មហាសេដ្ឋី​​រូប​ណា​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេនៅ​ប្រទេស​ចិន​ ​ក្នុង​ឆ្នាំ 2023​?

ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​កំពូល​ៗ​នៅ​ប្រទេស​ចិន ដែល​គិត​ត្រឹម​ថ្ងៃទី 11 ធ្នូ ឆ្នាំ 2023 របស់​ទស្សនាវដ្ដី​ Forbes មាន​មហា​សេដ្ឋី​បច្ចេក​វិទ្យា​ចំនួន​ 5 រូប និង​ 3 រូប​ក្នុង​វិស័យ​រថយន្ត​។ នៅក្នុង​ឆ្នាំ 2023 នេះ មហា​សេដ្ឋី​ដែល​ធ្លាប់​ជា​អ្នក​មាន​ជាង​គេ​នៅ​ប្រទេស​ចិន គឺ​លោក Jack Ma បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​ 6 ដោយ​មាន​ទ្រព្យសរុប​ 24.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ លោក Ma ដែល​ធ្លាប់​ជា​គ្រូ​បង្រៀនភាសា​អង់គ្លេស បច្ចុប្បន្ន​មាន​អាយុ 58 ឆ្នាំ។ លោក​គឺជា​សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ Alibaba ដែល​បច្ចុប្បន្ន​គឺជា​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​គ្រប់គ្រង​ផ្សារ​អនឡាញ​ធំជាង​គេ​នៅ​ប្រទេស​ចិន​។ លោក Ma បាន​លា​ឈប់​ពីតំណែង​នាយក​ប្រតិបត្តិ​របស់​ Alibaba កាល​ពី​ឆ្នាំ 2019​។ ក្រោយ​ការ​រស់​នៅ​ឯ​បរទេស​ប្រហែល​មួយ​ឆ្នាំ លោក​ក៏​ត្រលប់​ទៅកាន់​ប្រទេស​ចិន​ កាល​ពី​ខែ​មីនា 2023​ ក្នុង​ពេល​ Alibaba បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​បំបែក​ខ្លួន​ជា​ 6 ក្រុម​ហ៊ុន​។ លោក Ma មាន​ភាគ​ហ៊ុន​ចំនួន 3.9% នៅ​ក្នុង​ … Read more

កូនតូចគេងលក់គ្រប់គ្រាន់ គឺកូនសោបើកឆ្ពោះទៅរកការរៀនយល់ដឹង

តើលោកឪពុកអ្នកម្តាយទាំងអស់ដឹងទេថា ទារកដែលបានគេងលក់ញឹកញាប់ នឹងជួយហុចផលល្អដល់ការរៀនយល់ដឹងនៅពេល​ក្រោយ។ ព្រោះមានលទ្ធផលនៃការស្រាវជ្រាវវិភាគពីមហាវិទ្យាល័យ ឆេហ្វហ្វៀល មួយ ដែលតាមដានសង្កេតមើលទង្វើរបស់ទារកដែលមានអាយុ​មិនលើស 12ខែ ចំនួន 216នាក់ ហើយបានរកឃើញថា ទារកនឹងចងចាំការរៀនយល់ដឹងថ្មីៗមិនបានឡើយ បើមិនបានគេងលក់យូរៗជាបន្តបន្ទាប់គ្រប់គ្រាន់ ហើយពេលវេលាដែលល្អបំផុតក្នុងការរៀនយល់ដឹងរបស់ក្មេងនោះគឺ អំឡុងពេលមុនគេងហ្នឹងឯង ដូច្នេះ​ហើយ​ទើប​ការអានក្នុងអំឡុងពេលមុនគេងលក់ គឺជារឿងសំខាន់។ ការគេងលក់មានភាពសំខាន់ចំពោះអំឡុងពេលដំបូងរបស់ជីវិតខ្លាំងជាងវ័យផ្សេងទៀត អ្នកស្រាវជ្រាវវិភាគបានសាកល្បងលេងធ្វើតុក្កតាដៃជាមួយទារកវ័យ 6 – 12ខែ ដោយឱ្យទារកចំនួនពាក់កណ្តាលបានគេងលក់ 4ម៉ោងក្រោយការរៀនយល់ដឹង ខណៈដែលចំនួនពាក់កណ្ដាលទៀត មិនបានគេងសម្រាក ឬបានគេងសម្រាកតិចជាង 30នាទី។ ថ្ងៃបន្ទាប់មក ពេលសាកល្បងជំរុញឱ្យទារកលេងធ្វើតុក្កតាដៃឡើងវិញដូចពីម្សិលនោះ លទ្ធផលនៃការសាកល្បងបាន​បង្ហាញ​ឱ្យឃើញថា ការគេងលក់ គឺជាបច្ច័យសំខាន់មួយក្នុងការរៀនយលដឹង ព្រោះទារកដែលបានគេងលក់គ្រប់គ្រាន់អាចលេងធ្វើតុក្កតាដៃឡើងវិញបាន ជាមធ្យមបាន 1ក្នុង 3នាក់ តែក្មេងដែលមិនបានគេងសម្រាក ឬបានគេងសម្រាកតិច ធ្វើឡើងវិញ​មិនបាន​ឡើយ។ វេជ្ជបណ្ឌិត ជេន ហ៊ើរ៍ប៊ើដ សាស្ត្រាចារ្យមុខវិជ្ជាចិត្តវិទ្យា នៃមហាវិទ្យាល័យ ឆេហ្វហ្វៀល បានអធិប្បាយបន្ថែមថា ភាពក្លៀវក្លាស្វាហាប់ មិនមែនជារឿងដែលល្អបំផុតសម្រាប់ការរៀនយល់ដឹងនោះទេ តែកិច្ចការងារមុនពេលគេងទៅវិញទេ ដែលសំខាន់បំផុតសម្រាប់កុមារ​។ សាស្រ្តាចារ្យ ឃើក ចាន់ឌិចក៍ អ្នកវិទ្យាសាស្រ្តផ្នែកការគេងនៃមហាវិទ្យាល័យ … Read more

ការចិញ្ចឹម និងថែទាំដែលកាចសាហាវ នឹងធ្វើឱ្យកុមារធំឡើងក្លាយជាមនុស្សឈឺច្រើន

យើងធ្លាប់បានឮតែពាក្យថា កុមារដែលត្រូវបានចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ ធំឡើងនឹងក្លាយ​ជាមនុស្សល្អនៅថ្ងៃខាងមុខ តែលទ្ធផលនៃការវិភាគថ្មីៗបំផុតរបស់មហាវិទ្យាល័យ UCLA សហរដ្ឋអាមេរិក ធ្វើយើងអាចបន្ថែមពាក្យចូលទៅទៀតថា ការមើលថែទាំ និងការផ្ដល់នូវសេចក្តីស្រឡាញ់ដល់កុមារយ៉ាងល្អល្អះ នឹងធ្វើឱ្យគេធំ​ឡើងក្លាយជាមនុស្សដែលមានសុខភាពល្អ និងផ្ទុយទៅវិញ កុមារដែលត្រូវបានចិញ្ចឹមមើលថែបែបខ្វះភាពកក់ក្តៅ និងទទួលរង​ដោយអំពើហិង្សា នឹងក្លាយជាមនុស្សធំដែលឈឺច្រើន ថែមទាំងប្រថុយនឹងការកើតជម្ងឺបេះដូង និងសរសៃឈាមច្រើនជាង​អ្នក​​ផ្សេងទៀតផង។ ការស្រាវជ្រាវវិភាគបានធ្វើឡើងក្នុងរូបបែបនៃការសាកសួរពីអ្នកចូលរួមចំនួន 756នាក់ក្នុងប្រធានបទរឿងភាពប្រថុយប្រថានក្នុងការកើតជម្ងឺបេះដូងខ្វះឈាមនៅក្នុងវ័យកំលោះ-ក្រមុំ ដោយវាយតម្លៃតាមរយ:សញ្ញាដែលបញ្ជាក់ពី​សុខភាពទូទាំងរាងកាយ 18ប្រការដែលមានជាអាទិ សម្ពាធឈាម កម្រិតកូលេស្តេរ៉ូលនៅក្នុងសរសៃឈាម ទំហំចង្កេះ និងទម្ងន់ខ្លួនជាដើម។ បន្ទាប់ពីនោះទើបយកព័ត៌មានដែលទទួលបានមកសរុបលទ្ធផលថា តើមនុស្សម្នាក់ៗមានភាពប្រថុយប្រថាន​ដល់​ការ​វិវឌ្ឍឆ្ពោះទៅរកជំងឺបេះដូងខ្វះឈាមខ្លាំងប៉ុនណា?។ ប៉ុន្តែក្រៅពីការវាយតម្លៃតាមបែបបទសុខភាពទាំងនោះហើយ អ្នកធ្វើការស្រាវជ្រាវនៅបានរកឃើញទៀតថា ប្រវត្តិនៃការចិញ្ចឹមមើលថែដែលបានមកពីការសាកសួរអ្នកចូលរួមធ្វើការស្រាវជ្រាវវិភាគទាំងនោះ នៅបានហុចលទ្ធផលដ៏មានអត្ថន័យ​សំខាន់​ដល់​​សុខភាពមនុស្សម្នាក់ៗទៀតផង នោះគឺមនុស្សដែលធំឡើងជាមួយនឹងការចិញ្ចឹមថែទាំបែបឱ្យតែរួចៗពីដៃតាំងពីវ័យទារកមកនោះ គឺជាក្រុមមនុស្សដែលមានកម្រិតសុខភាពអន់ខ្សោយ ដូចជាទំហំចង្កេះក្រាស់ធំ មានកូលេស្តេរ៉ូលច្រើន សម្ពាធ​ឈាមខ្ពស់-ល- ខុសប្លែកពីក្រុមមនុស្សដែលធំឡើងនៅក្នុងក្រុមគ្រួសារដែលមើលថែចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់ យ៉ាងគួរឱ្យចាប់អារម្មណ៍។ ដូច្នេះហើយទើបយើងអាចមើលឃើញបានថា បទពិសោធនៃការដែលត្រូវបានចិញ្ចឹមនៅក្នុងវ័យកុមារ​ មានផលប៉ះពាល់ដល់ការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗទូទាំងរាងកាយ។ ក្រុមមនុស្សដែលត្រូវបានចិញ្ចឹមឱ្យធំឡើងយ៉ាងខ្ជីខ្ជា គ្មានការយកចិត្តទុកដាក់ ឬអាចដល់ថ្នាក់ប្រើអំពើហិង្សា មិនថាតែខាងផ្លូវកាយ និងផ្លូវចិត្តផងនោះ នឹងធ្វើឱ្យការធ្វើការងារ​របស់ប្រព័ន្ធផ្សេងៗខុសពីធម្មតា ហុចផលឱ្យពេលធំឡើងក្លាយជាមនុស្សឈឺច្រើន ឬឆាប់ធ្លាក់ខ្លួនឈឺដោយងាយ និងមានអ្នកខ្លះចូលក្នុងលក្ខណៈប្រថុយប្រថាននឹងរោគបេះដូង និងសរសៃឈាមទៀតផង។ ខុសគ្នាស្រឡះពីក្រុមមនុស្សដែលត្រូវបានចិញ្ចឹម​មើលថែ​ទាំ​​​​​​មក​យ៉ាងល្អ បានទទួលភាពកក់ក្តៅពេញទំហឹង គឺច្រើនតែមានសុខភាពរឹងប៉ឹងល្អ មានប្រព័ន្ធស៊ាំនឹងជំងឺផ្សេងៗ​រឹង​​​មាំល្អទៀត​ផង។ លោកស្រីវេជ្ជបណ្ឌិត … Read more

ជួយកូនឱ្យរៀនយល់ដឹងតាមរយៈការធ្វើកិច្ចការផ្ទះ

លោកឪពុកអ្នកម្តាយខ្លះអាចនឹងកើតអាការមិនត្រូវចិត្តភ្លាមៗតែម្ដង នៅពេលដែលកូនកំពុងធ្វើកិច្ចការផ្ទះហើយទាក់ ឬរអាក់រអួលក្នុងចំណុចដែលខ្លួនគិតថា “ងាយ”​ ឬជួនកាលកូនធ្វើខុសដោយសារតែគេមិនទាន់បានសង្កេតឃើញចំណុចអ្វីម៉្យាងនោះ ឪពុកម្ដាយក៏ស្រាប់តែបញ្ចេញអាការខឹងដាច់ក្បាល​ ដាច់​​​កន្ទុយ ធ្វើហាក់ដូចជាអ្វីៗលែងអាចកែខៃបានអ៊ីចឹង។ បណ្ដាលឱ្យបរិយាកាសក្នុងការធ្វើកិច្ចការផ្ទះរបស់កូន ប្រែទៅជាស្រងូតស្រងាត់ដូចគ្នា​នឹងបេះដូងរបស់កូនដែលត្រូវស្វិតទ្រោមអស់ដែរ។ បើមិនចង់ឱ្យអំឡុងពេលនៃការធ្វើកិច្ចការផ្ទះក្លាយជាអំឡុងពេលដ៏អាក្រក់សម្រាប់ទាំងខ្លួនលោកអ្នក និងកូនសម្លាញ់របស់យើងនោះ ពេលនេះទស្សនាវដ្តី ឡារ៉ែនមានអត្តបទស្រាវជ្រាវវិភាគមួយដែលនឹងណែនាំអំពីវិធីធ្វើឱ្យម៉ោងធ្វើកិច្ចការផ្ទះរបស់កូនក្លាយជាម៉ោងនៃការរៀនយល់​​ដឹង​ដ៏ល្អមកជម្រាបជូន ព្រោះអ្នកវិភាគស្រាវជ្រាវបានរកឃើញថា ការដែលឪពុកម្តាយ “សម្លឹងមើលអ្វីជុំវិញខ្លួនក្នុងន័យល្អ ចិត្តត្រជាក់ៗ ផ្តល់នូវការគាំទ្រ និងផ្តល់នូវតម្លៃចំពោះការរៀនយល់ដឹង” នោះវានឹងក្លាយទៅជាជំនួយដ៏សំខាន់មួយដែលធ្វើឱ្យកុមារ “បានរៀនចេះដឹង” យ៉ាងពិតៗពីទម្រង់ហ្វឹកហាត់ទាំងអស់នោះ​។ ផ្ទុយទៅវិញ ការដែលឪពុកម្តាយសម្លឹងឃើញកិច្ចការផ្ទះរបស់កូនគ្រាន់តែជាអ្វីមួយដែលត្រូវធ្វើឱ្យតែរួចៗពីដៃ ឬក៏ដាច់ខាតត្រូវតែធ្វើចេញមកឱ្យបានល្អស្អាតជ្រុលពេក លើសសមត្ថភាពរបស់ក្មេង(ដោយការបញ្ជាឱ្យសរសេតាម ឬឪពុក​ម្តាយ​ធ្វើជំនួស) ដើម្បីឱ្យបានពិន្ទុល្អៗពីលោកគ្រូនោះ ទាំងអស់នេះគឺជាការទាញកូនឱ្យធ្លាក់ក្នុងរង្វង់នៃការរៀនសូត្រដែលមិនត្រឹមត្រូវ​ទៅវិញទេ។ ការវិភាគស្រាវជ្រាវមួយនេះបានសិក្សាពីការប្រព្រឹត្តរបស់កុមារថ្នាក់បឋមទី4​ ហើយនិងអាណាព្យាបាលចំនួន 135នាក់ ដោយអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Bengurion ប្រទេស អ៊ីស្រាអែល ដែលលោកវេជ្ជបណ្ឌឹត Idit Kartz ជាម្ចាស់នៃការងារវិភាគស្រាវជ្រាវនេះបានរៀបរាប់ថា ៖ “ឪពុកម្តាយអាចបង្កើតទំនោរចិត្តដល់កូនក្នុងការធ្វើកិច្ចការផ្ទះបានដោយការយល់ព្រមឱ្យកូនៗធ្វើកិច្ចការផ្ទះ​ដោយខ្លួនឯង មិនចូលទៅលូកលាន់ជ្រុលហួសពេក រួមទាំងមើលរំលងការខុសឆ្គងបន្តិចបន្តួចរបស់កូនខ្លះផង បើវាជាការធ្វើឱ្យកុមារ​សប្បាយ​​រីក​រាយក្នុងការធ្វើកិច្ចការផ្ទះរបស់គេនោះ” ក្រៅពីនោះ ការរៀបចំបរិយាកាសខាងក្នុងផ្ទះឱ្យមានភាពទាក់ទាញដល់ការចង់ធ្វើកិច្ចការផ្ទះរបស់កុមារ គឺជារឿងល្អ​​​​ប្រសើរមួយ​ ព្រោះ​​​បើ​បរិយាកាសល្អ មានឧបករណ៏សម្រាប់រៀនគ្រប់គ្រាន់ កុមារនឹងមានអារម្មណ៍ថា មាន​ចិត្តចង់រៀន ចង់ធ្វើជា​មិនខាន៕

ញ៉ាំបាយល្ងាចជុំគ្នា អាចធ្វើឲ្យកូនក្លាយជាក្មេងពូកែ

មិនគួរឲ្យជឿសោះ!!! កូននឹងរៀនពូកែ ប្រើប្រាស់ភាសានិងសំដីសំដៅល្អឥតខ្ចោះ ជាអ្នកអានដ៏ប៉ឹនប្រសប់ ថែមទាំងចេះសំរបខ្លួនបាន​គ្រប់ស្ថានការណ៏ សមត្ថភាពទាំងអស់នេះអាចកើតឡើងបានយ៉ាងងាយ ដោយគ្រាន់តែឲ្យកូនបានញ៉ាំបាយពេល​ល្ងាចនៅ​ក្នុង​​ផ្ទះជុំគ្នាជាមួយលោកឪពុកអ្នកម្តាយប៉ុណ្ណោះ…តើពឹត​មែនឬ? ​ គឺជារឿងពឹត…លទ្ធផលនៃការសឹក្សាវិភាគ 5យ៉ាងនៅក្នុងប្រទេសសហរដ្ឋអាមេរិក បានរកឃើញថា ៖ កុមារដែលមកពីក្រុមគ្រួសារដែលតែងតែទទួលទានបាយជុំគ្នាជាញឹកញាប់នោះ នៅពេលធំឡើងច្រើនតែមិនសូវមានបញ្ហារឿងជក់បារី ផឹកស្រា សេពគ្រឿងញៀន មានសម្ព័ន្ធភាពផ្លូវភេទមុនវ័យ ឬកើតរោគស្រពាប់ស្រពោន គិតខ្លីចង់ធ្វើអត្ថឃាតដូចកុមារដែលមិនដែលញ៉ាំបាយជុំគ្នាជាមួយឪពុកម្តាយនោះឡើយ ។ កុមារដែលបានញ៉ាំបាយជួបជុំគ្នា ដោយមានលោកប៉ាជាអ្នកអង្គុយនៅក្បាលតុ នឹងធ្វើឲ្យក្រុមគ្រួសារមានភាពកក់ក្តៅកាន់តែខ្លាំងឡើង មានការនិយាយពិគ្រោះគ្នា ផ្តល់នូវការណែនាំពីទង្វើនៃការហូបចុកដែលល្អត្រឹមត្រូវ ធ្វើឲ្យមានសុជីវធម៌ក្នុងការបរិភោគ ពេលធំឡើងកុមារថែមទាំងមានសញ្ញាថាអាចនឹងក្លាយជាអ្នកអានដ៏ពូកែម្នាក់ទៀតផង ។ កុមារដែលលោកឪពុកអ្នកម្តាយបានចូលរួមទទួលទានបាយជាមួយ នឹងមានលទ្ធផលការរៀន និងជំនាញការប្រើភាសាទំនាក់ទំនងល្អជាងកុមារដែលមិនបានញ៉ាំបាយរួមជាមួយឪពុកម្តាយ និងថែមទាំងមិនសូវមានបញ្ហារឿងកើតរោគ​ធាត់ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់ការវិវឌ្ឍទៀតផង ។ ពេលឈានចូលទៅរកវ័យត្រៀមជំទង់(ជិតស្ទាវ) កុមារនឹងមិនសូវមានបញ្ហារឿងសុខភាព ឬប្រថុយប្រថាននឹងទង្វើខុសប្រក្រតីខាងការហូបចុក ដូចជា មិនញ៉ាំអាហារ ញ៉ាំកាន់តែតិច ព្យាយាមសំរកទម្ងន់ដោយថ្នាំ(ចំពោះកូនស្រី) ពឹងបារី​បញ្ចុះទម្ងន់ ឬក្អួតក្រោយពេលបាយជាដើម ព្រោះការទទួលទានអាហារជុំគ្នានឹងធ្វើឲ្យកើតមានការយកចិត្តទុកដាក់ក្នុងរឿង​បរិភោគ អាចសង្កេតឃើញបានឆាប់រហ័ស បើកូនមានអាការខុសប្រក្រតីណាមួយ លោកឪពុកអ្នកម្តាយនឹងកែបញ្ហាបាន​ទាន់​ពេល​​​​វេលា ។ កុមារនឹងចេះសំរបខ្លួនតាមស្ថានភាពជុំវិញខ្លួនបានយ៉ាងល្អ បានឃើញភាពជាធ្លុងមួយ បាននៅជាក្រុមជុំគ្នាកុមារនឹងគិតបែបនេះរហូតដល់ធំក្លាយជាមនុស្សចាស់ ដូច្នេះហើយទើបបងប្អូនដែលធ្លាប់អង្គុយញ៉ាំបាយរួមតុជាមួយគ្នានៅ​តែ​​​មាន​ទំនាក់ទំនងនឹងគ្នា ហើយជិតដឹត ស្និទ្ធស្នាលនឹងគ្នារហូតដល់ពេលធំឡើងហ្នឹងឯង ។ ចុះបើមិនបានទទួលទានបាយជុំគ្នាវិញនោះ…? … Read more

តើក្នុងអំឡុងអាយុប៉ុន្មាន ទើបស័ក្តិសមនឹងការមានបុត្រខ្លាំងបំផុត?

ដោយយុគសម័យដែលផ្លាស់ប្ដូរ និងតិចណូឡូជីខាងវេជ្ជសាស្រ្តកាន់តែឈានទៅមុខនោះ បានធ្វើឱ្យគូស្នេហ៍ជាច្រើនគូកាន់តែក្ររៀបការ ខុសពីសម័យមុនដែលក្រោយពីរៀនចប់បានតែប៉ុន្មានឆ្នាំក៏នាំគ្នាមានគ្រួសារអស់ទៅហើយ តែមនុស្សនាពេលបច្ចុប្បន្ននេះភាគច្រើនៗតែរង់ចាំឱ្យមានភាពសម្បូរបែបគ្រប់ផ្នែកជាមុនសិន ទើបសម្រេចចិត្តរៀបការ និងមានបុត្រ។ យ៉ាងណាក៏ដោយ លទ្ធផលនៃការសិក្សាស្រាវជ្រាវពី Royal College of Obstetrics and Gynecology ក្នុងប្រទេសអង់គ្លេសបានរកឃើញថា អំឡុងអាយុដែលស័ក្តិសមក្នុងការមានបុត្រខ្លាំងបំផុតគឺ 20 – 35ឆ្នាំ ព្រោះឱកាសប្រថុយនឹងការរលូតមានតិចតួចបំផុត និងថែមទាំងងាយស្រួលប្រសូតដោយមិនចាំបាច់ពឹងលើការវះប្រសូតដែលត្រូវការពេលវេលាសម្រាកព្យាបាលយូរជាងទៀតផង។ ក្រៅពីនេះ ក្នុងអំឡុងអាយុខាងលើនៅអាចទប់ទល់នឹងសភាវគេងមិនលក់ ឬគេងមិនឆ្អែតបានល្អជាងអំឡុងអាយុដែលច្រើនជាងនេះពេលដែលត្រូវភ្ញាក់ឡើងមកមើលកូនតូចនៅពេលយប់ព្រលប់ទៀតផង ក្នុងពេលជាមួយគ្នា ការមានបុត្រក្នុងអំឡុងអាយុ 20 – 35ឆ្នាំនេះថែមទាំងរឹងប៉ឹង និងមានកម្លាំងថាមពលខ្លាំងគ្រប់គ្រាន់ក្នុងការរួមធ្វើកិច្ចការងារជាមួយកូនៗក្នុងពេលលេងកីឡានៅពេលដែលពួកគេធំឡើងបានយ៉ាងរីករាយទៀតផង។ យ៉ាងណាក៏ដោយ លទ្ធផលនៃការស្រាវជ្រាវពីមហាវិទ្យាល័យ Aarhus University ក្នុងប្រទេសដាណឺម៉ាក បានរកឃើញថា អំឡុងអាយុដែលស័ក្តិសមក្នុងការអប់រំចិញ្ចឹមមើលថែកូន គួរតែស្ថិតក្នុងអំឡុងអាយុ 33ឆ្នាំឡើងទៅ ព្រោះស្រ្តីជាម្ដាយនឹងមានវុឌ្ឍិភាពច្រើនគ្រប់គ្រាន់ក្នុងការអប់រំ និងទប់ទល់ជាមួយទង្វើរបស់កូនបាន។ ដោយសារតែក្មេងដែលមានអាយុចន្លោះ 7 – 11ឆ្នាំ ជាអំឡុងពេលដែលពិបាកចិញ្ចឹមមើលថែខ្លាំងបំផុត ដូច្នេះអ្នកម្ដាយដែលមានអាយុច្រើនឡើងបន្តិច នឹងមានភាពអំណត់អត់ធន់ និងចេះអត់ឱនអភ័យឱ្យកូនៗរបស់ខ្លួនបានខ្លាំងជាង ដោយលទ្ធផលនៃការវិភាគបានរកឃើញថា ពួកគាត់ច្រើនតែចៀសវាងពីការដាក់ទោសកូនៗដោយការវាយ ឬប្រើកម្លាំងបាយ៕

ចេះស្រឡាញ់ និងចេះជួយកូនយ៉ាងត្រឹមត្រូវ ត្រូវធ្វើបែបណា?

ឪពុកម្ដាយ ជាមនុស្សដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការអប់រំបណ្ដុះគំនិតនិស្ស័យ និងបុគ្គលិកលក្ខណៈដល់កូន ជាពិសេសក្នុងអំឡុងបឋមវ័យដែលក្មេងនឹងជ្រួតជ្រាបយកអ្វីៗគ្រប់យ៉ាង ទាំងពាក្យសម្ដី ទង្វើ រួមទាំងអ្វីៗដែលឪពុក និងម្ដាយ ឬអ្នកចិញ្ចឹមថែទាំបានធ្វើចំពោះរូបគេ។ នៅពេលកូនធំធាត់ឡើង បទពិសោធក្នុងវ័យកុមារ ក៏នឹងហុចផលដល់ទស្សនគតិ និងទង្វើរបស់គេនៅពេលធំឡើង ដូច្នេះហើយទើបយើងត្រូវដឹងថា តើយើងគួរស្រឡាញ់កូន និងនៅរង់ចាំជួយគេដោយរបៀបយ៉ាងណានោះ។ ការចិញ្ចឹមកូន និងស្រឡាញ់កូនដែលត្រឹមត្រូវនេះ ត្រូវចាប់ផ្ដើមពីចិត្តគំនិតរបស់ឪពុកម្ដាយជាមុន។ ឪពុកម្ដាយដែលល្អគួរធ្វើខ្លួនឱ្យដូចជាមិត្តភ័ក្ដិដ៏ល្អរបស់កូន ស្ថិតនៅក្បែររូបគេជានិច្ច។ ឪពុកម្ដាយជាច្រើនស្រឡាញ់កូនខ្លាំង រហូតពេលខ្លះខ្លាចកូនលំបាក ខ្លាចកូនហត់ ខ្លាចកូនឈឺ រហូតដល់គិត ឬធ្វើជំនួសកូនគ្រប់សព្វបែបយ៉ាង ក្លាយជាថា នៅពេលកូនធំឡើងកូនក៏ក្លាយជាក្មេងដែលអាត្មានិយម ប្រើតែអារម្មណ៍(មិនចេះគិត) ឬជាក្មេងដែលឌឺរឹង ដែលអ្វីទាំងអស់នេះមិនមែនជារឿងល្អប៉ុន្មានឡើយ។ ឪពុកម្ដាយគួរតែដឹងពីតម្រូវការរបស់កូនថា ក្នុងអំឡុងវ័យនីមួយៗរបស់កូនហ្នឹង ធម្មជាតិរបស់ក្មេងនឹងត្រូវការអ្វីខ្លះ?។ ខាងក្រោមនេះគឺជាតម្រូវការរបស់ក្មេងតាមអំឡុងវ័យ អំឡុងអាយុ និងអ្វីដែលកូនត្រូវការ និងអ្វីខ្លះដែលឪពុកម្ដាយគួរតែប្រតិបត្តិចំពោះកូន ៈ វ័យទើបកើតដំបូង ៈ កូនត្រូវការការមើលថែទាំយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់ថ្នាក់ថ្នម ក្ដីបារម្ភ ដូច្នេះហើយទើបឪពុកម្ដាយគួរតែចេះនិយាយ ឬលេងជាមួយកូនដើម្បីឱ្យកូនមានអារម្មណ៍ថា មានសុវត្ថិភាព និងបានទទួលសេចក្ដីស្រឡាញ់។ អំឡុងវ័យចេះលូនវារ ៈ កូនកំពុងហ្វឹកហាត់អភិវឌ្ឍរាងកាយ អាចនឹងមានរពឹសនៅមិនស្ងៀមខ្លះដែរ(ដូចជា ចូលចិត្តវារទៅនេះទៅនោះ)។ ឪពុកម្ដាយគួរឱ្យកូនសាកល្បងធ្វើ … Read more

5 វិធីចិញ្ចឹមកូនដែលឪពុកម្ដាយគួរធ្វើ ជួយឱ្យកូនជោគជ័យក្នុងជីវិត

ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ និងទទួលបានជោគជ័យ គឺជារឿងដែលឪពុកម្ដាយជាច្រើននឹកសង្ឃឹមទុក ព្រោះចង់ឱ្យកូនៗរបស់ខ្លួនធំធាត់ឡើងក្លាយជាមនុស្សម្នាក់ដែលទទួលបានជោគជ័យ អាចរស់នៅក្នុងពិភពដ៏ធំទូលាយនេះបានយ៉ាងល្អឥតខ្ចោះ និងមានសេចក្ដីសុខ។ ថ្ងៃនេះ អ្នកគ្រូ ឆវីសូមអញ្ជើញលោកឪពុកអ្នកម្ដាយ និងអាណាព្យាបាលទាំងអស់មកមើលពី 5 វិធីក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយអាចជួយឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សធំម្នាក់ដែលល្អឥតខ្ចោះ និងទទួលបានជោគជ័យក្នុងជីវិតនាពេលអនាគត។ 1 . ឱ្យកូនជួយធ្វើការងារផ្ទះបន្តិចបន្តួច លទ្ធផលនៃការស្រាវជ្រាវវិភាគមកពីក្រៅប្រទេស បានរកឃើញថា ការបង្ហាត់ក្មេងៗឱ្យចេះជួយធ្វើការងារផ្ទះត្រឹមតែបន្តិចបន្តួចនោះ នឹងជួយឱ្យពួកគេទទួលជោគជ័យក្នុងជីវិតបាន ដែលការងារនេះនឹងជួយក្នុងរឿងនៃការបណ្ដុះភាពទទួលខុសត្រូវ និងជួយឱ្យក្មេងៗចេះពឹងពាក់លើខ្លួនឯង។ អ្នកជំនាញការម្នាក់មកពីមហាវិទ្យាល័យ ស្ទែនហ្វ៉ដ និងជាអ្នកនិពន្ធសៀវភៅ How to Raise an Adult បានរៀបរាប់ថា ការឱ្យក្មេងៗមានចំណែករួមក្នុងការធ្វើការងារផ្ទះ ដូចជា លាងចាន យកសំរាមទៅចោល ស្រោចទឹកផ្កា ឬបោកខោអាវរបស់ខ្លួនឯងជាដើមនោះ នឹងជួយឱ្យពួកគេស្គាល់ពីតួនាទីរបស់ខ្លួនឯងដែលគួរមានចំពោះសួនរួម។ ជាការបណ្ដុះភាពទទួលខុសត្រូវ និងជួយហ្វឹកហាត់ការពឹងពាក់លើខ្លួនឯងបាន។ នៅពេលក្មេងៗធំធាត់ឡើង ពួកគេនឹងក្លាយជាមនុស្សធំដ៏ល្អ មានជំនាញក្នុងការធ្វើការងាររួមជាមួយអ្នកដទៃ មានការយល់ចិត្តយល់ថ្លើម យល់ពីអារម្មណ៍អ្នកដទៃច្រើនឡើង ឧស្សាហ៍ព្យាយាម ស៊ូនឹងការងារ និងថែមទាំងអាចធ្វើការងារបានយ៉ាងសម្បូរបែបដោយប្រើពេលវេលារៀនយល់ដឹងតែបន្តិចទៀតផង។ 2 . ឱ្យកូនស្គាល់ពីការព្យាយាម និងហ៊ានប្រឈមនឹងការបរាជ័យ “ការបរាជ័យ គឺជាគ្រូដ៏ល្អរបស់ភាពជោគជ័យ” តែក្មេងៗប្រហែលជាមិនយល់អំពីប្រយោគនេះទេ។ … Read more

ហេតុអ្វីបានអ្នករៀន​តែមួយមហាវិទ្យាល័យ ទទួលជោគជ័យខ្ពស់ជាង​អ្នករៀនច្រើនមហាវិទ្យាល័យក្នុងពេលតែមួយ?

ការសិក្សាច្រើនមហាវិទ្យាល័យក្នុងពេលតែមួយបានក្លាយជា​ប្រធានបទដ៏សំខាន់នាពេលបច្ចុប្បន្ន​ព្រោះនិស្សិតជាច្រើនយល់ឃើញថា ​ការសិក្សាច្រើនមហាវិទ្យាល័យក្នុងពេលតែមួយ អាចជួយឱ្យ​ជោគជ័យក្នុងជីវិត ឬបង្ហាញពីការសង្វាតប្រឹងប្រែងជាដើម។ តែស្ថានភាពពិតប្រាកដ អ្នកជំនាញអប់រំ​ជាច្រើន​បានធ្វើការណែនាំថា គួរសិក្សាក្នុងមហា-វិទ្យាល័យតែមួយបានហើយ ព្រោះ​ការសិក្សាច្រើនមហាវិទ្យាល័យ​មិនអាចធ្វើឱ្យមនុស្សជោគជ័យខ្លាំងទាំងស្រុងនោះទេ តែពួកគេនឹងបាត់បង់ឱកាសក្នុងការអនុវត្តជំនាញដែលគេកំពុងសិក្សាឱ្យច្បាស់លាស់នោះ ដែលនឹងនាំឱ្យពួកគេមិនអាចស្វែងរកការងារឱ្យត្រូវជំនាញបាន។ លោកឧកញ៉ា​ គួច ម៉េងលី អគ្គនាយកនៃក្រុមហ៊ុន Mengly J. Quach Group បានលើកឡើងថា សិស្សនៅក្នុងប្រទេសអភិវឌ្ឍន៍​នានាលើពិភពលោក គេមិនសូវសិក្សា​ច្រើនមហាវិទ្យាល័យនោះទេ ហើយភាគច្រើន គេសិក្សាតែក្នុងមហាវិទ្យាល័យមួយប៉ុណ្ណោះ ព្រោះគេទុកពេលវេលាសម្រាប់អនុវត្តការងារជាក់ស្តែង។ ការសិក្សនៅមហាវិទ្យាល័យ ចាំបាច់ត្រូវមានការស្រាវជ្រាវឱ្យបានច្រើន​ដើម្បីយល់ពីឫសគល់នៃមុខវិជ្ជានីមួយៗឱ្យបានស៊ីជម្រៅ និងអនុវត្តជាក់ស្តែង​ឱ្យបានច្រើន ហេតុនេះ​បានជាមហាវិទ្យាល័យគេមិនរៀនច្រើនម៉ោងពេកទេនៅសាលា តែត្រូវចំណាយពេលច្រើន​នៅក្នុងការរស់នៅជាក់ស្តែង។ ការសិក្សានៅមហាវិទ្យាល័យគេរៀនតែ 4-5ម៉ោងប៉ុណ្ណោះ មិនមែន​គេទុកពេលឱ្យរត់ទៅរៀន​មហាវិទ្យាល័យមួយ ឬពីរទៀតនោះទេ តែគេទុកពេលវេលាឱ្យ​ធ្វើការងារ​ហាត់ការ ឬធ្វើសកម្មភាពផ្សេងៗទៀតដើម្បីយកបទពិសោធជាក់ស្តែង តែនិស្សិតនៅស្រុកយើងភាគច្រើន​មានការយល់ច្រឡំ ហើយខំរៀន​ច្រើនមហាវិទ្យាល័យ ហើយចុងក្រោយមានអ្នកខ្លះមិនច្បាស់ទាំងអស់ក៏មាន។ លោកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា៖ “​វ័យជានិស្សិត​គួរចំណាយពេលក្នុងឆ្នាំដំបូងដើម្បីសិក្សាឱ្យបានច្បាស់លាស់ពីមូលដ្ឋានគ្រឹះបន្ទាប់ពីមានគ្រឹះរឹងមាំហើយ គឺដល់ពេលអនុវត្តជាក់ស្តែង​នៅក្នុងក្រុមហ៊ុន ឬ​កន្លែងដែលយើងចង់ធ្វើការងារ។ ការងារដំបូង​មិនបាច់​ស្វែងរកកន្លែងដែលមានលុយច្រើននោះទេ តែត្រូវស្វែងរក​កន្លែងណាដែលផ្តល់ឱកាសឱ្យរៀនបានច្រើន។ ក្រោយពេលធ្វើការងារបានល្អ រៀនចប់មានបទពិសោធស្រាប់ និស្សិតនឹងអាចរកការងារធ្វើបានដោយងាយស្រួល មិនចាំបាច់ហក់លោតទៅរៀន 2-3សាលារួចចេញមកមិនស្គាល់ពិភពការងារនោះទេ”។ អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា និស្សិតដែលខំរៀនពិតប្រាកដ គេមិនខ្វល់ខ្លាំងពេកទេ​ថា … Read more

ជាប់បាក់ឌុបហើយ ចង់រៀនមហាវិទ្យាល័យ តែអត់លុយ ត្រូវធ្វើម៉េច?

ក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យ ការឈានជើងចូលមហាវិទ្យាល័យជាដំណាក់កាលដ៏សំខាន់មួយសម្រាប់​សិស្សគ្រប់គ្នា ព្រោះវាជាជំហានដំបូងមួយក្នុងការ​ដណ្តើមយកជយលាភីសម្រាប់ជីវិត។ ដើម្បីក្លាយជាមនុស្សដែលមានចំណេះដឹង និងអាជីពច្បាស់លាស់មួយ គ្រឹះស្ថានឧត្តមសិក្សាគឺជាផ្លូវដែលមិនអាចខ្វះបានសម្រាប់និស្សិតភាគច្រើននៅកម្ពុជា មានសិស្សមិនតិចទេដែល​ស្រមៃចង់ក្លាយខ្លួនជានិស្សិតមហាវិទ្យាល័យ តែមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បី​បង់ថ្លៃសិក្សា និងរៀនសូត្រដូចគេ។ លោក ទីន សុខលីម និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច​ និងជាស្ថាបនិកនៃក្រុមយុវជនស្ម័គ្រចិត្តដើម្បីការ-អភិវឌ្ឍសង្គម (YVSD) ដែលធ្វើការងារលើការអភិវឌ្ឍយុវជន បានចែករំលែកបទពិសោធថា សិស្សក្រី-ក្រដែលមិនមានថវិកាច្រើនក៏អាចមានសង្ឃឹមក្នុងការសិក្សានៅមហាវិទ្យាល័យបានដែរ ព្រោះមានវិធីជាច្រើនដែលអាចធ្វើឱ្យពួកគេសម្រេចក្តីស្រមៃនេះបាន។ ចំណុចទី1 គឺ ចាំបាច់ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យខ្លាំង ដើម្បីប្រឡងឱ្យជាប់អាហារូបករណ៍រដ្ឋនៅតាមសាកលវិទ្យាល័យផ្សេងៗ។ ក្រៅពីនេះ ក៏មានសាកលវិទ្យាល័យឯកជនជាច្រើនផ្សេងទៀតដែរដែលបើកឱកាសសម្រាប់សិស្សពូកែ ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ បានចូលរៀននូវមុខវិជ្ជាដែលខ្លួននឹកស្រមៃចង់ចាប់យកធ្វើជាអាជីពនៅថ្ងៃអនាគតផងដែរ។ លោក ទីន សុខលីម បាននិយាយថា៖ “វិធីសំខាន់មួយទៀតដែលអាចឱ្យសិស្សក្រីក្របន្តការសិក្សាបាន គឺធ្វើការបណ្តើរ រៀនបណ្តើរ។ ការធ្វើបែបនេះអាចធ្វើឱ្យយើងទទួលបានថវិកាខ្លះដើម្បីផ្គត់ផ្គង់ដល់ការរៀនសូត្រ”។ លោក​ សុខលីម បានបន្ថែមផងដែរថា ក្រៅពីជម្រើសទាំងប៉ុន្មានខាងលើនេះ សិស្សក៏អាចមានជម្រើសសំខាន់មួយទៀត គឺខ្ចីលុយគេរៀន។ លោកនិយាយថា ប្រសិនបើយើងមានគោលការណ៍ច្បាស់លាស់ និងមានក្តីស្រមៃពិតប្រាកដ សូមកុំខ្លាចខ្មាស់គេ ឬខ្លាចគេថាអន់ ព្រោះយើងមិនមែនកើតមកក្រមួយជីវិតទេ។ ដើម្បីកែប្រែវាសនាឱ្យចេញផុតពីភាពក្រីក្រលុះត្រាតែមានការអប់រំ។ ពេលខ្លះការខ្ចីលុយគេដើម្បីបន្តការសិក្សាមិនមែនជារឿងងាយនោះទេ តែប្រសិនបើយើងមានការតាំងចិត្ត និងខិតខំពិតប្រាកដ យើងអាចធ្វើបាន។ ដើម្បីឱ្យគេជឿទុកចិត្តយើង … Read more