រុក្ខជាតិ​ដែល​អាច​ប្រាប់អ្នក​​អំពី​កន្លែង​មាន​មាស

អណ្ដូង​រ៉ែ​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ​ដោយ​សារ​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ដុះ​នៅ​លើ​សមុទ្រ​ខ្សាច់​ នោះ​គឺរុក្ខជាតិ​ឈ្មោះ Desert Trumpet ដែល​អ្នកវិទ្យាសាស្ត្រ​ហៅ​ថា Eriogonum inflatum។ រុក្ខជាតិ​នេះ​​តែង​តែ​ដុះ​នៅ​តំបន់​ដែល​សម្បូរ​រ៉ែ​ ក្នុង​នោះ ស្លឹក និង​មែក​របស់​ពួក​វា​អាច​ស្រូប​យក​មាស​។ Desert Trumpet គឺជា​រុក្ខជាតិ​​ប្រភេទ​ស្មៅ​ដែល​មាន​កម្ពស់​រហូត​ដល់​មួយ​ម៉ែត្រ​ ​មាន​ពណ៌​បៃតង​ចាស់ ចំណែក​ផ្នែក​ខាង​លើ​មាន​សភាព​ប៉ោង​។ ផ្កាយ​របស់​វា​មាន​ពណ៌​លឿង និង​រីក​ជា​កញ្ចុំ​។ រុក្ខជាតិ​នេះ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺច្រើន​មុខ​ រួម​មាន​ដូច​ជា ផ្ដាសាយ របួស​មាន​មេរោគ រាក​រូស ក្រពះ ឈឺ​សាច់​ដុំ និង​ជំងឺ​ស្វាយ​ជា​ដើម​។ យោង​តាម​អ្នក​ស្រាវ​ជ្រាវ​អំពី​សមុទ្រ​ខ្សាច់ Desert Trumpet គឺជា​សញ្ញា​ដែល​បង្ហាញ​ថា មាន​មាស​នៅ​ក្បែរ​នោះ​។ ដោយ​សារ​តែ​សមត្ថភាព​ស្រូប​យក​សារធាតុ​មាស រុក្ខជាតិ​នេះ​អាច​រីក​លូត​លាស់​ខ្លាំង​នៅតំបន់​ដែល​សម្បូរ​រ៉ែ​មាស​។ ដូច្នេះ​ហើយ បើ​សិន​អ្នក​កំពុង​ស្វែង​រក​មាស​នៅ​លើ​តំបន់​សមុទ្រ​ខ្សាច់ ឬ​វាល​ខ្សាច់​ធំ សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រុក្ខ​ជាតិ Desert Trumpet​។ ពួក​វា​អាច​នាំ​អ្នក​ទៅ​កាន់​កន្លែង​មាន​មាស ឬ​រ៉ែ​មាស​។

សូម​ប្រយ័ត្ន​ពេល​ទិញ​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ផ្ដាសាយ-ក្អក​ឱ្យ​កូន​លេប

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​អំពី​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ជំងឺ​ផ្ដាសាយ Cold Out ដែល​កំពុង​ត្រូវបាន​​ដាក់លក់​ក្នុង​ទីផ្សារ ពិសេស​គឺ​នៅ​ប្រទេស​អ៊ីរ៉ាក់ ដោយសារ​មាន​ផ្ទុក​ជាតិពុល​ក្នុង​កម្រិត​ខ្ពស់។ កាលពី​ថ្ងៃទី 07 សីហា WHO បានឱ្យដឹងថា ថ្នាំ​ស៊ី​រ៉ូ​ក្អក​​កំពុង​ដាក់លក់​នៅ​អ៊ីរ៉ាក់ ដែល​បន្ទប់ពិសោធន៍  Fourrts នៅ​ប្រទេស​ឥណ្ឌា ផលិត​ឱ្យ​ក្រុមហ៊ុន Dabilife Pharma មាន​ផ្ទុក​សារធាតុពុល​កម្រិត​ខ្ពស់។ ជាក់ស្ដែង ទំនិញ​នេះ​មាន​ផ្ទុក diethylene glycol 0.25% និង ethylene glycol 2.1% ខណៈ​បរិមាណ​សុវត្ថិភាព​ដែល​ត្រូវបាន​អនុញ្ញាត​​សម្រាប់​សារធាតុ​ទាំងពីរ​នេះ​គឺ 0.1%។ WHO បន្ថែមថា អ្នក​ផលិត និង​អ្នក​ចែកចាយ​មិនអាច​ធានា​អំពី​សុវត្ថិភាព និង​គុណភាព​របស់​ផលិតផល។ នេះ​គឺជា​សេចក្ដីប្រកាស​ថ្មី​បំផុត​នៅក្នុង​ការព្រមាន​ជាច្រើន​ដែល​ត្រូវបាន​ស្ថាប័ន​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​លើកឡើង​អំពី​ប្រភេទ​ថ្នាំ​គុណភាព​ទាប​ដែល​នាំ​ចេញពី​ប្រទេស​ឥណ្ឌា និង​ត្រូវបាន​ដាក់លក់​លើ​ពិភព​លោក។ មុន​នោះ មាន​ថ្នាំ​ស៊ី​រ៉ូ​យ៉ាងតិច 5 ប្រភេទ ស្ថិតក្នុង​ការស៊ើបអង្កេត​ ដោយ​មាន​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន​ផលិត​នៅ​ឥណ្ឌា។ Propylene glycol មិន​ពុល ប៉ុន្តែ diethylene glycol (DEG) និង Ethylene glycol … Read more

អាយុ 99 ឆ្នាំ តែ​សុខភាព​មាំមួន​ដូច​អាយុ 40 ដោយ​សារ​តែ​ខ្ញី

(ប្រទេស​ចិន) – ដោយសារតែ​ទម្លាប់​ទទួលទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​បី​ចំណិត​ជា​រៀងរាល់ថ្ងៃ វេជ្ជបណ្ឌិត Lu Zhizheng មាន​សុខភាព​មាំមួន​ដូច​ទៅនឹង​បុរស​វ័យ​កណ្ដាល បើ​ទោះ​គាត់​មាន​អាយុ 99 ឆ្នាំ​ហើយក៏​ដោយ។ ក្នុង​វ័យ​ជិត 100 ទៅហើយ ប៉ុន្តែ​វេជ្ជបណ្ឌិត​ផ្នែក​ឱសថ​បុរាណ Lu Zhizheng នៅមាន​រាងកាយ​មាំមួន សុខភាព​ល្អ ការចងចាំ​ល្អ​ជាង​មនុស្ស​ចាប់ពី​វ័យ 60 ទៅ 70 ឆ្នាំ​ទៅទៀត។ នៅពេល​ត្រូវបាន​សួរ​អំពី​អាថ៌កំបាំង​ដែល​បាន​ជួយ​ឱ្យ​គាត់​មាន​សុខ​ភាពល្អ​បែបនេះ វេជ្ជបណ្ឌិត Lu ប្រាប់ថា ដោយសារតែ​គ្រឿងទេស​​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ទាប និង​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុង​គ្រួសារ នោះ​គឺ​ខ្ញី និង​ទឹកខ្មេះ។ វេជ្ជបណ្ឌិត Lu ឱ្យដឹងថា ក្នុង​រយៈពេល​ប្រហែល​ពី 20 ទៅ 30 ឆ្នាំកន្លង គាត់​តែងតែ​បរិភោគ​ខ្ញី​ត្រាំ​ទឹកខ្មេះ​ចំនួន​បី​ចំណិត​ជា​រៀងរាល់​ព្រឹក។ គាត់​ប្រាប់ថា វិធី​នេះ​ជួយ​កាត់បន្ថយ​អាការ​ទល់ខ្យល់ ពិបាក​រំលាយ​អាហារ​ចំពោះ​មនុស្ស​ដែលមាន​ការងារ​មមាញឹក និង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ។ ក្រៅពីនេះ ខ្ញី​ក៏​ជួយ​កម្ដៅ​ក្រពះ និង​កាត់បន្ថយ​បញ្ហា​ផ្ដាសាយ​ផងដែរ។ ដើម្បី​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ខ្ញី​ត្រាំ​ទឹកខ្មេះ លោក Lu ក៏បាន​ប្រកាស​បង្ហាញ​ល​ទ្ធ​ផល​នៃ​ការពិនិត្យ​សុខ​ភាពជា​ទៀត​ទាត់​របស់គាត់។ លទ្ធផល​បង្ហាញថា សរសៃឈាម​របស់គាត់​ល្អ ប្រហាក់ប្រហែល​នឹង​មនុស្ស​វ័យ​កណ្ដាល។ រាងកាយ​អាយុ … Read more

វិធីការពារកូនតូចឱ្យចៀសឆ្ងាយពីរោគគ្រុនផ្ដាសាយ រោគល្បីល្បាញប្រចាំរដូវភ្លៀង

ពេលនេះចូលដល់រដូវភ្លៀងហើយ ធាតុអាកាសក៏ចាប់ផ្ដើមប្រែប្រួល ធ្វើឱ្យលោកឪពុកអ្នកម្ដាយចាប់ផ្ដើមមានកង្វល់ពាក់ព័ន្ធនឹងសុខភាពរបស់កូនតូច រួមទាំងជំងឺផ្សេងទៀតផង ហើយជំងឺដ៏ល្បីល្បាញប្រចាំរដូវភ្លៀង ក៏ប្រហែលជាគេចមិនផុតពី “ជំងឺគ្រុនផ្ដាសាយ” យ៉ាងពិតប្រាកដ។ លោកឪពុកអ្នកម្ដាយទាំងឡាយធ្លាប់នឹកឆ្ងល់ខ្លះទេថា ហេតុអីបានជាកូនក្មេងតូចៗងាយកើតជំងឺគ្រុនផ្ដាសាយម្ល៉េះ? ហើយបើកើតហើយ តើត្រូវធ្វើយ៉ាងណាស្រួល? …កុំអាលភ័យបារម្ភអី…មុនអ្វីទាំងអស់ យើងនាំគ្នាមកមើលពីមូលហេតុទាំងអស់គ្នាសិនថា ហេតុអីបានកូនតូចងាយកើតជំងឺគ្រុនផ្ដាសាយក្នុងរដូវភ្លៀងម្ល៉េះ? មូលហេតុចម្បងៗ​ដែលធ្វើឱ្យកូនតូចកើតរោគគ្រុនផ្ដាសាយក្នុងអំឡុងរដូវភ្លៀង ជំងឺគ្រុនផ្ដាសាយ ភាគច្រើនមានមូលហេតុមកពីការឆ្លងមេរោគវីរុស ដែលអាចសាយភាយ និងចម្លងទៅមនុស្សជុំវិញខ្លួនដោយឆ្លងកាត់ប្រព័ន្ធដកដង្ហើម ការកណ្ដាស់ ការក្អក សំបោរ ទឹកមាត់ ការប៉ះពាល់វត្ថុដែលមានមេរោគគ្រុនផ្ដាសាយ។ ច្រើនប្រទះឃើញនៅលើក្មេងដែលមានប្រព័ន្ធប្រឆាំងជំងឺខ្សោយ ជាពិសេសក្មេងអាយុតិចជាង 6ឆ្នាំ ហើយរឹតតែជាទារកផង រឹតតែកើតការឆ្លងបានងាយទៅទៀត ហើយថែមទាំងក្នុងអំឡុងរដូវភ្លៀង អាកាសធាតុប្រែប្រួលញឹកញាប់ បន្តិចក្ដៅ បន្តិចត្រជាក់ផងនោះ រឹតតែធ្វើឱ្យក្មេងៗកើតជំងឺ្រុនផ្ដាសាយបានយ៉ាងងាយទៅតាមហ្នឹងដែរ…តែលោកឪពុកអ្នកម្ដាយកុំអាលទៅកង្វល់ព្រួយធ្វើអ្វី ព្រោះថា យើងអាចការពារជំងឺគ្រុនផ្ដាសាយឱ្យកូនៗបាន តាមចំណុចៗដូចខាងក្រោមនេះ ៈ វិធីការពារកូនតូចឱ្យចៀសឆ្ងាយពីជំងឺគ្រុនផ្ដាសាយក្នុងអំឡុងរដូវភ្លៀង មិនពិបាកឡើយ ចូរធ្វើតាមដូចតទៅនេះ ៈ នាំកូនៗហាត់ប្រាណ ឬកម្រើកដៃជើង ធ្វើចលនារាងកាយឱ្យបានជាប់ជាប្រចាំ ដើម្បីសាងភាពកក់ក្ដៅដល់រាងកាយ ធ្វើឱ្យមានប្រព័ន្ធប្រឆាំងជំងឺដែលរឹតតែល្អឡើង។ ទទួលទានអាហារឱ្យបានគ្រប់ 5ប្រភេទក្រុម ដោយសង្កត់ធ្ងន់លើការញ៉ាំបន្លែ និងផ្លែឈើឱ្យបានច្រើន ជាពិសេសផ្លែឈើដែលមានវីតាមីន C ខ្ពស់ … Read more

មានគភ៌ដោយមិនមានកើតអាការនៃការមានគភ៌

សំណួរ ៈ ខ្ញុំចាប់ផ្ដើមតាំងគភ៌ តែគ្មានកើតអាការរបស់ការតាំងគភ៌សោះ ទើបខ្ញុំមានអារម្មណ៍នឹកកង្វល់ថា តើវាប្រក្រតីដែរទេ? ឬក៏មានន័យថា ខ្ញុំអាចនឹងកំពុងរលូត? ចម្លើយ ៈ នៅពេលអ្នកនឹកដល់ការតាំងគភ៌ អ្នកច្រើនតែបានឮរឿងពាក់ព័ន្ធនឹងអាការក្នុងអំឡុងត្រីមាសដំបូង ដូចជា ចាញ់កូននៅពេលព្រឹក ឈឺក្រហាយក្នុងទ្រូង អស់កម្លាំងល្វើយ និងឈឺណែនសុដន ជាដើម។ អ្នកអាចនឹងនឹកឃើញរូបភាពខ្លួនឯងដែលកំពុងក្អួតចង្អោរនៅក្នុងបន្ទប់ទឹកក្នុងអំឡុងខែដំបូង តែទោះជាស្រ្តីអាចមានអាការនៃការមានគភ៌មួយចំនួនមែន តែក៏មានអ្នកខ្លះអាចមិនដែលមានអាការអ្វីប្លែកពេញមួយរយៈពេលមានគភ៌សោះក៏មានដែរ ហើយនេះគឺជារឿងប្រក្រតីសម្រាប់មនុស្សក្រុមនេះ។ តើពេលណាទើបចាប់ផ្ដើមកើតមានអាការនៃការតាំងគភ៌? អាការភាគច្រើន ជាពិសេសក្អួតចង្អោរ ហើមពោះ ឬឈឺខ្នង ច្រើនតែមិនបានចាប់ផ្ដើមកើតតាំងពីថ្ងៃដំបូងក្នុងអំឡុងសប្ដាហ៍ដំបូងៗនៃការតាំងគភ៌នោះទេ។ ក្រោយពីការពិនិត្យការតាំងគភ៌ទទួលបានផលវិជ្ជមាន ច្រើនតែមិនមានអាការអ្វីប្លែកទេ រហូតទាល់តែឈានចូលដល់សប្ដាហ៍ទី6 ឬទី7 នៃការតាំងគភ៌។ ស្រ្តីមានគភ៌ម្នាក់ដែលជាមិត្តភក្តិរបស់ស្មេរ បានរៀបរាប់ថា “ខ្ញុំគិតថា ខ្លួនឯងនឹងចាប់ផ្ដើមមានអាការរបស់ការតាំងគភ៌តាំងពីដំបូងតែម្ដង ដោយសារខ្ញុំពិនិត្យគភ៌ទទួលបានលទ្ធផលវិជ្ជមាន(មានបុត្រ)​ និងដឹងថា ជីវិតចាប់ពីពេលនេះទៅនឹងផ្លាស់ប្ដូរខុសពីមុនស្រឡះមិនខាន…ហើយខ្ញុំគិតថា ខ្ញុំគួរតែមានអារម្មណ៍ដឹងថា វានឹងមានការប្រែប្រួលអ្វីខ្លះកើតឡើងជាមួយរាងកាយរបស់ខ្ញុំ?…តែនេះ អត់មានសោះ! វាធ្វើឱ្យស្ទើរតែឆ្កួតតែម្ដង។ ខ្ញុំសរសេរចម្ងល់របស់ខ្ញុំផ្ញើទៅមន្ទីរសម្ភព គេប្រាប់ថា គេនឹងមកពិនិត្យមើលខ្ញុំ តែបន្ទាប់ពីនោះមក សុខៗ ពេលខ្ញុំភ្ញាក់ឡើងនៅពេលព្រឹកថ្ងៃមួយ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងពោះយ៉ាងខ្លាំង ពេលនោះខ្ញុំតាំងគភ៌បានជិត 8សប្ដាហ៍ ហើយបន្ទាប់ពីនោះ ខ្ញុំមិនដែលមានសេចក្ដីសុខជាមួយការក្អួតចង្អោរខ្លាំងដល់ថ្នាក់នេះពីមុនមកសោះក្នុងមួយជីវិតនេះ(អាការចាញ់កូនចាប់ផ្ដើម)”។ … Read more

តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ?

តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ? ជាសំណួរមួយដែលជួបប្រទះជាញឹកញាប់ថា តើបើឈឺបែបហ្នឹងឱ្យកូនបៅដោះតាមប្រក្រតីបានទេ? ហើយបើឱ្យកូនបៅដោះម្ដាយដែលកំពុងឈឺ តើកូននឹងឈឺតាមម្ដាយឬទេ?។ ដោយសារតែក្មេងតូចមានប្រព័ន្ធការពារជំងឺតិចជាមនុស្សធំ ដូច្នេះអ្នកម្ដាយគួរបង្កើនប្រព័ន្ធការពាជំងឺដល់កូនដោយឱ្យកូនបានបៅទឹកដោះម្ដាយឱ្យបានច្រើនបំផុត តែ…ចុះបើម្ដាយកំពុងឈឺវិញ? សូមឆ្លើយនៅពេលនេះតែម្ដងចុះថា អ្នកម្ដាយអាចឱ្យកូនរូចបៅដោះបានតាមប្រក្រតី។ ក្នុងខណៈដែលម្ដាយឈឺ ឬប្រព័ន្ធការពារជំងឺថយចុះ គ្រាប់ឈាមសនឹងបញ្ជូនសញ្ញាទៅក្រពេញទឹករងៃ បន្ទាប់ពីនោះរាងកាយក៏នឹងប្រញាប់ផលិតប្រព័ន្ធការពារជំងឺចេញមក ហើយប្រព័ន្ធការពារជំងឺនេះក៏នឹងត្រូវបញ្ចេញមកតាមសុដន់ម្ដាយភ្លាមៗ ដូច្នេះពេលកូនបៅទឹកដោះម្ដាយចូលទៅ ក៏នឹងទទួលបានប្រព័ន្ធការពារជំងឺទៅជាមួយដែរ។ ឧទាហរណ៍ដូចជា អ្នកម្ដាយកើតជំងឺកញ្ជ្រិល ដែលបណ្ដាលមកពីមេរោគវីរុស វ៉ារិសេលឡាក៏អាចឱ្យកូនតូចបៅដោះបានតាមប្រក្រតី គ្រាន់តែប្រយ័ត្នប្រយែងកុំឱ្យពងអុចកញ្រ្ជិលទៅប៉ះនឹងខ្លួនកូនប៉ុណ្ណោះ។ រឹតតែស្រ្តីជាម្ដាយណាកើតរោគប្រតិកម្មចាញ់ រឹតតែត្រូវឱ្យកូនបៅដោះឱ្យយូរ និងច្រើនបំផុត។ តែបើសិនជាឈឺធ្ងន់រហូតដល់អាចត្រូវញ៉ាំថ្នាំ អ្នកម្ដាយអាចញ៉ាំថ្នាំបាន។ ថ្នាំដែលអ្នកម្ដាយអាចញ៉ាំបាន ភាគច្រើនជាថ្នាំធម្មតាទូទៅដែលញ៉ាំដើម្បីព្យាបាលរោគ ឬអាការឈឺថ្កាត់ផ្សេងៗ ដូចជាផ្ដាសាយ ឈឺក ថ្នាំបញ្ចុះកម្ដៅ បំបាត់ការឈឺចាប់ វីតាមីន និងថ្នាំអង់ទីប៊ីយ៉ូទិក។ ថ្នាំពពួកនេះជាថ្នាំដែលមិនមានផលគ្រោះថ្នាក់ដល់ម្ដាយ និងកូនតូចឡើយ លើកលែងតែថ្នាំមួយប្រភេទដែលមានឈ្មោះថា តេត្រាស៊ីគ្លីន( Tetracycline) ព្រោះថ្នាំនេះនឹងធ្វើឱ្យធ្មេញកូនតូចឡើងពណ៌លឿង។ ដូចដែលបានរៀបរាប់មកហើយ អាការឈឺថ្កាត់របស់ម្ដាយគ្មានផលប៉ះពាល់អ្វីជាមួយការឱ្យកូនបៅដោះទេ ព្រោះទឹកដោះម្ដាយមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូន។ ការឱ្យកូនតូចបៅទឹកដោះម្ដាយមានចំណុចលើកលែងមិនច្រើនប៉ុន្មានទេ ដូចជារឿងការទទួលទានអាហារ និងការញ៉ាំថ្នាំប្រភេទខ្លះតែប៉ុណ្ណោះ៕​

ថ្នាំបញ្ចុះកម្ដៅសម្រាប់ក្មេង ឪពុកម្ដាយគួរស្គាល់ឱ្យច្បាស់ និងប្រើយ៉ាងត្រូវវិធី

ក្មេងៗនៅពេលឈឺថ្កាត់ ច្រើនតែមានអាការក្ដៅខ្លួន មុខ និងខ្លួនឡើងក្រហម ដោយសារតែសរសៃឈាមតូចៗនៅក្រោមស្បែកពង្រីកខ្លួនឡើងដើម្បីបំភាយកម្ដៅ តែក្មេងខ្លះអាចមានអាការចុងដៃ ចុងជើងត្រជាក់ និងស្លាំង ដែលក្នុងពេលខ្លះ ការដែលឪពុកម្ដាយយកដៃទៅស្ទាបថ្ងាស់កូនក៏មិនអាចដឹងបានដែរថា កូនកំពុងតែគ្រុនក្ដៅខ្លាំង ដូច្នេះការវាស់ជំងឺគ្រុនក្ដៅនៅលើក្មេង គួរប្រើប្រដាស់ស្ទង់កម្ដៅតែមួយគត់។ វិធីបញ្ចុះកម្ដៅខ្លួនក្មេង គោលបំណងសំខាន់ក្នុងការបញ្ចុះកម្ដៅ គឺធ្វើឱ្យកូនតូចមានអារម្មណ៍ត្រជាក់ស្រួលខ្លួនឡើងវិញ អាការឈឺក្បាលធូរស្រាលចុះ ធ្វើឱ្យកូនតូចលែងសូវយំរករឿង និងអាចគេងលក់សម្រាកបាន និងបើសិនមានគ្រុនក្ដៅខ្លួនខ្លាំង ការបញ្ចុះកម្ដៅក៏អាចជួយការពារការប្រកាច់បានមួយផ្លូវដែរ។ ការជូតខ្លួនបញ្ចុះកម្ដៅដែលត្រូវវិធី បញ្ចុះកម្ដៅដោយការជូតខ្លួនដោយប្រើក្រណាត់ជ្រលក់ទឹកធម្មតា ហាមប្រើទឹកត្រជាក់ ឬអាល់កុល ព្រោះនឹងធ្វើឱ្យសរសៃឈាមនៅក្រោមស្បែកបង្រួញខ្លួន បំភាយកម្ដៅចេញមកក្រៅមិនបាន។ បើកូនតូចមានអាការរងាញាក់ និងគ្រុនក្ដៅខ្លួនខ្លាំង ពេលជូតខ្លួន ចូរដោះខោអាវចេញឱ្យអស់ ហើយឃ្លុំផ្នែកដែលមិនបានជូតដោយភួយក្រណាត់ស្ដើងៗ។ ជូតខ្លួនបញ្ច្រាស់ទិសលំហូរវិលរបស់ឈាម និងមិនចាំបាច់ជូតខ្លាំងៗឡើយ ព្រោះការជូតខ្លួនខ្លាំងៗនឹងធ្វើឱ្យកូនតូចឈឺ និងក្រហាយស្បែក និងមិនបានជួយបញ្ចុះកម្ដៅខ្លួនកូនឡើយ។ សង្កត់ធ្ងន់លើការជូតលើបំពង់ក ផ្ទៃមុខ ពោះ គន្លាក់ដៃ-ជើង នឹងអាចជួយទាញកម្ដៅចេញពីសរសៃឈាមបានច្រើន។ ការប្រើកន្សែងត្រជាក់ ឬចាហួយបញ្ចុះកម្ដៅ មិនបានជួយឱ្យកម្ដៅខ្លួនថយចុះឡើយ ត្រឹមតែជួយបំភាយកម្ដៅចេញពីរាងកាយប៉ុណ្ណោះ តែមានប្រយោជន៍ក្នុងរឿងសម្រាលអាការឈឺក្បាលបាន។ យល់ដឹងអំពីថ្នាំបញ្ចុះកម្ដៅខ្លួនកុមារ និងការប្រើយ៉ាងត្រូវវិធី ការញ៉ាំថ្នាំបញ្ចុះកម្ដៅសម្រាប់ក្មេង ជារឿងដែលឪពុកម្ដាយគួរយល់ដឹង ដើម្បីប្រើប្រាស់បានយ៉ាងត្រឹមត្រូវ។ ជាប្រក្រតី នៅលើទីផ្សារ ថ្នាំបញ្ចុះកម្ដៅសម្រាប់ក្មេងមានច្រើនម៉ាកយីហោណាស់ … Read more

នៅពេលកូនតូចឈានចូលខែទី 10

ខែទី 10 លក្ខណៈរបស់កូនតូច រយៈនេះកូនច្រើនមានធ្មេញខាងមុខដុះឡើងគ្រប់ 4 គ្រាប់ហើយ តែនៅមិនទាន់ដល់ថ្នាក់ត្រូវដុសធ្មេញឱ្យបានទេ គ្រាន់តែយកក្រណាត់ស្អាតមកជូតឱ្យក៏គ្រប់គ្រាន់ហើយ។ ថ្ងៃនេះអត្រាកើនឡើងនៃទម្ងន់ខ្លួននឹងថយចុះប្រមាណជា 5 – 10ក្រាមក្នុងមួយថ្ងៃជាមធ្យម។ ខែនេះចាប់ផ្ដើមមានភាពជាខ្លួនឯងច្រើនឡើងហើយ ចេះតតាំងនឹងអ្វីដែលមិនចង់ធ្វើច្រើនឡើង ដូចជាមិនចូលចិត្តឱ្យគេចាប់ដាក់អង្គុយលើកន្ថោរដើម្បីជុះ ជាដើម។ អំឡុងពេលនេះអ្នកម្ដាយអាចនឹងបណ្ដោយកូនឱ្យលេងតែឯងខ្លះ ហើយការលេងកូននឹងបង្កប់ទៅដោយការចង់ដឹងចង់ឃើញ និងចងចាំជាបណ្ដើរៗហើយ។ ដល់ពេលញ៉ាំអាហារបន្ថែម វ័យនេះ ញ៉ាំអាហារបរិមាណប៉ុនណា អាស្រ័យលើសេចក្ដីត្រូវការ មិនចាំបាច់ធ្វើទុកឱ្យញ៉ាំជាពិសេសនោះទេ អាចបែងពីអាហាររបស់មនុស្សធំមកញ៉ាំបាន។ បើអាហារដែលញ៉ាំមានទាំងម្សៅ បន្លែ សាច់ និងសណ្ដែកហើយ ក៏មិនចាំបាច់បារម្ភថា កូននឹងខ្វះសារជាតិអាហារនោះឡើយ។ ចំណែកកាលវិភាគអាហារបន្ថែមដែលថាកូនគួរតែបានទទួលប៉ុន្មានក្នុងមួយថ្ងៃ 2ពេល ឬ3ពេលនោះគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ។ បើញ៉ាំបាយអស់ក្នុងរយៈពេល 10 – 15 នាទីនោះ ចង់ឱ្យញ៉ាំមួយថ្ងៃ 3ពេលក៏បាន តែបើបញ្ចុកបាយម្ដងៗចំណាយពេលដល់ទៅ 1 ម៉ោងនោះ បើឱ្យញ៉ាំមួយថ្ងៃ 3ពេល កូននឹងគ្មានពេលចេញទៅលេងខាងក្រៅផ្ទះ ព្រោះយ៉ាងហោចណាស់ក៏ត្រូវឱ្យបានចេញទៅលេងនៅក្រៅផ្ទះនៅពេលព្រឹក និងពេលល្ងាចម្ដងៗពី 1ម៉ោង – 1ម៉ោងកន្លះដែរ ហើយពេលវេលានៅសល់ចូរទុកជាពេលវេលាគេង ពេលញ៉ាំបាយ តាមភាពស័ក្តិសមរបស់ក្មេងម្នាក់ៗវិញប្រសើរជាង។ … Read more

នៅពេលកូនតូចឈានចូលខែទី 9

ខែទី 9 លក្ខណៈរបស់កូនតូច កូនច្រើនតែគេងនៅពេលព្រឹក និងអំឡុងពេលរសៀល ក្នុងមួយពេលៗប្រមាណជា 1 – 2.5 ម៉ោង តែក្មេងខ្លះអាចមិនគេងនៅពេលព្រឹកក៏មាន។ ក្មេងដែលភ្ញាក់នៅពេលកណ្ដាលយប់ហើយ នឹងពិបាកគេងលក់ទៅវិញ ហើយក្មេងដែលកំពុងបៅទឹកដោះគោស្រាប់ហើយ លុះដល់វ័យនេះ មានតិចនាក់ណាស់ដែលនៅតែមឹមទឹកដោះគោនៅពេលយប់នោះ តែបើសិនជាភ្ញាក់យំរំខាននៅពេលកណ្ដាលយប់ ពេលឱ្យបៅទឹកដោះគោហើយ ក៏នឹងគេងលក់ទៅវិញយ៉ាងងាយស្រួល ដូច្នេះអ្នកម្ដាយអាចឱ្យមឹមទឹកដោះគោពេលយប់តទៅទៀតខ្លះៗក៏បាន។ ចំណែករឿងការបន្ទោបង់របស់កូនវិញនោះ នៅពេលកូនបានទទួលអាហារបន្ថែមច្រើនឡើង លាមកនឹងមានក្លិនកាន់តែស្អុយឡើង ឯពណ៌ក៏ប្រែប្រួលដែរ។ កូននឹងជុះមួយថ្ងៃ 1 – 2ដង ឬ2ថ្ងៃមួយដង សម្រាប់នោមវិញ នៅតែនោមប្រមាណមួយថ្ងៃ 10 ដងដដែល។ ចំនួនដងដែលនោមនៅពេលកណ្ដាលយប់នឹងខុសប្លែកពីគ្នា ក្មេងដែលញ៉ាំតិច នឹងនោមតិចដែរ ក្មេងខ្លះថែមទាំងមិននោមផងរហូតដល់ព្រឹក។ ក្មេងដែលញ៉ាំទឹកដោះគោ 1ដបមុនគេង ច្រើនតែនោមនៅពេលកណ្ដាលយប់ប្រហែល 1 – 2ដង និងក្មេងណាដែលគេងសើមខ្លួន នឹងភ្ញាក់ឡើងយំរំខាន តែពេលផ្លាស់ខោអាវ ឬកន្ទបឱ្យហើយ ក៏នៅតែមិនព្រមគេងលក់ទៅវិញនោះ អ្នកម្ដាយអាចបង្ខិតពេលឱ្យបៅទឹកដោះគោឱ្យឆាប់ជាងមុនបន្តិចក៏បាន និងមុនពេលដែលអ្នកម្ដាយចូលគេង គួរចាប់លើកកូនមកឱ្យនោមចេញបានម្ដង ក៏ជួយកាត់បន្ថយការភ្ញាក់យំរំខាននៅពេលកណ្ដាលយប់បានដែរ។ ល្មមឱ្យឈប់បៀបបាយបានហើយ កាលពីអាយុមិនលើស 8ខែ … Read more

ចំណុច​ដូច និង​មិន​ដូចគ្នា​ រវាង​ថ្នាំ​បំបាត់​ផ្ដាសាយ និង​ប្រតិកម្ម​ចាញ់

ថ្នាំ​បំបាត់​ផ្ដាសាយ និង​ថ្នាំ​បំបាត់​ប្រតិកម្ម​ចាញ់(អាលែកហ្ស៊ី) គឺជា​ក្រុម​ថ្នាំ​ដែល​ព្យាបាល​អាការ ទើប​វា​មាន​ភាព​ប្រហាក់ប្រហែលគ្នា និង​ដូចគ្នា​ខ្លាំងណាស់ ដែល​ធ្វើឱ្យ​អ្នកជំងឺ​មាន​ភាព​យល់​ច្រ​លំ និង​ច្រ​បូក​ច្របល់ នៅពេល​ទិញ​ថ្នាំ​មក​ទទួលទាន​ដោយ​ខ្លួនឯង។ មិនតែប៉ុណ្ណោះ​ថែមទាំង​ធ្លាប់​ជួប​ជា​ញឹកញាប់ គឺ​ជំងឺ​ភាព​ច្រើន​ប្រើប្រាស់​ថ្នាំ​ខុស​ប្រភេទ​ថ្នាំ។ “ជំងឺ​គ្រុនផ្ដាសាយ” មាន​រោគ​បង្ក​មកពី​រាងកាយ​ដែល​បាន​ឆ្លង​វី​រ៉ុ​ស បង្គុំដោយ2ក្រុម​នៃ​អាការគឺ ក្រុម​អាការ​គ្រុនក្ដៅ ដូចជា ឈឺក្បាល និង​ក្ដៅខ្លួន​ជាដើម។ ជំងឺ​គ្រុនក្ដៅ​ខ្លះ​មាន​អា​ការឈឺ​ប្រកាំង​ក្បាល និង​មាន​អាការ​វិលមុខ​ផងដែរ។ មួយទៀត​គឺ ក្រុម​អាការ​កណ្ដាស់​ផ្ដាសាយ ដែលមាន​រោគសញ្ញា​ហៀរ​ទឹកសំបោរ តឹង​ច្រមុះ និង​ក្អក​ជាដើម។ ចំណែកឯ “ជំងឺ​ងាយ​ប្រតិកម្ម​ចាញ់ (អាលែកហ្ស៊ី)” អាច​ជួបប្រទះ​ចាប់តាំងពី​មាន​វ័យ​នៅ​ក្មេង​ច្រ​ម៉ក់​មកម៉្លេះ និង​មាន​រោគសញ្ញា​ដូចជា អាការ​ចាញ់​ទឹកដោះគោ ជំងឺ​ប្រតិកម្ម​ចាញ់​បែប​រោគ​សើ​ស្បែក និង​នៅក្នុង​វ័យ​ចម្រើន​បន្ដិច ឬ​វ័យ​មនុស្ស​ធំ ក៏​សង្កេតឃើញ​មាន​រោគសញ្ញា​ដូចជា ប្រតិកម្ម​អាកាសធាតុ ជំងឺ​ប្រតិកម្ម​សរសៃពួរ ជំងឺ​ភ្នែក ជំងឺហឺត ជំងឺ​ប្រតិកម្ម​អាហារ​គ្រឿង​សមុទ្រ​ជាដើម។​ ចំពោះ​អ្នកជំងឺ​ងាយ​ប្រតិកម្ម​ចាញ់ ដែល​បាន​ជួបប្រទះ​ជា​ញឹកញាប់​មានដូចជា ជំងឺ​ចាញ់​អាកាសធាតុ ដែលមាន​ភាព​ស្រដៀង​ទៅនឹង​ជំងឺ​ផ្ដាសាយ ដែល​ស្ដែង​ឱ្យឃើញ​អាការ​ដូចជា ហៀរ​សំបោរ ក្អក និង​ឆួល​ច្រមុះ។ ហើយ​ថ្នាំ​ដែលមាន​ប្រសិទ្ធភាព​ទាំង​ជំងឺ​ប្រតិកម្ម​ចាញ់​អាកាសធាតុ និង​ជំងឺ​ផ្ដាសាយ​គឺ ប្រភេទ​ថ្នាំ Antihistamines ដែល​វា​មានគុណ​សម្បត្តិ​កាត់បន្ថយ​អាការកណ្ដាស់ ហៀរ​សំបោរ និង​ជួយ​បន្ថយ​អាការផ្សេងៗទៀត ដែល​ប្រភេទ​ថ្នាំ​នេះ … Read more