អង្គការរបស់អង់គ្លេស ព្យាករថា វៀតណាមនឹងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ 2045
ដោយមានប្រជាជនច្រើន និងក្មេង វៀតណាមមានឱកាសយកឈ្នះលើប្រទេសស្ទើរតែទាំងអស់នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ស្ដីពីសេដ្ឋកិច្ច មានដូចជា សិង្ហបុរី ថៃ និងម៉ាឡេស៊ីជាដើម ហើយក្លាយជាប្រទេសមានចំណូលខ្ពស់ចាប់ពីឆ្នាំ 2045។ ថ្មីៗនេះ ជម្ឈមណ្ឌលព្យាករ វិភាគសេដ្ឋកិច្ចឯករាជ្យរបស់អង់គ្លេស (CEBR) បានប្រកាសរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំលើកទី 14 និងបញ្ជីចំណាត់ថ្នាក់សម្ព័ន្ធសេដ្ឋកិច្ចពិភពលោក (World Economic League Table – WELT)។ ក្នុងរបាយការណ៍នេះ CEBR ព្យាករថា វៀតណាមនឹងបោះជំហានយ៉ាងធំនៅ 14 ឆ្នាំទៀត។ ក្នុងឆ្នាំ 2023 កំណើនសេដ្ឋកិច្ចរបស់វៀតណាមមានការកើនឡើង។ ក្នុងនោះ ផលិតផលក្នុងស្រុកសរុប (GDP) កើន 5.05% និងអតិផរណាកើនតែ 3.25%។ GDP របស់ប្រទេសនេះ សម្រេចបានប្រមាណ 430 ពាន់លានដុល្លារអាម៉េរិក ត្រូវជាប់ចំណាត់ថ្នាក់ទី 34 នៅក្នុងបញ្ជីចំណាត់ថ្នាក់របស់ CEBR ក្នុងឆ្នាំ 2023។ សម្រាប់ឆ្នាំ 2024 CEBR ព្យាករថា … Read more