ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ 2023 កើនឡើងខ្ពស់

ក្នុងឆ្នាំ 2023 ប្រតិបត្តិការទូទាត់ដោយ​ប្រើ​ប្រាស់ប្រាក់​រៀល​តាម​ប្រព័ន្ធ​ឌីជីថល់ បានកើនឡើង 44% ធៀបនឹងឆ្នាំ 2022 និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា 3.1%។ តួលេខ​ខាងលើ​នេះ ត្រូវ​បាន​លើក​ឡើង​ដោយ​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពី «ខួបលើកទី 44 នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» ដែល​បាន​ធ្វើឡើង​នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2024។ ក្នុងចំណោមវិធានការនានា​ដែល​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​​ប្រាក់រៀល ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់​តែ​មានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច​។ លើសពីនេះ ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចទូទាត់តាមប្រព័ន្ធយ្យូអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។ លោកជំទាវ ជា សិរី បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន និងឥណ្ឌា ជាដើម។ … Read more

ធនាគារជាតិនៃកម្ពុជា​ ឃ្លាំមើល​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ដែល​កំពុង​មាន​កំណើន​ឥណទាន​

ធនាគារជាតិនៃកម្ពុជា​ ឬ NBC​ បានឱ្យ​ដឹង​ថា​ ខ្លួន​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​ ដោយសារតែ​វិស័យ​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ធនាគារ​ទាក់ទង​នឹង​កំណើន​ឥណទាន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម​ទេសាភិបាល​នៃ​ធនាគារជាតិនៃកម្ពុជា​។ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បិទ​សន្និបាត​ និង​កំណត់​គោលដៅ​របស់​ធនាគារ​កាលពី​ថ្ងៃទី17​ ខែមករា​ ឆ្នាំ2020​ ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ប៉ុន្តែ​វា​អាច​នឹង​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ដែរ​។ ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“ដូច្នេះ​ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​ទាមទារ​ឱ្យ​មានការ​វាស់វែង​ និង​គិតគូរ​យ៉ាង​ប្រុងប្រយ័ត្ន​ និង​វាយតម្លៃ​យ៉ាង​ស៊ីជម្រៅ​ដោយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​បញ្ហា​ដូចជា​ពន្ធ​លើ​ការទិញ​អចលនទ្រព្យ​ ការ​ជ្រើសរើស​គម្រោង​សាងសង់​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ និង​ការកំណត់​ប្រាក់កម្ចី​”។ កំណើន​ក្នុង​វិស័យ​សំណង់​ គឺជា​រឿង​ល្អ​សម្រាប់​ប្រជាជន​យើង​ ជាពិសេស​សម្រាប់​ប្រជាជន​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ ព្រោះ​វា​មានន័យថា​ ប្រជាជន​របស់​យើង​អាច​មានផ្ទះសំបែង​រស់នៅ​សមរម្យ​។ វា​ជា​បញ្ហា​ថ្មី​សម្រាប់​យើង​ ដូច្នេះ​យើង​ត្រូវ​ប្រយ័ត្ន​។ យើង​ត្រូវតែ​ពិនិត្យ​ និង​តាមដាន​កំណើន​នា​ពេល​អនាគត​របស់​វិស័យ​នេះ​ ហើយ​ធានា​ថា​ នឹង​មិន​មាន​បញ្ហា​អវិជ្ជមាន​ទេ​។ ដូច្នេះ​ធនាគារ​កណ្តាល​ត្រូវតែ​ប្រយ័ត្ន​ប្រយែង​ ព្រោះ​វា​ជា​កិច្ចការ​សំខាន់​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម​ទេសាភិបាល​។ ការិយាល័យ​ឥណទាន​កម្ពុជា​(CBC​) បាន​រាយការណ៍​ថា​ ប្រាក់កម្ចី​របស់​អតិថិជន​ គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ2019​ មាន​ចំនួន​សរុប​ 7.65ពាន់​លាន​ដុល្លារ​ ហើយ​ក្នុង​នោះ​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ មាន​ចំនួន​ 48.36​%កាត​ឥណទាន​ 0.61​% និង​ឥណទាន​បុគ្គល​មានត្រឹមតែ​ជាង​ 51​%ប៉ុណ្ណោះ​។ ការិយាល័យ​ឥណទាន​កម្ពុជា​ … Read more

ធនាគារជាតិនៃកម្ពុជា​ និង​ស្ថាប័ន​សំ​ខាន់​ៗកំពុង​យកចិត្ត​ទុកដាក់​លើ​ការអប់រំ​ពី​ហិរញ្ញវត្ថុ​ដល់​កុមារ​ និង​ស្ត្រី​

ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ជា​បំណិន​ជីវិត​ដ៏​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ ខណៈ​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​កំពុង​ប្រឹងប្រែង​បណ្តុះបណ្តាល​ចំណេះដឹង​ស្តី​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​ចាប់តាំងពី​វ័យ​កុមារ​រហូតដល់​ធំ​ ដើម្បី​ឱ្យ​ពួកគេ​អភិវឌ្ឍ​ជីវភាព​បាន​ល្អ​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​របស់​សង្គម​មានការ​រីកចម្រើន​។ លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​លើកឡើង​ថា​ ការអប់រំ​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​ ជាពិសេស​កុមារ​ និង​ស្ត្រី​។ ចំពោះ​កុមារ​យើង​នឹង​ធ្វើការ​បណ្តុះបណ្តាល​ពួកគាត់​ឱ្យ​គាត់​មាន​ទម្លាប់​សន្សំ​ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ល្អ​ពីក្មេង​ឱ្យ​ហើយ​ នៅពេល​ពួកគាត់​ធំឡើង​ គាត់​នឹងអាច​ក្លាយជា​មនុស្ស​ដែល​មាន​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​អាច​ចៀស​ផុត​ពី​បញ្ហា​បំណុល​ ឬបញ្ហា​ជាច្រើន​ចំពោះ​ជីវភាព​។ ការអប់រំ​កុមារ​ចាប់ពី​វ័យក្មេង​ មានប្រសិទ្ធភាព​ និង​ពេលវេលា​យូរ​ជាង​មនុស្ស​នៅ​វ័យ​ផ្សេង​ៗទៀត​។ ចំណែក​ឯស្ត្រី​វិញ​ រឹតតែ​សំខាន់​ទៅទៀត​ចំពោះ​ការសិក្សា​ស្វែងយល់​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ ព្រោះ​តាមរយៈ​ការសិក្សា​ជាច្រើន​បញ្ជាក់​ថា​ ស្ត្រីជា​អ្នក​ត្រូវការ​ចំណាយ​ច្រើន​ក្នុង​សេដ្ឋកិច្ច​គ្រួសារ​ ហេតុនេះ​ប្រសិនបើ​ស្ត្រី​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ គាត់​នឹងអាច​ជួយ​ស្ថានភាព​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​របស់​គា​ត់​ឪ្យ​រឹងមាំ​បាន​ ដោយសារ​គាត់​អាច​បែងចែក​ចំណាយ​ និង​ចំណូល​បាន​ល្អ​។ លោកជំទាវ​ ជា​ សិរី​ មានប្រសាសន៍​ថា​៖ “នៅ​ពេលនេះ​យើង​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ចាប់ពី​ថ្នាក់​ទី1​ រហូតដល់​ថ្នាក់​ទី12​ ហើយ​យើង​ក៏​សហការ​ជាមួយ​ក្រសួងកិច្ចការនារី​ផង​ដែរ​ ដោយសារ​យើង​គិតថា​បច្ចុប្បន្ន​នេះ​សហគ្រិន​ជា​ស្រ្តី​អាច​មាន​ឧបសគ្គ​មួយចំនួន​ក្នុង​ការ​ទទួល​បាន​សេ​វា​ហិញ្ញវត្ថុ​”។ គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃទី​ 23​ ខែមេសា​ ឆ្នាំ​ 2019​ ធនាគារជាតិនៃកម្ពុជា​ បាន​ប្រារព្ធ​កម្មវិធី​ចុះហត្ថលេខា​លើ​អនុ​ស្ស​ណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​អប់រំ​ យុវជន​និងកីឡា​ និង​ក្រសួងកិច្ចការនារី​ដើម្បី​ផ្តល់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កុមារ​ និង​ស្ត្រី​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​។ បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ អុឹម​ កុច​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ … Read more

NBC ចុះកិច្ចព្រមព្រៀងជាមួយធនាគារកណ្តាលកូរ៉េ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលកូរ៉េ (BOK-KPP) បានរៀបចំសិក្ខាសាលាចាប់ផ្តើមអនុវត្តជាផ្លូវការនូវកម្មវិធី “ភាពជាដៃគូផ្តល់ចំណេះដឹង” ឆ្នាំ2017 សម្រាប់ការស្រាវជ្រាវរួមគ្នាលើប្រធានបទស្តីពី “ទំនាក់ទំនងរវាងអត្រាប្តូរប្រាក់ និងអតិផរណានៅក្នុងសេដ្ឋកិច្ចកម្ពុជា”។ ការស្រាវជ្រាវរួមគ្នានេះទទួលបានការគាំទ្រ និងឧបត្ថម្ភដោយកម្មវិធីភាពជាដៃគូផ្តល់ចំណេះដឹងរបស់ធនាគារកណ្តាលកូរ៉េ (BOK-KPP) ដែលនឹងផ្តល់ឱកាសឱ្យមន្ត្រីជំនាញធនាគារជាតិនៃកម្ពុជាបានសហការជាមួយអ្នកស្រាវជ្រាវនៃធនាគារកណ្តាលកូរ៉េ និងវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសកល (GMRI) របស់ប្រទេសកូរ៉េ ដើម្បីសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅពីទំនាក់ទំនងរវាងអត្រាប្តូរប្រាក់ និងអតិផរណានៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ដើម្បីចាប់ផ្តើមគម្រោងនេះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការស្រាវជ្រាវរួមគ្នានៅឱកាសនោះផងដែរ។ ការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់ និងផ្សព្វផ្សាយលទ្ធផលនៅខែធ្នូ ឆ្នាំ2017 ខាងមុខ។ សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោក Soon Won Chung ទីប្រឹក្សាជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសកល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធនាគារកណ្តាលកូរ៉េ និងវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសកល។ ការស្រាវជ្រាវនេះនឹងបង្កើនឯកសារស្រាវជ្រាវពាក់ព័ន្ធនឹងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលនៅមានកម្រិតនៅឡើយ ជាពិសេសទៅលើការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាស្ថិរភាពតម្លៃ។ លទ្ធផលនៃការស្រាវជ្រាវនឹងក្លាយជាធាតុចំណូលយ៉ាងសំខាន់សម្រាប់ការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុ សំដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ លើសពីនេះការស្រាវជ្រាវនេះនឹងរួមចំណែកពង្រឹងសមត្ថភាពរបស់មន្រ្តីធនាគារជាតិនៃកម្ពុជាលើការវិភាគ និងការប្រើប្រាស់ម៉ូដែលសម្រាប់វាយតម្លៃ និងតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង៕

ធនាគារជាតិ ប្រកាសឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់ការពារផលប្រយោជន៍អតិថិជន

ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីប្រកាសថ្មីមួយស្តីពីការគ្រប់គ្រងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យ ការផ្តល់សេវាទូទាត់សងប្រាក់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពក្នុងការការពារផលប្រយោជន៍អតិថិជន។ សេចក្តីប្រកាសនេះ មានគោលបំណងផងដែរដើម្បីធានាភាពរឹងមាំនៃសេវាទូទាត់សងប្រាក់ លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញការប្រកួតប្រជែងលើកកម្ពស់គំនិតច្នៃប្រឌិត និងផ្តល់ជំនឿទុកចិត្តដល់សាធារណជនដែលប្រើប្រាស់សេវាទូទាត់សងប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ទោះជាយ៉ាងនេះក្តីសេចក្តីប្រកាសថ្មីនេះ មិនមានវិសាលភាពគ្រប់ដណ្តប់ទៅលើចំណុចមួយចំនួននោះទេដែលក្នុងនោះរួមមាន ៖ 1. ការផ្តល់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ទ្រទ្រង់សេវាកម្ម ទូទាត់សងប្រាក់ ដោយមិនពាក់ព័ន្ធក្នុងការរក្សាទុកមូលនិធិ ការរក្សាទុក និងដំណើរការទិន្នន័យ បរធនបាលកិច្ច និងការរក្សាការសម្ងាត់ ការបញ្ជាក់អត្តសញ្ញាណ និងទិន្នន័យ ប្រព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍ ការថែរក្សាទីតាំង និងឧបករណ៍សម្រាប់សេវាទូទាត់សងប្រាក់។ ចំពោះប្រតិបត្តិការទូទាត់សងប្រាក់ដែលប្រើទីតាំងគ្រឹះស្ថានធនាគារស្រាប់ តែប្រតិបត្តិការផ្ទេរប្រាក់ និងទទួលបញ្ជាផ្ទេរប្រាក់ត្រូវស្ថិតក្រោមវិសាលភាពប្រកាសស្តីពី «អ្នកដំណើរការតតិយភាគី»។ 2. សេវាផ្អែកលើឧបករណ៍ទូទាត់ជាក់លាក់ ដែលអាចប្រើប្រាស់បាននៅក្នុងកម្រិតកំណត់ណាមួយ និងឧបករណ៍ដែលអាចទូទាត់ទំនិញ ឬសេវាកម្មតែនៅក្នុងទីតាំងរបស់គ្រឹះស្ថាន ចេញផ្សាយ ឬនៅក្នុងតែបណ្តាញទីតាំងរបស់គ្រឹះស្ថានដែលចេញ។ សូមបញ្ជាក់ថា អ្នកប្រើប្រាស់សេវាទូទាត់សងប្រាក់ សំដៅទៅលើរួបវន្តបុគ្គល ឬនីតិបុគ្គល ដែលប្រើប្រាស់សេវាទូទាត់សងប្រាក់ ដូចជាអ្នកសងប្រាក់ និងអ្នកទទួលប្រាក់ ឬអ្នកទាំងពីរ៕

ស្ថាប័នចំនួន 2 រួមគ្នាប្រឆាំងការលាងប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ភ្នំពេញៈ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជារបស់ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា បានយល់ព្រមធ្វើកិច្ចសហការជាមួយគ្នា ក្នុងការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ អនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នរដ្ឋទាំង2នេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្ដមស៊ូ សុជាតិ ប្រធានគណៈកម្មការមូលបត្រកម្ពុជា ជាមួយលោកជំទាវសាយ សំអាតអគ្គលេខាធិការអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាកាលពីថ្ងៃទី13 មិថុនាកន្លងមកនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរវាងស្ថាប័នទាំងពីរបានឲ្យដឹងថា គោលដៅនៃកិច្ចសហការរវាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជារបស់ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជានេះមានគោលបំណងដើម្បីរួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងស្វែងរក និងទប់ស្កាត់ ព្រមទាំងលុបបំបាត់ និងស៊ើបអង្កេតលើករណីលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដោយអនុវត្តស្របតាម តួនាទី និងភារកិច្ចរបស់អាជ្ញាធរទាំង2 ស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ អនុស្សរណៈនៃការយោគយល់នេះ គឺជាយន្តការដ៏មានសារៈសំខាន់ និងបំពេញឲ្យគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ស្តីពីការផ្លាស់ប្តូរព័ត៌មានហិរញ្ញវត្ថុ ព័ត៌មានរបស់បុគ្គល ឬអង្គភាព និងស្ថាប័នពាក់ព័ន្ធនឹងសកម្មភាពលាងសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្ម៕