Tag: នី រតនា

  • នី រតនា ឡើងកូដ ដូររថយន្ដប្រណីត Mazda ថ្មីសន្លាងមែនឬ?

    នី រតនា ឡើងកូដ ដូររថយន្ដប្រណីត Mazda ថ្មីសន្លាងមែនឬ?

    នៅថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2017 នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ម្ចាស់ពានកម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian iDol រដូវកាល​ទី 1 លោក នី រតនា បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក និងសារដ៏មានអត្ថន័យនៅក្នុងជីវិតឱ្យមហាជនបានដឹង។ រូបភាពមួយសន្លឹកនោះបានស្ដែងឱ្យឃើញថា ​លោកកំពុងតែ​ឈរ​នៅពី​មុខ​ឡាន​ទំនើប​មួយ​គ្រឿង​ម៉ាក Mazda ខុសពីពេល​កន្លង​មកដែលលោក​ជិះ​ឡាន​ Lexus RX 350 នៅឡើយ។

    ​តារាចម្រៀង​ប្រចាំផលិត​កម្មហង្សមាសបានរៀបរាប់ថា «យើងអាចនឹងកើតមក មិនបានរស់នៅលើគំនរទ្រព្យដូចគេក៏ពិតមែន  ក៏ប៉ុន្តែអ្វីដែលយើងយកមកជាមួយនោះ គឺទេពកោសល្យ នឹងជំនាញពិសេសផ្ទាល់ខ្លួន។ ទ្រាំបន្តិចទៀត! ប្រឹងបន្តិចទៀត! តស៊ូបន្តិចទៀត! យើងនឹងឈានទៅដល់គោលដៅរបស់យើងជាក់ជាមិនខាន…»។

    សារព័ត៌មាន ឡារ៉ែន បានព្យាយាមសុំការបកស្រាយបញ្ជាក់ពីលោក នី រតនា តាមរយៈសារអេឡិចត្រូនិក និងត្រូវបានលោកបញ្ជាក់ប្រាប់មកវិញថា «នោះមិនមែនជារថយន្ដរបស់ខ្ញុំទេបង! ការពិត គឺជារថយន្ដសម្រាប់ថតរឿងភាគថ្មី ដែលមានចំណងជើងថា ”រាជបុត្រកង្កែប“ ទេ»៕

  • តារាបួនដួងជួបគ្នានៅរឿងភាគទូរទស្សន៍ហង្សមាស “រាជបុត្រកង្កែប ឬ ជួបស្នេហ៍អ្នកមាន “

    តារាបួនដួងជួបគ្នានៅរឿងភាគទូរទស្សន៍ហង្សមាស “រាជបុត្រកង្កែប ឬ ជួបស្នេហ៍អ្នកមាន “

    បន្ទាប់ពីលោក នី រតនា បានបង្ហើបប្រាស់អ្នកសារព័ត៌មាន ឡារ៉ែន កាលពីប៉ុន្មានសប្ដាហ៍មុន អំពីការថតរឿងភាគទូរទស្សន៍របស់លោក ស្រាប់តែប៉ុន្មានម៉ោងមុននេះបន្ដិច តារារូបនេះបានទម្លាយរឿងភាពក្រុងពាលីរបស់ខ្លួននៅក្នុងរឿង “រាជបុត្រកង្កែប ឬ ជួបស្នេហ៍អ្នកមាន “។

    បើតាមគណនីរបស់លោក នី រតនា បានឱ្យដឹងថា ” ឥលូវនេះ! យេីងខ្ញុំទាំងអស់គ្នា បានមកចូលរួមពិធីក្រុងពាលី ថតខ្សែភាពយន្តថ្មីរបស់ក្រុមហ៊ុនហង្សមាស វីឌីអូ ក្នុងរឿង រាជបុត្រកង្កែប ឬ ជួបស្នេហ៍អ្នកមាន ! សូមបងប្អូនកុំភ្លេចរងចាំតាមដានទស្សនាទាំងអស់គ្នា អរគុណសម្រាប់ការគាំទ្រ ” ។ ចង់ដឹងថារឿងនេះល្អមើលយ៉ាងដូចម្ដេចក្ដី មានតែរង់ចាំទស្សនានៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស នាពេលខាងមុខឆាប់ៗនេះ៕

     

  • ចុម…ស្ងាត់ៗ នី រតនា សម្ងំថតរឿងភាគទូរទស្សន៍ (មានវីដេអូ)

    ចុម…ស្ងាត់ៗ នី រតនា សម្ងំថតរឿងភាគទូរទស្សន៍ (មានវីដេអូ)

    តាមរយៈការប្រគំតន្ត្រី ETV Gold តន្ត្រីមហាគ្រួសារ KAP លោក នី រតនា បានផ្ដល់បទសម្ភាសជាមួយអ្នកយកព័ត៌មាន នៃគេហទំព័រ ឡារ៉ែន ជាពិសេសជុំវិញជីវិតរស់នៅប្រចាំថ្ងៃ និងការងារសិល្បៈថ្មីៗ ដែលលោកកំពុងតែជោគជ័យ និងទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តទស្សនិកជនជាច្រើន។

    ម្ចាស់ពានរង្វាន់ Cambodian IDol រដូវកាលទី 1 រូបនេះ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ក្រៅពីថតចម្រៀងថ្មីៗហើយ លោកកំពុងតែថតរឿងភាគថ្មីមួយ សម្រាប់ស្ថានីយទូរទស្សន៍ហង្សមាស។ រតនា បានបន្ដថា “រឿងភាគមួយនេះ ជាប្រភេទរឿងបែបស្នេហាយុវវ័យ មិនមែនជារឿងបុរាណអីទេ តែជារឿងសម័យទំនើប”។

    គួរបញ្ជាក់ផងដែរថា នៅក្នុងរឿងភាគបែបយុវវ័យនេះ លោកថា មានការចូលរួម និងចាប់ដៃគូសម្តែងជាមួយតារាចម្រៀងស្រីជាច្រើនដួងទៀត ដូចជា កញ្ញា សួស វីហ្សា និងកញ្ញា វី ឌីណែត ជាដើម។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូបទសម្ភាសរបស់លោក នី រតនា ជាមួយអ្នកយកព័ត៌មាននៃគេហទំព័រ ឡារ៉ែន ខាងក្រោមនេះ៖

  • បុរសពិការដៃសំឡេងពីរោះដូច នី រតនា សម្រេចក្តីប្រាថ្នាហើយ (មានវីដេអូ)

    បុរសពិការដៃសំឡេងពីរោះដូច នី រតនា សម្រេចក្តីប្រាថ្នាហើយ (មានវីដេអូ)

    នៅរាត្រីថ្ងៃសៅរ៍ ទី2 ខែកញ្ញា ឆ្នាំ2017 ក្នុងកម្មវិធី ETV Gold តន្ត្រីមហាគ្រួសារ KAP បានអញ្ចើញតារាចម្រៀងល្បីៗជាច្រើនដួងមកចូលរួម ក្នុងនោះម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambidian Idol រដូវកាលទី 1 គឺលោក នី រតនា ក៏បានចូលរួមផងដែរ និងបានបង្កបរិយាកាសសប្បាយរីករាយកក្រើកពេញឆាកប្រគំតន្ត្រីទាំងមូលទៀតផង។

    នៅក្នុងវគ្គជំនួបជាមួយ Idol មានបេក្ខជន 3 រូបត្រូវបានអញ្ចើញឡើងចូលរួមច្រៀងជាមួយលោក នី រតនា ។ បងប្រុស ភ័ណ្ឌ បុត្រា ជាបុរសពិការដៃខាងឆ្វេង ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ដោយសារតែបងប្រុសមានសំឡេងពីរោះដូចលោក នី រតនា និងជាអ្នកគាំទ្រផ្ទាល់របស់តារាចម្រៀងរូបនេះទៀតផង។

    បុរសពិការដៃរូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័តមាន ឡារ៉ែនថា “ខ្ញុំមានបំណងប្រាថ្នាចង់ក្លាយជាតារាចម្រៀងមួយរូបដែរ តែជាអកុសលដោយសារតែពិការដៃពីកំណើតទើបខ្ញុំបាត់បង់ឱកាសនោះយ៉ាងគួរឱ្យសោកស្តាយ តែថ្ងៃនេះខ្ញុំបានច្រៀងរួមជាមួយនឹង Idol របស់ខ្ញុំហើយ ពិតជារំភើប និងសប្បាយចិត្តណាស់ដែលខ្ញុំបានបញ្ចេញសមត្ថភាពរបស់ខ្ញុំជាមួយនឹង Idol របស់ខ្ញុំបែបនេះ”។

    គួរបញ្ជាក់បន្ថែមដែរថា បងប្រុស ភ័ណ្ឌ បុត្រា មានស្រុកកំណើតនៅខេត្តស្វាយរៀង និងសព្វថ្ងៃនេះមានមុខរបរជាកម្មករសំណង់នៅរាជធានីភ្នំពេញ។

    ដើម្បីជាការជាក់ច្បាស់ សូមទស្សនាការបកស្រាយបទចម្រៀងខាងក្រោមនេះ៖