ធនាគារពិភពលោក​៖ សេដ្ឋកិច្ច​អាស៊ី​មិន​ល្អដូច​ការ​រំពឹង​ទុក

យោង​តាម​ធនាគារ​ពិភពលោក (WB) កំណើន​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ​នេះ ត្រូវ​បាន​ព្យាករ​ថា នឹង​យឺត​ជាង​ឆ្នាំ​កន្លង​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពល​ខ្លាំង​។ ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​គ្រោង​នឹង​ថយ​ចុះ​ពី 5.1% ក្នុង​ឆ្នាំ​ 2023 មក​នៅ​ត្រឹម​ 4.5% ក្នុង​ឆ្នាំ 2024​ ទាប​ជាង​បើ​ធៀប​នឹង​ដំណាក់​កាល​មុន​កូវីដ-19​។ បើ​ទោះ​នៅ​តែ​ខ្ពស់ជាង​បណ្ដា​តំបន់​ដទៃ​ ប៉ុន្តែ​អាស៊ី​ក៏​នៅ​តែ​មិន​ទាន់​សម្រេច​បាន​ដូច​ទៅ​នឹង​សក្ដានុពល​របស់​ខ្លួន​។ ប្រទេស​ចិន​ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​ទ្វីប​អាស៊ី បាន​កំណត់​គោលដៅ​សម្រេច​ឱ្យ​បាន​ 5% ក្នុង​ឆ្នាំ​នេះ ទាប​ជាង​ បើធៀប​នឹង 5.2% របស់​ឆ្នាំ​កន្លង​។ ប៉ុន្តែ WB ព្យាករ​ថា GDP របស់​ប្រទេស​ចិន​នឹង​មាន​កំណើន​ត្រឹម​តែ​ 4.5%​ ប៉ុណ្ណោះ។ មូលហេតុ​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​អាស៊ី​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កំណើន​ទាប​ដូច្នេះ ក៏​ដោយ​សារ​កត្តា​មួយ​ចំនួន​ រួម​មាន​៖ បំណុល រនាំង​ពាណិជ្ជកម្ម អស្ថិរភាព​គោលនយោបាយ អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក ការ​ប្រាក់​ខ្ពស់ ការ​ថយ​ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍​ចិន ការថយ​ចុះ​នៃ​ការ​​វិនិយោគ​ពី​វិស័យ​ឯកជន​ ​ ដំណោះ​ស្រាយ​ ជំរុញ​ផ្នែក​ហិរញ្ញវត្ថុ ជំរុញ​សុខុមាលភាព​សង្គម​ឱ្យ​បាន​ខ្លាំង​ក្លា​ជាង​មុន បង្កើត​គោលនយោបាយ​ដែល​ជួយ​ជំរុញ​ការ​ចំណាយ​ លុបបំបាត់​រនាំង​ពាណិជ្ជកម្ម កែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​ កែទម្រង់​វិស័យ​អប់រំ ការសន្និដ្ឋាន​ សេដ្ឋកិច្ច​អាស៊ី កំពុង​ជួប​ឧបសគ្គច្រើន​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពលរីកចម្រើន​យ៉ាង​ខ្លាំង​ក្លា​។ បណ្ដា​ប្រទេស​គួរ​តែ​អនុវត្ត​ដំណោះ​ស្រាយ​សម​ស្រប​ … Read more

​​ចិន​ ចាក​ផុត​ពីបញ្ហា​បរិត្ត​ផរណា ដែល​ជួយ​បន្ធូរ​បន្ថយ​សម្ពាធ​លើ​សេដ្ឋកិច្ច

ជាលើក​ដំបូង​ក្រោយ​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ តម្លៃ​ទំនំនិញ​ប្រើប្រាស់​នៅ​ប្រទេស​ចិន​ បាន​កើន​ឡើង​ជា​ថ្មី ជួយ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​ចាក​ផុត​ពី​បរិត្តផរណា។ កាល​ពី​ថ្ងៃទី 09 មីនា វិទ្យាស្ថាន​ជាតិស្ថិតិ​ចិន ប្រកាស​ទិន្នន័យ​ឱ្យ​ដឹង​ថា សន្ទស្សន៍​ថ្លៃ​ទំនិញ (CPI) ប្រទេស​នេះ​ កើន​ 0.7% ក្នុង​ខែ​កុម្ភៈ​។ នេះ​គឺជា​លើក​ដំបូង​ក្នុង​អំឡុង​ជិត​កន្លះ​ឆ្នាំ​ ដែល​ CPI ចិន​ កើន​ឡើង​។ មុន​នោះ ប្រទេស​ចិន​បាន​ឃើញ​បរិត្តផរណា​ក្នុង​រយៈ​ពេល​ 4 ខែ​បន្ត​បន្ទាប់​។ ខែ​មករា​ ឆ្នាំ 2024 CPI ចិន​ ធ្លាក់​​ចុះ​ 0.8%​ ដែល​នេះ​គឺជា​ជា​តួលេខ​ធ្លាក់​ចុះ​ជ្រៅ​​​បំផុត​ក្នុង​រង្វង់​ 15 ឆ្នាំ​កន្លង​។ បរិត្ត​ផរណា (ពាក្យ​អង់គ្លេស​ថា Deflation) គឺជា​ពាក្យ​សំដៅ​ទៅ​លើ​ការ​ធ្លាក់​ថ្លៃ​ជា​រួម​របស់​ទំនិញ និង​សេវាកម្ម​។ បរិត្តផរណា គឺជា​ការដក​ចំនួន​រូបិយវត្ថុ​មួយ​ភាគ ចេញពី​ទីផ្សារ​ដែល​លើស​ចំនួន​ត្រូវការ​ចរាចរណ៍​របស់​សាច់ប្រាក់ ដើម្បី​ធ្វើ​ឲ្យ​ចំនួន​រូបិយវត្ថុ​សមាមាត្រ​នឹង​តម្រូវការ​ចាំបាច់​សម្រាប់​ចរាចរណ៍។ នេះ​មិន​មែន​ជា​ប្រការ​ល្អ​សម្រាប់​សេដ្ឋកិច្ច​ឡើយ ព្រោះ​ថា នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ និង​ក្រុម​ហ៊ុននានា​​ពន្យារ​ពេល​លើ​ការ​ផ្អាក​ការ​​ចំណាយ​ដើម្បី​រង់​ចាំ​ទំនិញ ឬ​សេវាកម្ម​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត​ សកម្មភាព​សេដ្ឋកិច្ច​នឹង​ត្រូវ​រឹត​ត្បិត​។ ធៀប​នឹង​ខែ​មុន CPI ចិន​ ក្នុង​ខែ​កុម្ភៈបាន​កើន​ 1%​។ ល្បឿន​នេះ​ខ្ពស់ជាង​ការ​ព្យាករ​របស់​ក្រុម​អ្នក​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ចុះ​​ផ្សាយ​ដោយ​ … Read more

ផ្ទះលក់មិនដាច់នៅប្រទេសចិន ច្រើនគ្រប់គ្រាន់សម្រាប់មនុស្ស 150 លាននាក់

ផ្ទះដែលលក់មិនទាន់ដាច់នៅប្រទេសចិន មានទំហំសរុបជិត 5 ពាន់លានម៉ែត្រការ៉េ បើគិតត្រឹមចុងឆ្នាំកន្លង ហើយផ្ទៃក្រឡានេះអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់។ នេះបើតាមការផ្សាយរបស់ទំព័រ Nikkei។ បច្ចុប្បន្ន ដោយសារតែជួបបញ្ហាហិរញ្ញវត្ថុ វិនិយោគិនទាំងឡាយក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន នាំគ្នាលក់បញ្ចុះតម្លៃជាបន្តបន្ទាប់។ ការប្រកួតប្រជែងតម្លៃនេះ កើតឡើងនៅពេលទីផ្សារអចលនទ្រព្យបានឈានចូលដល់ដំណាក់កាលគ្រប់គ្រាន់។ អត្រានៃអចលនទ្រព្យដែលនៅសល់ពីការលក់ គឺជិត 5 ពាន់លានម៉ែត្រការ៉េ កាលពីចុងឆ្នាំ 2023។ Nikkei ឧទាហរណ៍ថា ខុនដូ ឬផ្ទះមួយខ្នងដែលមានទំហំ 100 ម៉ែត្រការ៉េ និងមានមនុស្ស 3 នាក់រស់នៅ នោះផ្ទៃក្រឡាសរុបរបស់ផ្ទះដែលកំពុងសល់គឺអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់ ដែលប្រហាក់ប្រហែលនឹងផ្ទះ 50 លានខ្នង។ ប្រទេសចិនកំពុងតែប្រឈមមុខនឹងផលវិបាករបស់ «ប៉ោងប៉ោងអចលនទ្រព្យ»។ កំណើននៃការសាងសង់ផ្ទះបានថយចុះ បន្ទាប់ពីប្រទេសនេះចាប់ផ្ដើមរឹតបន្តឹងគោលការណ៍នានាក្នុងឆ្នាំ 2020 ប៉ុន្តែចំនួនផ្ទះដែលលក់មិនដាច់នៅតែមានកម្រិតខ្ពស់ ព្រោះតែការលក់ចេញមានភាពយឹតយ៉ាវ។ China Index Academy ព្យាករថា សកម្មភាពទីផ្សារអាចនឹងប្រសើរឡើងវិញ នៅក្រោយរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលចាប់ផ្ដើមពីថ្ងៃទី 10 ដល់ 17 កុម្ភៈខាងមុខ។ … Read more

កត្តា​ជា​ច្រើន​ដែល​នាំ​ឱ្យ​គេ​សង្ឃឹម​ថា សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ 2024 នឹង​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន

សន្ទស្សន៍​ភ្ញាក់ផ្អើលសេដ្ឋកិច្ចសកលរបស់ Citigroup បង្ហាញ​ថា ទិន្នន័យ​ជាក់​ស្ដែង​នានា​ក្នុង​ឆ្នាំ 2023 សុទ្ធ​តែ​ខ្ពស់ជាង​ការ​ព្យាករ ហើយ​នេះ​គឺជា​មូលហេតុ​ដែល​គ្រប់​គ្នាមាន​សុទិដ្ឋិនិយម​ចំពោះ​សេដ្ឋកិច្ច​របស់​ឆ្នាំ 2024​។ ​ទំព័រ Financial Times ថ្មី​ៗ​នេះ​បាន​ចេញ​ផ្សាយ​ថា 2023 គឺជា​ឆ្នាំ​ដ៏​ប្រសើរ​មួយ​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក នៅ​ពេល​សន្ទស្សន៍​ភ្ញាក់ផ្អើលសេដ្ឋកិច្ចសកលរបស់ Citigroup (Global’s Global Citigroup Economic Surprise Index) បង្ហាញ​ថា ទិន្នន័យ​ជាក់​ស្ដែង​នានា​ក្នុង​ឆ្នាំ 2023 សុទ្ធ​តែ​ខ្ពស់ជាង​ការ​ព្យាករ។ និន្នាការ​សេដ្ឋកិច្ច​ខាងលើ​នេះ​ក៏​ស្ដែង​ឱ្យ​ឃើញ​នូវ​មូលហេតុ​ជា​ច្រើន​ដែល​គ្រប់​គ្នា​អាច​ជឿ​ជាក់​បាន​ចំពោះ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2024​។ ខាង​ក្រោម​នេះ​គឺជា​កត្តា​មួយ​ចំនួន​ដែល​អាច​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2024 ល្អ​ប្រសើរ​ជាង​ឆ្នាំ 2023​៖ ទីមួយ​៖ សេដ្ឋកិច្ច​ពិភពលោក​បាន​បង្ហាញ​នូវ​លទ្ធភាព​ងើប​ឡើង​វិញ​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​។ យោង​តាម​សន្ទស្សន៍​សកល​របស់ Fitch Ratings នៅ​ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ 2023​ ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ពិភព​លោក គឺ​ខ្ពស់​ជាង​ 9% បើធៀប​នឹង​ដំណាក់​កាល​មុន​វិបត្តិសុខភាព​សកល​។ ទីពីរ​៖ អតិផរណា​កំពុង​ថយ​ចុះ​លឿន​។ អតិផរណា​របស់​ពិភពលោក​ស្ថិត​នៅក្នុង​កម្រិត 8.9% កាល​ពី​ឆ្នាំ​ 2022 ហើយ​គ្រោង​នឹង​ថយ​ចុះ​ 5.1% នៅ​ចុង​ឆ្នាំ 2024​។ … Read more

នាយករដ្ឋមន្ត្រី​ថៃ ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ

នាយករដ្ឋមន្ត្រី​ថៃ លោក Srettha ប្រកាស​ថា លោក​មាន​ទ្រព្យ​ជិត 19 លាន​ដុល្លារ​អាម៉េរិក ក្នុង​នោះ​មាន​រថយន្ត​ទំនើប​មួយ​គ្រឿងដែល​មាន​តម្លៃ​ជាង 1.4 លាន​ដុល្លារ​អាម៉េរិក និង​នាឡិកា​ចំនួន 38 គ្រឿង​​ផងដែរ​។ អង្គភាព​ជាតិ​​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ (NACC) កាល​ពី​ថ្ងៃទី 28 ធ្នូ បាន​ឱ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​ Srettha Thavisin និង​ជា​អតីតអ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ​ មាន​ទ្រព្យ​សម្បត្តិតម្លៃ​ជិត 660 លាន​បាត (ជាង 18.9 លាន​ដុល្លារ​អាម៉េរិក​)​។ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រទេស​ថៃ តម្រូវ​ឱ្យ​មន្ត្រី​រាជការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​របស់​ខ្លួន​ និង​ភរិយា/ស្វាមី​ ក្នុង​រង្វង់ 60 ថ្ងៃ​ រាប់​ចាប់​ពី​ថ្ងៃ​ចូល​កាន់​តំណែង​។ យោង​តាម NACC នាយករដ្ឋមន្ត្រី​ថៃមាន​​សាច់​ប្រាក់​សុទ្ធ​មួយ​លាន​បាត (ជាង 28,700 ដុល្លារ​អាម៉េរិក)​, ជិត 69 លាន​បាត​ (ជាង 1.9 លាន​ដុល្លារ) ក្នុង​ធនាគារចំនួន 47 ស្ថាប័ន និង​ជាង 1.3 លាន​បាត … Read more

ហេតុអ្វី​សហរដ្ឋ​អាម៉េរិក ​គេច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច?

ការព្យាករ​ជាច្រើន​បាន​បង្ហាញ​ថា សហរដ្ឋ​អាម៉េរិក អាច​ធ្លាក់​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ 2023 ប៉ុន្តែ​ពេល​នេះ ស្ថានការណ៍​បាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង​។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ Wall Street តែង​តែ​យល់​ថា សេដ្ឋកិច្ចអាម៉េរិក​នឹង​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ មុន​ពេល​រដូវ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​មក​ដល់​នៅ​ចុង​ឆ្នាំ 2024​។ ក្នុង​ដំណាក់​កាល​នោះដែរ ក៏​មាន​សេដ្ឋវិទូ​ជា​ច្រើន​​បាន​ព្យាករ​ថា អាម៉េរិក​ជិត​ជួប​វិបត្តិ​សេដ្ឋកិច្ច​។ ក៏ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​មក ពួក​គេ​បាន​ផ្លាស់​ប្ដូរ​យោបល់​។ ថ្វី​បើ​ពុំ​មាន​អ្វី​ជា​រឿង​ប្រាកដ​ ប៉ុន្តែ​លទ្ធភាព​ដែល​ សហរដ្ឋ​អាម៉េរិក ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​រយៈ​ពេល​ខ្លី កំពុង​តែ​ថយ​ចុះ​បន្តិច​ម្ដងៗ​។ ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​ សហរដ្ឋ​អាម៉េរិក​​ គេច​ផុត​ពី​វិបត្តិសេដ្ឋកិច្ច​? ក្នុង​ 20 ខែ​កន្លង ធនាគារ​កណ្ដាល​អាម៉េរិក (Fed) បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​គ្រប់គ្រង​សេដ្ឋកិច្ច​អាម៉េរិក ក្នុង​បំណង​កាត់បន្ថយ​អតិផរណា​។ ពួក​គេ​យល់​ច្បាស់​ថា ប្រការ​នេះ​អាច​ធ្វើ​ឱ្យ​មនុស្ស​រាប់លាន​នាក់​បាត់​បង់​ការ​ងារ​។ ក្នុង​អំឡុង​ពេល​នោះ Fed បាន​ដំឡើង​ការ​ប្រាក់​ 11 លើក​។ ប៉ុន្តែ Fed មិន​បាន​ដំឡើង​ការ​ប្រាក់​លឿន​ និង​ខ្លាំង​ដូច​កាល​ពី​ 40 ឆ្នាំ​មុន​។ កាល​ពី​ទសវត្សរ៍​ឆ្នាំ 1980 Fed បាន​ដំឡើង​ការ​ប្រាក់​យ៉ាង​ខ្ពស់​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ក្នុង​វិបត្តិ​អាក្រក់​បំផុត​នៅ​ក្នុង​អំឡុង 50 ឆ្នាំ​។ … Read more

សេដ្ឋកិច្ចកម្ពុជា នឹង​មាន​កំណើន​ 5.8% ក្នុង​ឆ្នាំ​ 2024 ខណៈ​ឆ្នាំ 2023 មាន​កំណើន​ 5.4%

ធនាគារ​ពិភពលោក (WB) បាន​ទម្លាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ពី 5.5% មកនៅ​ត្រឹម 5.4% ​សម្រាប់​​ឆ្នាំ​នេះ នៅ​ក្នុង​​របាយ​ការណ៍​ចុង​ក្រោយ​ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​នៅថ្ងៃទី22 វិច្ឆិកា 2023​។ ទោះបីជាវិស័យទេសចរណ៍ និងសេវាដទៃទៀត​បាន​ងើប​ឡើង​វិញ​ ប៉ុន្តែ ​ធនាគារពិភពលោក បានលើកពីកត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលបានដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចកម្ពុជា។ ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនសេដ្ឋកិច្ច​បន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ នេះ​បើ​តាម​អនុសាសន៍​របស់​ WB។ «កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនលើក​កម្ពស់​កំណើនសេដ្ឋកិច្ច​» លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លើក​ឡើង​ដូច្នេះ និង​បន្ត​ថា «កិច្ចការនេះអាចសម្រេចបាន ដោយការ​ធ្វើសកម្មភាពភ្លាមៗនៅ​ក្នុងការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​ការបំពេញការ​ងារ​របស់វិស័យសាធារណៈ» ខណៈ​​ការរក្សាស្ថិរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ​។ WB សង្កត់​ធ្ងន់​ថា កំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភព​លោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារកើន​ឡើង​វិញ។ ចំណែក​នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។ WB ក៏​បាន​ផ្ដល់​អនុសាសន៍​អំពីកំណែទម្រង់រចនាសម្ព័ន្ធ ដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើនប្រកប​ដោយចីរភាព រួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម ។ កាលពីឆ្នាំ 2022 … Read more

IMF ព្យាករ​អំពី​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2024 របស់​ប្រទេស​ថៃ

មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) ទើប​តែ​បាន​កែ​ប្រែ​ការ​ព្យាករ​អំពី​កំណើន​ GDP ក្នុង​ឆ្នាំ 2024 របស់​ប្រទេស​ថៃ​ ដោយ​យោង​ទៅ​តាម​កំណើន​នៃ​ការ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ឯក​ជន​ដ៏​ខ្លាំង​ក្លា និង​ការ​ងើប​ឡើង​វិញ​នៃ​តម្រូវ​ការ​ពី​ខាង​ក្រៅ​។ IMF យល់​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​អាច​នឹង​មាន​កំណើន​ 2.7% ក្នុង​ឆ្នាំ​នេះ និង​កើន​ឡើង​ដល់​ 3.6% ក្នុង​ឆ្នាំ 2024​ បើ​ទោះ​ស្ថានភាព​សេដ្ឋកិច្ច​សកល​កំពុង​ស្ថិត​ក្នុង​អស្ថិរភាព​។ អតិផរណា​រួម​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ ស្ថិត​នៅ​ក្នុង​កម្រិត​មធ្យម 1.3% នៅ​ឆ្នាំ 2023 ដោយ​សារ​ប្រសិទ្ធភាព​របស់​វិធានការ​នានាដែល​​បន្ត​រក្សា​តម្លៃ​ថាមពល​នៅក្នុង​កម្រិត​ទាប រួម​នឹង​ការប្រសើរ​ឡើង​នៃ​បណ្ដាញ​ផ្គត់​ផ្គង់​សកល​។ ទន្ទឹម​នឹង​នេះ​ ព្រោះ​តែ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ក្រោយ​កើន​ឡើង អតិផរណា​ក៏​ត្រូវ​បាន​ព្យាករ​ថា​ នឹង​កើន​ឡើង​ 1.6% ផងដែរ​។ យោង​តាម​ IMF ការ​បន្ត​ធ្វើ​ប្រក្រតីភាព​គោល​នយោបាយម៉ាក្រូ​សេដ្ឋកិច្ច​​ក្នុង​ពេល​ខាងមុខ ​នឹង​ជួយ​កសាង​ឡើង​វិញ​នូវ​ «ទម្រ» ហិរញ្ញវត្ថុ​ និង​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​សម្រាប់ប្រទេស​ថៃ​។ ក្រៅ​ពី​នេះ ការ​បង្កើត​រាជ​រដ្ឋាភិបាល​ថ្មី​បាន​ដោយ​ជោគ​ជ័យ​ក៏ជួយ​ឱ្យ​ប្រទេស​ថៃ​មាន​ឱកាស​អនុវត្ត​ «កំណែ​ទម្រង់​ស៊ីជម្រៅ និង​គ្រប់​ជ្រុង​ជ្រោយ» ដើម្បី​បង្កើន​ទិន្នផល ​គាំទ្រដល់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព​ និង​គ្រប់​ជ្រុង​ជ្រោយ​ជាង​មុន​។ IMF ក៏សម្ដែង​​ស្វាគមន៍​ចំពោះ​​គម្រោង​របស់​ធនាគារ​ជាតិ​ថៃ​ នៅ​ក្នុង​ការ​បញ្ចេញ​វិធានការ​ថ្មី​ៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បំណុល​គ្រួសារ​ដែល​មាន​កម្រិត​ខ្ពស់ ទន្ទឹម​នឹង​ការ​ណែ​នាំ​ការ​ផ្ដល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ជាក់​លាក់ ក៏ដូច​ជា​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​បំណុល​​រ៉ាំរ៉ៃ​ផងដែរ​៕

WB ថា អត្រានៃភាពក្រីក្រ​នៅ​​កម្ពុជា​ អាចនឹងកើន 6% នៅឆ្នាំ 2040

របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក (World Bank – WB) ដែលត្រូវ​បាន​ចេញផ្សាយកាលពីថ្ងៃទី 16 តុលា 2023 បានបញ្ជាក់អំពីភាពបន្ទាន់នៃ​ការ​ដោះ​ស្រាយ​​បញ្ហា​អាកាសធាតុ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផ្ដល់​អនុសាសន៍សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​នេះផងដែរ​។ របាយការណ៍នេះ​​របស់ WB បានអះអាងថា សមិទ្ធផលសេដ្ឋកិច្ចរីកចម្រើនដែលកម្ពុជា​សម្រេច​បានកន្លងមក កំពុងមាន​ការ​គំរាមកំហែង​ពី​បញ្ហាអាកាសធាតុ​​។ គោលដៅរបស់កម្ពុជាដែល​ចង់​ក្លាយ​ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 អាចនឹងនៅតែមិនទាន់សម្រេចបាន ប្រសិនបើមិនមានវិធានការ​តឹង​រ៉ឹង​ និង​គ្រប់​គ្រាន់ នៅ​​ក្នុង​ការ​ដោះស្រាយបញ្ហាអាកាសធាតុ។ របាយការណ៍នេះក៏​បានព្រមានអំពីការធ្លាក់ចុះនៃ​ផលិតផលក្នុងស្រុកសរុប​របស់​កម្ពុជា​ រហូតដល់ 9% នៅឆ្នាំ 2050 និងការកើនឡើងរបស់​អត្រានៃភាពក្រីក្ររហូតដល់ 6% នៅឆ្នាំ 2040។ WB បានរៀបរាប់​អំពី​កត្តាជាច្រើនដែលជាមូលហេតុនាំ​ឱ្យ​មាន​ការព្រួយបារម្ភខាង​លើ ក្នុង​នោះ​ក៏​មាន​​ទាំងឧបសគ្គផ្នែកច្បាប់ដែលទាក់ទងនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ការវិនិយោគក្នុងស្រុកនៅតិច និងការកើនឡើងបំណុលឯកជនជា​ដើម​។ ក្រៅ​ពី​នេះ កត្តាម៉ាក្រូសេដ្ឋកិច្ចពីខាងក្រៅ ដែល​មាន​ដូច​ជា​បញ្ហា​ទីផ្សារ ឬប្រភពហិរញ្ញប្បទាននៅមាន​កម្រិត​ជា​ដើម​ ក៏​​អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងការប៉ះពាល់​។ លើស​ពី​នេះ “ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា កើនឡើងបន្ថែមទៀត ដោយសារ​បញ្ហា​អាកាសធាតុ ដែលបន្ថែមភាពស្មុគស្មាញដល់ការ​អភិវឌ្ឍន៍» លោក Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា … Read more

កម្ពុជានឹង​ខ្ចីលុយជាងពីរពាន់លានដុល្លារអាម៉េរិក​ទៀត ដើម្បីអភិវឌ្ឍប្រទេស​ក្នុងឆ្នាំ 2024

កម្ពុជា មាន​គម្រោង​ខ្ចីលុយ 1,700 លាន SDR (Special Drawing Rights) របស់ IMF ​ដែល​ស្មើ​នឹង​​ជាង 2.2 ពាន់លានដុល្លារអាម៉េរិក​ ឬប្រមាណជិត 9,3 ទ្រីលានរៀល ដើម្បីអភិវឌ្ឍវិស័យជាអាទិភាពមួយចំនួននៅក្នុង​ឆ្នាំ​ 2024​។ យោង​តាម​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024 កម្ចីខាងលើ​នេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការ​អភិវឌ្ឍវិស័យសំខាន់ៗមួយ​ចំនួន រួម​មាន​ជា​អាទិ៍​ វិស័យថាមពលចំនួនមួយ​គម្រោង, វិស័យធារាសាស្ត្រចំនួនបីគម្រោង, វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន 16 គម្រោង, វិស័យអប់រំនិងបណ្តុះ​បណ្តាលវិជ្ជាជីវៈ​ចំនួនពីរ​គម្រោង រួម​នឹង កម្មវិធីជំរុញពាណិជ្ជកម្ម និងការប្រកួតប្រជែង​ផងដែរ​។ គិត​ត្រឹម​ត្រី​មាស​ទី​បី ឆ្នាំ​ 2023 ​កម្ពុជា​មានបំណុល​សា​ធារណៈ​ក្រៅ​ប្រទេស​ ចំនួនជាង​ 10.74 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើនឹង 34% នៃផលិតផលក្នុងស្រុកសរុប។ ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន​នៅ​ឡើយ​។ នេះបើតាមក្រសួងហិរញ្ញវត្ថុកម្ពុជា៕

តម្លៃប្រេងឆៅ និង​មាស​រង​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ពី​សង្គ្រាម​ហាម៉ាស – អ៊ីស្រាអែល

សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស​ ​ជា​កងកម្លាំង​ប្រដាប់​អាវុធ​កំពុង​កាន់​កាប់​តំបន់​ហ្គាហ្សា​ ដែល​បាន​ផ្ទុះ​ឡើង​ កំពុង​តែ​ជា​កត្តា​សំខាន់​​គាំទ្រ​ដល់​តម្លៃ​ប្រេង​ឆៅ និង​មាស​ ព្រោះ​ថា នេះ​ជា​ទ្រព្យ​សុវត្ថិភាព​សម្រាប់​អ្នក​វិនិយោគ​ នៅ​ពេល​តម្លៃ​ភាគ​ហ៊ុន​ មូលបត្រ​បំណុល​​តែង​តែ​ប្រែ​ប្រួល​ជាអវិជ្ជមាន​ដោយ​សារ​ឥទ្ធិពល​នៃ​ភូមិ​សាស្ត្រ​នយោបាយ​។ នៅ​ទ្វីប​អាស៊ី ក្នុង​ការ​ជួញ​ដូរ​នា​ព្រឹក​ថ្ងៃទី 09 តុលា 2023 តម្លៃ​ប្រេងឆៅ​ Brent បាន​កើន​ 4.7% ឡើងដល់ 86.65 ដុល្លារ​អាម៉េរិក​/ធុង​បារ៉ែល​ គ្រា​ដែល​តម្លៃ​ប្រេងឆៅ WTI ក៏​កើន​ 4.5% ឡើង​ដល់​ 88.39 ដុល្លារ​/ធុង​។ ក្រុមអ្នក​វិភាគ​របស់​ធនាគារ​ ANZ Bank អះអាង​ថា ហានិភ័យ​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​កើន​ឡើង​នៅ​មជ្ឈិម​បូព៌ា​នឹង​គាំទ្រ​ដល់​តម្លៃ​ប្រេង​ឆៅ ដោយ​វា​នឹង​ប្រែ​ប្រួល​ខ្លាំង​ជាង​នេះ​ក្នុង​ពេលដ៏ខ្លី​ខាង​មុខ​។ ចំណែក​ធនាគារ​ CBA របស់​អូស្ត្រាលី​វិញ យល់​ថា កត្តា​នានា​ដែល​បាន​ និង​កំពុង​កើត​ឡើង​នឹង​អាច​រុញ​តម្លៃ​ប្រេងឆៅ Brent អនាគត​​ ឡើង​លើស​ពី 100 ដុល្លារ​/ធុង​ ក្នុង​រយៈ​ពេល​ខ្លី​។ រីឯ​មាស​វិញ តម្រូវ​ការ​របស់​ពិភព​លោក​បាន​ចាប់​ផ្ដើម​កើន​ឡើង​ ធ្វើ​ឱ្យ​តម្លៃ​របស់​លោហធាតុ​នេះ​កើន 0.8%​ ឡើង​ដល់ 1,848 ដុល្លារ​/អោន​ ដែល​មួយ​អោន​ … Read more

មហា​សេដ្ឋី​មួយ​រូប​ថា អ្នក​វិនិយោគ​គួរ​តែ​រក្សា​សាច់​ប្រាក់​ជា​បណ្ដោះ​អាសន្ន​

ក្នុង​ស្ថានភាព​ដែល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រាក់ និង​អតិផរណា​ដែល​ចេះ​តែ​កើន​ឡើង មហាសេដ្ឋី Ray Dalio ដែល​បច្ចុប្បន្ន​មាន​ទ្រព្យ​ជាង 15 ពាន់​លាន​ដុល្លារ​ យល់​ថា អ្នក​វិនិយោគ​គួរ​តែ​រក្សា​សាច់​ប្រាក់​ក្នុង​ដៃ​ជា​បណ្ដោះ​អាសន្ន​។ ជាក់​ស្ដែង នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​របស់​វិទ្យាស្ថាន​ Milken ដែលធ្វើ​ឡើង​នៅ​សឹង្ហបុរី​កាល​ពី​ថ្ងៃទី 14 កញ្ញា 2023 ទស្សនិកជន​បានសួរ​ លោក Ray Dalio ថា «លោក​នឹង​បណ្ដាក់​ទុន​បែប​ណា​​នៅ​ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន​?»។ មហា​សេដ្ឋី​អាម៉េរិក លោក Ray Dalio ដែល​ជា​ស្ថាបនិក​នៃ​មូលនិធិ​ការ​ពារ​ហានិភ័យ Bridgewater Associates ឆ្លើយ​ថា «ខ្ញុំ​មិន​ចង់​ទិញ​មូលបត្របំណុល​ និង​ទ្រព្យ​ប្រហាក់​ប្រហែល​នេះ។ ក្នុង​កាលៈទេសៈ​នេះ ខ្ញុំ​គិត​ថា យើង​គួរ​តែ​រក្សា​សាច់​ប្រាក់​ជា​បណ្ដោះអាសន្ន​…»។ ការ​យល់​ឃើញ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​គ្រា​ដែល​អត្រាការប្រាក់មូលបត្រ​បំណុល​នៅ​រតនាគារ​អាម៉េរិក​ប្រភេទ​ 30 ឆ្នាំ បាន​កើន​ឡើង​ដល់​ 5% ហើយ​អ្នក​វិនិយោគ​អាច​ទទួល​បាន​អត្រា​ចំណេញ​ 4%​ ពីសញ្ញាប័ណ្ណ​ ក៏ដូចជា​គណនី​បញ្ញើសន្សំ​។ មហាសេដ្ឋី​ខាងលើ​និយាយ​ថា កំហុស​ធំបំផុត​ដែល​អ្នក​វិនិយោគ​ស្ទើរ​តែ​ទាំង​អស់​ជួប​ប្រទះ​គឺ «ជឿ​ថា ទីផ្សារ​ដែល​ដំណើរ​ការ​ល្អ​គឺជា​ខ្ទង់​វិនិយោគ​ដែលមាន​ប្រសិទ្ធភាព​បំផុត​ មិន​មែន​ថ្លៃ​បំផុត»។ ជាង​នេះ លោក​ក៏​បាន​អះអាង​ថា មូលបត្រ​បំណុល​រយៈ​កាល​យូរ​គឺជា​ខ្ទង់វិនិយោគដែល​មិន​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្ន​៕