រោងចក្រដំឡើងរថយន្តតូយ៉ូតា​នៅ​កម្ពុជា​ សម្ពោធបើក​ដំណើរ​ការ​ជា​ផ្លូវការ​

(ភ្នំពេញ)៖ នាថ្ងៃទី2 ឧសភា​ 2024 នេះ រោង​ចក្រ​ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងត្រូវបាន​សម្ពោធ​បើក​ដំណើរ​ការ​ជាផ្លូវការ ក្រោម​​អធិបតី​ភាព​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រោងចក្រដំឡើងរថយន្តតូយ៉ូតានៅ​កម្ពុជា គឺជាក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​របស់​ Toyota Tsusho Corporation របស់​ជន​ជាតិ​ជប៉ុន និង​ក្រុម​ហ៊ុន​ខ្មែរ គង់ នួន​ គ្រុប ដែល​ក្នុង​នោះ ក្រុម​ហ៊ុន​ជប៉ុន​មាន​ភាគហ៊ុន 90% និង​ក្រុមហ៊ុន​ខ្មែរកាន់​កាប់​ 10​%។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក​ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ការ​​បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួនពីរ​ប្រភេទ រួម​មាន ទីមួយ​ជាប្រភេទ SUV ម៉ាក FORTUNER និងទីពី​ជាប្រភេទ Pick-UP ម៉ាក HILUX។ រោង​ចក្រ​ដែល​មានទុនវិនិយោគ​ជាង​ 36​លាន​ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន 150​នាក់​នេះ ​មានសមត្ថភាពដំឡើងរថយន្តចំនួន 1,320​គ្រឿងសម្រាប់ឆ្នាំ​ … Read more

ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

ភាគហ៊ុន​របស់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ និង​អឺរ៉ុប ត្រូវ​ដាំក្បាល​ចុះ ក្រោយ​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក​ Tesla បន្ត​ទម្លាក់​តម្លៃ​រថយន្ត​នៅ​ក្នុង​ទីផ្សារ​ទាំង​នេះ​។ នៅ​លើ​ផ្សារ​មូលបត្រ​ហុងកុង ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ NIO (ចិន) នា​ថ្ងៃ​នេះ​ បាន​ធ្លាក់​ចុះ​ 9.6%​ ធ្វើ​ឱ្យ​ភាគហ៊ុន​នេះ​បាត់​បង់សរុប​​ 33% រាប់​ចាប់​ពី​ដើម​ឆ្នាំ 2024​ គ្រា​ដែល​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិនមួយ​ផ្សេង​ទៀត​ គឺ XPeng ក៏​បាត់​បង់ 9.9% និង​ Zhejiang Leapmotor Technology ថយ​ចុះ​ 5.1%​។ នៅ​ទ្វី​ប​អឺរ៉ុប​វិញ ភាគហ៊ុន Volkswagen កាល​ពី​ល្ងាច​នេះ​ក៏​ថយ​ចុះ 2.1%​ ក្នុង​ពេល​ Stellantis និង Mercedes-Benz ក៏​បាន​បាត់​បង់​ជាង 1%​ ខណៈ​ Renault និង BMW ថយ​ចុះ​ជាង 2%​។ យោង​តាម​អ្នក​វិភាគ​មក​ពី​ក្រុម​ហ៊ុន Daiwa Capital Markets ការ​បញ្ចុះ​តម្លៃ​រថយន្ត​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុម​ហ៊ុន​អាម៉េរិក​ Tesla បាន​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​រួម​របស់​វិស័យ​ផលិត​រថយន្ត​។ សម្ពាធ​នៃ​ការ​បញ្ចុះ​តម្លៃ​ បូក​រួម​នឹង​លទ្ធផល​នៃ​ការ​លក់​រថយន្ត​ក្នុង​ខែមករា​របស់​បណ្ដា​ក្រុម​ហ៊ុន​ចិន​ មិន​បាន​ដូច​បំណង … Read more

Microsoft ផ្ដួល​ Apple និង​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំ​បំផុត​លើ​ពិភពលោក​

ជា​លើក​ដំបូង​រាប់​ពី​ឆ្នាំ 2021 តម្លៃ​មូលធន​ទីផ្សារ​របស់​ Microsoft បាន​លោត​ឡើង​ខ្ពស់​ជាង​ Apple ហើយ​ក៏​ក្លាយ​ជា​ក្រុម​ហ៊ុន​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​លើ​ពិភពលោក​។ បញ្ចប់​ការ​ជួញដូរ​កាល​ពី​​ថ្ងៃទី 12 មករា ភាគហ៊ុន​ Apple បាន​កើន​ 0.2% ខណៈ​ដែល Microsoft កើន​ 1%​។ ដូច្នេះ តម្លៃ​មូលធន​ទីផ្សារ​របស់ Microsoft ក៏​ឡើង​ដល់ 2,887 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែលជា​តួលេខ​ខ្ពស់​ជាង​គេ​បង្អស់​នា​បច្ចុប្បន្ន​។ តម្លៃ​មូលធន​ទីផ្សារ​របស់ Apple បច្ចុប្បន្ន​គឺ 2,875 ពាន់​លាន​ដុល្លារ​។ ​ការ​បារម្ភ​អំពី​តម្រូវ​ការ​ទូរស័ព្ទ​ឆ្លាត​វៃ បាន​អូស​ភាគ​ហ៊ុន​ Apple ឱ្យ​ធ្លាក់​ចុះ​ 0.6% នៅ​ក្នុង​ឆ្នាំនេះ​ បន្ទាប់​ពី​បាន​កើន​ដល់ 48% កាល​ពី​ឆ្នាំ​កន្លង​។ ចំណែក​ភាគ​ហ៊ុន​ Microsoft វិញ បាន​កើន 4% ក្រោយ​ពី​កើន 57% កាល​ពី​ឆ្នាំ​មុន​។ យោង​តាម​ Reuters អ្នក​វិនិយោគ​មាន​ការ​សប្បាយចិត្ត​ខ្លាំង​នៅ​ពេល​ Microsoft វិនិយោគ​ទៅ​លើ OpenAI ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Chat … Read more

ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

ក្រោយ​ពី​មាន​ព័ត៌មាន​ស្ដីពីអនុ​ប្រធានក្រុម​ហ៊ុន​ត្រូវ​បាន​ចាប់​ខ្លួន ភាគហ៊ុន​ China Evergrande New Energy Vehicle Group ក៏​ដាំ​ក្បាល​ចុះ​នៅ​ក្នុង​ការ​ជួញ​ដូរ​នា​ថ្ងៃទី 08 មករា​នេះ​។ បន្ទាប់​ពី​បើក​ការ​ជួញដូរ​សម្រាប់​ថ្ងៃទី 08 មករា ភាគ​ហ៊ុន China Evergrande New Energy Vehicle Group (Evergrande NEW) ដែល​ចុះ​ឈ្មោះ​នៅ​ផ្សារ​ហ៊ុន​ហុងកុង​ បាន​ធ្លាក់​ថ្លៃ​រហូរ​ដល់ 23%​។ បច្ចុប្បន្ន ភាគ​រយ​នេះ​បានកាត់​បន្ថយ​គម្លាត​​ចុះ​មក​នៅ​ 8.4%​។ ភាគហ៊ុន​នេះ​ដាំ​ក្បាល​ចុះ​ បន្ទាប់​ពី Evergrande NEV បាន​ជូន​ដំណឹង​ទៅ​កាន់​ស្ថាប័ន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ហុង​កុង​ថា អនុប្រធាន​ Liu Yongzhuo ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​លើ «ទង្វើ​ដែល​សង្ស័យ​ថា ជា​ការ​បំពាន​ច្បាប់​»​។ គ្រាន់​តែ​ក្នុង​សប្ដាហ៍​​ដំបូង​របស់​ឆ្នាំ​នេះ ភាគ​ហ៊ុន Evergrande NEV បាន​ដាំក្បាល​ចុះ 18.6% ក្រោយ​ពី​បាន​ប្រកាស​​លុប​ចោល​គម្រោង​លក់​ភាគ​ហ៊ុន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​រថយន្ត Dubai NWTN ដែល​បច្ចុប្បន្ន​បាន​ចុះ​ឈ្មោះបញ្ជី​នៅ​ផ្សារ​ហ៊ុន​អាម៉េរិក​។

ទ្រព្យពុករលួយជាង 386,000,000,000,000 ដុង ត្រូវបានវៀតណាមរឹបអូសអំឡុងពាក់កណ្ដាលអាណត្តិដំបូងនៃនីតិកាលទី15

(វៀតណាម) – យោង​តាម​ស្ថាប័ន​នានា​របស់​សភា បេសកកម្ម​រឹបអូស​យក​ទ្រព្យ​ដែល​បាន​ពី​អំពើ​ពុក​រលួយ​មាន​ការ​ប្រែ​ប្រួល​វិជ្ជមាន​ ក្នុង​នោះ​ស្ថាប័ន​មាន​សមត្ថកិច្ច​​រឹបអូស​ប្រាក់​បាន​ជាង 386,000,000,000,000 ដុង​។ រាប់​ចាប់​ពី​ដើម​អាណត្តិ​សភា​នីតិកាល​ទី 15 (2021-2026) វៀតណាម​បាន​រកឃើញ​អំពើ​​ពុក​រលួយ​ចំនួន​ 865 ករណី​ ក្នុង​នោះ​មាន​បុគ្គល 1374 នាក់​ត្រូវ​បាន​រក​ឃើញ​ថា​បាន​​រលោភ​ច្បាប់​ និង​សំណង​គិត​ជា​ប្រាក់​ជាង 972 ពាន់​លាន​ដុង​ (ប្រហែល 39.8 លាន​ដុល្លារ​អាម៉េរិក)​។ នេះ​បើ​តាម​​ទំព័រ​សារព័ត៌មាន​វៀតណាម Sai Gon Giai Phong (SGGP) ចុះ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃទី 05 តុលា 2023​។ ពិសេសជាង​នេះ មាន​មន្ត្រី​រដ្ឋការ​ចំនួន 934 រូប​ត្រូវ​បាន​កាត់​ទោស​ពីបទ​រំលោភ​គោលការណ៍​​រដ្ឋ​។ យោង​តាម​ស្ថាប័ន​នានា​របស់​សភា បេសកកម្ម​រឹបអូស​យក​ទ្រព្យ​ដែល​បាន​ពី​អំពើ​ពុក​រលួយ​មាន​ការ​ប្រែ​ប្រួល​វិជ្ជមាន​ ក្នុង​នោះ​ស្ថាប័ន​មាន​សមត្ថកិច្ច​​រឹបអូស​ប្រាក់​ពុក​រលួយ​បាន​ជាង 386,000,000,000,000 (386 ទ្រីលាន​) ​ដុង ដែល​ប្រហែល​នឹង​ 15.8 ពាន់​លាន​ដុល្លារ​អាម៉េរិក​, អចលនទ្រព្យ​ចំនួន 249 កន្លែង និង​ភាគហ៊ុន​ជាង​ 56 លាន​ហ៊ុន​។ ការ​​រឹបអូស​ទ្រព្យ​ពុក​រលួយ​ធំៗ​ ដូច​ករណីក្រុម​ហ៊ុន Viet … Read more

ពេល​​យក​ពន្ធលើ​ទ្រព្យ​​អ្នក​មាន តំបន់​នេះ​នឹង​ប្រមូល​បាន​ជិត​ 230 ពាន់​លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ

បើ​សិន​យក​ពន្ធ​លើ​ទ្រព្យ​​របស់​ពលរដ្ឋ​ 0.5% ដែល​ជា​អ្នក​មាន​ជាង​គេ​នៅ​តាម​បណ្ដា​ប្រទេស​ជាសមាជិក ​សហភាព​​អឺរ៉ុប​នឹង​​អាច​ប្រមូល​ថវិកា​បាន​ជាង 227 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ គំនិត​ខាងលើ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​នៃ​​ក្រុម​សម្ព័ន្ធ​សេរីភាព​របស់​សភា​អឺរ៉ុប​ដែល​ទើប​តែត្រូវ​បាន​ប្រកាសបន្ទាប់​ពី​​អ្នក​សេដ្ឋកិច្ច និង​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G20 នៅ​ញូវដែលីប្រទេស​ឥណ្ឌាកាល​ពី​ពីរ​សប្ដាហ៍​មុន​នោះ​​ បាន​​អំពាវនាវ​ឱ្យ​មាន​ការ​យក​ពន្ធ​លើ​ក្រុម​អ្នក​មាន​កំពូល​ៗ​។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ខាងលើ​ បើ​សិន​រដ្ឋយក​ពន្ធលើ​ទ្រព្យ​របស់​ពលរដ្ឋ​ 0.5% ដែល​ជា​អ្នក​មាន​បំផុត​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហភាព​នេះ​នឹង​ប្រមូល​ប្រាក់​បាន​ជាង 213 ពាន់​លាន​អឺរ៉ូ (ជាង 227 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ជា​រៀង​រាល់​ឆ្នាំ​។ ក្រុម​មនុស្ស​ 0.5% នេះ កំពុង​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ជិត 20% របស់​អឺរ៉ុប​ ច្រើន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ទ្រព្យ 3.5% របស់​ក្រុម​ពលរដ្ឋប្រហែល​ពាក់​កណ្ដាល​ដែល​​​ក្រីក្រ​បំផុត​។ ជាង​នេះ ទ្រព្យ​របស់​ក្រុម​អ្នក​មាន 0.5% ក៏​បាន​កើន​ 35% ក្នុង​ដប់​ឆ្នាំ​កន្លង​។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ទទួល​​បាន​​សិទ្ធិ​​ចាត់​ចែង​​ដោយ​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ បណ្ដាញ​យុត្តិធម៌​ពន្ធដារ​។ ប្រទេស​អាល្លឺម៉ង់ និង​បារាំង​នឹង​ប្រមូល​ប្រាក់​បាន​ច្រើន​ជាង​គេ​បើ​សិន​យក​ពន្ធ​លើ​ទ្រព្យ​អ្នក​មាន​ ក្នុង​នោះ អាល្លឺម៉ង់​នឹង​ទទួល​បាន​ជាង 65 ពាន់​លាន​អឺរ៉ូ (69.3 ពាន់​លាន​ដុល្លារ​អាម៉េរិក) ចំណែក​បារាំង​នឹង​ទទួល​បាន​ជាង 46 ពាន់​លាន​អឺរ៉ូ (49 ពាន់​លាន​ដុល្លារ​អាម៉េរិក)។ នៅ​អឺរ៉ុប​ខាង​ត្បូង ប្រទេស​អ៊ីតាលី​នឹង​ប្រមូល​ប្រាក់​ពន្ធ​នេះ​បាន​ … Read more

ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

លោក Elon Musk បាន​ចូល​រួម​បង្កើត​ ឬ​គ្រប់​គ្រង​ក្រុម​ហ៊ុន​សរុប​ចំនួន​ដប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ យោង​តាម​ Forbes គិត​ចាប់​តាំង​​ពីលោក​ចាប់​ផ្ដើម​ចេញ​​រកស៊ី​កាល​ពី​​​អាយុ 24 ឆ្នាំរហូត​ដល់​បច្ចុប្បន្ន​ មហា​សេដ្ឋី​វ័យ 51 ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សរុប​ប្រហែល 243 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​។ ក្រុម​ហ៊ុន​ Zip2 ឆ្នាំ 1995 បន្ទាប់​ពី​ខ្ចី​បាន​ប្រាក់​ 28,000 ដុល្លារ​ពី​ឪពុក លោក​ Elon Musk និង​ប្អូន​បង្កើត​ Kimbal បើក​ក្រុម​ហ៊ុន​ Zip2 ដែល​ជា​គម្រោង​ផ្ដល់​សេវាកម្ម​ផែនទី និង​សៀវភៅ​លេខ​ទូរស័ព្ទ​ដល់​គេហទំព័រ​ព័ត៌មាន​នានា​។ បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​លក់​ Zip2 ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Compaq ក្នុង​តម្លៃ​ 307 លាន​ដុល្លារ​។ លោក Elon Musk ទទួល​បាន​ 22 លាន​ដុល្លារ​ និង​បន្ត​ការ​វិនិយោគ​លើ​គម្រោង​ដទៃ​។ ក្រុម​ហ៊ុន PayPal ឆ្នាំ 1999 បន្ទាប់​ពី​បាន​លក់ Zip2 … Read more

Elon Musk ថា ប្រហែលជា​អាច​ត្រូវ​វ៉ះ​កាត់​មុនប្រយុទ្ធ​ជាមួយ​នឹង​ម្ចាស់ Facebook

មហាសេដ្ឋី Elon Musk ឱ្យដឹងថា មិនទាន់​ជ្រើស​យក​កាលបរិច្ឆេទ​សម្រាប់​ការប្រកួត​ប្រដាល់​ជាមួយនឹង​ម្ចាស់ Facebook ដោយសារតែ​ត្រូវ​ពិនិត្យ​សុខភាព ហើយ​ប្រហែលជា​ត្រូវ​វះកាត់​ផង​ក៏​មិនដឹង។ ការឆ្លើយតប​នេះ​ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន Tesla លើកឡើង​កាលពី​ថ្ងៃទី 07 សីហា ក្រោយពី​មហាសេដ្ឋី Mark Zuckerberg «រអ៊ូរទាំ» លើ​បណ្ដាញ​សង្គម Threads ស្ដីពី​រឿង​មិនទាន់​ទទួលបាន​ចម្លើយ​ពី​លោក Elon Musk បើ​ទោះ​បាន​ណាត់​ប្រកួត​នៅ​ថ្ងៃទី 26 សីហា។ «ថ្ងៃ​ផ្លូវការ​អាច​នឹង​ផ្លាស់ប្ដូរ» លោក Musk ឆ្លើយតប​នៅលើ​បណ្ដាញ​សង្គម X (មុន​នោះ​គឺ Twitter) យ៉ាង​ដូច្នេះ។ មូល​ហេតុដែល​ត្រូវបាន​លោក Musk លើកឡើង គឺថា លោក​ត្រូវ​ទៅ​ថត MRI ត្រ​ង់ក និង​ខ្នង ហើយ​អាច​នឹងត្រូវ​តម្រូវឱ្យធ្វើ​ការវះកាត់ មុនពេល​ការប្រកួត​មកដល់។ លទ្ធផល​នៃ​ការពិនិត្យ​សុខភាព​របស់លោក Musk គ្រោង​នឹង​មាននៅ​សប្ដាហ៍​នេះ។ នេះ​មិនមែនជា​លើកដំបូង​ទេ ដែល​លោក Musk លើកឡើង​អំពី​បញ្ហា​ឆ្អឹង​របស់គាត់។ កាលពី​ខែមីនា​ឆ្នាំ​កន្លង ក្នុង tweet ដែល​លោក​និយាយ​ជាមួយ​ស្ថាបនិក Binance … Read more

Ford បញ្ចុះតម្លៃ​រថយន្ត F-150 Lightning ពេល «សង្គ្រាម​រថយន្ត​អគ្គិសនី» កំពុង​តានតឹង

កាលពី​ថ្ងៃទី 17 កក្កដា ក្រុមហ៊ុន Ford បាន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី F-150 Lightning (បញ្ចុះតម្លៃ 17% សម្រាប់​កំណែ​ស្ដង់ដា) ព្រោះតែ​ចង់​បង្កើន​ចំណែក​ទីផ្សារ​របស់ខ្លួន នៅក្នុង​ទីផ្សារ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ Tesla។ Ford បាន​ដំឡើងថ្លៃ Lightning កាលពីដើម​ឆ្នាំនេះ ហើយ​ក្រោយមក ក្រុមហ៊ុន​នេះ​ក៏​ឱ្យដឹងថា ពួកគេ​អាច​បញ្ចុះតម្លៃ​បន្ទាប់ពី​ការកែលំអ​នានា​សម្រាប់​រថយន្ត​នេះ។ ក្នុង​ត្រីមាស​ទី​ពីរ ចំនួន​រថយន្ត​អគ្គិសនី Ford ដែល​បាន​លក់​ចេញ បាន​ថយចុះ 2.8%។ ការ​បញ្ចុះ​តម្លៃ​របស់​ Ford ​កើតឡើង​ក្នុង​គ្រា​ដែល​ការប្រកួត​ប្រ​ជែក​តម្លៃ​ដែល​បានចាប់ផ្ដើម​ដោយ Tesla កាលពី​ប៉ុន្មាន​ខែ​មុន ធ្វើឱ្យ​រថយន្ត​អគ្គិសនី​របស់​បណ្ដា​ក្រុមហ៊ុនចាស់ៗត្រូវ​គរ​លើ​គ្នា​នៅតាម​ទីតាំង​ចែកចាយ ដោយសារតែ​ល្បឿន​នៃ​ការលក់​ចេញ​បាន​ថមថយ។ បច្ចុប្បន្ន កំណែ Lightning Pro មានតម្លៃ​ចាប់ពី 49,995 ដុល្លារ​អាម៉េរិក ទាប​ជាង​បន្តិច​បើ​ធៀប​នឹង​តម្លៃ 59,974 ដុល្លារ​ដែល​បាន​លក់​មុន​នោះ។ ចំណែក​កំណែ Platinum លំដាប់​ប្រណិត​ជាង​នឹងមាន​តម្លៃ 91,995 ដុល្លារ។ ដោយឡែក ភាគហ៊ុន​របស់ Ford ក៏បាន​ធ្លាក់​ថ្លៃ​នៅសល់ 14.09 ដុល្លារ/ហ៊ុន … Read more

បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ រង​​ការចោទប្រកាន់ថា «មាន​​ផែនការ​ផ្ដួលរំលំ​របប​រាជានិយម»

តុលាការ​ធម្មនុញ្ញ​ថៃ​បាន​យល់ព្រម​ចាត់ការ​រឿងក្ដី​ដែល​ចោទប្រកាន់​បេក្ខភាព​នាយករដ្ឋមន្ត្រី​មកពី​បក្ស Move Forward លោក Pita ថា មាន​ផែនការ​ផ្ដួលរំលំ​របប​រាជាធិបតេយ្យ​នៅ​ប្រទេស​នេះ។ មេធាវី Theerayuth Suwankaesorn បានដាក់​ពាក្យបណ្ដឹង​ប្រឆាំងនឹង​បេក្ខភាព​នាយករដ្ឋមន្ត្រី Pita Limjaroenrat ដោយ​ចោទថា លោក និង​បក្ស Move Forward ដែល​បាន​សន្យាថា​នឹង​កែប្រែ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ គឺមានន័យ​ស្មើនឹង «ការ​ព្យាយាម​ផ្ដួលរំលំ​របប​រាជាធិបតេយ្យ»។ មេធាវី​រូបនេះ​ចង់ឱ្យ​តុលាការ​រំសាយ​បក្ស Move Forward។ តុលាការ​ធម្មនុញ្ញ​ថៃ កាលពី​ថ្ងៃទី 12 កក្កដា ប្រកាសថា បានទទួល​ចាត់ការ​រឿងក្ដី​នេះ។ តុលាការ​នេះ​ទុកពេល 15 ថ្ងៃ ដើម្បីឱ្យ​បក្ស Move Forward និង​លោក Pita ឆ្លើយតប និង​ការពារ​ខ្លួន​នៅ​ចំពោះមុខ​ពាក្យបណ្ដឹង​របស់ Suwankaesorn។ នៅក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត បក្ស Move Forward បាន​សន្យាថា នឹងធ្វើ​វិសោធនកម្ម​មាត្រា 112 នៃ​ ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​ថៃ។ ច្បាប់​នេះ​បាន​ចែងថា អ្នក​ទាំងឡាយណា​ដែល​បំពាន​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ឬ​រាជវង្សានុវង្ស នឹង​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ពី 3 … Read more

បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ ប្រឈម​នឹង​​ហានិភ័យ​ត្រូវ​ជម្រុះ​ពី​ការ​ប្រកួត​​ប្រជែង

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ (EC) បញ្ជូន​សំណុំរឿង​លោក Pita បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ មក​ពី​បក្ស Move Forward ឡើងទៅ​កាន់​តុលាការ​ធម្មនុញ្ញ នាំឱ្យ​លោក​មាន​ហានិភ័យ​ត្រូវគេ​ជម្រុះ​ពី​ការប្រកួត​ដណ្ដើម​កៅអី​នាយករដ្ឋមន្ត្រី​ថៃ។ EC នៅ​ថ្ងៃទី 12 កក្កដា​នេះ​ បានស្នើ​សូមឱ្យ​តុលាការ​ធម្មនុញ្ញ​ថៃ ព្យួរ​សមាជិកភាព​សភា​របស់លោក Pita Limjaroenrat ដែលជា​បេក្ខភាព​សម្រាប់​កៅអី​នាយករដ្ឋមន្ត្រី ក្នុងពេល​តុលាការ​ពិនិត្យ​រឿងក្ដី​ប្ដឹង​អ្នកនយោបាយ​នេះ ទាក់ទិន​នឹង​ការកាន់កាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ iTV។ មុន​នោះ EC បាន​ឯកភាព​នឹង​ការសន្និដ្ឋាន​ដែលថា មាន​ភស្ដុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់ថា លោក Pita កាន់កាប់​ភាគហ៊ុន​ចំនួន 42,000 ហ៊ុន​នៅ iTV ពេល​លោក​ចុះឈ្មោះ​ជា​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​នាពេល​កន្លង។ ច្បាប់​របស់​ថៃ​បាន​ចែងថា បេក្ខភាព​សមាជិកសភា​មិនត្រូវ​បានអនុញ្ញាត​ឱ្យមាន​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ។ ការសម្រេច​របស់ EC ត្រូវបាន​ធ្វើឡើង​តែមួយ​ថ្ងៃ មុនពេល​សភា​ថៃ​បោះឆ្នោត​​ជ្រើស​រើស​​នាយករដ្ឋមន្ត្រី​ថ្មី ក្នុងនោះ​មាន​លោក Pita ជា​មេបក្ស Move Forward ដែល​កំពុង​ជា​បេក្ខភាព​លំដាប់​កំពូល។ បើសិន​ត្រូវបាន​ព្យួរ​សមាជិកភាព​សភា លោក Pita នឹង​ត្រូវបាន​ជម្រុះ​ចេញពី​ការប្រកួត​ដណ្ដើម​តំណែង​នាយករដ្ឋមន្ត្រី​ថៃ​នៅ​អាណត្តិ​នេះ។ តុលាការ​ធម្មនុញ្ញ​ថៃ គ្រោង​នឹង​បើកសវនាការ​នៅថ្ងៃនេះ ប៉ុន្តែ​មិនដឹងថា​ស្ថាប័ន​នេះ​នឹង​ចេញ​សាលក្រម​នៅវេលា​ណា​នៅឡើយ៕

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម ច្របាច់​បញ្ចូលគ្នា​នឹង​​ក្រុមហ៊ុន​អាម៉េរិក​

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម VinFast បានដាក់​ឯកសារ​ទៅកាន់​ស្ថាប័ន​គ្រប់គ្រង​មូល​ប​ត្រ​នៅ​សហរដ្ឋ​អាម៉េរិក ប្រកាសថា នឹង​សម្រេចបាន​ការច្របាច់បញ្ចូល​គ្នា​ជាមួយ Black Spade Acquisition ក្នុង​ឆ្នាំ 2023។ យោងតាម​សារព័ត៌មាន Reuters ការច្របាច់បញ្ចូលគ្នារ​វាង​ក្រុមហ៊ុនវៀតណាម VinFast និង​ក្រុមហ៊ុន​អាម៉េរិក Black Spade នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល Black Spade ស្នើ​សូមឱ្យ​អ្នកវិនិយោគ​ពន្យារ​ពេលធ្វើ​សកម្មភាព​ពីថ្ងៃ​ទី 20 កក្កដា 2023 ទៅ​ថ្ងៃទី 20 កក្កដា 2024។ VinFast មានតម្លៃ​មូលធន​ទីផ្សារ​ប្រហែល 23 ពាន់​លាន​ដុល្លារ​អាម៉េរិក។ តម្លៃ​នេះ​គឺ​យោងទៅតាម​ការសម្រេចរ​បស់​ក្រុមហ៊ុន​អាម៉េរិក Black Spade។ Black Spade Acquisition គឺជា​ក្រុមហ៊ុន SPAC (បង្កើតឡើង​ក្នុង​គោលដៅ​ពិសេស)។ បណ្ដា​ក្រុមហ៊ុន SPAC ប្រមូល​ទុន​តាមរយៈ​ការធ្វើ IPO និង​ប្រើប្រាស់​ខ្ទង់​វិនិយោគ​ដែល​ប្រមូលបាន​ទៅ​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​គោលដៅ​ដទៃ។ ការធ្វើ IPO លើ​ផ្សា​រមូល​ប​ត្រ​តាមរយៈ​ការច្របាច់បញ្ចូល​ជាមួយ SPAC កំពុង​ក្លាយជា​និន្នាការ​ថ្មី ព្រោះតែ​ជួយ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​រំលង​ចោល​ដំណើរការ​តាម​​ទម្លាប់​មុន​ៗ​​របស់ Wall Street។ VinFast … Read more