អាស៊ាន (ASEAN) កែទម្រង់ប្រព័ន្ធប្រមូលពន្ធរួម
តំណាងបណ្ដាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបើកកិច្ចប្រជុំនៅរដ្ឋធានីវៀងចន្ទន៍របស់ឡាវ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំលើកទី 18 របស់ក្រុមបេសកកម្មស្ដីពីវេទិកាពន្ធអាស៊ាន និងកិច្ចប្រជុំលើកទី 15 នៃអនុវេទិកាអាស៊ានស្ដីពីពន្ធលើការប្រើប្រាស់ពិសេស ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី 20 ដល់ 22 ខែមីនា 2024។ ទូរទស្សន៍ជាតិឡាវ ឱ្យដឹងថា រដ្ឋាភិបាលឡាវកំពុងសហការជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធប្រមូលពន្ធ ក្នុងបំណងធានា ជំរុញសមាហរណកម្មបន្ថែមទៀត ក៏ដូចជាដើម្បីកាត់បន្ថយអម្រែកពន្ធ។ កិច្ចប្រជុំនេះ ពិភាក្សាអំពីបញ្ហាពាក់ព័ន្ធ ដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងដែលបញ្ចៀសការយកពន្ធពីរលើក រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន ជាផ្នែកមួយនៃបណ្ដាកិច្ចព្រមព្រៀងប្រមូលពន្ធទ្វេភាគីដែលកំពុងអនុវត្ត និងគម្រោងសកម្មភាពក្នុងបំណងអនុវត្តការកាត់បន្ថយពន្ធឱ្យបានល្អបំផុត។ ក្នុងនោះ អង្គប្រជុំក៏បាននិយាយដល់ការងាកទៅរកការគ្រប់គ្រងពន្ធក្នុងអនាគត តាមរយៈបរិវត្តកម្មឌីជីថល។ កិច្ចប្រជុំនេះក៏ពិភាក្សាអំពីការដាក់ឱ្យប្រើប្រាស់ដំណោះស្រាយផ្នែកឌីជីថល់ នៅក្នុងការគ្រប់គ្រងពន្ធលើការប្រើប្រាស់ពិសេសផងដែរ។