ការ​នាំចេញ​របស់​ប្រទេស​ថៃ​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​អំឡុង​ 11 ខែកន្លង​

ការ​នាំ​​ចេញ​ផលិតផល​​របស់​ប្រទេសថៃ​ក្នុង​ខែ​សីហា 2023 បាន​កើន​​ឡើង​ជា​លើក​ដំបូង​​ ដែលនេះ​គឺជា​សញ្ញា​បញ្ជាក់អំពី​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។ យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃទី 26 កញ្ញា លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក Kirati Ratchano បាន​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​ក្នុង​ខែ​សីហា 2023 បាន​កើន​ 2.6% បើ​ធៀប​នឹង​ខែ​សីហា 2022 ដែលនេះ​គឺជា​សញ្ញា​បញ្ជាក់អំពី​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​ប្រទេស​នេះ​ចាប់​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ​។ លោក Kirati បញ្ជាក់​ថា តម្លៃ​នៃ​ការ​នាំ​ចេញ​របស់ប្រទេស​ថៃ​ក្នុង​ខែ​សីហា 2023 សម្រេច​បាន​ប្រហែល​ 8.25 ពាន់​លាន​បាត (242,796 លាន​ដុល្លារ​អាម៉េរិក)​។ ការ​នាំ​ចូល​ក្នុង​ដំណាក់​កាល​ដូច​គ្នា​នេះ​ថយ​ចុះ 12.8% មក​នៅ​ត្រឹម​ 8.23 ពាន់​លាន​បាត​។ គិត​ជារួម​ ក្នុង​រយៈ​ពេល​ 8 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ តម្លៃ​នៃ​ការ​នាំចេញ​របស់ប្រទេស​ថៃ​សម្រេច​បាន​ជាង 6.3 ទ្រីលាន​បាត​ (187.6 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ថយ​ចុះ​ 4.5% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​របស់​ឆ្នាំ​មុន​ ខណៈ​ការ​នាំ​ចូល​ថយ​ចុះ​ 5.7% មក​នៅ​​ប្រហែល​ 6.7 ទ្រីលាន​បាត​ នាំ​ឱ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​ប្រហែល​ជាង​ 300 ពាន់​លាន​បាត​។ … Read more

ឥណ្ឌូណេស៊ី​ហាម​លក់​ទំនិញ​តាម​បណ្ដាញ​សង្គម​ដើម្បីការ​ពារ​ពាណិជ្ជកម្ម​បែប​បុរាណ

វាសនា​របស់ TikTok Shop នៅ​ប្រទេស​ឥណ្ឌូណេស៊ី​អាច​នឹង​ត្រូវ​បាន​សម្រេច​នៅ​ក្នុង​សប្ដាហ៍​នេះ​ ពេល​ដែល​រដ្ឋាភិបាល​របស់​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​ បាន​កំណត់​គោលការណ៍​ស្ដី​ពី​ការ​លក់​ទំនិញ​តាម​អនឡាញ​។ លោក Oktavianus មាន​​មុខរបរ​​លក់​សម្លៀក​បំពាក់កូន​​ក្មេងរយៈ​ពេល​ 10 ឆ្នាំ​ នៅ​ឯ​ផ្សារ Tanah Abang (ហ្សាការតា​) ​ ប៉ុន្តែ ទើប​តែ​បាន​ងាក​ទៅ​​លក់​តាម​អនឡាញ​កាល​ពី​ឆ្នាំ 2017​។ អាជីវករ​វ័យ 37 ឆ្នាំ​រូប​នេះ​ ឱ្យ​ដឹង​ថា តាំង​ពី​ពេល​នោះ​មក គាត់លក់​ដាច់​ជាង​មុន​ឆ្ងាយ​។ «TikTok Shop បាន​ជួយ​ខ្ញុំ​។ ខ្ញុំ​បាន​ឃើញ​ល្បឿន​រង្វិលជុំ​នៃ​ទំនិញ​កើន​ពី 30% ទៅ 40%» លោក Oktavianus បាន​ប្រាប់​សារព័ត៌មាន Strait Times ដូច្នេះ​។ ក៏ប៉ុន្តែ អាជីវករ​ដូច​លោក Oktavianus ទំនងជា​នឹង​លែង​បាន​សប្បាយចិត្ត​បែប​នេះទៀតហើយ​ នៅពេល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​អំពាវនាវ និង​ចាត់​វិធានការ​ បង្ខំ​ឱ្យ​ថ្នាល​បច្ចេកវិទ្យា​ទាំងអស់​ត្រូវ​បែង​ចែក​ឱ្យ​បាន​ច្បាស់​រវាង​បណ្ដាញ​សង្គម​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ (ecommerce)។ ឥរិយាបថ​នេះ​ធ្វើ​ឡើង​សំដៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ដូច TikTok ជា​ដើម ដោយ​ក្រុម​មន្ត្រី​ឥណ្ឌូណេស៊ី​យល់​ថា សកម្មភាព​ពាណិជ្ជកម្ម​នៅលើ​បណ្ដាញ​សង្គម (social commerce) ​គឺ​មិន​យុត្តិធម៌​ … Read more

វិស័យ​ទេសចរណ៍​ថៃ​នឹង​​ទទួល​ភ្ញៀវចិន​រាប់​រយ​យន្តហោះ​ជា​​រៀង​រាល់​ថ្ងៃ​

ចាប់​ពី​ថ្ងៃទី 13 កញ្ញា 2023 រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​បាន​អនុម័ត​វិធានការ​មួយ​ចំនួន​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ ក្នុង​នោះ​ក៏​មាន​កម្មវិធី​លើក​លែង​ទិដ្ឋាការ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​។ ភ្ញៀវ​ទេសចរណ៍​ដែល​មក​ពី​ប្រទេស​ចិន និង​ប្រទេស​កាហ្សាក់ស្ថាន នឹង​ទទួល​បាន​ការ​លើក​លែង​ទិដ្ឋាការ​នៅ​ពេល​មក​ទស្សនា​ប្រទេស​ថៃចាប់​ពី​ថ្ងៃទី 25 កញ្ញា 2023 ដល់ 29 កុម្ភៈ 2024​។ គោលនយោបាយ​ថ្មី​ដែល​អូស​បន្លាយ​ពេល​តែ​ប៉ុន្មាន​ខែ​នេះ​គឺ​ដើម្បី​វាយតម្លៃ​លើ​ឥទ្ធិពល​ទៅ​លើ​សេដ្ឋកិច្ច​ជាតិ​ ប៉ុន្តែ​នេះ​ក៏​បង្ហាញ​ថា អាជ្ញាធរ​ថៃ​មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​។ ទេសចរណ៍​គឺជា​វិស័យ​មួយ​ដ៏​សំខាន់​ដែល​ជួយ​ជំរុញ​វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ ដោយ​វា​រួម​ចំណែក​ប្រមាណ 12% នៃ​ផលិតផល​ក្នុង​ស្រុកសរុប (GDP)។ ប្រទេស​នេះ​ធ្លាប់​បាន​ទទួល​ភ្ញៀវ​អន្តរជាតិ​ប្រហែល 40 លាន​នាក់​កាល​ពី​ឆ្នាំ 2019 នាំ​មក​នូវ​ប្រាក់​ចំណូល​ 53.2 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ចាប់​ពី​ដើម​ឆ្នាំ​ 2023 មក​ដល់​បច្ចុប្បន្ន ប្រទេស​ថៃ​បាន​ទទួល​ភ្ញៀវ​បរទេស​ជាង 18.5 លាន​នាក់​។ តាម​ការ​ព្យាករ គិត​ដល់​ដំណាច់​ឆ្នាំ​ តួលេខ​នេះ​នឹង​កើន​ដល់ 28 លាន​នាក់​​។ ក្រសួង​ទេសចរណ៍​ថៃ​ឱ្យ​ដឹង​ថា ប្រាក់​ចំណូល​ដែល​បាន​ពី​ភ្ញៀវ​អន្តរជាតិ​ គិត​ត្រឹម​ថ្ងៃ​ទី 18 កញ្ញា គឺ​ 795 ពាន់​លាន​បាត (22 ពាន់​លាន​ដុល្លារ​អាម៉េរិក)​។ រដ្ឋាភិបាល​ថៃ​សង្ឃឹម​ថា គោលនយោបាយ​លើក​លែង​ទិដ្ឋាកា​រខាងលើ​នឹង​ជួយ​ទាក់​ទាញ​អ្នក​ទេសចរណ៍​ចិន និង​កាហ្សាក់ស្ថាន​បាន​ច្រើន​ជាង​មុន​។ … Read more

ក្រុម​ហ៊ុនថ្មី​​ចំនួន​ប្រាំបី​ ដាក់​ទុន​វិនិយោគ​សរុបជាង​ហុកសិបបួន​លាន​ដុល្លារ​អាម៉េរិក​នៅ​កម្ពុជា

កាល​ពី​ថ្ងៃទី 20 កញ្ញា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាស​ថា បាន​សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន​ 8 ដែល​អាច​បង្កើត​ការ​ងារ​​សរុបបាន​​ចំនួន​ប្រហែល 4,000 កន្លែង​ ដោយ​មាន​ទុន​សរុប​ប្រមាណ​ 64.3 លាន​ដុល្លារ​អាម៉េរិក​។ ខាងក្រោម​នេះ​គឺជា​បណ្ដា​ក្រុម​ហ៊ុន​ និង​គម្រោង​វិនិយោគ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ ក៏​ដូច​ជា​​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពី​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​៖ ក្រុម​ហ៊ុន​ HUALE STEEL (CAMBODIA) CO., LTD. ៖ គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន 40 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 523 កន្លែង។ ក្រុម​ហ៊ុន WANGMAO (CAMBODIA) HOMEWARE CO., LTD.៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ 6.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,369 កន្លែង។ ក្រុម​ហ៊ុន JUSHI … Read more

ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌល ជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford នៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ។ កម្មវិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣​ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ១០០ នាក់។ ឆ្លៀតក្នុងឱកាសនេះដែរ លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្តFord នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ សព្វថ្ងៃនេះក្រុមហ៊ុន Ford មានអគារតាំងបង្ហាញរថយន្តចំនួន ៣ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ និងចំនួន ២ ទៀតនៅតាមបណ្តាលខេត្តគឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះពិធីសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្ត Ford សាខាទី ៦ … Read more

ចម្លែក! នារី​ក្នុង​កុលសម្ព័ន្ធ​ស្បែ​កស​ស្រស់​ស្អាត​នៅ​ប្រទេស​ចិន មិន​រៀបការ​ជាមួយ​ជនជាតិ​ដទៃ តើ​ហេតុអ្វី?

នៅពេល​និយាយ​ដល់​ជនជាតិ​ស្បែ​កស យើង​តែ​នឹកឃើញ​ដល់​ជនជាតិ​អាម៉េរិក ឬ​អឺរ៉ុប។ល។ ប៉ុន្តែ រឿង​ដែល​ចម្លែក​គឺថា នៅ​ប្រទេស​ចិន ជា​ដែនដី​មួយ​ក្នុង​​ទ្វីបអាស៊ី​បែរជា​មាន​កុលសម្ព័ន្ធ​ស្បែ​កស​មួយ​ដែល​បង្ហាញ​វត្តមាន​រាប់ពាន់​ឆ្នាំ​មកហើយ។ នារីៗនៅក្នុង​កុលសម្ព័ន្ធ​នេះ មាន​សម្រស់​ស្រស់ស្អាត​ជាង​ជនជាតិ​ដទៃ​មួយ​ចំនួន​។ ជនជាតិ​ស្បែ​កស​ខាងលើនេះ​មានឈ្មោះ​ថា Tajik រស់​នៅលើ​ជួរ​ភ្នំ Pamirs ជាទី​ដែល​ត្រូវបាន​ចាត់ទុកថាជាដំបូលផ្ទះ​ពិភពលោក។ យោងតាម​ស្ថិតិ​ពី​រដ្ឋាភិបាល​ចិន ជនជាតិ Tajik នេះ ​មាន​​ប្រហែល​ជាង 50,000 នាក់​ប៉ុណ្ណោះ។ ក្រៅ​ពីលើ​ភ្នំ Pamirs ជនជាតិ Tajik ក៏​រស់នៅ​ប្រមូល​ផ្ដុំគ្នា​នៅ​ស្រុក​ស្វយ័ត​ជនជាតិ Tajik Tashkurgan, Kashgar (ឬ Kashi), តំបន់​ស្វយ័ត Xinjiang។ ជនជាតិ Tajik បរិភោគ​គ្រាប់​ធញ្ញជាតិ​ច្រើន​ប្រភេទ រួម​នឹង​សាច់​អាំង នំ​ផេ​ន​ខេ​ក និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ បន្លែ។ល។ ហើយ​ពួកគេ​ក៏​ចូលចិត្ត​ផឹក​តែ​ផងដែរ។ សម្រស់​របស់​ជនជាតិ​ស្បែ​កស Tajik នៅ​ប្រទេស​ចិន មាន​ចំណុច​ពិសេស​របស់​ជនជាតិ​អឺរ៉ុប ដោយមាន​ថ្កាស​ខ្ពស់ ស្បែក​ពណ៌​អូ​លីវ (លឿង​ច្រើនជាង​ក្រហម) ភ្នែក​ធំ ក្រហូង​ភ្នែក​ជ្រៅ និង​ក្ដោង​ច្រមុះ​ដ៏​ទាក់ទាញ។ អំពី​ទំនៀមទម្លាប់​ក្នុង​គ្រួសារ​ជនជាតិ Tajik ឪពុកម្ដាយចាស់ៗមាន​ទំនោរ​លើកស្ទួយ​កូនប្រុស​ជាង​កូនស្រី។ ដូច្នេះ … Read more

សូម​ប្រយ័ត្ន​ពេល​ទិញ​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ផ្ដាសាយ-ក្អក​ឱ្យ​កូន​លេប

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​អំពី​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ជំងឺ​ផ្ដាសាយ Cold Out ដែល​កំពុង​ត្រូវបាន​​ដាក់លក់​ក្នុង​ទីផ្សារ ពិសេស​គឺ​នៅ​ប្រទេស​អ៊ីរ៉ាក់ ដោយសារ​មាន​ផ្ទុក​ជាតិពុល​ក្នុង​កម្រិត​ខ្ពស់។ កាលពី​ថ្ងៃទី 07 សីហា WHO បានឱ្យដឹងថា ថ្នាំ​ស៊ី​រ៉ូ​ក្អក​​កំពុង​ដាក់លក់​នៅ​អ៊ីរ៉ាក់ ដែល​បន្ទប់ពិសោធន៍  Fourrts នៅ​ប្រទេស​ឥណ្ឌា ផលិត​ឱ្យ​ក្រុមហ៊ុន Dabilife Pharma មាន​ផ្ទុក​សារធាតុពុល​កម្រិត​ខ្ពស់។ ជាក់ស្ដែង ទំនិញ​នេះ​មាន​ផ្ទុក diethylene glycol 0.25% និង ethylene glycol 2.1% ខណៈ​បរិមាណ​សុវត្ថិភាព​ដែល​ត្រូវបាន​អនុញ្ញាត​​សម្រាប់​សារធាតុ​ទាំងពីរ​នេះ​គឺ 0.1%។ WHO បន្ថែមថា អ្នក​ផលិត និង​អ្នក​ចែកចាយ​មិនអាច​ធានា​អំពី​សុវត្ថិភាព និង​គុណភាព​របស់​ផលិតផល។ នេះ​គឺជា​សេចក្ដីប្រកាស​ថ្មី​បំផុត​នៅក្នុង​ការព្រមាន​ជាច្រើន​ដែល​ត្រូវបាន​ស្ថាប័ន​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​លើកឡើង​អំពី​ប្រភេទ​ថ្នាំ​គុណភាព​ទាប​ដែល​នាំ​ចេញពី​ប្រទេស​ឥណ្ឌា និង​ត្រូវបាន​ដាក់លក់​លើ​ពិភព​លោក។ មុន​នោះ មាន​ថ្នាំ​ស៊ី​រ៉ូ​យ៉ាងតិច 5 ប្រភេទ ស្ថិតក្នុង​ការស៊ើបអង្កេត​ ដោយ​មាន​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន​ផលិត​នៅ​ឥណ្ឌា។ Propylene glycol មិន​ពុល ប៉ុន្តែ diethylene glycol (DEG) និង Ethylene glycol … Read more

រង្វង់​មូល​បៃតងកំពុង​​កែប្រែ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន​ទៅជា​ដី​មាន​ជីជាតិ

បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ការស្រោចស្រព អនុញ្ញាតឱ្យ​កសិករ​ដាំ​រុក្ខជាតិ​ដែលមាន​តម្លៃ​ខ្ពស់​នៅលើ​សមុទ្រ​ខ្សាច់​ទំហំ​មួយ​លាន​ហិកតា។ សមុទ្រ​ខ្សាច់ Ulan Buh ដែលមាន​ផ្ទៃក្រឡា​មួយ​លាន​ហិកតា គឺជា​សមុទ្រ​ខ្សាច់​ធំជាងគេ​លំដាប់​ទី 8 នៅ​ប្រទេស​ចិន។ Ulan Buh ធ្លាប់​ល្បី​ឈ្មោះថា​ជា​ប្រភព​នៃ​ព្យុះ​ខ្សាច់​ប្រចាំឆ្នាំ​ដែលតែង​តែ​​វាយលុក​ភាគ​ខាងជើង​ប្រទេស​ចិន។ បច្ចុប្បន្ន វិធានការ​ជាច្រើន​ត្រូវបាន​អនុញ្ញាត​ដើម្បី​ទប់​ទល់នឹង​បញ្ហា​ខាងលើ ក្នុងនោះ​មានដូចជា ការរារាំង​ខ្យល់ និង​ការកែលំអ​បរិស្ថាន​ធម្មជាតិ​ជាដើម ហើយ​បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ខាងលើ ក៏ដូចជា​សកម្មភាព​ស្រោចស្រព​ដំណាំ​របស់​ពលរដ្ឋ​ក្នុង​តំបន់។ ចំពោះ​ការដាំដុះ ការស្រោចស្រព​តាមបែប​បាញ់​ទឹកជា​រង្វង់​មូល​នេះ​គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​នៅក្នុង​ការរក្សា​ទឹក។ ដោយ​ការប្រឹងប្រែង​ដើម្បី​កែលំអ​លក្ខខណ្ឌ​ធម្មជាតិ ដី​ជាង 30,000 ហិកតា​នៅ​តំបន់​សមុទ្រ​ខ្សាច់ Ulan Buh នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដាំ​រុក្ខជាតិ​ដែលមាន​គុណភាព​ខ្ពស់ ដែល​ភាគច្រើន​គឺជា​ស្រូវ​សាលី, ស្មៅ leymus chineensis និង​ស្មៅ alfalfa ជាដើម។ បរិមាណ​នៃ​ដំណាំ​ខាងលើ រកប្រាក់​ចំណូល​ប្រចាំឆ្នាំបាន​​លើសពី 97.7 លាន​ដុល្លារ​អាម៉េរិក។ បច្ចុប្បន្ន បណ្ដាញ​ឧស្សាហកម្ម​មួយ​ដែល​រួមមាន​ទាំង​ការដាំដុះ ការបណ្ដុះ​ពូជ ការទិញ និង​លក់​ផលិតផល​កសិកម្ម​នៅ​តំបន់​ខាងលើ​ត្រូវបាន​បង្កើតឡើង​ដើម្បី​សម្រេចបាន​គោលដៅ​រួមចំណែក​ក្នុងការ​គ្រប់គ្រង​សមុទ្រ​ខ្សាច់ និង​កសិកម្ម។ បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​​ខាងលើ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​ Dengkou របស់​ទីក្រុង Bayannur ក្នុង​តំបន់​ស្វយ័តម៉ុងហ្គោលី​ខាង​ក្នុង នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន​៕

អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

[ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។ ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត … Read more

BYD ចាប់​ផ្ដើម​លក់​​រថយន្ត​អគ្គិសនី Dolphin នៅសិង្ហ​បុរី

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD បានបង្ហាញ​វត្តមាន​រថយន្ត Dolphin នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​យុទ្ធនា​ការបញ្ជ្រាប​ផលិតផល​ទៅគ្រប់​ទីផ្សារ។ BYD បាន​ប្រារព្ធ​កម្មវិធី​បង្ហាញរ​ថ​យន្ត​អគ្គិសនី Dolphin ជាមួយនឹង​តំណាង​ចែកចាយ Vantage Automotive របស់​សិង្ហ​បុរី កាលពី​ថ្ងៃទី 03 កក្កដា។ Dolphin​ ដែលជា​រថយន្ត​អគ្គិសនី​ទី​ពីរ​របស់​ក្រុមហ៊ុន​នេះ​ដែល​ត្រូវបាន​ដាក់លក់​នៅ​ប្រទេស​សិង្ហបុរី បន្ទាប់ពី Atto 3។ BYD បានដាក់​លក់ Atto 3 នៅ​សិង្ហ​បុរី​តាំងពី​ឆ្នាំ 2022 ហើយ​វា​គឺ​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​នៅក្នុង​តំបន់ នៅក្នុង 5 ខែ​ដើមឆ្នាំ។ BYD ឱ្យដឹងថា Dolphin នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​ដែល​ទទួលបាន​ការពេញនិយម​ខ្លាំង​ពី​អតិថិជន​គ្រប់​វ័យ​នៅ​សិង្ហ​បុរី ហើយ​វា​នឹង​ត្រូវបាន​ប្រជាជន​នៅទីនេះ​ស្គាល់​កាន់តែច្រើន។ BYD Dolphin ត្រូវបាន​ដាក់លក់​តាំងពី​ថ្ងៃទី 29 សីហា 2021។ វា​គឺជារថ​យន្ត​ខ្នាតតូច​ល្មម និង​ដំណើរការ​ទាំងស្រុង​ដោយ​អគ្គិសនី ហើយ​បច្ចុប្បន្ន​មានតម្លៃ​ចាប់ពី 16,120 ដុល្លារ​អាម៉េរិក នៅ​ប្រទេស​ចិន។ នៅ​សិង្ហ​បុរី BYD Dolphin មានតម្លៃ​ចាប់ពី 156,888 ដុល្លារ​សិង្ហ​បុរី (115,900 … Read more

ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ​​​ផលិត​​គ្រឿង​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

Foxconn ត្រៀម​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​គម្រោង​ពីរ​នៅ​ប្រទេស​វៀតណាម ក្នុងនោះ​​ក៏​មានការ​ផលិត​គ្រឿងបន្លាស់​សម្រាប់​រថយន្ត​អគ្គិសនី​ផងដែរ។ ឥរិយាបថ​ខាងលើនេះ​បញ្ជាក់​អំពី​ផែនការ​ធ្វើ​សកលភាវូបនីយកម្ម​រ​បស់ Foxconn ដើម្បី​ក្លាយជា «អ្នកលេង» នៅក្នុង​វិស័យ​​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ក្រោយពី​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុងការ​ផ្ដោតលើ​ការដំឡើង​ផលិតផល​ឱ្យ Apple និង​បណ្ដា​ក្រុមហ៊ុនធំៗដទៃទៀត។ ក្រុមហ៊ុន​​ខ្នាត​យក្ស​របស់​តៃវ៉ាន់ តាមរយៈ Foxconn Singapore នឹង​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​តំបន់ឧស្សាហកម្ម​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ដែល​នឹង «ផ្ដោតលើ​ការផលិត​គ្រឿងបន្លាស់​សម្រាប់​យានយន្ត​អគ្គិសនី ប្រព័ន្ធ​បញ្ជា និង​បណ្ដា​ផលិតផល​បច្ចេកវិទ្យា​ដ​ទៃទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​អនាគត»។ នេះ​បើតាម​ទំព័រ Reuters។ គម្រោង​ខាងលើនេះ​នឹង​ជួយ​បង្កើន​ខ្ទង់​វិនិយោគ​សរុប​របស់ Foxconn នៅ​អាស៊ីអាគ្នេយ៍ ឡើងដល់ 3 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​វៀតណាម Thai Binh Hung Thinh (Thai Hung) នឹង​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំក្រោយ។ កាលពី​ថ្ងៃទី 28 មិថុនា 2023 ក្រុមហ៊ុន Thai Hung របស់​វៀតណាម និង​ក្រុមហ៊ុន Roding Mobility របស់​អាល្លឺម៉ង់ បាន​ចុះ​កិច្ចព្រមព្រៀង​ស្រាវជ្រាវ អភិវឌ្ឍ និង​ផលិត​ម៉ូតូ​អគ្គិសនី រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​ប្រទេស​វៀតណាម។ យោងតាម​កិច្ចព្រមព្រៀង​ខាងលើ Roding នឹង​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ព្រឹក្សា​យោបល់​លើ​បញ្ហា​បច្ចេកទេស គ្រប់គ្រង​ដំណាក់កាល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ផលិតផល រហូតដល់​ផលិត​បានជា​ស្ថាពរ។ ក្រោយមក បច្ចេកវិទ្យា​ទាំងមូល​របស់​ពួកគេ​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​វៀតណាម Thai Hung។ ក្រុមហ៊ុន​វៀតណាម​នឹង​ទទួល​បច្ចេកវិទ្យា​ពី Roding ដើម្បី​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​វៀតណាម ដើម្បី​លក់​ក្នុងស្រុក។ រោងចក្រ​របស់​ពួកគេ​នឹង​អាច​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​សរុប​បាន 15,000 គ្រឿង/ឆ្នាំ ក្នុងនោះ​រថយន្ត​អគ្គិសនី​នឹងមាន​ប្រហែល 5,000 គ្រឿង/ឆ្នាំ។ តាម​គម្រោង រោងចក្រ​ខាងលើ​នឹង​ដំណើរការ​ចាប់ពី​ត្រីមាស​ទី​បួន ឆ្នាំ 2023។ ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន​ខាងលើ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2024។ ដូច្នេះ Thai Hung … Read more