សូម​ប្រយ័ត្ន​ពេល​ទិញ​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ផ្ដាសាយ-ក្អក​ឱ្យ​កូន​លេប

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​អំពី​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ជំងឺ​ផ្ដាសាយ Cold Out ដែល​កំពុង​ត្រូវបាន​​ដាក់លក់​ក្នុង​ទីផ្សារ ពិសេស​គឺ​នៅ​ប្រទេស​អ៊ីរ៉ាក់ ដោយសារ​មាន​ផ្ទុក​ជាតិពុល​ក្នុង​កម្រិត​ខ្ពស់។ កាលពី​ថ្ងៃទី 07 សីហា WHO បានឱ្យដឹងថា ថ្នាំ​ស៊ី​រ៉ូ​ក្អក​​កំពុង​ដាក់លក់​នៅ​អ៊ីរ៉ាក់ ដែល​បន្ទប់ពិសោធន៍  Fourrts នៅ​ប្រទេស​ឥណ្ឌា ផលិត​ឱ្យ​ក្រុមហ៊ុន Dabilife Pharma មាន​ផ្ទុក​សារធាតុពុល​កម្រិត​ខ្ពស់។ ជាក់ស្ដែង ទំនិញ​នេះ​មាន​ផ្ទុក diethylene glycol 0.25% និង ethylene glycol 2.1% ខណៈ​បរិមាណ​សុវត្ថិភាព​ដែល​ត្រូវបាន​អនុញ្ញាត​​សម្រាប់​សារធាតុ​ទាំងពីរ​នេះ​គឺ 0.1%។ WHO បន្ថែមថា អ្នក​ផលិត និង​អ្នក​ចែកចាយ​មិនអាច​ធានា​អំពី​សុវត្ថិភាព និង​គុណភាព​របស់​ផលិតផល។ នេះ​គឺជា​សេចក្ដីប្រកាស​ថ្មី​បំផុត​នៅក្នុង​ការព្រមាន​ជាច្រើន​ដែល​ត្រូវបាន​ស្ថាប័ន​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​លើកឡើង​អំពី​ប្រភេទ​ថ្នាំ​គុណភាព​ទាប​ដែល​នាំ​ចេញពី​ប្រទេស​ឥណ្ឌា និង​ត្រូវបាន​ដាក់លក់​លើ​ពិភព​លោក។ មុន​នោះ មាន​ថ្នាំ​ស៊ី​រ៉ូ​យ៉ាងតិច 5 ប្រភេទ ស្ថិតក្នុង​ការស៊ើបអង្កេត​ ដោយ​មាន​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន​ផលិត​នៅ​ឥណ្ឌា។ Propylene glycol មិន​ពុល ប៉ុន្តែ diethylene glycol (DEG) និង Ethylene glycol … Read more

ចំណេញភ្លាមៗពី Samsung Galaxy A ស៊េរី ជាមួយការផ្ដល់ជូនដ៏ពិសេស…!

គ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយពីសាមសុងនឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ…! (ភ្នំពេញ) ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2023 ៖ បើអតិថិជនត្រូវទិញ…ទិញឱ្យហើយទៅ…កុំនៅឡើយបង្អង់យូរ… ប្រយ័ត្ន​ប្រម៉ូសិនអស់ធ្វើមុខជូរ…ស្មាតហ្វូនល្អលក់ដាច់មិនយូរ…ទិញប្រើភ្លាមជាប់ចិត្តភ្លែត…! អតិថិជនទាំង អស់នឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ ព្រមទាំងរង្វាន់ម៉ាគាប់ចិត្តតែម្ដង…ចាប់ពីថ្ងៃទី 16 រហូតដល់ ថ្ងៃទី 30 មិថុនា 2023 ដោយគ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយដូចក្រោម៖ *Galaxy A34 | A54 5G – បានប្រាក់ត្រលប់មកវិញចំនួន 81,000៛ – កៅអីបត់ពិចនិក – កាបូបរក្សាសីតុណ្ហភាពដ៏ស្រស់ស្អាត *Galaxy A24 – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛ – ស្រោមទូរស័ព្ទថ្លា និងកញ្ចក់ការពារអេក្រង់ – ឆ្នាំងសាកល្បឿនលឿនរហូតដល់ 15W *Galaxy A14 | A14 5G – … Read more

កម្លាំងប្រដាប់អាវុធ​ស្និទ្ធ​នឹង​អ៊ុយ​ក្រែ​ន បន្ត​វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី

RCV ដែលជា​អង្គភាព​ទ័ព​ស្ម័គ្រចិត្ត​រុស្ស៊ី (Russian Volunteer Corps) បានប្រកាស​ចាប់ផ្ដើម​ដំណាក់កាល​ទី​ពីរ​នៃ​យុទ្ធនាការ​វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី បន្ទាប់ពី​ការវាយប្រហារ​នៅក្នុង​ខេត្ត Belgorod កាលពី​ចុងខែ​មុន។ «ដំណាក់កាល​ទី​ពីរ​ដែល​មេបញ្ជាការ​របស់​យើង​ធ្លាប់បាន​និយាយ បានចាប់ផ្ដើម​ហើយ» តំណាង​របស់ អង្គភាព​ទ័ព​ស្ម័គ្រចិត្ត​រុស្ស៊ី (RCV) ដែល​ស្និទ្ធ​នឹង​អ៊ុយ​ក្រែ​ន និយាយ​នៅក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​កាលពី​ថ្ងៃទី 01 មិថុនា​ដូច្នេះ។ ក្រុម​នេះ​ប្រកាសថា ទាហាន​របស់ខ្លួន​បានចាប់ផ្ដើម​យុទ្ធនាការ​នៅក្នុង​ខេត្ត Belgorod របស់​រុស្ស៊ី។ បណ្ដា​វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​ត​គ្នា​លើ​បណ្ដាញ​សង្គម​បន្ទាប់​នោះ បង្ហាញថា អគារ​សាលាស្រុក​នៅ Shebekino ក្នុង​តំបន់​ភាគខាងត្បូង​រប​ស់​ខេត្ត Belgorod ដែលមាន​ចម្ងាយ​ពី​ព្រំដែន​អ៊ុយ​ក្រែ​ន​ប្រហែល 6 គីឡូម៉ែត្រ ត្រូវ​ឆេះ​សន្ធោសន្ធៅ។ ព័ត៌មាន​ខ្លះ​ឱ្យដឹងថា RCV បាន​កម្ទេច​ប្រព័ន្ធ​កាំភ្លើង​ធំ​ចល័ត 2S4 Tyulpan មួយគ្រឿង និង​រថយន្ត​ជំនួយ​មួយគ្រឿង​របស់​រុស្ស៊ី នៅក្បែរ​ទីរួមស្រុក Shebekino។ កងជីវពល​ដែល​ស្និទ្ធ​នឹង​អ៊ុយ​ក្រែ​ន​មួយក្រុម​ផ្សេងទៀត គឺ អង្គ​ភាពសេរី​រុស្ស៊ី (FRL/ Liberty of Russia Legion) ក៏បាន​ប្រកាសថា កំពុង​ធ្វើ​សកម្មភាព​ក្បែរ​ព្រំដែន​រុស្ស៊ី និង​វាយប្រហារ​លើ​ដោល​ដៅ​យោធា​មួយចំនួន។ អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ុយ​ក្រែ​ន Andriy Melnyk … Read more

កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន ទទួលបាន​សារ​ល្អ​ស្ដីពី​អនាគត ពី​ក្លឹប​ធំ​នៅ​អឺរ៉ុប

មួយ​ក្នុងចំណោម​ក្លឹប​បាល់ទាត់​ដែលមាន​អំណាច​បំផុត​នៅ​អឺរ៉ុប បានលើកឡើង​នូវ​សារ​ដែល​ប្រកបដោយ​វិជ្ជាជីវៈ ទាក់ទិន​នឹង​អនាគត​របស់ Lionel Messi។ អនាគត​របស់ M10 បន្ត​ក្លាយជា​ប្រធានបទ​នៃ​ដំណឹង​ចចាមអារ៉ាម​ក្នុង​វិស័យ​បាល់ទាត់​ពិភពលោក​ក្នុង​រយៈពេល​កន្លង។ គ្រូបង្វឹក​របស់​ក្លឹប Barcelona លោក Xavi Hernandez បាន​និយាយ​អំពី​លទ្ធភាព​ដែល​កំពូល​តារាបាល់ទាត់​ជនជាតិ​អា​ហ្ស​ង់​ទីន ត្រលប់​ទៅកាន់​ក្លឹប​ចាស់​នៅ​តំបន់​ស្វយ័ត​កាតា​ឡូ​ញ៉ា បើទោះជា​អ្នក​យុទ្ធសាស្ត្រ​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មានការ​ប្រុងប្រយ័ត្ន និង​ដឹង​ច្បាស់​អំពី​ភាពស្មុគស្មាញ​ជុំវិញ​រឿង​អនាគត​របស់ Messi។ ថ្មីៗនេះ លោក Xavi Hernandez បាន​និយាយថា ការវិល​ត្រលប់​របស់ Messi គឺជា​រឿង «ងាយ​កើតឡើង» និង​អាស្រ័យ​លើ​កត្តា​មួយចំនួន ក្នុង​នោះ​មាន​ដូចជា​ បំណង​របស់ El Pulga កិច្ចសន្យា និង​កិច្ចការ​នៅ​ពីក្រោយ​ដែល​​អាច​នាំទៅរក​កិច្ចព្រមព្រៀងថ្មី​។ លោក Xavi Hernandez បាន​សម្ដែង​ការចង់​ឃើញ Messi ត្រលប់​មកកាន់​ខ្សែប្រយុទ្ធ​របស់ Barcelona ខណៈដែល​គណៈ​គ្រប់គ្រង​របស់​ក្លឹប​នេះ​ក៏​គាំទ្រ​គំនិត​នេះ។ លោក Xavi Hernandez ជឿជាក់​លើ​ការសម្រេចចិត្ត​ចុងក្រោយ​របស់ Messi នៅពេល​កិច្ចព្រមព្រៀង​រវាង M10 ជាមួយ PSG អស់​សុពលភាព គ្រា​ដែល​ទំនាក់ទំនង​របស់ Messi និង​អ្នកគាំទ្រ​របស់ … Read more

គ្រូ​បង្វឹក​ថៃ មិន​ភ្ញាក់​ផ្អើល​នៅ​ពេល​ឥណ្ឌូណេស៊ី​ផ្ដួល​វៀតណាម​បាន​សម្រេច

យោង​តាម​គ្រូ​បង្វឹក Inssara Sritaro ​ឥណ្ឌូណេស៊ី​មាន​កម្លាំង​កាយ​ល្អ​ជាង​ដោយ​សារ​សម្រាក​បាន​ច្រើន​ថ្ងៃ​ មុន​នឹង​ផ្ដួល​វៀតណាម​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម​លើក​ទី 32 នៅ​កម្ពុជា​។ «ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​នោះ​ទេ​ នៅ​ពេល​ឥណ្ឌូណេស៊ី​ឡើង​ដល់​វគ្គ​​​ផ្ដាច់​ព្រ័ត្រ​។ ពួក​គេ​បាន​សម្រាក​ពីរ​ថ្ងៃ​ ដោយ​សារ​តែ​ពូល A ទាត់​មុន​ និង​រួច​រាល់​បាន​មុន​។ ពូល B ចប់​ក្រោយ ហើយ​ក្រុម​នានា​សម្រាក​បាន​តែ​មួយ​ថ្ងៃ​ រួច​ក៏​ទាត់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ ជាង​នេះ នៅ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នៅពូល B ក្រុម​ថៃ​ប្រកួត​ជាមួយ​វៀតណាម​នៅ​លើ​ទីលាន​មិន​ល្អ សើម ទើប​កីឡាករ​ត្រូវ​ចំណាយ​កម្លាំង​ច្រើន​» គ្រូបង្វឹក​ថៃ Sritaro និយាយ​ដូច្នេះ​ក្រោយ​ពី​ថៃ​ឈ្នះ​មីយ៉ាន់ម៉ា 3-0 ក្នុង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ​កាល​ពី​ព្រលប់​ថ្ងៃទី 13 ឧសភា​។ វៀតណាម និង​ថៃ​ប៉ះគ្នា​ក្នុង​​ការប្រកួត​ចុង​ក្រោយនៅ​ពូល B កាល​ពី​ថ្ងៃទី 11 ឧសភា និង​មាន​លទ្ធផល 1-1។ លទ្ធផល​ស្មើ​គ្នា​នេះ ធ្វើ​ឱ្យ​វៀតណាម​ឈរ​លំដាប់​លេខ​ពីរ​នៅ​ពូល B ហើយត្រូវ​ប៉ះ​ឥណ្ឌូណេស៊ី​​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ ដែល​នៅ​ទី​នេះ ឥណ្ឌូណេស៊ី​បាន​ផ្ដួល​វៀតណាម​ដោយ​លទ្ធផល 3-2​។ ជិត​ពីរ​ម៉ោង​ក្រោយ​ពី​ឥណ្ឌូណេស៊ី​យក​ឈ្នះ​លើ​វៀតណាម ក្រុម​ U22 ថៃ​ក៏​បាន​ផ្ដួល​មីយ៉ាន់ម៉ា ដោយ​លទ្ធផល​ 3-0​។ ដូច្នេះ​ … Read more

ហាង​សម្លៀក​បំពាក់​អេស្ប៉ាញ​លំដាប់​ពិភពលោក​​ដំបូង​គេ​​​បង្អស់​នៅ​កម្ពុជា​ «ZARA» សម្ពោធ​បើក​ដំណើរ​ការ​​​នៅ​ភ្នំពេញ​

(ភ្នំពេញ) – តើ​​នាង​កញ្ញា លោក​ លោក​ស្រី គឺជា​មនុស្ស​ស៊ីវិល័យដែល​​​ចូល​ចិត្ត​ និង​មាន​បំណង​​ស្វែង​រក​ម៉ូដ​សម្លៀក​បំពាក់​ទាន់​សម័យ​ និង​ថ្លៃ​ថ្នូរ​លំដាប់​ពិភពលោក​មែន​ទេ? ZARA បាន​មក​ដល់​កម្ពុជា​យើង​ហើយ​! ក្រុម​ហ៊ុន​គ្រប់​គ្រង​ ម៉ាក ZARA បានសម្ពោធ​បើក​ដំណើរការហាងសម្លៀកបំពាក់លំដាប់​ពិភពលោក​​ដំបូងរបស់​ខ្លួន​​​នៅកម្ពុជា ​ស្ថិតនៅផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល ជាកន្លែង​ប្រមូលផ្ដុំនូវម៉ូដ​សម្លៀក​បំពាក់​ទាន់​សម័យ​ និង​សម្បូបែប​សម្រាប់​មនុស្ស​គ្រប់​វ័យ​។ នាង​កញ្ញា លោក​ លោក​ស្រី អាច​រក​ទិញ​​សម្លៀក​បំពាក់​ថ្មីៗ​ ទាន់​សម័យ សម្បូរ​បែប ​សម្រាប់​​គ្រប់​វ័យ​​ នៅ​ឯ​ហាង ZARA ​ក្នុង​ផ្សារ​ទំនើប​ ជីប ម៉ុង 271 មេហ្កាម៉ល នៅ​រាជធានី​ភ្នំពេញ ​ដែល​​បើកដំណើរការលក់ចាប់ពីថ្ងៃទី13 ខែឧសភា ឆ្នាំ 2023 និង​​រក​ទិញ​​​បាន​តាម​អនឡាញ តាមរយៈគេហទំព័រ Zara.com/kh​។ ហាង​​សម្លៀក​បំពាក់​អន្តរ​ជាតិ​ដំបូងគេ​​​​ក្នុងប្រទេសកម្ពុជា របស់​យីហោ​ ZARA ស្ថិត​នៅ​ក្នុង​បរិវេណ​ទំហំសរុប 3,300 ម៉ែត្រ​ការ៉េ ដែល​លាតសន្ធឹងពេញមួយជាន់នៃផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល​។ ផ្នែកខាងក្នុង​របស់​ហាង​នេះ​ … Read more

ស្ថានភាព U22 ថៃ កំពុងមាន​ប្រៀប​ជាង U22 វៀតណាម នៅមុន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​?

បន្ទាប់ពី​ទទួលបាន​លទ្ធផល​ស្មើគ្នា​ក្នុងការ​ប្រកួត​កាលពី​ព្រលប់​ម្សិលមិញ ក្រុមបាល់ទាត់​បរុស U22 ថៃ ក៏​នៅតែ​ឈរ​លំដាប់​កំពូល​តារាង និង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខ្សោយ​នៅ​វគ្គ​បន្ទាប់។ កាលពី​ព្រលប់​ថ្ងៃទី 11 ឧសភា U22 ថៃ និង U22 វៀតណាម ទទួលបាន​លទ្ធផល 1-1 ក្នុងការ​ប្រកួត​ជើង​ចុងក្រោយ​នៅ​ពូ​ល B នៃ​វិញ្ញាសា​បាល់ទាត់​បុរស​របស់​ស៊ី​ហ្គេម​លើក​ទី 32។ លទ្ធផល​នេះ​បាន​ជួយ​ឱ្យ U22 ថៃ រក្សាបាន​តំណែង​នាំមុខគេ​នៅ​ពូ​ល B (ក្រុម​ទាំងពីរ​មាន​ពិន្ទុ​ស្មើគ្នា តែ ថៃ មាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង) និង​ត្រូវ​ប្រកួត​ជាមួយ U22 មី​យ៉ាន់​ម៉ា ដែលជា​ក្រុម​ត្រូវបាន​ចាត់ទុកថា «ខ្សោយ​ជាង​ឆ្ងាយ» នៅ​វគ្គ​ពាក់ កណ្ដាល​​ផ្ដាច់ព្រ័ត្រ។ ចំណែក U22 វៀតណាម (លេខ​ពីរ​នៅ​ពូ​ល B) ត្រូវ​ប៉ះ U22 ឥណ្ឌូណេស៊ី (លេខ​មួយ​នៅ​ពូ​ល A) ជា​ក្រុម​មួយ​ដែល​គួរឱ្យ​ប្រុងប្រយ័ត្ន។ ទោះ​ជា​ហាក់​កំពុង​មាន​ប្រៀប​ជាង​វៀតណាម​ក៏​ដោយ ការប្រកួត​កាលពី​ព្រលប់​ថ្ងៃទី 11 ឧសភា 2023 គឺជា​ការ​ប៉ះគ្នា​​លើក​ទី 8 និង​បន្តបន្ទាប់ … Read more

«យក​ឈ្នះ​កម្ពុជា​មិនមែនជា​រឿង​ងាយ​ឡើយ» នេះ​ជា​សម្ដី​របស់​ប្រធាន​ក្រុមបាល់ទាត់​នារី​​វៀតណាម​

ខ្សែប្រយុទ្ធ និង​ជា​ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម បាន​និយាយ​ថា ទន្ទឹមនឹង​អំណោយផល​ល្អ​ដោយសារ​ជា​ម្ចាស់ផ្ទះ កម្ពុជា​ក៏បាន​រីកចម្រើន​ច្រើន ដូច្នេះ នៅ​ថ្ងៃស្អែក វៀតណាម​នឹងត្រូវ​ប្រុងប្រយ័ត្ន​ពេល​ប៉ះគ្នា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​នារី​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ កាលពី​ព្រឹក​ថ្ងៃទី 11 ឧសភា នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ភ្នំពេញ ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម កញ្ញា ហ្វឹ​ន ញ៉ឺ (Huynh Nhu) បាន​និយាយថា «ក្នុងការ​ប៉ះ​កម្ពុជា​កាលពី​ឆ្នាំ 2019 ក្រុម​នារី​វៀតណាម​បានឈ្នះ​យ៉ាង​គគ្រឹក​គ្រ​គ្រេង​។ ប៉ុន្តែ នោះ​គឺជា​រឿង​របស់​ប្រាំ​ឆ្នាំមុន។ ពេលនេះ កម្ពុជា​រីកចម្រើន​ជាង​មុន​ឆ្ងាយ​ណាស់»។ ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម បាន​រម្លឹក​ដល់​ការប្រកួត​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2019 ដែល​ពេលនោះ នាង និង​មិត្ត​រួម​ក្រុម​បាន​ផ្ដួល​កម្ពុជា 10-0។ ហើយ​ក្រោយមក ក្រុម​នារី​វៀតណាម​ក៏បាន​ឈ្នះ​កម្ពុជា​ពីរ​ប្រកួត​ទៀត​នៅក្នុង​ឆ្នាំ 2022 គឺ​ឈ្នះ 7-0 នៅ​ស៊ី​ហ្គេម​លើក​ទី 31 និង 3-0 នៅ AFF Cup។ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ចិន Gao Fulin បច្ចុប្បន្ន​ ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា បាន​រីកចម្រើន​ខ្លាំង​ដែល​គេ​អាច​មើលឃើញ​នៅក្នុង​ស៊ី​ហ្គេម​លើក​នេះ។ ពួកគេ​បាន​ចាញ់​ថៃ ប៉ុន្តែ​បានឈ្នះ​សិង្ហ​បុរី និង​ឡាវ … Read more

ក្រុមបាល់ទាត់ U-22 មី​យ៉ាន់​ម៉ា នឹង​ប្រកួត​ «​ជូន​ដំណើរ​» U-22 ហ្វ៊ី​លី​ពី​ន នៅ​ព្រលប់​​នេះ​

ការប្រកួត​ជើង​ចុងក្រោយបង្អស់​រប​ស់​ពូ​ល A ដែល​នឹង​ធ្វើឡើង​នៅ​​ព្រលប់​​​ថ្ងៃទី 10 ឧសភា នេះ គឺជា​ការ​ប៉ះគ្នា​របស់ U-22 មី​យ៉ាន់​ម៉ា និង U-22 ហ្វ៊ី​លី​ពី​ន។ U-22 មី​យ៉ាន់​ម៉ា កំពុងមាន​ឱកាស​ធំ​ក្នុងការ​ដណ្ដើមយក​សំបុត្រ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ក្រោយពី​បាន​យកឈ្នះ​លើ U-22 កម្ពុជា។ បើសិនជា​បានឈ្នះ U-22 ហ្វ៊ី​លី​ពី​ន​នៅក្នុង​ការប្រកួត​ជើង​ចុងក្រោយបង្អស់​រប​ស់​ពូ​ល A នៅ​ព្រលប់​​​នេះ U-22 មី​យ៉ាន់​ម៉ា នឹងមាន​សិទ្ធិ​សម្រេច​វាសនា​មួយកម្រិត​ទៀត។ U-22 មី​យ៉ាន់​ម៉ា មានប្រៀប​ជាង​គូប្រកួត ដោយសារ​ថា U-22 ហ្វ៊ី​លី​ពី​ន ត្រូវបាន​ជម្រុះ​រួចហើយ និង​មិន​មានឱកាស​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ក៏ប៉ុន្តែ U-22 មី​យ៉ាន់​ម៉ា ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន បើសិន​មិន​ចង់​បាក់មុខ។ U-22 ហ្វ៊ី​លី​ពី​ន បើទោះជា​ត្រូវបាន​ជម្រុះ​ហើយ​ក្ដី ប៉ុន្តែ​ពួកគេ​ក៏​ចង់​ដណ្ដើមបាន​ជ័យជម្នះ​លើ U-22 មី​យ៉ាន់​ម៉ា ដើម្បី​ជាការ​លើកទឹកចិត្ត​ខ្លួនឯង ក៏ដូចជា​ធ្វើឱ្យ​អ្នកគាំទ្រ​បាន​រីករាយ​បន្តិច មុននឹង​ត្រលប់​ទៅកាន់​ប្រទេស។ ស្ថិតិ​ចុងក្រោយ​បាន​បង្ហាញថា U-22 ហ្វ៊ី​លី​ពី​ន រកបាន​តែមួយ​គ្រាប់​គ​ត់ ក្រោយបី​ប្រកួត​ដំបូង​នៅ​ស៊ី​ហ្គេម​លើក​នេះ។ នៅ​ក្នុងការ​ប៉ះគ្នាថ្មីៗ​នេះ … Read more

ក្រុម​បាល់​ទាត់​នារី​វៀតណាម​មាន​ឱកាស​ជម្រះ​បញ្ជី​ចាស់​​ដែលចាញ់​​​ហ្វ៊ីលីពីន​​​ 0-4 ក្នុង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រនៅ​ AFF ​ឆ្នាំ​មុន​

នៅ​ស៊ីហ្គេម​បី​រដូវ​កាល​ជាប់​ៗ​គ្នា​ ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​វៀតណាម សុទ្ធ​តែ​គ្រប់​គ្រង​តំណែង​ជើង​ឯក​ ហើយ​បច្ចុប្បន្ន ហ្វ៊ីលីពីន​កំពុង​តែ​​ក្លាយ​ជា​គូ​ប្រជែង​ធំបំផុត​របស់​វៀតណាម​។ ក្រុម​បាល់​ទាត់​មួយ​គូដែលទើប​តែ​ដណ្ដើម​បាន​សិទ្ធិ​ឡើង​ទៅ​ប្រកួត​នៅ World Cup នារី 2023 នេះ នឹង​បន្ថែម​កម្ដៅ​ដល់​ស៊ីហ្គេម​នៅ​កម្ពុជា​ជាក់​ជា​មិន​ខាន​។ ក្រោយ​ពី​ការ​ប្រកួត​ពីរ​ជើង​នៅ​ពូល A ក្រុម​បាល់​ទាត់​នារី​ជម្រើស​ជាតិ​វៀតណាម កំពុង​នាំ​មុខ​គេ​ក្នុង​គម្លាត​ 3 ពិន្ទុ ធៀប​នឹង​គូប្រជែង​ពីរ​ក្រុម​​ផ្សេង​ទៀត​។ វៀតណាម​ត្រូវ​ការ​ស្មើ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ប៉ុន្តែ វៀតណាម​​ប្រាកដ​ជា​ត្រូវ​ជម្រះ​បញ្ជី​ចាស់​ដែល​ខ្លួន​បាន​ចាញ់​ហ្វ៊ីលីពីន 0-4 ក្នុង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ AFF Cup នារី​ ដែល​ធ្វើ​ឡើង​នៅ​ហ្វ៊ីលីពីន​កាល​ពី​ឆ្នាំ​កន្លង​។ បច្ចុប្បន្ន វៀតណាម​កំពុង​មាន​ប្រៀប​ជាង​ហ្វ៊ីលីពីន​។ ក្រោយ​ការ​ប្រកួត​ពីរ​ជើង ហ្វ៊ីលីពីន​រក​បាន​តែ​មួយ​គ្រាប់​ និង​ចាញ់​មួយ​គ្រាប់​ ខណៈ​ដែល​វៀតណាម​រក​បាន​ 6 គ្រាប់​។ ថ្វី​បើ​ហ្វ៊ីលីពី​ បច្ចុប្បន្ន​ហាក់​បាន​ចុះ​ខ្សោយ​ ប៉ុន្តែ​វៀតណាម​ក៏​ត្រូវ​តែ​មាន​ការ​ប្រុស​ប្រយ័ត្ន​ ព្រោះ​ថា ក្រុម​បាល់​ទាត់​នារី​របស់​វៀតណាម ធ្លាប់​ចាញ់​​ក្រុម​បាល់​ទាត់​នារី​ហ្វ៊ីលីពីន 0-4​ កាល​ពី​ឆ្នាំ​កន្លង​ ហើយ​ហ្វ៊ីលីពីន​ក៏​មាន​កីឡាការិនី​ច្រើន​រូប​​ដែល​កំពុង​លេង​ឱ្យ​បរទេស​។ ការ​ប៉ះគ្នា​រវាង​ក្រុម​ដែល​នឹង​មាន​វត្តមាន​នៅ​ World Cup នារី​ 2023 នេះ ប្រាកដ​ជា​នឹង​ធ្វើ​ឱ្យ​កក្រើក​ទីលាន​​បាល់​ទាត់​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​មិន​ខាន​។

អូ! តើ​ខ្ញុំ​ប្រែប្រួល ខ្លាំង​ដល់​ថ្នាក់​ហ្នឹង​ផង​ឬ? (រឿង​ប្រាប់ត​គ្នា របស់​ស្ត្រី​ជប៉ុន ពេល​បាន​ក្លាយខ្លួនជា​ម្ដាយ​គេ​យ៉ាង​ពេញលេញ)

តើ​មានមិត្តៗយើង​ណា កំពុង​ចិញ្ចឹម​មើលថែ​កូន​ដែរឬទេ? ហើយ​ធ្លាប់​សង្កេតមើល​ខ្លួនឯង​ដែរ​ទេ​ថា តាំងពី​ចាប់ផ្ដើម​បំពេញ​តួនាទី​ចិញ្ចឹម​មើលថែ​កូនតូច​មក តើមិត្តៗ មាន​ទង្វើ ឬ​លក្ខណ​និស្ស័យ​អ្វី ប្រែប្រួល​ខុសពី​មុន​ដែរ​ទេ?  បើសិន​មាន មិនបាច់​ភ្ញាក់ផ្អើល​ទេ ព្រោះ​មាន​ស្ត្រី​ជនជាតិ​ជប៉ុន​មិនតិច​ទេ ដែល​សង្កេតមើល​ខ្លួនឯង​ហើយ រកឃើញថា ក្រោយពី​ចាប់ផ្ដើម​បំពេញ​តួនាទី​ជា​ម្ដាយ​របស់គេ​យ៉ាង​ពេញលេញ​មក ពួកគាត់​ក៏មាន​ទង្វើ ឬ​ចរិត​និស្ស័យ​មួយចំនួន ប្រែប្រួល​ខុសពី​មុន​ដូចគ្នា​ដែរ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​សាកល្បង​មក​ស្ដាប់​បណ្ដា​អ្នក​ម្ដាយ​ជនជាតិ​ជប៉ុន​ម្ដង​មើល៍ថា តើ​ពួកគាត់​មាន​អ្វី​ប្រែប្រួល​ខុសពី​មុន​ខ្លះ? លក្ខណៈ​ការនិយាយស្ដី ប្រែប្រួល​ខុសពី​មុន (ក្លៀវក្លា​ជាង​មុន!) Iសាំង មានកូន អាយុ 1ខួប និង 5ខួប នាង​រៀបរាប់ថា កាលសម័យ​នាង​នៅ​ក្មេង នាង​មាន​ចរិត​អៀន​ច្រើន មិនសូវ​ក្លាហាន និង​មិនសូវ​ហ៊ាន​ជជែក​និយាយ​ជាមួយ​នរណា​ប៉ុន្មាន​ឡើយ។ ឧទាហរណ៍​ដូចជា ត​ឱ្យមាន​អារម្មណ៍​ថា រឿង​ដែល​កំពុង​សន្ទនា​គ្នា​នោះ វា​មើលទៅ​រាងប្លែកៗ ឬ​វា​ដូចជា​មិនគួរ​ទៅជា​អ៊ីចឹង​ក៏ដោយ ក៏​នាង​ជ្រើសរើស​ក្នុងការ​នៅ​ស្ងៀម មិន​ហ៊ាន​សម្ដែង​ពី​ភាព​ជំទាស់​ទេ បានត្រឹមតែ​លាក់ទុក​ក្នុង​ចិត្ត​ប៉ុណ្ណោះ តែ​ក៏​មិនមែន​ថា នឹង​លាក់ទុក​យកមក​គិត រហូតដល់​ស្ត្រេ​ស​ដែរ។ សរុបងាយៗក៏​គឺ ខ្លួនឯង​ជា​មនុស្ស​កំសាក តែ​ប៉ុន​ហ្នឹងឯង (=_=;)។ Iសាំង រៀបរាប់​បន្តថា តែ​ក្រោយពី​កូនស្រី​ច្បង​របស់​នាង អាយុ​បាន 2-3ខួប ពេល​និយាយ​ជាមួយ​អ្នក​ម្ដាយឯទៀតៗ … Read more

ស្ត្រី​មានគភ៌ ត្រូវ​ប្រយ័ត្ន…គ្រោះថ្នាក់ បែប​នឹកស្មាន​មិន​ដល់!!

រឿង​ដែល​នឹកស្មាន​មិន​ដល់ តែងតែ​កើតឡើង​គ្រប់ពេលវេលា…ដូច្នេះ​ស្ត្រី​មានគភ៌ គួរតែមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ព្រោះ​ធ្លាប់​បានឃើញ​ឧទាហរណ៍​ជាច្រើន​រួចមកហើយ ដូចជា មាន​មិត្តភក្តិ​ជិតដិត​ម្នាក់ នាង​មាន​ផ្ទៃពោះ 5ខែ​ទៅហើយ តែ​ក៏​នៅតែ​ចូលចិត្ត​ធ្វើ​ការងារ​ប្រចាំថ្ងៃ ដូច​មនុស្ស​ទូទៅ​ធម្មតា​អ៊ីចឹង រហូតមកដល់​ថ្ងៃមួយ ទើប​ដឹងថា…រឿង​ដែល​នឹកស្មាន​មិន​ដល់ និង​ធ្លាប់តែ​ធ្វើជា​ប្រចាំ​នោះ បាន​ហុច​ផល​មិនល្អ​ដល់​ខ្លួន ហើយ​ថែមទាំង​មាន​ផល​អាក្រក់​ទៅដល់​កូន​នៅក្នុង​ផ្ទៃ​ទៀតផង រឿង​ទាំងនោះ​គឺ៖ គ្រាន់តែ​ការ​ទំពា​អាហារ​សោះ… ដឹង​ទេ​ថា រឿង​ដ៏​តូចតាច​មួយ​នេះ បើ​ស្ត្រី​មានគភ៌​យើង​មើលរំលង រឿងនេះ​អាច​នាំមក​នូវ​ផល​អាក្រក់​ជាច្រើន​ដល់​ខ្លួន​អ្នក​ម្តាយ និង​កូនតូច​បាន។ ស្ត្រី​មានគភ៌ ដែល​ទទួលទាន​អាហារ​បែបប្រញាប់ៗ ទំពា​អាហារ​តែមួយ​ភ្លែត ហើយ​លេប​នោះ ផល​អាក្រក់​ដែល​តាម​មក​គឺ អាហារ​ដែល​យើង​លេប​ចូលទៅក្នុង​ក្រពះ​នោះ នឹងមិន​រំលាយ ធ្វើឱ្យមាន​អាការ​ណែន​ឆ្អល់​ក្នុង​ពោះ អាច​បណ្តាលឱ្យ​ការទទួល​ទាន​អាហារ​លើក​ក្រោយ​ថយចុះ កូនតូច​នៅក្នុង​ផ្ទៃ​ក៏​ទទួលរង​ផលប៉ះពាល់​នេះ​តាម​ដែរ។ ដូច្នេះ​ក្នុងការ​ទទួលទាន​អាហារ ទោះជា​ពេលណា​ក៏ដោយ សូម​ស្ត្រី​មានគភ៌​យើង នឹក​ក្នុង​ចិត្ត​ជាប់​ជានិច្ច​ថា ត្រូវ​ទទួលទាន​ឱ្យបាន​ទៀងទាត់​ពេលវេលា ហើយ​ត្រូវ​ទំពា​អាហារ​ឱ្យបាន​ល្អិត ព្រោះនេះ គឺជា​រឿង​ល្អ​មួយ ដើម្បីឱ្យ​កូនតូច​របស់​អ្នក បានទទួល​សារធាតុ​អាហារ​បាន​ពេញលេញ​តាម​នោះដែរ។ រហ័ស​ទាន់​ចិត្ត ភ្លែតៗ ដល់​ណា​ដល់​ហ្នឹង​ដែរ… ស្ត្រី​មានគភ៌​ខ្លះ ច្រើនតែ​ភ្លេច​ថា ខ្លួនឯង​កំពុង​ពពោះ ធ្វើឱ្យ​ការដើរ ក្រោក អង្គុយ រត់ រួមទាំង​ការធ្វើ​ចលនាផ្សេងៗ ប្រព្រឹត្ត​ទៅតាម​ធម្មតា។  ចំពោះ​រឿងនេះ … Read more