Tesla កំពុងសហការជាមួយ CATL ដែលជាក្រុមហ៊ុនផលិតថ្មផ្ទុកថាមពលធំបំផុតនៅប្រទេសចិន ដើម្បីអភិវឌ្ឍថ្មសម្រាប់រថយន្តអគ្គិសនីតម្លៃទាបដែលជិតនឹងបង្ហាញវត្តមាន។
ជំនួសឱ្យការនាំចូលថ្មផ្ទុកអគ្គិសនីពី CATL ក្រុមហ៊ុនអាម៉េរិក Tesla នឹងជួល ក៏ដូចជាសហការជាមួយក្រុមហ៊ុនចិននេះ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាថ្មប្រភេទថ្មី។ កិច្ចសហការនេះនឹងនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងសងខាង។ ក្នុងនោះ Tesla អាចផលិតថ្មផ្ទុកថាមពលទំនើបក្នុងតម្លៃទាប។ ក្រៅពីនេះ Tesla ក៏នឹងអាចបំពេញលក្ខខណ្ឌគ្រប់គ្រងដើម្បីទទួលបានការគាំទ្រផ្នែកពន្ធដាររបស់សហរដ្ឋអាម៉េរិកផងដែរ។
ករណី Trump Media សម្រេចបានកិច្ចព្រមព្រៀងច្របាច់បញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុនដទៃមួយផ្សេងទៀត ដើម្បីឡើងផ្សារហ៊ុន បានជួយឱ្យអតីតប្រធានាធិបតីអាម៉េរិក ជាលើកដំបូង មានឈ្មោះក្នុង top 500 នៃអ្នកមានជាងគេលើពិភពលោក។
កាលពីថ្ងៃទី 25 មីនា Trump Media ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោក Donald Trump បានប្រកាសថា សម្រេចបានកិច្ចព្រមព្រៀងច្របាច់បញ្ចូលគ្នាជាមួយនឹង Digital World Acquisition Corp។ ក្រុមហ៊ុនថ្មីនឹងមានឈ្មោះថា Trump Media & Technology Group នឹងគ្រប់គ្រងបណ្ដាញសង្គម Truth Social ដែលបង្កើតឡើងដោយលោក Trump កាលពីប៉ុន្មានឆ្នាំមុន។ ភាគហ៊ុនរបស់ពួកគេចាប់ផ្ដើមដាក់ឱ្យជួញដូរចាប់ពីថ្ងៃទី 26 មីនា 2024។
ព័ត៌មានខាងលើបានជួយឱ្យភាគហ៊ុន Digital World កើន 35% កាលពីថ្ងៃទី 25 មីនា។ បើគិតទៅតាមតម្លៃបច្ចុប្បន្ន ភាគហ៊ុនរបស់លោក Trump នៅក្នុងក្រុមហ៊ុនថ្មី នឹងមានតម្លៃ 4 ពាន់លានដុល្លារអាម៉េរិក។
លោក Lei Jun ដែលជា CEO របស់ Xiaomi បានអួតថា SU7 មានបច្ចេកវិទ្យាដែលអាចបង្កើនល្បឿនបានល្អជាងរថយន្តអគ្គិសនី Tesla របស់អាម៉េរិក និង Porsche របស់អាល្លឺម៉ង់ទៅទៀត។
របាយការណ៍ថ្មីមួយបានប្រកាសថា ថ្នាលបច្ចេកវិទ្យា EV ថ្មី របស់ក្រុមហ៊ុនចិន BYD នឹងកាត់បន្ថយការចំណាយបន្ថែមទៀត នៅពេលក្រុមហ៊ុននេះចាប់ផ្ដើម «សង្គ្រាមរំដោះ» ប្រឆាំងនឹងរថយន្តប្រើសាំង។
ក្រោយពីបានយកឈ្នះលើ Tesla ដើម្បីក្លាយជាអ្នកផលិតរថយន្តអគ្គិសនីធំជាងគេលើពិភពលោកនៅក្នុងរយៈពេល 3 ខែចុងឆ្នាំ 2023 ក្រុមហ៊ុន BYD ក៏ប្រកាសថា Tesla មិនមែនជាគូប្រជែង។
BYD បានបង្កើតសង្គ្រាមតម្លៃជាមួយនឹងរថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ICE) កាលពីខែកន្លង ដោយបង្ហាញវត្តមានរថយន្តអគ្គិសនី Qin Plus EV និង PHEV ថ្មី។ ចាប់ផ្ដើមពីតម្លៃ 15,200 ដុល្លារអាម៉េរិក រថយន្តអគ្គិសនីថ្មីរបស់ BYD បើកទំព័រថ្មីសម្រាប់រថយន្តអគ្គិសនីតម្លៃទាបជាងរថយន្ត ICE។
យោងតាមលទ្ធផលនៃការស្រាវជ្រាវដែលទើបត្រូវបានប្រកាសលើទស្សនាវដ្ដីវិទ្យាសាស្ត្រ Research Notes of the AAS ភាពប្រទាក់ក្រឡាគ្នាល្អឥតខ្ចោះនេះ ជួយឱ្យភពទាំង 6 ដែលមានទំហំជិតស្មើនឹងភពណិបទូន (Neptune) មានបរិស្ថាននឹងនរអស់រាប់ពាន់លានឆ្នាំមកហើយ។
ភពខ្លះនៅក្នុងប្រព័ន្ធផ្កាយ HD 110067 ថែមទាំងមានសញ្ញាណរបស់ទឹកនៅលើផ្ទៃរបស់ពួកវាទៀតផង។ ពួកវាក៏ស្ថិតក្នុងស្ថានភាពនឹងនរ មិនច្របូកប្របល់យ៉ាងតិចមួយពាន់លានឆ្នាំកន្លង បន្ទាប់ពីកកើតរូបរាងល្អឥតខ្ចោះ និងវិលជុំវិញផ្កាយមេដែលមានអាយុបួនពាន់លានឆ្នាំ។
ប្រព័ន្ធផ្កាយ HD 110067 – (រូបភាព៖ Thibaut Roger, NCCR Planets)
ទំព័រ Science Alert បានផ្សាយថា ក្រុម SETI ក៏បានព្យាយាមស្វែងរករលកសញ្ញាពីបច្ចេកវិទ្យារបស់មនុស្សពិភពផ្កាយដែលស្ថិតក្នុងប្រព័ន្ធ HD 110067 តាមរយៈស្ថានីយតារាសាស្ត្រ Green Bank នៅសហរដ្ឋអាម៉េរិក ប៉ុន្តែមិនទាន់ចាប់បានប្រការដែលកំពុងទន្ទឹងរង់ចាំ។