Tag: ប៊ុត សីហា

  • រ៉ាប៊ី សម្ដែងក្ដីព្រួយបារម្ភចំពោះលោក ប៊ុត សីហា មុនចេញទៅសម្ដែងនៅអាមេរិក

    រ៉ាប៊ី សម្ដែងក្ដីព្រួយបារម្ភចំពោះលោក ប៊ុត សីហា មុនចេញទៅសម្ដែងនៅអាមេរិក

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមរបស់តារាចម្រៀងស្រីរូបស្រស់ រ៉ាប៊ី ជាតារាចម្រៀងប្រចាំផលិតកម្មថោននៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ2018 នេះ បានឱ្យដឹងថា ក្រោយពីលោក ប៊ុត សីហា ផ្ទុះរឿងអាស្រូវដែលពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន និងត្រូវបានខាងស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបដិសេធផ្ដល់ទិដ្ឋាការឱ្យទៅសម្ដែងទីនោះរួចមក តារាស្រី រ៉ាប៊ី មានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងខណៈដែលត្រូវបាត់បង់ដៃគូសម្ដែង និងច្រៀង។

    ដោយក្ដីព្រួយបារម្ភ តារាស្រីវ័យក្មេងរូបនេះ បានសរសេរបង្ហោះភ្ជាប់ជាមួយរូបថតរវាងនាងនឹងលោក ប៊ុត សីហា នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «See you soon USA . តែបាត់ដៃគូទៅជាមួយខ្ញុំ មិនដឹងថាគាត់ជាមនុស្សយ៉ាងម៉េចទេ តែខ្ញុំមានអារម្មណ៍អាណិតគាត់ណាស់»។

    គួបញ្ជាក់ផងដែរថា ការខកខានដំណើរទៅកាន់ឯនាយសមុទ្រជាលើកដំបូងរបស់តារាចម្រៀង លោក ប៊ុត សីហា ក៏ព្រោះតែស្ថានទូតអាមេរិក ប្រចាំនៅប្រទេសកម្ពុជា បានសម្រេចផ្អាកការចេញវីសាឱ្យតារារូបនេះ បន្ទាប់ពីកើតមានរឿងរ៉ាវជុំវិញការចាប់ខ្លួនប៊ុត សីហាពាក់ព័ន្ធគ្រឿងញៀន៕

  • ទៀតហើយ!! ម៉ៃ សុគន្ធ ចេញមុខរិះគន់ ប៊ុត សីហា និងទទូចឱ្យពិនិត្យទឹកនោម

    ទៀតហើយ!! ម៉ៃ សុគន្ធ ចេញមុខរិះគន់ ប៊ុត សីហា និងទទូចឱ្យពិនិត្យទឹកនោម

    នៅព្រឹកថ្ងៃម្សិលមិញនេះ តារាចម្រៀង និងជាម្ចាស់ពាន The Voive Cambodia រដូវកាលទី1 គឺលោក ប៊ុត សីហា បានធ្វើការ Live Video ផ្ទាល់បន្ទាប់ពីលោកបានធ្វើដំណើរចេញពីស្ថានទូត​អាមេរិកប្រចាំប្រទេសកម្ពុជាទាំងខកចិត្តដោយសារ​ត្រូវបានខាងស្ថានទូតបដិសេធផ្ដល់ទិដ្ឋាការជូន ក្រោយពេលលោកបានផ្ទុះរឿងអាស្រូវដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ហើយក្នុងនោះដែរ តារារូបនេះបានអះអាងថា លោកពិតជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនមែន ប៉ុន្តែ​ក្នុងនោះលោកគឺជា​ភ្នាក់ងារបង្កប់របស់​សមត្ថកិច្ចដែលបន្លំខ្លួនចូលទៅក្នុងចំណោមអ្នក​ប្រើប្រាស់គ្រឿងញៀនតែប៉ុណ្ណោះ។

    តែយ៉ាងណាមិញ បន្ទាប់ពីលោក ប៊ុត សីហា បានលើកឡើងយ៉ាងដូច្នោះហើយ ភ្លាមៗស្រាប់តែ តារាប្រុសមានរហស្សនាមថាជាតារាកំពូលខាងរិះគន់ លោក ម៉ៃ សុគន្ធ បានចេញមករិះគន់លោក សីហា និងទទូចឱ្យលោកធ្វើការពិនិត្យទឹកនោមដើម្បីបញ្ជាក់ការពិត ប្រសិនបើជាមាសសុទ្ធមិនខ្លាចភ្លើងមែននោះ ។ លោក សុគន្ធ បានសរសេរនៅលើហ្វេសប៊ុកថា «មិនកាន់ជើងខាងណាទេ បើយើងប្រាកដថាខ្លួនមាសសុទ្ធមែន ពិនិត្យទឹកនោម និងឈាមទៅ ច្បាស់ជាដឹងហើយថា ជក់ ឬមិនជក់នោះ?។  អូ! ឈប់សិន ទង្វើមិនល្អ បើកបរ បើកឡាន Live Video Facebook អ៊ីចឹង គិតមើលទៅសមដែរទេ? (នេះហើយវាស្តែងពីអត្តចរិត )»។  តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងរ៉ាវនេះ? ៕

  • ស្ថានទូត​អាមេរិកបដិសេធផ្ដល់ទិដ្ឋាការដល់តារាចម្រៀង ប៊ុត សីហា

    ស្ថានទូត​អាមេរិកបដិសេធផ្ដល់ទិដ្ឋាការដល់តារាចម្រៀង ប៊ុត សីហា

    នៅព្រឹកថ្ងៃទី​26 ខែកុម្ភៈ ឆ្នាំ2018 នេះតារាចម្រៀង និងជាម្ចាស់ពាន The Voive Cambodia រដូវកាលទី1 គឺលោក ប៊ុត សីហា បានធ្វើដំណើរទៅស្ថានទូត​អាមេរិកប្រចាំប្រទេសកម្ពុជាដើម្បីស្នើសុំទិដ្ឋាការ(Visa)ទៅសម្ដែងនៅលើទឹកសហរដ្ឋអាមេរិក តែជាអកុសលតារាប្រុសរូបនេះត្រូវបានខាងស្ថានទូតបដិសេធផ្ដល់ទិដ្ឋាការជូន ក្រោយពេលលោកបានផ្ទុះនូវរឿងអាស្រូវដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ នៅក្នុងនោះដែរ លោក សីហា បានធ្វើការ Live Video នៅលើហ្វេសប៊ុកផ្ទាល់ភ្លាមៗ ដោយអះអាងថា ការមិនផ្តល់វិសា​ឱ្យលោកនោះព្រោះតែរឿងព័ត៌មានអាស្រូវ និងការផ្សាយព័ត៌មានមិនច្បាស់ការ។​

    តាមរយៈ Video Live លោកបាននិយាយថា «ខាងស្ថានទូត​អាមេរិកមិនព្រមផ្តល់វីសា​ឱ្យលោកទេ ដែលជាហេតុ​ធ្វើឱ្យលោកក្តៅចិត្តយ៉ាងខ្លាំង។ ដោយសារតែការចុះផ្សាយព័ត៌មាននាពេលកន្លងមក ធ្វើឱ្យពាក់ព័ន្ធដល់រឿងការមិនទទួលបានវីសា​ទៅអាមេរិក»។ លោកថា រឿងទាំងអស់ សុទ្ធតែមានការយល់ច្រឡំ ទើបធ្វើឱ្យខកខានបែបនេះ។

    តារាចម្រៀងប្រុសរូបនេះបានបញ្ជាក់ថា លោកពិតជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនមែន ប៉ុន្តែ​ក្នុងនោះលោកគឺជា​ភ្នាក់ងារបង្កប់របស់​សមត្ថកិច្ចដែលបន្លំខ្លួនចូលទៅក្នុងចំណោមអ្នក​ប្រើប្រាស់គ្រឿងញៀនតែប៉ុណ្ណោះ។ លោកបានអះអាងទៀតថា អ្នករស់នៅជិតខាងផ្ទះចាស់របស់លោកដែលបានលក់បាត់ទៅហើយនោះបានផ្ដល់ព័ត៌មាននេះទៅកាន់អ្នកសារព័ត៌មានក្នុងស្រុកមួយ ដែលធ្វើឱ្យមានការយល់ច្រឡំ និងចេញផ្សាយពីរូបលោកថា បានប្រើប្រាស់គ្រឿងញឿន។ តែយ៉ាងណាក្ដី លោកបន្ដថា ខាងមេកោយរបស់លោកដែលជាមន្ត្រីធំនៃនាយកដ្ឋានបង្រ្កាបគ្រឿងញៀននោះបានស្នើសុំឱ្យកែព័ត៌មានជាថ្មីឡើងវិញ ហើយខាងសារព័ត៌មាននោះក៏បានកែរួចរាល់ហើយដែរ។

    តែជាចុងក្រោយ ដោយសារតែមានព័ត៌មានមិនច្បាស់ការចេះតែចេញផ្សាយជាបន្ដបន្ទាប់ជាច្រើននោះ ទើបជាហេតុបណ្ដាលឱ្យលោករងគ្រោះដោយសាររឿងភាន់ច្រឡំនេះ ហើយខកខានមិនបានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដែលលោកសួរថា «តើនរណាជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ?»៕

  • ប៊ុត សីហា ត្រូវសមត្ថកិច្ចចាប់ខ្លួនករណីប្រើប្រាស់គ្រឿងញៀន

    ប៊ុត សីហា ត្រូវសមត្ថកិច្ចចាប់ខ្លួនករណីប្រើប្រាស់គ្រឿងញៀន

    នៅថ្ងៃម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក  «The Voice Cambodia» រដូវកាលទី១ គឺលោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងករណីប្រើប្រាស់គ្រឿងញៀននៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ប្រភពពីសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា កម្លាំងនគរបាលពិតជាបានចាប់ខ្លូនលោក ប៊ុត សីហា ដែលជាម្ចាស់ជយលាភី «The Voice Cambodia» រដូវកាលទី១ របស់ស្ថានីយទូរទស្សន៍ ហង្សមាស ប្រាកដមែន នៅវេលាម៉ោងប្រមាណជា 5 និង30នាទីល្ងាច ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2018 នៅពេលដែលរូបគេកំពុងទៅទិញគ្រឿងញៀនដើម្បីជក់ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ បន្ទាប់ពីបានសួរនាំរួចមក សមត្ថកិច្ចរកឃើញថា ប៊ុត សីហា គ្រាន់តែពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះ មន្រ្តីមានសមត្ថកិច្ចក៏បានចាត់ចែងឱ្យកម្លាំងជំនាញទាក់ទងទៅអាណាព្យាបាល និងក្រុមគ្រួសារ ដើម្បីមកធានាយកទៅធ្វើការអប់រំ និងដាក់នៅមណ្ឌលបន្សាបគ្រឿងញៀនជាបន្ត។

    សូមជម្រាបបន្ថែមថា តារាចម្រៀងរូបនេះទើបតែបានបង្ហាញវត្តមាននៅក្នុងពិភពសិល្បៈឡើងវិញ បន្ទាប់ពីបានបាត់មុខអស់មួយរយៈមក តែនៅមិនទាន់បានសាងប្រជាប្រិយភាពឡើងវិញផង ក៏ស្រាប់តែផ្ទុះរឿងអាស្រូវនេះឡើងទៀតតែម្ដង ធ្វើឱ្យអ្នកគាំទ្រ និងមហាជនទាំងឡាយមានក្ដីអស់សង្ឃឹមចំពោះរូបលោកជាខ្លាំង៕

  • ប៊ុត សីហា ចូលផលិតកម្មថោន

    ប៊ុត សីហា ចូលផលិតកម្មថោន

    លោក ប៊ុត សីហា ត្រូវបាន​ប្រជាជន​ទូទាំងប្រទេស រហូត​ធ្លាយ​ចេញទៅ​ដែនដី​ឯនាយសមុទ្រ​បាន​ស្គាល់ និង​ដឹង​ឮថា ជា​ម្ចាស់​ជ័យលាភី The Voice Cambodia រដូវ​កាល​ទីមួយ តាមរយៈ​កម្មវិធី​ប្រកួត​ជ្រើសរើស​រក​អ្នកមាន​សំឡេង​ពីរោះ​លំដាប់​ពិភពលោក ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ហង្ស​មាស។ ប៉ុន្តែ​អ្វីដែល​ជាការ​គួរឱ្យ​ងឿងឆ្ងល់​នោះ​គឺ​បន្ទាប់ពី​ក្លាយជា​ម្ចាស់​ពាន និង​មានឱកាស​បានចេញ​បទ​ចម្រៀង​ត្រឹម​ប៉ុន្មាន​បទ ពេលនេះ​មុខមាត់​របស់​តារាចម្រៀង​រូបនេះ​ហាក់​ត្រូវបាន​គេ​ភ្លេច​បាត់ទៅហើយ ព្រោះ​កុំថាឡើយ​មិនមាន​បទ​ចម្រៀង​ថ្មី​ចេញ​ចរាចរណ៍​នៅលើ​ទីផ្សារ សូម្បីតែ​ការ​លេចមុខ​នៅលើ​ឆាក​ប្រគំ​តន្ត្រី​កម្សាន្ដ​ប្រចាំ​សប្ដាហ៍ ឬ​កម្មវិធី​តន្ត្រី​ទេសចរណ៍​នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា ដែល​ក្រុមហ៊ុន​ហង្ស​មាស​ផ្ទាល់​កំពុង​រៀបចំ​យ៉ាង​គគ្រឹកគគ្រេង​នោះ ក៏​គ្មាន​វត្តមាន​របស់លោក​នោះដែរ។

    ស្របទៅនឹង​ចម្ងល់ និង​ការលើកឡើង​ខាងលើនេះ នៅមិនទាន់មានការបកស្រាយជាផ្លូវការយ៉ាងណាផង ក៏ស្រាប់មានភាពភ្ញាក់មួយទៀតបានកើតឡើងផងដែរ ដោយជាក់ស្តែងនៅពេលថ្មីៗនេះ លោក ប៊ុត សីហា ត្រូវបានមហាជនទូទៅសង្កេតឃើញរូបភាពជាមួយតារាចម្រៀងនៅក្នុងផលិតកម្មថោន ជាហេតុធ្វើឱ្យកើតការសង្ស័យថាតារាចម្រៀងរូបនេះកំពុងតែពិភាក្សាគ្នា ពីរឿងចូលផលិតកម្មថោន។ នេះបើតាមរូភាពតារាចម្រៀងស្រីរូបស្រស់ រ៉ាប៊ី ដែលជាតារាចម្រៀងក្នុងផលិតកម្មថោន បានបង្ហោះ អមជាមួយក្រដាសឯកសារប៉ុន្មានសន្លឹកនៅលើតុនោះផងដែរ។

    ប្រភពបន្ថែមទៀត ក៏បានលើកឡើងថា តារាចម្រៀងរូបបានជួបចចារជាមួយអ្នកគ្រប់គ្រងផលិតកម្មថោនពិតមែន តែដោយឡែកជាលទ្ធផលបែបណានោះ ទាល់តែប្រិយមិត្តតាមដានទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរថា ខណៈនេះសារព័ត៌មាន ឡារ៉ែន ពុំអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីតារាចម្រៀងរូបនេះតាមរយៈទូរស័ព្ទដៃរបស់លោកបាននៅឡើយទេ៕

  • ប៊ុត សីហា បាត់មុខពីសិល្បៈដោយសារមូលហេតុអ៊ឺចឹងសោះ…

    ប៊ុត សីហា បាត់មុខពីសិល្បៈដោយសារមូលហេតុអ៊ឺចឹងសោះ…

    ម្ចាស់ពានរង្វាន់កម្មវិធីប្រកួតចម្រៀង The Voice Cambodia រដូវកាលទី 1 លោក ប៊ុត សីហា ដែលត្រូវជាកូនសិស្សក្រុមគ្រូបង្វឹកលោក ឆន សុវណ្ណរាជ ដែលបានបាត់មុខមួយរយៈធំ រហូតដល់មានមតិរិះគន់របស់មហាជនមួយចំនួនបានបន្ទោសទៅខាងផលិតកម្មថា បានទុកលោកចោល មិនព្រមចេញបទចម្រៀងឱ្យលោកច្រៀង ហើយមានអ្នកខ្លះទៀតបានលើកឡើងថា តារាចម្រៀងរូបនេះបានវិលត្រឡប់ទៅកាប់គាស់ដី លីសែងធ្វើស្រែចម្ការ នៅខេត្តកំពង់ស្ពឺ វិញបាត់ទៅហើយ…។

    អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសម្ចាស់ពានរូបនេះ បានបង្ហាញមុខជាថ្មីលើកញ្ចក់ទូរទស្សន៍ អ៊ីធីវី (ETV) តាមរយៈកម្មវិធី ETV Golden Concert ធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុត និងសម្តែងក្តីនឹករឭកគ្រប់ៗគ្នា។ ជុំវិញបញ្ហារឿងមិនមានចេញបទចម្រៀង  និងការដែលមានបំណងផ្លាស់ប្ដូរទ្រនំជ្រកនោះ លោក ប៊ុត សីហា មិនបានលើកឡើងទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ការដែលមិនសូវបានបង្ហាញមុខមាត់ និងចេញច្រៀងតាម Concert នានានោះ ព្រោះតែលោកមានភារកិច្ចជាប់រវល់បន្ដិច ព្រមទាំងថ្មីៗនេះ លោកមានគម្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកទៀតផង។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀងសំឡេងកាចរូបនេះ បានសន្យាជាមួយទស្សនិកជនថា ក្រោយពីលោកត្រឡប់មកពីអាមេរិកវិញ លោកនឹងបង្ហាញជូននូវស្នាដៃចម្រៀងថ្មី និងស្តាយល៍ប្លែកៗ ដែលធានាថា នឹងទាក់ទាញចិត្តទស្សនិកជនខ្លាំងបំផុត ពោលគឺ លោកមិនបោះបង់វិថីសិល្បៈចម្រៀងមួយនេះឡើយ៕

    https://youtu.be/LhfkekEaGVY