ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម អេ  (ខេមបូឌា)ម.ក និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស” ក្រោមអធិបតីភាពរបស់ លោក សេង​ វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ និង លោក មឿន សម្បត្តិ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានជាច្រើន។ លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ​ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម … Read more

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សហការ​​ជាមួយ​​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ម៉ាឡេស៊ី ដើម្បី​ទាក់​ទាញ​វិនិយោគ​ផ្នែក​យាន​យន្ត​

កាល​ពី​ថ្ងៃទី 17 មករា 2024 សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានទទួល​ជួប​លោក Anthony Ng តំណាងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាឡេស៊ី (Malaysian Institute of Technology – MIT) ដើម្បី​ពិភាក្សាការងារពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញក្នុងឧស្សាហកម្មយានយន្ត និងកិច្ចសហការរវាង CAIF និង MIT ស្ថិតក្រោមគម្រោង Skills for Future Economy Sector Development Program (SFE) របស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។ នេះ​បើ​តាម​ CAIF ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 មករា​ 2024​។ យោង​តាម​ CAIF ដដែល គម្រោង​ SFE មាន​គោល​ដៅ​​បណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្ទេរនូវបច្ចេកវិទ្យាចុងក្រោយបង្អស់ និងការអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញដល់កំណើនកំលាំងពលកម្មដែលមានជំនាញ សម្រាប់បំរើការនៅតាមក្រុមហ៊ុន រោងចក្រដំឡើងយានយន្ត និងសំដៅទាក់ទាញវិនិយោគផ្នែកយានយន្តបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុង​ជំនួប​នេះ CAIF បានយល់ស្របតាមសំណើរបស់ MIT … Read more

កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ជំនួយ​ឥត​សំណង​ 86 លាន​អឺរ៉ូពី​សហភាព​អឺរ៉ុប

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃទី 15 មករា 2024 បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 86 លាន​អឺរ៉ូ (ជិត 94 លាន​ដុល្លារ​អាម៉េរិក) ពី​សហភាពអឺរ៉ុប (EU) ដើម្បី​អភិវឌ្ឍ​កម្មវិធី​មួយ​ចំនួន​។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​នឹង​ឯកឧត្តម ទ្រីសម៉ាន់ ពីរហ្គាវ័ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ និ​ងហិរញ្ញវត្ថុ ជំនួយ​ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ផ្ដល់​ជូន​កម្ពុជា​ តាម​រយៈ​​កម្មវិធី​ Global Gateway នេះ គឺ​សម្រាប់​កម្មវិធី​ចំនួន​បួន​ ដែល​រួម​មាន​ដូច​ខាង​ក្រោម​៖ ទីមួយ​៖ កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព ទីពីរ​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យ​​កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ទីបី​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស 2024-2027 ទីបួន​៖ កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។

ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌល ជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford នៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ។ កម្មវិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣​ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ១០០ នាក់។ ឆ្លៀតក្នុងឱកាសនេះដែរ លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្តFord នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ សព្វថ្ងៃនេះក្រុមហ៊ុន Ford មានអគារតាំងបង្ហាញរថយន្តចំនួន ៣ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ និងចំនួន ២ ទៀតនៅតាមបណ្តាលខេត្តគឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះពិធីសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្ត Ford សាខាទី ៦ … Read more

អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

[ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។ ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត … Read more

កម្ពុជា​ស្នើ​អង្គការ​អន្តរជាតិ​ជួយ​បន្ត​អភិវឌ្ឍ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ឱ្យ​ទាន់​បដិវត្តន៍​ឧស្សាហកម្ម​សម័យថ្មី​

ប្រព័ន្ធ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​-ជីវៈ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ចាប់ផ្តើម​មាន​សម្ទុះ​វិជ្ជមាន​គួរ​ឱ្យ​គាត់​សម្គាល់​បន្ទាប់​ពី​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ ដំណាលគ្នា​ដែល​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​អនុវត្ត​នូវ​គោលនយោបាយ​សំ​ខាន់​ៗដើម្បី​អភិវឌ្ឍ​ឱ្យ​កាន់​តែ​ប្រសើរ​។ ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ កម្ពុជា​បាន​ចូល​ជាស​មា​ជិ​ករបស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​)អស់​រយៈពេល​ជាង​ 50ឆ្នាំ​មក​ហើយ​ ដោយ​ក្នុង​នោះ​យើង​ទទួល​បានផល​ប្រយោជន៍​ជាច្រើន​លើ​ការ​អភិវឌ្ឍ​ការងារ​។ទោះជា​យ៉ាងនេះ​ក្តី​ក៏​កម្ពុជា​នៅតែ​ត្រូវការ​ការ​ជួយ​ជ្រោមជ្រែង​ទាំង​បច្ចេកទេស​ និង​ថវិកា​ជាច្រើន​បន្ថែម​ទៀត​ពី​ដៃគូ​អភិវឌ្ឍ​សំ​ខាន់​ៗ។ នៅក្នុង​សន្និសីទ​អន្តរជាតិ​ខាង​ការងារ​ នា​ពេល​ថ្មី​ៗនេះ​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​ស្នើ​ដល់ដៃ​គូ​អភិវឌ្ឍន៍​នានា​ ពិសេស​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​)ឱ្យ​បន្ត​ជួយ​អភិវឌ្ឍ​ដើម្បី​ឆ្លើយតប​នឹង​របត់​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ (Industry​ Revolution​ 4.0​)។ ក្នុង​នោះ​ឯកឧត្តម​បាន​លើកឡើង​ថា​ ស្រប​ពេល​ដែល​ប្រភេទ​ការងារ​មួយចំនួន​បាន​ និង​កំពុង​មានការ​ផ្លាស់​ប្តូរ​នៅក្នុង​ដំណើរការ​វិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ និង​បដិវត្តន៍​ឧស្សាហកម្ម​4.0​ កម្ពុជា​ជឿជាក់​ថា​គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​ចូលរួម​ជាមួយ​កម្ពុជា​ ដើម្បី​ដាក់ចេញ​ជា​វិធានការ​ និង​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា​ដែល​កើតឡើង​ក្នុង​ទីផ្សារ​កម្ពុជា​ និង​ការងារ​នា​ពេល​អនាគត​។| ឯកឧត្តម​ អុិ​ត សំ​ហេង​ មានប្រសាសន៍​ថា​៖ “ដើម្បី​សម្រេច​គោលដៅ​ប្រកបដោយ​ចីរភាព​ ជាពិសេស​គោលដៅ​ទី8​ ដែល​និយាយ​ពី​ការងារ​សមរម្យ​ នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ប្រទេស​ជាស​មា​ជិ​ក ILO​ ចាំបាច់​ត្រូវ​ធានា​ឱ្យ​បាន​ថា​ កម្មករ​និយោជិត​ និង​យុវជន​ទទួល​បាន​ចំណេះដឹង​ទូទៅ​ និង​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព​ និង​ឱកាស​ទទួល​បានការ​សិក្សា​ពេញ​មួយ​ជីវិត​ដើម្បី​ទទួល​បាន​ជំនាញ​មួយ​ដែល​អាច​ឆ្លើយតប​ជាមួយ​តម្រូវការ​ជាក់ស្តែង​នៃ​ទីផ្សារ​ការងារ​”។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា​ ក្នុង​ន័យ​នេះ​ប្រទេស​ជាស​មា​ជិ​កអង្គការ​អន្តរជាតិ​ខាង​ការងារ​គប្បី​បផ្តោត​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​ សមត្ថភាព​ដល់​កម្លាំង​ពលកម្ម​ ដើម្បី​បង្កើន​ផលិតភាព​ និង​បង្រួម​គម្លាត​នៃ​ជំនាញ​ឱ្យ​បាន​កាន់តែ​ច្រើន​។ ក្រៅពី​នេះ​យើង​ក៏​ត្រូវ​ពង្រឹង​សេវា​នៃ​ការ​ផ្តល់​ព័ត៌មាន​ពីទី​ផ្សារ​ការងារ​ និង​សេវា​ស្វែងរក​ការងារ​ឱ្យ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ ស្រប​ពេល​ដែល​យើង​បង្កើន​គុណភាព​អប់រំ​ … Read more

វគ្គបណ្តុះបណ្តាល បណ្តាញពាណិជ្ជករអន្តរជាតិ

វគ្គបណ្តុះបណ្តាលនេះធ្វើនៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2017 ចាប់ពីម៉ោង 5:00ល្ងាច ដល់ 9:00យប់ ទីតាំង: CKCC ទំនាក់ទំនងទូរស័ព្ទលេខ: 093 772 887 / 092 444 880