ស្រ្តីក្រោយពេលប្រសូតបុត្ររួច តើរាងកាយនឹងប្រែប្រួលយ៉ាងណាខ្លះ?
ស្រ្តីជាច្រើនក្រោយពេលប្រសូតបុត្ររួច អាចនឹងមិនទាន់បានដឹងនៅឡើយថា រាងកាយរបស់ខ្លួននឹងត្រូវប្រែប្រួលយ៉ាងណាខ្លះនោះ។ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ការតាំងគភ៌មានផលប៉ះពាល់ដល់រាងកាយ និងផ្លូវចិត្តរបស់យើងខ្លាំងប៉ុនណា ដូច្នេះបើខ្លួនអ្នកក៏ទើបតែប្រសូតបុត្រហើយមិនយូរប៉ុន្មាននោះ ចូរត្រៀមខ្លួនជួបនឹងភាពផ្លាស់ប្ដូរប្រែប្រួលខាងរាងកាយដូចតទៅ ៈ រងាញ័រញាក់ អាការរងាញ័រញាក់នឹងកើតឡើងភ្លាមៗក្រោយពេលប្រសូត និងអាចនឹងកើតឡើងក្នុងអំឡុងពេលឆ្លងកាត់របស់ការប្រសូតក្នុងដំណាក់កាលផ្សេងៗ ដែលស្រ្តីខ្លះអាចសង្កេតឃើញថា ក្បាលជង្គង់របស់ខ្លួនញ័រញាក់យ៉ាងខ្លាំងក្រោយពេលប្រសូតកូនដំបូងចេញមក និងមានអារម្មណ៍រងាញ័រញាក់យ៉ាងខ្លាំងក្នុងអំឡុងដែលគ្រូពេទ្យប្រសូតកំពុងធ្វើការដេរស្នាមរបួសឱ្យ…ដែលវាទៅជាយ៉ាងនេះ ក៏ ព្រោះតែអ័រម៉ូនការតាំងគភ៌ ជាអ័រម៉ូនដែលធ្វើការប្រមូលសន្សំទឹកនៅក្នុងរាងកាយដើម្បីទុកជំនួសឱ្យការបាត់បង់ឈាមដែលធ្លាប់មានយ៉ាងច្រើនកាលពីពេលមុន នឹងថយចុះទៅវិញយ៉ាងឆាប់រហ័ស ទើបធ្វើឱ្យអ្នកម្ដាយថ្មោងថ្មីកើតអាការរងាញាក់។ ក្រោយការប្រសូតប្រមាណជា 2 – 3ថ្ងៃ ឬយ៉ាងយូរបំផុតមិនលើស 6សប្ដាហ៍ អាការនេះនឹងបាត់ទៅវិញដោយឯកឯង។ ចេញញើសច្រើន នេះជាវិធីដែលរាងកាយបណ្ដេញវត្ថុរាវដែលកើតពីការតាំងគភ៌ចេញពីរាងកាយ ដែលអាចមានវត្ថុរាវហូរចេញមកពីសុដន់របស់អ្នកទៀតផង។ ក្រៅពីនេះនៅអាចមានអាការឈាមហូរចេញមកក្រោយប្រសូតតទៅទៀតប្រហែលជា 6សប្ដាហ៍។ ជាប្រក្រតី អាការលេចនោម អាការចេញញើសនៅពេលកណ្ដាលយប់ និងការដែលត្រូវងើបមើលថែទាំកូនតូចដែលតែងតែនោមញឹកញាប់នោះ នឹងធ្វើឱ្យអ្នកត្រូវភ្ញាក់ឡើងបែបខ្លួនសើមជាប់រហូតប្រមាណជា 2សប្ដាហ៍ ដូច្នេះចូរត្រៀមក្រណាត់ការពារសើមពូកទុកជាស្រេចផង ឬការប្រើកន្សែងពោះគោច្រើនបន្ទះក្រាលពីលើពូកក៏អាចជួយអ្នកបានដែរ។ ការឈឺចាប់ក្រោយពេលប្រសូត អាការឈឺចាប់ក្រោយប្រសូត ច្រើនតែបណ្ដាលមកពីការបង្រួមខ្លួនរបស់ស្បូនឱ្យត្រឡប់ទៅរកទំហំដើមវិញ ហើយអាការឈឺចាប់នឹងរឹតតែខ្លាំងក្លាឡើងបើអ្នកធ្លាប់ប្រសូតបុត្រច្រើនដង។ ក្រៅពីនេះអ្នកអាចមានអារម្មណ៍ឈឺយ៉ាងខ្លាំងខណៈពេលបំបៅដោះកូន ដែលនេះរាប់ថាជារឿងប្រក្រតី។ អាការឈឺចាប់បែបនេះនឹងកើតឡើងប្រមាណជា 5 – 7ថ្ងៃ តែមានស្រ្តីខ្លះដែលមានកូនច្រើននឹងមានអាការឈឺចាប់ក្រោយប្រសូតពីការប្រសូតកូនទីបី កូនទីបួន ឬកូនទីប្រាំនឹងមានការឈឺចាប់ខ្លាំងជាងពេលឈឺពោះមុនប្រសូតទៅទៀត ដូច្នេះអ្នកម្ដាយដែលមានកូនច្រើនទាំងឡាយ គួរតែត្រៀមខ្លួនជួបនឹងការឈឺចាប់បែបនេះទុកជាមុនផង។ … Read more