ចម្ងល់របស់អ្នកម្តាយ ចម្លើយរបស់គ្រូពេទ្យជំនាញ

ចម្ងល់របស់អ្នកម្តាយ ចម្លើយរបស់គ្រូពេទ្យជំនាញ

Q . កូនស្រីនាងខ្ញុំអាយុ 11 ខែហើយ នាងខ្ញុំចង់ដឹងថា បើចង់បង្ហាត់ឲ្យកូនចេះអង្គុយបន្ទោរបង់នៅក្នុងកន្ថោសម្រាប់ក្មេងតូចនោះ តើត្រូវចាប់ផ្តើមដូចម៉្តេចទៅ? ព្រោះធ្លាប់សាកល្បងឲ្យកូនអង្គុយបន្ទោបង់រួចមកហើយ ឃើញថាកូនមិនចូលចិត្តសោះ ហើយច្រើនតែក្រោកឡើងដើរតាមនាងខ្ញុំគ្រប៉ពេលទៀតផង ។ A . ការបង្ហាត់ឲ្យកូនអង្គុយបន្ទោរបង់នៅលើកន្ថោសម្រាប់ក្មេងតូចនោះ ត្រូវបង្ហាត់បែបសន្សឹមៗ គួរបង្ហាត់នៅពេលដែលកូនមានអារម្មណ៍ចង់បន្ទោបង់មែនទែន ដោយសង្កេតមើលតាមរយៈអកប្បកិរិយារបស់កូន និងនៅពេលកូនយល់ព្រមអង្គុយហើយ អ្នកម្តាយគួរតែនៅក្បែរ នៅចាំជួយទប់ ឲ្យកូនបន្ទោរបង់ចេញមក និយាយលេងជាមួយកូនតាមធ្មតាទោះជាពេលខ្លះកូននៅមិនទាន់ព្រមបន្ទោរបង់ក៏ដោយ បង្កើតបរិយាកាសបែបសប្បាយៗ កុំបង្ខំ ឬសម្លុតកូនឲ្យសោះ។ គួរប្រើរយៈពេលក្នុងការបង្ហាត់យ៉ាងតិចក៏ 6ខែ ទៅ1ឆ្នាំដែរ។ Q . ពេលនេះកូនអាយុ 2 ខួបហើយ តែច្រើនតែទារមឹមទឹកដោះគោរៀងរាល់យប់ នាងខ្ញុំខ្លាចក្រែងតែកូនធ្លាប់ និងញៀនដបទឹកដោះគោ តើនាងខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅ ដើម្បីកុំឲ្យកូនញៀនដបទឹកដោះគោ និងទារមឹមនៅពេលយប់ជ្រៅ? A . នៅពេលកូនអាយុ 2 ឆ្នាំហើយ តែនៅទារមឹមទឹកដោះគោរាល់យប់ទៀតនោះ បែបនេះហៅថាញៀនការមឹមទឹកដោះគោក្រៅពេលអាហារហើយ ព្រោះការមឹមទឹកដោះគោពេលយប់នេះអាចបញ្ឈប់បានតាំងពីទារកអាយុបាន 4ខែម្លេះ និងប្តូរឲ្យពេលយប់ទៅជាពេលគេង និងពេលថ្ងៃគឺជាពេលភ្ញាក់ លេង ញ៉ាំ និងគេង (បន្តិចបន្តួច)។ … Read more

តើអ្នកម្តាយត្រូវធ្វើយ៉ាងណានៅពេលមូសខាំកូន?​

រដូវភ្លៀង​បែបនេះ បញ្ហា​ដែល​ចាំតែ​រំខាន​ចិត្ត​លោកឪពុក​អ្នក​ម្តាយ​នោះ ប្រហែលជា​គេច​មិន​ផុតពី​សត្វ​មូស​ចង្រៃ​ដែល​ចាំតែ​ខាំ​កូន​ជាទី​ស្រឡាញ់​គ្រប់ពេលវេលា​នោះទេ។ មូស​ដែល​ខាំកូនៗយើង ភាគច្រើន​ច្រើនតែ​ជា​មូស​រំខាន​ភេទ​ញី ដែល​វា​ត្រូវតែ​ប្រើ​ឈាម​ក្នុងការ​បង្កើត​ស៊ុត ហើយ​នៅពេល​វា​ខាំ វា​នឹង​បញ្ចេញ​ទឹកមាត់​ចេញមក ដែលជា​មូលហេតុ​របស់​អាកា​រក​ន្ទួ​ល​រមាស់ និង​ប្រតិកម្ម​ចាញ់​ហ្នឹងឯង។ ស្បែក​របស់​កុមារតូចៗដែល​នៅ​ស្តើង នៅពេល​ត្រូវ​មូស​ខាំ​ក៏​ក្លាយជា​កន្ទួល​ពណ៌​ក្រហម​តូច​មួយ មាន​អាការ​រមាស់ ហើយ​បើ​ក្មេង​ខ្លះ​ដែលមាន​ប្រតិកម្ម​ចាញ់​ទឹកមាត់​មូស​ផង​នោះ អាច​ឡើង​កន្ទួល​រឹង​ពណ៌​ក្រហម ដែល​វា​នឹង​ប្រើពេល​វេលា​យូរ​ទម្រាំ​នឹង​ស្រ​ករាប​ទៅវិញ។ គឺជា​បញ្ហា​មួយ​ដែល​ធ្វើឱ្យ​លោកឪពុក​អ្នក​ម្តាយ​ពិបាកចិត្ត​ជាខ្លាំង ថែមទាំង​ធ្វើឱ្យ​កូនតូច​យំ​រករឿង មិន​ស្រួលខ្លួន និង​អាច​បន្សល់ទុក​ស្លាកស្នាម​នៅលើ​ស្បែក​ទៀតផង។ ការមើល​ថែទាំ​ព្យាបាល​នៅពេល​មូស​ខាំ​កូន និង​មាន​អាការ​ប្រតិកម្ម​ចាញ់​មូស​ខាំ – នៅពេល​កូន​ត្រូវ​មូស​ខាំ ចូរ​លាង​សម្អាត​ដោយ​ទឹកស្អាត ឬ​ទឹក​លាយ​សាប៊ូតិចៗនៅត្រង់​កន្លែង​ដែល​មូស​ខាំ​នោះ។ – ស្អំ​ទឹកកក ឬ​ជេ​ល​ត្រជាក់ ដើម្បី​កាត់បន្ថយ​អាការ​រមាស់។ – បើ​មាន​អាការ​ធ្ងន់ធ្ងរ​ខ្លាំង ចាំបាច់​ត្រូវតែ​នាំ​កូនតូច​ទៅ​ជួប​គ្រូពេទ្យ។ – កាត់​ក្រចកដៃ​កូន​ឱ្យខ្លីៗ ព្រោះ​កូន​អាច​នឹង​អេះ ខ្វាច កន្លែង​មូស​ខាំ​នោះ​រហូត​ក្លាយជា​ដំបៅ។ ការមើល​ថែទាំ​កូនតូច​ក្នុង​រដូវភ្លៀង​បែបនេះ គឺជា​រឿង​សំខាន់​ណាស់ ព្រោះ​ក្រៅពី​មូស​ហើយ​នោះ នៅមាន​ជំងឺ និង​រោគ​ចង្រៃ​ជាច្រើន​ទៀត​ដែល​មកជា​មួយ​ទឹកភ្លៀង វិធី​ដែល​ល្អ​បំផុត​នោះ​គឺ ត្រូវ​ស្លៀកពាក់​ឱ្យ​កូនតូច​ឱ្យបាន​ជិត​ល្អ ហើយ​ឱ្យនៅ​ក្នុង​ទីកន្លែង​ដែល​ភ្លឺ​ស្រឡះ ដើម្បី​សុវត្ថិភាព​របស់​កូនតូច៕

រឿងដែលអ្នកម្តាយត្រូវដឹង…តើរាងកាយកូនតូចត្រូវការទឹកច្រើនប៉ុនណា?

ក្មេងតូចៗខ្លះបៅទឹកដោះហើយមិនញ៉ាំទឹក ក្មេងខ្លះញ៉ាំទឹកតែបន្តិចបន្តួច មួយថ្ងៃមិនទាំងដល់មួយកែវផង រហូតអ្នកម្តាយអាចនឹកកង្វល់ថា បើបែបហ្នឹង តើកូននឹងបានទទួលជាតិទឹកគ្រប់គ្រាន់ដែរឬទេ? ទឹក នៅក្នុងទីនេះមានន័យអំពីវត្ថុរាវដែលរាងកាយត្រូវការ ដែលក៏រួមទាំងទឹកដោះ និងទឹកផ្លែឈើផងដែរ។ ក្នុងមួយថ្ងៃៗកូនត្រូវការវត្ថុរាវប្រមាណជា 15 ភាគរយនៃទម្ងន់ខ្លួន ដូចជា កូនតូចមានទម្ងន់ខ្លួន 10 គីឡូក្រាម ដូច្នេះកូននឹងត្រូវការវត្ថុរាវ ៎៎= 0 . 15 X 10 = 1 លិត្រកន្លះ ដូច្នេះស្មើនឹងក្នុង 1 ថ្ងៃកូនគួរបានទទួលទឹកដោះ 960 មីល្លីលិត្រ ទឹកផ្លែឈើ 60 – 120 មីល្លីលិត្រ និងទឹកបរិសុទ្ធ 60 មីល្លីលិត្រ និងចំណែកដែលនៅសល់ កូននឹងបានទទួលអំពីអាហារបន្ថែមក្នុងពេលនីមួយទៀតផង។ ដូច្នេះបើរាប់ទឹកដោះជាចំណែកមួយរបស់ជាតិទឹកដែលរាងកាយកូនត្រូវការហើយនោះ ក៏មិនចាំបាច់ទៅបារម្ភថា កូននឹងបានទទួលជាតិទឹកមិនគ្រប់គ្រាន់នោះទេ តែមូលហេតុដែលពេលឱ្យកូនមឹមទឹកដោះហើយ គួរឱ្យកូនមឹមទឹកផងនោះ គឺជាការបង្ហាត់ឱ្យកូនចេះញ៉ាំទឹកស្អាតបរិសុទ្ធ និងដែលសំខាន់នោះ ជាការលាងសម្អាតកំណកទឹកដោះដែលប្រឡាក់ជាប់នៅក្នុងប្រអប់មាត់ហ្នឹងឯង។ ទឹកស្អាត…ចាប់ផ្តើមនៅពេលណាល្អ? គួរចាប់ផ្តើមតាំងពីពេលកើតដំបូង ចូរឱ្យមឹមក្រោយពេលបៅទឹកដោះរួច ឬក្នុងអំឡុងពេលបៅទឹកដោះក៏បាន ជាពិសេសក្នុងអំឡុងពេលចាប់ផ្តើមឱ្យអាហារបន្ថែម … Read more

សញ្ជាតិញាណរបស់ទារកទើបតែកើតដំបូង

អ្នកម្តាយត្រូវតែហ្វឹកហាត់រៀនយល់ដឹង និងស្គាល់អំពីតម្រូវការរបស់កូនតូច តែរឿងដែលអ្នកម្តាយមិនអាចដឹងនោះគឺ ទារកនោះមានសមត្ថភាពក្នុងការទទួលដឹង ទង្វើ និងការឆ្លើយតបមកវិញចំពោះរឿងមួយចំនួនបាន ដោយមិនចាំបាច់មានការរៀនយល់ដឹង ឬឆ្លងកាត់បទពិសោធន៍ពីមុនមកឡើយ ដែលយើងហៅរឿងទាំងអស់នោះថា “សញ្ជាតិញាណ (ការដឹងដោយខ្លួនឯង)” ជាប្រតិកម្មឆ្លើយតបតាមសញ្ជាតិញាណ នឹងជួយឱ្យកូនតូចមានសុវត្ថិភាពបានដោយខ្លួនឯងនៅពេលកើតមានសភាវអាសន្នណាមួយកើតឡើង។ សញ្ជាតិញាណរបស់ទារកទើបកើតដំបូង 1 . ការមើលឃើញ បន្ទាប់ពីប្រសូត ទារកនៅមិនទាន់បើកភ្នែកភ្លាមៗឡើយ ព្រោះកែវភ្នែកនៅសម្រួលសភាពជាមួយពន្លឺខាងក្រៅមិនទាន់បាន ដោយសារការស្ថិតនៅគភ៌ម្តាយមិនកើតមានប្រតិកម្មចំពោះការមើលឃើញ តែក្នុងអំឡុងពេលមិនលើស 3 ថ្ងៃ កូនតូចនឹងចាប់ផ្តើមបើកភ្នែក អាចនឹងព្រិចភ្នែកញឹកញាប់ ព្រោះកែវភ្នែកនៅសម្រួលជាមួយសភាពពន្លឺមិនទាន់ល្អប៉ុន្មាន។ ការធ្វើចលនាកែវភ្នែកគឺជាប្រតិកម្មឆ្លើយតបដើម្បីការពារកែវភ្នែកដែលសែនផុយស្រួយរបស់ខ្លួនពីពិភពខាងក្រៅហ្នឹងឯង។ 2 . ប្រព័ន្ធដកដង្ហើម នៅពេលទារកប្រសូតហើយ គ្មានថង់ទឹកភ្លោះនៅជុំវិញខ្លួន រាងកាយរបស់ទារកនឹងបញ្ជាឱ្យប្រព័ន្ធការដកដង្ហើមធ្វើការភ្លាមតែម្តង ចំណែកអត្រាការដកដង្ហើមរបស់ទារកម្នាក់ៗក៏ខុសប្លែកពីគ្នាទៅតាមតម្រូវការរបស់ទារកខ្លួនឯងដែរ លើកលែងតែទារកដែលមានបញ្ហាក្រោយពេលប្រសូតភ្លាមតែប៉ុណ្ណោះ។ 3 . ការបឺតជញ្ជក់លេបវត្ថុផ្សេងៗ នៅពេលដែលអ្នកបំបៅទឹកដោះពីដោះម្តាយ រឿងដែលទារកធ្វើ គឺបឺត និងលេបទឹកដោះដោយស្វ័យប្រវត្តិ អំឡុងពេលនេះសូមអ្នកម្តាយប្រុងប្រយ័ត្នវត្ថុ ឬរបស់របរដែលបង្កគ្រោះថ្នាក់ បើសិនជាកូនតូចភ្លាត់ភ្លាំងលេបចូលទៅក្នុងរាងកាយ អាចនឹងមានគ្រោះថ្នាក់ភ្លាមៗតែម្តង។ 4 . ការស្រវាចាប់ដោយដៃ នៅពេលអ្នកម្តាយយកម្រាមដៃទៅដាក់ប៉ះលើបាតដៃរបស់ទារក គេនឹងស្រវាចាប់ម្រាមដៃរបស់អ្នកភ្លាម តែបើសិនមានអ្វីដែលធ្វើឱ្យភ្ញាក់ ទារកនឹងបង្ហាញសញ្ជាតិញាណដោយការភ្ញាក់ព្រើត ដោយបាតដៃនឹងលាចេញ … Read more

គេងច្រើន ញ៉ាំតិច ទុកយូរមិនល្អទេ

អ្នកម្តាយភាគច្រើន តែងតែប្រាថ្នាឱ្យទារកទើបនឹងកើតដំបូងគេងសម្រាកក្នុងពេលថ្ងៃឱ្យបានយូរៗ ច្រើនម៉ោង ដើម្បីឱ្យគេបានសម្រាកយ៉ាងពេញទំហឹង និងគ្រប់គ្រាន់ តែបើសិនជាគេងលក់យូរជ្រុលពេក ក៏នឹងនឹកបារម្ភថា តើទារកខុសប្រក្រតីដែរឬទេ? ដែលនៅក្នុងការពិតវិញ ការគេងច្រើនពេក ឬតិចពេក សុទ្ធតែមានបញ្ហាទាំងអស់ ដូច្នេះលេខនេះយើងនឹងនិយាយអំពីបញ្ហាដែលលោកឪពុកអ្នកម្តាយគ្រប់គ្នាច្រើនតែមើលរំលង នោះគឺ បញ្ហាការគេងច្រើន និងញ៉ាំតិចរបស់ទារកហ្នឹងឯង។ រៀនយល់ដឹងពីការគេងរបស់ទារក ជាប្រក្រតីទារកមានការគេងជាមធ្យមក្នុងមួយថ្ងៃប្រមាណជា 20 – 22 ម៉ោង ដោយនឹងភ្ញាក់ប្រមាណជា 3 ដងក្នុងមួយយប់ និងនៅក្នុងការគេងម្តងៗនឹងប្រើពេលវេលាប្រមាណជា 4 ម៉ោង ទារកតែងតែភ្ញាក់ពីគេងនៅពេលឃ្លានបៅ សូម្បីតែនៅពេលកណ្តាលយប់ក៏ដោយ ទារកនឹងភ្ញាក់មកបៅទឹកដោះស្ទើរតែរៀងរាល់ 4 ម៉ោងម្តង រហូតទាល់តែគេមានអាយុ 2 – 3 ឆ្នាំ ទើបអាចគ្រប់គ្រងការគេងយូរជាប់ៗគ្នាបាន។ បៅទឹកដោះប៉ុន្មានល្អ? ជាទូទៅ ទារកភាគច្រើនៗតែភ្ញាក់ឡើងមកបៅទឹកដោះប្រមាណជា 8 ពេលក្នុងមួយថ្ងៃ បើកូនតូចបៅទឹកដោះម្តាយ ចូរឱ្យកូនបៅរហូតទាល់តែឆ្អែត ដោយអាចសង្កេតដឹងថា នៅពេលឆ្អែតហើយ ទារកនឹងព្រលែងមាត់ចេញពីដោះម្តាយដោយខ្លួនឯង ឬបើឃើញគេគេងលក់ហើយ នោះក៏បង្ហាញថាគេមឹមឆ្អែតហើយដែរ។ សង្កេតមើលការគេង ការញ៉ាំរបស់កូន បើសង្កេតឃើញថា ទារកមានទង្វើការបៅទឹកដោះ … Read more

3 ដំណាក់កាលក្នុងការប្រសូតបុត្រដែលស្រ្តីមានគភ៌គួរចាំឱ្យជាប់ក្នុងចិត្ត

ការតាំងគភ៌គឺជាបទពិសោធន៍ដ៏គួរឱ្យអស្ចារ្យម្យ៉ាងសម្រាប់អ្នកម្តាយគ្រប់រូប ទំរាំតែពរពោះ ថែទាំបំប៉នគភ៌មកយ៉ាងល្អដល់ទៅ 9 ខែ និងលុះដល់ពេលប្រសូត តើនឹងមានរឿងអ្វីកើតឡើងខ្លះនោះ ស្រ្តីមានគភ៌គួរតែសិក្សា និងត្រៀមខ្លួនទប់ទល់នឹងរឿងការប្រសូត 3 ដំណាក់កាលនេះឱ្យជាប់ក្នុងចិត្ត។ 3 ដំណាក់កាលក្នុងការប្រសូតបុត្រ មានដូចខាងក្រោមនេះ ៖ 1 . ការពង្រីកខ្លួនរបស់មាត់ស្បូន និងរង់ចាំមាត់ស្បូនបើកឱ្យពេញទំហឹងសឹន អំឡុងពេលនេះអ្នកត្រូវរង់ចាំសឹន ពេលវេលាអាចនឹងកន្លងទៅយឺតខ្លាំងណាស់សម្រាប់អ្នក តែអ្នកក៏ត្រូវតែរង់ចាំឱ្យមាត់ស្បូនបើកឱ្យដល់ 10 សង្ទីម៉ែត្រសឹនដែរ។ ការបើករបស់មាត់ស្បូននឹងបែងចែកជា 3 រយៈពេលដូចតទៅនេះ ៖ . ចាប់ផ្តើមដំបូងមាត់ស្បូននឹងបើកត្រឹមតែ 0 – 4 សង្ទីម៉ែត្រប៉ុណ្ណោះ ហើយមាត់ស្បូននឹងបើកជារឿយៗទៅទៀតប្រមាណជា 1 សង្ទីម៉ែត្រក្នុង 1 ម៉ោង។ ស្រ្តីមានគភ៌ខ្លះអាចត្រូវរង់ចាំឱ្យមាត់ស្បូនបើកពេញទំហឹងប្រមាណជា 6 – 10 ម៉ោង ទំរាំនឹងប្រសូតបាន អ្នកខ្លះត្រូវរង់ចាំយូរជាងនោះទៅទៀត អាស្រ័យលើបទពិសោធន៍ និងសភាពរាងកាយ ហើយពេលនោះក៏នឹងមានអាការឈឺពោះខ្លាំងឡើងៗជារឿយៗ អ្នកម្តាយខ្លះទឹកភ្លោះអាចនឹងបែកតាំងពីពេលនេះបាត់ទៅហើយ។ . អំឡុងពេលបន្ទាប់មកទៀត មាត់ស្បូនរបស់អ្នកនឹងបើកចេញប្រមាណជា 3 – … Read more

ហេតុផលល្អៗ 6 យ៉ាង ដែលស្រ្តីមានគភ៌គ្រប់ខែគួរតែប្រសូតបុត្រតាមធម្មជាតិ

អំឡុងពេលគ្រប់ខែជិតប្រសូត គឺជាពេលវេលាដែលគួរឱ្យរំភើបត្រេកអររបស់ស្ត្រីដែលជាម្តាយ និងសមាជិកក្នុងក្រុមគ្រួសារខ្លាំងណាស់ តែនៅក្នុងក្តីរំភើបត្រេកអរនោះ ប្រហែលជាលាយឡំទៅដោយក្តីព្រួយបារម្ភមិនតិចឡើយ ព្រោះ ឡារ៉ែនជឿថាស្រ្តីមានគភ៌ទាំងឡាយប្រហែលជាធ្លាប់បានឮរឿងរ៉ាវនៃការប្រសូតអំពីអ្នកដែលមានបទពិសោធន៍ខ្លះៗមកហើយមិនខាន ទាំងរឿងរបស់ភាពឈឺចាប់ក្នុងពេលប្រសូត ថែមទាំងនៅមានភាពរារែកស្ទាក់ស្ទើរ ព្រោះមិនដឹងថា នឹងជ្រើសរើសយកការប្រសូតដោយវិធីណាល្អ រវាងការប្រសូតតាមធម្មជាតិ ឬក៏ប្រសូតដោយការវះកាត់ ដូច្នេះបើកំពុងតែរារែកស្ទាក់ស្តើរបែបនេះ ឡារ៉ែនសូមណែនាំស្រ្តីមានគភ៌គ្រប់ខែទាំងអស់មកមើលពី ចំណុចល្អ 7 យ៉ាងរបស់ការប្រសូតតាមធម្មជាតិវិញម្តង។ 1. ធ្វើចលនាបានយ៉ាងសេរី ហេតុផលលំដាប់មុនៗគេដែលស្រ្តីមានគភ៌គ្រប់ខែគួរតែជ្រើសរើសយកការប្រសូតតាមធម្មជាតិនោះគឺ ការប្រសូតបុត្រតាមវិធីធម្មជាតិនេះនឹងបើកឱកាសឱ្យរាងកាយអ្នកម្តាយធ្វើចលនាបានយ៉ាងសេរីច្រើនជាងការប្រសូតដោយការវះកាត់ និងថែមទាំងអាចកំណត់ទិសដៅការធ្វើចលនារបស់ទារកបានខ្លាំងជាងទៀតផង។ 2. មានសុវត្ថិភាពចំពោះទារក ជាប្រក្រតីហើយ បើអ្នកម្តាយ និងកូនតូចគ្មានបញ្ហាអ្វីដែលត្រូវកង្វល់ទេនោះ គ្រូពេទ្យភាគច្រើននឹងណែនាំឱ្យប្រសូតដោយវិធីធម្មជាតិច្រើនជាងការប្រសូតដោយការវះកាត់ ដោយសារតែរាងកាយរបស់អ្នកម្តាយខ្លួនឯងអាចប្រឹងប្រសូតបានតាមធម្មជាតិដោយមិនចាំបាច់ត្រូវពឹងលើថ្នាំ ឬសារធាតុគ្រោះថ្នាក់អ្វីដែលនាំឱ្យប្រថុយប្រថានដល់កូនតូចឡើយសូម្បីតែបន្តិច។ 3. រាងកាយឆាប់វឹលទៅរកសភាពដើមលឿនជាង អាចមើលទៅដូចជាការប្រសូតតាមធម្មជាតិនឹងសាងនូវការឈឺចាប់ដល់អ្នកម្តាយខ្លាំងជាងការវះប្រសូត តែការពិតទៅ ការប្រសូតតាមវិធីធម្មជាតិនឹងធ្វើឱ្យអ្នកម្តាយឈឺចាប់តែក្នុងអំឡុងពេលដែលបញ្ចេញកម្លាំងប្រឹងបញ្ចេញទារកមក និងបន្ទាប់ពីនោះតែបន្តិចទៀតប៉ុណ្ណោះ តែបន្ទាប់ពីនោះមក ក្រោយពេលប្រសូតរួច អ្នកម្តាយនឹងបានទទួលថ្នាំបំបាត់ការឈឺចាប់ និងវិធីការស្តាសភាពរាងកាយផ្សេងៗដែលលោកគ្រូពេទ្យបានណែនាំ ថែមទាំងស្នាមរបួសនៅតូចជាងការវះពោះប្រសូតទៀតផង។ 4. ប្រសូតលឿនជាង ការវះប្រសូត គ្រូពេទ្យនឹងត្រូវចាក់ថ្នាំស្ពឹក និងត្រៀមឧបករណ៍សម្រាប់ធ្វើការវះប្រសូតទៀតជាច្រើន ដើម្បីឱ្យទារកបានបើកភ្នែកចេញមកពីផ្ទៃម្តាយបានយ៉ាងល្អឥតខ្ចោះមួយរយភាគរយ ដែលវាក៏ជាការពន្យារពេលកម្មវិធីការប្រសូតឱ្យកាន់តែយឺតយូរតទៅទៀត តែបើអ្នកសម្រេចចិត្តប្រសូតតាមវិធីធម្មជាតិវិញនោះ រាងកាយរបស់អ្នកម្តាយនឹងបានរៀនយល់ដឹងពីវិធីការផ្តល់កំណើតកូនតូចដោយសញ្ជាតិញាណស្រាប់ហើយនោះ ក៏នឹងជួយសម្រួលឱ្យអ្នកប្រសូតបុត្រយ៉ាងសុវត្ថិភាព និងប្រើពេលវេលាមិនយូរទៀតផង។ 5. មានឱកាសបានសិក្សាអំពីរាងកាយរបស់ខ្លួនឯងច្រើនឡើងទៀតផង … Read more

នេះគឺអារម្មណ៍របស់អ្នកម្តាយ ដែលទើបប្រសូតបុត្រថ្មីៗ ពេលមានអ្នកមកបីកូនរបស់ខ្លួន

ខាងក្រោមនេះគឺជារឿងរ៉ាវដែលអ្នកម្តាយម្នាក់ចង់ផ្ញើជូនអ្នកម្តាយថ្មោងថ្មីទាំងឡាយ ក្នុងរឿងការទៅសួរសុខទុក្ខ និងមើលទារកទើបនឹងកើតថ្មីៗថា មិនគួរបណ្តោយឱ្យទារកត្រូវបានគេមកមើល ឬប៉ះពាល់ពីសំណាក់បុគ្គលដែលមកសួរសុខទុក្ខនោះឡើយ គួរតែរង់ចាំឱ្យគ្រប់ 1 សប្តាហ៍បន្ទាប់ពីប្រសូតរួចសិន។ ឡូរ៉ា ហ្គ្រេស វេលដន អ្នកម្តាយម្នាក់បានលះបង់ពេលវេលាពាក់ព័ន្ធនឹងរឿងនេះ នាងតែងតែដាស់តឿនមនុស្សនៅក្នុងក្រុមគ្រួសារ និងសាច់ញាតិបងប្អូនថា មិនគួរទៅសួរសុខទុក្ខ ឬធ្វើរបស់របរទៅផ្ញើទារកដែលមានអាយុមិនទាន់លើស 1 សប្តាហ៍ឡើយ ព្រោះអាចធ្វើឱ្យទារកកើតមានគ្រោះថ្នាក់ ឬឈឺបាន តែក៏មិនសូវមានអ្នកណាយកចិត្តទុកដាក់ស្តាប់ប៉ុន្មានឡើយ ជាពិសេសលោកយាយរបស់ស្វាមីនាង។ អ្នកម្តាយម្នាក់នេះបានរៀបរាប់ថា ពេលដែលខ្ញុំឆ្លងទន្លេកូនដំបូងហើយថ្មីៗ ក៏មានអ្នកមកសួរសុខទុក្ខ និងមានលោកយាយរបស់ស្វាមីផងដែរ។ គាត់មកដល់ ក៏ចូលមកចាប់ឱប និងថើបថ្ពាល់ទារក ហើយលើកពយកចេញពីដើមទ្រូងខ្ញុំភ្លាមតែម្តង គាត់យកទារកទៅឱបរឹត និងបលេងយ៉ាងគ្មានក្រែងចិត្តខ្ញុំបន្តិចណាឡើយ។ “ខ្ញុំខឹងខ្លាំងណាស់ ព្រោះកើតចេញពីអារម្មណ៍ និងទើបតែឆ្លងផុតអំឡុងពេលក្រោយប្រសូតដ៏សែននឿយល្វើយ ខ្ញុំមិនចង់ឱ្យទារកទើបនឹងកើតប៉ះបាល់ជាមួយសារធាតុគីមីផ្សេងៗ ដូចជា ទឹកអប់ គ្រឿងសម្អាង សម្លៀកបំពាក់ដែលមានក្បាច់ក្បូរផ្សេងៗនោះទេ ព្រោះអាចធ្វើឱ្យស្បែកទារករលាកក្រហាយបាន ដូច្នេះពេលខ្ញុំឃើញលោកយាយរបស់ស្វាមីពកូនខ្ញុំយកទៅបែបនោះ ខ្ញុំចង់តែទៅកញ្ឆក់យកកូនមកវិញ តែក៏មិនអាចធ្វើបានឡើយ ពេលនោះខ្ញុំមានអារម្មណ៍ចង់តែលោតទៅខាំដៃលោកយាយឱ្យព្រលែងដៃចេញពីកូនរបស់ខ្ញុំមែនទែន” ឡូរ៉ា ហ្រ្គេស វេលដន និយាយ។ បន្ទាប់ពីនាងបានកូនមកវិញ កូនរបស់នាងក៏មានស្លាកស្នាមនៅលើផ្ទៃមុខបាត់ទៅហើយ នាងប្រញាប់បីកូនចូលទៅក្នុងបន្ទប់គេងផ្ទាល់ខ្លួនភ្លាមតែម្តង។ ប្តីរបស់នាង និងអ្នកជំនួយការគ្រូពេទ្យបើកទ្វាបន្ទប់ឡើងយឺតៗ ចូលទៅមើលនាង … Read more

ហេតុអីបានក្រោយពេលចាក់វ៉ាក់សាំងហើយ កូនតូចក្តៅខ្លួន?

បើអ្នកម្តាយធ្លាប់នឹកឆ្ងល់នៅក្នុងចិត្តថា តើហេតុអីបានកូនតូចជាទីស្រឡាញ់ក្តៅខ្លួន ក្រោយពេលចាក់វ៉ាក់សាំងហើយនោះ ខាងក្រោមនេះគឺជាចម្លើយ សូមតាមដានទាំងអស់គ្នា។ – វ៉ាក់សាំងគឺអ្វី? វ៉ាក់សាំង គឺ ជីវវត្ថុដែលផលិតចេញមកពីមេរោគ ឬពិសរបស់មេរោគដែលត្រូវបានធ្វើឱ្យមិនអាចបង្កជាជំងឺបាន ដោយចាក់ចូលទៅក្នុងរាងកាយមនុស្សដើម្បីជំរុញប្រព័ន្ធការពារជំងឺចំពោះមេរោគ ដែលវាមានផលការពារការកើតជំងឺ ឬធ្វើឱ្យកម្រឹតភាពធ្ងន់ធ្ងររបស់ជំងឺនោះថយចុះ។ – ហើយចុះហេតុអីបានក្រោយពេលចាក់វ៉ាក់សាំងហើយ កូនតូចក្តៅខ្លួន? នៅពេលវ៉ាក់សាំងចូលទៅក្នុងរាងកាយ ប្រព័ន្ធការពារជំងឺរបស់យើងនឹងបញ្ជូន ” Antibody ” ដែលមានតួនាទីចាត់ការពួកមេរោគ(វ៉ាក់សាំង)ដែលចូលមកខាងក្នុងរាងកាយ ហើយក្នុងអំឡុងពេលដែលប្រព័ន្ធរាងកាយកំពុងចាត់ការជាមួយអ្វីដែលប្លែកនេះឯងដែលវាជាមូលហេតុធ្វើឱ្យកើតអាការក្តៅខ្លួន។ នៅពេល antibody ចាត់ការជាមួយវ៉ាក់សាំងរួចរាល់ហើយ រាងកាយក៏នឹងវឹលត្រឡប់ទៅរកភាពប្រក្រតីវិញ និងបន្ទាប់ពីនោះទៅ បើមានមេរោគដូចគ្នានោះចូលមកទៀត រាងកាយនឹងចាត់ការភ្លាមតែម្តង ព្រោះរាងកាយរបស់យើងស្គាល់មេរោគនោះមុនរួចមកហើយតាមរយៈការចាក់វ៉ាក់សាំងហ្នឹងឯង តែ…តែប្រតិកម្មដែលរាងកាយរបស់កូនតូចម្នាក់ៗមានចំពោះវ៉ាក់សាំងនោះ មានច្រើនតិចមិនដូចគ្នាទេ ៖ – វ៉ាក់សាំងដែលគ្រូពេទ្យប្រាប់ថា “ចាក់ហើយ កូនអាចនឹងក្តៅខ្លួនណា៎” ក៏មិនចាំបាច់ត្រូវតែក្តៅខ្លួនគ្រប់គ្នានោះទេ ព្រោះវ៉ាក់សាំងតែមួយដូចគ្នានោះ ក្មេងខ្លះក្រោយពីចាក់ហើយ ក្តៅខ្លួន តែក្មេងខ្លះនៅប្រក្រតីធម្មតា។ – “មិនមែនទេ!” ដែលថា វ៉ាក់សាំងគ្រប់ប្រភេទ ពេលចាក់ហើយត្រូវតែក្តៅខ្លួននោះ។ – ក្មេងដែលមានអាការក្តៅខ្លួន មិនបានមានន័យថា កើតប្រតិកម្មចាញ់វ៉ាក់សាំងនោះទេ។ ចុងក្រោយបំផុតដែល ឡារ៉ែនចង់ផ្តាំផ្ញើនោះគឺ … Read more

អាការគ្រុនផ្តាសាយក្នុងអំឡុងពេលមានគភ៌ ហាមរកថ្នាំញ៉ាំខ្លួនឯង!

ស្រ្តីដែលកំពុងតាំងគភ៌មានឱកាសងាយនឹងឈឺថ្កាត់ខ្លាំងណាស់ បើមិនស្រួលខ្លួន ឬកើតរោគគ្រុនផ្តាសាយនោះ អាចនឹងមានក្តីកង្វល់ថា តើគួរតែត្រូវមើលថែទាំខ្លួនឯងយ៉ាងណា? ញ៉ាំថ្នាំអ្វីបានខ្លះ? តើវានឹងហុចផលប៉ះពាល់ដល់កូនក្នុងផ្ទៃដែរឬទេ?។ ថ្ងៃនេះ ឡារ៉ែន មានចម្លើយមកជម្រាបជូន។ ស្រ្តីជាច្រើននាក់ដែលកំពុងស្ថិតក្នុងអំឡុងការតាំងគភ៌ អាចនឹងឈឺថ្កាត់ ឬកើតជំងឺគ្រុនផ្តាសាយដោយមិនបានដឹងខ្លួនមុនបាន ដោយសារតែខណៈពេលដែលស្រ្តីមានគភ៌មានប្រព័ន្ធប្រឆាំងជំងឺថយចុះនោះ នៅពេលកើតជំងឺហើយ ក៏ច្រើនតែក្រជាជាងប្រក្រតី។ ការកើតជំងឺគ្រុនផ្តាសាយបែបប្រក្រតី នឹងគ្មានផលប៉ះពាល់ដល់កូនក្នុងគភ៌ឡើយ ដោយស្រ្តីមានគភ៌អាចញ៉ាំថ្នាំបាន តែត្រូវតែជាថ្នាំដែលគ្រូពេទ្យរៀបចំឱ្យប៉ុណ្ណោះ មិនអាចរកទិញតាមឱសថស្ថានទូទៅយកមកញ៉ាំដោយខ្លួនឯងបានទេ ព្រោះថ្នាំបញ្ចុះកម្តៅប្រភេទខ្លះអាចនឹងហុចផលប៉ះពាល់ដល់ទាំងម្តាយ និងកូនក្នុងគភ៌បាន ដូច្នេះបើសិនជាត្រូវញ៉ាំថ្នាំ គួរប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន។ អាការនៃជំងឺគ្រុនផ្តាសាយក្នុងអំឡុងពេលមានគភ៌ – ហៀរសំបោរ – ឈឺក្បាល ក្តៅខ្លួន – តឹងច្រមុះ ក្អក កណ្តាស់ – អ្នកខ្លះអាចនឹងមានអារម្មណ៍ថា ក្តៅរងា ក្តៅរងា បើមានអាការធ្ងន់ធ្ងរ ដូចជា ក្អកកាន់តែខ្លាំងឡើង ស្លេស្ម៍ឡើងពណ៌បៃតង ហត់ដង្ហក់ ឬមានគ្រុនក្តៅខ្លាំង ញ៉ាំថ្នាំហើយអាការនៅតែមិនធូស្រាលនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យ មិនគួរទិញថ្នាំថ្នាំមកញ៉ាំដោយខ្លួនឯងឡើយ។ បើមានអាការធ្ងន់ធ្ងរជ្រៀតជ្រែក ឬគ្រុនក្តៅខ្លួនលើស 1 សប្តាហ៍ ស្រ្តីមានគភ៌ប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យកុំបង្អង់យូរ។ វិធីមើលទាំខ្លួន និងព្យាបាលអាការគ្រុនផ្តាសាយក្នុងអំឡុងពេលមានគភ៌ … Read more

ស្ត្រីមានគភ៌ញៀនកាហ្វេ គួរធ្វើយ៉ាងណាទៅ?

ស្រ្តីជាច្រើននាក់ញៀនកាហ្វេ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនជាប្រចាំនោះ ត្រូវតែញ៉ាំរាល់ថ្ងៃ ថ្ងៃណាមិនបានញ៉ាំនឹងមានអាការមួម៉ៅ ឈឺក្បាល មិនស្រួលខ្លួនជានិច្ច តែនៅពេលមានផ្ទៃពោះ តើគួរធ្វើយ៉ាងម៉េចស្រួលទៅ? ទោះជាស្រ្តីមានគភ៌ជាច្រើននាក់អាចញ៉ាំអាហារបានដូចប្រក្រតីមែន តែនៅក្នុងអាហារមួយចំនួន វាចាំបាច់ណាស់ដែលត្រូវចៀសវាងដើម្បីវិវឌ្ឍនាការ និងសុខភាពរបស់កូនតូចនៅក្នុងផ្ទៃ ព្រោះអាហារដែលអ្នកម្តាយញ៉ាំចូលទៅនោះនឹងត្រូវបានបញ្ជូនទៅដល់កូនតូចក្នុងគភ៌ផងដែរ។ ទោះជានៅមិនទាន់មានលទ្ធផលសរុបពីការស្រាវជ្រាវដែលអះអាងច្បាស់លាស់ថា ជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈ ឬកាហ្វេមានផលប៉ះពាល់ដល់កូនជីវិតនៅក្នុងគភ៌ ឬក៏អត់មែនក៏ដោយ តែបរិមាណដែលច្រើនជ្រុលពេក អាចបង្កើនភាពប្រថុយប្រថានដល់បញ្ហាសុខភាពរបស់កូនតូចក្នុងគភ៌អ្នកម្តាយបាន ដូចជា ផលប៉ះពាល់ដល់សរសៃឈាម និងប្រព័ន្ធបេះដូង ជាដើម។ លោកគ្រូពេទ្យតែងណែនាំឱ្យចៀសវាង ឬកំណត់បរិមាណឱ្យតិចបំផុត។ ស្រ្តីមានគភ៌អាចនឹងកំណត់បរិមាណកាហ្វេអ៊ីនក្នុងភេសជ្ជៈមិនឱ្យលើស 200 មីល្លីក្រាមក្នុងមួយថ្ងៃ ដែលបើសិនជាស្រ្តីមានគភ៌ចង់ញ៉ាំ ក៏អាចញ៉ាំបានបន្តិចបន្តួចដែរ និងមិនគួរញ៉ាំជាប្រចាំរាល់ថ្ងៃឡើយ តែដើម្បីក្តីសប្បាយចិត្តរបស់ម្តាយ និងវិវឌ្ឍនាការរបស់កូននៅក្នុងផ្ទៃ ស្រ្តីមានគភ៌ទាំងឡាយគួរតែតមភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬកាហ្វេក្នុងអំឡុងពេលមានគភ៌ និងបំបៅដោះកូន។ ស្រ្តីមានផ្ទៃពោះដែលញៀនកាហ្វេ តើត្រូវជ្រើសរើសញ៉ាំភេសជ្ជៈបែបណាល្អ? – ញ៉ាំទឹកផ្លែឈើ 100% គ្មានជាតិស្ករ ជាទឹកផ្លែឈើដែលច្របាច់ស្រស់ៗថ្មីៗ ព្រោះនឹងបានទទួលសារធាតុអាហារពីផ្លែឈើដោយត្រង់ តែគួរជ្រើសរើសផ្លែឈើដែលស្រស់ ស្អាត និងមិនចាំបាច់ប្រើស្ករឡើយ។ – ទឹកពិសាបរិសុទ្ធជាភេសជ្ជៈដែលមានប្រយោជន៍បំផុត គួរញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យរាងកាយបានទទួលភាពស្រស់បស់ និងអារម្មណ៍ស្រស់ថ្លា។ – ជ្រើសរើសញ៉ាំទឹកដោះដែលមានសារធាតុអាហារពីធម្មជាតិ ដូចជា … Read more

ជំនឿផ្សេងៗ រឿងការចិញ្ចឹមមើលថែកូន

ឡារ៉ែនបានរួបរួមជំនឿផ្សេងៗក្នុងការចិញ្ចឹមមើលថែទាំកូនតូចមកជម្រាបជូនលោកឪពុកអ្នកម្តាយសម័យថ្មីឱ្យបានដឹង ជាវិធីការចិញ្ចឹមមើលថែទាំកូនដែលបន្តកេរ្ត៍ដំណែលគ្នាមកតាំងពីជំនាន់តាយាយដែលរឿងខ្លះនៅតែមានរហូតមកដល់បច្ចុប្បន្ន។ រឿងខ្លះក៏មានហេតុផលដែលវិទ្យាសាស្រ្តអាចអធិប្បាយបាន តែរឿងខ្លះក៏នៅត្រឹមតែជាជំនឿដែលជឿតៗគ្នាមកប៉ុណ្ណោះ។ សូមលោកឪពុកអ្នកម្តាយថ្មោងថ្មីសាកល្បងអានលមើល និងអាស្រ័យលើវិចារណញាណរបស់គ្រួសារនីមួយដែរ។ ចិញ្ចឹមកូនដោយទឹកដោះម្តាយ ក្រោយ 6 ខែហើយ ចាំបាច់ត្រូវតែបំបៅកូនដោយទឹកដោះផ្សេងទៀត មិនពិតទេ! ព្រោះទឹកដោះម្តាយផ្តល់នូវគុណប្រយោជន៍គ្រប់យ៉ាងដល់ទារកដូចគ្នានឹងអ្វីដែលមាននៅក្នុងទឹកដោះផ្សេងទៀតដែរ និងមានច្រើនជាងទៀតផង។ ដរាបណាដែលទារកនៅតែបានទទួលការចិញ្ចឹមដោយទឹកដោះម្តាយ ទឹកដោះគោ ឬទឹកដោះលាយផ្សំផ្សេងៗនោះមិនមែនជារបស់ចាំបាច់នោះទេ។ ស្នាមដៅ និងស្លាមស្នាមផ្សេងៗលើរាងកាយកូន យើងនាំគ្នាជឿថា រឿងស្នាមដៅ ឬស្លាកស្នាមផ្សេងៗទាំងនោះ បុរាណប្រកាន់ថា ក្មេងដែលកើតមកនោះ ធ្លាប់កើតមួយជាតិរួចមកហើយ ហើយត្រូវបានលាបដោយកំបោរ ឬរបស់ដែលធ្វើឱ្យក្លាយជាស្លាកស្នាម ស្នាមដៅពណ៌ក្រហម ឬខ្មៅ ដើម្បីនៅពេលកើតជាតិថ្មី ឪពុកម្តាយសាច់ញាតិបងប្អូនកាលពីជាតិមុនអាចចំណាំបាន។ មិនពិតទេ! ជាប្រក្រតីទារកអាចនឹងកើតមានសន្លាកស្នាម ឬស្នាមដៅទាំងនោះបានតាមពូជកំណើត ហើយការកើតមានសន្លាកស្នាមនេះទោះជាពណ៌អ្វីក៏ដោយ គឺដោយសារតែកោសិកាស្បែកមានភាពខុសប្រក្រតីហ្នឹងឯង គឺជារឿងរបស់ស្បែករបស់ក្មេងម្នាក់ៗ។ ក្មេងខ្លះដល់ពេលធំឡើងសន្លាកស្នាមនោះនឹងរលុបបាត់ទៅវិញបន្តិចម្តង តែវាអាស្រ័យលើប្រភេទរបស់សន្លាកស្នាមដែរ បើប្រភេទខ្លះមានភាពខុសប្រក្រតីខ្លាំង គួរតែទៅជួបលោកគ្រូពេទ្យ។ ត្រូវពត់ជើងតាំងពីតូចដើម្បីកុំឱ្យជើងកោង ការពិតទៅ លក្ខណៈជើងទារកកើតមកដំបូងៗ មើលទៅរាងកោងៗស្រាប់ហើយ លុះដល់វិវឌ្ឍនាការតាមវ័យរបស់កូនក្នុងអំឡុង 2 ឆ្នាំ ជើងដែលមើលទៅកោងៗនោះ ក៏នឹងត្រង់វិញដោយខ្លួនឯង ដោយមិនចាំបាច់ពត់ឡើយ។ យកកន្ទបដែលទទឹកទឹកនោមកៀរលើអណ្តាតកូនតូច ដើម្បីកុំឱ្យកើតជ្រាំង ការពិតទៅ ទឹកនោម … Read more