វិធី​ទិញ​លេខ និង​ចុះ​បញ្ជីរថយន្ត​​ដោយ​ខ្លួន​ឯង ​មិន​បាច់​ទៅ​ដល់​កន្លែង​

«ទោះនៅផ្ទះ ឬនៅទីណាក៏អាចទិញលេខ និងចុះបញ្ជីរថយន្តតាមប្រព័ន្ធអនឡាញបានដែរតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh» ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នា​រសៀល​ថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ដូច្នេះ​។ យោង​តាម​ក្រសួង​ខាងលើ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្ត គឺជាប្រព័ន្ធដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការឆែកមើលតម្លៃលេខ ការទិញលេខទុក និងការចុះបញ្ជីរថយន្ត បានដោយខ្លួនឯង ដែលផ្តល់ភាពងាយស្រួល ចំណេញពេលវេលា និងថវិកា។ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បញ្ជាក់​ថា បងប្អូនប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh ហើយ​ព័ត៌មានលម្អិត និងការ​ប្រឹក្សាយោបល់ លោក​ លោក​ស្រីអាច​​ទាក់ទងតាម​លេខ​ទូរសព្ទ 1275​៕  

តើ​ស្ត្រី​មានគភ៌ គួរ​ជ្រើសរើស​ពាក់​ស្បែកជើង​បែបណា?

ចង់​ក្លាយជា​នារី ដែល​មើលទៅ​ស្អាត មាន​មន្ត​ស្នេ​ហ៏​តាំងពី​ក្បាល​ដល់​ចុងជើង ចូរ​កុំ​មើលរំលង​ស្បែកជើង ដែល​ត្រូវ​ពាក់​ដើរ​រាល់ថ្ងៃ​ឱ្យសោះ ជាពិសេស​ក្នុង​រយៈពេល​មានគភ៌ ដែល​ជើង​ត្រូវ​ទទួល​ទ្រ​ទម្ងន់​ខ្លួន ដែល​កាន់តែ​កើនឡើងជារឿយៗ រហូត​គួរឱ្យ​អាណិត ដូច្នេះហើយ​ទើប​ការជ្រើសរើស​ស្បែកជើង​របស់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ត្រូវ​ពាក់​ឱ្យ​សប្បាយ​ស្រួល​ជើង និង​មាន​សុវត្ថិភាព គឺជា​រឿង​សំខាន់​ណាស់។ ការជ្រើសរើស​ស្បែកជើង សម្រាប់​ទៅធ្វើ​ការងារ​ក្រៅ​ផ្ទះ -ស្ត្រី​មានគភ៌ គួរ​ជ្រើសរើស​ពាក់​ស្បែកជើង ដែល​គ្មាន​កែង ដើម្បី​ការពារ ទាំង​កា​ររ​អឹ​ល​ដួល និង​ការឈឺ​ខ្នង ឈឺចង្កេះ​ផង។ -ជ្រើសរើស​ពាក់​ស្បែកជើង​ណា ដែល​ស័ក្តិសម​នឹង​រូបរាង​ជើង​របស់ខ្លួន អាច​ទទួល​ទ្រ​ទម្ងន់​ខ្លួន និង​ទប់​ទល់នឹង​ការប៉ះទង្គិច​បាន​យ៉ាង​ល្អ។ -កុំ​ជ្រើស​រើសយក​ស្បែកជើង​តាម​លេខ ដែល​ធ្លាប់​ពាក់​ដោយ​មិនបាន​ពាក់​ល  ព្រោះ​ទំហំ​ជើង​អាច​ប្រែប្រួល និង​នៅពេល​ពាក់ គួរ​ទុកឱ្យ​នៅសល់​ចន្លោះ រវាង​ចុង​ម្រាមជើង និង​ស្បែកជើង​ប្រវែង 1សង្ទីម៉ែត្រ។ -ពិនិត្យមើល​បាត​ស្បែកជើង​ណា ដែល​តោង​ស្អឹ​ត​នឹង​កម្រាល​ឥដ្ឋ ជ្រើស​រើសយក​ពណ៌ ដែល​លេច​ច្បាស់​ជាង​សម្លៀកបំពាក់ ដែល​ពាក់​ទៅធ្វើ​ការ និង​មើលទៅ​ឃើញ​សមជា​អ្នកធ្វើការ​ផង។ .បើ​ត្រូវ​ឈរ​ធ្វើការ​យូរ គួរ​ពាក់​ស្បែកជើង​ដែលមាន​បាត​រាបស្មើ ស្បែកទន់ៗ ដើម្បី​កាត់បន្ថយ​ការឈឺ​ស្រពន់​របស់​សាច់ដុំ​ជើង និង​បាតជើង ។ -ឈាន​ចូលដល់​ត្រីមាស​ទី3 នៃ​ការ​មានគភ៌ គួរ​ចៀសវាង​ស្បែកជើង​ណា ដែល​ពិបាក​ពាក់​ពេល​ទៅធ្វើ​ការ ដូចជា​ស្បែកជើង​ដែលមាន​ខ្សែ​ចង ខ្សែរឹត​បន្តឹង ឬ​មាន​ក្បាល​គន្លឹះ ដែល​ធ្វើឱ្យ​ត្រូវ​អោនងើបៗនៅពេល​ពាក់ ឬ​ពេល​ដោះ។ … Read more

រឿង 10 យ៉ាង ដែលម៉ែមិនដែលប្រាប់ឱ្យកូនដឹង

ធ្លាប់បានឮពាក្យថា គ្មាននរណាស្រឡាញ់រូបកូនដូចម៉ែឡើយ ដែរទេ? ជួនកាលពាក្យសម្តីងាយៗបែបនេះ អាចមិនធ្វើឱ្យអ្នកមានអារម្មណ៍លន្លង់លន្លោចអីប៉ុន្មានទេ ព្រោះអ្នកគ្មានផ្លូវដឹងបានឡើយថា សេចក្តីស្រឡាញ់របស់ម៉ែដែលមានចំពោះអ្នកនោះ វាធំធេងប៉ុនណា និងអ្វីដែលម៉ែផ្តល់ឱ្យរហូតមក តាំងពីអ្នកនៅក្នុងផ្ទៃម៉ែនោះ វាលើសលប់ធំធេងមហាសាលយ៉ាងគ្មានអ្វីអាចមកជំនួសបានឡើយ។ ថ្ងៃនេះ ឡារ៉ែនសូមនាំយកអាថ៍កំបាំង 10យ៉ាងដែលម៉ែ អាចមិនដែលប្រាប់អ្នកឱ្យដឹងកាលពីមុនមក ដែលឡារ៉ែនសូមប្រាប់ថា ពេលបានអានហើយ នឹងមានអារម្មណ៍ថា រំភើបញាប់ញ័ររហូតអាចនឹងទឹកភ្នែករលីងរលោងបានទៀតផង…។ -ម៉ែយំជាប់ជានិច្ច…ព្រោះកូន ម៉ែយំជាលើកដំបូងចំពោះកូន ពេលដែលម៉ែដឹងថា ម៉ែកំពុងពពោះរូបកូន ម៉ែយំពេលម៉ែញ៉ាំអាហារដើម្បីកូន ម៉ែយំពេលបា​នរូប​កូន​មក​នៅក្នុងរង្វង់ដៃឱបលើកដំបូង ម៉ែយំដោយក្តីសោមនស្ស ម៉ែយំព្រោះភ័យ។ ម៉ែយំ ព្រោះច្រើនយប់មកនេះ ម៉ែគេងមិនលក់ឡើយ ម៉ែយំព្រោះស្រឡាញ់កូនខ្លាំងពេក ហើយម៉ែនឹងយំពេលឃើញកូនយំ។ -ម៉ែតែងរំលែករបស់ញ៉ាំឱ្យកូនមុនជានិច្ច ទោះជារបស់ញ៉ាំនោះមានតែ​1ដុំក៏ដោយ ពេលម៉ែឃើញកូនអង្គុយសម្លឹង ភ្នែកម៉ក់ៗដោយក្តីស្រេកឃ្លាន ម៉ែមិនអាច​បដិសេធ​ថា មិនឱ្យកូនញ៉ាំបានទេ ព្រោះពេលម៉ែឃើញកូនមានសេចក្តីសុខ ម៉ែក៏មានសេចក្តីសុខដែរ។ -ម៉ែឈឺ កាលនៅតូចៗ ពេលកូនចាប់ទាញសក់ម៉ែ ក្តិចសាច់ម៉ែ ពេលដែលម៉ែបំបៅដោះកូន ហើយត្រូវកូនខាំ ពេលដែលម៉ែពពោះរូបកូន​យូរដល់ទៅ 9ខែ និងពេលម៉ែប្រសូតកូនចេញមក ដឹងទេថា ម៉ែឈឺខ្លាំងប៉ុនណា? -ម៉ែភ័យ តាំងពីពេលដែលកូនបើកភ្នែកមើលពិភពលោក ម៉ែធ្វើគ្រប់បែបយ៉ាងដើម្បីការពារកូន និងធ្វើឱ្យកូនមានអារម្មណ៍ថា​ … Read more

តើស្ត្រីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯង និងកូនក្នុងផ្ទៃ?

ចង់ក្លាយជាស្ត្រីមើលទៅស្អាត មានមន្តស្នេហ៍តាំងពីក្បាលដល់ចុងជើង ចូរកុំមើលរំលងស្បែកជើងដែលត្រូវពាក់ដើររាល់ថ្ងៃឱ្យសោះ ជាពិសេសក្នុងអំឡុងពេលមានគភ៌ដែលជើងត្រូវទទួលទ្រទម្ងន់ខ្លួនដែលកាន់តែកើនឡើងជារឿយៗ រហូតគួរឱ្យអាណិត។ ដូច្នេះហើយទើបការជ្រើសរើសស្បែកជើងរបស់ស្ត្រីមានផ្ទៃពោះដែលត្រូវពាក់ឱ្យសប្បាយស្រួលជើង និងមានសុវត្ថិភាពនោះ គឺជារឿងសំខាន់ណាស់។ ការជ្រើសរើសស្បែកជើងសម្រាប់ទៅធ្វើការងារក្រៅផ្ទះ ស្រ្តីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងដែលគ្មានកែង ដើម្បីការពារបានទាំងការជំពប់ជើងដួល និងការឈឺខ្នង​ ចង្កេះផងដែរ។ ជ្រើសរើសពាក់ស្បែកជើងណាដែលស័ក្តិសមនឹងរូបរាងជើងរបស់ខ្លួន ដែលអាចទទួលទ្រទម្ងន់ខ្លួន និងទប់ទល់នឹងការប៉ះទង្គិចបាន​​យ៉ាងល្អ។ កុំជ្រើសរើសយកស្បែកជើងតាមលេខដែលធ្លាប់ពាក់កាលពីមិនទាន់មានគភ៌ដោយមិនបានលឱ្យសោះ ព្រោះទំហំជើងអាចនឹងប្រែប្រួល។ នៅពេល​ពាក់​ហើយ គួរទុក​ឱ្យនៅសល់ចន្លោះរវាងចុងម្រាមជើង និងស្បែកជើងប្រវែង 1សង់ទីម៉ែត្រ​។ ពិនិត្យមើលបាតស្បែកជើងណាដែលតោងស្អិតនឹងកម្រាលឥដ្ឋ។ ជ្រើសរើសយកពណ៌ដែលលេចច្បាស់ជាងសម្លៀកបំពាក់ដែលពាក់ទៅធ្វើការ និងមើលទៅឃើញបែបផ្លូវការ។ បើត្រូវឈរធ្វើការយូរ គួរពាក់ស្បែកជើងដែលមានបាតរាបស្មើ ស្បែកទន់ៗ ដើម្បីកាត់បន្ថយការឈឺស្រពន់របស់សាច់ដុំជើង និងបាតជើង។ ឈានចូលដល់ត្រីមាសទី3 នៃការមានគភ៌ គួរចៀសវាងស្បែកជើងណាដែលពិបាកពាក់ពេលទៅធ្វើការ ដូចជា ស្បែក​ជើងដែលមានខ្សែចង ខ្សែរឹតបន្តឹង ឬមានក្បាលគន្លឹះដែលធ្វើឱ្យត្រូវឱន-ងើបៗនៅពេលពាក់ ឬពេលដោះ។ ការជ្រើសរើសស្បែកជើងពាក់ធ្វើការនៅផ្ទះ ក្នុងអំឡុងពេលមានគភ៌ ជើងនឹងហើម ហើយធំ ដូច្នេះគួរជ្រើសរើសស្បែកជើងណាដែលមានលក្ខណៈធំទូលាយ ហើយស្រាល ពាក់ហើយសប្បាយស្រួលជើង ដូចជាស្បែកជើងសម្រាប់ស្ត្រីមានផ្ទៃពោះ ឬស្បែកជើងផ្ទាត់ទន់ៗជាដើម។ ជ្រើសរើសម៉ូដដែលសមគ្នានឹងរូបរាងបាតជើងរបស់ខ្លួនបំផុត កន្លែងធំបំផុតរបស់ស្បែកជើង និងបាតជើងគួរតែឱ្យមាន​ទំហំប៉ុនគ្នា។ ជ្រើសរើសពាក់ស្បែកជើងណាដែលមានបាតតោងស្អិតនឹងកម្រាលឥដ្ឋ មិនងាយរអិល បាតខាងក្នុងទន់ ទទួលរងនឹងការប៉ះបុកបានល្អ ដើម្បីកាត់បន្ថយការឈឺជង្គង់ … Read more

បង្ហាត់កូនតូចឱ្យមានសុជីវធម៌ពេលញ៉ាំអាហារ

ម្តងទៀតហើយដែលកូនសម្លាញ់យកដៃប្រឡូកលេងក្នុងចានស្ប៉ាហ្គេតទីដ៏សែនឆ្ងាញ់ដែលអ្នកម្តាយខំឆាឱ្យកូនញ៉ាំ…មិនត្រឹមតែប៉ុណ្ណឹងទេ កូនសម្លាញ់ថែមទាំងយកដៃចាប់សរសៃស្ប៉ាហ្គេតទីដាក់ចូលមាត់ឡើងប្រឡាក់ពេញមាត់ទៀតផង។ ហើយដែលអាក្រក់ជាងអ្វីទាំងអស់នោះ គឺពេលដែលកូនតូចធ្វើសរសៃមីស្ប៉ាហ្គេតទីខ្ទាតទៅប្រឡាក់អាវពណ៌សរបស់ប៉ាដែលអង្គុយញ៉ាំនៅក្បែរនោះទៀតផង។ បើតែយ៉ាងនេះ គម្រោងដែលគិតថា ចង់នាំកូនសម្លាញ់ទៅជប់លៀងឆ្លងឆ្នាំថ្មីនៅផ្ទះ​លោកនាយ​ ប្រហែលជាត្រូវលុបចោលហើយមើលទៅ…។ តែឈប់សិន…អ្នកម្តាយមិនចាំបាច់លុបចោលគម្រោងជប់លៀងឆ្លងឆ្នាំថ្មីនោះក៏បានដែរ បើសិនជាអ្នកម្តាយចេះ​បង្ហាត់សុជីវធម៌ដល់កូនតូចនៅពេលញ៉ាំបាយ តាំងពីពេលកូនចាប់ផ្តើមអង្គុយញ៉ាំអាហារនៅលើកៅអីខ្ពស់សម្រាប់ក្មេង(High Chair)បាននោះ។ ​ ដោយដំណាក់កាលងាយៗក្នុងការបង្ហាត់កូនឱ្យមានសុជីវធម៌ពេលញ៉ាំអាហារជាមួយមនុស្សធំនេះ គួរចាប់ផ្តើមពីពេលឱ្យកូនតូចអង្គុយញ៉ាំបាយរួមតុជាមួយឪពុកម្ដាយ ដើម្បីឱ្យកូនបានមើលឃើញពីសុជីវធម៌ដ៏ត្រឹមត្រូវពីលោកឪពុក និងអ្នកម្តាយរបស់គេជាមុនសិន ព្រោះវិធីធ្វើឱ្យកូនមើលឃើញជាឧទាហរណ៍នេះ ជាវិធីមួយដែលទទួលបានលទ្ធផលល្អណាស់ ដោយលោកឪពុកអ្នកម្តាយអាចចាប់ផ្តើមតាំងពីការលាងសម្អាតដៃមុនពេលបរិភោគអាហារ…ប្រើស្លាបព្រា-សមដួសម្ហូបអាហារយ៉ាងសុភាព…ពោលពាក្យថា “អរគុណ”រាល់ពេលដែលមានអ្នកដួសម្ហូបដាក់ឱ្យ…មិនអានសៀវ​ភៅ ឬមើលទូរទស្សន៍ ឬលេងទូរស័ព្ទក្នុងពេលទទួលទានអាហារ ជាដើម-ល- បន្ទាប់ពីនោះ ប្រាកដណាស់ កូនតូចដែលតែងតែចង់ឱ្យលោក​ប៉ា និងអ្នកម៉ាក់ពេញចិត្តនោះ នឹងកត់ចំណាំទង្វើទាំងនោះ ហើយនិងធ្វើតាមជាមិនខាន។ ពេលកូនតូចចាប់ផ្តើមប្រត្តិបត្តិតាមអ្វីដែលអាណាព្យាបាលសម្តែងឱ្យគេឃើញហើយនោះ លោកឪពុក-អ្នកម្តាយក៏មិនគួរសរសើរកូនសម្លាញ់ជ្រុលពេកឡើយ ព្រោះវិធីនេះអាចធ្វើឱ្យកូនគិតថា គេគឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍គ្រប់ពេលដែលដល់ពេលចូលតុបាយ និងដែលសំខាន់នោះ គឺកុំនឹកសង្ឃឹមថា កូននឹងសម្តែងសុជីវធម៌ដ៏សមស្របទាំងនោះបានក្នុងរយៈពេលដ៏ខ្លីឱ្យសោះ ព្រោះពេលខ្លះកូនតូចក្នុងវ័យនេះ នៅតែសប្បាយរីករាយជាមួយអាហារដែលងាយស្រួលចាប់កាន់ញ៉ាំ(Finger Food)ដដែល ។ ក្នុងអំឡុងពេលដែលលោកឪពុក-អ្នកម្តាយកំពុងព្យាយាមបង្រៀនរឿងសុជីវធម៌ពេលញ៉ាំបាយដល់កូនតូចនោះ ប្រហែលជាមានពេលខ្លះហើយ ដែលកូនតូចនៅតែប្រឡូកប៉ូកប៉ាក់ប្រឡាក់ពេញមុខ ឬមានទង្វើដែលមិនស័ក្តិសមខ្លះមិនខាន…ស្ថិតក្នុងស្ថានការណ៍បែបនេះ អាណាព្យាបាលមានជម្រើស 2ចំណុច គឺទី1​ ធ្វើជាមិនចាប់អារម្មណ៍នឹងទង្វើទាំងអស់នោះ មិនថា​កូន​​ព្រួសបាយពេញតុ ស្រែកចេចចាច ឬខ្ជាក់បាយដាក់ក្នុងចាន ជាដើមក្ដី សូមលោកឪពុក-អ្នកម្តាយធ្វើព្រងើយ ធ្វើដូចជាគ្មានអ្វី​កើត​​ឡើងអ៊ីចឹង … Read more

5រឿងសំខាន់ ដែលកូនត្រូវធ្វើឱ្យបានមុនអាយុ 3ឆ្នាំ ដើម្បីត្រៀមខ្លួនចូលរៀនមត្តេយ្យ

ក្មេងតូចក្នុងវ័យ 3ឆ្នាំ ជាអំឡុងវ័យដែលឪពុកម្ដាយទាំងឡាយចាប់ផ្ដើមបញ្ជូនកូនទៅសាលាហើយ ដូច្នេះទើបថ្ងៃនេះ ឡារ៉ែនមានភារកិច្ចសំខាន់ដែលឪពុកម្ដាយនឹងត្រូវបង្ហាត់វិន័យដល់កូនឱ្យចេះជួយខ្លួនឯងក្នុងកិច្ចការងារប្រចាំថ្ងៃផ្សេងៗឱ្យបានមុនពេលគេចូលដល់វ័យរៀនដើម្បីឱ្យកូនបានត្រៀមខ្លួនរួចជាស្រេចមុនចូលរៀនមត្តេយ្យ និងដើម្បីឱ្យខ្លួនគេមិនក្លាយជាបន្ទុកចំពោះអ្នកគ្រូនៅឯសាលា…ដូច្នេះយើងនាំគ្នាមកមើលថា តើមានរឿងអ្វីខ្លះដែលកូនត្រូវធ្វើឱ្យបានមុនអាយុ 3ឆ្នាំ? 1 . បង្ហាត់ឱ្យកូនឈប់ស្រឡាញ់ដបទឹកដោះគោ ការដែលកូនអាយុជិត 3ឆ្នាំហើយ តែនៅតែស្រឡាញ់ដបទឹកដោះគោ ដើរកាន់ដបទឹកដោះគោគ្រប់ពេលវេលា ឬគេងមិនលក់ បើខ្វះដបទឹកដោះគោជាដើមនោះ មិនត្រឹមតែនឹងធ្វើឱ្យធ្មេញរបស់កូនមានបញ្ហានោះទេ តែនៅប្រថុយនឹងការកើតជំងឺពុកធ្មេញទៀតផង និងថែមទាំងមានផលប៉ះពាល់ដល់ការចូលរៀនត្រៀមមត្តេយរបស់កូនទៀតផង។ ដូច្នេះ នៅពេលកូនឈានចូលដល់វ័យហាត់ដើរ ឬក្នុងអំឡុងវ័យ 1-2ខួប អ្នកម្ដាយគួរចាប់ផ្ដើមបង្ហាត់ឱ្យកូនឈប់ស្រឡាញ់ដបទឹកដោះគោ ហើយបែរមកញ៉ាំទឹកដោះគោតាមរយៈបំពង់បឺត ឬកែវវិញម្ដងបានហើយ។ 2 . បង្ហាត់ឱ្យកូនចេះអង្គុយអ៊ឺអ៊ឹសក្នុងកន្ថោរ ក្មេងមួយចំនួនមិនព្រមចូលបន្ទប់ទឹកក្នុងអំឡុងពេលនៅសាលារៀនឡើយ ព្រោះគេមិនចេះអង្គុយលើកន្ថោរ ព្រោះធ្លាប់ស្លៀកតែខោទឹកនោម ដូច្នេះមុនអាយុ 3ខួប ឪពុកម្ដាយគួរតែបង្ហាត់កូនឱ្យចេះជួយខ្លួនឯងក្នុងរឿងនេះ ដែលការបង្ហាត់កូនឱ្យចេះអង្គុយបន្ទោបង់លើកន្ថោរនេះ ក្មេងវ័យ 3ខួបអាចហាត់រៀនបានហើយ គ្រាន់តែឪពុកម្ដាយត្រូវមានពេលវេលានៅចាំនាំកូនទៅអង្គុយបន្ទោបង់លើកន្ថោរ ឬនាំទៅចូលបន្ទប់ឱ្យបានជាប់លាប់ រហូតទាល់តែកូនហាត់ចេះ។ នៅពេលគេចេះចូលបន្ទប់ទឹកបានហើយ លុះដល់វ័យចូលរៀន គេនឹងចេះមើលថែទាំខ្លួនឯងបានមិនខាន។ 3 . បង្ហាត់ឱ្យកូនចេះញ៉ាំបាយដោយខ្លួនឯង ក្មេងក្នុងវ័យ 2.5 – 3ឆ្នាំដែលចូលរៀនសាលាមត្តេយ្យនឹងត្រូវញ៉ាំអាហារពេលថ្ងៃត្រង់ដំណាលគ្នា និងញ៉ាំដោយខ្លួនឯង មិនមានអ្នកមកអង្គុយបញ្ចុកដូចពេលនៅផ្ទះនោះទេ ដូច្នេះឪពុកម្ដាយគួរបង្ហាត់ឱ្យកូនមានវិន័យ … Read more

តើស្រ្តីមានគភ៌ គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯង និងកូនក្នុងផ្ទៃ?

ចង់ក្លាយជានារីដែលមើលមកឃើញស្អាត មានមន្តស្នេហ៏តាំងពីក្បាលដល់ចុងជើង ចូរកុំមើលរំលងស្បែកជើងដែលយើងត្រូវពាក់ដើររាល់ថ្ងៃនោះឱ្យសោះ ជាពិសេសក្នុងអំឡុងពេលមានគភ៌ ដែលជើងត្រូវទទួលទ្រទម្ងន់ខ្លួនដែលកាន់តែកើនជារឿយ​ៗ រហូតដល់គួរឱ្យអាណិត។ ដូច្នេះហើយទើបការជ្រើសរើសស្បែកជើងរបស់អ្នកមានផ្ទៃពោះដែលត្រូវពាក់ឱ្យសប្បាយជើង និងមានសុវត្ថិភាពនោះ គឺជារឿងសំខាន់ខ្លាំងណាស់ ។ ការជ្រើសរើសស្បែកជើងសម្រាប់ទៅធ្វើការងារក្រៅផ្ទះ . ស្រ្តីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងដែលគ្មានកែងខ្ពស់ ដើម្បីការពារទាំងការរអិលដួល និងការឈឺខ្នង-​ ចង្កេះ​ផង ។ ជ្រើសរើសពាក់ស្បែកជើងណាដែលស័ក្តិសមនឹងរូបរាងជើង ដែលអាចទទួលទ្រទម្ងន់ខ្លួនស្រ្តីមានគភ៌ និងទប់ទល់ការប៉ះទង្គិចបាន​​យ៉ាងល្អ។ កុំជ្រើសរើសយក ឬពាក់ស្បែកជើងតាមលេខដែលខ្លួនធ្លាប់ពាក់ដោយមិនបានល ព្រោះទំហំជើងអាចប្រែប្រួលនៅពេលមានគភ៌ និងពេល​ពាក់​ហើយ គួរទុក​ឱ្យនៅសល់ចន្លោះរវាងចុងម្រាមជើង និងចុងស្បែកជើងប្រវែង 1សង់ទីម៉ែត្រ​។ ពិនិត្យមើលបាតស្បែកជើងណាដែលតោងស្អិតនឹងកម្រាលឥដ្ឋ និងជ្រើសរើសយកពណ៌ណាដែលលេចច្បាស់ជាងសម្លៀកបំពាក់ដែលពាក់ទៅធ្វើការ និងមើលទៅឃើញរាងផ្លូវការបន្តិច។ បើត្រូវឈរធ្វើការយូរ គួរពាក់ស្បែកជើងដែលមានបាតរាបស្មើ ស្បែកទន់ៗ ដើម្បីកាត់បន្ថយការឈឺស្រពន់របស់សាច់ដុំជើង និងបាតជើង។ ឈានចូលដល់ត្រីមាសទី3 នៃការមានគភ៌ គួរចៀសវាងស្បែកជើងណាដែលពិបាកពាក់នៅពេលធ្វើការ ដូចជា ស្បែកជើងដែលមានខ្សែចង ខ្សែរឹតបន្តឹង ឬមានក្បាលគន្លឹះដែលធ្វើឱ្យត្រូវឱន-ងើបៗនៅពេលពាក់ចូល ឬពេលដោះចេញ ជាដើម។ ការជ្រើសរើសស្បែកជើងសម្រាប់ពាក់ធ្វើការនៅផ្ទះ . ក្នុងអំឡុងពេលមានគភ៌ ជើងនឹងហើម ហើយធំជាប្រក្រតី ដូច្នេះគួរជ្រើសរើសប្រើស្បែកជើងណាដែលមានលក្ខណៈធំទូលាយ ហើយស្រាល ពាក់ហើយសប្បាយស្រួលជើង ដូចជាស្បែកជើងសម្រាប់ស្ត្រីមានផ្ទៃពោះ ឬស្បែកជើងផ្ទាត់ជាដើម។ ជ្រើសរើសបែប … Read more

បង្ហាត់ជំនាញចាំបាច់ខ្លះដល់កូន មុនចូលរៀន…

បន្ទាប់ពីកូនតូចបានរៀនយល់ដឹងខ្លះៗជាបន្តបន្ទាប់ក្នុងអំឡុងពេល 1ឆ្នាំដំបូងហើយ ពេលឆ្លងចូលដល់ឆ្នាំទី 2-3 ​​យើងអាចនិយាយបានថា ជាអំឡុងពេលនៃការសន្សំចំណេះដឹងផ្សេងៗ និងរំលាយចំណេះដឹងទាំងនោះឱ្យចូលជាមួយនឹងសមត្ថភាព​របស់កុមារ និងបង្កឱ្យកើតជាជំនាញផ្សេងៗដែលចាំបាច់ត្រូវប្រើពេលចូលសាលារៀនលើកដំបូងបំផុតក្នុងជីវិតរបស់គេ។ នៅក្នុងវ័យនេះ គឺជាអំឡុងពេលមួយសំខាន់ណាស់ដែលអ្នកម្តាយត្រូវបង្ហាត់បង្រៀនរឿងជាច្រើនដល់កូន ជាពិសេសបំផុតជំនាញផ្សេងៗដែលត្រូវប្រើពេលនៅក្នុងសាលា…តើមានអ្វីខ្លះនោះ? សូមតាមដានដូចតទៅ ៖ ការចែករំលែក ៈ ដើម្បីឱ្យកូនបានស្គាល់ពីភាពមានទឹកចិត្ត និងចេះចែករំលែកការលេងជាមួយមិត្តភក្តិយ៉ាងមានសេចក្តីសុខ និងប្រកបដោយសុវត្ថិភាព។ ការចេះជួយខ្លួនឯង ៈ ដូចជាការចេះស្លៀកពាក់ខោអាវ ពាក់ស្រោមជើង ពាក់ស្បែកជើងដោយខ្លួនឯង ជាដើម។ ការធ្វើបានតាមបញ្ជាស្រួលៗរបស់អ្នកគ្រូ ៈ ដូចជាយកសៀវភៅទៅដាក់លើតុ ប្រមូលសៀវភៅដាក់ចូលកាបូប-ល- ។ ការហាត់ឆ្លើយតប ពេលមានសិស្សដទៃមកនិយាយជាមួយ។ បង្ហាត់ឱ្យចេះស្តាប់គ្រូ និងឆ្លើយតប។ អាចនៅជាមួយសាច់ញាតិ ឬអ្នកមើលថែបានដោយមិនស្រែកយំ ក្នុងអំឡុងពេលដែលម្តាយមិននៅ។ ចេះថែទាំ និងសម្អាតរាងកាយបានដោយខ្លួនឯង។ ចេះប្រាប់ ពេលចង់ចូលបន្ទប់ទឹក ឬចង់បត់ជើងធំ។ ចេះប្រាប់ឈ្មោះពិត និងឈ្មោះលេងរបស់ខ្លួនឯងបាន រួមទាំងស្គាល់ឈ្មោះរបស់ឪពុកម្តាយទៀតផង។ អាចអង្គុយធ្វើកិច្ចការរបស់សាលាយ៉ាងស្ងាត់ស្ងៀមបានច្រើននាទី។ ជំនាញទាំងអស់ខាងលើនេះ គឺជាអ្វីដែលអ្នកម្តាយត្រូវបង្ហាត់ឱ្យកូនចេះ និងដឹងតាំងពីពេលនៅផ្ទះឱ្យហើយជាស្រេច ដោយត្រូវចាប់ផ្តើមបង្ហាត់ម្តងបន្តិចៗ ប្រមាណជា 3-4​ ខែមុនពេលដែលកូនត្រូវចូលសាលារៀនលើកដំបូង ដើម្បីពេលដល់ថ្ងៃកូន​ចូលរៀន​មែនទែន កូននឹងបានដើរចូលសាលាយ៉ាងពើងទ្រូង និងជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងថា … Read more

ញ៉ាំបាយល្ងាចជុំគ្នា អាចធ្វើឲ្យកូនក្លាយជាក្មេងពូកែ

មិនគួរឲ្យជឿសោះ!!! កូននឹងរៀនពូកែ ប្រើប្រាស់ភាសានិងសំដីសំដៅល្អឥតខ្ចោះ ជាអ្នកអានដ៏ប៉ឹនប្រសប់ ថែមទាំងចេះសំរបខ្លួនបាន​គ្រប់ស្ថានការណ៏ សមត្ថភាពទាំងអស់នេះអាចកើតឡើងបានយ៉ាងងាយ ដោយគ្រាន់តែឲ្យកូនបានញ៉ាំបាយពេល​ល្ងាចនៅ​ក្នុង​​ផ្ទះជុំគ្នាជាមួយលោកឪពុកអ្នកម្តាយប៉ុណ្ណោះ…តើពឹត​មែនឬ? ​ គឺជារឿងពឹត…លទ្ធផលនៃការសឹក្សាវិភាគ 5យ៉ាងនៅក្នុងប្រទេសសហរដ្ឋអាមេរិក បានរកឃើញថា ៖ កុមារដែលមកពីក្រុមគ្រួសារដែលតែងតែទទួលទានបាយជុំគ្នាជាញឹកញាប់នោះ នៅពេលធំឡើងច្រើនតែមិនសូវមានបញ្ហារឿងជក់បារី ផឹកស្រា សេពគ្រឿងញៀន មានសម្ព័ន្ធភាពផ្លូវភេទមុនវ័យ ឬកើតរោគស្រពាប់ស្រពោន គិតខ្លីចង់ធ្វើអត្ថឃាតដូចកុមារដែលមិនដែលញ៉ាំបាយជុំគ្នាជាមួយឪពុកម្តាយនោះឡើយ ។ កុមារដែលបានញ៉ាំបាយជួបជុំគ្នា ដោយមានលោកប៉ាជាអ្នកអង្គុយនៅក្បាលតុ នឹងធ្វើឲ្យក្រុមគ្រួសារមានភាពកក់ក្តៅកាន់តែខ្លាំងឡើង មានការនិយាយពិគ្រោះគ្នា ផ្តល់នូវការណែនាំពីទង្វើនៃការហូបចុកដែលល្អត្រឹមត្រូវ ធ្វើឲ្យមានសុជីវធម៌ក្នុងការបរិភោគ ពេលធំឡើងកុមារថែមទាំងមានសញ្ញាថាអាចនឹងក្លាយជាអ្នកអានដ៏ពូកែម្នាក់ទៀតផង ។ កុមារដែលលោកឪពុកអ្នកម្តាយបានចូលរួមទទួលទានបាយជាមួយ នឹងមានលទ្ធផលការរៀន និងជំនាញការប្រើភាសាទំនាក់ទំនងល្អជាងកុមារដែលមិនបានញ៉ាំបាយរួមជាមួយឪពុកម្តាយ និងថែមទាំងមិនសូវមានបញ្ហារឿងកើតរោគ​ធាត់ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់ការវិវឌ្ឍទៀតផង ។ ពេលឈានចូលទៅរកវ័យត្រៀមជំទង់(ជិតស្ទាវ) កុមារនឹងមិនសូវមានបញ្ហារឿងសុខភាព ឬប្រថុយប្រថាននឹងទង្វើខុសប្រក្រតីខាងការហូបចុក ដូចជា មិនញ៉ាំអាហារ ញ៉ាំកាន់តែតិច ព្យាយាមសំរកទម្ងន់ដោយថ្នាំ(ចំពោះកូនស្រី) ពឹងបារី​បញ្ចុះទម្ងន់ ឬក្អួតក្រោយពេលបាយជាដើម ព្រោះការទទួលទានអាហារជុំគ្នានឹងធ្វើឲ្យកើតមានការយកចិត្តទុកដាក់ក្នុងរឿង​បរិភោគ អាចសង្កេតឃើញបានឆាប់រហ័ស បើកូនមានអាការខុសប្រក្រតីណាមួយ លោកឪពុកអ្នកម្តាយនឹងកែបញ្ហាបាន​ទាន់​ពេល​​​​វេលា ។ កុមារនឹងចេះសំរបខ្លួនតាមស្ថានភាពជុំវិញខ្លួនបានយ៉ាងល្អ បានឃើញភាពជាធ្លុងមួយ បាននៅជាក្រុមជុំគ្នាកុមារនឹងគិតបែបនេះរហូតដល់ធំក្លាយជាមនុស្សចាស់ ដូច្នេះហើយទើបបងប្អូនដែលធ្លាប់អង្គុយញ៉ាំបាយរួមតុជាមួយគ្នានៅ​តែ​​​មាន​ទំនាក់ទំនងនឹងគ្នា ហើយជិតដឹត ស្និទ្ធស្នាលនឹងគ្នារហូតដល់ពេលធំឡើងហ្នឹងឯង ។ ចុះបើមិនបានទទួលទានបាយជុំគ្នាវិញនោះ…? … Read more

នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 9

នៅក្នុងខែនេះ អាចហៅបានថាជាខែចុងក្រោយនៃការតាំងគភ៌ហើយ វិវឌ្ឍនាការផ្សេងៗរបស់ទារកក្នុងផ្ទៃមានដូចជា ប្រវែងខ្លួននឹងមានប្រមាណជា 20អ៊ិញ ទម្ងន់ខ្លួនប្រមាណជា 3,000 – 3,400ក្រាម អវយវៈគ្រប់ផ្នែក រួមទាំងសួតផងមានភាពពេញលេញល្អត្រៀមជាស្រេចក្នុងការប្រសូតហើយ។ ផ្នែកនាំមុខ ឬក្បាលនឹងរំកិលចុះមករកម្ដុំឆ្អឹងត្រគាក និងទារកក្នុងផ្ទៃមានការកម្រើកតិចជាងមុន។ ក្នុងខែទី 9 នៃការតាំងគភ៌នេះនឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីមានផ្ទៃពោះអាចមានអារម្មណ៍ដឹងដូចតទៅ…ៈ – ទារកលែងសូវរើ។ – ធ្លាក់សច្រើនឡើង និងរអិលខាប់។ ពេលខ្លះមានឈាមស្លេកៗហូរចេញមកក្រោយការពិនិត្យគភ៌ ឬក្រោយពេលមានភេទសម្ព័ន្ធរួច។ – ឈឺផ្សាក្នុងក្រពះ អាហារមិនរំលាយ ឆ្អល់ពោះ។ – ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងកើតខ្យល់ញឹកញាប់។ – តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀកខ្លះៗ។ – មានឈាមចេញតាមជើងធ្មេញពេលដុសសម្អាតធ្មេញ។ – កើតប្រគ្រីវកាច់នៅលើជើង។ – ហើមកជើង និងខ្នងជើង និងអាចមានហើមលើមុខ និងដៃផងដែរ។ – រមាស់នៅលើស្បែកក្បាលពោះ។ – កាន់តែឈឺខ្នងឡើង និងឈឺខ្លាំងឡើងៗ។ – កើតសភាវសរសៃឈាមត្បៀតនៅលើជើង។ – កើតឬសដូងបាត។ – … Read more

សំខាន់!! ឪពុក-ម្ដាយ 4ប្រភេទដែលអាចធ្វើឱ្យកូនមានទង្វើល្អ ឬច្រងេងច្រងាង…

ទង្វើនៃការចិញ្ចឹមមើលថែកូនរបស់ឪពុក-ម្ដាយអាចហុចផលឱ្យកូនក្លាយជាក្មេងល្អ ឬក្មេងច្រងេងច្រងាងបាន ព្រោះចរិតនិស្ស័យរបស់កូនអាចសាងបានដោយសារឪពុក-ម្ដាយ។ ​តើលោកអ្នកជាឪពុក-ម្ដាយបែបណាដែរ នៅក្នុងឪពុក-ម្ដាយទាំង 4ប្រភេទខាងក្រោម? ឪពុក-ម្ដាយ 4ប្រភេទដែលហុចផលដល់ទង្វើ អាកប្បកិរិយា និងចរិតនិស្ស័យរបស់កូនតាំងពីអំឡុងវ័យនៅតូច រហូតដល់ធំ។ តើឪពុក-ម្ដាយបែបណាដែលធ្វើឱ្យកូនបានល្អ ឬធ្វើឱ្យកូនក្លាយជាក្មេងច្រងេងច្រងាង អាត្មានិយម រឹងរូស មិនស្ដាប់បង្គាប់? រឿងទាំងអស់នេះកើតចេញពីការចិញ្ចឹមមើលថែទាំរបស់ឪពុក-ម្ដាយ ឬអ្នកនៅជិតដិត ដូច្នេះតើឪពុក-ម្ដាយគួរចិញ្ចឹមមើលថែកូនបែបណាទើបកូនបានល្អ? 1 . ឪពុក-ម្ដាយចិញ្ចឹមកូនយ៉ាងផ្ដាច់ការ ជាវិធីការអប់រំចិញ្ចឹមមើលថែដែលឪពុក-ម្ដាយមានភាពហ្មត់ចត់តឹងរ៉ឹងខ្ពស់ និងមិនឱ្យឥស្សរភាពដល់កូនឡើយ មិនថាតែ ៈ ការគ្រប់គ្រង និងដាក់ច្បាប់វិន័យឱ្យកូនប្រតិបត្តិតាមយ៉ាងតឹងរ៉ឹង មិនបណ្ដោយឱ្យកូនបានអធិប្បាយពីហេតុផល កូនត្រូវតែទទួលយកនូវពាក្យសម្ដីរបស់ឪពុក-ម្ដាយថា ជារឿងត្រឹមត្រូវ និងសមរម្យជានិច្ច ឪពុក-ម្ដាយប្រើអំណាចគ្រប់គ្រងដោយវិធីបញ្ជា និងដាក់ទោសនៅពេលកូនមិនធ្វើតាមដូចដែលខ្លួនឯងរំពឹងទុក ឪពុក-ម្ដាយតែងតែនៅឆ្ងាយ និងបដិសេធក្នុងការស្ដាប់កូន ឪពុក-ម្ដាយមិនដែលនឹកដល់អារម្មណ៍របស់កូន តើកូននឹងក្លាយជាមនុស្សយ៉ាងណា? គ្រប់គ្រងខ្លួនឯងបានខ្លាំង មានរបៀប ស្មោះត្រង់ តែនៅពេលដល់ចំណុចមួយ អាចនឹងផ្ទុះអារម្មណ៍ចេញមកបែបមិននឹកស្មានដល់ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ បង្កប់ភាពច្រងេងច្រងាង នៅផ្ទះមើលទៅសុភាពរៀបរយ តែអាចច្រងេងច្រងាងខ្លាំងក្លាពេលនៅខាងក្រៅ។ ប៉ឹនខ្លាច និងអៀនច្រើន គ្មានភាពនឹងនរខាងអារម្មណ៍ ព្រោះត្រូវគ្រប់គ្រងឱ្យនៅក្នុងរបៀបវិន័យយ៉ាងតឹងរ៉ឹងគ្រប់ពេលវេលា។ ខ្វះភាពជឿជាក់លើខ្លួនឯង និងដោយសារតែមានមោទនភាពលើខ្លួនឯងទាប ធ្វើឱ្យមើលមិនឃើញកូណតម្លៃរបស់ខ្លួនឯង។ ខ្វះជំនាញក្នុងការចូលសង្គម … Read more

កូនមិនព្រមទៅសាលារៀន ឪពុកម្ដាយគួរធ្វើយ៉ាងណា?

មិនព្រមទៅសាលារៀន…ក្មេងជំនាន់ថ្មីនេះមានបញ្ហានេះកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ នេះក៏ដោយសារតែឪពុកម្ដាយចិញ្ចឹមកូនឱ្យរស់នៅស្រួល និងនៅចាំជួយកូនស្ទើរតែគ្រប់រឿង ខណៈពេលជាមួយគ្នាឪពុកម្ដាយខ្លះក៏មានការបង្ខំ ឬប្រញាប់បញ្ជូនឱ្យឆាប់ទៅសាលារៀនពេក ដោយមិនមើលពីសមត្ថភាពរបស់ក្មេងជាចម្បង។ ព្យាយាមបង្ខំ ឬជំរុញឱ្យក្មេងអានសៀវភៅ ឱ្យសរសេរអក្សរច្រើនៗតាំងពីអាយុ 4 – 5ឆ្នាំ ឱ្យគិតលេខឱ្យបាន…ហើយបើយ៉ាងហ្នឹងៗ តើមិនឱ្យក្មេងយំចង់តែនៅផ្ទះ មិនចង់ទៅសាលាយ៉ាងម៉េចនឹងបាន? ក្មេងមិនចង់ទៅសាលារៀនមានមូលហេតុមកពីអ្វី? 1 . វិតក្កកង្វល់ ខ្លាចការព្រាត់ប្រាសពីឪពុកម្ដាយ ខ្លាចប៉ាម៉ាក់លែងស្រឡាញ់។ 2 . រៀនអក្សមិនទាន់ រៀនមិនយល់ គ្រូដាក់ទណ្ឌកម្មធ្ងន់។ 3 . លេងជាមួយពួកម៉ាកមិនសប្បាយ ចូលជាមួយមិត្តភ័ក្តិ និងគ្រូមិនចុះ មិនចេះសម្របខ្លួន។ 4 . ការចិញ្ចឹមថែទាំដែលបណ្ដោយតាមចិត្តកូន ឬធ្វើជំនួសកូនច្រើនពេក រហូតដល់ក្មេងធ្លាប់ខ្លួននឹងទង្វើតាមចិត្តខ្លួនឯង។ 5 . មិនទាន់មានជំនាញគ្រឹះលើផ្នែកការលេង ការនៅរួមជាមួយអ្នកដទៃ និងការកែបញ្ហាចំពោះមុខ។ កូនមិនព្រមទៅសាលារៀន គួរធ្វើយ៉ាងណាទើបល្អ? 1 . កែសម្រួលវិធីការចិញ្ចឹមថែទាំ ឱ្យចេះជួយខ្លួនឯង និងចេះជួយធ្វើការងារផ្ទះសួនរួម ដោយមានឪពុកម្ដាយនៅក្បែរ ចាំលើកទឹកចិត្ត តែមិនធ្វើជំនួសកូនទាំងអស់នោះទេ។ 2 . បង្ហាត់ជំនាញគ្រឹះលើផ្នែកការលេង … Read more