ម្ចាស់ក្រុមហ៊ុនផលិតកង់3 ឥណ្ឌា ជាអ្នកមានបំផុតលំដាប់ទី11 នៅឥណ្ឌា
អគ្គនាយកក្រុមហ៊ុន Bajaj Group លោក Rahul Bajaj ត្រូវបានអ្នកស្រុកឥណ្ឌាភាគច្រើនស្គាល់យ៉ាងច្បាស់ ហើយលោកក៏ជាម្ចាស់ក្រុមហ៊ុនផលិតម៉ូតូកង់3 ឥណ្ឌា ដែលវាក៏មានវត្តមាននៅស្រុកខ្មែរផងដែរ។ កាលពីចុងឆ្នាំ2019 ទស្សនាវដ្ដី Forbes បានចុះផ្សាយថា ម្ចាស់ក្រុមហ៊ុនផលិតកង់3 ឥណ្ឌានេះ មានទ្រព្យសម្បត្តិចំនួន ;9.2ពាន់លានដុល្លារ និងជាអ្នកមានបំផុតលំដាប់ទី11 ប្រចាំប្រទេសឥណ្ឌា។ ប្រភពប្រាក់ចំណូលរបស់លោក Rahul Bajaj ភាគច្រើនបានមកពីក្រុមហ៊ុន Bajaj Group។ ក្រុមហ៊ុន Bajaj Group នេះ រកស៊ីក្នុងវិស័យផ្សេងៗជាច្រើន ក្នុងនោះក៏មានវិស័យម៉ូតូកង់2 និងម៉ូតូកង់3 (កង់3ឥណ្ឌា) ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ អំពូលភ្លើង ដែកថែប ធានារ៉ាប់រង ទេសចរណ៍ និងហិរញ្ញវត្ថុផងដែរ។ Bajaj Group ត្រូវបានបង្កើតឡើងដោយលោក Jamnalal Bajaj (ឪពុករបស់លោក Rahul Bajaj) កាលពីឆ្នាំ1926 នៅ Mumbai ប្រទេសឥណ្ឌា។ នេះជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានអាយុកាលវែងបំផុតនៅ Mumbai។ ; … Read more