បង្ហាត់ជំនាញចាំបាច់ខ្លះដល់កូន មុនចូលរៀន…

បន្ទាប់ពីកូនតូចបានរៀនយល់ដឹងខ្លះៗជាបន្តបន្ទាប់ក្នុងអំឡុងពេល 1ឆ្នាំដំបូងហើយ ពេលឆ្លងចូលដល់ឆ្នាំទី 2-3 ​​យើងអាចនិយាយបានថា ជាអំឡុងពេលនៃការសន្សំចំណេះដឹងផ្សេងៗ និងរំលាយចំណេះដឹងទាំងនោះឱ្យចូលជាមួយនឹងសមត្ថភាព​របស់កុមារ និងបង្កឱ្យកើតជាជំនាញផ្សេងៗដែលចាំបាច់ត្រូវប្រើពេលចូលសាលារៀនលើកដំបូងបំផុតក្នុងជីវិតរបស់គេ។ នៅក្នុងវ័យនេះ គឺជាអំឡុងពេលមួយសំខាន់ណាស់ដែលអ្នកម្តាយត្រូវបង្ហាត់បង្រៀនរឿងជាច្រើនដល់កូន ជាពិសេសបំផុតជំនាញផ្សេងៗដែលត្រូវប្រើពេលនៅក្នុងសាលា…តើមានអ្វីខ្លះនោះ? សូមតាមដានដូចតទៅ ៖ ការចែករំលែក ៈ ដើម្បីឱ្យកូនបានស្គាល់ពីភាពមានទឹកចិត្ត និងចេះចែករំលែកការលេងជាមួយមិត្តភក្តិយ៉ាងមានសេចក្តីសុខ និងប្រកបដោយសុវត្ថិភាព។ ការចេះជួយខ្លួនឯង ៈ ដូចជាការចេះស្លៀកពាក់ខោអាវ ពាក់ស្រោមជើង ពាក់ស្បែកជើងដោយខ្លួនឯង ជាដើម។ ការធ្វើបានតាមបញ្ជាស្រួលៗរបស់អ្នកគ្រូ ៈ ដូចជាយកសៀវភៅទៅដាក់លើតុ ប្រមូលសៀវភៅដាក់ចូលកាបូប-ល- ។ ការហាត់ឆ្លើយតប ពេលមានសិស្សដទៃមកនិយាយជាមួយ។ បង្ហាត់ឱ្យចេះស្តាប់គ្រូ និងឆ្លើយតប។ អាចនៅជាមួយសាច់ញាតិ ឬអ្នកមើលថែបានដោយមិនស្រែកយំ ក្នុងអំឡុងពេលដែលម្តាយមិននៅ។ ចេះថែទាំ និងសម្អាតរាងកាយបានដោយខ្លួនឯង។ ចេះប្រាប់ ពេលចង់ចូលបន្ទប់ទឹក ឬចង់បត់ជើងធំ។ ចេះប្រាប់ឈ្មោះពិត និងឈ្មោះលេងរបស់ខ្លួនឯងបាន រួមទាំងស្គាល់ឈ្មោះរបស់ឪពុកម្តាយទៀតផង។ អាចអង្គុយធ្វើកិច្ចការរបស់សាលាយ៉ាងស្ងាត់ស្ងៀមបានច្រើននាទី។ ជំនាញទាំងអស់ខាងលើនេះ គឺជាអ្វីដែលអ្នកម្តាយត្រូវបង្ហាត់ឱ្យកូនចេះ និងដឹងតាំងពីពេលនៅផ្ទះឱ្យហើយជាស្រេច ដោយត្រូវចាប់ផ្តើមបង្ហាត់ម្តងបន្តិចៗ ប្រមាណជា 3-4​ ខែមុនពេលដែលកូនត្រូវចូលសាលារៀនលើកដំបូង ដើម្បីពេលដល់ថ្ងៃកូន​ចូលរៀន​មែនទែន កូននឹងបានដើរចូលសាលាយ៉ាងពើងទ្រូង និងជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងថា … Read more

ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 2)

ការសម្រេចចិត្តមានគភ៌(យកបុត្រ)គឺជារឿងមួយដែលស្រ្តីទាំងឡាយបានគិតគូរ ពិចារណា និងថែមទាំងបានពិភាក្សាជាមួយគូជីវិត(ស្វាមី)យ៉ាងល្អិតល្អន់ច្បាស់លាស់ហើយទៀតផង។ ដូច្នេះខាងក្រោមតទៅនេះគឺជាចំណេះដឹងល្អៗដែលស្រ្តីទាំងឡាយគួរតែបានដឹងទុកជាចំណេះដឹងដើម្បីដំណើរជីវិតឱ្យបានល្អក្នុងអំឡុងពេលតាំងគភ៌(រយៈពេល 9ខែ) ព្រោះថា នៅពេលស្រ្តីមានគភ៌មានសុខភាពល្អទាំងកាយ និងចិត្តនោះ កូនសម្លាញ់ដែលនៅក្នុងផ្ទៃក៏នឹងមានសុខភាពល្អដូចគ្នាដែរ។ 6 . ក្នុងអំឡុងពេលតាំងគភ៌(ពោះធំ) តើត្រូវគេងផ្អៀងខាងណាទើបមានសុវត្ថិភាពបំផុត? សំណួរ ៈ ធ្លាប់បានដឹងមកថា ស្រ្តីមានផ្ទៃពោះ ពេលគេងគេឱ្យគេងផ្អៀងខាងស្ដាំ ព្រោះនឹងមិនធ្វើឱ្យសង្កត់លើបេះដូងរបស់យើងខ្លួនឯង តើជាការពិតឬទេ? ចុះចំពោះអ្នកដែលមានទម្លាប់គេងផ្អៀងខាងឆ្វេងវិញនោះ តើមានវិធីកែសម្រួលដំណេកខ្លួនឯងយ៉ាងណាខ្លះទៅ? ចម្លើយ ៈ ការពិតទៅ តាមដែលបានដឹងមក ចំពោះស្រ្តីមានគភ៌ គ្រូពេទ្យតែងតែណែនាំឱ្យគេងផ្អៀងមកខាងឆ្វេង ព្រោះនឹងធ្វើឱ្យស្បូនមិនរមួលខ្លួន ដោយសារតែស្បូន ជាប្រក្រតីនឹងរមួលខ្លួនទៅខាងស្ដាំស្រាប់ហើយ ដូច្នេះការគេងផ្អៀងមកខាងឆ្វេងនឹងជួយធ្វើឱ្យស្បូនរបស់ស្រ្តីក្នុងអំឡុងពេលតាំងគភ៌ស្ថិតនៅក្នុងទីតាំងដែលមានតុល្យភាពខ្លាំងឡើង និងមានផលជួយការពារការកើតសភាវឡើងសម្ពាធឈាមក្នុងអំឡុងពេលមានគភ៌ទៀតផង និងថែមទាំងមិនធ្លាប់ដែលរកឃើញថា មានផលប៉ះពាល់ដល់បេះដូងរហូតដល់ថ្នាក់មានគ្រោះថ្នាក់នោះឡើយ។ 7 . ឈឺខ្នងខណៈមានគភ៌ ក្នុងអំឡុងខែទី5 ខណៈពេលតាំងគភ៌ ស្រ្តីមានគភ៌នឹងមានអាការឈឺខ្នង ដោយសារតែកម្លាំងបោកយោលរបស់ក្បាលពោះក្នុងខណៈពេលធ្វើការងារផ្ទះដែលត្រូវឱនងើប ឬអង្គុយចោងហោង ធ្វើឱ្យមកដល់ចំណុចដែលសាច់ដុំទទួលទ្រទម្ងន់លែងរួច ដូច្នេះដើម្បីសម្រាលអាការឈឺខ្នងនេះ ពេលគេងស្រ្តីមានគភ៌គួរគេងផ្អៀង មានខ្នើយកល់ទ្រពោះ និងខ្នើយឱបដាក់នៅចន្លោះជើងទាំងពីរ ដើម្បីជួយទ្រទម្ងន់គភ៌ និងចៀសវាងពីឥរិយាបថណាដែលត្រូវប្រើខ្នង និងចង្កេះ ដូចជា អង្គុយ ឬឈរយូរលើសពី 30នាទី … Read more

សូម​ប្រយ័ត្ន​ពេល​ប្រើ​ប្រាស់​បង្គន់​! មេរោគ​ Corona អាច​ឆ្លង​តាម​រយៈ​ការ​បន្ទោ​បង់​ ក្នុង​ពេល​…

ការ​ពិសោធ​ថ្មី​ៗ​នេះ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចិន​បាន​បង្ហាញ​ថា ក្រៅ​ពី​ឆ្លង​តាម​រយៈ​ការ​កណ្ដាស់ ឬ​ប៉ះពាល់​អ្នក​ជំងឺ មេរោគ​កូរ៉ូណា​ (Corona) ដែល​បង្ក​ឱ្យ​រលាក​សួត​ប្រភេទ​ថ្មី​នេះក៏​អាច​ឆ្លង​តាម​រយៈ​ការ​ប្រើ​បង្គន់​រួម​ជា​មួយ​អ្នក​ជំងឺ​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ផងដែរ។ មន្ទីរ​ពេទ្យ Renmin នៃ​សកល​វិទ្យាល័យ​ Wuhan រួម​សហការណ៍​ជា​មួយ​មន្ទីរ​វិទ្យា​សាស្ត្រ​ចិន បាន​ធ្វើ​ការពិសោធ​ទៅ​លើ​អាស៊ីដ nucleic នៃ​លាមក​ និង​ជាលិកា​ត្រង់​រន្ធ​គូទ​របស់​អ្នក​ជំងឺ​ ហើយលទ្ធ​ផល​​បាន​បង្ហាញ វីរូស​កូរ៉ូណា (Corona/2019-nCoV) អាច​ឆ្លង​ពី​លាមក​ ចូល​ទៅ​មនុស្ស​ នេះ​បើ​តាម​​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន ​Focus Taiwan ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ 2កុម្ភៈ​កន្លង​ទៅ​។ លោក​ Chang Ko ប្រធាន​ផ្នែក​គ្រប់​គ្រង​រោគ​ឆ្លង​នៅ​មន្ទីរ​ពេទ្យ​ Kaohsiung Municipal Siaogang បាន​ថ្លែង​ថា លទ្ធ​ផល​នៃ​ការ​ពិសោធ​ខាង​លើ​នេះ មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​នោះ​ទេ ព្រោះ​ថា​ មុន​នេះ​ ក្រុម​អ្នក​វេជ្ជ​សាស្ត្រ​អាមេរិក​ក៏​ធ្លាប់​រក​ឃើញ​មេរោគ nCoV នៅ​ក្នុង​លាមក​មនុស្ស​។ លោក​ Chang Ko បន្ត​ថា យោង​តាម​លទ្ធ​ផល​នៃ​ការ​ពិសោធ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី New England Journal of Medicine កាល​ពីថ្ងៃ​ទី​ 31មករា​​ លាមក​គំរូដែល​យក​ពី​អ្នក​ជំងឺ​កូរ៉ូណា​ដំបូង​គេ​នៅ​អាមេរិក បង្ហាញ​ថា មាន​ផ្ទុក​វីរូស​នេះ​។ … Read more