ហាង ZARA ត្រូវបានបំពាក់ឧបករណ៍បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាព ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ម៉ូដែលសម្លៀកបំពាក់មួយគ្មានពីរ ដែលរួមបញ្ចូលជាមួយវេទិកាអនឡាញថ្មីបំផុតនៅកម្ពុជា ក្នុងនោះមានដូចជា Zara.com/kh តាមរយៈកម្មវិធី Zara និងមុខងារ Store Mode ជាដើម។ ZARA ផ្ដល់ភាពងាយស្រួលដល់អតិថិជន ដោយសារមានកម្មវិធីស្វែងរកទំនិញនៅក្នុងហាង តាមរយៈអ៊ីនធើណិត។ ទំនិញដែលលក់តាមអនឡាញមានតម្លៃដូចគ្នាទៅនឹងទំនិញលក់នៅក្នុងហាង ZARA ហើយអតិថិជនអាចសម្រេចចិត្តទិញមុខទំនិញដោយការដឹកជញ្ជូនដល់ផ្ទះ ឬទៅទិញផ្ទាល់នៅហាងក៏បាន។
លោក Musk មិនទាន់បង្ហើបឱ្យដឹងថា CEO ថ្មីនេះជាអ្នកណា ប៉ុន្តែ បើយោងតាមទំព័រ Wall Street Journal នាយកប្រតិបត្តិថ្មីនេះអាចជា Linda Yaccarino ប្រធានផ្នែកទំនាក់ទំនងភាពជាដៃគូសហការ និងផ្សព្វផ្សាយសាកលរបស់ NBCUniversal ដែលជាក្រុមហ៊ុនកំសាន្ត និងផ្សព្វផ្សាយ ជាកម្មសិទ្ធិរបស់ Comcast មានទីស្នាក់ការកណ្ដាលនៅ New York សហរដ្ឋអាម៉េរិក។
មុននោះ Business Insider ដកស្រង់ប្រភពព័ត៌មានក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ឱ្យដឹងថា Yaccarino មានបំណងក្លាយជា CEO របស់ Twitter ។ អ្នកស្រីក៏ត្រូវបានគេដឹងថា បាននិយាយរឿងនេះប្រាប់មិត្តភក្ដិមួយចំនួនផងដែរ។
តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Hyundai Motor India ក្រុមហ៊ុន Hyundai នឹងបង្កើតស្ថាប័នមួយដែលទទួលខុសត្រូវក្នុងការដំឡើងថ្មរថយន្តអគ្គិសនីដែលអាចសម្រេចបាន 178,000 គ្រឿងជារៀងរាល់ឆ្នាំ និងដំឡើងស្ថានីយបញ្ចូលថាមពលសម្រាប់រថយន្តអគ្គិសនីចំនួន 100 កន្លែងនៅទូទាំងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ ពួកគេមានគម្រោងបង្កើនសមត្ថភាពផលិតក្នុងស្រុកឱ្យបានដល់ 850,000 គ្រឿងក្នុងមួយឆ្នាំ។
ក្រុមហ៊ុនចិន BYD មានផែនការផលិតរថយន្តអគ្គិសនីនៅប្រទេសវៀតណាម និងកំពុងតែរំពឹងលើការជួយគាំទ្រពីរដ្ឋាភិបាលប្រទេសនេះ ក្រោយពីបានចាប់ផ្ដើមការសាងសង់រោងចក្រនៅប្រទេសថៃ។
លោក Wang Chuanfu ប្រធាន និងជាស្ថាបនិករបស់ក្រុមហ៊ុន BYD សង្ឃឹមថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីឱ្យ BYD ធ្វើការវិនិយោគ និងអាចឆាប់បានចាប់ផ្ដើមការផលិតរថយន្តអគ្គិសនីសម្រាប់លក់ក្នុងស្រុក និងនាំចេញទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមរបាយការណ៍នៅលើគេហទំព័ររបស់រដ្ឋាភិបាលវៀតណាម ចុះផ្សាយកាលពី 05 ឧសភា។
អ្នកនាំពាក្យរបស់ BYD បានទទួលស្គាល់ព័ត៌មានស្ដីពីគម្រោងផលិតរថយន្តអគ្គិសនីនៅប្រទេសវៀតណាម ប៉ុន្តែមិនបានបង្ហើបព័ត៌មានលំអិតស្ដីពីការវិនិយោគនេះ។
BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេបង្អស់នៅប្រទេសចិន កំពុងសាងសង់រោងចក្រផលិតនៅប្រទេសថៃ ដែលជារោងចក្រដំបូងនៅបរទេសរបស់ក្រុមហ៊ុននេះ។ បច្ចុប្បន្ន BYD ក៏កំពុងតែពិនិត្យលទ្ធភាពសាងសង់រោងចក្រមួយបន្ថែមទៀតនៅហ្វ៊ីលីពីន ឬឥណ្ឌូណេស៊ី ក្រៅពីប្រទេសថៃ និងវៀតណាម។
ការផលិតរថយន្តអគ្គិសនីរបស់ BYD នៅប្រទេសចិន កាលពីឆ្នាំ 2016
នៅក្នុងខែមេសាឆ្នាំនេះ រថយន្តអគ្គិសនី 210,295 គ្រឿងរបស់ BYD ត្រូវបានលក់ចេញ ដែលនេះគឺជាតួលេខខ្ពស់ជាងទ្វេដងធៀបនឹងមួយឆ្នាំមុន។
ភាគហ៊ុនរបស់ BYD បានកើនជាង 2% កាលពីព្រឹកមិញនៅហុងកុង ក្រោយពីរដ្ឋាភិបាលចិន ជាថ្មីម្ដងទៀតបានសន្យាថា គាំទ្រដល់វិស័យរថយន្តអគ្គិសនី។ ភាគហ៊ុន BYD បានកើន 25% នៅក្នុងឆ្នាំនេះ៕