មហា​ក្សត្រ និង​មហេសីរបស់​ម៉ាឡេស៊ី ធ្វើជាអ្នក​ដឹក​នាំ​កម្មវិធីទូរទស្សន៍​

មហាក្សត្រ រួម​នឹង​មហេសី​របស់​ប្រទេស​ម៉ាឡេស៊ី ដឹក​នាំ​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​​ក្នុង​ម៉ោង​ពិសេស​ និង​ទទួល​បានការ​​កោត​សរសើរ​ពី​ប្រជាជន​យ៉ាង​ខ្លាំង។ មហា​ក្សត្រម៉ាឡេស៊ី Abdullah Ahmad Shah និង​មហេសី​ Tunku Azizah Aminah Maimunah Iskandariah កាល​ពី​ថ្ងៃទី 17 មករា 2024 បាន​បង្ហាញ​ព្រះ​កាយក្នុង​កម្មវិធី​ព័ត៌មាន​នៅ​វេលា​ម៉ោង 20 របស់​ទូរទស្សន៍​ TV3។ កម្មវិធី​​រាយការណ៍​ព័ត៌មាន​នេះ​ត្រូវ​បាន​ថត​ជា​មុន​នៅ​ពេល​ព្រឹក​ថ្ងៃ​ដដែល​ ពេល​ទ្រង់​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ Media Prima Group ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​ទូរទស្សន៍​​ TV3 នៅ Selangor​។ ក្នុង​អំឡុង​ 10 នាទី​នៃ​ការ​ដឹក​នាំ​កម្មវិធី​ព័ត៌មាន មហាក្សត្រ Abdullah ព្រះ​ជន្ម 64 វស្សា និង​មហេសី​ បាន​ដឹក​នាំ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ចំនួន​បី ដែល​ចាប់​ផ្ដើម​ដោយ​ការ​សម្ភាស​ជាមួយ​នឹង​ប្រជាជន​ម៉ាឡេស៊ី​ ទាក់​ទង​នឹង​សាមគ្គីភាព។ ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​ទីពីរ​ មហាក្សត្រ និង​មហេសី​របស់​ម៉ាឡេស៊ី មាន​បន្ទូល​អំពី​តួនាទី​របស់​ត្រី​ប្រាចំពោះ​សេដ្ឋកិច្ច​ និង​ទេស​ចរណ៍​នៅ​ Pahang។ ចុង​ក្រោយ ទ្រង់​ទាំង​ពីរ​អង្គ​មាន​បន្ទួល​អំពី​ដំណើរ​ទស្សនកិច្ចរបស់​ទ្រង់​នៅ​​ Media Prima Group​។ ការ​ដឹក​នាំ​កម្មវិធី​ព័ត៌មាន​របស់​មហាក្សត្រ … Read more

បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ រង​​ការចោទប្រកាន់ថា «មាន​​ផែនការ​ផ្ដួលរំលំ​របប​រាជានិយម»

តុលាការ​ធម្មនុញ្ញ​ថៃ​បាន​យល់ព្រម​ចាត់ការ​រឿងក្ដី​ដែល​ចោទប្រកាន់​បេក្ខភាព​នាយករដ្ឋមន្ត្រី​មកពី​បក្ស Move Forward លោក Pita ថា មាន​ផែនការ​ផ្ដួលរំលំ​របប​រាជាធិបតេយ្យ​នៅ​ប្រទេស​នេះ។ មេធាវី Theerayuth Suwankaesorn បានដាក់​ពាក្យបណ្ដឹង​ប្រឆាំងនឹង​បេក្ខភាព​នាយករដ្ឋមន្ត្រី Pita Limjaroenrat ដោយ​ចោទថា លោក និង​បក្ស Move Forward ដែល​បាន​សន្យាថា​នឹង​កែប្រែ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ គឺមានន័យ​ស្មើនឹង «ការ​ព្យាយាម​ផ្ដួលរំលំ​របប​រាជាធិបតេយ្យ»។ មេធាវី​រូបនេះ​ចង់ឱ្យ​តុលាការ​រំសាយ​បក្ស Move Forward។ តុលាការ​ធម្មនុញ្ញ​ថៃ កាលពី​ថ្ងៃទី 12 កក្កដា ប្រកាសថា បានទទួល​ចាត់ការ​រឿងក្ដី​នេះ។ តុលាការ​នេះ​ទុកពេល 15 ថ្ងៃ ដើម្បីឱ្យ​បក្ស Move Forward និង​លោក Pita ឆ្លើយតប និង​ការពារ​ខ្លួន​នៅ​ចំពោះមុខ​ពាក្យបណ្ដឹង​របស់ Suwankaesorn។ នៅក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត បក្ស Move Forward បាន​សន្យាថា នឹងធ្វើ​វិសោធនកម្ម​មាត្រា 112 នៃ​ ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​ថៃ។ ច្បាប់​នេះ​បាន​ចែងថា អ្នក​ទាំងឡាយណា​ដែល​បំពាន​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ឬ​រាជវង្សានុវង្ស នឹង​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ពី 3 … Read more

COVID-19! មហាក្សត្រប្រទេស​ម៉ាឡេស៊ី និង​មហេសី​ ត្រូវ​បង្ខាំង​ព្រះកាយ​ បន្ទាប់​ពី​​បុគ្គលិក7នាក់​របស់​​រាជវាំង​បាន​ឆ្លង​មេរោគ

COVID-19! មហាក្សត្រប្រទេស​ម៉ាឡេស៊ី និង​មហេសី​ ត្រូវ​បង្ខាំង​ព្រះកាយ​ បន្ទាប់​ពី​​បុគ្គលិក7នាក់​របស់​​រាជវាំង​បាន​ឆ្លង​មេរោគ

បន្ទាប់​ពី​អ្នក​បម្រើ7នាក់​​ក្នុង​រាជវាំង​ បាន​ឆ្លង​មេរោគ​COVID-19 មហាក្សត្រនៃ​ប្រទេស​ម៉ាឡេស៊ី រួម​នឹង​​មហេសី​ របស់​ទ្រង់ក៏​បាន​ចាប់​ផ្ដើម​បង្ខាំង​ព្រះកាយ​រយៈ​ពេល​2​សប្ដាហ៍​ផងដែរ​។ ព្រះបរម​រាជ​វាំង​ Istana Negara ថ្ងៃ​នេះ ​បាន​ប្រកាស​ឱ្យ​ដឹង​ថា បុគ្គលិក​7​នាក់​ក្នុង​រាជ​វាំង​នេះ បាន​ឆ្លង​មេរោគ​COVID-19 ពី​ប្រភព​ដែល​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​។ បុគ្គលិក​រាជ​វាំង​ទាំង​7នាក់​នេះ កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ Kuala Lumpur ក្នុង​ស្ថាន​ភាព​សុខ​ភាព​ធម្មតា​។ ក្រសួង​សុខាភិបាល​ម៉ាឡេស៊ីកំពុង​តែ​ស្រាវជ្រាវ​រក​ប្រភព​ចម្លង​របស់​បុគ្គលិក​ទាំង​នេះ​។ ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា បុគ្គលិក​រាជវាំង​បាន​ឆ្លង​វីរុសCOVID-19 មហាក្សត្រ Abdullah Sultan Ahmad Shah​ និង​មហេសី​របស់​ទ្រង់​ គឺ​ព្រះ​នាង​ Tunku Azizah Aminah Maimunah Iskandaria ក៏បាន​ធ្វើតេស្ត​រក​មេរោគ​ និង​ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​ជាមួយ​នឹង​មេរោគ​នេះ​។ “មហាក្សត្រ និង​មហេសី​ កំពុង​តែ​បង្ខាំង​ព្រះកាយ​ដោយ​ព្រះអង្គ​ឯង​រយៈ​ពេល​14ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​25​មីនា​”។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះបរម​រាជវាំង​។ អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​បុគ្គលិក​7​នាក់​ខាង​លើ ត្រូវ​បាន​នាំ​ទៅ​ធ្វើ​តេស្ត​រួច​ហើយ​ និង​កំពុង​បង្ខាំង​ខ្លួន​នៅ​ដោយ​ឡែក​រយៈ​ពេល​14​ថ្ងៃ​។ កាលពី​ថ្ងៃ​ទី​24​មីនា​កន្លងទៅ នៅ​លើ​ទំព័រ​ Instagram មហា​ក្សត្រី​ Tunku Azizah បាន​បង្ហោះ​រូបភាព​នៃ​អាហារ​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​បុគ្គលិក​សុខាភិបាល​ដែល​កំពុង​ប្រឆាំង​នឹង​ COVID-19។ កាយវិការ​លើក​ទឹក​ចិត្ត​នេះ​ ត្រូវ​បាន​ប្រជា​ជន​ម៉ាឡេស៊ីគាំទ្រ​ និង​កោត​សរសើរ​ទ្រង់​ជា​ខ្លាំង​។ ប្រទេស​ម៉ាឡេស៊ី … Read more