នាឡិកា​ឆ្លាតវៃ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ជាង​ស្មាត​ហ្វូន​ទៅ​ទៀត​

នាឡិកា​ឆ្លាត​វៃ​គឺជា​ឧបករណ៍មាន​ប្រយោជន៍​សម្រាប់​សកម្មភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​គ្រប់​គ្នា​ដែល​ពាក់​វា​ជាប់​នឹង​ដៃ​រាល់​ថ្ងៃ​ប្រហែល​មិន​បាន​ដឹង​ទេថា ឧបករណ៍​នេះ​មាន​ផ្ទុក​ការ​ពិត​មួយ​ដ៏​គួរ​ឱ្យ​ខ្លាច​។ នៅពេល​ទូរស័ព្ទ​ឆ្លាត​វៃ​បាន​ក្លាយ​ជា​របស់​ពេញ​និយម​ក្នុង​ទសវត្សរ៍​កន្លង ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បញ្ជាក់​ថា របស់​ដែល​យើង​ចូល​ចិត្ត​កាន់​រាល់​ថ្ងៃ​នេះ​គឺ​មិន​ស្អាត​សោះ​ឡើយ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​ Arizona បង្ហាញ​ថា ស្មាតហ្វូន​អាច​កខ្វក់​​ជាង​ដប​ដង​បើធៀប​នឹង​បង្គន់​។ ក៏ប៉ុន្តែ​ច្រើន​ឆ្នាំ​ក្រោយ​មក មាន​ឧបករណ៍​ឆ្លាត​វៃ​មួយ​ទៀត​ដែល​អ្នក​ស្រាវ​ជ្រាវ​បាន​រកឃើញ​ថា​ កខ្វក់​​ជាង​ទូរស័ព្ទ​ឆ្លាត​វៃ​ទៅ​ទៀត​ នោះ​គឺ​នាឡិកា​ឆ្លាត​វៃ​ និង​ខ្សែ​ដៃឆ្លាតវៃ​សម្រាប់ការ​ហាត់​ប្រាណ​។ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​មក​ពី​មហា​វិទ្យា​ល័យ​​វិទ្យា​សាស្ត្រ​ Charles E. Schmidt នៃ​សាកល​វិទ្យា​ល័យ​ Florida Atlantic បាន​សិក្សា​ស្វែង​យល់​ទៅ​លើ​ខ្សែ​ពាក់​ដៃ​ច្រើន​ប្រភេទ​ ហើយ​បាន​រកឃើញ​ថា ជិត 95% ក្នុង​ចំណោម​ឧបករណ៍​ទាំង​នេះ​មាន​មេរោគ​ច្រើន​ប្រភេទ​។ ក្នុង​ចំណោម​នោះ វត្ថុពាក់​ជាប់​នឹង​ដៃ​ដែល​ផលិត​ពី​ជ័រ​កៅស៊ូត្រូវ​បាន​រក​ឃើញ​ថា មាន​បរិមាណ​បាក់តេរី​ខ្ពស់​ជាង​គេ​បំផុត​ ស្រប​ពេល​ដែល​ខ្សែ​ពាក់​ដៃ​ដែល​ធ្វើ​ពី​លោហធាតុ​ដូច​ជា​មាស និង​ប្រាក់​ជា​ដើម​ មាន​មេរោគ​តិច​ជាង​គេ​បំផុត​។ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​ទស្សនាវដ្ដី Advances in Infectious Diseases ក៏​បាន​បញ្ជាក់​ថា បរិមាណ​តិច ឬ​​ច្រើន​នៃ​មេរោគ​ដែល​ជាប់​លើ​ឧបករណ៍​ទាំងឡាយខាង​លើ​ គឺ​អាស្រ័យ​លើ​ភេទ​ និង​មុខ​របរ​របស់​អ្នក​ប្រើ​ប្រាស់​។ ក៏​ប៉ុន្តែ ប្រការ​សំខាន់​ជាង​នេះ​គឺ​ប្រភេទ​ខ្សែ​​របស់​ឧបករណ៍​ដែល​ត្រូវ​បាន​ប្រើប្រាស់​ មាន​ដូច​ជា​ខ្សែ​ធ្វើ​ពី​ជ័រ​កៅស៊ូ ស្បែក មាស និង​ប្រាក់​ជា​ដើម​។ ក្រុម​ស្រាវ​ជ្រាវ​រក​ឃើញ​ថា Staphylococci, Pseudomonas និង Enterobacteriaceae គឺ​ជា​មេរោគ​ដែល​មាន​ច្រើន​បំផុត​លើ​ខ្សែ​ពាក់​លើ​ដៃ​។ … Read more

សូម​ប្រយ័ត្ន​ពេល​ប្រើ​ប្រាស់​បង្គន់​! មេរោគ​ Corona អាច​ឆ្លង​តាម​រយៈ​ការ​បន្ទោ​បង់​ ក្នុង​ពេល​…

ការ​ពិសោធ​ថ្មី​ៗ​នេះ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចិន​បាន​បង្ហាញ​ថា ក្រៅ​ពី​ឆ្លង​តាម​រយៈ​ការ​កណ្ដាស់ ឬ​ប៉ះពាល់​អ្នក​ជំងឺ មេរោគ​កូរ៉ូណា​ (Corona) ដែល​បង្ក​ឱ្យ​រលាក​សួត​ប្រភេទ​ថ្មី​នេះក៏​អាច​ឆ្លង​តាម​រយៈ​ការ​ប្រើ​បង្គន់​រួម​ជា​មួយ​អ្នក​ជំងឺ​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ផងដែរ។ មន្ទីរ​ពេទ្យ Renmin នៃ​សកល​វិទ្យាល័យ​ Wuhan រួម​សហការណ៍​ជា​មួយ​មន្ទីរ​វិទ្យា​សាស្ត្រ​ចិន បាន​ធ្វើ​ការពិសោធ​ទៅ​លើ​អាស៊ីដ nucleic នៃ​លាមក​ និង​ជាលិកា​ត្រង់​រន្ធ​គូទ​របស់​អ្នក​ជំងឺ​ ហើយលទ្ធ​ផល​​បាន​បង្ហាញ វីរូស​កូរ៉ូណា (Corona/2019-nCoV) អាច​ឆ្លង​ពី​លាមក​ ចូល​ទៅ​មនុស្ស​ នេះ​បើ​តាម​​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន ​Focus Taiwan ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ 2កុម្ភៈ​កន្លង​ទៅ​។ លោក​ Chang Ko ប្រធាន​ផ្នែក​គ្រប់​គ្រង​រោគ​ឆ្លង​នៅ​មន្ទីរ​ពេទ្យ​ Kaohsiung Municipal Siaogang បាន​ថ្លែង​ថា លទ្ធ​ផល​នៃ​ការ​ពិសោធ​ខាង​លើ​នេះ មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​នោះ​ទេ ព្រោះ​ថា​ មុន​នេះ​ ក្រុម​អ្នក​វេជ្ជ​សាស្ត្រ​អាមេរិក​ក៏​ធ្លាប់​រក​ឃើញ​មេរោគ nCoV នៅ​ក្នុង​លាមក​មនុស្ស​។ លោក​ Chang Ko បន្ត​ថា យោង​តាម​លទ្ធ​ផល​នៃ​ការ​ពិសោធ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី New England Journal of Medicine កាល​ពីថ្ងៃ​ទី​ 31មករា​​ លាមក​គំរូដែល​យក​ពី​អ្នក​ជំងឺ​កូរ៉ូណា​ដំបូង​គេ​នៅ​អាមេរិក បង្ហាញ​ថា មាន​ផ្ទុក​វីរូស​នេះ​។ … Read more