ចម្ងល់របស់អ្នកម្តាយ ចម្លើយរបស់គ្រូពេទ្យជំនាញ
Q . កូនស្រីនាងខ្ញុំអាយុ 11 ខែហើយ នាងខ្ញុំចង់ដឹងថា បើចង់បង្ហាត់ឲ្យកូនចេះអង្គុយបន្ទោរបង់នៅក្នុងកន្ថោសម្រាប់ក្មេងតូចនោះ តើត្រូវចាប់ផ្តើមដូចម៉្តេចទៅ? ព្រោះធ្លាប់សាកល្បងឲ្យកូនអង្គុយបន្ទោបង់រួចមកហើយ ឃើញថាកូនមិនចូលចិត្តសោះ ហើយច្រើនតែក្រោកឡើងដើរតាមនាងខ្ញុំគ្រប៉ពេលទៀតផង ។ A . ការបង្ហាត់ឲ្យកូនអង្គុយបន្ទោរបង់នៅលើកន្ថោសម្រាប់ក្មេងតូចនោះ ត្រូវបង្ហាត់បែបសន្សឹមៗ គួរបង្ហាត់នៅពេលដែលកូនមានអារម្មណ៍ចង់បន្ទោបង់មែនទែន ដោយសង្កេតមើលតាមរយៈអកប្បកិរិយារបស់កូន និងនៅពេលកូនយល់ព្រមអង្គុយហើយ អ្នកម្តាយគួរតែនៅក្បែរ នៅចាំជួយទប់ ឲ្យកូនបន្ទោរបង់ចេញមក និយាយលេងជាមួយកូនតាមធ្មតាទោះជាពេលខ្លះកូននៅមិនទាន់ព្រមបន្ទោរបង់ក៏ដោយ បង្កើតបរិយាកាសបែបសប្បាយៗ កុំបង្ខំ ឬសម្លុតកូនឲ្យសោះ។ គួរប្រើរយៈពេលក្នុងការបង្ហាត់យ៉ាងតិចក៏ 6ខែ ទៅ1ឆ្នាំដែរ។ Q . ពេលនេះកូនអាយុ 2 ខួបហើយ តែច្រើនតែទារមឹមទឹកដោះគោរៀងរាល់យប់ នាងខ្ញុំខ្លាចក្រែងតែកូនធ្លាប់ និងញៀនដបទឹកដោះគោ តើនាងខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅ ដើម្បីកុំឲ្យកូនញៀនដបទឹកដោះគោ និងទារមឹមនៅពេលយប់ជ្រៅ? A . នៅពេលកូនអាយុ 2 ឆ្នាំហើយ តែនៅទារមឹមទឹកដោះគោរាល់យប់ទៀតនោះ បែបនេះហៅថាញៀនការមឹមទឹកដោះគោក្រៅពេលអាហារហើយ ព្រោះការមឹមទឹកដោះគោពេលយប់នេះអាចបញ្ឈប់បានតាំងពីទារកអាយុបាន 4ខែម្លេះ និងប្តូរឲ្យពេលយប់ទៅជាពេលគេង និងពេលថ្ងៃគឺជាពេលភ្ញាក់ លេង ញ៉ាំ និងគេង (បន្តិចបន្តួច)។ … Read more