ឌូបៃ​ជួយ​ជួសជុល​ផ្ទះ​ដោយ​មិន​គិត​ថ្លៃ ក្រោយ​ «ភ្លៀង​បាក់​មេឃ» កាល​ពី​សប្ដាហ៍​កន្លង

បន្ទាប់ពី​ភ្លៀង​ធំបង្ក​ទឹក​ជំនន់ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ឌូបៃ​របស់​អេមីរ៉ាត់​អារ៉ាប់រួម (UAE) ដែលត្រូវ​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ នឹង​ទទួលបាន​ការ​ពន្យារ​ពេល​សង​បំណង​ធនាគារ​ 6 ខែ និង​ជួស​ជុល​ផ្ទះដោយ​មិន​គិត​ថ្លៃ​។ ធនាគារ​ជាតិ​ UAE (CBUAE) ទើប​តែ​អនុម័ត​ និង​ប្រកាស​ស្នើ​ឱ្យ​គ្រប់​ធនាគារ​ និង​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​ អនុញ្ញាត​ឱ្យ​ពន្យារ​ពេល​លើ​ការ​បង់​ប្រាក់​សង​ត្រឡប់​ចំពោះ​ឥណទានផ្ទាល់​ខ្លួន​ និង​ឥណទាន​ទិញ​រថយន្ត​ ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង រយៈ​ពេល 6​ខែ​។ ការ​ពន្យារ​ពេល​បង់​ប្រាក់​សង​ធនាគារ​នេះ​នឹង​មិន​មាន​ការ​ប្រាក់​ ឬ​ការ​ចំណាយ​បន្ថែម​។ ទន្ទឹម​នឹង​នេះ CBUAE ក៏​បាន​សម្រេច​ថា ការ​ខូច​ខាត​យាន​ជំនិះ និង​ផ្ទះ​សំបែង​ដោយ​ជំនន់​ទឹក​ភ្លៀង​កាល​ពី​សប្ដាហ៍​កន្លង នឹង​ត្រូវ​បានធានារ៉ាប់រង​ បើ​សិន​មាន​កិច្ច​សន្យា​ធានារ៉ាប់រងការបាត់​បង់ និង​ការ​ខូច​ខាត​។ ដូច្នេះ បណ្ដា​ក្រុម​ហ៊ុនធានារ៉ាប់រងត្រូវ​តែ​មាន​កាតព្វកិច្ច​អនុវត្ត​តាម​ការ​ព្រមព្រៀង​។

ព្រែកជីក​ហ្វូណនតេជោ «ល្អមើល​ផង ល្អហូបផង»

(ភ្នំ​ពេញ) – សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​មាន​ប្រសាសន៍​ថា ប្រទេសយើងជាមហាអំណាច ពេលដែលមាន​សេដ្ឋកិច្ចខ្លាំង ដូច្នេះ​ព្រែកជីក (ហ្វូណនតេជោ) នេះ គឺបម្រើដល់ការបង្កើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។ ប្រសាសន៍​របស់​សម្ដេច​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើងនា​​ព្រឹក​ថ្ងៃទី 11 ខែ​មេសា ឆ្នាំ 2024 ​នៅ​ក្នុង​ពិធី​សម្ពោធកសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅ​ភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ សម្ដេច​ធិបតី បាន​បញ្ជាក់​ថា ព្រែក​ជីកហ្វូណនតេជោ​ «ល្អមើល​ផង និង​ល្អ​ហូប​ផង» បន្ទាប់​ពី​មាន​មតិ​រិះគន់ខ្លះ​ចំពោះ​គម្រោង​ព្រែក​ជីក​នេះ​។ គម្រោង​នេះ​​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ក៏​ដូច​ជា​​មិន​បង្ក​ការ​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​។ សូម​រំលឹក​ថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ​មាន​ប្រវែង​ 180 ​គីឡូម៉ែត្រ ចាប់​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លៃ​បាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន​ 4 រួមមាន​ ខេត្ត​កណ្តាល​ ខេត្តតាកែវ​ ខេត្តកំពត​ និង​ខេត្តកែប​ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ 1.6 ​លាន​នាក់​ រស់​នៅអម​សង​ខាង​ផ្លូវទឹក។ យោង​តាម​ក្រសួង​សាធារណៈការនិង​ដឹក​ជញ្ជូន​ … Read more

ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ 2023 កើនឡើងខ្ពស់

ក្នុងឆ្នាំ 2023 ប្រតិបត្តិការទូទាត់ដោយ​ប្រើ​ប្រាស់ប្រាក់​រៀល​តាម​ប្រព័ន្ធ​ឌីជីថល់ បានកើនឡើង 44% ធៀបនឹងឆ្នាំ 2022 និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា 3.1%។ តួលេខ​ខាងលើ​នេះ ត្រូវ​បាន​លើក​ឡើង​ដោយ​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពី «ខួបលើកទី 44 នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» ដែល​បាន​ធ្វើឡើង​នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2024។ ក្នុងចំណោមវិធានការនានា​ដែល​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​​ប្រាក់រៀល ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់​តែ​មានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច​។ លើសពីនេះ ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចទូទាត់តាមប្រព័ន្ធយ្យូអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។ លោកជំទាវ ជា សិរី បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន និងឥណ្ឌា ជាដើម។ … Read more

រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The … Read more

វិធី​ទិញ​លេខ និង​ចុះ​បញ្ជីរថយន្ត​​ដោយ​ខ្លួន​ឯង ​មិន​បាច់​ទៅ​ដល់​កន្លែង​

«ទោះនៅផ្ទះ ឬនៅទីណាក៏អាចទិញលេខ និងចុះបញ្ជីរថយន្តតាមប្រព័ន្ធអនឡាញបានដែរតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh» ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នា​រសៀល​ថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ដូច្នេះ​។ យោង​តាម​ក្រសួង​ខាងលើ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្ត គឺជាប្រព័ន្ធដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការឆែកមើលតម្លៃលេខ ការទិញលេខទុក និងការចុះបញ្ជីរថយន្ត បានដោយខ្លួនឯង ដែលផ្តល់ភាពងាយស្រួល ចំណេញពេលវេលា និងថវិកា។ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បញ្ជាក់​ថា បងប្អូនប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh ហើយ​ព័ត៌មានលម្អិត និងការ​ប្រឹក្សាយោបល់ លោក​ លោក​ស្រីអាច​​ទាក់ទងតាម​លេខ​ទូរសព្ទ 1275​៕  

កម្ពុជា​ទទួល​បាន​ទុនវិនិយោគជិតបួនពាន់លានដុល្លារ​អាម៉េរិក​ រាប់​ចាប់​ពី​ខែ​សីហាឆ្នាំ 2023 ដល់​បច្ចុប្បន្ន

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ចាប់តាំងពីសម្តេចបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីពោលគឺ ចាប់ពីខែសីហា ឆ្នាំ 2023 មកដល់បច្ចុប្បន្ន កម្ពុជា​​ទាក់ទាញបាន​ការ​វិនិយោគប្រមាណ 172​គម្រោង ដែល​មាន​ទុន​សរុប​​ជិត​ 4 ពាន់លានដុល្លារ និងអាចបង្កើតការងារបាន​ជាង 19 ម៉ឺនកន្លែង។ ការអះអាងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីដូច​ខាងលើនេះ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុងពិធី «​បិទ​សន្និបាត​បូក​សរុបការងារឆ្នាំ 2023 និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ 2024 របស់ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់ឱ្យអនុវត្តន៍ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម» នារសៀលថ្ងៃទី 08 ខែកុម្ភៈឆ្នាំ 2024  នៅសណ្ឋាគារសុខាភ្នំពេញ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជូនប្រជាពលរដ្ឋ។ យោង​តាម​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា កន្លងមក កំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺមានប្រមាណ 7% រាប់​ចាប់​​តាំងពីពេលដែលកម្ពុជា​ទទួលបានសន្តិភាព រហូតមកទល់ពេលផ្ទុះជំងឺកូវីដ-19៕

រថយន្ត​ផលិត​នៅ​កម្ពុជា​ នឹង​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​​នាពេល​អនាគត

ក្រុម​ហ៊ុន GTV MOTOR បាន​ឱ្យ​ដឹង​ថា ប្រជាជនកម្ពុជា អាចបើកបររថយន្តដែលមានគុណភាព និងតម្លៃសមរម្យ ហើយក៏​ជាម៉ាករថយន្តរបស់កម្ពុជា​ផ្ទាល់ គ្រា​ដែល​ក្រុមហ៊ុននេះ​បានចាប់ផ្តើមផលិតរថយន្ត​នៅ​កម្ពុជា។ GTV MOTOR គឺជាក្រុម​ហ៊ុន​មួយ​ដែល​បង្កើតកេរ្តិ៍ឈ្មោះឱ្យកម្ពុជា តាម​រយៈ​ការ​ផលិត និង​ដំឡើង​រថយន្តនៅកម្ពុជា។ នេះ​បើ​តាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋ​វិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​។ លោក​បន្ថែម​ថា ក្រុមហ៊ុននេះ​នឹងបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស​កម្លាំងពល​កម្មជំនាញ ដែលចេញពីការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ​​អ្នក​កឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏​ដូច​អ្នក​ជំនាញ​ដទៃ​ យល់​ថា ការ​រួម​ចំណែក​របស់ GTV MOTOR នឹង​ធ្វើ​ឱ្យ​ទីផ្សាររថយន្តនៅកម្ពុជា មានភាពល្អប្រសើរ​ជាង​មុន​ ព្រោះ​តែ​ទីផ្សារ​មាន​ជម្រើស​បន្ថែម​។ យោង​តាម​អ្នកឧកញ៉ា លឹម ហេង វិស័យឧស្សាហកម្មដំឡើងរថយន្តក្នុងស្រុក នឹងជួយដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយ​សារ​មិនត្រឹមតែផ្គត់ផ្គង់តម្រូវ​ការ​ក្នុងស្រុកប៉ុណ្ណោះទេ តែ​អ្នក​ផលិត​រថយន្ត​ក៏​អាចនាំចេញផលិត​ផល​នេះ​តាម​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​​​ទាំង​ឡាយ​ដែល​កម្ពុជា​កំពុង​អនុវត្ត​ផង​ដែរ​៕

តំបន់រុនតាឯក នឹង​ក្លាយ​ជា​ទី​ក្រុង​រណប ដែល​បង្កើត​ការ​ងារ​នៅ​នឹង​កន្លែងនា​ពេល​ខាងមុខ​

រាជរដ្ឋាភិបាល​កម្ពុជា កំពុងរៀបចំកែប្រែតំបន់ រុនតាឯក ឱ្យក្លាយជា ទីក្រុងរណប​រុនតាឯក ដែលបង្កើតការងារជូនពលរដ្ឋនៅនឹង​កន្លែង នៅ​ពេល​តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ ព័ត៌មាន​នេះ​ត្រូវ​បាន​ សម្តេចធិបតីហ៊ុន ម៉ាណែត លើក​ឡើង​នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុង​ភូមិរុនតាឯក កាល​ពី​ថ្ងៃ​ទី 8 ធ្នូ 2023 នៅខេត្តសៀមរាប។ ប្រមុខរាជរដ្ឋាភិបាល​ បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងទាក់ទាញអ្នកវិនិយោគមកបង្កើតរោងចក្រនានា ដើម្បីបង្កើតការងារជូនពលរដ្ឋនៅតំបន់រុនតាឯក ហើយ​ថា តំបន់​នេះ​នឹង​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់​គ្រាន់​​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​។ តំបន់​អភិវឌ្ឍ​ រុនតាឯក (ភូមិធម្មជាតិរុនតាឯក) ស្ថិត​ក្នុង​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។ តំបន់​នេះមានចម្ងាយប្រហែល 5គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរចេញពីសាលាខេត្ត តាមផ្លូវអប្សរា បត់ឆ្វេងប្រហែល 4.5 គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវជាតិលេខ 67 ហើយ​ពេលទៅដល់ផ្លូវបែកជាបួន បត់ស្តាំតាមផ្លូវលេខ 810 ប្រហែល 9 គីឡូម៉ែត្រ រួច​បត់ស្តាំប្រហែល 3 គីឡូម៉ែត្រ ទើប​បត់ឆ្វេងប្រហែល 300 ម៉ែត្រ រួចបត់ស្តាំប្រហែល 450 ម៉ែត្រ ហើយបត់ឆ្វេងប្រហែល 2គីឡូម៉ែត្រទៀត … Read more

រកឃើញ​សាច់​បង្កក​គ្មាន​ច្បាប់​ជិត 400 តោន​ ក្រោយ​ពី​ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ថ្លែង​ទាក់​ទិន​នឹង​បញ្ហា​នេះ

(ភ្នំពេញ) – ក្រុម​ការ​ងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​រកឃើញ​សាច់​បង្កក​គ្មាន​ច្បាប់​ជិត 400 តោន​ នៅ​ក្នុង​ឃ្លាំង​មួយ​កន្លែង​ នៅ​ រាជធានី​ភ្នំ​ពេញ​។ កាលពី​ពេល​ថ្មីៗ​នេះ សាច់​បង្កក​ខុស​ច្បាប់ជាង​ 377,000 គីឡូក្រាម​ ត្រូវ​បាន​រកឃើញ​​​ក្នុង​ឃ្លាំង​មួយ​​នៅ​​ភូមិ​សំរោង​​ទាវ សង្កាត់​ក្រាំធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ​ពេញ នៅពេល​​ក្រុម​ការ​ងារ​ដែល​​មាន​ការ​សម្រប​សម្រួល​ពី​លោក ម៉ុត ដារ៉ា ព្រះ​រាជអាជ្ញា​រង នៃ​អយ្យការអម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ និង​ដឹក​នាំការ​ត្រួត​ពិនិត្យ​​ផ្ទាល់​ដោយ​លោក ហ៊ុន សារ៉ាត់ អនុប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​បសុព្យាបាល​ បាន​ចុះ​ត្រួត​ពិនិត្យ​​ទីតាំង​ដែល​គួរ​ឱ្យ​សង្ស័យ​ខាងលើ​។ ករណី​រក​ឃើញ​នេះ បាន​កើត​ឡើង​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ឯក​ឧត្ដម​បណ្ឌិត ម៉ុង​ ឫទ្ធី ប្រធាន​គណៈ​កម្មការ​ទី​បី​នៃ​ព្រឹទ្ធសភា និង​ជា​សហប្រធាន​ក្រុម​ការ​ងារ​ (ក) ផ្នែក​កសិកម្ម ឧស្សាហកម្ម បាន​ថ្លែង​ក្នុង​កម្មវិធី​បើក​សិក្ខាសាលា​ស្ដី​ពី​សុវត្ថិភាព​សាច់​បង្កក សម្រាប់​សុខភាព​ប្រជាពលរដ្ឋ​ ដែល​បាន​រៀប​ចំ​ឡើង​​កាល​ពី​ថ្ងៃទី 30 ខែ​វិច្ឆិកា ឆ្នាំ 2023​។ ក្នុង​សិក្ខាសាលា​ខាងលើ​នេះ ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី​ មាន​ប្រសាសន៍​ថា វិស័យ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា បាន​បាត់​បង់​ចំណែក​យ៉ាង​ធំនៅ​ក្នុង​ទីផ្សារ​ភោជនីយដ្ឋាន និង​កែច្នៃ​សាច់​ … Read more

កម្ពុជា​ ចំណាយ 100 លានដុល្លារ ដើម្បី​ទម្លាក់​ថ្លៃ​អគ្គិសនី

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ដើម្បីជួយ​សម្រួល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ទាក់​ទង​នឹង​ភ្លើង​អគ្គិសនី ក៏ដូច​ជាជួយរក្សាលំនឹង និងស្ថិរភាពអភិវឌ្ឍន៍សេដ្ឋកិច្ច «រដ្ឋសុខចិត្ត​ខាត» នៅ​ក្នុង​ការ​លក់​អគ្គិសនី​។ ការ​ថ្លែង​របស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើងកាលពីថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2023 ​នៅក្នុងពិធីបិទ​ស្ទឹង​សាង​សង់ទំនប់វារីអគ្គិសនីតាតៃលើ ដែល​មាន​អានុភាព​ 150 មេហ្គាវ៉ាត់ នៅក្នុងខេត្តកោះកុង។ យោង​តាម​ប្រសាសន៍​របស់ប្រមុខ​រាជរដ្ឋាភិបាល​ នៅក្នុងឆ្នាំ 2023 កម្ពុជា​គ្រោងចំណាយថវិកា 100 លានដុល្លារអាម៉េរិក​ សម្រាប់ការ​ឧបត្ថម្ភធន និង​ទម្លាក់ថ្លៃអគ្គិសនី​ ដោយរដ្ឋសុខចិត្តខាត។ ទាក់​ទិន​នឹង​វិស័យ​អគ្គិសនី រាជរដ្ឋាភិបាល​បច្ចុប្បន្ន បាន​កំណត់​គោលនយោបាយ​សំខាន់​ៗ​មួយ​ចំនួន រួម​មាន បន្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី បន្ត​ធ្វើ​ទំនើប​កម្ម​លើ​ការ​ផ្ដល់​សេវាកម្ម​អគ្គិសនី និង​ពិនិត្យ​លទ្ធភាពក្នុង​ការ​​ទម្លាក់​ថ្លៃ​អគ្កិសនី​ឱ្យ​កាន់​តែ​ទាប​ជាងមុន​៕

ចំណីអាហារ​ខូចគុណភាព ឬគុណភាពទាបពី​បរទេស​ នឹង​ត្រូវ​បាន​ហាម​ឃាត់​យ៉ាង​តឹង​រ៉ឹង​បន្ថែម​ទៀត​

(ភ្នំពេញ) – ក្នុងឱកាសអញ្ជើញជួបវិស័យឯកជន និងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា នៅឯវិមានសន្តិភាព កាល​ពី​ថ្ងៃទី 13 វិច្ឆិកា 2023 ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពង្រឹងឱ្យបានម៉ត់ចត់បំផុតនូវការហាមនាំចូលម្ហូប ឬចំណីអាហារណាដែលមាន​គុណ​ភាពទាប។ នា​ពេល​កន្លង វិស័យឯកជន បានស្នើឱ្យមានការពង្រឹងការគ្រប់គ្រងលើការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ ដែលមានតម្លៃថោក និងគុណភាពទាប។ ព្រោះ​ថា វាធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុកមិនអាចប្រកួតប្រជែងបានដោយស្មើភាព ព្រមទាំងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ នេះ​បើ​តាម​​ប្រសាសន៍​របស់​សម្ដេច ហ៊ុន ម៉ាណែត​។ «…ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងឱ្យបានម៉ត់ចត់ការហាមនាំចូលម្ហូប ឬចំណីអាហារណាដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព មិនថាឡើយតែសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រូវខុសច្បាប់មកព្រះរាជាណាចក្រកម្ពុជា» សម្ដេច​ថ្លែង​ដូច្នេះដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​របស់​វិស័យ​ឯកជន​ក្នុង​ស្រុក​។ ប្រមុខ​រាជ​រដ្ឋាភិបាល​ ក៏​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ ត្រូវកំណត់ទ្វារព្រំដែនដែលអនុញ្ញាតឱ្យមានការនាំចូលសាច់ជ្រូក បង្កក មាន់ ស៊ុត និងត្រី ដើម្បីបង្កភាពងាយស្រួលនៅក្នុងការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូលខុសច្បាប់ក្នុងរូបភាពផ្សេងៗ​ផងដែរ​៕

រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ប្រកាស​ថា​នឹង «​លុប​បំបាត់​ក្រុម​ហាម៉ាស​»

រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អ៊ីស្រាអែល Gallant ប្រកាស​ថា កង​ទ័ព​អ៊ីស្រាអែល​នឹង​ «លុប​បំបាត់​ហាម៉ាស​ពី​ផែនដី បន្ទាប់​ពី​ក្រុម​នេះ​បាន​វាយ​ប្រហារ​ប្រជាពលរដ្ឋ​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​។ «ជនជាតិ​ជ្វីហ្វ​ (Jewish) មិន​ធ្លាប់​ទទួល​រង​អំពើ​ឃោរឃៅ​បែប​នេះ​រាប់​ចាប់​តាំង​ពី​ឆ្នាំ 1945» រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ Yoav Gallant ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃទី 11 តុលា​ ទាក់​ទង​នឹង​ការ​វាយប្រហារ​របស់​ក្រុម​ហាម៉ាស​ប៉ាលេស្ទីន​កាល​ពី​ថ្ងៃទី 07 តុលា​។ លោក Gallant បន្ថែម​ថា «យើង​នឹង​លុបបំបាត់​ពួក​គេ​ពី​ផ្ទៃ​ផែនដី។ ពួក​គេ​នឹង​លែង​​មាន​វត្តមាន​។ នឹង​មិន​មាន​ទិដ្ឋភាព​កុមារ​អ៊ីស្រាអែល​ត្រូវ​រង​ការ​សម្លាប់​ ហើយ​យើង​ទាំង​អស់​គ្នា​នឹង​អាច​បន្ត​ការ​ងារ​របស់​ខ្លួន​»។ នាយករដ្ឋមន្ត្រី Benjamin Netanyhu ដែល​​ថ្លែង​រួម​គ្នា​ជាមួយ​នឹង​លោក Gallant ក៏​បង្ហាញ​បំណង​ «កម្ទេច» ក្រុម​ហាម៉ាស​ ជា​លើក​ដំបូង​ផងដែរ។ លោក Netanyahum បាន​ប្រដូច​ក្រុម​ហាម៉ាស​ទៅ​នឹង​ក្រុម​រដ្ឋអ៊ីស្លាម (IS) និង​ប្រកាស​ថា នឹង​ «កិន​កម្ទេច​ពួក​នេះ​»។ ការ​ប្រយុទ្ធគ្នា​រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​ប៉ាលេស្ទីន​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​បាន​សម្លាប់មនុស្ស​ប្រហែល 2,300 នាក់ និង​បង្ក​របួស​ដល់​មនុស្ស​ជាង 8,000 នាក់​៕