Messi មានកំណត់​ត្រា Guinness ច្រើនជាង Ronaldo

ស្ថាប័ន Guinness កាលពី​ថ្ងៃទី 01 សីហា ប្រកាសថា Lionel Messi កំពុង​កាន់កាប់​កំណត់ត្រា​ពិភពលោក​ចំនួន 41 ច្រើនជាង Cristiano Ronaldo ចំនួន​មួយ​កំណត់ត្រា។ ក្នុងចំណោម​កំពូល​តារាបាល់ទាត់​ពិភពលោក Messi និង Ronaldo មានកំណត់​ត្រា​ពិភពលោក​ច្រើនជាងគេ ដោយមាន 81 កំណត់ត្រា​ ដែល​ត្រូវបាន Guinness ទទួលស្គាល់។ ក្រៅពីនេះ ពុំមាន​កីឡាករ​ដទៃ​រូប​ណា​ដែលមាន​កំណត់ត្រា​លើសពី 10។ ខ្សែប្រយុទ្ធ Robert Lewandowski ដែល​ឈរ​លំដាប់​ទី​បី​ដោយមាន 9 កំណត់ត្រា ខណៈ Kylian Mbappe មាន 5 និង Neymar មាន 4។ កំណត់ត្រា​ថ្មី​បំផុត​របស់ Messi ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ Guinness គឺ «កីឡាករ​ដែល​លេង​បាន​ច្រើន​ប្រកួត​បំផុត​នៅ World Cup» ដោយ​ចូលរួម​លេងបាន​ 26 ប្រកួត និង … Read more

YouTube លុបវីដេអូ​រាប់ពាន់​របស់​​ឆានែល​​នៅ​​វៀតណាម ​ដោយ​​ជឿ​ថា បាន​រំលោភ​គោល​ការណ៍

YouTube បាន​លុប​វីដេអូ​ចំនួន​រាប់ពាន់​ដែល​និយាយ​អំពី​តួអង្គ Wolfoo ដោយសារមាន​ការ​តវ៉ា​ថា បាន​រំលោភ​​កម្មសិទ្ធិបញ្ញារបស់ Peppa Pig ប៉ុន្តែ​ខាង​ក្រុមហ៊ុន​វៀតណាម​ថា មិនបានធ្វើ​ខុស​​គោលការណ៍។ Sconnect ជា​ក្រុមហ៊ុន​ផលិត​វីដេអូ​របស់​វៀតណាម ដែល​នៅ​ពីក្រោយ​តួអង្គ​ភាពយន្ត​គំនូរ​ជីវ​ច​ល Wolfoo យល់ថា YouTube បាន​លុប​វីដេអូ​ទាំងនេះ​ដោយ​ខុសច្បាប់ បណ្ដាលឱ្យ​​ឆា​នែ​ល​នានា​​របស់​ក្រុមហ៊ុន​នេះ​ ត្រូវ​បាត់បង់​វីដេអូ​ជាង 3,000 និង​ចំនួន​​អ្នក​​ចូល​​មើល​រាប់ពាន់​លាន​លើក។ ក្នុង​របាយការណ៍​ដែល​បាន​ផ្ញើ​ល​ទៅកាន់​អាជ្ញាធរ​វៀតណាម​កាលពី​ចុងខែ​កក្កដា Sconnect ឱ្យដឹងថា បណ្ដា​វីដេអូ​របស់​ពួកគេ​ត្រូវបាន​បណ្ដាញ​សង្គម​របស់ Google លុបចោល​ដោយ​លើក​​ហេតុផល​ថា បាន​រំលោភ​លើ​គោលការណ៍​កម្មសិទ្ធិបញ្ញា​ស្ដីពី​រូបភាព និង​សំឡេង។ ភាគី​ដែល​បាន​រាយការណ៍​ទៅ YouTube គឺ Entertainment One (EO) ដែលជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​តួអង្គ​​គំនូរ​ជីវចល​ជ្រូក Peppa។ យោងតាម Sconnect ទាំង EO ទាំង YouTube សុទ្ធតែ​មិនបាន​លើកឡើង​ភ័ស្ដុតាង​ច្បាស់លាស់​ដែល​បង្ហាញថា បណ្ដា​វីដេអូ Wolfoo បាន​រំលោភ​លើ​គោលការណ៍​កម្មសិទ្ធិ​រូបភាព និង​សំឡេង​នៅក្នុង​វីដេអូ​របស់ Peppa Pig។ ក្រៅពីនេះ សំឡេង និង​រូបភាព​ទាំងនេះ​ក៏​សុទ្ធតែ​មាននៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។ ក្រុមហ៊ុន​វៀតណាម​ខាងលើ​ឱ្យដឹងថា បាន​ផ្ញើ​ការ​តវ៉ា​​នេះ​ទៅកាន់​តំណាង YouTube … Read more

AI បង្កើត​រូបភាព​ដូច​ថត​ក្នុង​ស្ទូឌីយូ កំពុង​ធ្វើឱ្យ​កក្រើក​ប្រទេស​ចិន

Miaoya ដែលជា​កម្មវិធី​បង្កើត​រូបភាព​នៅក្នុង WeChat កំពុង​ក្លាយជា AI (បញ្ញា​សិប្បនិម្មិត) ដែលមាន​ការពេញនិយម​ខ្លាំង​នៅ​ប្រទេស​ចិន បើ​ទោះ​អ្នកប្រើប្រាស់​ត្រូវ​បង់ថ្លៃ 9.9 យន់​ (1.39 ដុល្លារ​អាម៉េរិក) ពេល​ចូល​បង្កើត​រូបភាពម្ដងៗ។ កម្មវិធី​ខាងលើនេះ​ត្រូវបាន​បង្ហាញខ្លួន​កាលពី​ថ្ងៃទី 17 កក្កដា 2023 នៅលើ​បណ្ដាញ​សង្គម WeChat របស់​ចិន។ នេះ​គឺជា​កម្មវិធី​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Weixu Internet Technology នៅ​ប្រទេសចិន។ Miaoya អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ដំឡើង​រូបថត​ផ្ទៃ​មុខជា​លើកដំបូង ហើយ​បន្ទាប់មក​គឺ​កម្រង​រូបថត 20 សន្លឹក​ដែល​ថតថ្មីៗបំផុត។ AI នឹង​ចាត់ចែង​បំប្លែង​រូប​ទាំង​នេះ​​ឱ្យទៅជា​រូបភាព​ស្ដង់ដា រួម​នឹង​រូប​ភាព​បែប​ថត​ក្នុង​ស្ទូ​ឌី​យោ។ «លទ្ធផល​ពិតជា​ដូច​ខ្លាំង​ទៅនឹង​ការថត​ក្នុង​ហាង» Zhang Yichang រស់នៅក្នុងខេត្ត Zhejiang ប្រទេស​ចិន និយាយ​អំពី​រូប​របស់​នាង​ដែល AI របស់ Miaoya បាន​បំប្លែង។ យោងតាម SCMP ដោយសារ​តែមាន​អ្នកប្រើប្រាស់​ច្រើន កម្មវិធី​ខាងលើ​ក៏មាន​បញ្ហាយឺតយ៉ាវ​ជា​ញឹកញាប់។ អ្នកលេង​បណ្ដាញ​សង្គម​ខ្លះ​ថា ត្រូវ​រង់ចាំ​ដល់ 24 ម៉ោង ទើប​អាច​ទទួលបាន​រូបភាព​របស់ខ្លួន។ តំណាង​របស់​ក្រុមហ៊ុន​ខាងលើ​ក៏​ចេញមក​ទទួលស្គាល់​បញ្ហា ហើយ​ថា … Read more

ព្យុះ​កំណាច​នៅ​ប្រទេស​ចិន​ ​បង្ក​ទឹកជំនន់​គួរឱ្យ​ភ័យខ្លាច

ភាគ​ខាងជើង​ប្រទេស​ចិន​បានប្រកាស​អាសន្ន​កម្រិត​ខ្ពស់បំផុត នៅពេល​ភ្លៀង​ធំ​បង្អោរ​ចុះ ធ្វើ​ឱ្យ​​លិច​លង់​ទីក្រុង​ប៉េកាំង និង​តំបន់​ក្បែរ​ខាង បណ្ដាលឱ្យ​រថយន្ត​រាប់សិប​គ្រឿង​ត្រូវ​ហូរ​ទៅតាម​ខ្សែទឹក។ ជើង​រថយន្តក្រុង​រាប់រយ​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ថ្ងៃនេះ​ត្រូវបាន​ផ្អាក​ដំណើរការ បន្ទាប់ពី​អាជ្ញាធរ​បានប្រកាស​អាសន្ន​កម្រិត​ខ្ពស់បំផុត ​គ្រា​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដោយសារតែ​ព្យុះ Doksuri បន្ត​វាយប្រហារ​លើ​ប្រទេស​នេះ។ អ្នកលេង​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន បាន​ចែករំលែក​បន្ត​គ្នា​នូវ​វីដេអូ​បង្ហាញ​ពី​គ្រោះធម្មជាតិ​មួយ​នេះ។ ក្នុង​វីដេអូ គេ​ឃើញ​ដងផ្លូវ​ក្នុង​ទីក្រុង​ក្លាយជា​ជ្រោះ គួរឱ្យ​ភ័យខ្លាច។ ទឹកជំនន់​ក៏បាន​ហូរ​ចូល​ចំណត​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នៅ​ទីក្រុង​ប៉េកាំង។ ក្រុមហ៊ុន​ផ្លូវដែក​បានឱ្យ​បុគ្គលិក​យក​អាហារ​ទៅជូន​អ្នកដំណើរ​ដែល​កំពុង​ជាប់​នៅក្នុង​ចំណត។ មនុស្ស​ជាង 31,000 ​នាក់​ត្រូវបាន​ឈ្លៀ​ង​ទៅកាន់​ទី​សុវត្ថិភាព ការដ្ឋាន​សំណង់​ប្រហែល 4,000 កន្លែង​ត្រូវបាន​ផ្អាក អគារ​ជិត 20,000 រង​ការខូចខាត ខណៈ​ទីតាំង​សម្រាប់​ទេសចរណ៍សំខាន់ៗក្នុង​ទីក្រុង​ត្រូវបាន​បាន​បិត​ជា​បណ្ដោះអាសន្ន។ នៅ​ទីក្រុង​ប៉េកាំង មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង។ អាកាសយានដ្ឋាន​ពីរ​កន្លែង​នៅ​រដ្ឋធានី​ប្រទេស​ចិន​ក៏បាន​លុបចោល​ជើងហោះហើរ​ជាង 180 ជើង និង​ពន្យារ​ពេល​រាប់រយ​ជើង កាលពី​ព្រឹក​ថ្ងៃទី 31 កក្កដា​នេះ។ គិត​មកដល់​ថ្ងៃនេះ ដងផ្លូវ​ចំនួន 358 នៅ​ប៉េកាំង​បាន​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ Doksuri។ ព្យុះ Doksuri ធ្វើដំណើរ​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេស​ចិន​តាំងពី​ថ្ងៃទី 28 កក្កដា នាំឱ្យ​អាជ្ញាធរ​ប្រកាស​ឱ្យ​ប្រជាជន​រាប់លាន​នាក់​ស្ថិតនៅ​ក្នុងផ្ទះ។ ព្យុះ​នេះ​បាន​ក្លាយជា​សម្ពាធ​ទាប​ទៅហើយ ប៉ុន្តែ​អាជ្ញាធរ​ប៉េកាំង និង​ខេត្ត​ក្បែរ​ខាង ថ្ងៃនេះ​នៅតែ​បន្ត​ប្រកាស​​អាសន្ន​កម្រិត​ក្រហម។ យោងតាម​អ្នកជំនាញ … Read more

ប្រតិកម្ម​ដំបូងរបស់​ប្រធានាធិបតី​នី​ហ្សេ បន្ទាប់ពី​ត្រូវ​កងទ័ព​ធ្វើ​រដ្ឋប្រហារ

ប្រធានាធិបតី​នី​ហ្សេ លោក Mohamed Bazoum សរសេរ​លើ​បណ្ដាញ​សង្គម​អំពាវនាវ​សូមឱ្យ​ប្រជាជន​ជួយ​ការពារ​សមិទ្ធ​ផលរប​ស់​ប្រទេសជាតិ ក្រោយពី​កងទ័ព​ប្រទេស​នេះ​ប្រកាស​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល។ «បណ្ដា​សមិទ្ធផល​ដែ​ល​យើង​បាន​ចំណាយ​អស់កម្លាំង​ជាច្រើន​ទើប​ដណ្ដើមបាននេះ នឹងត្រូវ​បានការ​ពារ។ ជនជាតិ​នី​ហ្សេ​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ និង​សេរីភាព ​ប្រាកដជា​នឹងធ្វើ​ដូច្នេះ» លោក Bazoum បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម X (ឈ្មោះ​ថ្មី​របស់ Twitter) នៅថ្ងៃនេះ​ដូច្នេះ។ រដ្ឋមន្ត្រីការបរទេស Hassoumi Massoudou ក៏បាន​បង្ហោះ​សារ​អំពាវនាវ​សូមឱ្យ​ប្រជាជន​គ្រប់រូប​ដែល​គាំទ្រ​ប្រជាធិបតេយ្យ នាំ​គ្នា​ចេញ​ធ្វើ​សកម្មភាព​ដើម្បី​ធ្វើឱ្យ​អំពើ​រដ្ឋប្រហារ​ត្រូវ​បរាជ័យ។ លោក​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​ដែល​ជ្រើសរើស​ដោយ​​ប្រជាពលរដ្ឋ​​គឺជា​រដ្ឋាភិបាល​ស្របច្បាប់។ លោក​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​នី​ហ្សេ​ក៏​បញ្ជាក់ថា ប្រធានាធិបតី និង​គ្រួសារ​បច្ចុប្បន្ន «មាន​សុខ​ភាពល្អ» និង​កំពុង​ត្រូវបាន​កងទ័ព​ឃុំខ្លួន​នៅឡើយ។ មុននោះ វរសេនីយ៍ឯក Amadou Abdramane អ្នកនាំពាក្យ​របស់​កង​ទ័ព​ប្រទេស​នី​ហ្សេ ប្រកាស​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 ថា «យើង​ជា​កងកម្លាំង​ការពារជាតិ និង​សន្តិសុខ បានសម្រេច​ចិត្ត​បញ្ចប់​របប​របស់​ប្រធានាធិបតី Mohamed Bazoum»។ លោក Amadou Abdramane បាន​ចោទថា អាជ្ញាធរ​ស៊ីវិល​គ្រប់គ្រង​បែប​ធូររលុង និងបាន​​ធ្វើឱ្យ​ស្ថានការណ៍​សន្តិសុខ​កាន់តែ​អាក្រក់ឡើងៗ។ កង​កទ័ព​នេ​ហ្សេ​ប្រកាសថា នឹង​បិទ​ច្រកព្រំដែន និង​ដាក់​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស … Read more

ព្រោះតែ​​រៀបការ​គគ្រឹកគគ្រេង​ឱ្យ​សុនក ស្ត្រី​ពីរ​នាក់​ត្រូវគេ​ជេរ​ពេញ​បណ្ដាញ​សង្គម

(ឥណ្ឌូណេស៊ី) – ស្ត្រី​ពីរ​នាក់​នៅ​រដ្ឋធានី​ហ្សា​ការ​តា ត្រូវ​សាធារណជន​រិះគន់​យ៉ាង​ចាស់ដៃ ហើយ​ត្រូវ​ធ្វើការ​សូម​អភ័យទោស បន្ទាប់ពី​បានធ្វើ​ពិធី​រៀបការ​យ៉ាង​គគ្រឹកគគ្រេង​ឱ្យ​សុនក​សំណព្វ​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​។ សុនក​ពីរ​ក្បាល​ដែលជា​ពូជ​ Alaska Malamute ត្រូវបាន​ម្ចាស់​ធ្វើ​ពិធី​រៀបការ​ឱ្យនៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ក្នុង​រដ្ឋធានី​ហ្សា​ការ​តា កាលពី​ថ្ងៃទី 17 កក្កដា 2023។ ពួកវា​ស្លៀកពាក់​ឈុត​ប្រពៃណី​របស់​ជនជាតិ​ជ្វា ដែល​ភាគច្រើន​រស់នៅ​លើ​កោះ​ជ្វា​របស់​ឥណ្ឌូណេស៊ី។ ពិធី​ចម្លែក​នេះ​បាន​ចំណាយ​ប្រាក់​អស់ 200 លាន​រូពៀ​ឥណ្ឌូណេស៊ី ដែល​ប្រហែល​នឹង 13,300 ដុល្លារ​អាម៉េរិក។ រូបភាព​ស្ដីពី​ពិធី​រៀបការ​សុនក​នេះ​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម ហើយក៏​ក្លាយជា​ប្រធានបទ​ជជែក​គ្នា និង​នាំឱ្យមាន​ការរិះគន់ធ្ងន់ៗ។ ម្ចាស់​របស់​សុនក​ខាងលើ កាលពី​ថ្ងៃទី 19 កក្កដា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​សូមការ​​អភ័យទោស។ Indira Ratnasari ដែលជា​ម្ចាស់​របស់​សុន​កញី ឈ្មោះ Luna បកស្រាយ​ថា «ពួកយើង​មិនមាន​ចេតនា​ប្រមាថមើលងាយ​វប្បធម៌​ឥណ្ឌូណេស៊ី និង​ជ្វា​នោះទេ»។ យោងតាម​សារព័ត៌មាន​ក្នុងស្រុក Indira Ratnasari គឺជា​បុគ្គលិក​ការិយាល័យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី។ ចំណែក Valentine Cahandra ដែល​ជា​ម្ចាស់​របស់​​សុនក​ឈ្មោល Jojo បាន​អះអាងថា ពិធី​រៀបការ​នេះ​ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ជ្វា។ ក៏ប៉ុន្តែ ជនជាតិ​ឥណ្ឌូណេស៊ី​ជាច្រើន​មិន​ពេញចិត្ត ក្នុងនោះ​អ្នកខ្លះ​ក៏​សរសេរថា ការរៀប​ការឱ្យ​សុនក​គឺជា​រឿង​ខ្ជះខ្ជាយ​៕

SpaceX បាញ់​បង្ហោះ​ផ្កាយរណប Starlink នៅពេល​យប់ បង្កើតឱ្យមាន​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត

សន្សើម​ធ្លាក់ និង​ផ្ទៃមេឃ​ស្រឡះ​ល្អ​របស់ California បាន​ជួយ​បង្កើត​ទិដ្ឋភាព​ដ៏​ទាក់ទាញ​នៅពេល SpaceX បាញ់​បង្ហោះ​ផ្កាយរណប​នៅពេល​យប់។ ក្រុមហ៊ុន​អាម៉េរិក SpaceX បាន​បាញ់​បង្ហោះ​ផ្កាយរណប Starlink ចំនួន 15 គ្រឿង​របស់ខ្លួន ឡើងទៅ​កាន់​គន្លង​គោចរ នៅក្នុង​មួយ​យប់ ដើម្បី​បង្កើន​វិសាលភាព​អ៊ី​ន​ធើ​ណិ​ត។ ការបាញ់​បង្ហោះ​ដែល​ប្រើប្រាស់​រ៉ុក្កែត Falcon 9 ត្រូវបាន​ធ្វើឡើង​នៅវេលា​ម៉ោង 9:09 យប់ ថ្ងៃទី 19 កក្កដា ម៉ោង​នៅ California (ថ្ងៃទី 20 នៅ​កម្ពុជា) ពី​មូលដ្ឋាន​របស់ SpaceX ក្នុង​បន្ទាយទ័ព​អវកាស Vandenberg។ នេះ​គឺជា​ការបាញ់​បង្ហោះ​លើក​ទី 10 របស់​រ៉ុក្កែត Falcon 9 និង​ជា​លើក​ទី 48 ក្នុងឆ្នាំនេះ​របស់ SpaceX។ ប្រហែល 9.5 នាទី​បន្ទាប់ពី​បាន​បាញ់​បង្ហោះ កំណាត់​ដំបូង​របស់​រ៉ុក្កែត បាន​ចុះចត​លើ​ស្រឡាង​ស្វ័យប្រវត្ត​គ្មាន​មនុស្ស​បើកបរ​របស់ SpaceX មាន​ឈ្មោះថា Of Course I Still Love … Read more

រូប​ភាព​ Elon Musk ​កាន់​ដៃ​ម្ចាស់ Facebook រត់​លើ​ឆ្នេរ​សមុទ្រ​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចូល​ចិត្ត

មហាសេដ្ឋី​អាម៉េរិក លោក Elon Musk បង្ហាញ​ការពេញចិត្ត​នឹង​រូបថត​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ដែល​លោក​កាន់​ដៃ​មហាសេដ្ឋី Mark Zuckerberg ដែល​គូរ​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត នៅពេលដែល​រឿង​រ៉ាវ​​បបួលគ្នា​ឡើង​សង្វៀន​ប្រកួត​កំពុង​ត្រូវបាន​សាធារណជន​ចាប់អារម្មណ៍​ខ្លាំង។ កាលពី​ថ្ងៃទី 14 កក្កដា ជាង​ថតរូប Julian Van Dieken បាន​បង្ហោះ​កម្រង​រូបភាព​បង្ហាញ​ពី​ទិដ្ឋភាព​មហាសេដ្ឋី Elon Musk និង Mark Zuckerberg សប្បាយរីករាយ​ជាមួយគ្នា​នៅលើ​ឆ្នេរសមុទ្រ។ Julian Van Dieken ឱ្យដឹងថា រូបភាព​នេះ​គឺជា​ការរួម​ផ្សំ​​ដោយ​ការ​ប្រើ​ប្រាស់​​​ឧបករណ៍ AI ឈ្មោះ Midjourney, Insight, Adobe Firefly, Photoshop, Dazz Cam និង FaceApp។ នៅក្នុង​ការ​ស្រមៃ​របស់ AI ជំនួស​ឱ្យ​ការបញ្ចប់​ការប្រកួត​នៅលើ​សង្វៀន​ប្រដាល់ មហាសេដ្ឋី​ទាំងពីរ​រូបនេះ​បែរជា​សប្បាយរីករាយ ចាប់​កាន់​ដៃ​គ្នា​រត់​លេង​លើ​ឆ្នេរសមុទ្រ​ដូច​គូសង្សារ។ មួយថ្ងៃ​ក្រោយមក គណនី Sir Doge of the coin បាន​បង្ហោះ​រូបភាព​ទាំងនេះ​ជាថ្មី​នៅលើ Twitter ហើយក៏​ទាក់ទាញ​អ្នក​ចូលចិត្ត​ជាង 142 … Read more

វីដេអូ​បកស្រាយ​អំពី​ហេតុការណ៍​គ្រោះថ្នាក់​នាវា Titan ទាក់ទាញ​អ្នកមើល​​ជាង 14 លាន​លើក

វីដេអូ​ជាង 6 នាទី បកស្រាយ​អំពី​ករណី​នាវាមុជទឹក Titan ត្រូវ​សម្ពាធ​ទឹក​គាប​រហូតដល់​បែកបាក់​ខ្ទេចខ្ទី ទាក់ទាញ​អ្នក​ចូល​មើល​បាន​ជាង 14 លាន​នាក់ បន្ទាប់ពី​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម YouTube កាលពី​ថ្ងៃទី 01 កក្កដា 2023។ កាលពី​ថ្ងៃទី 01 កក្កដា គណនី AiTelly បាន​បង្ហោះ​វីដេអូ​ដែលមាន​ថេរវេលា​ជាង 6 នាទី បកស្រាយ​អំពី​ហេតុការណ៍​គ្រោះថ្នាក់​របស់​នាវាមុជទឹក Titan ដែល​ត្រូវបាន​សម្ពាធ​ទឹក​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​គាប​បែកបាក់​ខ្ទេចខ្ទី​កាលពី​ខែមិថុនា 2023។ វីដេអូ​នេះ មាន​អ្នក​ចូល​មើល​ជាង 14,148,000 លើក, អ្នក​បញ្ចេញមតិ​ជាង 5 ពាន់​លើក និង​ចូលចិត្ត​ជាង 66,000 លើក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 17 កក្កដា​នេះ។ ក្រុមការងារ​របស់​គ​ណ​នី AiTelly យក​ទិន្នន័យ​ពី Google និង​គេហទំព័រ​របស់ OceanGate ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan ដើម្បី​បង្កើតជា​វីដេអូ។ ក្រុមការងារ​នេះ​បាន​ចំណាយពេល 12 ម៉ោង នៅក្នុង​ការធ្វើ​ត្រាប់​បែប 3D បង្ហាញ​អំពី​ហេតុការណ៍​ដែល​នាវា … Read more

Elon Musk បើក​ក្រុមហ៊ុន​បច្ចេកវិទ្យា AI ​ថ្មី ដើម្បី​ទប់​ទល់​នឹង ChatGPT

xAI គឺជា​ក្រុមហ៊ុន​ថ្មី​មួយ​ដែល​ត្រូវបាន​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បង្កើតឡើង​ក្នុង​បំណង​ផ្ដោតទៅលើ​ការស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​ចក្រវាល និង​អភិវឌ្ឍ​ដំណោះស្រាយ​សម្រាប់​ជំនួស ChatGPT។ យោងតាម​ប្រកាស​នៅលើ​គេហទំព័រ xAI កាលពី​ថ្ងៃទី 12 កក្កដា ក្រុមហ៊ុន​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក Elon Musk មាន​ប្រធាន​ចំនួន 12 រូប ជា​អ្នកជំនាញ​លំដាប់​កំពូល​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត (Artificial intelligence AI) ដែល​ធ្លាប់ធ្វើ​ការឱ្យ​បណ្ដា​ក្រុមហ៊ុនធំៗ មាន​ជាអាទិ៍ ក្រុមហ៊ុន Google, Microsoft និង Tesla ជាដើម។ លោក Elon Musk និយាយថា «បើសិន​ប្រឹងប្រែង​ស្វែងយល់​អំពី​លក្ខណសម្បត្តិ​របស់​ចក្រ​វាល នេះ​ពិតជា​ប្រកាស​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​គិត​ឃើញ​ពី​គំនិត​ស្ដីពី​សុវត្ថិភាព​សម្រាប់ AI។ ក្រុមហ៊ុន​នឹង​គាំទ្រ​ចំពោះ​ការយល់ឃើញ​ដែលថា មនុស្សជាតិ​អស្ចារ្យ​ជាង​ឆ្ងាយ ធៀប​នឹង​ពពួក​មិនមែន​មនុស្ស»។ តំណាង​របស់ xAI ឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ជ្រើសរើស​វិស្វករ និង​អ្នកស្រាវជ្រាវ​ដែលមាន​បទពិសោធន៍។ គិត​មកដល់​បច្ចុប្បន្ន លោក Elon Musk កំពុង​ជា​ស្ថាបនិក ជា​ម្ចាស់ ឬ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla, បណ្ដាញ​សង្គម … Read more

សកម្មភាព​ប្រចាំថ្ងៃ​របស់​ម្ចាស់ Facebook

ក្រៅពី​ពេលវេលា​សម្រាប់​ធ្វើការ CEO របស់ Meta លោក Mark Zuckerberg មាន​កាលវិភាគ​​សម្រាប់​ការហូបចុក និង​ហាត់ប្រាណ​ប្រកបដោយ​ភាព​តឹងរឹង។ នៅលើ​បណ្ដាញ​សង្គម​ថ្មី​ដែលមាន​ឈ្មោះថា Threads ម្ចាស់ Facebook បង្ហើប​ឱ្យដឹង​អំពី​វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​លោក​តែងតែ​ពោរពេញ​ដោយ​ថាមពល និង​អារម្មណ៍​ស្រស់ថ្លា ដើម្បី​ដោះស្រាយ​បញ្ហា​ការងារ​យ៉ាងច្រើន។ «ខ្ញុំ​ក្រោក​ឡើង ហាត់​ក្បាច់គុន MMA ដើម្បី​ជួយ​ឱ្យ​ខួរក្បាល​បាន​ស្រស់ស្រាយ។ បង្កើត​នូវអ្វីៗជាច្រើន​សម្រាប់​មនុស្ស​ប្រើប្រាស់។ ហូប​អាហារ​ច្រើន ភាគច្រើន​គឺ​ប្រូតេអ៊ីន កាត់បន្ថយ​ជាតិ​ស្ករ និង​ផឹកស្រា​តិចតួច​បំផុត។ មួយថ្ងៃ ខ្ញុំ​ដេក​ពី 7 ទៅ 8 ម៉ោង» លោក Zuckerberg សរសេរ​ដូច្នេះ។ ម្ចាស់ Facebook ឱ្យដឹងថា លោក​តែងតែ​ធ្វើ​កិច្ចការ​ខាងលើ​ជា​រៀងរាល់ថ្ងៃ។ នៅពេល​ត្រូវបាន​អ្នក​គុន​និយម​ជនជាតិ​អាម៉េរិកាំង​ដ៏​ល្បីឈ្មោះ Mike Davis សួរ​អំពី​កាហ្វេ លោក Zuckerberg ឆ្លើយថា «មិន​ផឹក​សូម្បីតែ​បន្តិច!»។ ដើមឡើយ លោក Zuckerberg តែងតែ​រត់​ហាត់ប្រាណ បន្ទាប់​បាន​ក្រោកពីដំណេក។ ប៉ុន្តែ​ក្រោយមក លោក​ក៏បាន​ងាក​មក​ហាត់​ក្បាច់គុន MMA វិញ … Read more

គ្រាន់​តែ​កិន​ឆ្មា​ងាប់​សោះ ក្រុមហ៊ុន​បារាំង​រង​ការពិន័យ​ជា​ប្រាក់​ 3,000 ដុល្លារ​អាម៉េរិក​

ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវដែក​ជាតិ​បារាំង ត្រូវបាន​ពិន័យ​ជា​ប្រា​ក់ជាង 1,000 ដុល្លារ​អាម៉េរិក ពីបទ​ខ្វះ​ការទទួលខុសត្រូវ ដោយ​សារ​តែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​ម្នាក់ ​រហូតដល់​ងាប់។ តុលាការ​បារាំង កាលពី​ថ្ងៃទី 04 កក្កដា បានសម្រេច​ថា ក្រុមហ៊ុន​ផ្លូវដែក​ជាតិ (SNCF) បានធ្វើ​ឱ្យមាន​កំហុស​ទា​ក់​ទិន​នឹង​បញ្ហា​ខ្វះ​ការទទួលខុសត្រូវ បន្ទាប់ពី​មាន​ករណី​រថភ្លើង​មួយ​​ខ្សែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​រហូតដល់​ងាប់ កាលពី​ខែមករា។ ការចោទប្រកាន់​ខាងលើ​នេះ​អាចដាក់​ពិន័យ​ជា​ប្រាក់​ឡើងដល់ 75,000 អឺរ៉ូប (ជាង 80,000 ដុល្លារ​អាម៉េរិក) និង​ដាក់ពន្ធនាគារ 5 ឆ្នាំ។ ក៏ប៉ុន្តែ តុលាការ​បានសម្រេច​ពិន័យ​ជា​ប្រាក់​ត្រឹមតែ 1,000 អឺរ៉ូ (ជាង 1,000 ដុល្លារ​អាម៉េរិក) ចំពោះ SNCF។ SNCF ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​បង់ប្រាក់​ជំងឺ​ចិត្ត​បន្ថែមចំនួន 2,000 អឺរ៉ូ (ជិត 2,200 ដុល្លារ​អាម៉េរិក) ដល់​ម្ចាស់​ពីរ​នាក់​របស់​សត្វ​មួយ​ក្បាល​ឈ្មោះ Neko ដែល​ត្រូវ​រថភ្លើង​កិន​នោះ​ផងដែរ។ រឿងរ៉ាវ​ខាងលើ​បាន​កើតឡើង​កាលពី​ខែមករា 2023។ កាលណោះ Georgia និង​កូនស្រី Melaina អាយុ 15 ឆ្នាំ បានឃើញ … Read more