វិធីដាស់កូនឱ្យភ្ញាក់ពីគេង ដែលអាណាព្យាបាលសម័យថ្មីមិនគួរធ្វើ និងគួរធ្វើ…

ឪពុកម្តាយតែងតែចង់ឱ្យកូនតូចភ្ញាក់ពីគេងភ្លាមៗបន្ទាប់ពីបានឮសំឡេងដាស់លើកដំបូងរបស់ខ្លួន តែបើសិនជាកូននៅតែគេងតទៅ​ទៀត​នោះ វិធីការដាស់ជាបន្តទៅទៀតនឹងច្រើនតែមានអានុភាពខ្លាំងក្លាឡើងជារឿយៗ ដែលទាំងអស់នេះ ឡារ៉ែនចង់ប្រាប់ថា​ វិធីការដាស់កូនឱ្យភ្ញាក់គេងបែបនេះ អាចនឹងមានផលអាក្រក់ចំពោះសុខភាពរបស់កុមារ។ ព្រោះការដាស់ឱ្យភ្ញាក់ពីគេងដោយការធ្វើឱ្យភ្ញាក់ផ្អើល វានឹងទៅបំផ្លាញកម្មវិធីការចាប់ផ្តើមធ្វើការរបស់ប្រព័ន្ធខាងក្នុងយ៉ាងត្រឹមត្រូវរបស់រាងកាយ និងនៅពេលៗវេលាកន្លងទៅ ការដាស់ដោយវិធីខ្លាំងក្លាផ្សេងៗនេះ នឹងមានសញ្ញាដែលនឹងនាំឆ្ពោះទៅរកភាពមិននឹង​នរ​ខាងអារម្មណ៍ ហើយនិងធ្វើឱ្យកុមារកើតមានការតបស្នងយឺតយ៉ាវ អាចរាប់បានថា ជាការដាស់ឱ្យភ្ញាក់ពីគេង​បែបលស់ព្រលឹងក៏​អាច​​​​​ថា​បាន​ដែរ។ វិធីការដាស់កូនឱ្យភ្ញាក់ពីគេង តទៅនេះ អាចហៅបានថា ជាគំរូនៃការដាស់ដែលកាត់បន្ថយជីវិតរបស់កូនលោកអ្នក គឺៈ ចូលទៅស្រែកដាស់ខ្លាំងៗ បែបមួម៉ៅក្តៅក្រហាយនៅក្នុងបន្ទប់គេងៈ អាចហៅបានថា ជាការដាស់តាមតួនាទីដោយ​អារម្មណ៍មួម៉ៅ និងសម្លេងខ្លាំងៗមាំៗ នឹងធ្វើឱ្យអ្នកដែលកំពុងគេងលក់ស្រួលនោះមានអារម្មណ៍ថា ខ្វះសុវត្ថិភាព។ ទាញកញ្ឆក់ភួយចេញពីកូនខ្លាំងៗៈ ធ្វើឱ្យសីតុណ្ហភាពប្រែប្រួលយ៉ាងទាន់ហន់ អាចមានផលប៉ះពាល់ដល់ការបំផ្លាញប្រព័ន្ធប្រសាទបាន។ វាយខ្នង ឬគូទដើម្បីឱ្យកូនភ្ញាក់ដឹងខ្លួនៈ ស្ថិតក្រោមសតិសម្បជញ្ញៈខណៈកំពុងគេងលក់នោះ នឹងធ្វើឱ្យកើតមានទង្វើតបស្នងឡើងដោយសារការត្រូវវាយទាំងនោះយ៉ាងរហ័ស និងពេលយូរៗទៅ កុមារអាចនឹងមានការតបស្នងក្នុងការធ្វើកិច្ចការងារផ្សេងៗយឺតយ៉ាវបាន។ រអ៊ូមិនឈប់រហូតទាល់តែកូនភ្ញាក់ៈ មនុស្សគ្រប់គ្នាត្រូវការពេលវេលាខុសប្លែកពីគ្នាក្នុងការត្រៀមរាងកាយដើម្បីធ្វើការ​ងារ ដូច្នេះការរអ៊ូ ឬការនិយាយមិនឈប់ វានឹងទៅបំផ្លាញដំណាក់កាលការត្រៀមរាងកាយ និងបែរជាធ្វើឱ្យការដាស់បែបនោះកាន់តែពិបាកជាងមុនទៅវិញទេ។ ដាស់ដោយសំឡេងដែលឮខ្លាំងៗ និងរំខានៈ ដូចជាការដើរក្ឌុងក្ឌាំង សំឡេងនាឡិការោទ៍ឮខ្លាំងៗ ឬសំឡេងនិយាយគ្នា ជាដើម។ សំឡេង​ទាំង​អស់នេះធ្វើឱ្យមនុស្សមានអារម្មណ៍ធុញទ្រាន់ និងពេលភ្ញាក់ឡើងមកហើយនោះ នឹងមានអារម្មណ៍ឆាប់មួម៉ៅ។ វិធីការដាស់កូនឱ្យភ្ញាក់គេងដែលឡារ៉ែនចង់ណែនាំ ៈ ប្រាប់ទុកមុនឱ្យហើយៈ អាណាព្យាបាលគួរប្រាប់មុនពេលកូនចូលគេងឱ្យហើយថា … Read more

រឿងងាយៗក្នុងការរៀបចំបន្ទប់គេងសម្រាប់គូស្នេហ៍រក្សាភាពផ្អែមល្ហែម

ជារឿងដ៏ល្អមួយសម្រាប់គូស្នេហ៍ទាំងឡាយដែលកំពុងត្រៀមខ្លួនដឹកដៃគ្នាចូលពិធីមង្គលការក៏សាងជីវិតនាពេលអនាគតរួមគ្នា ក៏ដូចជាគូស្នេហ៍ដែលបានរៀបការហើយ ក៏អាចនឹងរកពេលវេលារាត្រីច័ន្ទទឹកឃ្មុំ បន្ថែមភាពផ្អែមល្ហែមឡើងទៀត ជាពិសេសចំពោះគូស្នេហ៍ណាដែលមិនចង់ឱ្យភាពផ្អែមល្ហែមរលាយបាត់ទៅតាមពេលវេលានោះ សូមងាកមកចាប់អារម្មណ៍ជាមួយគំនិតល្អៗក្នុងការរៀបចំតុបតែងលម្អបន្ថែមនៅក្នុងបន្ទប់គេងប្រកបដោយភាពរ៉ូមែនទិក ដែលអាចបណ្តាលឱ្យអារម្មណ៍របស់អ្នក និងគូស្នេហ៍រឹតតែមានភាពកក់ក្ដៅ ជិតស្និទ្ធនឹងគ្នាកាន់តែខ្លាំងជាងមុនទ្វេដងទៅទៀត ។ វិធីសាស្រ្តរៀបចំ និងតុបតែងលម្អក្នុងបន្ទប់គេងទាំងនោះរួមមាន ៖ 1- គ្រែ ពូក ខ្នើយ និងកំរាលពូក ៖ ជាឧបករណ៍ និងជារឿងសំខាន់ដែលនឹងជួយធ្វើឱ្យរាត្រីនៃការលង់លក់ប្រកបទៅយ៉ាងមានសេចក្តីសុខ ការជ្រើសរើស គ្រែ ពូក ខ្នើយ ក៏ដូចជាកំរាលពូក វាគឺជារឿងមួយដែលលោកអ្នកត្រូវយកចិត្តទុកដាក់ជាពិសេស។ ចាប់ផ្តើមពីការជ្រើសរើសគ្រែ និងពូកតំណេកដែលមានច្រើនបែបច្រើនយ៉ាង ដោយរាប់បញ្ចូលទាំងទំហំ (ចាប់ពី 5 – 6 ហ្វុត ឡើងទៅ) មានគ្រោងសាងរឹងមាំ គ្មានឮសម្លេងង៉ឺតង៉តពេលប្រែខ្លួន (គួរសាកល្បងគេងជាមួយគ្នាទាំងពីរនាក់មុននឹងសំរេចចិត្តទិញ) ។ ចំណែកឯខ្នើយ និងកំរាលពូក គួរជ្រើសរើសយកសាច់ក្រណាត់ដែលធ្វើឡើងពីសំឡីកប្បាស ជាមួយនឹងម៉ូតបែបក្លាស៊ិក មានក្បាច់ក្បូរបែបធម្មតាៗជាជាងយកម៉ូតដែលមានពណ៌ចាំងចែងស្កះច្រាលភ្នែក ព្រោះវាងាយចូលគ្នានឹងឧបករណ៍តុបតែងផ្សេងទៀតនៅក្នុងបន្ទប់គេង។ 2- កំរាល ជញ្ជាំង និងពណ៌ ៖ កំរាលបន្ទប់គេង គួរធ្វើពីវត្ថុដែលផ្តល់នូវអារម្មណ៍ស្រទន់ កក់ក្តៅ ដូចជា … Read more