ប្រទេស​ថៃយក​ពន្ធអាករ​ VAT 7% ចំពោះ​ទំនិញ​នាំ​ចូល​

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ នា​ថ្ងៃ​ទី 29 មេសា​នេះ ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​នឹង​យក​ពន្ធអាករ​លើ​តម្លៃ​បន្ថែម​ 7% ចំពោះ​រាល់​ទំនិញ​នាំ​ចូល​ ដោយមិន​បែង​ចែក​តម្លៃ​ ចាប់​ពី​ខែ​ឧសភា​តទៅ​។ លោក Lavaron Sangsnit លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ ថ្លែង​ថា បច្ចុប្បន្ន​ ប្រទេស​ថៃ​អនុវត្ត​គោលនយោបាយ​លើក​លែង​ពន្ធ​នាំ​ចូល​ និង​​អាករ​លើ​តម្លៃ​បន្ថែម​ (VAT) ចំពោះ​ទំនិញ​នាំ​ចូល​នីមួយ​ៗ​ដែល​មាន​តម្លៃ​ក្រោម​ 1,500 បាត ដែល​ប្រហែល​នឹង 40.5 ដុល្លារ​អាម៉េរិក​។ ក៏ប៉ុន្តែ ការ​លើក​លែង​ពន្ធ​នាំចូលខាង​លើ​នា​ពេល​កន្លង បាន​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​មិន​ស្មើ​ភាព​គ្នា​ ពិសេស​គឺ​នៅ​ពេល​ទំនិញ​តម្លៃ​ទាប​របស់​ចិន​ ត្រូវ​បាន​នាំ​ចូល​លក់​ពាស​ពេញ​ទីផ្សារ​ប្រទេស​ថៃ​។ បញ្ហា​នេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ថៃ ចាត់​វិធានការ​ជា​បន្ទាន់​ ហើយ​ការយក​ពន្ធ​លើក​តម្លៃ​បន្ថែម 7% ​ចំពោះ​ទំនិញ​នាំ​ចូល​គ្រប់មុខ​នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី1 ខែ​ឧសភា​តទៅ​។

តម្លៃ​រថយន្ត​អគ្គិសនី​ថយចុះ​ជាង 10% ធៀប​នឹង​ឆ្នាំ​កន្លង

យោងតាម​ទិន្នន័យ​ស្ដីពី​តម្លៃ និង​ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ​ថ្មី​បំផុត ដែល​ស្រាវជ្រាវ​ដោយ Kelley Blue Book ជា​មធ្យម រថយន្ត​អគ្គិសនី​បាន​ធ្លាក់​ថ្លៃ 14% នៅក្នុង​ខែឧសភា​ឆ្នាំ 2023 បើ​ធៀប​នឹង​ដំណាក់​ដូចគ្នា​ក្នុង​ឆ្នាំ 2022។ ការ​គណនា​របស់ Kelley Blue Book បង្ហាញថា តម្លៃ​ជា​មធ្យម​របស់​រថយន្ត​អគ្គិសនី​ថ្មី​មួយគ្រឿង​នៅក្នុង​ខែឧសភា 2023 គឺ 55,488 ដុល្លារ ខ្ពស់ជាង​ប្រហែល 158 ធៀប​នឹង​ខែមេសា 2023 ប៉ុន្តែ​ទាប​ជាង 9,370 ដុល្លារ បើ​ធៀប​នឹង​ខែឧសភា 2022។ តម្លៃ​រថយន្ត​អគ្គិសនី​ថ្មី​បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ខែមិថុនា 2022 ប៉ុន្តែ បច្ចុប្បន្ន តម្លៃ​នោះបាន​បាត់​បង់​​ប្រហែល 5,800 ដុល្លារ។ Michelle Krebs អ្នកវិភាគ​ទីផ្សារ​របស់​ក្រុមហ៊ុន Cox Automotive ឱ្យដឹងថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​ក្នុង​ខែឧសភា 2023 កើន​ប្រហែល 4.7% ធៀប​នឹង​ខែមេសា 2023 និង​កើន 44% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2022។ … Read more

Hyundai អភិវឌ្ឍ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ឥណ្ឌា​ដោយ​បណ្ដាក់ទុន​ជិត 2.5 ពាន់​លាន​ដុល្លារ​អាម៉េរិក

ក្រុមហ៊ុន​រថយន្ត Hyundai កាលពី​ថ្ងៃទី 11 ឧសភា បានឱ្យដឹងថា នឹង​វិនិយោគ 200 ពាន់​លាន​រ៉ូ​ពី​ឥណ្ឌា (2.45 ពាន់​លាន​ដុល្លារ​អាម៉េរិក) ក្នុង​រង្វង់ 10 ឆ្នាំ នៅក្នុង​រដ្ឋ​ភាគខាងត្បូង​របស់​ប្រទេស​ឥណ្ឌា ដើម្បី​បង្កើន​ការផលិត និង​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​ម៉ូ​ដែលថ្មី។ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Hyundai Motor India ក្រុមហ៊ុន Hyundai នឹង​បង្កើត​ស្ថាប័ន​មួយ​ដែល​ទទួលខុសត្រូវ​ក្នុងការ​ដំឡើង​ថ្ម​រថយន្ត​អគ្គិសនី​ដែល​អាច​សម្រេចបាន 178,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ និង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ចំនួន 100 កន្លែង​នៅ​ទូទាំង​រដ្ឋ Tamil Nadu ភាគខាងត្បូង​ប្រទេស​ឥណ្ឌា។ ពួកគេ​មាន​គម្រោង​បង្កើន​សមត្ថភាព​ផលិត​ក្នុងស្រុក​ឱ្យបាន​ដល់ 850,000 គ្រឿងក្នុង​មួយឆ្នាំ។ ព័ត៌មាន​ខាងលើ​លេចឡើង​បន្ទាប់ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ រដ្ឋាភិបាល​ឥណ្ឌា​បានឱ្យដឹងថា នឹង​ដំឡើង​ពន្ធអាករ​ចំពោះ​រថយន្ត និង​ម៉ូតូ ក្នុងនោះ​មាន​ទាំង​យានយន្ត​អគ្គិសនី​ផងដែរ ដែល​នាំចូល​ពី​បរទេស ដើម្បី​ជំរុញ​ការផលិត​ក្នុងស្រុក។ វិស័យ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ឥណ្ឌា បាន និង​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស គ្រា​ដែល​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុងស្រុក មានដូចជា Tata Motors និង Mahindra & Mahindra ក៏ដូចជា​ដៃគូ​អន្តរជាតិ មានដូចជា … Read more

ដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរ៖ ការដាក់ឱ្យជាប់ពន្ធអាករ (VAT)10% ត្រូវបានពន្យារពេលហើយ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងថ្មីមួយដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលកំពុងប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាថា ការអនុវត្តបទប្បញ្ញត្តិនៃការផ្គត់ផ្គង់មិនជាប់ពន្ធអាករចំពោះសេវាមូលដ្ឋានខាងហិរញ្ញវត្ថុស្តីពីការណែនាំឱ្យអនុវត្តពន្ធលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់មិនជាប់អាករត្រូវបានព្យួរការអនុវត្តបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ សេចក្តីជូនដំណឹងចុះហត្ថលេខាដោយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយផ្នែកឯកជនដើម្បីពិនិត្យសិក្សាលម្អិតឡើងវិញនូវនិយមន័យនៃពាក្យ «សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ» និងការអនុវត្តអាករលើតម្លៃបន្ថែមលើសេវាមិនមែនជាមូលដ្ឋានខាងហិរញ្ញវត្ថុក្នុងគោលបំណងធានាបាននូវសង្គតិភាពក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីសារពើពន្ធ ព្រមទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋអ្នកប្រើសេវាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានសាទរចំពោះការដាក់ឱ្យពន្យារពេលនេះ។ លោក ហាក់ សេងហ៊ុយ ប្រជាពលរដ្ឋនៅសង្កាត់ជើងឯក រាជធានីភ្នំពេញ មានប្រសាសន៍ថា ការពន្យារការបង់ពន្ធអាករ (VAT)10%នេះ គឺជាការដកបន្ទុកដ៍ធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋទូទៅដែលជាប់ពន្ធ។ កន្លងមកសាធារណជនមានការព្រួយបារម្មណ៍ចំពោះការដាក់ឱ្យជាប់ពន្ធអាករលើតម្លៃបន្ថែមនេះដោយអះអាងថា ពួកគាត់កំពុងព្រួយបារម្ភដោយសារជាប់បំណុលធនាគារហើយនោះ រដ្ឋាភិបាលបែរជាដាក់ឱ្យជាប់ពន្ធអាករបន្ថែម (VAT)10% ដែលជាការបន្ថែមបន្ទុកមួយដ៍ធ្ងន់ក្នុងគ្រួសារ។ លោកអះអាងថា បើសិនជារដ្ឋាភិបាលលើកលែងពន្ធអាករនេះតែម្តងគឺជារឿងល្អសម្រាប់ប្រជាជនទូទៅ៕