នាឡិកាឆ្លាតវៃគឺជាឧបករណ៍មានប្រយោជន៍សម្រាប់សកម្មភាពប្រចាំថ្ងៃ ប៉ុន្តែគ្រប់គ្នាដែលពាក់វាជាប់នឹងដៃរាល់ថ្ងៃប្រហែលមិនបានដឹងទេថា ឧបករណ៍នេះមានផ្ទុកការពិតមួយដ៏គួរឱ្យខ្លាច។
នៅពេលទូរស័ព្ទឆ្លាតវៃបានក្លាយជារបស់ពេញនិយមក្នុងទសវត្សរ៍កន្លង ការសិក្សាស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា របស់ដែលយើងចូលចិត្តកាន់រាល់ថ្ងៃនេះគឺមិនស្អាតសោះឡើយ។ ការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Arizona បង្ហាញថា ស្មាតហ្វូនអាចកខ្វក់ជាងដបដងបើធៀបនឹងបង្គន់។
ក៏ប៉ុន្តែច្រើនឆ្នាំក្រោយមក មានឧបករណ៍ឆ្លាតវៃមួយទៀតដែលអ្នកស្រាវជ្រាវបានរកឃើញថា កខ្វក់ជាងទូរស័ព្ទឆ្លាតវៃទៅទៀត នោះគឺនាឡិកាឆ្លាតវៃ និងខ្សែដៃឆ្លាតវៃសម្រាប់ការហាត់ប្រាណ។
ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីមហាវិទ្យាល័យវិទ្យាសាស្ត្រ Charles E. Schmidt នៃសាកលវិទ្យាល័យ Florida Atlantic បានសិក្សាស្វែងយល់ទៅលើខ្សែពាក់ដៃច្រើនប្រភេទ ហើយបានរកឃើញថា ជិត 95% ក្នុងចំណោមឧបករណ៍ទាំងនេះមានមេរោគច្រើនប្រភេទ។
ក្នុងចំណោមនោះ វត្ថុពាក់ជាប់នឹងដៃដែលផលិតពីជ័រកៅស៊ូត្រូវបានរកឃើញថា មានបរិមាណបាក់តេរីខ្ពស់ជាងគេបំផុត ស្របពេលដែលខ្សែពាក់ដៃដែលធ្វើពីលោហធាតុដូចជាមាស និងប្រាក់ជាដើម មានមេរោគតិចជាងគេបំផុត។
លទ្ធផលនៃការស្រាវជ្រាវដែលត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Advances in Infectious Diseases ក៏បានបញ្ជាក់ថា បរិមាណតិច ឬច្រើននៃមេរោគដែលជាប់លើឧបករណ៍ទាំងឡាយខាងលើ គឺអាស្រ័យលើភេទ និងមុខរបររបស់អ្នកប្រើប្រាស់។ ក៏ប៉ុន្តែ ប្រការសំខាន់ជាងនេះគឺប្រភេទខ្សែរបស់ឧបករណ៍ដែលត្រូវបានប្រើប្រាស់ មានដូចជាខ្សែធ្វើពីជ័រកៅស៊ូ ស្បែក មាស និងប្រាក់ជាដើម។
ក្រុមស្រាវជ្រាវរកឃើញថា Staphylococci, Pseudomonas និង Enterobacteriaceae គឺជាមេរោគដែលមានច្រើនបំផុតលើខ្សែពាក់លើដៃ។ Staphylococci បង្កឱ្យមានជំងឺលើស្បែក រលាកសួត រលាកបេះដូង រលាកខួរឆ្អឹង នៅពេលវាចូលដល់ក្នុងឈាម។ Pseudomonas ក៏អាចធ្វើឱ្យរលាកសួត ឬអវយវៈដទៃបន្ទាប់ពីការវះកាត់។ ចំណែកបាក់តេរី Enterobacteriaceae វិញ អាចបង្កឱ្យមានជំងឺរាករូស៕


ការឆ្លងមេរោគតាមរយៈលាមក ធ្វើឱ្យការទប់ស្កាត់អាសន្នរោគនេះ កាន់តែមានការលំបាក នេះបើតាមការអះអាងរបស់ Shih Shin-ru ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជំងឺឆ្លងថ្មី នៅសកលវិទ្យាល័យ Chang Gung។ មន្ត្រីសុខាភិបាលនៅតៃវ៉ាន់ បានរំឭកដល់ពលរដ្ឋឱ្យបិទគម្របពេលចុចបើកទឹកចូលបង្គន់បន្ទាប់ពីបន្ទោបង់រួច និងត្រូវលាងដៃដោយប្រើសាប៊ូឱ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរូស Corona។
ដើម្បីកាត់បន្ថយឱកាសនៃការឆ្លងមេរោគរលាកសួតថ្មីនេះ យើងត្រូវរំងាប់មេរោគដោយប្រើអាកុល មុនពេលប្រើប្រាស់ និងត្រូវបិទគម្របនៅពេលចុចបើកទឹកចូលបង្គន់។ វេជ្ជបណ្ឌិតខាងលើក៏បានប្រាប់ថា ការលាងដៃនឹងសាប៊ូគឺមានសារសំខាន់ក្នុងការជួយទប់ស្កាត់មេរោគមហាប្រល័យកូរ៉ូណា៕