ពិធីរាជាភិសេករបស់រាជទាយាទប្រទេសហ្សកដានី ជាមួយនឹងសមាជិករាជវង្សអារ៉ាប៊ីសាអូឌីត
រាជសុណិសា Rajwa Al-Saif គ្រងឈុតរ៉ូបអាពាហ៍ពិពាហ៍ Elie Saab នៅក្នុងរាជពិធីអភិសេកជាមួយរាជទាយាទ Hussein របស់រាជាណាចក្រហ្សកដានី។ ក្រោយការត្រៀមអស់ជាច្រើនខែ រាជពិធីអភិសេករបស់រាជបុត្រទាំងពីរអង្គនេះក៏ត្រូវបានធ្វើឡើងក្នុងបរិវេណសួននៅព្រះបរមរាជវាំង Zahran ក្នុងរាជធានីអាម៉ាន់ របស់ប្រទេសហ្ស៊ដានី កាលពីថ្ងៃទី 01 មិថុនា 2023។ យោងតាម Vogue ព្រះនាង Rajwa Al-Saif គ្រងឈុតរ៉ូប Elie Saab ពណ៌ស ត្រូវបានរចនាដោយឡែកដែលចំណាយប្រាក់អស់រាប់ម៉ឺនដុល្លារអាម៉េរិក និងជួតឈ្នួតសាមញ្ញប្រវែងជាងពីរម៉ែត្រ គ្រាដែលមកុដ និងក្រវិលធ្វើពីត្បូងពេជ្រ។ រាជទាយាទ Hussein និងព្រះរាជសុណិសា Rajwa សុទ្ធតែមានជន្មាយុ 29 វស្សា (ខ្លះថា 28 វស្សា)។ ព្រះនាង Rajwa ប្រសូតនៅរាជធានីរីយ៉ាដ នៅក្នុងត្រកូលស្ដុកស្ដម្ភ និងជារាជវង្សរបស់ រាជាណាចក្ររ៉ាប៊ីសាអូឌីត។ ព្រះនាងធ្លាប់បានសិក្សាផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យ Syracuse នៅ New York សហរដ្ឋអាម៉េរិក។ ចំណែកព្រះអង្គម្ចាស់ Hussein … Read more