ឌូបៃ​ជួយ​ជួសជុល​ផ្ទះ​ដោយ​មិន​គិត​ថ្លៃ ក្រោយ​ «ភ្លៀង​បាក់​មេឃ» កាល​ពី​សប្ដាហ៍​កន្លង

បន្ទាប់ពី​ភ្លៀង​ធំបង្ក​ទឹក​ជំនន់ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ឌូបៃ​របស់​អេមីរ៉ាត់​អារ៉ាប់រួម (UAE) ដែលត្រូវ​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ នឹង​ទទួលបាន​ការ​ពន្យារ​ពេល​សង​បំណង​ធនាគារ​ 6 ខែ និង​ជួស​ជុល​ផ្ទះដោយ​មិន​គិត​ថ្លៃ​។ ធនាគារ​ជាតិ​ UAE (CBUAE) ទើប​តែ​អនុម័ត​ និង​ប្រកាស​ស្នើ​ឱ្យ​គ្រប់​ធនាគារ​ និង​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​ អនុញ្ញាត​ឱ្យ​ពន្យារ​ពេល​លើ​ការ​បង់​ប្រាក់​សង​ត្រឡប់​ចំពោះ​ឥណទានផ្ទាល់​ខ្លួន​ និង​ឥណទាន​ទិញ​រថយន្ត​ ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង រយៈ​ពេល 6​ខែ​។ ការ​ពន្យារ​ពេល​បង់​ប្រាក់​សង​ធនាគារ​នេះ​នឹង​មិន​មាន​ការ​ប្រាក់​ ឬ​ការ​ចំណាយ​បន្ថែម​។ ទន្ទឹម​នឹង​នេះ CBUAE ក៏​បាន​សម្រេច​ថា ការ​ខូច​ខាត​យាន​ជំនិះ និង​ផ្ទះ​សំបែង​ដោយ​ជំនន់​ទឹក​ភ្លៀង​កាល​ពី​សប្ដាហ៍​កន្លង នឹង​ត្រូវ​បានធានារ៉ាប់រង​ បើ​សិន​មាន​កិច្ច​សន្យា​ធានារ៉ាប់រងការបាត់​បង់ និង​ការ​ខូច​ខាត​។ ដូច្នេះ បណ្ដា​ក្រុម​ហ៊ុនធានារ៉ាប់រងត្រូវ​តែ​មាន​កាតព្វកិច្ច​អនុវត្ត​តាម​ការ​ព្រមព្រៀង​។

ថៃ​នឹង​ផ្ដល់​ប្រាក់ឌីជីថល់ជិត 14 ពាន់​លាន​ដុល្លារ​ដល់​ពលរដ្ឋ ដើម្បី​ជំរុញ​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​ថៃ គ្រោង​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​តាម​រយៈការឧបត្ថម្ភ​ប្រាក់​ 5សែន​លាន​បាត​ ដល់​ប្រជាជន​ប្រមាណ​ 50 លាន​នាក់​ សម្រាប់​ការ​ទិញ​ទំនិញ​។ នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin ទើប​តែ​បាន​ប្រកាស​អំពី​ផែនការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន 10,000 បាត (275 ដុល្លារ) សម្រាប់​ពលរដ្ឋ​គ្រប់​លក្ខខណ្ឌ​ម្នាក់ៗ​ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​​។ កម្មវិធី​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 5 សែន​លាន​បាត (13.75 ពាន់​លាន​ដុល្លារ​អាម៉េរិក) និង​​ភាគ​ច្រើន​មាន​ប្រភព​ពី​ថវិកា​ជាតិ​ឆ្នាំ 2024 និង 2025​ នេះ នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ត្រី​មាស​ទី​បួន​​ក្នុង​ឆ្នាំ​ 2024​។ តាម​ផែនការ​ ពលរដ្ឋ​ថៃ​ដែល​មាន​អាយុ​ចាប់​ពី 16 ឆ្នាំ​ឡើង​ទៅ និង​មាន​ប្រាក់​ចំណូល​ក្រោម​ 70,000 បាត​ក្នុង​មួយ​ខែ ហើយ​មាន​ប្រាក់​តិច​ជាង 500,000 បាត​ក្នុ​ងគណនី​ធនាគារ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ 10,000 បាត​ តាម​រយៈ​កាបូប​លុយឌីជីថល់។ ដោយ​យោង​ទៅ​លើ​គោលការណ៍​ខាងលើ អាជ្ញាធរ​ថៃ​គណនា​ឃើញ​ថា ពលរដ្ឋប្រមាណ 50 លាន​នាក់​នឹង​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​នេះ​។ លោក Srettha Thavisin ឱ្យ​ដឹង​ថា គោលនយោបាយ​នេះនឹង​ជំរុញ​កំណើន​ផលិតផល​ក្នុង​ស្រុកសរុប (GDP) … Read more

ធនាគារពិភពលោក​៖ សេដ្ឋកិច្ច​អាស៊ី​មិន​ល្អដូច​ការ​រំពឹង​ទុក

យោង​តាម​ធនាគារ​ពិភពលោក (WB) កំណើន​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ​នេះ ត្រូវ​បាន​ព្យាករ​ថា នឹង​យឺត​ជាង​ឆ្នាំ​កន្លង​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពល​ខ្លាំង​។ ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​គ្រោង​នឹង​ថយ​ចុះ​ពី 5.1% ក្នុង​ឆ្នាំ​ 2023 មក​នៅ​ត្រឹម​ 4.5% ក្នុង​ឆ្នាំ 2024​ ទាប​ជាង​បើ​ធៀប​នឹង​ដំណាក់​កាល​មុន​កូវីដ-19​។ បើ​ទោះ​នៅ​តែ​ខ្ពស់ជាង​បណ្ដា​តំបន់​ដទៃ​ ប៉ុន្តែ​អាស៊ី​ក៏​នៅ​តែ​មិន​ទាន់​សម្រេច​បាន​ដូច​ទៅ​នឹង​សក្ដានុពល​របស់​ខ្លួន​។ ប្រទេស​ចិន​ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​ទ្វីប​អាស៊ី បាន​កំណត់​គោលដៅ​សម្រេច​ឱ្យ​បាន​ 5% ក្នុង​ឆ្នាំ​នេះ ទាប​ជាង​ បើធៀប​នឹង 5.2% របស់​ឆ្នាំ​កន្លង​។ ប៉ុន្តែ WB ព្យាករ​ថា GDP របស់​ប្រទេស​ចិន​នឹង​មាន​កំណើន​ត្រឹម​តែ​ 4.5%​ ប៉ុណ្ណោះ។ មូលហេតុ​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​អាស៊ី​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កំណើន​ទាប​ដូច្នេះ ក៏​ដោយ​សារ​កត្តា​មួយ​ចំនួន​ រួម​មាន​៖ បំណុល រនាំង​ពាណិជ្ជកម្ម អស្ថិរភាព​គោលនយោបាយ អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក ការ​ប្រាក់​ខ្ពស់ ការ​ថយ​ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍​ចិន ការថយ​ចុះ​នៃ​ការ​​វិនិយោគ​ពី​វិស័យ​ឯកជន​ ​ ដំណោះ​ស្រាយ​ ជំរុញ​ផ្នែក​ហិរញ្ញវត្ថុ ជំរុញ​សុខុមាលភាព​សង្គម​ឱ្យ​បាន​ខ្លាំង​ក្លា​ជាង​មុន បង្កើត​គោលនយោបាយ​ដែល​ជួយ​ជំរុញ​ការ​ចំណាយ​ លុបបំបាត់​រនាំង​ពាណិជ្ជកម្ម កែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​ កែទម្រង់​វិស័យ​អប់រំ ការសន្និដ្ឋាន​ សេដ្ឋកិច្ច​អាស៊ី កំពុង​ជួប​ឧបសគ្គច្រើន​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពលរីកចម្រើន​យ៉ាង​ខ្លាំង​ក្លា​។ បណ្ដា​ប្រទេស​គួរ​តែ​អនុវត្ត​ដំណោះ​ស្រាយ​សម​ស្រប​ … Read more

ថៃ​រក​ឃើញ​ពលករ​បរទេស​ខុស​ច្បាប់​រាប់​ពាន់នាក់

អាជ្ញាធរថៃ កំពុង​តែ​បង្កើន​ការ​តាម​រក​ពលករ​បរទេស​ខុសច្បាប់ នៅ​ទូទាំង​ប្រទេស​។ សមត្ថកិច្ច​ថៃ​អះអាង​ថា មូលហេតុ​នៃ​ការ​រឹត​បន្តឹង​នេះ​គឺ​ដើម្បីការ​ពារ​ការ​ងារ​សម្រាប់​ពលរដ្ឋ​ថៃ​ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​ពលករ​បរទេស​។ បន្ទាប់​ពី​បាន​ចាប់​ផ្ដើម​ការ​ងារ​នេះ​ អាជ្ញាធរ​ថៃ​បាន​ត្រួត​ពិនិត្យ​ជន​បរទេស​ជាង 300,000 នាក់​ ក្នុង​នោះ​បាន​រក​ឃើញ​ជាង 1,600 នាក់​ ជា​ពលករ​ខុស​ច្បាប់​។ យោង​តាម​គោលការណ៍ច្បាប់​ប្រទេស​នេះ ពលករខុស​ច្បាប់​នឹង​ត្រូវ​បាន​ពិន័យ​ពី 5,000 ដល់ 50,000 បាត​ និង​ត្រូវ​ចាប់បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ដើម​ ហាម​ចូល​ប្រទេស​ថៃ​រយៈ​ពេល​ពីរ​ឆ្នាំ​។ ចំណែក​និយោជកដែល​ប្រើ​ប្រាស់​ពលករ​បរទេស​ខុស​ច្បាប់​ នឹង​ត្រូវ​ពិន័យ​ពី 10,000 ដល់ 100,000 បាត។ នៅ​ពេល​រំលោភ​ច្បាប់​នេះ​ពីរ​ដង នឹង​ត្រូវ​ដាក់​ពន្ធនាគារ​មិន​លើស​ពី​មួយ​ឆ្នាំ​ ហើយ​ត្រូវ​បង់ប្រាក់​ពិន័យ​ពី 50,000 ដល់ 200,000 បាត/ពលករ​ម្នាក់​ និង​ហាម​ប្រើ​ប្រាស់​ពលករ​បរទេស​បីឆ្នាំ​។

ក្នុង​អាស៊ាន ប្រទេស​នេះ​ជាប់​លេខ​មួយ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ

នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​​អាគ្នេយ៍ (អាស៊ាន-ASEAN) សិង្ហបុរី​នាំ​មុខ​គេ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​​កុងតឺន័រ​អន្តរជាតិ​​ សម្រាប់​ឆ្នាំ 2023​។ យោង​តាម​របាយការណ៍​របស់ធនាគារ​ពិភពលោក ​ឆ្នាំ 2023 សិង្ហបុរី​មាន​សេវាកម្ម​ដឹក​ជញ្ជូន​​កុងតឺន័រ​អន្តរជាតិ​ចំនួន 240 ផ្លូវ​ ឈរ​លំដាប់លេខមួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ម៉ាឡេស៊ី​ជាប់​លេខ​ពីរ​ ដោយមាន​ 208 ផ្លូវ​ ខណៈ​វៀតណាម​មាន 180 ផ្លូវ​ ត្រូវ​ជាប់​លេខ​បី​។ ប្រទេស​ទាំង​បីនេះ​ក៏​ជាប់​ចំណាត់​ថ្នាក់​ដូច​ខាងលើ​ បើ​និយាយអំពី​ចំនួន​តំណ​ភ្ជាប់​​ដោយ​ផ្ទាល់ នៃ​សេវា​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ​ ដោយ​មិន​ឆ្លង​កាត់​ឈ្មួញ​កណ្ដាល​។ យោង​តាម​ស្ថិតិ​របស់​ធនាគារ​ពិភពលោក​ ប្រទេស​ជាប់​សមុទ្រ​ស្ទើរ​តែ​ទាំង​អស់​ មានតំណ​ភ្ជាប់​នៃ​សេវាកដឹក​ជញ្ជូន​កុង​តឺន័រ​តិច​ជាង 20 និង​ពឹង​ផ្អែក​ទៅ​លើ​បណ្ដាញ​ឈ្មួញ​កណ្ដាល​។ នៅ​តំបន់​អាស៊ាន ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ថៃ និង​វៀតណាម គឺ​ជា​ប្រទេស​ដែល​មាន​តំណ​ភ្ជាប់​នៃសេវា​​ដឹកជញ្ជូន​កុង​តឺន័រ​អន្តរ​ជាតិ​ដោយ​ផ្ទាល់​ និង​មិន​អាស្រ័យ​លើ​សកម្មភាព​របស់​ឈ្មួញ​កណ្ដាល​។

ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ 2023 កើនឡើងខ្ពស់

ក្នុងឆ្នាំ 2023 ប្រតិបត្តិការទូទាត់ដោយ​ប្រើ​ប្រាស់ប្រាក់​រៀល​តាម​ប្រព័ន្ធ​ឌីជីថល់ បានកើនឡើង 44% ធៀបនឹងឆ្នាំ 2022 និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា 3.1%។ តួលេខ​ខាងលើ​នេះ ត្រូវ​បាន​លើក​ឡើង​ដោយ​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពី «ខួបលើកទី 44 នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» ដែល​បាន​ធ្វើឡើង​នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2024។ ក្នុងចំណោមវិធានការនានា​ដែល​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​​ប្រាក់រៀល ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់​តែ​មានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច​។ លើសពីនេះ ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចទូទាត់តាមប្រព័ន្ធយ្យូអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។ លោកជំទាវ ជា សិរី បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន និងឥណ្ឌា ជាដើម។ … Read more

កាមេរូន និង​ប៉ូឡូញ​អភិវឌ្ឍ​ «កាក់​ហោះ» ដូច​ UFO ដំបូង​គេ​លើ​ពិភពលោក

ធនាគារ​ជាតិ​កាមេរូន និង​រោង​ចក្រ​​ស្ល​កាក់​ប្រាក់​ប៉ូឡូញ Mennica Polska ថ្មី​ៗ​នេះ​បាន​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​កាក់​ UFO MP-1766 ដែល​ជា​ឧបករណ៍​ហោះ​ហើរ​ស្រប​ច្បាប់​ដំបូង​គេ​លើ​ពិភពលោក​។ យោង​តាម​ទំព័រ Oddity Central (អង់គ្លេស) ឈ្មោះ​របស់​កាក់​នេះ​ត្រូវ​បាន​ដាក់​ទៅ​តាម​លំនាំ​នៃ​ថាស​ហោះ​ និង​សមត្ថភាព​វិល​យឺត​ក្នុង​អាកាស​ដូច​ទៅ​នឹង​យាន​អវកាស​របស់​មនុស្ស​ពិភព​ផ្កាយ (UFO)​។ ចំណែក​លេខ 1766 គឺជា​ថ្ងៃ​បង្កើត​នាយកដ្ឋាន​ស្លកាក់​ប្រាក់​ប៉ូឡូញ​ ក៏​ដូច​ជា​តម្លៃ​របស់​កាក់​ 1,766 ហ្វ្រង់កាមេរូន ដែល​ប្រហែល​នឹង 2.91 ដុល្លារ​អាម៉េរិក​។ កាក់​ប្រាក់​នេះ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ស្រប​ច្បាប់​នៅ​ប្រទេស​កាមេរូន​។ ជាង​នេះ តម្លៃ​របស់​វា​ក៏​ខ្ពស់​ជាង​បើ​ធៀប​នឹង​តម្លៃ​ផ្លូវ​ការ​របស់​វា​។ ដោយ​សារ​តែ​បរិមាណ​មាន​កំណត់ត្រឹម​តែ​ 510 កាក់ ​នៅ​ទូទាំង​សកល​លោក​ មួយ​កាក់ UFO MP-1766 មាន​តម្លៃ​ជាង 1,000 ដុល្លារ​អាម៉េរិក​ នៅ​ពេល​កក់​មុន​។ Mennica Polska មិនទាន់​​បង្ហើប​ឱ្យ​ដឹង​ព័ត៌មាន​លម្អិត​អំពី​បច្ចេកវិទ្យា​នៅ​ពី​ក្រោយ UFO MP-1766 ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ដែលបាន​​លេច​ធ្លាយ​ កាក់​នេះ​ត្រូវ​បាន​បំពាក់​កូន​ម៉ាស៊ីន​មួយ​គ្រឿង​នៅ​ខាង​ក្នុង និង​ត្រូវ​បញ្ឆេះ​ដោយ​កម្លាំង​ម៉ាញ៉េទិច​​ដែល​បង្កើត​ឡើង​រវាង​កាក់ និង​រចនា​សម្ព័ន្ធ​ពិសេស​ដែល​អម​ជាមួយ​។ ប្រការ​នេះ​អនុញ្ញាត​ឱ្យ​កាក់ UFO MP-1766 អាច​បណ្ដែត​ខ្លួន​ និង​វិល​ដូច​ទៅ​នឹង​ថាស​ហោះ (UFO)។ ក្រៅ​ពី​នេះ UFO … Read more

សេណារីយ៉ូណា​ដែល​ធ្វើ​ឱ្យ​តម្លៃ​មាស​ពិភពលោក​ឡើង​ដល់ 361 ដុល្លារ​/ជី

តម្លៃ​មាស​អាច​កើន​ 50% ឡើង​ដល់ 3,000 ដុល្លារ​អាម៉េរិក​ក្នុង​មួយ​អោន​ (1 អោន (ounce) = 8.29426 ជី) នៅ​ក្នុង​រង្វង់​ពី 12 ទៅ 18 ខែទៀត​ បើ​សិន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចូល​ក្នុង​ឱនភាព​ជ្រៅ​ជាង​បច្ចុប្បន្ន​ និង​បណ្ដា​ធនាគារ​កណ្ដាល​បង្កើន​ការ​ទិញ​។ នេះ​បើ​តាម​ធនាគារ Citi។ តម្លៃ​មាស​ប្រគល់​ភ្លាម​ពិភពលោក​ បច្ចុប្បន្ន​ត្រូវ​បាន​ជួញ​ដូរ​ក្នុង​តម្លៃ​ 2,016 ដុល្លារ​ក្នុង​មួយ​អោន​ ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ 2,135 ដុល្លារ​កាល​ពី​ខែ​ធ្នូ 2023​។ ក៏ប៉ុន្តែ ក្រុម​អ្នក​វិភាគ​នៅ​ធនាគារ​ Citi យល់​ថា តម្លៃ​មាស​នេះអាច​ឡើង​ដល់ 3,000 ដុល្លារ​/​អោន​ នៅ​ក្នុង​រង្វង់​ពី 12 ទៅ 18 ខែ​ខាង​មុខ​។ យោង​តាម Aakash Doshi ប្រធាន​ក្រុម​អ្នក​វិភាគ​ទំនិញ​តំបន់អាម៉េរិក​ខាង​ជើង​ ប្រចាំ​ធនាគារ​ Citi សេណារីយ៉ូ​ដែល​មាន​ភាគ​រយ​កើត​ឡើង​ខ្ពស់​ជាង​គេ​ ដែល​នាំ​ឱ្យ​មាស​ឡើង​ថ្លៃ​ដល់ 3,000 ដុល្លារ​/​អោន គឺ​និន្នាការ​ «មិន​ប្រើ​ប្រាស់​ប្រាក់ដុល្លារ​អាម៉េរិក​» នៅ​តាម​ធនាគារ​ជាតិ​នៃ​បណ្ដា​ប្រទេស​ទើប​លេច​ធ្លោ​។ ប្រការ​នេះ​អាច​នាំ​ឱ្យ​កម្លាំង​ទិញមាស​របស់​ធនាគារ​ទាំង​នេះ​កើន​ឡើង​ទ្វេដង​។ បច្ចុប្បន្ន … Read more

ក្រុម​ហ៊ុន​​មួយ​របស់​ឥណ្ឌូណេស៊ី ចាប់​អារម្មណ៍​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា

(ភ្នំពេញ) – ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Jonh Riady នាយក​ប្រតិបត្តិរបស់​ក្រុមហ៊ុន Lippo Group និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ យោង​តាម​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុងជំនួបនេះ លោក Jonh Riady បានបង្ហាញ​ចំណាប់អារម្មណ៍លើវិស័យមួយចំនួននៅកម្ពុជា រួមមានជា​អាទិ៍ វិស័យអចលនទ្រព្យ ផ្សារទំនើប សុខាភិបាល និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារជាដើម។ ក្រុមហ៊ុន Lippo Group ជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ 60 ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ចនិងការកម្សាន្ត ការថែទាំសុខភាព ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មហិរញ្ញវត្ថុជាដើម។ នេះបើ​តាម​ CDC ចេញផ្សាយ​នា​យប់​ថ្ងៃទី 19 កុម្ភៈ 2024​៕

រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ បានមកដល់ទីផ្សារកម្ពុជាហើយ !

រាជធានីភ្នំពេញ ៖ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤​ គឺជារថយន្តប្រភេទដឹកអ្នកដំណើរដ៏ពេញនិយមនៅទីផ្សារប្រទេសកម្ពុជា ដែលបានផ្តល់នូវភាពធន់ រឹងមាំ ផាសុកភាព ទំនើប និងសុវត្ថិភាពដល់អតិថិជនដែលទទួលបានគាំទ្រពីអតិថិជន មកពីសំណាកវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងវិស័យបដិសណ្ឋារកិច្ចកន្លងមក ។ សម្រាប់រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺនៅតែបន្តផ្តល់នូវទំនុកចិត្តដល់អតិថិជនដោយបានបំពាក់នូវបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពចុងក្រោយដែលផ្តល់ផាសុកភាព សុវត្ថិភាពជូនដល់អ្នកបើកបរ និងអ្នករួមដំណើរផងដែរ ។ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ ត្រូវបានរចនាឡើងដែលមានលក្ខណៈធំទូលាយ និងដំបូលខ្ពស់ស្រឡះភ្ជាប់មកជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់គ្រប់ជួរ ដែលផ្តល់នូវផាសុកភាព និងភាពស្រស់ស្រាយដល់អ្នកធ្វើដំណើរ មិនថាការធ្វើដំណើរកម្សាន្តទីជិត ឬទីឆ្ងាយ ។ ជាពិសេស រថយន្ត Ford Transit ក៏បានបំពាក់បន្ថែមនូវឈ្នាន់ជាន់អេឡិចត្រូនិច និងដែកបង្កាន់ដៃដ៏រឹងមាំដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកដំណើរក្នុងការឡើងចុះ និងចេញចូលរថយន្ត ។ សម្រាប់អ្នកបើកបរផ្នែកខាងមុខ ត្រូវបានរចនាឡើងដោយផ្តល់នូវផ្ទៃធំទូលាយងាយស្រួលក្នុងការមើលឃើញឧបសគ្គខាងមុខ មិនថាពេលថ្ងៃ ឬពេលយប់ បូករួមកញ្ចក់មើលក្រោយពីចំហៀងធំ រួមទាំងភ្លើងស៊ីញ៉ូរផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកបើកបរ ។ មិនតែប៉ុណ្ណោះ … Read more

ថៃ និង​ស្រីលង្កា ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​

ថ្មី​ៗ​នេះ ប្រទេស​ថៃ និង​ស្រីលង្កា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ដែល​នេះត្រូវ​បាន​ ស្រីលង្កា​ សង្ឃឹម​ថា នឹង​ជួយ​ឱ្យ​ប្រទេស​នេះរួច​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់បំផុត​នៅ​ក្នុង​ច្រើន​ទសវត្សរ៍​កន្លង​។ ស្រីលង្កា​ កំពុង​តែ​ផ្លាស់​ប្ដូរ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នានា​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​វិបត្តិ​​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​។ ធនាគារ​ពិភពលោក (WB) បាន​គណនា​ឃើញ​ថា សេដ្ឋកិច្ច​របស់​ស្រីលង្កា បាន​រួម​តូច​ 3.8% កាល​ពី​ឆ្នាំ​កន្លង បន្ទាប់​ពី​វិបត្តិ​រូបិយបណ្ណ​បរទេស​ដ៏​ធ្ងន់​ធ្ងរ​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​។ ប្រតិភូ​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ Srettha Thavisin បាន​ទៅ​កាន់​រដ្ឋធានី​កូឡុំបូ ដើម្បី​ចុះ​ហត្ថលេខា​លើ​ FTA រួម​នឹង​កិច្ច​ព្រម​ព្រៀង​ដទៃ​​ ជាមួយ​នឹង​សម​ភាគីនានា​នៅ​​ស្រីលង្កា​។ កិច្ច​ព្រម​ព្រៀង FTA ថៃ – ស្រីលង្កា ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ទីផ្សារ​ ការ​វិនិយោគ​ លិខិត​ស្នាម​គយ និង​បញ្ហា​កម្មសិទ្ធិបញ្ញា​​រវាង​ប្រទេស​ទាំង​ពីរ​។ ថៃ​គឺជា​ប្រទេស​ដែលសំខាន់​សម្រាប់​ស្រីលង្កា នា​បច្ចុប្បន្ន​។ GDP របស់​ប្រទេស​ថៃ បាន​ឈាន​ដល់ 495 ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ 2022 និង​ជា​មួយ​ក្នុង​ចំណោម​អ្នកវិនិយោគ​នៅ​បរទេស​ធំជាង​គេ​ក្នុង​តំបន់​អាស៊ាន​។ យោង​តាម​ទិន្នន័យ​របស់​ធនាគារ​កណ្ដាល​ស្រីលង្កា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ប្រមាណ 460 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2021​។ ទំនិញ​ដែល​ស្រីលង្កា​នាំ​ចេញ​​ទៅ​កាន់​ប្រទេស​ថៃ ភាគ​ច្រើន​គឺ​តែ … Read more

CEO រាប់ពាន់​នាក់​ព្យាករ​ថា បញ្ញាសិប្បនិម្មិត​នឹង​នាំ​ឱ្យ​មនុស្ស​បាត់​បង់​ការ​ងារ​ច្រើន​ក្នុង​ឆ្នាំ​នេះ​

​ការ​ស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន​ប្រកាស​ដំណាល​គ្នា​នឹង​កិច្ច​ប្រ​ជុំ​របស់ក្រុម​​មេដឹក​នាំពិភពលោក និង​ក្រុម​ហ៊ុននានា​ ដែល​ធ្វើ​ឡើង​​នៅ Davos ប្រទេស​ស្វ៊ីស ឱ្យ​ដឹង​ថា មួយ​ភាគ​បី​នៃ​ក្រុម​នាយកប្រតិបត្តិ​ ឬ​ប្រធាន​ក្រុម​ហ៊ុន​នៅ​ទូទាំង​ពិភពលោក ​រំពឹង​ថា ការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត​ទូទៅ​នឹង​ជួយ​កាត់បន្ថយចំនួន​បុគ្គលិក​យ៉ាង​តិច 5% នៅ​ក្នុង​ឆ្នាំ 2024​។ យោង​តាម​ការ​ស្ទង់មតិ​ដែល​ធ្វើ​ឡើង​ដោយ​ PwC នៅ​មុន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក វិស័យ​ផ្សព្វផ្សាយ​ និង​កម្សាន្ត ធនាគារ ធានារ៉ាប់រង និង​ដឹក​ជញ្ជូន​ គឺជា​វិស័យ​នាំ​មុខ​គេ​នៃ​លទ្ធភាព​កាត់​បន្ថយបុគ្គលិក​ដោយ​សារ​តែ​ការ​ប្រើប្រាស់​ឧបករណ៍ ឬ​កម្មវិធី​​ AI ទំនើប​បំផុត​។ ចំណែក​បណ្ដា​ក្រុម​ហ៊ុន​បច្ចេកទេស និង​សំណង់​ ត្រូវ​បាន​ព្យាករ​ថា មាន​លទ្ធភាព​តិច​តួច​ក្នុង​ការ​កាត់បន្ថយ​បុគ្គលិក​ព្រោះ​តែ​បច្ចេកវិទ្យា​ស្វ័យប្រវត្ត។ ការ​រកឃើញ​នេះ​គឺ​យោង​ទៅ​លើ​កិច្ច​សម្ភាស​ជាមួយ​នឹង​ប្រធាន​ក្រុម​ហ៊ុន​ជាង 4,700 នាក់​ នៅក្នុង​ប្រទេស​ជាង 100 លើ​ពិភពលោក​។ ពួក​គេក៏​បាន​បង្ហាញ​នូវ​ផល​ប៉ះពាល់​ធំធេង​ដែល​បច្ចេកវិទ្យា​ AI គ្រោង​នឹង​បង្ក​ឡើង​ចំពោះ​សេដ្ឋកិច្ច​ និង​សង្គម​៕