អាការបន្តិចឈឺនេះ បន្តិចឈឺនោះ គួរឱ្យធុញទ្រាន់ក្នុងអំឡុងពេលមានគភ៌

មានមិត្តភ័ក្តិរបស់នាងខ្ញុំ(អ្នកគ្រូ ឆវី)ម្នាក់តែងតែរអ៊ូឱ្យនាងខ្ញុំបានឮជាញឹកញាប់ថា គាត់ទើបតែចាប់ផ្តើមពពោះទេ តែហេតុអីបានជាចេះតែឈឺក្បាល ឈឺខ្នង ឈឺស្មា ឆ្អល់ពោះ អាហារមិនសូវរំលាយ លនិងល មិនឈប់ឈរសោះដូច្នេះ?។ ពេល​បានឮហើយ ធ្វើឱ្យនឹកអាណឹតអ្នកមានផ្ទៃពោះមែនទែន ព្រោះទម្រាំតែឆ្លងផុតរយៈពេល 9ខែនៃការពពោះជាទីស្រឡាញ់មួយនេះបាន អ្នក​ម្តាយគ្រប់រូបសុទ្ធតែត្រូវឆ្លងកាត់ឧបសគ្គដែលធ្វើឱ្យមានកង្វល់ និងរៀនយល់ដឹងពីវិធីបន្ធូរបន្ថយ និងសម្រាលអាការដែលកើតឡើងនេះ​ឱ្យ​បានសឹងតែគ្រប់គ្នាទាំងអស់ ដូច្នេះមិនមែនត្រឹមតែជាការមើលថែទាំរាងកាយ និងសុខភាពឱ្យរឹងមាំប៉ុណ្ណោះទេ តែត្រូវមើលថែទាំផ្លូវចិត្តឱ្យរឹងប៉ឹង​ផង​ដែរ។ លេខនេះ ទស្សនាវដ្តី ឡារ៉ែន នឹងជម្រាបស្ត្រីមានគភ៌ទាំងឡាយអំពីវិធីបន្ធូរបន្ថយ និងសម្រាលអាការដែលធ្វើឱ្យមានកង្វល់ និងរំខានចិត្តដែលកើតឡើងក្នុងអំឡុងពេលមានគភ៌នេះ ដើម្បីឱ្យទាំងអស់គ្នាបានសប្បាយចិត្តក្នុងការពពោះរយ:​ពេល 40​សប្តាហ៍​​​​​ចាប់ពីពេលនេះទៅ ។ អាការរំខានចិត្តរបស់ស្ត្រីមានផ្ទៃពោះ៖ .អាការក្អួតចង្អោរ : អាចកើតឡើងដោយសារតែកម្រិតអ័រម៉ូនផ្សេងៗដែលកើនឡើងខ្ពស់ក្នុងអំឡុង​ពេល​​មាន​គភ៌ ដូចជា អ័រម៉ូន hCG, និងអ័រម៉ូន អេសត្រូជេន ជាដើម ដោយអ័រម៉ូនទាំងនេះមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទការដឹងក្លឹន ធ្វើឱ្យ​ស្រ្តីមានគភ៌ធំក្លិនអ្វីក៏មិនបាន ច្រើនតែមានអាការក្អួតចង្អោរ វឹលមុខក្នុងអំឡុងពេលពពោះដំបូងៗ។ ការមើលថែទាំខ្លួនឯង : ស្រ្តីមានគភ៌គួរចៀសវាងពីអ្វីដែលជំរុញដល់ប្រព័ន្ធប្រសាទការដឹងក្លិន ដូចជាក្លិន​អា​ហារ ជាដើម ។ អ្នកជំនាញការខាងភោជនាហារបានរកឃើញថា ក្លិនរបស់ក្រូចឆ្មារ អាចជួយបន្ធូរបន្ថយអាការក្អួតចង្អោរ​នេះ​បានយ៉ាងឆាប់រហ័ស ដូច្នេះបើស្រ្តីមានគភ៌កើតអាការក្អួតចង្អោរនោះ មិនគួរទទួលទានថ្នាំផ្តេសផ្តាស់ដោយគ្មានការ​អនុញ្ញាតពីគ្រូពេទ្យ​ឡើយ ។ … Read more

អ្នកម្ដាយដឹងទេ…មួយម៉ាត់ដំបូងរបស់កូន សំខាន់ខ្លាំងប៉ុនណា?

មួយម៉ាត់ដំបូងរបស់កូន គឺជាអ្វីដែលម្ដាយៗផ្ដល់ភាពសំខាន់ និងហាក់ដូចជាពិបាកចិត្ត ដោយបញ្ហាដែលជួបប្រទះញឹកញាប់ក៏គឺ ម្ដាយថ្មោងថ្មីជាច្រើនមិនបានដឹងថា តើនឹងចាប់ផ្ដើមពេលបំបៅទឹកដោះលើកដំបូងយ៉ាងណា? ដូចគ្នានឹងការមិនដឹងថា តើគួរចាប់ផ្ដើមអាហារបន្ថែមដល់កូនតូចនៅពេលណាល្អ? ជាធម្មជាតិ ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធបន្ទោបង់របស់ទារកនឹងត្រៀមរួចជាស្រេចសម្រាប់ការញ៉ាំអាហារប្រភេទផ្សេងទៀតក្រៅពីទឹកដោះ។ អ្នកម្ដាយអាចចាប់ផ្ដើម មួយម៉ាត់ដំបូងរបស់កូនបាន នៅពេលកូនតូចអាយុឈានចូលខែទី6 ឬរាងកាយបញ្ជូនសញ្ញាឡើងថា ត្រៀមរួចរាល់ហើយ ដូចតទៅនេះ៖ -បញ្ឈរបំពង់កឡើងត្រង់បាន ៈ ការដែលកូនតូចសម្លាញ់មានសាច់ដុំករឹងមាំ អាចដកកបញ្ឈរត្រង់បានដោយខ្លួនឯង ជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការស្លាក់អាហារដែលមានភាពរឹងជាងទឹកដោះបានច្រើនជាងក្មេងតូចដែលសាច់ដុំកនៅមិនទាន់រឹងមាំ។ -បង្ហាញអាការថា ចង់ម៉ាំៗអាហាររបស់ប៉ាម៉ាក់ ៈ ពេលខ្លះកូនអាចនឹងធ្វើមាត់ចឹបៗ ជញ្ជក់អណ្ដាតជុបៗ ពេលឃើញមនុស្សធំញ៉ាំអាហារ។ ចូរសាកល្បងយកកូនស្លាបព្រាតូចៗដួសអាហាររាវ ឬមានសាច់ទន់ៗផុយៗបញ្ចុកឱ្យញ៉ាំ ហើយគ្នាការរុញអាហារចេញមកវិញ។ -ទម្ងន់ខ្លួនកើនឡើង 2ដងនៃទម្ងន់ខ្លួនពេលកើតដំបូង និងមានអាការឃ្លានម៉ាំញឹកញាប់ ស្រែកទារបៅទឹកដោះញឹកញាប់ឡើង នោះបង្ហាញថា រាងកាយត្រូវការអាហារច្រើនឡើងហើយ។ មួយម៉ាត់ដំបូងរបស់កូន កំណត់សុខភាពពេញមួយជីវិត តើអ្នកម្ដាយទាំងឡាយដឹងទេថា អាហារដែលក្មេងៗញ៉ាំក្នុងអំឡុងរាងកាយកំពុងចម្រើនធំធាត់ ហុចផលដល់សុខភាពទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង មិនថាតែរឿងរបស់គ្រោងសាងរាងកាយ ការតភ្ជាប់គ្រោងបណ្ដាញសរសៃប្រសាទ និងខួរក្បាល រហូតដល់ការបណ្ដុះចរិតនិស្ស័យខាងសុខភាពល្អៗក្នុងការញ៉ាំ ដែលនឹងនៅដិតជាប់ខ្លួនរហូតដល់ធំ។ ដូច្នេះការជ្រើសរើសអាហារពេលដំបូងឱ្យកូនសម្លាញ់ ម្ដាយៗគួរផ្ដល់ភាពសំខាន់ជាមួយសារធាតុអាហារដែលរាងកាយកូនក្នុងវ័យ 6ខែឡើងទៅត្រូវការ ដែលមានដូចជា ប្រូតេអ៊ីន អូមេហ្គា(3 និង6) … Read more

ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 ត្រូវត្រៀមជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

ត្រូវទទួលស្គាល់ថា ពិភពលោករាល់ថ្ងៃនេះវិលលឿនមែនទែន មិនដូចយុគសម័យយើងកាលពីអតីតឡើយ ក្មេងដែលកើត និងធំធាត់ឡើងក្នុងយុគសតវត្សរ៍ទី21នេះ កំពុងជួបជាមួយយុគសម័យដែលមានការផ្លាស់ប្ដូរលឿនបំផុតក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ឪពុកម្ដាយខ្លួនឯងក៏កំពុងតែប្រឈមនឹងការសាកល្បងដែលមិនធ្លាប់កើតឡើងពីមុនដូចគ្នាដែរ ឧទាហរណ៍ដូចជា អាជីពមុខរបរជាច្រើនកាលពីអតីតកាលត្រូវរលាយបាត់អស់ ខណៈពេលជាមួយគ្នាក៏មានអាជីពថ្មីៗដែលមិនធ្លាប់នឹកស្មានបានកើតឡើង ដូចជា Youtuber ឬ Caster ការសរសេរ Coding របស់លេង ឬវិធីការរៀនយល់ដឹងបែបថ្មីៗដែលធ្វើឱ្យបទពិសោធកាលពីអតីតកាលរបស់ឪពុកម្ដាយលែងអាចជួយក្នុងការចិញ្ចឹមកូនបានតទៅទៀត។ 3រឿងចម្បងៗគឺ Skillsets /ចំណេះដឹង/វិធីគិត ដែលឪពុកម្ដាយមិនធ្លាប់ជួបពីមុនមក ដូចជា Collaborative skills, Active learning, Analytical thinking ទាំងអស់នេះធ្វើឱ្យកើតមានសម្ពាធក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយត្រូវព្យាយាមត្រៀមកូនឱ្យរួចជាស្រេច តែទោះជាប្រឹងព្យាយាមយ៉ាងណា ក៏យើងគ្មានថ្ងៃដឹងបានឡើយថា វាគ្រប់គ្រាន់ឬអត់? ព្រោះពិភពលោកនាពេលអនាគត អាចមានរឿងជាច្រើនទៀតដែលយើងគិតមិនដល់ ទាំងផ្នែកការរស់នៅ ការរៀនសូត្រ និងធ្វើការនាពេលអនាគត រួមទាំងការរស់នៅរួមគ្នាក្នុងសង្គមផងដែរ។ រឿងមួយគត់ដែលឪពុកម្ដាយក្នុងសតវត្សរ៍ទី21 ធ្វើបានល្អបំផុតគឺ ការត្រៀមឱ្យរួចជាស្រេចឱ្យកូន ជាមួយនឹងការរៀនយល់ដឹង និងប្រឈមជាមួយគ្រប់ស្ថានការណ៍ដែលកើតឡើង ដើម្បីថា ទោះជាគេនឹងជួបរឿងអ្វីនៅពេលអនាគត ក៏អាចទប់ទល់បានយ៉ាងទាន់សភាពការណ៍ ត្រៀមជាស្រេចក្នុងការរៀនយល់ដឹងរឿងរ៉ាវផ្សេងៗដែលកើតឡើងបានយ៉ាងពេញប្រសិទ្ធភាពបំផុត។ ដែលមុននឹងត្រៀមឱ្យរួចជាស្រេចនេះ ឪពុកម្ដាយត្រូវមានការយល់ដឹងពាក់ព័ន្ធការអភិវឌ្ឍខួរក្បាលរបស់កូន ព្រោះខួរក្បាលបំពេញតួនាទីពាក់ព័ន្ធនឹងការរៀនយល់ដឹង ការគិត និងការចងចាំ ជាឧបករណ៍ដ៏សំខាន់ក្នុងការរៀនយល់ដឹងយ៉ាងគ្មានទីបញ្ចប់។ ដោយតាំងពីកើតមករហូតដល់អាយុ … Read more

ត្រៀមខ្លួនបន្តិចមុននឹងមានគភ៌…

ការរៀបចំផែនការគ្រួសារ គឺការត្រៀមខ្លួនទាំងស្វាមី និងភរិយាក្នុងការរស់នៅជាជីវិតគូជាមួយគ្នា ដោយសារតែទាំងពីរខាងមកពីក្រុមគ្រួសារដែលផ្សេងពីគ្នា ការរស់នៅផ្ទាល់ខ្លួនក៏ច្បាស់ជាមិនដូចគ្នាដែរ ទោះជាស្រឡាញ់គ្នាក្នុងអំឡុងពេលជាគូស្នេហ៍ខ្លាំងប៉ុនណាក៏ដោយ តែនៅពេលដែលអ្នកទាំងពីរត្រូវមករស់នៅរួមគ្នាស្ទើរតែពេញ 24ម៉ោងនោះ ធ្វើឱ្យទាំងពីរនាក់ត្រូវតែមានការសម្របសម្រួលខ្លួន និងរៀបផែនការជីវិតរួមគ្នា។ ក្រៅពីនោះ បើគូស្វាមីភរិយាណាចង់បានបុត្រភ្លាមៗក្រោយពេលរៀបការហើយ ការរៀបផែនការគ្រួសាររឹតតែមានភាពចាំបាច់ និងមានភាពសំខាន់ខ្លាំងទៅទៀត និងបើសិនជាគូស្នេហ៍ណាដែលមិនទាន់ត្រៀមខ្លួនក្នុងការមានបុត្រ ការរៀបផែនការគ្រួសារ ក៏អាចរាប់បានថា ជាបច្ច័យសំខាន់បំផុតក្នុងការធ្វើឱ្យការគ្រងជីវិតគូអាចរស់នៅរួមគ្នាយ៉ាងមានសេចក្ដីសុខយូរអង្វែងបានដែរ។ ថ្ងៃនេះអ្នកគ្រូ ឆវី នឹងមកណែនាំពីការរៀបចំផែនការគ្រួសារលើផ្នែកការមានបុត្រថា តើមានភាពសំខាន់យ៉ាងណាខ្លះ ដូចខាងក្រោម…។ ការមានបុត្រនៅពេលដែលអ្វីៗត្រូវបានរៀបចំហើយនោះ អាចរាប់បានថា ជាការត្រៀមខ្លួនដ៏ល្អរបស់គ្រួសារ។ ការត្រៀមខ្លួនរៀបផែនការក្នុងការមានបុត្រ ត្រូវប្រកបដោយ 2ចំណុចធំៗ ៈ 1 . ភាពត្រៀមរួចជាស្រេចលើផ្នែករាងកាយរបស់ឪពុកម្ដាយ សុខភាពគួរតែរឹងមាំទាំងពីរនាក់។ ទាំងឪពុក និងម្ដាយគួរត្រៀមរាងកាយឱ្យព្រមជាស្រេច ក្រៅពីនោះ គួរតែបានទទួលការពិនិត្យឈាមថា មិនមានកើតជំងឺ ឬរោគាអ្វីដែលអាចនឹងហុចផលប៉ះពាល់បន្តទៅដល់កូន។ បើអ្នកណាម្នាក់មានជំងឺ ឬរោគអ្វីមួយ គួរតែប្រឹក្សាគ្រូពេទ្យមុននឹងសម្រេចចិត្តមានបុត្រ ដើម្បីឱ្យកូនកើតមកមិនចាំបាច់ឈឺថ្កាត់ព្រោះតែឆ្លងរោគពីឪពុកម្ដាយ។ រោគដែលឪពុកម្ដាយសម័យថ្មីគួរតែត្រូវបានពិនិត្យមុនពេលចង់បានបុត្រនោះគឺ រោគលោហិត ប្រភេទ ថាឡាស់សេមៀរ( Thalassemia ជារោគខាងលោហិតដែលឆ្លងបន្តតាមពូជកំណើត) រួមទាំងជំងឺឆ្លងខាងផ្លូវភេទផ្សេងៗទៀត។ ក្រៅពីនោះស្រ្តីមានគភ៌គួរតែបានទទួលទានវីតាមីន ហ្វូលេត ឱ្យបានគ្រប់គ្រាន់ ព្រោះហ្វូលេតមានចំណែកជួយក្នុងការសាងផ្នែកប្រព័ន្ធប្រសាទរបស់កូន។ … Read more

សញ្ជាតិញាណ 5យ៉ាងរបស់ទារកទើបកើត

ក្រោយពីអ្នកម្ដាយបានផ្ដល់កំណើតកូនតូចចេញមកពិភពខាងក្រៅរួចរាល់ហើយ បន្ទាប់ពីនោះអ្នកម្ដាយថ្មោងថ្មីក៏ត្រូវហ្វឹកហាត់រៀនយល់ដឹងអំពីតម្រូវការរបស់កូនតូចថា ​តើគេត្រូវការអ្វី? ចំណែកទារកខ្លួនឯងក៏ត្រូវរៀនយល់ដឹង និងសម្របខ្លួនជាមួយការរស់នៅដូចគ្នាដែរ…តែរឿងដែលអ្នកម្ដាយអាចមិនដឹងនោះគឺ ទារកទើបនឹងកើតមានសមត្ថភាពក្នុងការទទួលដឹង ធ្វើ និងតបស្នងចំពោះរឿងមួយចំនួនបានដោយមិនចាំបាច់មានការរៀនយល់ដឹង ឬឆ្លងកាត់បទពិសោធពីមុនមកដែលយើងហៅរឿងទាំងនោះថា “សញ្ជាតិញាណ”(ការដឹង-ចេះដោយឯកឯង)។ ប្រតិកម្មតបស្នងតាមសញ្ជាតិញាណនឹងជួយឱ្យកូនតូចអាចរស់នៅបាននៅពេលកើតសភាវអាសន្ន តើមានអ្វីខ្លះនោះ…តោះ តាមអ្នកគ្រូ ឆវីមក! ប្រតិកម្មតបស្នងតាមសញ្ជាតិញាណ 5យ៉ាងរបស់ទារកទើបកើត មានដូចតទៅ ៈ 1 . ប្រព័ន្ធដកដង្ហើម ប្រតិកម្មតាមធម្មជាតិកម្រិតដំបូងបំផុត។ នៅពេលទារកប្រសូតចេញមកហើយ លែងមានថង់ទឹកភ្លោះនៅជុំវិញខ្លួនប្រាណ រាងកាយរបស់កូនតូចនឹងបញ្ជាឱ្យប្រព័ន្ធការដកដង្ហើមធ្វើការភ្លាមតែម្ដង។ ចំណែកអត្រាការដកដង្ហើមរបស់ទារកម្នាក់ៗក៏ខុសប្លែកពីគ្នាទៅតាមតម្រូវការរបស់ទារកខ្លួនឯងដែរ លើកលែងតែទារកដែលមានបញ្ហាក្រោយពីប្រសូតភ្លាមដែលក្រុមគ្រូពេទ្យអាចយកទារកចូលទៅក្នុងទូកញ្ចក់ដើម្បីថែរក្សាព្យាបាលជាបន្ត។ 2 . ការមើលឃើញ ក្រោយប្រសូត ទារកតូចៗនៅមិនទាន់បើកភ្នែកភ្លាមទេ ព្រោះកែវភ្នែកមិនទាន់សម្រួលស្ថានភាពទល់នឹងពន្លឺខាងក្រៅបាននៅឡើយ ដោយសារតែការរស់នៅក្នុងគភ៌មាតាមិនបង្កើតប្រតិកម្មដល់ការមើលឃើញឡើយ តែក្នុងរយៈពេលមិនលើស 3ថ្ងៃឡើយយ កូនតូចនឹងចាប់ផ្ដើមបើកភ្នែក អាចនឹងប្រិចភ្នែកញឹកញាប់ ព្រោះកែវភ្នែកមិនទាន់សម្រួលទល់នឹងសភាពពន្លឺបានល្អនៅឡើយ។ ការកម្រើកកែវភ្នែក គឺជាប្រតិកម្មតបស្នងដើម្បីការពារកែវភ្នែកដែលសែនផុយស្រួយពីពិភពខាងក្រៅ។ 3 . ការបឺត-លេបវត្ថុផ្សេងៗ នៅពេលអ្នកម្ដាយចាប់ផ្ដើមបំបៅដោះកូន រឿងដែលទារកធ្វើបានភ្លាមៗដោយឯកឯងនោះគឺ បឺតជញ្ជក់ និងលេបទឹកដោះដោយស្វ័យប្រវត្តិ ឬលោកឪពុកកំពូលលេងច្រើនដែលសាកល្បងដាក់ចង្អុលដៃលើមាត់កូនតូច ក៏កូនតូចសម្លាញ់នឹងបឺតជញ្ជក់ភ្លាមដូចគ្នា។ អំឡុងពេលហ្នឹងក្រុមគ្រួសារត្រូវប្រយ័ត្នប្រយែងវត្ថុរបស់របរដែលអាចបង្កជាគ្រោះថ្នាក់ដែលកូនតូចអាចនឹងលេបចូលទៅក្នុងរាងកាយបាន។ 4 . ការបែររកក្បាលដោះ ការបង្ហាត់កូនតូចឱ្យចេះបែរមុខរកក្បាលដោះ … Read more

វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែយ៉ាងណាខ្លះ? អ្នកម្ដាយត្រូវដឹង…

វិវឌ្ឍនាការរបស់កុមារអាយុ 18ខែ ឬវ័យ 1ឆ្នាំកន្លះនេះ លោកឪពុកអ្នកម្ដាយប្រហែលជាល្មមមើលឃើញពីនិស្ស័យ ឬទេពកោសល្យរបស់កូនតូចខ្លះៗហើយថា តើមានបុគ្គលិកលក្ខណៈយ៉ាងណាខ្លះ?។ ក្មេងម្នាក់ៗមានចំណាប់អារម្មណ៍ផ្សេងៗពីគ្នា មានរូបបែបនៃការរៀនយល់ដឹងមិនដូចគ្នា បុគ្គលិកភាពក៏មិនដូចគ្នា ដូច្នេះទើបលោកឪពុកអ្នកម្ដាយមិនគួរប្រៀបធៀបកូនយើងជាមួយកូនរបស់អ្នកដទៃឡើយ។ ថ្ងៃនេះ ឡារ៉ែនសូមអញ្ជើញលោកឪពុកអ្នកម្ដាយមកមើលពីវិវឌ្ឍនាការក្នុងផ្នែកនីមួយៗរបស់កូនតូចវ័យ 18ខែនេះវិញប្រសើរជាង…។ វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែករាងកាយ ក្មេងវ័យ 18ខែ មានវិវឌ្ឍនាការខាងបណ្ដុំសាច់ដុំធំ ខ្លាំងជាងបណ្ដុំសាច់ដុំតូចៗ។ ក្មេងភាគច្រើននឹងចេះដើរបានចំណានហើយ និងថែមទាំងចូលចិត្តដើរបានពេញមួយថ្ងៃ ហើយក្មេងខ្លះថែមទាំងអាចចេះដើរថយក្រោយបានទៀតផង។ ក្មេងវ័យនេះនឹងចូលចិត្តលេងតោងឡើងលើកៅអី តុ គ្រែ និងចាប់ផ្ដើមចេះលោតបានខ្លះហើយ តែជាការលោតជើងទាំងពីរដំណាលគ្នា។ អាចឈានឡើងកាំជណ្ដើរបានដោយខ្លួនឯង តែនៅត្រូវមានអ្នកជួយទាញដៃម្ខាងឡើង។ ចំណែកពេលចុះវិញ នឹងនៅតែប្រើក្បាច់វារយកគូទចុះមុនដដែល ហើយការចាប់កាន់ក៏ធ្វើបានល្អហើយ ដោយសារតែភ្នែក និងដៃធ្វើការសហការគ្នាបានល្អហ្នឹងឯង និងអាចប្រើដៃមួលបើកបិទដៃទ្វារ ឬក្បាលរ៉ូប៊ីណេទឹកដោយដៃខាងដែលថ្នឹកបានហើយ។ វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង ពីអំឡុងអាយុ 18ខែដល់ 2ឆ្នាំ កូននឹងចាប់ផ្ដើមអភិវឌ្ឍចំណេះដឹងអំពីការមាន និងការបាត់ទៅវិញរបស់មនុស្ស និងវត្ថុរបស់របរផ្សេងៗដែលគេធ្លាប់ឃើញ ឬធ្លាប់លេងហើយ។ កូនតូចនឹងចាប់ផ្ដើមចេះចាំចំណាំបាន និងដឹងពីវត្ថុដែលគេធ្លាប់ឃើញ ទោះជាមិនឃើញនៅពីមុខគេនៅពេលហ្នឹងក៏ដោយ ក៏គេនឹងនៅតែដឹងថា នៅមាន ហើយនឹងព្យាយាមរករបស់ … Read more

គ្រោះថ្នាក់ឬទេ បើកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃ?

ស្រ្តីមានគភ៌ទាំងឡាយតែងនឹកសង្ស័យថា តើនឹងមានគ្រោះថ្នាក់ឬទេ? បើសិនជាកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃម្ដាយ ព្រោះការតាំងគភ៌កូនភ្លោះ(Multiple Pregnancy)គឺការមានទារកនៅក្នុងផ្ទៃម្ដាយច្រើនជាង 1នាក់ ដែលអាចមាន 2នាក់ 3នាក់ 4នាក់ ឬអាចនឹងច្រើនជាងនោះក៏មាន តែផ្ទៃពោះភ្លោះ2 គឺការតាំងគភ៌ភ្លោះ(Twin Pregnancy)ត្រូវបានគេជួបប្រទះច្រើនជាងគេ និងទារកមានឱកាសរស់ជីវិតច្រើនជាងគេបំផុត។ ទារកនៅក្នុងគភ៌ច្រើន ទម្ងន់ខ្លួនរបស់ទារកនឹងថយចុះ និងឱកាសក្នុងការរស់រានមានជីវិតក៏ថយចុះតាមនោះដែរ អាស្រ័យលើបច្ច័យខាងរាងកាយ និងការថែទាំគភ៌របស់ស្រ្តីជាម្ដាយផងដែរ។ បច្ច័យដែលធ្វើឱ្យមានឱកាសតាំងគភ៌ភ្លោះ មានដូចជា ពូជអម្បូរ គឺមនុស្សនៅក្នុងក្រុមគ្រួសារមានប្រវត្តិធ្លាប់មានផ្ទៃពោះកូនភ្លោះ ការប្រើតិចណូឡូជីខាងវេជ្ជសាស្រ្ត ធ្វើឱ្យមានឱកាសតាំងគភ៌ភ្លោះច្រើនឡើង ដូចជា ការប្រើថ្នាំជំរុញឱ្យមានការទម្លាក់ស៊ុតញីម្ដងៗច្រើនគ្រាប់ជាដើម។ ផ្ទៃពោះកូនភ្លោះ នៅក្នុងផ្នែកវេជ្ជសាស្រ្តគេរាប់ថា ជាភាពខុសប្រក្រតីរបស់ការតាំងគភ៌ ទើបមានភាពប្រថុយប្រថានពីសភាវជ្រៀតជ្រែកផ្សេងៗច្រើនជាងការតាំងគភ៌ប្រក្រតី ដូចជា ប្រសូតមុនពេលកំណត់ គភ៌មានជាតិពុល សភាវសម្ពាធឈាមឡើងខ្ពស់ ជាដើម។ តែយ៉ាងណាក៏ដោយ គ្រូពេទ្យតែងតែមើលថែទាំយ៉ាងដិតដល់ ដើម្បីការពារសភាវជ្រៀតជ្រែកដែលអាចកើតឡើង ដូច្នេះស្រ្តីមានគភ៌មិនចាំបាច់កង្វល់ចិត្តឡើយ។ មានផ្ទៃពោះកូនភ្លោះ ស្រ្តីជាម្ដាយដែលមានគភ៌កូនភ្លោះ ករណីដែលទារកក្នុងគភ៌ 1 ក្នុងចំណោម2 ឬ 1 ក្នុងចំណោម3 បានស្លាប់ក្នុងខណៈដែលគភ៌នៅមិនទាន់គ្រប់កំណត់ប្រសូត ជាពិសេសអំឡុងពេលក្រោយ 12 – 15សប្ដាហ៍ ឬក្នុងអំឡុងត្រីមាសដំបូង … Read more

ប្រៀបធៀបកូនជាមួយអ្នកដទៃ ៈ កំហុសឆ្គងរបស់ឪពុកម្ដាយដែលធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហា

ប្រៀបធៀបកូនជាមួយអ្នកដទៃ ឬប្រៀបធៀបកូនជាមួយបងប្អូនឯង និងសាច់ញាតិ រឿងទាំងអស់នេះជារឿងដែលមនុស្សជាច្រើនត្រូវប្រឈម ជឿថា រូបលោកអ្នកខ្លួនឯងក៏ធ្លាប់ឆ្លងកាត់ហេតុការណ៍បែបនេះមកដូចគ្នា តែក៏នៅតែអត់មិនបានដែលចង់តែប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ ដូចជា កូនផ្ទះនោះ មិនឃើញគេឌឺរឹងសោះ ឬកូនផ្ទះនោះ ហេតុអីបានគេរៀនពូកែម្ល៉េះ? ជាដើម។ ភាគច្រើនទៅ ការប្រៀបធៀបកូនរបស់ឪពុកម្ដាយ ច្រើនតែកើតពីការនឹករំពឹងលើរូបកូនខ្លាំងពេក រហូតក្លាយជាការដាក់សម្ពាធទៅលើកូន ធ្វើឱ្យកូនកើតក្ដីតានតឹងធុញថប់ និងចុងក្រោយក្លាយជាក្មេងមានបញ្ហា…។ តើឪពុកម្ដាយដឹងទេថា ការប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃនេះ មានចំណុចមិនល្អយ៉ាងណាខ្លះ? 1 . បន្ថែមការប្រកួតប្រជែងដល់បងប្អូនឯង ៈ បើឪពុកម្ដាយប្រៀបធៀបកូនជាមួយបងប្អូនឯង វានឹងក្លាយជាការជំរុញឱ្យក្មេងកើតការប្រកួតប្រជែងគ្នា កើតការចំអកឡកឡាយ រួមទាំងការប្រព្រឹត្តខ្លួនច្រងេងច្រងាង ឬអួតអាងដាក់គ្នាទៀតផង។ 2 . កើតបញ្ហានាពេលអនាគត ៈ នៅពេលក្មេងត្រូវបានប្រៀបធៀប មិនថាតែជាមួយបងប្អូនឯង ឬរវាងសាច់ញាតិនោះទេ វានឹងធ្វើឱ្យក្មេងមានអារម្មណ៍មិនជឿជាក់ក្នុងចិត្ត កើតការព្រងើយកន្តើយនឹងគ្នា និងអាចនាំទៅរកបញ្ហាខាងផ្នែកទង្វើ រួមទាំងវិវឌ្ឍនាការនាពេលអនាគតទៀតផង។ 3 . បង្អាក់សមត្ថភាពរបស់ក្មេង ៈ ឪពុកម្ដាយខ្លះអាចគិតថា បើយើងប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ អាចជាការជួយឱ្យកូនមានភាពក្លៀវក្លាស្វាហាប់ និងឧស្សាហ៍ព្យាយាមខ្លាំងឡើង តែការពិតវិញ អាចហុចផលផ្ទុយគ្នា គឺនៅពេលក្មេងបង្ហាញសមត្ថភាពចេញមក តែឪពុកម្ដាយបែរជាមើលរំលងសមត្ថភាពដែលកូនមាន និងគិតតែពីប្រៀបធៀបឥតឈប់ … Read more

ត្រឹមត្រូវឬទេ ពាក្យដាស់តឿន និងរឿងហាមឃាត់របស់ចាស់បុរាណសម្រាប់អ្នកមានផ្ទៃពោះ?

សង្គមខ្មែរយើងមានជំនឿជាច្រើនជាមួយរឿងផ្សេងៗ រហូតដល់ជួនកាលយើងមិនបានស្វែងរកមូលហេតុថា តើជំនឿនោះមកពីណា? មានប្រភពយ៉ាងណា? និងមានហេតុផលអ្វី? មកធានាអះអាងលើជំនឿនោះឡើយ…តែយើងបាននាំយកមកប្រតិបត្តិតាម ក្លាយជាផ្នែកមួយក្នុងជីវិតរស់នៅ។ ជំនឿខ្លះមិនបានសាងនូវភាពខាតបង់ធ្ងន់ធ្ងរអ្វីទេ តែជំនឿខ្លះ វាជំទាស់នឹងការពិតដែលអាចពិសោធបាន រហូតអាចធ្វើឱ្យយើងខកខាននូវរឿងល្អៗ ឬក្លាយជាផលអាក្រក់សម្រាប់យើងក៏មាន ជាពិសេសជំនឿ និងចំណុចហាមឃាត់ពីបុរាណសម្រាប់ស្រ្តីមានផ្ទៃពោះ។ ថ្ងៃនេះ ឡារ៉ែនសូមនាំស្រ្តីមានផ្ទៃពោះទាំងឡាយមកស្វែករកការពិតពាក់ព័ន្ធនឹងជំនឿទាំងនោះថា តើហេតុអីបានគួរជឿ? ព្រោះថា ជំនឿដែលត្រឹមត្រូវគួរតែស្ថិតនៅលើមូលដ្ឋានចំណេះដឹងដែលត្រឹមត្រូវដូចគ្នា។ 1 . ស្រ្តីមានផ្ទៃពោះ ហាមងូតទឹកពេលយប់ជ្រៅ ព្រោះនឹងធ្វើឱ្យមានទឹកភ្លោះច្រើន ការពិត ៈ កាលពីសម័យបុរាណ បន្ទប់ទឹកត្រូវបានសង់នៅឆ្ងាយពីផ្ទះ ដូច្នេះទើបធ្វើឱ្យមនុស្សចាស់ខ្លាចអ្នកមានផ្ទៃពោះមានគ្រោះថ្នាក់រអិលដួល ឬរងគ្រោះថ្នាក់ពីសត្វចង្រៃដែលមានពិស ក៏ហាមស្រ្តីមានគភ៌មិនចេញពីផ្ទះនៅពេលយប់។ 2 . អ្នកមានផ្ទៃពោះ ហាមដេរខោអាវ ៈ ការដេរប៉ះខោអាវក្នុងអំឡុងពេលតាំងគភ៌ នឹងធ្វើឱ្យកូនក្នុងផ្ទៃកើតមក ឆែបមាត់។ ការពិត ៈ ទារកកើតមក ឆែបមាត់ មួយចំនួនបណ្ដាលមកពីពូជអម្បូរ ឬការអភិវឌ្ឍខ្លួនរបស់តួកំណើតក្នុងអំឡុង 3ខែដំបូងមានភាពខុសប្រក្រតី រួមទាំងការដែលម្ដាយជក់បារីដែលហុចផលប៉ះពាល់ធ្វើឱ្យកូនក្នុងផ្ទៃឆែបមាត់។ សម្រាប់មូលហេតុពិតប្រាកដរបស់ការហាមឃាត់នេះ គឺជាការដាស់តឿនដែលចាស់បុរាណបារម្ភថា ស្រ្តីមានគភ៌អាចនឹងត្រូវប្រយ័ត្នប្រយែងក្នុងការធ្វើការបែបនេះ ព្រោះត្រូវអង្គុយធ្វើការយូរ ឱនងើបៗ ធ្វើឱ្យងាយកើតអាការវិលមុខ ឬការអង្គុយដេរ ក៏អាចនឹងមិនមែនជារឿងល្អសម្រាប់ស្រ្តីមានគភ៌ដែលមានសុខភាពមិនសូវល្អក៏អាចថាបានដែរ … Read more

សំខាន់!! ឪពុក-ម្ដាយ 4ប្រភេទដែលអាចធ្វើឱ្យកូនមានទង្វើល្អ ឬច្រងេងច្រងាង…

ទង្វើនៃការចិញ្ចឹមមើលថែកូនរបស់ឪពុក-ម្ដាយអាចហុចផលឱ្យកូនក្លាយជាក្មេងល្អ ឬក្មេងច្រងេងច្រងាងបាន ព្រោះចរិតនិស្ស័យរបស់កូនអាចសាងបានដោយសារឪពុក-ម្ដាយ។ ​តើលោកអ្នកជាឪពុក-ម្ដាយបែបណាដែរ នៅក្នុងឪពុក-ម្ដាយទាំង 4ប្រភេទខាងក្រោម? ឪពុក-ម្ដាយ 4ប្រភេទដែលហុចផលដល់ទង្វើ អាកប្បកិរិយា និងចរិតនិស្ស័យរបស់កូនតាំងពីអំឡុងវ័យនៅតូច រហូតដល់ធំ។ តើឪពុក-ម្ដាយបែបណាដែលធ្វើឱ្យកូនបានល្អ ឬធ្វើឱ្យកូនក្លាយជាក្មេងច្រងេងច្រងាង អាត្មានិយម រឹងរូស មិនស្ដាប់បង្គាប់? រឿងទាំងអស់នេះកើតចេញពីការចិញ្ចឹមមើលថែទាំរបស់ឪពុក-ម្ដាយ ឬអ្នកនៅជិតដិត ដូច្នេះតើឪពុក-ម្ដាយគួរចិញ្ចឹមមើលថែកូនបែបណាទើបកូនបានល្អ? 1 . ឪពុក-ម្ដាយចិញ្ចឹមកូនយ៉ាងផ្ដាច់ការ ជាវិធីការអប់រំចិញ្ចឹមមើលថែដែលឪពុក-ម្ដាយមានភាពហ្មត់ចត់តឹងរ៉ឹងខ្ពស់ និងមិនឱ្យឥស្សរភាពដល់កូនឡើយ មិនថាតែ ៈ ការគ្រប់គ្រង និងដាក់ច្បាប់វិន័យឱ្យកូនប្រតិបត្តិតាមយ៉ាងតឹងរ៉ឹង មិនបណ្ដោយឱ្យកូនបានអធិប្បាយពីហេតុផល កូនត្រូវតែទទួលយកនូវពាក្យសម្ដីរបស់ឪពុក-ម្ដាយថា ជារឿងត្រឹមត្រូវ និងសមរម្យជានិច្ច ឪពុក-ម្ដាយប្រើអំណាចគ្រប់គ្រងដោយវិធីបញ្ជា និងដាក់ទោសនៅពេលកូនមិនធ្វើតាមដូចដែលខ្លួនឯងរំពឹងទុក ឪពុក-ម្ដាយតែងតែនៅឆ្ងាយ និងបដិសេធក្នុងការស្ដាប់កូន ឪពុក-ម្ដាយមិនដែលនឹកដល់អារម្មណ៍របស់កូន តើកូននឹងក្លាយជាមនុស្សយ៉ាងណា? គ្រប់គ្រងខ្លួនឯងបានខ្លាំង មានរបៀប ស្មោះត្រង់ តែនៅពេលដល់ចំណុចមួយ អាចនឹងផ្ទុះអារម្មណ៍ចេញមកបែបមិននឹកស្មានដល់ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ បង្កប់ភាពច្រងេងច្រងាង នៅផ្ទះមើលទៅសុភាពរៀបរយ តែអាចច្រងេងច្រងាងខ្លាំងក្លាពេលនៅខាងក្រៅ។ ប៉ឹនខ្លាច និងអៀនច្រើន គ្មានភាពនឹងនរខាងអារម្មណ៍ ព្រោះត្រូវគ្រប់គ្រងឱ្យនៅក្នុងរបៀបវិន័យយ៉ាងតឹងរ៉ឹងគ្រប់ពេលវេលា។ ខ្វះភាពជឿជាក់លើខ្លួនឯង និងដោយសារតែមានមោទនភាពលើខ្លួនឯងទាប ធ្វើឱ្យមើលមិនឃើញកូណតម្លៃរបស់ខ្លួនឯង។ ខ្វះជំនាញក្នុងការចូលសង្គម … Read more

ទម្ងន់ខ្លួនទារកក្នុងគភ៌ក្នុងត្រីមាសនីមួយៗដែលម្ដាយគួរដឹង…

ទម្ងន់ខ្លួនរបស់ទារកក្នុងគភ៌ម្ដាយ នឹងបញ្ជាក់ប្រាប់ថា តើកូននៅក្នុងផ្ទៃម្ដាយនោះបរិបូរណ៍ឥតខ្ចោះប៉ុនណា? និងគួរបន្ថែមការបំប៉នគភ៌យ៉ាងណាដើម្បីឱ្យទារកក្នុងគភ៌មានទម្ងន់ខ្លួនដែលល្អបរិបូរណ៍ត្រូវតាមក្បួន។ ដូច្នេះទើបរឿងទម្ងន់ខ្លួនរបស់ទារកក្នុងគភ៌ គឺជារឿងសំខាន់មួយដែលស្រ្តីមានគភ៌ទាំងឡាយគួរតែជ្រាប…។ ត្រីមាសដំបូង ៈ ចាប់ផ្ដើមតាំងពី 8សប្ដាហ៍ – 12សប្ដាហ៍ ទម្ងន់ខ្លួនទារកនឹងស្ថិតក្នុងទម្ងន់ប្រមាណជា 1 – 15ក្រាម ហើយទម្ងន់របស់ទារកនឹងចាប់ផ្ដើមកើនឡើងជារឿយៗរហូតដល់សប្ដាហ៍ទី16។ ត្រីមាសទី2 ៈ  ចាប់ពីអំឡុងសប្ដាហ៍ទី17 – 20 ទម្ងន់របស់ទារកនឹងកើនឡើងម្ដងៗ 50ក្រាម និងនៅពេលចប់ត្រីមាសនេះ ទារកនឹងមានទម្ងន់ប្រមាណជា 600ក្រាម។ ត្រីមាសទី3 ៈ ក្នុងអំឡុងពេលចុងក្រោយនៃការតាំងគភ៌នេះ ទម្ងន់ខ្លួនរបស់ទារកនឹងចាប់ផ្ដើមកើនឡើងច្រើនគឺ 6ដងពីត្រីមាសទី2 ដោយទម្ងន់ខ្លួនរបស់ទារកនឹងកើនឡើងក្នុងមួយសប្ដាហ៍ 200ក្រាម និងកើនឡើងជារឿយៗរហូតដល់ប្រមាណជា 3,400 – 3,700ក្រាម នៅពេលគ្រប់កំណត់ប្រសូត។ ទម្ងន់ខ្លួនទារកច្រើន ឬតិចជ្រុលពេក អាចបញ្ជាក់ប្រាប់ពីភាពខុសប្រក្រតីរបស់ទារកបានដូចខាងក្រោមនេះ ៈ ទម្ងន់ខ្លួនរបស់ទារកតិចជ្រុលពេក ៈ អាចបណ្ដាលមកពីភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូម ឬទងសុកមានបញ្ហា ឬអាចកើតពីទារកខ្លួនឯង អាចធ្វើឱ្យការបញ្ជូនអុកស៊ីហ្ស៊ែន ឬសារធាតុអាហារទៅឱ្យទារកខុសប្រក្រតី ធ្វើឱ្យទារកបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់នឹងតម្រូវការ ជាហេតុបណ្ដាលឱ្យទារកមានទំហំខ្លួនតូច ទម្ងន់តិច ដែលចំណុចនេះបើមិនបានទទួលការរក្សាព្យាបាលយ៉ាងត្រូវវិធីទេនោះ អាចធ្វើឱ្យទារកស្លាប់បាត់បង់ជីវិតបាន … Read more

កូនៗឈ្លោះគ្នា ឪពុកម្ដាយត្រូវធ្វើម៉េច?

“ម៉ាក់អ៊ើយ អាបងចូលមកក្នុងបន្ទប់កូនទៀតហើយ!” “ម៉ាក់!! អាអូនមិនព្រមឱ្យកូនលេងរបស់លេងដែរទេ” “ឱ្យប្អូនលេងសិនទៅ” “អត់ទេ! កូនលេងមុន!” “ដណ្ដើមហ្អេ៎? នេះនែ!!(ផាច់ៗ…វាយគ្នា)” ស្ថានការណ៍បែបហ្នឹង ធ្លាប់ជួបទេ? បើសិនជាផ្ទះរបស់អ្នកមានអាល្អិតយ៉ាងតិច 2នាក់រស់នៅក្រោមដំបូលតែមួយ ប្រាកដណាស់ថា ហេតុការណ៍ស្រដៀងៗដែលអ្នកគ្រូ ឆវី លើកជាឧទាហរណ៍ខាងលើនេះ ប្រហែលជាធ្លាប់កើតឡើងចំពោះអ្នកខ្លះមិនខាន។ ការឈ្លោះទាស់ទែងគ្នារវាងបង-ប្អូន គឺជារឿងប្រក្រតីដែលកើតឡើងគ្រប់ផ្ទះ ហើយបើសិនជាលោកឪពុកអ្នកម្ដាយចេះទប់ទល់យ៉ាងត្រូវវិធី វានឹងជួយកាត់បន្ថយបញ្ហាដែលអាចនឹងកើតឡើងក្នុងរយៈពេលវែងបាន។ ខាងក្រោមនេះគឺ វិធី និងគន្លឹះល្អៗដើម្បីឱ្យឪពុកម្ដាយអាចដោះស្រាយបញ្ហាកូនៗឈ្លោះគ្នាបានយ៉ាងត្រឹមត្រូវ និងល្អប្រសើរ…។ បំបែកជើងខ្លាំងទាំងពីរចេញពីគ្នា ទុករហូតទាល់តែស្ងប់អារម្មណ៍ ៈ ក្នុងករណីខ្លះអាចត្រឹមតែឱ្យកូនទាំងពីរឈប់និយាយ និងឈប់ធ្វើអ្វីគ្រប់យ៉ាងសិន មុននឹងលោកអ្នកចូលទៅកែបញ្ហាជម្លោះទាស់ទែងនោះ តែបើលោកអ្នកត្រូវការឱ្យរឿងហ្នឹងក្លាយជាបទពិសោធដែលកូនៗនឹងបានរៀនយល់ដឹង គួរតែរង់ចាំរហូតទាល់តែអារម្មណ៍របស់ពួកគេស្ងប់ទៅវិញសិន សឹមអប់រំពួកគេ។ កុំដាក់សម្ពាធ ឬព្យាយាមរកអ្នកខុស ៈ នៅពេលកូនទាំង 2នាក់ឈ្លោះគ្នា រឿងដែលកើតឡើងក្មេងទាំងពីរត្រូវតែទទួលខុសត្រូវរួមគ្នា។ ព្យាយាមសាងស្ថានការណ៍ដែលគ្រប់គ្នាទទួលបានប្រយោជន៍ ៈ ដូចជាហៅថា ស្ថានការណ៍ឈ្នះ-ឈ្នះ(win-win situation)ដើម្បីឱ្យគ្រប់គ្នាបានរៀនយល់ដឹងពីអ្វីម្យ៉ាង ដូចជា នៅពេលដែលកូន 2នាក់ត្រូវការលេងរបស់លេងតែមួយដូចគ្នា អ្នកអាចនឹងប្ដូរទៅជាឱ្យកូនៗបានលេងហ្គេមណាដែលអាចលេងដំណាលគ្នាបានទាំងពីរនាក់ជំនួសវិញ ជាដើម។ កែសម្រួលនិស្ស័យ បង-ប្អូនត្រូវតែមិនឈ្លោះគ្នា តទៅនេះ គឺជារឿងងាយៗដែលលោកអ្នកអាចធ្វើបាននៅក្នុងជីវិតប្រចាំថ្ងៃ … Read more