេះគឺជាធម្មជាតិរបស់ប្រព័ន្ធបន្ទោបង់នៅលើក្មេងទារកដែលមានលក្ខណៈដូចតទៅនេះ ៖ ប្រព័ន្ធបន្ទោបង់របស់ទារក នៅលើទារកទើបប្រសូត តាំងពី 1 – 48 ម៉ោង នឹងមានការបន្ទោបង់ទឹកមូត្រ និងលាមកលើកដំបូងបំផុតរបស់ខ្លួនដែលហៅថា លាមកប្រផេះ មានលក្ខណៈពណ៌ខ្មៅលាយខៀវ ម៉ដ្ឋស្អិត ប្រកបដោយល្បាយផ្សេងៗដែលត្រូវរំលាយអំឡុងពេលនៅក្នុងផ្ទៃម្ដាយ ដូចជា កោសិកាជញ្ជាំងពោះវៀនតូច រោមខ្ចី ទឹករំអិល ទឹកភ្លោះ ទឹកប្រមាត់ និងទឹក។ តែបើទារកមិនទាន់ជុះលាមកប្រផេះនេះចេញមកក្នុងអំឡុង 48 ម៉ោងដំបូងនេះទេ គួរប្រញាប់យកទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចកើតអាការខុសប្រក្រតី ដូចជា ពោះវៀនណែនស្ទះជាដើម។ ទារកនឹងជុះលាមកប្រផេះចេញមកអស់ក្នុងអំឡុងពេល 1 – … Read more

ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

អាការឈឺថ្កាត់បន្តិចបន្តួចសម្រាប់នារីៗទូទៅ ជារឿងដែលមិនមានគ្រោះថ្នាក់ ឬគួរឱ្យខ្លាចអ្វីនោះទេ គឺអាចមើលថែទាំខ្លួនឯងឱ្យជាឡើងវិញបានដោយការញ៉ាំថ្នាំបែបមិនចាំបាច់ពឹងគ្រូពេទ្យក៏បាន តែបើជានារីៗដែលកំពុងស្ថិតក្នុងអំឡុងពេលតាំងគភ៌ ហើយកើតមានអាការឈឺថ្កាត់ឡើងនោះ ការមើលថែទាំខ្លួននឹងត្រូវយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ខ្លាំងជាងមនុស្សទូទៅច្រើនណាស់។ ព្រោះកូនតូចនៅក្នុងគភ៌កំពុងស្ថិតក្នុងអំឡុងពេលដែលប្រព័ន្ធការពារជំងឺមិនទាន់ជារឹងមាំប៉ុន្មានឡើយ ខ្លាចក្រែងថា ទារកក្នុងផ្ទៃនឹងមិនពេញលក្ខណៈ មានវិវឌ្ឍនាការចម្រើនធំធាត់មិនបានល្អ ដោយសារតែស្រ្តីមានគភ៌មានឱកាសឈឺថ្កាត់បានដោយងាយ។ អាការឈឺថ្កាត់ ឬគ្រុនក្ដៅផ្សេងៗដែលកើតឡើង មិនគួរទិញថ្នាំយកមកញ៉ាំដោយខ្លួនឯងនោះទេ តែគួរតែទៅជួបលោកគ្រូពេទ្យដើម្បីព្យាបាលអាការឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកូនតូចមានសុវត្ថិភាព និងព្យាបាលអាការជំងឺបានយ៉ាងចំចំណុចបំផុត។ ការមើលថែទាំខ្លួនពេលស្រ្តីមានគភ៌កើតជំងឺគ្រុនក្ដៅ កម្រិតនៃប្រព័ន្ធការពារជំងឺក្នុងអំឡុងពេលតាំងគភ៌ធ្លាក់ចុះទាប រហូតធ្វើឱ្យកើតអាការងាយនឹងឈឺថ្កាត់។ មេរោគបាក់តេរីនៅក្នុងខ្យល់អាកាសដែលមើលមិនឃើញចូលមកប៉ះពាល់រាងកាយរហូតធ្វើឱ្យកើតអាការមិនស្រួលខ្លួន និងក្លាយជាជំងឺគ្រុនក្ដៅនៅទីបំផុត។ នៅពេលឈឺថ្កាត់ហើយ អាការនឹងធ្ងន់ធ្ងរ និងប្រើរយៈពេលយូរក្នុងការព្យាបាលច្រើនជាងប្រក្រតី។ ការព្យាបាលដោយថ្នាំដែលទិញដោយខ្លួនឯង ឡារ៉ែនសូមណែនាំថា ស្រ្តីមានគភ៌គួរចៀសវាងយ៉ាងដាច់ខាត ព្រោះអាចប្រថុយប្រថាននឹងផលបន្ទាប់បន្សំពីថ្នាំដែលអាចនឹងចូលទៅប៉ះពាល់ដល់កូនតូចនៅក្នុងគភ៌។ បើស្រ្តីមានគភ៌គ្រុនក្ដៅខ្លួនខ្លាំង អាចនឹងត្រូវរកឃើញទៀតថា មានផលប៉ះពាល់ធ្វើឱ្យបេះដូងរបស់ទារកក្នុងគភ៌លោតញាប់ខ្លាំងឡើង ហុចផលប៉ះពាល់ដល់កម្មវិធីនៃការចម្រើនធំធាត់របស់ទារក បើមិនប្រញាប់ធ្វើការរក្សាព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។ ការព្យាបាលអាការគ្រុនក្ដៅខ្លួន ស្រ្តីមានផ្ទៃពោះគួរមើលថែទាំខ្លួនឯង បញ្ចុះកម្ដៅមិនឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ដោយការជូតខ្លួនដោយជ្រើសរើសប្រើទឹកក្នុងសីតុណ្ហភាពធម្មតា ដោយធ្វើការជូតបញ្រ្ចាសរន្ធរោមឡើងមកលើ ដើម្បីឱ្យរាងកាយបន្្ថយកម្ដៅបានច្រើនបំផុត។ ចំណែកការថ្នាំលេបវិញ ចូរប្រឹក្សាជាមួយគ្រូពេទ្យជំនាញដែលស្រ្តីមានគភ៌ទៅពិនិត្យផ្ទៃពោះនោះឯង។ ការមើលថែទាំខ្លួន ពេលស្រ្តីមានផ្ទៃពោះកើតអាការរាករូស អាការរាករូសដែលប្រទះឃើញញឹកញាប់នៅលើស្រ្តីមានផ្ទៃពោះ អាចបែងចែកជា 2 ក្រុមធំគឺ រាករូសដែលបណ្ដាលមកពីមេរោគបាក់តេរី និងមិនបានបណ្ដាលមកពីការឆ្លងមេរោគ។ ការរក្សាព្យាបាលគួរការពាររាងកាយកុំឱ្យកើតសភាវខ្វះជាតិទឹក។ គោលការណ៍គឺ រឹតតែរាងកាយបាត់បង់ជាតិទឹកច្រើនប៉ុន្មាន ចូរបន្ថែមជំនួសដោយជាតិទឹកច្រើនឡើងប៉ុននោះដែរ … Read more

ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

គ្រួសារជាច្រើន(ជាពិសេសគ្រួសារខ្មែរកាត់ចិន)ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មីចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើងក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ។ 1 . ឱបកូនតាំងពីវិនាទីដំបូងដែលគេបើកភ្នែកមើលពិភពលោក ចាប់តាំងពីកូនតូចប្រសូតចេញមកបើកភ្នែកមើលពិភពលោក គេត្រូវជួបនឹងការផ្លាស់ប្ដូរយ៉ាងធំធេងរវាងពិភពដែលគេរស់នៅមក 9 ខែ(នៅក្នុងផ្ទៃម្ដាយ)ជាមួយនឹងពិភពខាងក្រៅដែលទាំងភ្លឺ ទាំងសីតុណ្ហភាពដែលមិនស្ថិតស្ថេរ ឬត្រជាក់ខ្លាំង និងធ្វើឱ្យទារកភ័យខ្លាច ដែលរឿងទាំងអស់នេះហើយជាហេតុផលថា ហេតុអីបានជាទារកដែលកើតមកភ្លាម ស្រែកយំខ្លាំងៗ និងស្ងាត់ទៅវិញនៅពេលបានទទួលភាពកក់ក្ដៅ និងការឱបបីពអំពីអ្នកម្ដាយនោះ។ ការឱបកូន និងប៉ះពាល់កូនតាំងពីពេលកើតមកភ្លាម ទោះជាកូននៅមិនទាន់ដឹងថា នរណាជាអ្នកឱបរូបគេក៏ដោយ តែការឱបកូនគឺជាការជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅសប្បាយ និងមានសុវត្ថិភាព មានភាពនឹងនរក្នុងចិត្តកាន់តែខ្លាំងឡើងបន្ទាប់ពីបានជួបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខណៈពេលប្រសូតរួច។ 2 . ការឱបកូនក្នុងអំឡុង 6 ខែដំបូង ក្នុងអំឡុងខែដំបូងៗ ខ្សែសម្ព័នភាពរវាងកូនជាមួយឪពុកម្ដាយនឹងចាប់ផ្ដើមវេញត្បាញចូលគ្នាច្រើនឡើង រឹតតែជាកូនដំបូងផងនោះ លោកឪពុកអ្នកម្ដាយថ្មោងថ្មីជឿចុះថា លោកអ្នកប្រហែលជាត្រេកអរ និងស្រឡាញ់កូនខ្លាំងណាស់ រឿងនេះគឺជារឿងដែលកើតឡើងតាមធម្មជាតិ ជារូបបែបសម្ព័ន្ធភាពខាងអារម្មណ៍រវាងម្ដាយ និងកូន ដែលបើក្មេងបានទទួលសម្ព័ន្ធភាពខាងអារម្មណ៍យ៉ាងល្អតាំងពីពេលកើតមកដំបូង នឹងហុចផលដល់ការអភិវឌ្ឍខាងអារម្មណ៍របស់កូននៅពេលដែលគេធំឡើង។ ក្មេងដែលមានសម្ព័ន្ធភាពខាងអារម្មណ៍ដែលល្អជាមួយអ្នកម្ដាយតាំងពីពេលកើតដំបូង នៅពេលគេធំឡើង វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់គេនឹងល្អប្រសើរ គេនឹងក្លាយជាក្មេងរួសរាយសប្បាយ និងមានសភាវខាងអារម្មណ៍ដែលកាន់តែល្អឡើង។ ការឱបរឹតកូនក្នុងអំឡុងពេលកើតមកភ្លាមរហូតដល់ 6 ខែដំបូងនេះ អ្នកម្ដាយនឹងឱបកូនរៀងរាល់ថ្ងៃ មួយថ្ងៃច្រើនៗដងតាមរយៈការបំបៅដោះកូន។ … Read more

10 វិធី​ចិញ្ចឹម​មើលថែ​កូន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ពី​អ្នក​ម្តាយ​នៃ​ប្រទេសនីមួយៗទូទាំង​ពិភពលោក

ឪពុកម្តាយម្នាក់ៗសុទ្ធ​តែមាន​ជំនឿ​ក្នុងការ​ចិញ្ចឹម​មើលថែ​កូន​ខុសប្លែក​ពីគ្នា អាស្រ័យ​លើ​វប្បធម៌​ប្រពៃណី បទពិសោធ​ដែល​ពួកគេ​បាន​ជួបប្រទះ​មក និង​ឪពុកម្តាយ​ជាតិ​សាសន៍​ផ្សេងគ្នា ភាសា​ផ្សេងគ្នា ក៏​រឹត​តែមាន​ភាពខុសប្លែក​ពីគ្នា​ខ្លាំង​ទៅទៀត រហូត​យើង​គិតថា ការចិញ្ចឹម​កូន​របស់​មនុស្ស​ក្នុងប្រទេសផ្សេងៗវា​ហាក់ដូចជា​មើលទៅ​ប្លែក​ចម្លែក​ក្នុង​ខ្សែ​ភ្នែក​របស់​យើង​ខ្លាំងណាស់។ ថ្ងៃនេះ ឡា រ៉ែ​ន នឹង​នាំ​លោកឪពុក​អ្នក​ម្តាយ​ទាំងអស់​មក​មើល​ពី​ភាព​ប្លែក​ចម្លែក​ទាំងនោះ…។ 1 . ឪពុកម្តាយ​ជនជាតិ ម៉ូ​រីតា​នី ស្តោះ​ទឹកមាត់​ដាក់​លើ​មុខ​កូន ជន​កុលសម្ព័ន្ធ  Wolof ក្នុងប្រទេស​ម៉ូ​រី​តានី​ជឿថា ទឹកមាត់​របស់​ពួកគេ​អាចធ្វើឱ្យ​ពាក្យសម្តី​នៅ​ដិតដាម​នឹង​ខ្លួន​ក្មេង​បាន ដូច្នេះ​ពួកគេ​នឹង​ស្តោះ​ទឹកមាត់​ដាក់​មុខ​ទារក​ទើបនឹង​កើត ដើម្បីឱ្យ​ពរ​ទាំង​ប៉ុន្មាន​របស់​ពួកគេ​នៅជាប់​ដិតដាម​ជាមួយ​ក្មេង​រហូត​ទៅ ដោយ​ស្ត្រី​ជា​ម្តាយ​នឹង​ស្តោះ​ទឹកមាត់​ចំ​ពីលើ​មុខ និង​ឪពុក​នឹង​ស្តោះ​ទឹកមាត់​នៅលើ​ត្រចៀក រួច​លាប​ទឹកមាត់​រប​ស់​ពួកគេ​ឱ្យ​សព្វ​នៅលើ​ក្បាល​របស់​កូន។ 2 . ជនជាតិ​ន័​រវេ​យ៍ ឱ្យកូនៗគេង​លក់​នៅក្រៅ​ផ្ទះ​កណ្តាល​ធាតុអាកាស​ត្រជាក់​ក្រោម​សូន្យ​អង្សា វា​ជា​រឿង​ប្រក្រតី​ដែល​ប្រទេស​ក្នុង​តំបន់​ន័​រ​ឌិ​ក​តែង​ទុកឱ្យកូនតូចៗរបស់​ពួកគេ​ស្ថិតនៅក្នុង​រទេះរុញ​នៅ​ខាងក្រៅ​ភោជនីយដ្ឋាន​ទោះជា​ក្នុងអំឡុង​រដូវរងា​ក៏ដោយ ខណៈដែល​ពួកគេ​អង្គុយ​ញ៉ាំ​អាហារ និង​ភេសជ្ជៈក្តៅៗនៅក្នុង​ហាង។ នោះ​ព្រោះតែ​ពួកគេ​ជឿថាការទុកឱ្យក្មេងៗបាន​ប្រឈម​នឹង​ភាព​រងា​ញ័រញាក់​នឹង​ជួយ​ឱ្យ​រាងកាយ​របស់ក្មេងៗរឹងមាំ គ្មាន​រោគ​ភ័យ​មក​បៀតបៀន។ 3 . ម្តាយ​ជនជាតិ​គែន​យ៉ា​មិន​សម្លឹង​ភ្នែកកូនៗរបស់​ពួកគេ​ទេ អ្នក​ម្តាយ​ជនជាតិ Kisii ក្នុងប្រទេស​គែន​យ៉ា​មាន​ជំនឿ​មួយ​ដែល​ហាក់ដូចជា​ប្លែក​ចម្លែក​ណាស់ ព្រោះ​ទោះជា​ពួកគេ​ចង់​មាន​ចំណែក​រួមគ្នា(ប្រឡែង​លេង)ជាមួយ​កូន​ខ្លាំង​ប៉ុនណា​ក៏ដោយ តែ​ក៏​ពួកគេ​មិន​សម្លឹងមើល​ភ្នែកកូនៗដែរ វា​ជា​វិធី​មួយ​ដែល​អ្នក​ម្តាយ​ទាំងនោះ​បង្ហាត់​ក្មេង​មិនឱ្យ​ចេះ​ទាមទារ​ចំណាប់អារម្មណ៍​ពី​ម្តាយ​ខ្លាំង​ជ្រុល​ពេក​ហ្នឹងឯង។ 4 . ឪពុកម្តាយ​ជនជាតិ​វៀតណាម​នឹង​បង្ហាត់​កូន​ឱ្យ​នោម​ដោយ​សំឡេង… គ្រប់​ពេលដែលក្មេងៗជាតិ​វៀតណាម​បញ្ចេញ​អាកា​រថា ចង់​នោម ម្តាយ​របស់​ក្មេង​ទាំងនោះ​នឹង​ជួយ​ធ្វើជា​សំឡេង​ឱ្យក្មេងៗឆាប់​នោម​ចេញមក មាន​អារម្មណ៍​ថា ស្រដៀងៗនឹង​ឪពុកម្តាយ​ជាតិខ្មែរ​យើង​ដែរ ដោយ​បញ្ចេញ​សំឡេង “ស៊ូ…” បង្អូសវែងៗ … Read more