វិធីមើលថែទាំទារកទើបនឹងកើត និងដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មីគួរតែដឹង

បន្ទាប់ពីកន្លងផុតនាទីនៃក្តីរំភើបសោមនស្ស ព្រោះមានសមាជិកថ្មីដ៏តូចច្រឡឹងមួយរូបកើតថែមឡើងនៅ​ក្នុង​​គ្រួសារ​​​ហើយនោះ ជឿថា លោកឪពុកអ្នកម្តាយថ្មីថ្មោងជាច្រើននាក់ច្បាស់ជួបនូវបញ្ហាជាច្រើនរឿងនៅក្នុងជីវិតប្រចាំថ្ងៃ​មិនខាន ជាពិសេសរឿងការចិញ្ចឹមថែទាំកូនតូច ដែលឡា រ៉ែនជឿថាលោកឪពុកអ្នកម្តាយប្រហែលជាមានកង្វល់ក្នុង​ចិត្តមិន​តិច ក៏ច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែរ ព្រោះមិនដឹង​​ថា ត្រូវចាប់ផ្តើមចិញ្ចឹមថែទាំកូនសម្លាញ់យ៉ាងម៉េចខ្លះ? ដូច្នេះឡា​ រ៉ែនសូមនាំយកវិធីមើលថែ​ទាំ​កូនតូច​​​ទើប​​នឹងកើតយ៉ាងត្រឹមត្រូវមកជំរាបជូនដើម្បីជាប្រយោជន៍សំរាប់លោកឪពុកអ្នកម្តាយថ្មីថ្មោងគ្រប់គ្នាដូចខាងក្រោម ៖ . ផ្ងូតទឹកឲ្យកូនតូច : គួរងូតទឹកឲ្យកូនតូចក្នុងមួយថ្ងៃ 2 ដង ព្រឹក-ល្ងាច (ព្រឹកអាចនៅពេលថ្ងៃបន្តិច និងល្ងាចមុនពេលព្រលប់) ដោយត្រៀមឧបករណ៍សំរាប់ងូតទឹកដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ អេប៉ុងដុសខ្លួន កន្សែងជូត​ខ្លួន និងចានដែកងូតទឹកដែលមានបន្ទះការពាររអឹល ។ ត្រៀមទឹកនៅក្នុងចានដែកឲ្យមានសីតុណ្ហភាពសមល្មម មិនត្រជាក់​ពេក ឬក្តៅពេក បន្ទាប់មកទើបក្បង់ទឹកមកលាបលើខ្លួនកូនថ្នមៗ ដើម្បីឲ្យកូនបានសំរួលខ្លួនជាមុនសឹន រួចហើយទើបកក់​សក់កូនតូចមុនគេបង្អស់ ។ សំរាប់ការផ្ងូតទឹកសំអាតខ្លួនឲ្យកូនតូចនេះ ចូរសង្កត់ធ្ងន់លើការសំអាតតាមចំណុចគន្លាក់ផ្សេងៗ ជាពិសេស គល់ភ្លៅ គន្លាក់អាចម៍ ក្លៀក និងរន្ធគូទជាដើម ។ ចំពោះការផ្ងូតទឹកឲ្យកូនតូចនេះ បើអ្នកម្តាយថ្មីថ្មោងណាមិន​សូវជឿជាក់លើខ្លួនឯងនោះ អាចប្រើវិធីងូតទឹកដោយការដាក់កូនឲ្យគេងនៅលើក្រណាត់កៅស៊ូ ហើយយកអេប៉ុងសើមៗមក​ជូតសំអាត​ខ្លួនកូនតូចក៏បានដែរ ។ . ជូតសំអាតយ៉ាងថ្នមៗ និងទន់ភ្លន់ : គឺជារឿងដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ និងមើលថែយ៉ាងហ្មត់ចត់ … Read more

តើត្រូវពិនិត្យមើលយ៉ាងណា ទើបដឹងថា មិនអីទេ…នៅពេលអ្នកមានផ្ទៃពោះកើតឧប្បត្តិហេតុដោយចៃដន្យ

ឧប្បត្តិហេតុ គឺជារឿងដែលមិនអាចស្មានដឹងមុនថា វានឹងកើតឡើងនៅពេលណា ចំពោះអ្នកណា និងរបៀបណានោះទេ ដូច្នេះស្រ្តីដែលកំពុងមានគភ៌ គួរមើលថែទាំ និងប្រុងប្រយ័ត្នខ្លួនឯងឱ្យបានល្អ និងព្យាយាមចៀសវាងពីអ្វីដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងកូនក្នុងផ្ទៃ ដូចជា អ្នកមានគភ៌ច្រើនតែរអឹលដួលក្នុងបន្ទប់ទឹក ជាដើម ដូច្នេះគួររកបន្ទះ​ការពារការ​​​​រអឹលយកមកក្រាលពីលើកម្រាលឥដ្ឋដើម្បីការពារជាមុន តែបើសិនជាមានឧប្បត្តិហេតុកើតឡើងយ៉ាងនឹកស្មានមិនដល់នោះ ស្រ្តីមានគភ៌ត្រូវ​ពិនិត្យ​មើលខ្លួនឯងឱ្យច្បាស់លាស់ថា តើរឿងដែលកើតឡើងនោះ វាមានប៉ះពាល់អីធ្ងន់ធ្ងរដល់ខ្លួនឯង និងកូនក្នុងផ្ទៃឬក៏អត់? វិធី 3យ៉ាងក្នុងកាេពិនិត្យមើលរាងកាយរបស់អ្នកមានគភ៌ក្រោយពេលកើតមានឧប្បត្តិហេតុណាមួយ ៖ 1 . ពិនិត្យមើលថា តើមានអាការឈឺគភ៌ដែរឬទេ? នៅពេលកើតមានឧប្បត្តិហេតុកើតឡើង ស្រ្តីមានគភ៌ត្រូវពិនិត្យមើលថា តើផ្ទៃពោះមានទៅបោកប៉ះនឹងអ្វីដែរឬ​ទេ? ហើយបើមិនមានអាការឈឺចុកចាប់អ្វីទេនោះ គឺរាប់ថាជាសំណាងល្អរបស់អ្នកហើយ តែបើកើតមានអាការបន្តិចឈឺ បន្តិចបាត់ទៅវិញនោះ បញ្ជាក់ថា អាចនឹង​មានការប្រសូតមុនពេលកំណត់ហើយ និងបើសឹនឈឺបែបរឹងៗក្នុងពោះរហូត នោះបញ្ជាក់ថាស្បូនអាច​នឹងសកខ្លួនមុនពេលកំណត់។ តែបើសិនជាឈឺពោះខ្លាំង និងមានអាការឈឺនៅលើមាត់ស្បូន និងអាចមានការធ្លាក់ឈាមផងនោះ បើសិនជួបអាការបែបនេះ កុំបង្អង់យូរ ត្រូវប្រញាប់ទៅមន្ទីពេទ្យជាបន្ទាន់!។ 2 . ពិនិត្យមើលថា តើមានឈាមចេញមកតាមមាត់ស្បូនដែរឬទេ? ព្រោះថាបើសឹនមានឈាមចេញមកនោះ អាចនឹងទៅរួចដែលថា ស្បូនសកខ្លួន បើមានឈាមចេញមកតិច ក៏មិនសូវជា​គ្រោះ​ថ្នាក់អីប៉ុន្មានទេ អាចព្យាបាលបាន តែបើមានឈាមចេញមកច្រើនដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកម្តាយនោះ លោកគ្រូពេទ្យអាចនឹងត្រូវឱ្យធ្វើការប្រសូតភ្លាមតែម្តង … Read more

នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

នៅពេលឈប់សម្រាកច្រើនថ្ងៃជាប់ៗគ្នា គ្រួសារជាច្រើនតែងជ្រើសរើសយកការធ្វើដំណើរទៅកម្សាន្តនៅតាមបណ្តាខេត្ត និង​ឆ្លៀត​​​​​​​ឱកាសនាំកូនៗទៅប៉ះពាល់នឹងធម្មជាតិ ដែលវាអាចជួយឱ្យកូនតូចៗបានរៀនយល់ដឹងពីអ្វីថ្មីៗដែលខុសប្លែកគ្នាពីក្នុងផ្ទះ តែបើ​សិន​​ជាគ្មានពេលវេលាច្រើនទេនោះ ថ្ងៃឈប់សម្រាកសៅរ៍ – អាទិត្យ ឬពេលល្ងាចៗ ក៏អាណាព្យាបាលអាចនាំកូនតូចដើរលេងកម្សាន្តនៅតាមសួនច្បារ​សាធារ​ណៈក្បែរៗផ្ទះក៏ជាការមួយល្អដែរ។ ព្រោះការបណ្តោយឱ្យក្មេងៗបាននៅជិតនឹងធម្មជាតិ និងសភាពជុំវិញខ្លួនដែលប្លែកថ្មី ក្រៅពីនឹងធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ថ្លា បានហាត់ប្រាណកណ្តាលខ្យល់អាកាសបរិសុទ្ធហើយនោះ នៅបានជួយឱ្យពួកគេត្រៀមខ្លួនសម្រាប់ការរៀនយល់ដឹងពីអ្វីដែលថ្មីៗថែមទៀតផង។ …តែមុននឹងនាំកូនចេញទៅលេងខាងក្រៅផ្ទះនោះ ចាំបាច់ត្រូវមានការត្រៀមខ្លួនបន្តិចសិន ៈ – ត្រៀមឱ្យរួចរាល់មុនចេញទៅខាងក្រៅផ្ទះ ចង់ចេញទៅលេងនៅខាងក្រៅផ្ទះម្តង ត្រូវតែត្រៀមឱ្យបានរួចរាល់ជាមុនសិន ប្រសើរជាងទៅដើររកទិញនៅពេលក្រោយ ដែលអាចនឹងធ្វើឱ្យមិនទាន់ចិត្តកូនតូចបាន។ សម្រាប់អាហារដែលគួរត្រៀមយកទៅជាមួយ ដើម្បីទុកបម្រុងពេលកូនឃ្លាន គួរតែជាអាហារដែលងាយស្រួលញ៉ាំ ដូចជានំស៊ែនវិច និងនំប៊ីស្គីត -ល- ដែលពេលណាកូនឃ្លានភ្លាម អ្នកម្ដាយអាចយកចេញមកឱ្យកូនញ៉ាំបានភ្លែត។ ក្រៅពីនេះគួរ​ត្រៀមក្រដាសជូតដៃ ខោទឹកនោម(សម្រាប់ក្មេងតូច) រទេះរុញកូនតូច និងកន្ទេលសម្រាប់ក្រាលអង្គុយលេងផង។ – ពិនិត្យមើលទីកន្លែង ពេលទៅដល់គោលដៅហើយ មុននឹងបណ្តោយឱ្យកូនរត់លេង លោកឪពុកអ្នកម្តាយគួរតែធ្វើការពិនិត្យមើលបរិវេណម្តុំៗ​នោះជាមុនសិនថា តើមានសុវត្ថិភាព ឬក៏អត់? ដូចជាមានដុំឥដ្ឋ អំបែងកែវ ឬវត្ថុដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដែរឬទេ?   បើជា​ទីធ្លាសម្រាប់កុមាររត់លេង គួរតែពិនិត្យមើលកម្រាលទីធ្លានោះថា ជាផ្ទៃរាបស្មើ ឬក៏មិនមែន តើមានជង្ហុក ឬរណ្តៅតូចៗដែលអាចនឹងធ្វើឱ្យកូនជំពប់ជើងដួលដែរឬទេ? ផ្ទៃដី ឬកម្រាលរឹងពេកដែលអាចបណ្តាលឱ្យមានបញ្ហាពេលកូនរអឹលធ្លាក់ពីលើឧបករណ៍ ឬក៏អត់? … Read more

វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ

មិនថាឪពុកម្ដាយណា ក៏ដូចឪពុកម្ដាយណាដែរ គឺសុទ្ធតែចង់ឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សដែលមានគុណភាព ទាំងផ្នែកសតិបញ្ញា និងផ្លូវចិត្ត។ ក្នុងយុគសម័យមួយ ឪពុកម្ដាយអាចនឹងចាប់អារម្មណ៍តែរឿងការបង្ហាត់កូនសម្លាញ់ឱ្យមាន IQល្អ តែលុះពេលវេលាកន្លងទៅ ក៏ចាប់ផ្ដើមនាំគ្នាយកចិត្តទុកដាក់រឿង EQ កាន់តែខ្លាំងឡើង តែ…ប៉ុនហ្នឹងនៅមិនទាន់គ្រប់គ្រាន់ទេ ថ្ងៃនេះ ឡារ៉ែន នឹងនាំលោកឪពុកអ្នកម្ដាយទាំងអស់មកស្គាល់ពីភាពឆ្លាតវាងវៃទាំង 7ផ្នែកដែលក្មេងៗគួរតែមានដើម្បីឱ្យពួកគេចេះសម្របខ្លួនរស់នៅក្នុងពិភពលោកដែលកាន់តែពិបាករស់នៅនេះបានយ៉ាងមានសេចក្ដីសុខ និងមានជោគជ័យក្នុងជីវិត។ IQ ៈ ភាពឆ្លាតវៃខាងសតិបញ្ញា IQ(Intelligence Quotient) ឬភាពឆ្លាតវៃខាងសតិបញ្ញា…ប្រហែលជាភាពឆ្លាតវាងវៃមួយដែលលោកឪពុកអ្នកម្ដាយធ្លាប់ស្គាល់ច្បាស់រួចមកហើយ ព្រោះនរណាៗក៏ចង់ឱ្យកូនឆ្លាត និងទទួលបានភាពជោគជ័យដូចគ្នាទាំងអស់។ ដូច្នេះហើយទើបឪពុកម្ដាយគួរតែជំរុញ IQ ដល់កូន ដើម្បីឱ្យក្មេងៗចេះគិតវិភាគ ដែលអាចធ្វើឱ្យទទួលបានជោគជ័យក្នុងការរៀនយល់ដឹងពីអ្វីផ្សេងៗបាន។ វិធីជំរុញ IQ ដល់កូនសម្លាញ់ អានរឿងនិទានឱ្យកូនស្ដាប់តាំងពីកូននៅតូចៗ។ ឱ្យកូនញ៉ាំអាហារដែលមានគុណប្រយោជន៍គ្រប់ចំនួន។ បង្ហាត់កូនឱ្យចេះគិតវិភាគតាមរយៈហ្គេមងាយៗស្រួលៗ មិនពិបាកគិត សមនឹងវ័យ។ ឱ្យក្មេងៗបានគេងសម្រាក និងហាត់ប្រាណយ៉ាងសមល្មម ដើម្បីឱ្យខួរក្បាលរបស់គេបានទទួលការអភិវឌ្ឍយ៉ាងពេញទំហឹង។ EQ ៈ ភាពឆ្លាតវាងវៃខាងអារម្មណ៍ បន្ទាប់ពី IQ លោកឪពុកអ្នកម្ដាយទាំងឡាយក៏ប្រហែលជាធ្លាប់ដឹងពី EQ(Emotional Quotient) ឬភាពឆ្លាតវៃខាង អារម្មណ៍ខ្លះៗហើយមិនខាន។ យើងទាំងអស់គ្នាជឿថា បើសិនកូនជាទីស្រឡាញ់បានទទួលការអភិវឌ្ឍ IQ … Read more

4វិធីឆុងទឹកដោះគោឱ្យកូនមឹមដែលត្រឹមត្រូវ គ្មានពពុះ ជួយការពារទារកហើមពោះបាន

ការឆុងទឹកដោះគោ ជាដំណាក់កាលគ្រឹះដំបូងក្នុងការចិញ្ចឹមកូនដែលអាចហៅបានថា ជាចំណេះដឹងមូលដ្ឋានសម្រាប់ស្រ្តីជាម្ដាយគ្រប់រូប ហើយអ្នកម្ដាយគ្រប់គ្នាក៏ប្រហែលជាដឹងពីវិធីការឆុងទឹកដោះគោស្រាប់ហើយ តែដឹងទេថា រឿងដែលយើងគិតថាងាយ និងធ្វើតាមបែបដែលនរណាៗក៏គេធ្វើដែរនោះ អាចជាវិធីឆុងទឹកទឹកដោះគោដែលស្រ្តីជាម្ដាយទាំងអស់យល់ច្រឡំមករហូត ជាពិសេសការឆុងទឹកដោះគោឱ្យទារកអាយុ 0-3ខែ ដែលប្រព័ន្ធរំលាយអាហារនៅមិនទាន់ល្អពេញលេញ។ ការឆុងទឹកដោះគោដែលមិនត្រឹមត្រូវ អាចធ្វើឱ្យកូនកើតអាការហើមពោះ មិនស្រួលពោះ បត់ខ្លួនចុះឡើងញឹកញាប់ និងយំរករឿងមិនឈប់ក៏មាន ដូច្នេះ មុននឹងឆុងទឹកដោះគោឱ្យកូន អ្នកម្ដាយនាំគ្នាមកពិនិត្យមើលសិនប្រសើរជាងថា តើបានធ្វើរឿងទាំងអស់នេះដែរឬទេ? 1.ដាក់ម្សៅទឹកដោះគោចូលទៅក្នុងដបមុនដាក់ទឹក…ការពិតវិញ ត្រូវដាក់ទឹកចូលសិន មុននឹងដួសម្សៅទឹកដោះគោដាក់ចូលទៅ អ្នកម្ដាយជាច្រើនតែងស៊ាំធ្លាប់ជាមួយការដួសម្សៅទឹកដោះគោដាក់ចូលដបទឹកដោះគោ រួចហើយទើបដាក់ទឹកចូលទៅ។ ការធ្វើបែបនេះ គឺជារឿងដែលមិនត្រឹមត្រូវសោះតែម្ដង ព្រោះការដែលអ្នកម្ដាយដាក់ម្សៅទឹកដោះគោចូលទៅមុន នឹងធ្វើឱ្យបរិមាណរបស់ទឹកតិចជាងការពិត ធ្វើឱ្យកូនតូចបានទទួលទឹកដោះគោក្នុងបរិមាណដែលខាប់ជ្រុល និងអាចធ្វើឱ្យកូនកើតអាការទល់លាមកបាន។ 2.ប្រើទឹកក្ដៅឆុងទឹកដោះគោ…ការពិតទៅ ត្រូវប្រើទឹកដាំឆ្អិនដែលទុករហូតទាល់តែត្រជាក់ស្មើនឹងសីតុណ្ហភាពក្នុងបន្ទប់ ការដែលអ្នកម្ដាយប្រើទឹកក្ដៅឆុងទឹកដោះគោឱ្យកូន គឺជារឿងដែលមិនត្រឹមត្រូវឡើយ ព្រោះទឹកក្ដៅនឹងធ្វើឱ្យទឹកដោះគោផ្ដុំគ្នាជាដុំៗ និងបំផ្លាញសារធាតុអាហារមួយចំនួនដែលមាននៅក្នុងម្សៅទឹកដោះគោ។ ទឹកដាំឆ្អិនដែលមានសុវត្ថិភាពសម្រាប់កូនគួរដាក់នៅក្នុងដបស្អាតដែលធ្វើពីកែវ មិនមែនប្លាស្ទិកដែលមានប្រតិកម្មជាមួយទឹកក្ដៅនោះទេ។ 3.ក្រឡុកឡើង-ចុះខ្លាំងៗរហូតទឹកដោះបាញ់ចេញឆ្វាចពីក្បាលដប…គឺជាវិធីដែលខុស ព្រោះការពិតទៅ គ្រាន់តែលុញ ឬបង្វិលដបជុំវិញក៏គ្រប់គ្រាន់ហើយ ការក្រឡុកឡើង-ចុះបែបខ្លាំង គឺជាវិធីប្រក្រតីដែលអ្នកម្ដាយទាំងឡាយចូលចិត្តធ្វើ ប៉ុន្តែវាជាវិធីដែលធ្វើឱ្យកើតពពុះច្រើនបំផុត ហើយការដែលកូនជញ្ជក់ពពុះខ្យល់ចូលទៅ ក៏នឹងធ្វើឱ្យកើតហ្គាសនៅក្នុងក្រពះ ជាមូលហេតុមួយដែលធ្វើឱ្យកូនហើមពោះ និងមិនស្រួលក្នុងពោះ។ វិធីបន្ថយអាការហើមពោះរបស់កូន គឺលើកកូនឡើងឱ្យភើក្រោយពេលមឹមឆ្អែត និងមិនក្រឡុកដបទឹកដោះគោឡើង-ចុះខ្លាំងៗ តែចូរប្រើវិធីលុញដបឱ្យវិលជុំវិញដោយបាតដៃទាំងសងខាងវិញ នឹងធ្វើឱ្យម្សៅទឹកដោះគោ … Read more

រាងកាយទារក ដែលអ្នកម្តាយត្រូវតែស្គាល់…

ព្រោះតែរាងកាយកូនតូចនៅខ្ចី គួរឱ្យថ្នាក់ថ្នម ទើបតម្រូវឱ្យលោកឪពុកអ្នកម្តាយត្រូវតែនៅចាំមើលថែទាំយ៉ាងដិតដល់ ជាពិ​សេស​​​​រឿងសុខភាពរាងកាយកូនតូច។ ថ្ងៃនេះយើងនាំគ្នាមកស្គាល់អំពីការធ្វើការងាររបស់អវយវៈសំខាន់ផ្សេងៗនៅលើរាងកាយកូនតូច ព្រមទាំងវិធីមើលថែទាំដ៏ត្រឹមត្រូវទាំងអស់គ្នា។ បង្ហើយ : គឺជាផ្នែកមួយរបស់លលាដ៍ក្បាលដែលនៅមិនទាន់ជាប់គ្នាណែនល្អ ទើបកើតមានជាកន្លែងទន់ៗមួយនៅលើក្បាល។ ពេលយើងសង្កត់នឹងទ្រុឌចុះ ដែលទាំងអស់មាន 2កន្លែង គឺបង្ហើយមុខ មានរាង 4ជ្រុង និងបង្ហើយក្រោយ មានរាងត្រីកោណដែលមានទំហំតូចជាង។ បង្ហើយមុខនឹងឡើងរឹងនៅពេលកូនតូចអាយុបាន 1ឆ្នាំទៅ 1ឆ្នាំកន្លះ ចំណែកបង្ហើយក្រោយនឹងឡើងរឹងនៅ​ពេលអាយុបានប្រមាណ 6ខែ។ ចំណុចគួរប្រយ័ត្ន ៖ កុំកង្វល់បារម្ភក្នុងការប៉ះពាល់បង្ហើយ គ្រាន់តែប្រយ័ត្នកុំចុចសង្កត់ ឬប៉ះខ្លាំងៗទៅបានហើយ។ បើស្ទាបប៉ះទៅឃើញថា ទ្រុឌចុះខ្លាំង ហើយកូនតូចនៅស្ងៀម មិនលេង មិនសើចញញឹម មិនរវើកដូចសព្វដង ភ្នែករាងខូង នោះជាសញ្ញាបញ្ជាក់ថា ​កូនអាចកើតអាការខ្វះជាតិទឹកធ្ងន់ធ្ងរ ឬបើឃើញថា បង្ហើយឡើងប៉ោងទុល មិនលោតដូចចង្វាក់ជីពចរ នោះបញ្ជាក់ថា កូនតូចអាចមានបញ្ហាពាក់ព័ន្ធនឹងខួរក្បាល គួរនាំកូនតូចទៅជួបលោកគ្រូពេទ្យជាបន្ទាន់។ ស្លឹកត្រចៀក : គឺជាអវយវៈសំខាន់ក្នុងការស្តាប់ និងឮ កើតឡើងដោយសាររលកសំឡេងធ្វើដំណើរទៅប៉ះនឹងក្រដាសត្រចៀក ឆ្លងកាត់ឆ្អឹងត្រចៀកមកសសៃប្រសាទត្រចៀក រួចមកដល់ខួរក្បាល ដូច្នេះហើយទើបត្រចៀកមានភាពសំខាន់ដល់ការរៀនយល់ដឹងពីអ្វីៗជុំវិញខ្លួន តាមរយ:ការស្តាប់សំឡេង ការបានឮ។ បើសិនជាកើតមានភាពខុសប្រក្រតីទាក់ទងនឹងការបានឮតាំងពីតូច ការវិវឌ្ឍខាងការ​និយាយក៏មានបញ្ហាដែរ។ ចំណុចគួរប្រយ័ត្ន … Read more

បង្ហាត់ជំនាញចាំបាច់ខ្លះដល់កូន មុនចូលរៀន…

បន្ទាប់ពីកូនតូចបានរៀនយល់ដឹងខ្លះៗជាបន្តបន្ទាប់ក្នុងអំឡុងពេល 1ឆ្នាំដំបូងហើយ ពេលឆ្លងចូលដល់ឆ្នាំទី 2-3 ​​យើងអាចនិយាយបានថា ជាអំឡុងពេលនៃការសន្សំចំណេះដឹងផ្សេងៗ និងរំលាយចំណេះដឹងទាំងនោះឱ្យចូលជាមួយនឹងសមត្ថភាព​របស់កុមារ និងបង្កឱ្យកើតជាជំនាញផ្សេងៗដែលចាំបាច់ត្រូវប្រើពេលចូលសាលារៀនលើកដំបូងបំផុតក្នុងជីវិតរបស់គេ។ នៅក្នុងវ័យនេះ គឺជាអំឡុងពេលមួយសំខាន់ណាស់ដែលអ្នកម្តាយត្រូវបង្ហាត់បង្រៀនរឿងជាច្រើនដល់កូន ជាពិសេសបំផុតជំនាញផ្សេងៗដែលត្រូវប្រើពេលនៅក្នុងសាលា…តើមានអ្វីខ្លះនោះ? សូមតាមដានដូចតទៅ ៖ ការចែករំលែក ៈ ដើម្បីឱ្យកូនបានស្គាល់ពីភាពមានទឹកចិត្ត និងចេះចែករំលែកការលេងជាមួយមិត្តភក្តិយ៉ាងមានសេចក្តីសុខ និងប្រកបដោយសុវត្ថិភាព។ ការចេះជួយខ្លួនឯង ៈ ដូចជាការចេះស្លៀកពាក់ខោអាវ ពាក់ស្រោមជើង ពាក់ស្បែកជើងដោយខ្លួនឯង ជាដើម។ ការធ្វើបានតាមបញ្ជាស្រួលៗរបស់អ្នកគ្រូ ៈ ដូចជាយកសៀវភៅទៅដាក់លើតុ ប្រមូលសៀវភៅដាក់ចូលកាបូប-ល- ។ ការហាត់ឆ្លើយតប ពេលមានសិស្សដទៃមកនិយាយជាមួយ។ បង្ហាត់ឱ្យចេះស្តាប់គ្រូ និងឆ្លើយតប។ អាចនៅជាមួយសាច់ញាតិ ឬអ្នកមើលថែបានដោយមិនស្រែកយំ ក្នុងអំឡុងពេលដែលម្តាយមិននៅ។ ចេះថែទាំ និងសម្អាតរាងកាយបានដោយខ្លួនឯង។ ចេះប្រាប់ ពេលចង់ចូលបន្ទប់ទឹក ឬចង់បត់ជើងធំ។ ចេះប្រាប់ឈ្មោះពិត និងឈ្មោះលេងរបស់ខ្លួនឯងបាន រួមទាំងស្គាល់ឈ្មោះរបស់ឪពុកម្តាយទៀតផង។ អាចអង្គុយធ្វើកិច្ចការរបស់សាលាយ៉ាងស្ងាត់ស្ងៀមបានច្រើននាទី។ ជំនាញទាំងអស់ខាងលើនេះ គឺជាអ្វីដែលអ្នកម្តាយត្រូវបង្ហាត់ឱ្យកូនចេះ និងដឹងតាំងពីពេលនៅផ្ទះឱ្យហើយជាស្រេច ដោយត្រូវចាប់ផ្តើមបង្ហាត់ម្តងបន្តិចៗ ប្រមាណជា 3-4​ ខែមុនពេលដែលកូនត្រូវចូលសាលារៀនលើកដំបូង ដើម្បីពេលដល់ថ្ងៃកូន​ចូលរៀន​មែនទែន កូននឹងបានដើរចូលសាលាយ៉ាងពើងទ្រូង និងជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងថា … Read more

ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

ទឹកដោះម្ដាយ គឺជាអាហារដែលមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូនរបស់យើង។ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនឹងជួយបំពេញបន្ថែមតម្រូវការរបស់កូនបាន មិនថាតែរឿងសារធាតុអាហារ ប្រព័ន្ធប្រឆាំងជំងឺ ចំណងសម្ព័ន្ធភាពរវាងម្ដាយ និងកូនប៉ុណ្ណោះទេ តែចំណុចល្អរបស់ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនៅមានច្រើនចំណុចទៀត ​ដែលថ្ងៃនេះ ឡារ៉ែនសូមលើកយកចំណុចល្អ 10យ៉ាងមកជម្រាបអ្នកម្ដាយដែលកំពុងចិញ្ចឹមកូនតូចទាំងអស់ដូចខាងក្រោមនេះ។ ចំណុចល្អនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ ទឹកដោះម្ដាយជាសារធាតុអាហារដែលមកពីធម្មជាតិ មានសុវត្ថិភាពចំពោះកូនរបស់យើងខ្លាំងបំផុត ចង់ញ៉ាំអ្វីដែលមានសុវត្ថិភាព និងបានទទួលសារធាតុអាហារដែលរាងកាយត្រូវការស្មើនឹងទឹកដោះម្ដាយ គ្មានទៀតឡើយ តឱ្យតិចណូឡូជីរបស់មនុស្សចង់ឈានទៅមុខឆ្ងាយប៉ុនណា ដែលអាចផលិតទឹកដោះច្នៃប្រឌិតល្អប៉ុនណា ក៏មិនអាចប្រៀបប្រដូចស្មើនឹងទឹកដោះម្ដាយបានដែរនៅក្នុងពិភពលោកនេះ។ កុមារដែលធំធាត់ឡើងពីការបៅទឹកដោះម្ដាយ នឹងរឹងមាំជាងកុមារដែលបៅទឹកដោះគោម្សៅ ព្រោះនៅក្នុងទឹកដោះម្ដាយគ្រប់ដំណក់ ត្រូវបានចម្រាញ់មកពីខាងក្នុងរាងកាយរបស់ម្ដាយខ្លួនឯង។ ប្រព័ន្ធប្រឆាំងជំងឺផ្សេងៗក្នុងខ្លួនរបស់ម្ដាយ នឹងត្រូវបញ្ជូនបន្តតាមរយៈទឹកដោះ ពេលកូនបានបៅទឹកដោះម្ដាយ ក៏នឹងបានទទួលប្រព័ន្ធប្រឆាំងជំងឺផ្សេងទាំងនោះដែរ ដែលទឹកដោះគោម្សៅ ឬទឹកដោះច្នៃប្រឌិតដទៃទៀតគ្មានដូច។ គ្មានបញ្ហារឿងទល់លាមក ព្រោះទឹកដោះម្ដាយហ្នឹងងាយរំលាយ ធ្វើឱ្យកូនមិនបាច់លំបាកទ្រាំទ្រនឹងអាការទល់លាមក តែបើកូនរបស់យើងបៅទឹកដោះគោ ឬទឹកដោះប្រភេទផ្សេងទៀត អាចនឹងជួបបញ្ហាទល់លាមកច្រើនជាង។ គ្មានបញ្ហារឿងកូនធាត់ជ្រុល ធ្លាប់ឃើញទារកធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់ណាស់មែនទេ? តែញឹកញាប់ណាស់ដែលទារកទើបកើតដំបូងដែលយើងឃើញធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់នោះក៏មានទម្ងន់ខ្លួនលើសកម្រិតដែរ។ មូលហេតុ គឺបណ្ដាលមកពីការចិញ្ចឹមកូនដោយទឹកដោះគោ ឬទឹកដោះច្នៃប្រឌិតប្រភេទផ្សេងៗ ក្នុងខណៈដែលការចិញ្ចឹមកូនដោយទឹកដោះម្ដាយវិញ កូនរបស់យើងនឹងគ្មានបញ្ហារឿងទម្ងន់ខ្លួនកើនឡើងជ្រុលឡើយ។ ទម្ងន់ខ្លួនរបស់កូននឹងកើនទៅតាមកម្រិតសង្តង់ដារបស់ទារកក្នុងវ័យនីមួយៗបែបធម្មជាតិ។ ឱកាសកើតកន្ទួលរមាស់លើក្រណាត់កន្ទបមានតិចជាង ក្រណាត់កន្ទបកើតមានភាពសើមអាប់ និងកើតប្រតិកម្មរបស់មេរោគបាក់តេរី ក្នុងករណីដែលយើងចិញ្ចឹមកូនដោយទឹកដោះគោ លាមករបស់កូននឹងមានមេរោគបាក់តេរីច្រើនជាង ពេលមករួមជាមួយភាពសើមអាប់(តាមរយៈការស្លៀកក្រណាត់កន្ទប) ស្បែករបស់កូននឹងកើតមានអាការកន្ទួលក្រហមៗ តែបើយើងចិញ្ចឹមកូនដោយទឹកដោះម្ដាយ លាមករបស់កូននឹងមានមេរោគបាក់តេរីតិចជាខ្លាំងណាស់។ ឱកាសដែលកូននឹងត្រូវលំបាកជាមួយអាការកន្ទួលរមាស់នោះ … Read more

ត្រូវឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង(ទៅកូនៗ) (តចប់)

អ្នកណាមានអារម្មណ៍ថា កូនរបស់ខ្លួនមិនឌឺ រឹងខ្លះ? ប្រហែលជាមានមនុស្សតិចណាស់ ឬអាចនឹងគ្មានសោះតែម្ដង…ព្រោះធម្មជាតិរបស់ក្មេងត្រូវតែមានភាពឌឺ រឹង រពឹស និងចង់ដឹងចង់ឃើញ ហេតុនេះទើបអ្នកគ្រូ ឆវីចង់ឱ្យលោកឪពុកអ្នកម្ដាយសាកល្បងកែសម្រួល ឬប្ដូរគោលការណ៍ចិញ្ចឹមអប់រំថែទាំកូនពីការធ្វើជា “អ្នកគ្រប់គ្រង” មកជា “អ្នកសង្កេតការណ៍” វិញម្ដង សាក-លមើល។ 1 . ឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង ឪពុកម្ដាយគ្រប់រូបតែងស្រឡាញ់កូន តែវិធីការសម្ដែងចេញមក អាចនឹងខុសប្លែកពីគ្នា អាស្រ័យលើមូលដ្ឋានគ្រឹះនៃគំនិត ផ្លូវចិត្ត និងសភាពអារម្មណ៍ តែលើសពីអ្វីទាំងអស់ ចូរធ្វើឱ្យកូនជឿជាក់ក្នុងចិត្តថា យើងស្រឡាញ់គេយ៉ាងពិតប្រាកដ មិនមែនត្រឹមតែស្រឡាញ់ក្រោមលក្ខខណ្ឌថា កូនធ្វើត្រូវចិត្តឪពុកម្ដាយនោះទេ តែស្រឡាញ់លើរូបកូនយ៉ាងពិតប្រាកដ និងគ្មានលក្ខខណ្ឌ។ 2 . សួរ ប្រសើរជាងប្រាប់ ជាប្រក្រតី យើងស៊ាំធ្លាប់នឹងការបញ្ជា ការប្រាប់ឱ្យធ្វើ ហើយយើងតែងកាត់សេចក្ដីថា អ្វីដែលកូនគិត អ្វីដែលកូនធ្វើ រឿងខ្លះមិនល្អ មិនសមរម្យ ហើយយើងក៏ធ្វើខ្លួនជាអ្នកចង្អុលប្រាប់ឱ្យកូនត្រូវតែបែបនេះ ត្រូវតែធ្វើបែបនោះ ដែលវាក៏មិនមែនជារឿងខុសឆ្គងអ្វីដែរ ព្រោះរូបឪពុកម្ដាយខ្លួនឯងក៏ធ្លាប់​ឆ្លងកាត់ការបង្រៀនមកក្នុងលក្ខណៈហ្នឹងដូចគ្នា តែ តើវានឹងល្អជាងទេ…បើយើងគ្រាន់តែធ្វើជាអ្នកចង្អុលបង្ហាញផ្លូវ ហើយទុកឱ្យកូនយើងហាត់ជ្រើសរើស ហាត់សម្រេចចិត្តដោយខ្លួនឯង លទ្ធផលដែលទទួលបាន ប្រហែលជាបានច្រើនជាង … Read more

ញ៉ាំបាយល្ងាចជុំគ្នា អាចធ្វើឲ្យកូនក្លាយជាក្មេងពូកែ

មិនគួរឲ្យជឿសោះ!!! កូននឹងរៀនពូកែ ប្រើប្រាស់ភាសានិងសំដីសំដៅល្អឥតខ្ចោះ ជាអ្នកអានដ៏ប៉ឹនប្រសប់ ថែមទាំងចេះសំរបខ្លួនបាន​គ្រប់ស្ថានការណ៏ សមត្ថភាពទាំងអស់នេះអាចកើតឡើងបានយ៉ាងងាយ ដោយគ្រាន់តែឲ្យកូនបានញ៉ាំបាយពេល​ល្ងាចនៅ​ក្នុង​​ផ្ទះជុំគ្នាជាមួយលោកឪពុកអ្នកម្តាយប៉ុណ្ណោះ…តើពឹត​មែនឬ? ​ គឺជារឿងពឹត…លទ្ធផលនៃការសឹក្សាវិភាគ 5យ៉ាងនៅក្នុងប្រទេសសហរដ្ឋអាមេរិក បានរកឃើញថា ៖ កុមារដែលមកពីក្រុមគ្រួសារដែលតែងតែទទួលទានបាយជុំគ្នាជាញឹកញាប់នោះ នៅពេលធំឡើងច្រើនតែមិនសូវមានបញ្ហារឿងជក់បារី ផឹកស្រា សេពគ្រឿងញៀន មានសម្ព័ន្ធភាពផ្លូវភេទមុនវ័យ ឬកើតរោគស្រពាប់ស្រពោន គិតខ្លីចង់ធ្វើអត្ថឃាតដូចកុមារដែលមិនដែលញ៉ាំបាយជុំគ្នាជាមួយឪពុកម្តាយនោះឡើយ ។ កុមារដែលបានញ៉ាំបាយជួបជុំគ្នា ដោយមានលោកប៉ាជាអ្នកអង្គុយនៅក្បាលតុ នឹងធ្វើឲ្យក្រុមគ្រួសារមានភាពកក់ក្តៅកាន់តែខ្លាំងឡើង មានការនិយាយពិគ្រោះគ្នា ផ្តល់នូវការណែនាំពីទង្វើនៃការហូបចុកដែលល្អត្រឹមត្រូវ ធ្វើឲ្យមានសុជីវធម៌ក្នុងការបរិភោគ ពេលធំឡើងកុមារថែមទាំងមានសញ្ញាថាអាចនឹងក្លាយជាអ្នកអានដ៏ពូកែម្នាក់ទៀតផង ។ កុមារដែលលោកឪពុកអ្នកម្តាយបានចូលរួមទទួលទានបាយជាមួយ នឹងមានលទ្ធផលការរៀន និងជំនាញការប្រើភាសាទំនាក់ទំនងល្អជាងកុមារដែលមិនបានញ៉ាំបាយរួមជាមួយឪពុកម្តាយ និងថែមទាំងមិនសូវមានបញ្ហារឿងកើតរោគ​ធាត់ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់ការវិវឌ្ឍទៀតផង ។ ពេលឈានចូលទៅរកវ័យត្រៀមជំទង់(ជិតស្ទាវ) កុមារនឹងមិនសូវមានបញ្ហារឿងសុខភាព ឬប្រថុយប្រថាននឹងទង្វើខុសប្រក្រតីខាងការហូបចុក ដូចជា មិនញ៉ាំអាហារ ញ៉ាំកាន់តែតិច ព្យាយាមសំរកទម្ងន់ដោយថ្នាំ(ចំពោះកូនស្រី) ពឹងបារី​បញ្ចុះទម្ងន់ ឬក្អួតក្រោយពេលបាយជាដើម ព្រោះការទទួលទានអាហារជុំគ្នានឹងធ្វើឲ្យកើតមានការយកចិត្តទុកដាក់ក្នុងរឿង​បរិភោគ អាចសង្កេតឃើញបានឆាប់រហ័ស បើកូនមានអាការខុសប្រក្រតីណាមួយ លោកឪពុកអ្នកម្តាយនឹងកែបញ្ហាបាន​ទាន់​ពេល​​​​វេលា ។ កុមារនឹងចេះសំរបខ្លួនតាមស្ថានភាពជុំវិញខ្លួនបានយ៉ាងល្អ បានឃើញភាពជាធ្លុងមួយ បាននៅជាក្រុមជុំគ្នាកុមារនឹងគិតបែបនេះរហូតដល់ធំក្លាយជាមនុស្សចាស់ ដូច្នេះហើយទើបបងប្អូនដែលធ្លាប់អង្គុយញ៉ាំបាយរួមតុជាមួយគ្នានៅ​តែ​​​មាន​ទំនាក់ទំនងនឹងគ្នា ហើយជិតដឹត ស្និទ្ធស្នាលនឹងគ្នារហូតដល់ពេលធំឡើងហ្នឹងឯង ។ ចុះបើមិនបានទទួលទានបាយជុំគ្នាវិញនោះ…? … Read more

អាការ 5យ៉ាងពេលកូនឈឺ ដែលឪពុក-ម្ដាយត្រូវឧស្សាហ៍សង្កេតមើល

ខណៈពេលកូននៅជាទារក មានរឿងមួយដែលឪពុក-ម្តាយមិនចង់ឱ្យកើតឡើងចំពោះកូនសោះនោះគឺ ការឈឺថ្កាត់ ព្រោះក្រៅពីធ្វើឱ្យកូនតូចយំរករឿងច្រើន ព្រោះមិនស្រួលនៅក្នុងខ្លួនហើយនោះ កូនថែមទាំងមិនអាចនិយាយប្រាប់ពីអាការរបស់គេឱ្យឪពុក-ម្ដាយដឹងថា ឈឺចាប់នៅត្រង់ណា ឬមាន​អារម្មណ៍ពិបាកយ៉ាងណាបានឡើយ ដូច្នេះមានវិធីតែមួយគត់ដែលឪពុក-ម្ដាយអាចដឹងបាន គឺការសង្កេតមើលហ្នឹងឯង។ -ញ៉ាំតិច ឬមឹមទឹកដោះតិចជាងមុន ធ្លាប់តែពូកែញ៉ាំ មឹមបានច្រើន ស្រាប់តែញ៉ាំបានតិច ឬស្ទើរតែមិនញ៉ាំសោះទៅវិញ នេះគឺជាអាការចាប់ផ្តើមរបស់ការឈឺថ្កាត់ហើយ…ចូរព្យាយាមបញ្ចុកទឹកដោះ ឬទឹកឱ្យកូនមឹមឱ្យបានញឹកញាប់ (ចង់ឱ្យចឹបៗពីស្លាបព្រា ឬបឺតពីដបក៏បាន)។ ការឱ្យមឹមទឹកដោះ និងទឹកញឹកញាប់នេះនឹងជួយឱ្យរាងកាយរបស់កូនមិនបាត់បង់ជាតិទឹក។ សង្កេតមើលបន្ថែម គួរសង្កេតមើលផងថា តើនៅខាងក្នុងមាត់កូនមានអ្វីខុសប្រក្រតីឬទេ? ដូចជា តើមានដំបៅលើអណ្តាត ឬសាច់ថ្ពាល់ខាងក្នុង ឬ​ក៏អត់? ព្រោះការមានដំបៅ ឬពងបែកនៅក្នុងមាត់ក៏ជាមូលហេតុមួយដែលធ្វើឱ្យកូនមិនព្រមបៅទឹកដោះ ឬញ៉ាំអាហារដែរ តែបើមិន​ប្រាកដក្នុងចិត្តចំពោះបញ្ហាដែលកើតឡើងនេះទេ គួរនាំកូនតូចទៅជួបគ្រូពេទ្យដើម្បីពិនិត្យរកមើលមូលហេតុ និងរក្សាព្យាបាលយ៉ាងត្រឹមត្រូវជាបន្ត។ -ក្តៅខ្លួន សីតុណ្ហភាពក្នុងរាងកាយលើស 37អង្សាC គឺជាសញ្ញាដាស់តឿនថា រាងកាយកំពុងឈឺថ្កាត់ហើយ។ រាងកាយរបស់កូនផ្ទាល់ក៏មានភាព​ស៊ាំប្រឆាំង​នឹងជំងឺ ដែលមានតួនាទីប្រឆាំងមេរោគនៅក្នុងគ្រប់ផ្នែកនៃរាងកាយ និងបណ្តេញសារធាតុមិនល្អ ឬជាតិពុលរបស់មេរោគឱ្យ​ចេញ​ពីរាងកាយយ៉ាងឆាប់រហ័សដែរ ដូច្នេះនៅពេលអវយវៈគ្រប់ផ្នែករបស់រាងកាយរបស់កូនធ្វើការកាន់តែខ្លាំងឡើង នោះជាមូលហេតុដែលធ្វើឱ្យក្តៅខ្លួនហ្នឹងឯង។ សង្កេតមើលបន្ថែម បើកម្ដៅខ្លួនឡើងខ្ពស់(លើស 38អង្សាC) ជាប់ៗគ្នារយៈពេល 24ម៉ោង អាចនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ចំពោះក្មេងតូចខ្លះអាចនឹង​ប្រកាច់បាន ជាពិសេសចំពោះឪពុក-ម្តាយណាដែលធ្លាប់មានប្រវត្តិប្រកាច់កាលពីនៅតូចៗ អាការនោះអាចនឹងកើតចំពោះកូនតូចរបស់យើងបាន។ … Read more

ស្រ្តីមានគភ៌ ត្រូវត្រៀមខ្លួនឱ្យបានស្រេច 1ខែ មុនពេលប្រសូត…

នៅសល់ពេល 1ខែទៀតមុនឆ្លងទន្លេ គឺជាអំឡុងពេលនៃការទន្ទឹងរង់ចាំរបស់ស្រ្តីមានគភ៌គ្រប់រូប ដែលមានទាំងការរំភើបចិត្តផង ទាំងត្រេកអរផង ព្រោះជិតបានឃើញមុខកូនសម្លាញ់ តែខណៈពេលជាមួយគ្នាក៏មានអារម្មណ៍នឹកភ័យខ្លាចនឹង​ក្តីឈឺចាប់ដែលនឹងកើតមានឡើង ហើយនិងរឿងផ្សេងៗជាច្រើនទៀត។ តែអ្វីទាំងអស់នេះ គ្រូពេទ្យជំនាញខាងសម្ភពនឹងមកជម្រាបអនាគតអ្នកម្តាយថ្មោងថ្មី ដែលនៅមិនទាន់មានបទពិសោធក្នុងរឿងនេះថា តើត្រូវត្រៀមខ្លួនយ៉ាង​ណាខ្លះមុនពេលប្រសូតដូចខាងក្រោមនេះ៖ ឈានចូលដល់ខែទី 9 ក្នុងអំឡុងពេលនេះ គ្រូពេទ្យនឹងណាត់ឱ្យទៅពិនិត្យគភ៌កាន់តែញឹកញាប់ឡើងរៀងរាល់សប្តាហ៍ ដើម្បី​​​​ពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចរបស់ស្រ្តីមានគភ៌ និងអាការផ្សេងៗដែលកើតមានឡើងថា តើប្រក្រតី ឬក៏អត់?។ ក្នុងអំឡុងពេលនេះ ស្រ្តីមានគភ៌​នឹងមានអាការឈឺពោះរាងធ្ងន់ៗនៅម្តុំក្រោមផ្ចិតនៅពេលដើរ ជើងនឹងហើមឡើង មានអារម្មណ៍ឈឺផ្សាៗនៅត្រង់ចុងដង្ហើមដោយ​សារតែអាស៊ីតរំលាយអាហារហូរបញ្រ្ចាស់ឡើង ព្រោះទំហំក្បាលពោះដែលធំឡើង ធ្វើឱ្យក្រពះត្រូវបានរុញឡើងមកលើ អា​ហារមិនសូវរំលាយ ឆ្អល់ណែនពោះ និងជួនកាលអាចត្រូវភ្ញាក់ឡើងកណ្តាលយប់ ព្រោះតែប្រគ្រីវកាច់ជើង រហូតដល់ត្រូវដាស់លោកប្តីឱ្យជួយរឺតជើងឱ្យទៀតផង។ ត្រៀមខ្លួនជាស្រេច មុនពេលប្រសូត ការត្រៀមរួចជាស្រេចទាំងរាងកាយ ផ្លូវចិត្ត និងរបស់របរប្រើប្រាស់ផ្សេងៗ នឹងជួយឱ្យស្រ្តីមានគភ៌ទៅប្រសូតបុត្របានយ៉ាងជឿជាក់ក្នុងចិត្ត និងមានអារម្មណ៍ធូរស្រាល ដូច្នេះ តើត្រូវត្រៀមរឿងអ្វីខ្លះនោះ សូមតាមដានជាបន្ត…ៈ 1 .មន្ទីរពេទ្យ ប្រឹក្សាជាមួយគ្រូពេទ្យជានិច្ច បើសិនមានបញ្ហាអ្វីគួរឱ្យសង្ស័យពាក់ព័ន្ធនឹងគភ៌របស់ខ្លួន។ អាចនឹងត្រូវសាកល្បងជិះរថយន្ត ដើម្បីប៉ាន់ស្មានរយ:ពេលធ្វើដំណើរពីផ្ទះទៅមន្ទីរពេទ្យ ឬរកមើលផ្លូវណាផ្សេងដែលងាយស្រួល និងលឿនជាងគេ ទុកបម្រុងនៅថ្ងៃឈឺពោះប្រសូតឱ្យរួចជាស្រេច។ 2 .ត្រៀមរាងកាយ រឿងអាហារការហុបចុក គួរបរិភោគអាហារណាដែលមានប្រូតេអ៊ីនច្រើន ​ … Read more