ក្រុម​ហ៊ុន​ Chery បង្កើតរោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

ក្រសួង​ពាណិជ្ជកម្ម​វៀតណាម កាលពីសប្ដាហ៍​កន្លង បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​រដ្ឋ​ចិន Chery Automobile បាន​យល់​ព្រម​សង់រោង​ចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​តម្លៃ 800 លាន​ដុល្លារ​អាម៉េរិក នៅ​ប្រទេស​វៀតណាម តាម​រយៈ​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​មួយ​នៅក្នុង​ស្រុក​។ Omoda & Jaecoo របស់​ Chery នឹង​បង្កើត​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​ ជាមួយ​នឹង Geleximco ដែលមាន​ទីស្នាក់ការ​នៅ​វៀតណាម​ ដើម្បី​គ្រប់គ្រង​រោង​ចក្រ​ខាងលើ​។ ដំណាក់​កាល​សាងសង់ដំបូង គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ត្រីមាស​ទីមួយនៃ​ឆ្នាំ 2026​៕

សូរ្យគ្រាស​ពេញ​វង់​តែ​មួយ​គត់​ក្នុង​ឆ្នាំ 2024 មាន​រយៈ​ពេល​​ 5 នាទី

សូរ្យគ្រាស​ពេញ​វង់​ (ពេញលេញ) លើក​នេះ​ ដែល​នឹង​បង្ហាញ​ខ្លួន​ពី​តំបន់​មាត់​សមុទ្រ​ប៉ាស៊ីហ្វិក​របស់​ប្រទេស​ម៉ិកស៊ិក នៅ​វេលា​ម៉ោង 11 និង 07 នាទី ថ្ងៃទី 08 មេសា ត្រូវ​នឹង​ម៉ោង​ 01 និង 07 នាទី ថ្ងៃទី 09 មេសា​នៅ​កម្ពុជា​ គឺជា​សូរ្យគ្រាស​ដែល​យូរ​បំផុត​នៅ​លើដី​គោគ​ ក្នុង​រង្វង់​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​។ នេះ​គឺជា​សូរ្យគ្រាស​ពេញ​វង់​ដែល​អូស​បន្លាយ​វែង​បំផុត​នៅ​សហរដ្ឋ​អាម៉េរិក រាប់​ចាប់​ពី​ឆ្នាំ 1860​។ នេះ​ក៏​ជា​សូរ្យ​គ្រាស​ពេញ​វង់​ដែល​ងងឹត​បំផុត​នៅ​សហរដ្ឋ​អាម៉េរិក ក្នុង​រង្វង់ 217 ឆ្នាំ​កន្លង​។ អ្វី​ដែល​ពិសេស​ជាង​គេ​ នោះគឺ​ថា ក្នុង​ពេល​បាតុភូត​ខាងលើ​កើត​ឡើង មនុស្ស​ម្នា​ក៏​អាច​មើល​ឃើញ​ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks ផងដែរ​។ សូម​ស្វែង​យល់​បន្ថែម​នៅ​ទីនេះ​

កាត់បន្ថយ​កម្ដៅ​លើផែនដី​ ដោយ​ការ​បាញ់អំបិល​​ទៅ​កាន់​អាកាស

កាល​ពី​ពេលថ្មី​ៗ​នេះ ​បច្ចេកវិទ្យា​បង្កើន​ពន្លឺ​ពពក ត្រូវ​បាន​ធ្វើ​តេស្ត​​ជា​លើក​ដំបូង ​ក្នុង​បរិយាកាស​ខាង​ក្រៅ​ ​នៅ​សហរដ្ឋ​អាម៉េរិក​​។ ព្រឹក​ថ្ងៃទី 3 មេសា ឆ្នាំ 2024 ប្រព័ន្ធ​​ម៉ាស៊ីន​បាញ់​ភាគ​ល្អិត​អំបិល អម​នឹង​​បច្ចេកវិទ្យា​ឆ្លាត​វៃ​ជា​ច្រើន​ ទៀត​ ត្រូវ​បាន​ដំឡើង​លើ​នាវា​ Hornet​។ ផ្សែង​ភាគ​ល្អិត​អំបិល​ក៏​ត្រូវ​បាន​បាញ់​ឡើង​ទៅ​ក្នុង​អាកាស​ជា​លើក​ដំបូង​។ ការ​សាកល្បង​នេះ​នឹង​បើក​ផ្លូវ​សម្រាប់​បច្ចេកវិទ្យា​មួយ​ដ៏​មាន​សក្ដានុពល​ ជួយ​កាត់​បន្ថយ​ស្ថានភាព​កើន​ឡើង​កម្ដៅ​នៅ​ទូទាំង​សកល​លោក​។ វិធី​សាស្ត្រ​នេះ​ជួយ​ឱ្យ​ពពក​មាន​ពន្លឺ​ជាង​ធម្មតា​ និង​ចាំង​ប្លាត​វិទ្យុសកម្ម​ព្រះ​អាទិត្យ​ឱ្យ​ត្រលប់​ទៅ​កាន់​ទីអវកាស​បាន​ច្រើន​ជាង​មុន​ ដែល​នេះ​នឹង​ជួយ​ឱ្យ​ផែនដី​បាន​ត្រជាក់​ជាង​មុន​។ នេះ​បើ​តាម​សារព័ត៌មាន New York Times។ យោង​តាម​ New York Times ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ដើម្បី​វិភាគ​​។ ក៏ប៉ុន្តែ លទ្ធផល​នៃ​ការ​វិភាគនឹង​ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​ដឹង​ថា តើ​បច្ចេក​ទេស​បង្កើន​ពន្លឺ​ពពក​លើ​មហា​សមុទ្រ មាន​ប្រសិទ្ធភាព​ ឬ​អត់​។ Robert Wood ប្រធាន​ក្រុម​ស្រាវជ្រាវ​អំពី​សមុទ្រ​ប្រចាំ​សាកល​វិទ្យាល័យ​ Washington ឱ្យ​ដឹង​ដូច្នេះ​។ Robert Wood យល់​ថា អ្នក​វិទ្យាសាស្ត្រ​​អាច​នឹង​ត្រូវ​ចំណាយ​ពេល​មួយ​ទសវត្សរ៍​បន្ថែម​ទៀត​ ដើម្បី​សាកល្បង​បច្ចេកវិទ្យា​នេះ​ មុន​នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បង្កើន​ពន្លឺ​ពពកទ្រង់​ទ្រាយ​ធំ​​ជា​ផ្លូវ​ការ ដើម្បី​បញ្ចុះ​កម្ដៅ​ផែនដី​៕

ម្ចាស់​ Facebook មាន​ទ្រព្យ​ច្រើន​ជាង​ម្ចាស់​ Tesla ជា​លើក​ដំបូង​ រាប់​ពី​ឆ្នាំ 2020

ជា​លើក​ដំបូង​ រាប់​ចាប់​តាំង​ពី​ឆ្នាំ 2020 Mark Zuckerberg បាន​ឈរ​ពី​លើ​ Elon Musk ដោយ​បាន​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​បី​លើ​ពិភពលោក​ នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​របស់ Bloomberg Billionaires Index​។ ស្ថាបនិក Facebook បច្ចុប្បន្ន​មាន​ទ្រព្យ​សកម្ម​សរុប​ 186.9 ពាន់​លាន​ដុល្លារ​អាម៉េរិក ខ្ពស់​ជាង​ 6.3 ពាន់​លាន​ដុល្លារ​ បើ​ធៀប​នឹង​ទ្រព្យ​របស់​ Elon Musk។ ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន ទ្រព្យ​របស់​លោក​ Musk បាន​ថយ​ចុះ​អស់ 48.4 ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ទ្រព្យ​របស់ Zuckerberg កើន​ឡើងបន្ថែម​​ 58.9 ពាន់​លាន​ដុល្លារ​ ដោយ​សារ​តែ​ភាគ​ហ៊ុន​ Meta កើន​ឡើង​ជា​បន្ត​បន្ទាប់​។ Elon Musk ធ្លាប់​កាន់​កាប់​ចំណាត់​ថ្នាក់​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​នៅ​កាល​ពី​ខែ​វិច្ឆិកា 2021 នៅ​ពេល​ទ្រព្យ​របស់​លោក​បាន​កើន​ឡើង​ដល់ 215 ពាន់​លាន​ដុល្លារ​។ ក៏ប៉ុន្តែ ភាគ​ហ៊ុន​រថយន្ត​អគ្គិសនី​ Tesla បាន​ថម​ថយ​ឥទ្ធិពល ដោយ​សារ​តែ​បណ្ដា​បច្ចេក​វិទ្យា​ឌីជីថល់ ពិសេស​គឺ​បញ្ញា​សិប្បនិម្មិត​ (AI)។ គិត​ចាប់​ពី​ដើម​ឆ្នាំ​ 2024 មក​ទល់​នឹង​ថ្ងៃទី … Read more

ណាសា​រក​ឃើញ​បញ្ហា​នៅ​លើ​យាន​អវកាស​ដែល​នៅ​ឆ្ងាយ​ពី​ផែនដី​ 24 ពាន់​លាន​គីឡូម៉ែត្រ​

យាន​ Voyager 1 បញ្ជូន​ទិន្នន័យ​គ្មាន​តម្លៃ​ចាប់​ពី​ចុង​ខែ​វិច្ឆិកា 2023 ដោយ​សារ​តែ​បន្ទះ​ឈីប​នៅ​លើ​យាន​ ទំនង​ជា​បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង​ភាគ​ល្អិត​ថាមពល​ខ្ពស់​។ ក្នុង​ 5 ខែ​កន្លង យានអវកាស Voyager 1 បាន​បញ្ជូន​ទិន្នន័យ​ដែល​មិន​អាច​អាន​បាន​ មក​កាន់​ផែនដី​។ មុន​នោះ យាន​នេះ​តែង​តែបញ្ជូន​រលក​សញ្ញា​វិទ្យុ​ជា​ទៀត​ទាត់​ នៅពេល​វា​ហោះ​កាន់​តែ​ឆ្ងាយ​ពី​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ ក៏ប៉ុន្តែ នៅ​ខែ​វិច្ឆិកា 2023 រលក​សញ្ញា​បែរ​ជា​ខុស​ប្រក្រតី ព្រោះ​ទិន្នន័យ​ដែល​វា​បញ្ជូន​មក មិន​អាច​ឱ្យ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អាន​បាន​ ហើយ​ពួក​គេ​ក៏​មិន​ដឹង​មូលហេតុ​នៃ​បញ្ហា​។ ក្នុង​ខែ​មីនា 2024 ក្រុម​វិស្វករ​ណាសា​ បាន​បញ្ជូន​រលក​សញ្ញា​រំលឹក​អំពី​ការ​បញ្ជា​យាន​ ដើម្បី​ទាញ​យក​ព័ត៌មាន​ពី​ប្រព័ន្ធ​រង​ផ្នែក​ទិន្នន័យ​នៃ​ការ​ហោះ​ហើរ (FDS) របស់​ Voyager 1។ ក្រោយ​ពី​បាន​បក​ស្រាយ​រលក​សញ្ញា​វិទ្យុ​ឆ្លើយ​តបរបស់​យាន ក្រុម​វិស្វករ​ក៏​បាន​រកឃើញ​ថា ដើម​ហេតុ​នៃ​បញ្ហា​​គឺ​ស្ថិត​នៅ​ត្រង់​អង្គ​ចង​ចាំ​របស់​ FDS ត្រូវ​ខូច​។ នេះ​បើ​តាម​ទំព័រ Live Science ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃទី 5 មេសា​។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ណាសា​នៅ​តែ​អាច​រក​វិធី​ដំណើរ​ការ​ FDS ដោយ​មិន​ចាំបាច់​មាន​ឈីប​ដែល​បាន​ឆេះ​ និង​ស្ដារ​សមត្ថភាព​បញ្ជូន​ទិន្នន័យ​របស់​យាន​។ ប៉ុន្តែ ដំណោះ​ស្រាយនេះ​ត្រូវ​ការ​ពេល​ច្រើន​ខែ​ទៀត​។ ចាប់​តាំង​ពី​ត្រូវ​បាន​បាញ់​​បង្ហោះ​កាល​ពី​ឆ្នាំ 1977 យាន​ … Read more

រ៉ូបូត​របស់​ណាសា ឆ្ពោះ​ទៅ​កាន់​ «ទន្លេ​ជីវិត» ក្រៅ​ភព​ផែនដី​

យាន​ Curiosity របស់​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា) នឹង​ឆ្ពោះ​ទៅ​កាន់​តំបន់​មួយ​ដែល​មិន​ទាន់​ត្រូវ​បាន​ស្រាវ​ជ្រាវ​ ហើយ​អាច​លាក់​ភាវៈរស់​ក្រៅ​ភព​ផែនដី​។ យោង​តាម​ណាសា​ នៅក្នុង​ឆ្នាំ​ទី 12 នៃ​បេសកកម្ម យាន​ស្រាវ​ជ្រាវ​លើ​ដី​ភព​អង្គារ​ Curiosity នឹង​ឆ្ពោះ​ចូល​ទៅ​ក្នុង​តំបន់​មួយ​ដែល​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា ជា​ផ្ទៃនៃ​ទន្លេ​បុរាណ​មួយ​ ដែល​ត្រូវ​បាន​រំពឹង​ថា មាន​ផ្ទុក​ភស្ដុតាង​ស្ដី​ពី​ភាវៈរស់​។ នោះ​គឺជា​តំបន់​មួយ​ដែល​មិន​ធ្លាប់​ត្រូវ​បាន​យាន​ណា​មួយ​ស្រាវ​ជ្រាវ​ពី​មុន​ ហើយ​ត្រូវ​បាន​ហៅ​ថា Gediz Vallis។ Gediz Vallis មាន​រូប​រាង​ដូច​ទៅ​នឹង​សត្វ​ពស់​កំពុង​លូន​ឆ្លង​កាត់​ Mount Sharp ដែល​ជា​តំបន់​ភ្នំ​​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​។ រាប់​ពាន់​លាន​ឆ្នាំ​មុន ភ្នំ​នៅ​ទីនេះ​ត្រូវ​បាន​គេ​ជឿ​ថា ជា​តំបន់​បៃតង និង​មាន​ទឹក​ច្រើន​។ ណាសា​សង្ឃឹម​ថា Curiosity អាច​រក​ឃើញ​ភស្ដុតាង​ស្ដីពី​ភាវៈរស់​​ក្រៅ​ភព​ផែនដី​ ដែល​ធ្លាប់​មាន​នៅ​តំបន់​នេះ​ ឬអាច​ជួប​ប្រទះ​​អ្វី​មួយ​ដែល​នៅ​មាន​ជីវិត​។

Taylor Swift ក្លាយ​ជា​មហាសេដ្ឋិនី​ថ្មី​ និង​ល្បី​ឈ្មោះ​ជាង​គេ​​ក្នុង​​ឆ្នាំ​នេះ

តារា​ចម្រៀង​ Taylor Swift មាន​ឈ្មោះ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​របស់ Forbes សម្រាប់​​ឆ្នាំ​ 2024 នេះ​។ កាល​ពី​ថ្ងៃទី 2 មេសា ទស្សនាវដ្ដី Forbes បាន​ប្រកាស​បញ្ជី​ឈ្មោះ​ស្ដី​ពី​ក្រុម​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​ សម្រាប់​​ឆ្នាំ 2024​។ Forbes ឱ្យ​ដឹង​ថា ពិភពលោក​បច្ចុប្បន្ន​មាន​មហាសេដ្ឋី​ថ្មី​ចំនួន 265 នាក់​បន្ថែម​ទៀត​ ដោយ​សារ​ទីផ្សារ​មូលបត្រ​កាល​ពី​ឆ្នាំ​កន្លង​។ ពួក​គេ​មក​ពី​ប្រទេស​ចំនួន 32 និង​មាន​ទ្រព្យ​សរុប​ 510 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ មហា​សេដ្ឋិនី​ដែល​ល្បី​ឈ្មោះ​ជាង​គេ​ក្នុង​ឆ្នាំ​នេះ គឺ​តារា​ចម្រៀង​ស្រី​អាម៉េរិក Taylor Swift។ ដំណើរ​សម្ដែង​ជុំវិញ​ពិភពលោក​ Eras Tour របស់​នាង​ បាន​ក្លាយ​ជា​ដំណើរ​សម្ដែង​ដំបូង​លើ​ពិភពលោក ​ដែល​រក​ចំណូល​បាន​ 1,000 លាន​ដុល្លារ​។ បច្ចុប្បន្ន Taylor Swift មាន​ទ្រព្យ​ប្រមាណ 1.1 ពាន់​លាន​ដុល្លារ​​អាម៉េរិក។ Swift ក៏​ជា​អ្នក​ចម្រៀង​ដំបូង​គេ​ដែល​រក​បាន​ទ្រព្យ​ពាន់​លាន​ដុល្លារ ​ដោយ​សារ​តែ​ការ​និពន្ធ​ និង​ការ​សម្ដែង​។

ក្រុម​ហ៊ុន​ចិន​ Alibaba នឹង​​ប្រើ​ប្រាស់​រ៉ុក្កែត​ដើម្បី​ដឹក​ទំនិញ

ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​ (E-Commerce) Alibaba Group Holding កំពុង​សហការ​ជាមួយ​ក្រុម​ហ៊ុន​អភិវឌ្ឍ​រ៉ុក្កែត​ក្នុង​ស្រុក​ ក្នុងបំណងបង្កើត​យាន​​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​គ្រប់​ទីកន្លែង​ ក្នុង​រង្វង់​មួយ​ម៉ោង​។ ការ​ធ្វើតេស្ត​ដែល​​​ក្រុម​ហ៊ុន Taobao របស់​ Alibaba សហការ​ជាមួយ​​ក្រុម​ហ៊ុន​ Space Epoch នៅ​ទីក្រុង​ប៉េកាំង នឹង​ត្រូវ​បាន​ធ្វើឡើង​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​។ ពួក​គេ​នឹង​អភិវឌ្ឍ​​រ៉ុក្កែត​ដែល​អាច​ប្រើ​ប្រាស់​ឡើងវិញ​ច្រើន​ដង និង​អាច​ចុះ​ចត​លើ​សមុទ្រ​។ នេះ​បើ​តាម​ទំព័រ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 4 មេសា​។ Alibaba ក៏​បាន​ទទួលស្គាល់​ព័ត៌មាន​នេះ​ កាល​ពី​ដើម​សប្ដាហ៍​។ រ៉ុក្កែត​ដែល​មាន​លេខ​សម្គាល់​ XZY-1 នឹង​ផ្គត់​ផ្គង់​កាប៊ីន​ផ្ទុក​ទំនិញ​ទំហំ​ 120 ម៉ែត្រ​ការ៉េ និង​អាច​ដឹក​ទំនិញ​បាន​ 10 តោន​ អាចរួម​ទាំង​​កូន​រថយន្ត ឬ​រថយន្ត​ដឹក​ទំនិញ​ខ្នាត​តូច​ជា​ដើម​។ ក៏ប៉ុន្តែ ក្រុម​ហ៊ុន​ខាង​លើ​ក៏​បាន​ទទួល​ស្គាល់​ថា គោលដៅ​នេះ​ពិត​ជា​ពិបាក​សម្រេច​បាន​ក្នុង​រយៈ​ពេល​ខ្លី​។

Top 10 អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​ក្នុង​ឆ្នាំ 2024

Mark Zuckerberg ដែល​ជា​ម្ចាស់​ Meta Platforms បាន​វិល​មក​កាន់​ top 10 នៃ​ក្រុម​មនុស្ស​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លើពិភពលោក ទន្ទឹម​នឹង​បណ្ដា​ឈ្មោះ​ដែល​គេ​ស្គាល់​ច្រើន​ មាន​ដូច​ជា Bernard Arnault និង Elon Musk ជា​ដើម​ បន្ទាប់​ពី​បាត់​មុខ​អស់​ 3 ឆ្នាំ​។ ទីមួយ​៖ Barnard Arnault ទ្រព្យ​៖ 233 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ប្រភព​ទ្រព្យ​៖ LVMH សញ្ជាតិ​៖ បារាំង ទីពីរ​៖ Elon Musk ទ្រព្យ​៖ 195 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ប្រភព​ទ្រព្យ​៖ Tesla, SpaceX សញ្ជាតិ​៖ អាម៉េរិក ទីបី​៖ Jeff Bezos ទ្រព្យ​៖ 194 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ប្រភព​ទ្រព្យ​៖ Amazon សញ្ជាតិ​៖ អាម៉េរិក ទីបួន​៖ Mark Zuckerberg ទ្រព្យ​៖ … Read more

អាម៉េរិក​នឹង​អភិវឌ្ឍ​យាន​ផ្គត់ផ្គង់ឥន្ធនៈ​​នៅលើ​គន្លង​តារាវិថី​ផែនដី

យាន​ APS-R នឹង​ផ្គត់ផ្គង់​សេវា​កម្ម​ចាក់​ប្រេងឥន្ធនៈ​សម្រាប់​បណ្ដា​យាន​សម​ស្រប​ នៅ​លើ​គន្លង​តារាវិថី​ជុំវិញ​ផែនដី កម្ពស់​ប្រហែល 35,800 គីឡូម៉ែត្រ​ ពីលើ​ខ្សែ​អេក្វាទ័រ​​។ នៅ​លើ​គន្លង​តារា​វិថី​ផែនដី មាន​ផ្កាយ​រណប​ និង​យាន​អវកាស​រាប់​ពាន់​​ ប៉ុន្តែពួក​វា​សុទ្ធ​តែ​ប្រឈម​នឹង​បញ្ហា​ធំ​មួយ​ នោះ​គឺ​ «ឆាប់អស់​ឥន្ធនៈ»។ បញ្ហា​នេះ​តែង​តែ​បណ្ដាល​ឱ្យ​ផ្កាយ​រណប​ត្រូវ​ឈប់​ដំណើរ​ការ​ បើ​ទោះ​ឧបករណ៍​នានា​នៅ​មាន​ស្ថាន​ភាព​ល្អ​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ភាគ​និរតី​ (SwRI) នៅសហរដ្ឋ​អាម៉េរិក បាន​រៀប​ផែនការ​អភិវឌ្ឍ​យាន​អវកាស​ដែល​អាច​ផ្គត់ផ្គង់​សេវា​ចាក់​ឥន្ធនៈ​នៅ​ទីអវកាស​។ ពួក​គេ​នឹង​អភិវឌ្ឍ​យាន​អវកាស​គំរូ​ដែល​មាន​ឈ្មោះ​ថា Astroscale Prototype Servicer for Refueling (APS-R) ដើម្បី​ផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈ​សម្រាប់​យាន​សមស្រប​ នៅ​លើ​គន្លង​តារាវិថី​ជុំវិញ​ផែនដី កម្ពស់​ប្រហែល 35,800 គីឡូម៉ែត្រ​ ​ពីខាង​លើ​ខ្សែ​អេក្វាទ័រ​។ APS-R នឹង​គោចរ​ទៅ​តាម​គន្លង​គោចរ​មូល​ដែល​ស្រប​នឹង​រង្វិល​ជុំ​របស់ផែនដី​។ យាន​អវកាស​នេះ​នឹង​ដឹក​ជញ្ជូន​ឥន្ធនៈ hydrazine ពី​ស្ថានីយ​ ទៅ​កាន់​ផ្កាយ​រណប​ដែល​ត្រូវ​ការ​ឥន្ធនៈ​។ វា​អាច​ផ្ដល់​សេវាកម្ម​សម្រាប់​រាល់​យាន​អវកាស​ដែល​មាន​រន្ធ​បញ្ចូល​ឥន្ធនៈ​សម​ស្រប​នឹង​ក្បាល​ទូយោ​របស់យាន​​ APS-R​។ SwRI កំណត់​គោល​ដៅ​អភិវឌ្ឍ​យាន​ដឹក​ជញ្ជូន​ដើម្បី​នាំ​ APS-R ឡើងទៅ​កាន់​ទីអវកាស​ ក្នុង​រយៈ​ពេល​ 16 ខែ​ទៀត​។ នៅពេល​ដំណាក់​កាល​រចនា និង​អភិវឌ្ឍ​យាន​ដឹក​ជញ្ជូន​ត្រូវ​បាន​ធ្វើ​ឡើង​រួច​រាល់ SwRI នឹង​បញ្ចូល​ទំនិញ​ដែល Astroscale ផ្គត់ផ្គង់​ … Read more

កាមេរ៉ា​ឌីជីថល់​ធំជាង​គេ​លើ​ពិភពលោក​៖ សង្កេត​រក​អាថ៌កំបាំង​នៃ​ចក្រវាល

LSST 3,200 megapixel ត្រូវ​បាន​អភិវឌ្ឍដោយ​មន្ទីរ​ពិសោធន៍​​ជាតិ​បង្កើន​ល្បឿន​ SLAC របស់​សហរដ្ឋ​អាម៉េរិក​ គឹជា​កាមេរ៉ា​ឌីជីថល់​ធំជាង​គេ​បង្អស់​លើ​ពិភពលោក​​។ វា​នឹង​ត្រូវ​បាន​ដំឡើង​នៅ​ឯស្ថានីយ​សង្កេត Vera C. Rubin នៅ​ប្រទេស​ស៊ីលី។ បេសកកម្ម​​របស់​ LSST ​ស្រាវជ្រាវអាថ៌កំបាំង​នៃ​​វត្ថុ​ធាតុ និង​ថាមពល​ងងឹត​ក្នុង​ចក្រវាល​ ដែល​មាន​ភាគ​ច្រើន​នៅ​ក្នុង​ចក្រវាល​ ប៉ុន្តែ​មិន​អាច​មើល​ឃើញដោយ​ភ្នែក​ទទេ​។ វា​ក៏​នឹង​តាម​ដាន​កាឡាក់ស៊ី​រាប់​ពាន់​លាន​ ផ្កាយ​ប្រហែល 17 ពាន់​លាន​ដួង​ក្នុង​កាឡាក់ស៊ី​មេលគីវ៉េ និង​វត្ថុ​អវកាស​រាប់​ពាន់​លាន​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ កាមេរ៉ា​នេះ​ក៏​អាច​សង្កេត​មើល​បាតុភូត​អវកាស​នានា​ មាន​ដូច​ជា ការ​ផ្ទុះ​ផ្កាយ​ ការ​រីក​មាឌ​របស់​ចក្រ​វាល​ជា​ដើម​។ សមត្ថភាព​​របស់ LSST ទំហំ​ធំ​៖ ប៉ុន​កូន​រថយន្ត​ និង​មាន​ទម្ងន់​ 3 តោន​។ សមត្ថភាព​សង្កេត​៖ លម្អិត​ដល់​ថ្នាក់​ អាច​មើល​ឃើញ​កូលគោល​ពី​ចម្ងាយ​ 24 គីឡូម៉ែត្រ​។. សមត្ថភាព​ថតូប​៖ អាច​ថត​ទិដ្ឋភាព​ផ្ទៃ​មេឃ​​ ដើម្បី​តាម​ដាន​ការ​ប្រែ​ប្រួល​ក្នុង​រង្វង់ 10 ឆ្នាំ​។ កាមេរ៉ា​ LSST គ្រោង​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ចុង​ឆ្នាំនេះ និង​ត្រូវ​បាន​រំពឹង​ថា នាំ​មក​នូវ​របក​គំហើញថ្មី​ៗ​ស្ដី​ពី​ចក្រវាល​។

ហេតុអ្វីអគារខ្ពស់ជាងគេនៅតៃវ៉ាន់ មិនបាក់រលំក្នុងរញ្ជួយដីជាង 7 រិចទ័រ?

Taipei 101 ដែល​ជាអគារ​មាន​កម្ពស់ 508 ម៉ែត្រ នៅតែ​មាន​សុវត្ថិភាព​ គ្រា​ដែល​រញ្ជួយ​ដី​កើត​ឡើង​។ ភាព​អស្ចារ្យ​នេះ​គឺ​ដោយ​សារ​គ្រឹះ​ដ៏រឹង​មាំ​ និង​ប្រព័ន្ធ​កាត់បន្ថយ​ភាព​រញ្ជួយ​ដែល​មាន​ប៉ោល​ទម្ងន់​ 730 តោន ព្យួរ​នៅ​ក្នុង​អគារ​។ រញ្ជួយ​ដី​មួយ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ 7 និង 58 នាទី ថ្ងៃទី 3 មេសា នៅ​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់ ក្នុង​ជម្រៅ​ 15.5 គីឡូម៉ែត្រ​ក្រោមដី។ យោង​តាម​ប្រធាន​មជ្ឈមណ្ឌល​រញ្ជួយ​ដី​តៃវ៉ាន់ Wu Chien-fu នេះ​គឺជា​រញ្ជួយ​ដី​កម្លាំង​ខ្លាំង​បំផុត​នៅ​លើ​កោះ​នេះ ក្នុង​រង្វង់​ 25 ឆ្នាំ​កន្លង​។ ក្នុង​ពេល​រញ្ជួយ​ដី​កើត​ឡើង អគារ Taipei 101 ដែល​មាន​កម្ពស់​ 508 ម៉ែត្រ នៅ​តែ​ឈរ​ទ្រឹង​ដូច​ធម្មតា​។ Taipei 101 ស្ថិត​នៅក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់​។ កោះតៃវ៉ាន់ ស្ថិត​នៅ​ក្បែរ​ខ្សែ​ក្រវាត់​ភ្លើង​របស់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ទើបវា​ទទួល​រង​​គ្រោះ​រញ្ជួយ​ដី​ជាញឹក​ញាប់​។ កោះតៃវ៉ាន់ ស្ថិត​នៅ​លើ​ព្រំដែន​​ផ្លាកទិចតូនិចចំនួន 42 ដែល​កំពុង​ធ្វើសកម្មភាព​ ហើយ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​ដែន​ដីនេះ​ បាន​កើត​មាន​រញ្ជួយ​ដី​រាប់​មិន​អស់។ Taipei 101 ដែល​ធ្លាប់ជាប់​​ឈ្មោះ​​ជា​អគារ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ចាប់​ពី​ឆ្នាំ​ … Read more