ការវិវឌ្ឍរបស់ទារកនៅក្នុងគភ៌

9 ខែពេញដែលស្ត្រីមានគភ៌ និងកូនតូចក្នុងផ្ទៃជាផ្នែកមួយនៃគ្នាទៅវិញទៅមក អីឡូវយើងនាំគ្នាមកមើលពីការចម្រើនធំធាត់ និងការវិវឌ្ឍដ៏អស្ចារ្យរបស់ទារកនៅក្នុងគភ៌ដូចតទៅ៖ .មានគភ៌ខែទី1: ចាប់ផ្តើមកកំណើត ខែដំបូងនៅក្នុងគភ៌ម្តាយ កូនគ្រាន់តែជាតួកំណើតតូចមួយ មើលទៅដូចជាកូនបង្គាតូចមួយច្រើនជាងរូបទារកពេញរូបរាង។ មានប្រវែង​ត្រឹមតែ 4មីល្លីម៉ែត្រ មានតែក្បាល ចំណែកដងខ្លួនមានលក្ខណ:ស្រដៀងកូនក្អុក ដែលក្រោយមកនឹងក្លាយទៅជាឆ្អឹងកងខ្នង តែក្នុងអំឡុង​ពេលនេះ កូនចាប់ផ្តើមកកើតអវយវ:សំខាន់ៗហើយ រួមទាំងបេះដូងផង…ជាសញ្ញាបញ្ជាក់ពីការចាប់កំណើតនៃជីវិតមួយនៅលើផែនដីនេះហើយ។ .គភ៌ខែទី2: ទារកនៅក្នុងគភ៌ចាប់ផ្តើមកម្រើក កូននឹងធំធាត់ជាងពីខែដំបូង ឆ្អឹងមុខនីមួយៗចាប់ផ្តើមលេចចេញជារូបរាង។ ចំណុចខ្មៅៗដែលមើលឃើញនៅចំកណ្តាល គឺប្រ​ស្រីភ្នែក​របស់កូន ចំណែកឯផ្ទៃមុខចាប់ផ្តើមមើលឃើញជារាងរៅរបស់ច្រមុះ បបូរមាត់ និងត្រចៀក។ កូនចាប់ផ្តើមមានអវយវ:សំខាន់ៗគ្រប់អស់ហើយ ដៃជើងក៏ចាប់ផ្តើមដុះ ហើយដោយសារទំហំដែលនៅតូចល្អិត ទើបធ្វើឱ្យអ្នកម្តាយអាចនៅមិនទាន់មានអារម្មណ៍ដឹងថា កូនរើ ឬកម្រើកនៅឡើយ តែការពិតវិញ កូនកម្រើកខ្លួនបានហើយ និងបេះដូងរបស់កូនចាប់ផ្តើមលោតទៀតផង។ .គភ៌ខែទី3: ពីតួកំណើត ក្លាយជាទារកនៅក្នុងគភ៌ ពីតួកំណើតដ៏តូចល្អិត កូនក្លាយមកជាទារកនៅក្នុងគភ៌ដែលកាន់តែដូចមនុស្សខ្លាំងឡើង។ មានអវយវ:គ្រប់ 32មុខហើយ តែនៅមិនទាន់ពេញរូបរាងនៅឡើយ និងចាប់ផ្តើមតបស្នងនឹងអ្វីដែលជំរុញពីខាងក្រៅបានហើយ ដូចជាបើមានអ្វីមកប៉ះពោះម្តាយ ទារកនឹងងាកខ្លួនគេច ជាដើម។ ផ្ទៃមុខចាប់ផ្តើមមើលឃើញកាន់តែច្បាស់ឡើង រហូតអាចមើលឃើញថា មានចង្កា ថ្ងាស់លាតធំឡើង ក្បាល និង​​​កបញ្ឈរឡើងត្រង់ ច្រមុះចាប់ផ្តើមមានក្តោងរហូតមើលឃើញបានយ៉ាងច្បាស់ … Read more

កាល់ស្យូមគឺជាអ្វី ហេតុម៉េចបានសំខាន់សម្រាប់កូនតូច?

កុមារនៅក្នុងអាយុ 1 – 3 ឆ្នាំ គឺជាវ័យមួយដែលមានការប្រែប្រួល និងការវិវឌ្ឍខាងរាងកាយខ្លាំងណាស់ អ្វីដែល​​​​​​​​យើងច្រើនសង្កេតឃើញបានយ៉ាងច្បាស់នោះគឺ ការវិវឌ្ឍខាងផ្នែកការធ្វើចលនា តាំងពីការវារ ឈរ ដើរ រហូតទៅដល់អាច​រត់​​​បានយ៉ាងស្ទាត់ជំនាញ ហើយនិងការប្រែប្រួលខាងការញ៉ាំ ដែលការវិវឌ្ឍខាងការទំពាលេប ក៏ជាអ្វីមួយដែលកូនតូចត្រូវ​ធ្វើជាប្រចាំក្នុងមួយថ្ងៃៗដែរ។ គ្រោងសាងរាងកាយដែលមានចំណែកសំខាន់ក្នុងការបង្កើនដល់ការធ្វើចលនា និងការទំពា​លេបរបស់កូនឱ្យធ្វើការបានយ៉ាងមានប្រសិទ្ធភាពនោះគឺ អវយវៈដែលមានឈ្មោះថា “ឆ្អឹង” និង “ធ្មេញ”   ដូច្នេះដើម្បីជួយ​ឱ្យ​​កូន​​តូចមានគ្រោងសាងរបស់ឆ្អឹង និងធ្មេញដែលរឹងមាំនោះ ទើបសារជាតិអាហារចាំបាច់ដូចជា “កាល់ស្យូម” មានតួនាទី​យ៉ាងសំខាន់ចំពោះរាងកាយកូនតូចខ្លាំងសម្បើមណាស់។ “កាល់ស្យូម” គឺជា​សារជាតិអាហារប្រភេទអំបិលរ៉ែមួយប្រភេទដែលមាននៅក្នុងរាងកាយច្រើនបំផុត ជាពិ​សេសឆ្អឹង និងធ្មេញ អាចនិយាយបានថា ជាកន្លែងប្រមូលសន្សំជាតិកាល់ស្យូមដែលធំជាងគេបំផុតនៅក្នុងរាងកាយ។ មុខនាទីសំខាន់របស់កាល់ស្យូម គឺនាំយកមកប្រើប្រាស់ក្នុងការសាង និងជួសជុលចំណែកដែលសឹករេចរឹលរបស់ឆ្អឹង និងធ្មេញ ក្រចកដៃ-ជើង និងសរសៃសក់ឱ្យរឹងមាំ ក្រៅពីនេះនៅមានចំណែកជួយគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំ ប្រព័ន្ធប្រសាទ ការបង្កកខ្លួនរបស់ឈាម ចង្វាក់របស់បេះដូង ការធ្វើការងាររបស់ប្រព័ន្ធទឹករំលាយអាហារ ការបឺតជញ្ជក់យកវីតាមីន និងជំរុញការ​បញ្ចេញរបស់អ័រម៉ូន ។ តើនឹងទៅជាយ៉ាងណា…នៅពេលកូនតូចខ្វះជាតិកាល់ស្យូម? កុមារដែលទទួលបានជាតិកាល់ស្យូមមិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ នឹងមានផលប៉ះពាល់ដល់ភាពរឹង​-ក្រាស់របស់ឆ្អឹងទាំងមូល ធ្វើឱ្យកើតជំងឺទន់ឆ្អឹង ឬឆ្អឹងកោង-ង ហើយការវិវឌ្ឍខាងផ្នែករាងកាយ ដូចជាការអង្គុយ វារ … Read more

តើសារធាតុដែក សំខាន់ចំពោះស្រ្តីមានគភ៌យ៉ាងណាខ្លះ?

សារធាតុដែក អាចនិយាយបានថា ជាសារធាតុសំខាន់មួយទៀតដែលចាំបាច់ណាស់សម្រាប់ស្រ្តីមានគភ៌ទាំងឡាយព្រោះក្រៅតែពីជួយឱ្យទារកនៅក្នុងផ្ទៃមានរាងកាយរឹងប៉ឹងមាំមួន ជួយបង្កើនគ្រាប់ឈាម និងខួរក្បាលហើយនោះ នៅបានជួយឱ្យអ្នក​មានផ្ទៃពោះមិនងាយនឹងកើតអាការងងឹតមុខ ឬខ្យល់គដួលបានទៀតផង។ ក្រៅពីនៅក្នុងសភាវប្រក្រតីដែលមនុស្សយើងត្រូវការសារធាតុដែកដើម្បីបង្កើនគ្រាប់ឈាមដល់រាងកាយរបស់ខ្លួនហើយនោះ នៅក្នុងអំឡុងពេលមានគភ៌ក៏រឹតតែជាអំឡុងពេលមួយដែលចាំបាច់ត្រូវតែបានទទួលសារធាតុដែកក្នុងបរិមាណដែលច្រើនជាងមុនផងដែរ ព្រោះបើខ្វះសារធាតុដែកនោះ ក្រៅពីអ្នកម្តាយនឹងកើតសភាវឈាមស្លេក(រាងកាយស្លេកស្លាំង)ហើយ នៅមានផលប៉ះពាល់ដល់កម្មវិធីសាង​អវយវៈផ្សេងៗ និងការរីកចម្រើនធំធាត់ទាំងខាងរាងកាយ និងខួរក្បាលរបស់ទារកនៅក្នុងផ្ទៃម្ដាយទៀតផង។ ជាប្រក្រតី នៅពេលទៅពិនិត្យគភ៌ លោកគ្រូពេទ្យនឹងធ្វើការជួសឈាមដើម្បីពិនិត្យមើលថា តើរាងកាយ និងសុខភាពរបស់អ្នកមានផ្ទៃពោះនោះមានភាពរឹងប៉ឹងមាំមួនដែរឬទេ? មានកំហាប់របស់ឈាមខ្លាំង ឬតិចប៉ុនណា? បើគ្រូពេទ្យរកឃើញថា អ្នកមានផ្ទៃពោះមានសភាវលោហិតស្លេក ឬមានភាពប្រថុយ​ប្រថានក្នុងការកើតសភាវលោហិតស្លេកនេះ លោកគ្រូពេទ្យអាចនឹងឱ្យវីតាមីនមកបំប៉នបន្ថែម ឬការពារទុកជាមុន តែវានឹងជាការ​ល្អ​បំផុត បើយើងជ្រើសរើសញ៉ាំអាហារពីធម្មជាតិដែលសម្បូរទៅដោយសារធាតុដែកនោះ ដោយចែកចេញជាសារធាតុដែកដែលរាង​កាយ​អាច​បឺតជ្រាបបានលឿន និងអាចយកទៅប្រើប្រាស់បានភ្លាមៗ ហើយនិងសារធាតុដែលរាងកាយបឺតជ្រាបបានយឺត។ អាហារដែលផ្តល់សារធាតុដែកប្រភេទដែលរាងកាយបឺតជ្រាបបានលឿន មានដូចជា អាហារពពួកសាច់សត្វ គ្រឿងក្នុង និងអាហារសមុទ្រដែលផ្តល់នូវសារធាតុដែកខ្ពស់គឺ សួត និងថ្លើមជ្រូក កម្ពិស បង្គាក្រៀម គ្រំកំភេមជាដើម។ អាហារដែលផ្តល់សារធាតុដែកដែលរាងកាយបឺតជ្រាបយឺត ត្រូវអាស្រ័យវីតាមីនC ជាជំនួយការក្នុងការបឺតជ្រាបនោះមានដូចជា អាហារពពួកបន្លែស្លឹកបៃតង និងគ្រាប់សណ្តែកផ្សេងៗ ស្លឹកជីបហោ ស្លឹកកន្ទំទេស និងធញ្ញជាតិពពួកគ្រាប់ល្ងស ជាដើម។ អ្នកម្តាយមានគភ៌គ្រាន់តែឧស្សាហ៍ទទួលទានអាហារខាងលើនេះឱ្យបានច្រើន គួបផ្សំនឹងការពិនិត្យរកមើលភាពខុសប្រក្រតីនៅក្នុងគភ៌ឱ្យបានជាប់ជាប្រចាំ ដើម្បីកុំឱ្យខ្លួនឯងកើតសភាវលោហិតស្លេក(ខ្វះឈាម)ដែលហុចផលប៉ះពាល់ដល់កូនតូចជាទីស្រឡាញ់នៅក្នុងផ្ទៃបាន។ ចំពោះអ្នកមានគភ៌ណាដែលនៅមិនទាន់បានធ្វើការពិនិត្យឈាម អាចសាកល្បងសង្កេតមើលដោយខ្លួនឯងក៏បានថា … Read more

បើកូននៅតូច 2-3ខួប តើត្រូវ “ដាក់ទោស” បែបណាល្អដោយមិនបាច់វាយ?

វិធីការដាក់ទោសដោយការ “វាយ” មិនថាតែវាយតិចៗស្រាលៗ វាយខ្លាំងៗ ឬវាយកំប៉េះគូទនោះទេ គឺសុទ្ធតែជាការប្រើអំពើហិង្សាដែលមិនបង្កឱ្យកើតមានការផ្លាស់ប្ដូរទង្វើរបស់កូនឡើយ តែបែរជារឹតតែធ្វើឱ្យកូនតតាំង និងអាចនឹងមានផលអាក្រក់ទៅលើទង្វើច្រងេងច្រងាងរបស់កូននាពេលអនាគតបានទៀតផង។ ដូច្នេះថ្ងៃនេះ ឡារ៉ែន នឹងមកជម្រាបជូនអ្នកម្ដាយទាំងឡាយថា បើកូនឌឺរឹងយ៉ាងគ្មានហេតុផល ឬមានទង្វើដែលមិនស័ក្តិសមណាមួយ តើឪពុកម្ដាយអាចដាក់ទោសកូនបែបណាបានខ្លះ ដើម្បីជាការបង្រៀនឱ្យគេដឹងថា អ្វីដែលគេកំពុងធ្វើហ្នឹង មិនមែនជារឿងដែលត្រឹមត្រូវទេ និងមិនចាំបាច់ត្រូវប្រើអំពើហិង្សាគ្រប់គ្រងទង្វើខុសៗបន្តិចបន្តួចរបស់កូនឡើយ។ ក្មេងអាយុតិចជាង 1ឆ្នាំ គ្មានហេតុផលអ្វីដែលត្រូវដាក់ទោសកូនឡើយ គ្មានហេតុផលអ្វីសោះឡើយក្នុងការដាក់ទោសកូនដែលមានអាយុស្ថិតក្នុងអំឡុង 1-3ខួប ព្រោះកូនក្នុងវ័យតេះតះនេះមានឱកាសតិចណាស់ក្នុងការធ្វើរឿងអ្វីមួយដែលសមគួរទទួលយក ច្រើនជាងការដាក់ទោសត្រឹមតែបន្តិចបន្តួច ដូច្នេះបើឪពុកម្ដាយចង់ដាក់ទោសកូន ត្រូវតែនឹកឃើញជាប់ជានិច្ចថា ការដាក់ទោសនោះត្រូវតែជារឿងដែលចាំបាច់បំផុតប៉ុណ្ណោះ។ ដើម្បីឱ្យបានផលល្អ ៈ បើកូនមានទង្វើដែលមិនល្អ ការដាក់ទោសគួរតែធ្វើឡើងភ្លាមៗ កុំពន្យារពេល មិនដូច្នោះទេ ការតភ្ជាប់គ្នារវាងទង្វើមិនល្អ នឹងលទ្ធផលរបស់ទង្វើនោះនឹងរលប់បាត់ពីគំនិតរបស់ក្មេង ដែលនឹងធ្វើឱ្យក្មេងមិនយល់ថា តើគេធ្វើខុសអ្វី ហេតុអីបានដាក់ទោសគេ?។ ភាពធ្ងន់ធ្ងររបស់ទោស ៈ ត្រូវឱ្យសមល្មមនឹងទង្វើខុសនោះ។ កុំសម្លុតថានឹងបោះបង់កូនចោល ហើយដើរចេញជាដាច់ខាត ៈ មិនត្រឹមតែធ្វើឱ្យកូនតូចមានអារម្មណ៍តានតឹង មិនយល់ន័យនោះទេ តែនៅធ្វើឱ្យឪពុកម្ដាយធ្វើខុសនឹងពាក្យសម្ដីទៀតផង។ វិធីការដាក់ទោសដោយមិនចាំបាច់ “វាយ” 1.ឈប់បង្ហាញពីសេចក្ដីស្រឡាញ់ ៈ កូនត្រូវការសេចក្ដីស្រឡាញ់ និងការទទួលយកពីឪពុកម្ដាយខ្លាំងបំផុត ហើយដូចគ្នាដែរ … Read more

សំខាន់!! ឪពុក-ម្ដាយ 4ប្រភេទដែលអាចធ្វើឱ្យកូនមានទង្វើល្អ ឬច្រងេងច្រងាង…

ទង្វើនៃការចិញ្ចឹមមើលថែកូនរបស់ឪពុក-ម្ដាយអាចហុចផលឱ្យកូនក្លាយជាក្មេងល្អ ឬក្មេងច្រងេងច្រងាងបាន ព្រោះចរិតនិស្ស័យរបស់កូនអាចសាងបានដោយសារឪពុក-ម្ដាយ។ ​តើលោកអ្នកជាឪពុក-ម្ដាយបែបណាដែរ នៅក្នុងឪពុក-ម្ដាយទាំង 4ប្រភេទខាងក្រោម? ឪពុក-ម្ដាយ 4ប្រភេទដែលហុចផលដល់ទង្វើ អាកប្បកិរិយា និងចរិតនិស្ស័យរបស់កូនតាំងពីអំឡុងវ័យនៅតូច រហូតដល់ធំ។ តើឪពុក-ម្ដាយបែបណាដែលធ្វើឱ្យកូនបានល្អ ឬធ្វើឱ្យកូនក្លាយជាក្មេងច្រងេងច្រងាង អាត្មានិយម រឹងរូស មិនស្ដាប់បង្គាប់? រឿងទាំងអស់នេះកើតចេញពីការចិញ្ចឹមមើលថែទាំរបស់ឪពុក-ម្ដាយ ឬអ្នកនៅជិតដិត ដូច្នេះតើឪពុក-ម្ដាយគួរចិញ្ចឹមមើលថែកូនបែបណាទើបកូនបានល្អ? 1 . ឪពុក-ម្ដាយចិញ្ចឹមកូនយ៉ាងផ្ដាច់ការ ជាវិធីការអប់រំចិញ្ចឹមមើលថែដែលឪពុក-ម្ដាយមានភាពហ្មត់ចត់តឹងរ៉ឹងខ្ពស់ និងមិនឱ្យឥស្សរភាពដល់កូនឡើយ មិនថាតែ ៈ ការគ្រប់គ្រង និងដាក់ច្បាប់វិន័យឱ្យកូនប្រតិបត្តិតាមយ៉ាងតឹងរ៉ឹង មិនបណ្ដោយឱ្យកូនបានអធិប្បាយពីហេតុផល កូនត្រូវតែទទួលយកនូវពាក្យសម្ដីរបស់ឪពុក-ម្ដាយថា ជារឿងត្រឹមត្រូវ និងសមរម្យជានិច្ច ឪពុក-ម្ដាយប្រើអំណាចគ្រប់គ្រងដោយវិធីបញ្ជា និងដាក់ទោសនៅពេលកូនមិនធ្វើតាមដូចដែលខ្លួនឯងរំពឹងទុក ឪពុក-ម្ដាយតែងតែនៅឆ្ងាយ និងបដិសេធក្នុងការស្ដាប់កូន ឪពុក-ម្ដាយមិនដែលនឹកដល់អារម្មណ៍របស់កូន តើកូននឹងក្លាយជាមនុស្សយ៉ាងណា? គ្រប់គ្រងខ្លួនឯងបានខ្លាំង មានរបៀប ស្មោះត្រង់ តែនៅពេលដល់ចំណុចមួយ អាចនឹងផ្ទុះអារម្មណ៍ចេញមកបែបមិននឹកស្មានដល់ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ បង្កប់ភាពច្រងេងច្រងាង នៅផ្ទះមើលទៅសុភាពរៀបរយ តែអាចច្រងេងច្រងាងខ្លាំងក្លាពេលនៅខាងក្រៅ។ ប៉ឹនខ្លាច និងអៀនច្រើន គ្មានភាពនឹងនរខាងអារម្មណ៍ ព្រោះត្រូវគ្រប់គ្រងឱ្យនៅក្នុងរបៀបវិន័យយ៉ាងតឹងរ៉ឹងគ្រប់ពេលវេលា។ ខ្វះភាពជឿជាក់លើខ្លួនឯង និងដោយសារតែមានមោទនភាពលើខ្លួនឯងទាប ធ្វើឱ្យមើលមិនឃើញកូណតម្លៃរបស់ខ្លួនឯង។ ខ្វះជំនាញក្នុងការចូលសង្គម … Read more

វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែគួរតែមានបែបណាខ្លះនោះ លោកឪពុកអ្នកម្ដាយគួរតែដឹង ដូច្នេះសូមនាំគ្នាមកតាមដានអំពីការវិវឌ្ឍអ្វីខ្លះដែលកូនតូចគួរតែធ្វើបានក្នុងផ្នែកនីមួយៗពេលដែលគេមានអាយុ 15ខែព្រមៗគ្នាជាមួយនឹងឡារ៉ែនដូចតទៅ…។ វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែ ផ្នែករាងកាយ និងការធ្វើចលនា កូនតូចក្នុងវ័យនេះគួរតែដើរបានពូកែហើយ និងចូលចិត្តអូស ឬរុញរបស់លេងដើរទៅមក និងក្មេងខ្លះអាចហាត់ដើរថយក្រោយបាន។ ចាប់ផ្ដើមចេះប្រើស្លាបព្រា និងសមក្នុងការដួសចំណីអាហារបានកាន់តែចំណានឡើង កូននឹងចូលចិត្តឱ្យលោកឪពុកអ្នកម្ដាយលេងល្បែងកម្សាន្តជាមួយគេ ដូចជាលើកដៃចង្អុលត្រចៀក ហើយសួរថា ត្រចៀកនៅឯណា? ឬសម្លឹងកញ្ចក់មើលខ្លួនឯង ហើយសួរថា អ្នកណាគេហ្នឹង?ជាដើម។ កូននឹងចូលចិត្តយករបស់របរទម្លាក់ចូលទៅក្នុងឡាំង និងចូលចិត្តសាកល្បងមើលថា របស់ណានឹងចង្អៀត ឬល្មមជាមួយប្រឡោះណា(គួររករបស់លេងដែលជាប្រអប់ដែលមានគម្របជាប្រឡោះទំហំខុសៗគ្នា និងមានរបស់លេងតូចៗជាជ័រប្លាស្ទិកដែលមានរូបរាងផ្សេងៗដែលមានទំហំធំល្មមឱ្យកូនបានសាកល្បងដាក់ចូលទៅក្នុងប្រឡោះនីមួយៗនោះ ដើម្បីហ្វឹកហាត់ជំនាញក្នុងការសង្កេតពីរូបរាងដែលខុសប្លែកពីគ្នា)។ វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែ ផ្នែកសតិបញ្ញា និងការរៀនយល់ដឹង ដោយសារតែក្មេងចាប់ផ្ដើមបំបែកខ្លួនឯងចេញពីម្ដាយបាន និងកំពុងហ្វឹកហាត់ជួយខ្លួនឯងនោះ ទើបក្មេងមើលទៅហាក់ដូចជាមិនព្រមស្ដាប់បង្គាប់មនុស្សធំដែលតែងនៅចាំហាមមិនឱ្យគេធ្វើនេះធ្វើនោះ ឬត្រូវការឱ្យគេត្រូវតែធ្វើតាមអ្វីដែលមនុស្សធំប្រាប់ឱ្យធ្វើ តែគេក៏មិនព្រមធ្វើតាមដែរ ព្រោះគេត្រូវការធ្វើជាអ្នកសម្រេចចិត្តដោយខ្លួនឯង( Sense of self )ទើបធ្វើឱ្យឪពុកម្ដាយជាច្រើនអាចមានអារម្មណ៍ថា កូនចាប់ផ្ដើមឌឺ និងរឹងហើយ។ ដូច្នេះបើឪពុកម្ដាយយល់ដឹងពីដំណាក់កាលនៃការវិវឌ្ឍរបស់កូនក្នុងអំឡុងអាយុនេះហើយ ក៏នឹងមិនមានអារម្មណ៍ខឹងសម្បា ហើយនឹងមិនព្យាយាមពោលពាក្យថា “ហាមធ្វើ…កុំណា៎…” ឬនឹងមិនឆេវឆាវឡើយ។ យើងគួរតែរិះរកវិធីក្នុងការកាត់បន្ថយបញ្ហាភាពមិនជំទាស់គ្នានេះដោយការនិយាយ ឬបង្ហាញចេញក្នុងលក្ខណៈវិជ្ជមាន ដូចជាជំនួសឱ្យពាក្យដែលចង់និយាយថា “កុំកាន់កែវហ្នឹងណា៎!” មកជានិយាយថា “កូនសម្លាញ់មកលេងជាមួយម៉ាក់នៅកន្លែងនេះមកកូន” … Read more

ហួសសម័យបង្រៀនកូនដោយការវាយដំហើយ…

បើសិនថយក្រោយទៅសម័យកាលពី 20 – 30ឆ្នាំមុន អាណាព្យាបាលទាំងឡាយប្រហែលជាធ្លាប់ឮស៊ាំត្រចៀកជាមួយនឹងវិធីការបង្ហាត់បង្រៀនកូនៗកំពូលរពឹសដែលថា “ចង់ឱ្យកូនល្អ ត្រូវតែវាយ” ដែលសូម្បីតែក្នុងពេលបច្ចុប្បន្ននេះ ក្នុងយុគសម័យដែលមាន 4G តិចណូឡូជីដ៏លឿនរហ័សហើយក៏ដោយ ក៏ប្រយោគខាងលើនៅតែនៅមាននៅឡើយ។ អ្នកណាដែលនៅតែបង្រៀនកូនដោយការវាយផាច់ៗខ្លះ សូមមកមើលពីហេតុផលដែលបង្កប់នៅពីក្រោយសំឡេងរំពាត់ប៉ះនឹងសាច់កូនៗថា តើវាហុចផលប៉ះពាល់អវិជ្ជមានទៅដល់ផ្លូវចិត្តរបស់កូនយ៉ាងណាខ្លះ?។ ហេតុផលដែលឪពុកម្ដាយប្រើវិធីបង្រៀនកូនដោយការវាយ ដោយសារតែ “ក្ដីស្រឡាញ់ + បំណងល្អ + ក្ដីបារម្ភ + យកចិត្តទុកដាក់ + ត្រូវការបង្ហាត់បង្រៀនអ្វីម្យ៉ាងដល់កូន + ចង់ឱ្យកូនស្ដាប់បង្គាប់ + ចង់ឱ្យកូនស្ថិតនៅក្នុងរបៀបវិន័យដែលឪពុកម្ដាយរៀបចំទុក + និងចុងក្រោយគឺ អារម្មណ៍ក្រោធខឹងរបស់ឪពុកម្ដាយក្នុងពេលខ្លះដែលខ្វះភាពហាមឃាត់ចិត្តខ្លួនឯង ហើយចុងក្រោយក៏ទៅលួចអង្គុយសោកស្ដាយស្រក់ទឹកភ្នែកខ្លួនឯង។ ផលប៉ះពាល់ផ្នែកវិជ្ជមានពីរំពាត់ដែលវាត់ប៉ះនឹងសាច់ឆ្លុះបញ្ចាំងទៅដល់ផ្លូវចិត្តកូន ដែលឪពុកម្ដាយនឹកស្មានមិនដល់ – ធ្វើឱ្យកូនមិនហ៊ានបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនឯងចេញមក ៈ ដូចជាអារម្មណ៍ខឹង ខូចចិត្ត ជាដើម ព្រោះខ្លាចថា បើបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនចេញទៅ ខ្លាចប៉ាម៉ាក់អាចនឹងខឹង និងត្រូវទទួលទោសបន្ថែម។ – ធ្វើឱ្យកូនមានសម្ពាធ និងលាក់ទុកក្នុងចិត្ត ៈ ពេលមានទុក្ខ ឬកើតបញ្ហា មិនហ៊ានក្នុងការប្រឹក្សានឹងឪពុកម្ដាយ ព្រោះខ្លាចត្រូវទទួលទោស ទើបមិនហ៊ាននិយាយប្រឹក្សាជាមួយអ្នកណា។ … Read more

30 វិធី និយាយបញ្ចុះបញ្ចូលចិត្តកូន ដើម្បីឱ្យកូនធ្វើតាម

ការនិយាយជាមួយកូនដើម្បីឱ្យកូនស្ដាប់បង្គាប់ និងធ្វើតាម ពេលខ្លះមិនមែនជារឿងងាយស្រួលឡើយ។ ការនិយាយជាមួយកូនមានភាពសំខាន់ណាស់ ព្រោះវាគឺជាគំរូដើមក្នុងការបង្រៀនកូនឱ្យបានរៀនយល់ដឹងក្នុងការនិយាយស្ដីជាមួយអ្នកដទៃផងដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី មាន 30វិធីងាយៗពីអ្នកជំនាញខាងចិត្តវិទ្យាកុមារមកជម្រាបជូនដូចខាងក្រោម។ ការនិយាយឱ្យកូនធ្វើតាមដោយមិនពិបាក មានដូចតទៅ ៈ 1 . សម្លឹងមើលមុខមុននឹងនិយាយ ៈ មុននឹងចាប់ផ្ដើមនិយាយជាមួយកូន ចូរសម្លឹងមើលមុខកូនជាមុន ដើម្បីឱ្យប្រាកដក្នុងចិត្តថា កូនកំពុងស្ដាប់ រួចអង្គុយចុះក្នុងកម្ពស់ស្មើគ្នា និងសម្លឹងមើលកូនដោយខ្សែភ្នែកនៃសេចក្ដីស្រឡាញ់ មិនមែនការសម្លុតគំរាម។ 2 . ហៅឈ្មោះកូន ៈ ចាប់ផ្ដើមការនិយាយដោយការហៅឈ្មោះ ដូចជា កូនតូមី ម៉ាក់សុំឱ្យកូន…។ 3 . និយាយខ្លីៗ តែមានន័យ ៈ កុំនិយាយច្រើន ឬរអ៊ូច្រើន ព្រោះកូននឹងចាប់អត្ថន័យមិនបាន និងមិនដឹងថា យើងត្រូវការអ្វី។ 4 . ប្រើពាក្យងាយៗយល់ ៈ ប្រើពាក្យសម្ដីដែលងាយស្រួលយល់ និងមានន័យច្បាស់លាស់ជាមួយកូន កុំរអ៊ូ ឬរៀបរាប់ច្រើនពេក ព្រោះនឹងធ្វើឱ្យកូនមិនយល់ ឬធ្វើជាមិនដឹងតែម្ដង។ 5 . ពិសោធពីការយល់ដឹង … Read more

ញាំបង្គាគល់ស្លឹកគ្រៃរសជាតិពិសេស

គ្រាន់តែឃើញចំណងជើងនៃឈ្មោះមុខម្ហូប អមជាមួយរូបភាពនៅលើទំព័រនេះជឿថា លោកអ្នកប្រាកដជាលួចលេបទឹកមាត់ជាក់ជាមិនខាន ដ្បិតតែឃើញសាច់បង្គាផុសឡើងទាំងព្រម ជាមួយជីអង្កាម និងគល់ស្លឹកគ្រៃហាន់ រួមជាមួយនឹងទឹកគ្រឿងដែលផ្សំឡើងពីធាតុផ្សំរសជាតិជាច្រើនមុខទៀត។ សូមបន្តស្វែងយល់ពីរបៀបនៃការធ្វើ ក៏ដូចជាភ្លក្សរសជាតិនៃអាហារពិសេសប្រចាំខែដែលផ្តល់ជូនដោយភោជនីយដ្ឋាន One More ក្រោមការរៀបចំយ៉ាងចំណានពីមេចុងភៅមានជំនាញផ្នែកអាហារដែលមានបទពិសោធច្រើនជាង15ឆ្នាំ។ + គ្រឿងផ្សំ * បង្គាស្រស់ (យកបង្គាធំ) 170ក្រាម * ម្ទេសដៃនាងក្រហម 2ក្រាម * គល់ស្លឹកគ្រៃហាន់ 50ក្រាម * ជីអង្កាម 5ក្រាម * ខ្ទឹមក្រហម 15ក្រាម * ម្ទេសដៃនាងក្រៀម 2ក្រាម * គ្រាប់ស្វាយចន្ទី * គ្រឿងម្ទេសកំប៉ុងថៃ * ទឹកក្រូចឆ្មារ * អំបិល * ទឹកត្រី * ស្ករស + របៀបធ្វើ ចំពោះមុខម្ហូបដែលគួរឱ្យចង់ទទួលទានមួយនេះហាក់មិនពិបាកក្នុងការចម្អិននោះឡើយ ដោយដំបូងលោកអ្នកគ្រាន់តែស្វែងរកនូវគ្រឿងផ្សំដូចដែលបានជម្រាបជូនខាងលើនេះជាមុន ហើយធ្វើតាមការណែនាំដូចតទៅនេះ។ យកបង្គាស្រស់លាងសម្អាតឱ្យស្អាត រួចយកទៅស្រុសជាមួយទឹកក្ដៅ ហើយយកទៅត្រាំក្នុងទឹកកក ដើម្បីធ្វើឱ្យសាច់បង្គាហាប់ណែន និងស្វិតល្អ។ … Read more