រឿង « ព្រលឹង» ភិន សុដាលីស លះបង់ខ្លាំងដល់ម្លឹង​….

ផលិតកម្មមហាហង្សបានដាក់សម្ពោធរឿង”ព្រលឹង” ដែលជាស្នាដៃទី២ក្នុងឆ្នាំ២០១៩នេះ នៅយប់ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2019 យ៉ាងកក្រើករោងភាពយន្ដ Major Cineplex AEon សែនសុខ ដោយមានតារាសិល្បៈ ក្នុង និងក្រៅផលិតកម្មចូលរួមយ៉ាងច្រើនកុះករ។កម្មវិធីដ៏អឹមអធមនេះ បានប្រកាសឡើងមានរៀបចំជាកម្រាលព្រំក្រហម និងប្រកាសឱ្យតួសម្ដែងនីមួយៗដើរលើកម្រាលព្រំ និងឡើងថ្លែងអារម្មណ៍យ៉ាងមានកិត្តិយសនៅក្នុងពិធី។ នៅក្នុងកម្មវិធីនោះផងដែរ តារាសម្ដែងឯកស្រី ភិន សុដាលីស ក៏បានបង្ហាញវត្តមានយ៉ាងទាក់ចិត្តតែម្ដង និងផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានយ៉ាងរីករាយ។ នាងបានប្រាប់សារព័ត៌មានឡារ៉ែនថា ការថតរឿង « ព្រឹលឹង » នាងសម្ដែងជាតួឯកស្រី ហើយក៏ជាលើកដំបូងផងដែរ បានសម្ដែងជាមួយតារាកំប្លែង នាយ គ្រឿន។ ផលលំបាកសម្រាប់នាងក្នុងការថតគឺជាការលះបង់ចំពោះផ្ទៃរឿងទាំងមូលតែម្ដង ដោយនាងត្រូវសម្រាកនៅក្នុងព្រៃស្ងាត់ជាមួយក្រុមការងារទាំងយប់ជាច្រើនថ្ងៃ ហើយត្រូវសម្ដែងតែពេលយប់ទៀត។ បើទោះជានារីដែលខ្លាចសត្វកាចសាហាវ ឬខ្លាចព្រលឹងវិញ្ញាណ ក៏ត្រូវតែលះបង់គ្រប់យ៉ាង ហើយប្រឹងតស៊ូសម្ដែងឱ្យទាល់តែចប់ផងដែរ។ នាងបញ្ជាក់ថា ខណៈពេលថតរឿងនេះ គឺនាងបន់ស្រន់គ្រប់បែបយ៉ាងអស់ហើយ សូមកុំឱ្យជួបព្រលឹង ឬអភូតហេតុពិតៗឱ្យសោះ ព្រោះនេះគ្រាន់តែជាការសម្ដែង តែសូមកុំឱ្យខុសមាត់ក នាំឱ្យម្ចាស់ទឹក​ម្ចាស់ដីប្រកែប្រកាន់។ យ៉ាងណាមិញ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មបានថ្លែងបញ្ជាក់ថា ភាពយន្តរឿង”ព្រលឹង” … Read more

ភិន សុដាលីស បង្ហាញពីមហិច្ឆតាក្នុងវិថីសិល្បៈខ្មែរ

អីយ៉ា មិនធម្មតាទេ! ទើបតែប្រកាសថា ខ្លួនទទួលយកការសម្ដែងជាតួរងមិនទាន់បានប៉ុន្មានផង ស្រាប់តែមានភាពយន្ដខ្នាតធំថ្មីមួយទៀតដែលកញ្ញា ភិន សុដាលីស សម្ដែងជាតួឯកជាមួយលោក ជា សុវណ្ណរាន៍ គឺរឿង «ផ្លូវមរណៈ» ត្រូវបានដាក់បញ្ចាំងនៅក្នុងរោងភាពយន្ដស្រេចទៅហើយ នៅថ្ងៃនេះ។ បន្ទាប់ពីបានដាក់សម្ពោធកាលពីពេលថ្មីៗកន្លងទៅនេះ និងមានការលើកសរសើរពីអ្នកទស្សនាថា គេពុំដែលបានឃើញកូនស្រីសំណព្វចិត្តរបស់លោក អ៊ិន សុភិន ធ្លាប់បានសម្ដែងជាមួយលោកជា សុវណ្ណរាន៍ ទេ ប៉ុន្ដែក្នុងរឿង “ផ្លូវមរណៈ” នេះ នាងបានសម្ដែងជាតួអង្គកូនកាត់ជនជាតិភាគតិចយ៉ាងល្អឥតខ្ចោះ ហាក់ដូចជាកូនក្រមុំជនជាតិពិតៗតែម្ដង ព្រោះថា ការបញ្ចេញសម្លេងបែបរដឺនៗរបស់នាងដែលនិយាយចេញមក ពិតជាគួរឱ្យចង់ស្ដាប់មែនទែន ពោលគឺ គួរឱ្យទាក់ចិត្ត និងផ្ទុះសំណើចខ្លាំងណាស់។ ទោះយ៉ាងណា កញ្ញា ភិន សុដាលីស បានប្រាប់អ្នកយកព័ត៌មាន ឡារ៉ែន នៅថ្ងៃសម្ពោធរឿងថា នាងសម្ដែងមិនទាន់បានល្អនៅឡើយទេ ព្រោះរឿងនេះមានការលំបាកខ្លាំងត្រង់ប្រើសំឡេងផ្ទាល់និយាយជាភាសាជនជាតិ។  នាងថា “រឿង ផ្លូវមរណៈនេះ ខ្ញុំខំប្រឹងពត់សំឡេងខ្លួនឯងខ្លាំងណាស់ ធ្វើយ៉ាងណាឱ្យដូចជាជនជាតិមែនទែននិយាយអ៊ីចឹង។ វាពិតជាពិបាកមែន បើយើងនិយាយលេងមួយម៉ាត់ពីរម៉ាត់ វាមិនអីទេ តែនេះនិយាយជាប៉ារ៉ូលវែងនៅក្នុងភាពយន្ដ ត្រូវតែប្រយ័ត្នគ្រប់ពេល​។ មិនតែប៉ុណ្ណោះសូម្បីតែការសម្ដែង ក៏ខ្ញុំខំប្រឹងហ្វឹកហាត់ច្រើនជាងមុនដែរ ព្រោះមានការងារសម្ដែងជាច្រើនរង់ចាំយើងនៅខាងមុខទៀត”។ … Read more

ចុំ!! ភិន សុដាលីស សុខចិត្ដទម្លាក់តំណែងខ្លួនឯងរហូតក្លាយជាស្រីកំណាន់គេ?

អាចនិយាយបានថា ជាប្រវត្ដិសាស្រ្តដំបូងនៃការសម្ដែងរបស់កញ្ញា​​​ ភិន សុដាលីស តួឯកស្រីប្រចាំផលិតកម្មមហាហង្សហើយ ដែលនាងសុខចិត្ដទទួលយកការសម្ដែងជាតួរង។ ជាក់ស្ដែងនៅក្នុងរឿងថ្មីដែលមានចំណងជើងថា «កាំបិតមុខ2» ជារឿងភាគរបស់ស្ថានីយទូរទស្សន៍PNN និងជាវណ្ណកម្មថ្មីរបស់មហាហង្សត្រូវបានផលិតករជាឪពុកបង្កើតជ្រើសរើសនាងធ្វើជាតួរងបន្ទាប់ពីអ្នកនាង កែវ ស្រីនាង វិញម្ដង។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះថែមទាំងត្រូវមកទទួលតំណែងជាស្រីកំណាន់ចិត្ដរបស់តួប្រុស គឺលោក អូន ឧស្សាហ៍ ទៀតផង។ កញ្ញា ភិន សុដាលីស បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា នេះជាលើកទីមួយហើយដែលនាងបានមកសម្ដែងជាតួរង ប៉ុន្ដែមិនថ្វីទេ តំណែងមួយនេះមិនបានធ្វើឱ្យប៉ះទង្គិចផ្លូវចិត្ដនាងឡើយ ព្រោះតួស្រីក៏ជាតារាជើងចាស់ធ្លាប់សម្ដែងជាយូរគ្នាមកហើយដែរ។ នាងនិយាយថា «ខ្ញុំមិនមានអារម្មណ៍អន់ចិត្ដអីផង ព្រោះទោះបីជាខ្ញុំតួរងមែន ប៉ុន្ដែបងកែវ ស្រីនាង ជាតារាសម្ដែងជើងចាស់ អាចនិយាយបានថា គាត់ជាIdol របស់ខ្ញុំផង។ អ៊ីចឹងដូចជាមិនមានអ្វីខុសឆ្គងទេ គ្រាន់តែថាចាប់តាំងពីខ្ញុំចាប់យកអាជីពសម្ដែងជាច្រើនឆ្នាំមកនេះ ខ្ញុំគឺជាតួឯករហូត»។ អូហូ! មិនមែនថា មិនអីនោះទេ ទោះបីជានាងបាននិយាយថា នាងសប្បាយចិត្ដពេលបានធ្វើជាតួរងរបស់Idolខ្លួននៅក្នុងរឿង«កាំបិតមុខ2»នេះក៏ដោយ ក៏នាងបានប្រាប់ដែរថា ការទទួលយកការសម្ដែងនៅក្នុងរឿងមួយនេះ មិនប្រាកដថាអ្នកដឹកនាំរឿងដាក់ឱ្យសម្ដែងជាតួរងតារាសិល្បៈមានវ័យស្រករនាងឡើយ ពោលគឺមានលក្ខខណ្ឌ។ កូនស្រីផលិតកររូ​បនេះបានបញ្ជាក់យ៉ាងច្បាស់ថា «ប្រសិនឱ្យខ្ញុំធ្វើជាតួរងរបស់រៀមច្បង ឬIdolរបស់ខ្ញុំ ដូចជាបង កែវ … Read more

ខួបកំណើតកូនស្រី  តែ ប៉ែន ចំរុង គ្មានវាសនាបានចូលរួម

នៅរាត្រីថ្ងៃសុក្រទី6 ខែតុលា ឆ្នាំ2017 ជាថ្ងៃខួបកំណើតមួយឆ្នាំរបស់នាងតូច Katerina ដែលជាតំណក់ឈាមដំបូងរវាងតារាស្រី ភិន សុដាលីស និងតារាប្រុស ប៉ែន ចំរុង ដែលជាការរៀបចំឡើងដោយ លោក អ៊ិន សុភិន ក៏ប៉ុន្ដែជាអកុសល ប៉ែន ចំរុង គ្មានវាសនាបានចូលរួមខួបកំណើតកូនស្រីរបស់ខ្លួនឡើយ សូម្បីតែមកទល់ពេលនេះក្ដី ក៏តារាប្រុសរូបនេះ មិនទាន់បានចាប់កាន់ ឬពបីកូនស្រី និងបានជួបមុខដោយផ្ទាល់នៅឡើយ។ យ៉ាងណាមិញ លោក អ៊ិន សុភិន ជាជីតាបង្កើត និងបានបីចាច់ចៅស្រីតាំងពីដើមរហូតមកនោះ លោកបានផ្ដល់កាដូជាសាច់បា្រក់ចំនួន2ម៉ឺនដុល្លារអាមេរិកដល់ចៅស្រី ដើម្បីធ្វើជាមូលនិធិសម្រាប់ជួយដល់កុមារកំព្រាដែលឪពុកម្តាយបោះបង់ចោល។ លោក អ៊ិន សុភិន បានបញ្ជាក់ថា «កាដូសម្រាប់ចៅស្រីគឺទឹកប្រាក់សុទ្ធចំនួន2ម៉ឺនដុល្លារអាមេរិក សម្រាប់ឱ្យចៅស្រីបង្កើតមូលនិធិជួយដល់កុមារកំព្រា ពិសេសកុមារដែលឪពុកម្តាយបោះបង់ចោល»។ ជាចុងក្រោយលោកក៏បានបន្ដថា ចៅស្រីរបស់លោកទោះបីជាឪពុកបោះបង់ចោលចាប់តាំងពីនៅក្នុងផ្ទៃ៤ខែក្តីក៏ពេលនេះនាងទទួលបានភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្លាំងពីក្រុមគ្រួសារលោក ហើយលោកនឹកដល់កុមារដែលរស់នៅមណ្ឌលកុមារកំព្រាដែលខ្វះភាពកក់ក្តីពីក្រុមគ្រួសារ។ ចំពោះមូលនិធិដែលបង្កើតសម្រាប់ចៅស្រី និងជួយដល់មណ្ឌលកុមារកំព្រាណាដែលខ្វះខាតនេះ លោកក៏នឹងបែងចែកទៅតាមលទ្ធភាពផងដែរ។ លោកថា មូលនិធិនេះនឹងបានរួមចំណែកជួយដល់កិច្ចការងារសង្គម ផងដែរ៕

រឿង «មន្ដស្នេហ៍លេខា» ធ្វើឱ្យ ភិន សុដាលីស មានទឹកមាត់លេបវិញ

បន្ទាប់ពីរឿង «មន្ដស្នេហ៍លេខា» ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើននោះ នាពេលថ្មីៗនេះ មានការស្ទង់មតិរបស់ក្រុមហ៊ុន Agency មួយបានបញ្ជាក់ថា ភាពយន្តរឿង «មន្ដស្នេហ៍លេខា» ទទួលបានប្រជាប្រិយភាពជាប់លំដាប់លេខ14 ក្នុងចំណោមកម្មវិធីដែលពេញនិយមទាំងអស់នៅគ្រប់កញ្ចក់ទូរទស្សន៍។ ជាមួយមោទនភាពនេះអ្នកនាង ភិន សុដាលីស ជាតួឯកស្រីនៅក្នុងរឿង «មន្ដស្នេហ៍លេខា» បានសម្ដែងអារម្មណ៍រីករាយជាខ្លាំង គ្រាដែលទទួលបានសម្ទុះនៃការគាំទ្ររបស់ប្រិយមិត្ដយ៉ាងច្រើន នេះជាកម្លាំងចិត្តដ៏សម្បើមមួយសម្រាប់នាងក្នុងការសម្ដែង បើទោះជាពេលខ្លះនាងមានអារម្មណ៍ថានឿយណាយក៏ដោយ។ អ្នកនាង ភិន សុដាលីស បញ្ជាក់ថា ការដាក់ទុនយ៉ាងច្រើនក្នុងការសម្ដែងរឿងនេះវាពិតជាមិនធ្វើឱ្យនាងខុសបំណងមែន ពោលគឺនាងត្រូវចំណាយពេលនៅឆ្ងាយពីកូនយ៉ាងច្រើនគ្រាដែលកូននាងនៅតូចនៅឡើយ។ ពិសេសក្នុងការសម្ដែងរឿងនេះក៏មានប្រើភាពស្និទ្ធស្នាល មានឈុតឱបថើបជាមួយតួប្រុសច្រើនជាងរឿងផ្សេងៗទៀតផង។ តារាសម្ដែងរូបនេះបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យនាងខំប្រឹងបែបនេះព្រោះនាងគិតថា រឿងនេះអាចជួយជំរុញឱ្យនាងទទួលបានការចាប់អារម្មណ៍ឡើងវិញ ដូចរឿង «ពេជ្រក្នុងបេះដូង» និង «អច្ឆរិយស្នេហ៍» ដែលបានចាក់បញ្ចាំងកាលពីប៉ុន្មានឆ្នាំមុនដែរ។ ជាមួយគ្នានេះដែរ នាងក៏បាននឹករំពឹងទុកដែរថា រឿងដែលនាងកំពុងតែថតសព្វថ្ងៃនេះជាច្រើនទៀតនោះ នឹងទទួលបានប្រជាប្រិយភាពខ្លាំងមិនចាញ់រឿង «មន្ដស្នេហ៍លេខា» នេះឡើយ។ លោក អ៉ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានអះអាងថា រឿងនេះជាឆ្អឹងរឿងរបស់ក្រុមហ៊ុនធំមួយដោយផលិតកម្មរបស់លោកគឺជាអ្នកចេញមុខផលិត។ លោកបន្ដថា នៅក្នុងសាច់រឿងទាំងមូលមានរសជាតិប្លែក ព្រោះរឿង «មន្ដស្នេហ៍លេខា» ជារឿងដែលមានការផលិតដោយក្រុមធំ 2 បញ្ចូលគ្នា ដែលផ្ដោតយ៉ាងពិសេសលើគុណភាព … Read more

ភិន សុដាលី ប្រាប់ពីបទពិសោធ និងផលលំបាកខ្លះៗនៃការថែទាំកូនស្រីម្នាក់ មុនទិវាមាតាអន្តរជាតិ

ភ្នំពេញៈ ខណៈទិវាមាតាអន្តរជាតិកាន់តែខិតជិតមកដល់សម្រាប់ឆ្នាំ២០១៧ នេះ ស្រាប់តែគេឃើញតារាសម្តែងស្រីមេម៉ាយកូនមួយក្តៅស្រួយ សម្រស់ផូរផង់មិនចាញ់ក្រមុំ អ្នកនាង ភិន សុដាលីស អតីតជាភរិយាមិនបានរៀបការរបស់តារាសម្តែងប្រុស និងជាពិធីករទូរទស្សន៍លោក ប៉ែន ចំរ៉ុង ដោយពួកគេសម្រេចត្រឹមចុះអេតាស៊ីវិលភ្លាមៗនោះ បានបង្ហោះសារចែករំលែកក្តីស្រឡាញ់ និងចែករំលែកបទពិសោធខ្លះៗក្រោយពីបានក្លាយជាម្តាយរបស់កូនស្រីខ្លួនឈ្មោះ ភិន សុខេធើរីណា ដែលមានវ័យ ៧ ខែហើយ។ អ្នកនាង ភិន សុដាលីស បានប្រាប់ឲ្យដឹងក្នុងបទសម្ភាសមួយថា៖ «នៅក្នុងទិវាមាតាអន្តរជាតិនេះ ក្នុងនាមជាម្តាយម្នាក់ និងជាសិល្បការិនីមួយរូបផងដែរនោះ នាងខ្ញុំពិតជាបានជួបការលំបាកជាច្រើន ប៉ុន្តែក្នុងនោះក៏មានពេលវេលាសប្បាយចិត្ត និងសុភមង្គលលាយឡំជាមួយគ្នាដែរ។ ជារៀងរាល់ពេលមុនចេញទៅថត ខ្ញុំមានកាតព្វកិច្ចជាម្ដាយដែលត្រូវបំពេញដូចជា នៅពេលព្រឹកក្រោយក្រោកពីគេង នាងខ្ញុំតែងតែទៅប្រឡែងលេងជាមួយកូនស្រីសំណព្វចិត្តសិន បន្ទាប់មកទើបធ្វើការបំបៅទឹកដោះគោ រួចទើបយកកូនស្រីទៅងូតទឹកសម្អាតខ្លួន ក្រោយមកទៀតក៏ធ្វើការបំបៅលើកទីពីរ រួចទើបដាក់ឲ្យគេគេងវិញ»។ កូនស្រីដ៏ស្រស់ស្អាតរបស់អ្នកនាង ភិន សុដាលីស ឈ្មោះ ភិន សុខេធើរីណា ហៅក្រៅថា ខេត មានវ័យ ៧ ខែហើយ ខណៈទារិកានេះបានកើតនៅវេលាម៉ោង ៤ និង ៤២ នាទី ល្ងាចនៃថ្ងៃទី … Read more

ហេតុអ្វី ប៉ែន ចំរ៉ុង នៅតែជាតួសម្តែងក្នុងផលិតកម្មរបស់អតីតប្រពន្ធខ្លួនអ៊ីចឹង?

ភ្នំពេញៈ គ្រាន់តែបានឃើញរូប Poster ភាពយន្តរឿង «អាមោកលក់ម៉ាំ» ដែលនឹងចាក់បញ្ចាំងនៅតាមរោងភាពយន្តនានានៅក្នុងរាជធានីភ្នំពេញដែលសម្តែងដោយលោក ប៉ែន ចំរ៉ុង អតីតកូនប្រសាមិនបានរៀបការ ដែលមានបន្សល់ចំណងស្នេហ៍កូនមួយជាមួយនឹងអ្នកនាង ភិន សុដាលីស ជាកូនស្រីថៅកែផលិតកម្មមហាហង្សនោះ មហាជនក៏មានការភ្ញាក់ផ្អើលសាជាថ្មីថា ម៉េចក៏លោក អ៊ិន សុភិន ចាងហ្វាងផលិ តកម្មនៅតែទទួលយកលោក ប៉ែន ចំរ៉ុង ធ្វើតួសម្តែងទៀតអ៊ីចឹង? ភាពយន្តរឿង «អាមោកលក់ម៉ាំ» នេះមានលោក ប៉ែន ចំរ៉ុង ជាតួឯកប្រុស ខណៈតួឯកស្រីគឺកញ្ញា អេនជី ហើយក៏មានតួសម្តែងប្រុសជើងចាស់ដទៃទៀត ដូចជា លោក ហម ឆរ៉ា និង លោក ជា សំណាង ផងដែរ ដោយខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះនៅតាមរោងភាពយន្តនានាទូទាំងកម្ពុជា។ មហាជនបានលាន់មាត់ថា ចុះក្រែងបុរសម្នាក់នេះបានលែងលះកូនស្រីលោកហើយ ហេតុអីក៏ជ្រើសយកមកសម្តែងកុនក្នុងផលិតកម្មខ្លួនទៀត? ឬមួយចាងហ្វាងផលិតកម្មកំពុងតែត្រូវរ៉ូវនឹងអតីតកូនប្រសាមិនបានរៀបការដោយគ្រាន់តែទៅចុះអេតាស៊ីវិលនោះទេដឹង? លោក អ៊ិន សុភិន ជាចាងហ្វាងផលិតកម្មភាពយន្តមហាហង្ស បានបង្ហើបប្រាប់ត្រួសៗដែរនាពេលកន្លងមកថា៖ «តាមពិតទៅរឿង “អាមោកលក់ម៉ាំ” … Read more